កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
8 Minute Talk៖ ជំហរនយោបាយប្រធានគណបក្សបំណងពលរដ្ឋ
ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់គណបក្សថ្មីមួយទៀត ឈ្មោះគណបក្សបំណងពលរដ្ឋ កាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៩។
-
ក្រសួងការបរទេសថ្កោលទោសលោកសមរង្ស៊ី
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃក្រសួងការបរទេសដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានបន្តដោយសុំកុំឱ្យបរទេសលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងនិងគោរពអធិបតេយ្យភាពរបស់កម្ពុជាហើយទុកឱ្យកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យនិងលើកកម្ពស់សិទ្ធិមនុស្សដោយខ្លួនឯង។
-
លោកសម រង្ស៊ីព្រមានដល់អ្នកវិនិយោគចិននៅកម្ពុជា
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានផ្ញើសារព្រមានដល់អ្នកវិនិយោគ និងជនជាតិចិន ដែលមានវត្តមាននៅកម្ពុជា ពីស្ថានការណ៍នយោបាយ ដែលលោកអះអាងថា នឹងកាន់តែតានតឹងឡើងៗ ចាប់ពីពេលនេះទៅ ។ លោកព្រមានជាប្រយោលថា ព្រឹត្តិការណ៍ថ្មីដ៏សំខាន់ អាចកើតមានឡើងគ្រប់ពេលវេលា ក្នុងឆ្នាំ ២០១៩ នេះ ដោយសារតែប្រជារាស្ត្រខ្មែរ មានបំណងចង់ប្តូរលោកហ៊ុន សែន ចេញ។
-
គណបក្សថ្មីរបស់អតីតសហការី លោក ខឹម វាសនា ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់
ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានសម្រេចចុះឈ្មោះគណបក្សថ្មីមួយ ដែលបង្កើតឡើងដោយអតីតសហការីរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ថា(LDP)។ គណបក្សថ្មីនេះ មានឈ្មោះថា «គណបក្សបំណងពលរដ្ឋ» ដែលមានសមាជិកស្ថាបនិក គឺជាអតីតអនុប្រធាន និងជាអតីតអគ្គលេខាធិការរបស់គណបក្សLDP។
-
មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី នៅក្រុងប៉ោយប៉ែត រយៈពេល១៥ថ្ងៃ (Video inside)
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
-
អាជ្ញាធរព្រះវិហារដាក់វិធានការដោះស្រាយជម្លោះដីធ្លីរវៀងក្រុមហ៊ុនមេត្រីភាព និងពលរដ្ឋ
អាជ្ញាធរខេត្តព្រះវិហារថ្មីៗនេះ បានកោះហៅភាគីពាក់ព័ន្ធរួមមាន ប្រធានមន្ទីរបរិស្ថាន មន្ទីរកសិកម្ម តំណាងក្រុមហ៊ុន និងមន្ត្រីសង្គមស៊ីវិលមកប្រជុំពិភាក្សារកដំណោះស្រាយជម្លោះដីធ្លីរវៀងពលរដ្ឋ ៣៣០គ្រួសារ និង ក្រុមហ៊ុនមេត្រីភាពដែលកើតមានឡើងកាលពីឆ្នាំ ២០១៨។ មន្ត្រីសង្គមស៊ីវិលសាទរវិធានការនេះ ក៏ប៉ុន្តែស្នើឱ្យអាជ្ញាធរ និងតុលាការដោះលែងពលរដ្ឋ ១៤នាក់ ហើយមានម្នាក់បានបាត់ខ្លួន។
-
បក្សកាន់អំណាចប្រកាសថ្កោលទោសសេចក្តីថ្លែងការណ៍ស្តីពីការបែកបាក់ផ្ទៃក្នុងរបស់ខ្លួន
នៅថ្ងៃសុក្រនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា “អ្នកស្នេហាជាតិ គណបក្សប្រជាជន” បានបង្ហោះនូវសេចក្តីថ្លែងការណ៍មួយដោយបង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ សេចក្តីថ្លែងការណ៍នេះបង្ហោះចេញភ្លាម លោកសម រង្ស៊ី ក៏បានចែកចាយភ្លាមដែរនៅលើទំព័រហ្វេសប៊ុករបស់លោក។ ប៉ុន្តែភ្លាមៗនេះ បក្សប្រជាជនកម្ពុជាក៏បានចេញមុខទាត់ចោល និងបានថ្កោលទោសយ៉ាងខ្លាំង។
-
ឃាតកម្មសម្លាប់អ្នកកាសែតម្នាក់ នៅស្រុកស្នួល ខេត្តក្រចេះ នៅពេលនេះ ជនដៃដល់ត្រូវនគរបាលចាប់ខ្លួន
ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ពាក់ព័ន្ធករណីសម្លាប់អ្នកកាសែតម្នាក់ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែក៨៨ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
-
មេធាវីអតីតសកម្មជន CNRP នៅស្វាយរៀង សម្រេចប្តឹងឧទ្ធរណ៍ ក្រោយសាលាដំបូងបដិសេធសំណើនៅក្រៅឃុំ
មេធាវីការពារក្តីឱ្យអតីតសកម្មជនគណបក្សសង្រ្គោះជាតិខេត្តស្វាយរៀង សម្រេចដាក់ប្តឹងទៅសាលាឧទ្ធរណ៍ ចំពោះដីកាសម្រេចមិនព្រមដោះលែង លោក គង់ ម៉ាស់ ឱ្យនៅក្រៅឃុំ។
-
បក្សកាន់អំណាច ស្នើឱ្យចាត់ការអ្នកចេញសេចក្ដីថ្លែងការណ៍(ក្លែងក្លាយ)មួយថាមានមន្ត្រីបក្សខ្លះត្រៀមទទួលលោកសមរង្ស៊ី
គណបក្សប្រជាជានកម្ពុជារាជធានីភ្នំពេញស្នើឱ្យអាជ្ញាធរជាពិសេសក្រសួងមានសមត្ថកិច្ច ទាំងអស់ត្រូវមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលណា រួមទាំងលោក សម រង្ស៊ី ដែលផ្សព្វផ្សាយ នឹងចែកចាយ នូវសេចក្ដីថ្លែងការណ៍មួយ ដែលគេថា ជារបស់ក្លែងក្លាយហើយបញ្ជាក់ថា មន្ត្រីបក្សនេះ មួយចំនួនកំពុងរង់ចាំទទួលលោកសមរង្ស៊ីវិលចូលកម្ពុជាវិញ។
-
តុលាការចោទប្រកាន់យុវជនឈ្មោះ ហេង យិន ពីបទញុះញង់នាំឱ្យមានការរើសអើង
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ យុវជនឈ្មោះ ហេង យិន ពីបទញុះញង់ឱ្យមានការរើសអើងនៃក្រមព្រហ្មទណ្ឌ ក្នុងសំណុំរឿងបង្ហោះវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជេរប្រមាថជាតិសាសន៍ខ្មែរ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ថា ការអនុវត្តច្បាប់នេះជារឿងត្រឹមត្រូវ ក៏ប៉ុន្តែការសួរចម្លើយជនសង្ស័យ បង្ហាញជាសាធារណៈ គឺជារំលោភសិទ្ធិជនសង្ស័យ។
-
ពេលនេះ «ចំប៉ីខ្មៅ» នៅក្នុងគុកព្រៃស
កាលពីសៀលថ្ងៃទី៦ កុម្ភៈ ចំប៉ីខ្មៅ ត្រូវបាននគរបាលខណ្ឌដូនពេញបញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ។ លោក លី សុផាណា ព្រះរាជអាជ្ញារង ក្រោយបានធ្វើការសាកសួរអស់ជាច្រើនម៉ោង ក៏បានធ្វើការចោទប្រកាន់ជនខ្ទើយជាផ្លូវការហើយ ពីបទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ។ មាត្រា៤៩៦ តម្រូវដាក់ពន្ធនាគារ ចំពោះជនជាប់ចោទពី១ឆ្នាំទៅ៣ឆ្នាំ ។ ក្រោយតំណាងអយ្យការចោទប្រកាន់ ហើយសំណុំរឿងនេះ បានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ គឺលោក ពេជ្រ វេជ្ជធរ ។
-
លោកសម រង្ស៊ី កំណត់យកឆ្នាំ២០១៩ជាឆ្នាំដណ្តើមអំណាចពីលោកហ៊ុន សែន
មេដឹកនាំអតីតគណបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បានប្រកាសយកឆ្នាំ២០១៩ ជាឆ្នាំរៀបចំចលនាដណ្តើមអំណាចពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា ក្នុងឆ្នាំ ២០១៩ ក្រុមលោកត្រូវតែដណ្តើមយកកម្ពុជា ប្រគល់សងប្រជារាស្ត្រខ្មែរវិញ ហើយបញ្ចប់របប ហ៊ុន សែន។ ប៉ុន្តែគម្រោងនេះ រដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាបទឧក្រិដ្ឋ ហើយនិងកំពុងតាមដានចាប់អ្នកដែលពាក់ព័ន្ធជាមួយចលនារបស់លោក សម រង្ស៊ី។
-
គ្រួសារមួយដែលរងគ្រោះដោយទឹកអាស៊ីត បារម្ភពីសុវត្ថិភាព ព្រោះជនល្មើសមិនទាន់ចាប់បាន
គ្រួសារជនរងគ្រោះដោយទឹកអាស៊ីតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បារម្ភពីបញ្ហាសុវត្ថិភាព ដោយសារសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនល្មើសមកដាក់ទោសបាននៅឡើយ។
-
បុរសភេទទី៣ហៅ«ចំប៉ីខ្មៅ»ត្រូវតុលាការសម្រេចចោទប្រកាន់ពីបទញុះញង់
បុរសភេទទី៣ ឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ដែលរិះគន់ និង ជេរប្រមាថពូជសាសន៍ជនជាតិខ្មែរ ដោយសារតែរឿងផ្ទាល់ខ្លួននោះ ត្រូវបានតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ ពីបទ ញុះញង់អោយមានការរើសអើង តាមមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការឱ្យដឹងពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ គាំទ្រការប្តេជ្ញាចិត្តសម្តេចតេជោ ដែលធានាមិនឲ្យមានសង្គ្រាមជាថ្មី
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញគាំទ្រការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រកាសធានាមិនឲ្យមានសង្គ្រាមជាថ្មី នៅលើដែនដីសុវណ្ណភូមិរបស់កម្ពុជាឡើយ។
-
Freedom House៖ កម្ពុជាគ្មានសេរីភាព និងគួរតែពិនិត្យជាពិសេស
នៅដើមសប្តាហ៍នេះ អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House បានចេញផ្សាយរបាយការណ៍ស្តីពីសេរីភាពលើពិភពលោកឆ្នាំ ២០១៩។ នៅក្នុងរបាយការណ៍នោះ ក៏មានការដាក់ចំណាត់ថ្នាក់ថា កម្ពុជា ជាប្រទេសគ្មានសេរីភាព (Not Free) ទទួលបានត្រឹម ២៦ពិន្ទុ លើ ១០០ពិន្ទុ។
-
លោក គង់ គាំ៖ នយោបាយស្ទើរៗរបស់ សម រង្ស៉ី រលំរលាយអស់ហើយ
លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានថ្លែងសារដាស់តឿន ដល់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិថា ការជឿជាក់ទៅលើលោក សម រង្ស៉ី ដែលជាមេដឹកនាំហួសសម័យ គឺជារឿងឆ្កួតលីលា។
-
យុវជនម្នាក់ត្រូវបានចាប់ខ្លួននិងចោទពីបទ«ញុះញង់ឲ្យមានការរើសអើង» ក្រោយបង្ហោះវីដេអូជេរប្រមាថជាតិសាសន៍ខ្មែរតាមហ្វេសប៊ុក
សាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃពុធនេះបានសម្រេចចោទប្រកាន់និងបើកការស៊ើបអង្កេតតាមផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ ឈ្មោះយិន ហេង ឬ«ចំប៉ីខ្មៅ» បន្ទាប់ពីបុគ្គលនេះបានបង្ហោះវីដេអូមួយដែលបានធ្វើការជេរប្រមាថជាតិសាសន៍ខ្មែរ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
-
ពលរដ្ឋដែលមានទំនាស់នៅខេត្តព្រះសីហនុសុំឱ្យមានដំណោះស្រាយជូនពួកគាត់
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្នើសុំឱ្យរបបក្រុងភ្នំពេញ ជួយផ្ដល់ដំណោះស្រាយសមរម្យជូនពួកគាត់ ព្រោះពួកគាត់មិនអាចទទួលយកសាលដីកាដែលគ្មានភាពយុត្តិធម៌នោះទេ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ប្រសិនបើអាជ្ញាធរ ព្រងើយកន្តើយមិនដោះស្រាយទំនាស់ដីធ្លីនេះដោយតម្លាភាព និងយុត្តិធម៌ទេ គឺនឹងអាចប៉ះទង្គិចរវាងពលរដ្ឋ និងកម្លាំងសមត្ថកិច្ចបន្តទៀត។