កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
ឪពុកលោក ទិត រ៉ន ភៀសខ្លួនទៅក្រៅប្រទេស ក្រោយពីកូនស្លាប់នៅក្នុងពន្ធនាគារ
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំទួលព្រះឃ្លាំង ខេត្តកំពង់ចាម គឺលោក អៀម ទិត បានភៀសខ្លួនទៅក្រៅប្រទេស ក្រោយពីកូនប្រុសរបស់លោកស្លាប់នៅក្នុងពន្ធនាគារខេត្តកំពង់ចាមដោយសង្ស័យថា ជាករណីឃាតកម្មផ្នែកនយោបាយ។
អានបន្ត -
សហគមន៍ខេត្តមណ្ឌលគិរីថា ចលនាទន្ទ្រានព្រៃរដ្ឋ និងអភិរក្សរាលដាលស្ទើរគ្រប់តំបន់
សហគមន៍ខេត្តមណ្ឌលគិរីព្រួយបារម្ភ ពីចលនារុករាន ទន្ទ្រានព្រៃសាធារណៈរបស់រដ្ឋ និងព្រៃការពារធម្មជាតិ មកជាសម្បត្តិឯកជនកំពុងរីករាលដាលស្ទើរគ្រប់តំបន់នៅទូទាំងខេត្ត។
អានបន្ត -
នាង យិន ម៉ាណា ត្រូវបានដោះលែង ក្រោយពីជាប់ពន្ធនាគារពីរខែ
កាលពីពាក់កណ្តាលខែឧសភានេះ តុលាការរាជធានីភ្នំពេញបានសម្រេចសាលក្រមផ្តន្ទាទោសនាងយិន ម៉ាណា ឱ្យជាប់ពន្ធនាគារ១ឆ្នាំ អនុវត្តព្យួរទោសសាកល្បងបីឆ្នាំ និងហាមកាន់ចង្កូតយានយន្តបើកបរលើផ្លូវសាធារណៈ។
-
មេដឹកនាំសហជីពទាមទារឱ្យតុលាការស៊ើបសំណុំរឿងអង្កេតអំពើហិង្សានៅផ្លូវវេងស្រេង
ក្រុមមេដឹកនាំសហជីព ចាត់ទុកសាលដីការបស់សាលាឧទ្ធរណ៍សម្រេចឱ្យមេដឹកនាំសហជីព ៦នាក់រួចទោស និងបដិសេធសាលាក្រមសាលាដំបូងនោះ គឺជារឿងត្រឹមត្រូវ ទោះជាយ៉ាងនេះក្ដី សហជីពអះអាងថា សំណុំរឿងពាក់ព័ន្ធនិងអំពើហិង្សានៅផ្លូវវេងស្រេងនេះ មិនទាន់មានយុត្តិធម៌សម្រាប់កម្មករ និងជនរងគ្រោះ ដោយការបង្ក្រាបហិង្សាពីអាជ្ញាធរនៅឡើយក៏ដោយ។
អានបន្ត -
ក្រសួងមហាផ្ទៃ ណែនាំការស្នើសុំសិទ្ធិធ្វើនយោបាយ ខណៈអ្នកវិភាគថារឹតតែបង្ហាញចរិតបំបែកបំបាក់
ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំសម្រាប់អ្នកដែលចង់ធ្វើនយោបាយ ក្នុងការដាក់ពាក្យស្នើសុំ ខណៈដែលខ្លួនជាប់បម្រាមឃាត់សិទ្ធិក្នុងការធ្វើសកម្មភាពនេះ ។ អ្នកវិភាគថា ករណីនេះគឺបង្ហាញពីចរឹតនយោបាយពិតប្រាកដ មិនមែនផ្លូវច្បាប់ និងជាវិធានការបំបែបបំបាក់អតីតគណបក្សសង្គ្រោះជាតិ ។
-
ក្រសួងមហាផ្ទៃប្រាប់ពីនីតិវិធីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
តាំងពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការមក មិនឃើញមានមន្ត្រីបក្សប្រឆាំងណាដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយវិញ ក្រៅពីលោកគង់ គាំ និងកូនប្រុសរបស់លោក គឺលោកគង់ បូរ៉ា ឡើយ។ ទំនងមើលឃើញបែបនេះ ទើបក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំលម្អិតអំពីលក្ខខណ្ឌ ស្ដីពីបែបបទ និងនីតិវិធីនៃការស្នើសុំនីតិសម្បទាធ្វើនយោបាយវិញ ដល់មន្ត្រីបក្សប្រឆាំង ដែលមិនទាន់អើពើ។
-
ក្រសួងមហាផ្ទៃណែនាំនីតិវិធីផ្តល់សិទ្ធិនយោបាយដល់មន្ត្រីបក្សសង្គ្រោះជាតិ
រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំមួយថ្មីបង្ហាញបែបបទ និងនីតិវិធីលម្អិតដើម្បីលើកទឹកចិត្តឱ្យអ្នកនយោបាយគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការហាមឃាត់សុំសិទ្ធិធ្វើនយោបាយវិញ។ ប៉ុន្តែថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនេះបានបដិសេធចោល ហើយនៅតែរក្សាជំហរមិនព្រមធ្វើតាមការចង់បានរបស់គណបក្សកាន់អំណាច។
-
អ្នកពាក់ព័ន្ធអំពាវនាវឱ្យមានការតាមដានស្ថានភាពរំលោភសិទ្ធិពលករចំណាកស្រុកនៅជប៉ុន
សង្គមស៊ីវិល និងអ្នកធ្វើការងារពាក់ព័ន្ធនឹងការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា និងជប៉ុន រួមទាំងក្រុមហ៊ុនជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសជប៉ុន ឱ្យធ្វើការងារកាន់តែសកម្មក្នុងការតាមដានស្ថានភាពពលករខ្មែរនៅទីនោះ។ ពួកគេក៏ស្នើឱ្យរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារឯកជនជ្រើសរើសពលករ បង្កើតឱ្យមាននូវការបណ្ដុះបណ្ដាលមុនពេលទៅធ្វើការនៅជប៉ុន ដើម្បីប្រាប់ពលករចំណាកស្រុកទាំងនោះ ឱ្យយល់ដឹងអំពីយន្តការដែលមានស្រាប់ នៃការផ្ដល់ជំនួយក្រៅប្រទេស ក្នុងករណីដែលពួកគេជួបប្រទះនូវអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានណាមួយ។
-
តុលាការលើកលែងការចោទប្រកាន់លើលោក ជា មុនី
តុលាការបានលើកលែងការចោទប្រកាន់លើ លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការហើយ លើសំណុំរឿងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដែលទើបតែធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
-
កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនមនុស្ស១៣នាក់ក្នុងឆ្នាំ២០១៨ធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល
អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងនគរបាលជាតិបន្តរក្សាបាននូវស្ថានភាពសន្តិសុខជាតិបានយ៉ាងល្អប្រសើរជាងប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក ដោយបានឃាត់ខ្លួន មនុស្សចំនួន ១៣ នាក់ដែលធ្វើសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០១៨ ។ យ៉ាងណា មន្ត្រីសិទ្ធិមនុស្សថា ការអះអាងនេះមិនទាន់ត្រឹមត្រូវនោះទេ បើតាមការមើលទៅទិដ្ឋភាពនៃការរស់នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ។
-
លោកស ខេងស្នើឲ្យមន្ត្រីរាជការតម្កល់ប្រយោជន៍ប្រជាជនឲ្យធំជាងប្រយោជន៍បក្ស
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ដ្រីសាធារណៈទាំងអស់ ពង្រឹងក្រុមការងារថ្នាក់ជាតិ និងមូលដ្ឋានដើម្បីបម្រើរាស្រ្ត និងបញ្ចៀសការថ្នាំងថ្នាក់ចិត្តពីប្រជាពលរដ្ឋ ជាជាងការពង្រឹងក្រុមការងារគណបក្ស។
-
ភរិយាសកម្មជន CNRP ថា ស្វាមីស្លាប់ដោយសារពន្ធនាគារមិនឲ្យចេញព្យាបាលជំងឺទាន់ពេលវេលា
ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសំរោង នៃទឹកដីខេត្តតាកែវ ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគនិរតីនៃរាជធានីភ្នំពេញ បុរសមួយក្រុមកំពុងតែរុះរើរោងបុណ្យមួយកន្លែង មួយថ្ងៃក្រោយពីការបញ្ចប់ទៅនៃកម្មវិធីបុណ្យតាមបែបសាសនាមួយស្ថិតនៅក្នុងភូមិស្រែជ័យ សម្រាប់សកម្មជនបក្សប្រឆាំងមួយរូប គឺលោក យា ថុង ដែលបានបាត់បង់ជីវិតតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារដំណាលគ្នាជាមួយសកម្មជនបក្សប្រឆាំងជាង ១០រូបទៀត។
-
លោកហ៊ុន សែនដាក់លុយ៥០ម៉ឺនដុល្លារបង្កើតក្រុមមេធាវីការពារក្តីក្តាំស្ត្រីក្រីក្រ
នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសដាក់ថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បីបង្កើតក្រុមមេធាវីមួយមានសមាជិកប្រមាណ៥០នាក់ ដើម្បីផ្តល់សេវាច្បាប់ដល់ស្ត្រីក្រីក្រនៅក្នុងប្រទេស។
-
រដ្ឋាភិបាលរំឭកច្បាប់បើកផ្លូវឲ្យមន្ត្រីបក្សប្រឆាំងសុំសិទ្ធិធ្វើនយោបាយ
រដ្ឋាភិបាលរំឭកអតីតមន្ត្រីបក្សប្រឆាំងដែលជាប់បម្រាមថា ពួកគេអាចទទួលបានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញ តែត្រូវគោរពច្បាប់គណបក្សនយោបាយដែលទើបធ្វើវិសោធនកម្ម មាត្រា៤៥ថ្មី (ស្ទួន)។
-
ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ថា តុលាការទាំងបីថ្នាក់ សម្រេចក្ដីសំណុំរឿងវិវាទដីធ្លីនៅខេត្តព្រះសីហនុទាំងខុសច្បាប់
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ អះអាងថា តុលាការបានសម្រេចកាត់ក្ដីទាំងខុសច្បាប់ក្នុងសំណុំរឿងវិវាទដីធ្លីរវាងក្រុមប្រជាពលរដ្ឋ និងភរិយាឧកញ៉ាម្នាក់ នៅឯស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលឈានទៅដល់ការបង្ក្រាបដោយហិង្សា។
-
មេសហជីពដទៃទៀតស្នើឲ្យទម្លាក់បទចោទលើពួកគេក្រោយតុលាការទម្លាក់ការចោទប្រកាន់លើលោក ជា មុនី
ក្រុមមេដឹកនាំសហជីពដែលកំពុងរងបណ្តឹង និងត្រូវបានកាត់ទោសរួចមកហើយនោះ បានស្នើជាថ្មីទៀតឱ្យតុលាការទម្លាក់ការចោទប្រកាន់ និងលើកលែងទោសបញ្ចប់ករណីរបស់ពួកគាត់ ក្រោយពីអតីតប្រធានសហជីពមួយរូបត្រូវបានតុលាការសម្រេចទម្លាក់ចោលបទចោទប្រកាន់។
-
សម្ដេច ហ៊ុន សែន ប្រាប់ឲ្យម្ចាស់រោងចក្រ កុំប្រើវិធានការដេញកម្មករដែលប្រព្រឹត្តខុសចេញពីការងារ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យម្ចាស់រោងចក្រទាំងអស់ កុំប្រើវិធានការដេញកម្មករចេញពីការងារ ដោយសារកំហុសនោះឡើយ ព្រោះវិធានការបែបនេះ វាជារឿងមិនត្រឹមត្រូវ ដែលធ្វើឲ្យពួកគេបាត់បង់ឱកាសការងារ ។
-
ចប់ហើយ…បើដីឆ្នេរសមុទ្រពេលនេះ ក្លាយជាសាច់ប៉ាតេ
អាជ្ញាធរខេត្តធ្លាប់បានទៅពិនិត្យដីសហគមន៍ម្ដងរួចមកហើយ នៅជាប់នឹងឆ្នេរសមុទ្រអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ។ ពេលដែលអាជ្ញាធរចុះទៅពិនិត្យដីព្រៃលិចទឹកជាដីសហគមន៍ នៅឆាំ្ន២០១៨នោះ ក៏បានដកបង្គោលបេតុងចំនួន២ដើមចេញពីឆ្នេរ ព្រោះជាបង្គោលរំលោភយកតំបន់ឆ្នេរ លុះមកដល់ឆាំ្ន២០១៩នេះ អ្នកដាំបង្គោលរំលោភយកឆ្នេរសមុទ្របានបោះបន្ថែមដដែលគឺបោះច្រើនលើសដើម និងខ្លះទៀតបានបោះបង្គោលជាជួររាប់សិបបង្គោលធ្វើជាព្រំដីរបស់ខ្លួន ទំនងគិតថាគ្មានអ្នកណាហ៊ានធើអីអញទេ ។ ហើយបុគ្គលថ្លើមធំខ្លះទៀតហ៊ានរហូតដល់សង់ផ្ទះផងដែរនៅលើឆ្នេរ ។
-
សម្ដេច ហ៊ុន សែន ត្រៀមថវិកា៥០ម៉ឺនដុល្លារ បង្កើតមេធាវីជួយស្ត្រីក្រីក្រ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមថវិកា៥០ម៉ឺនដុល្លារ សម្រាប់បង្កើតមេធាវីជួយស្ត្រីក្រីក្រនៅកម្ពុជា។ ក្រុមមេធាវីនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់សម្ដេច ហ៊ុន សែន ដែលផ្ដល់សេវាផ្នែកច្បាប់ និងជួយការពារស្ត្រីរងគ្រោះ។
-
កម្មការិនី៣០នាក់នៅរោងចក្រមួយក្នុងខណ្ឌពោធិ៍សែនជ័យដួលសន្លប់
កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៊ែភល អឹលភែរឹល(ខេមបូឌា) មានទីតាំងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ បានដូលសន្លប់ប្រមាណ៣០នាក់នៅព្រឹកនេះ ។