កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • លោក រ៉ុង ឈុន៖ កម្ពុជាគួរតែចរចាជាមួយអឺរ៉ុបមុនពេលទណ្ឌកម្មធ្លាក់មកដល់

    លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជាបានជំរុញរាជរដ្ឋាភិបាលកម្ពុជាទៅ ចរចាជាមួយអន្តរជាតិជាពិសេសគឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក អំពីបញ្ហាដកប្រព័ន្ធ​អនុគ្រោះពន្ធពីកម្ពុជា ។ លោកថាប្រសិនបើចាំឱ្យអន្តរជាតិដកការអនុគ្រោះពន្ធ ហើយ​​​ទើបចរចានោះ ច្បាស់ជាមិនអាចទៅរួចទេ គឺកុំដូចករណីអង្ករ។​ករណីនេះ​អ្នកនាំពាក្យរាជរដ្ឋាភិបាលថាកម្ពុជា កំពុងចរចាជាមួយសហភាពអឺរ៉ុប។

  • អាមេរិក​ព្រមាន​ក្រុងភ្នំពេញ​ក្នុងជំហរ​ងាកទៅ​ចិន ដូច«ខ្មែរក្រហម»​បានធ្វើ

    ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម «គួរតែជាការព្រមានដ៍ខ្លាំងមួយ ដល់រដ្ឋាភិបាល នឹងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេង​ប្រជាជន» ខណៈ «យើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហម​បានពឹងផ្អែកយ៉ាង​ងប់ងល់ ទៅលើមហាអំណាចធំមួយ»។

  • ការ​បង្ក្រាប​​ដោយ​ហិង្សា​នៅ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ​ត្រូវ​បាន​ចោទ​សួរ​នៅ​ចំពោះ​មុខ​មន្ត្រី​ក្រសួង​មហាផ្ទៃ

    ករណី​​បង្ក្រាប​​ដោយ​​ហិង្សា​​នៅ​ក្នុង​​ជម្លោះ​ដីធ្លី​​នៅ​ក្នុង​​ខេត្ត​​ព្រះសីហនុ ​កាលពី ​២៤​មករា ​ត្រូវ​បាន​​ចោទ​សួរ​​នៅ​​ចំពោះ​មុខ​​មន្ត្រី​ជាន់​ខ្ពស់​​ក្រសួង​មហាផ្ទៃ ​នៅ​ក្នុង​​កិច្ច​ប្រជុំ​​ឧ​ត្ត​ម​​ក្រុម​ប្រឹក្សា​​ពិគ្រោះ​​និង​​ផ្តល់​យោបល់​​នៅ​ថ្ងៃទី ​៣១ ​មករា​​នេះ​។ ​ការ​អនុវត្ត​​សាល​ដីកា​​នៅ​ក្នុង​​ជម្លោះ​ដី​ធ្លី​​នៅ​ក្នុង​​ខេត្ត​​ព្រះសីហនុ​​ដែល​​បាន​​ឈាន​ទៅ​​ផ្ទុះ​​ជា​​អំពើ​ហិង្សា ​ដែល​​បណ្តាល​​ឲ្យ​​ប្រជាពល​រដ្ឋ​​ពីរ​​នាក់​​រង​របួស​​ធ្ងន់​​និង​​ស្រាល ​ហើយ​​ជា​​រូបភាព​​ដែល​​កំពុង​​រង​​ការ​រិះគន់​​យ៉ាង​ខ្លាំង​។

  • លោក សយ សុភាព​៖ សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​

    សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។ នេះ​ជាការ​លើកឡើង​របស់លោក សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល ដែល​ទើបតែ​ទទួលបាន​សិទ្ធិ​បង្កើត​សមាគម​នេះ ពី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃទី​៣០ មករា ឆ្នាំ​២០១៩​។​

  • បទសម្ភាសន៍ VOA៖ លោក ​អាឡាំង ឡូវឹនសល​ខំ​ជំរុញ​ច្បាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា

    អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ខិតខំជំរុញ​សេចក្តីព្រាង«​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា‍»​​ឱ្យ​បាន​អនុម័ត​ឆាប់​​ដើម្បី​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ ក្រុមអ្នកតំណាងរាស្ត្រ​ខិតខំ​ចងភ្ជាប់​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ជាមួយនឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។ លោក ម៉ែន គឹមសេងនៃវីអូអេ​​បាន​សម្ភាស​លោក​ អាឡាំង ឡូវឹនសល ​អ្នកតំណាងរាស្រ្ត​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​និង​ជាអ្នកដែល​ចូលរួមគំាទ្រ​ច្បាប់នេះ។

  • ក្រុម​យុវជន​ថា ពួកគេ​នឹង​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​ដោយ​ខ្លួនឯង​បើ​អាជ្ញាធរ​នៅ​តែ​មិន​អើពើ​រឿង​នេះ

    ក្រុម​យុវជន​គ្រោង​លើកគ្នា​ទៅ​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​ឯកជន នៅ​ពេល​ខាងមុខ ប្រសិនបើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​បន្ត​ព្រងើយកន្តើយ​ចំពោះ​ករណី​នេះ។ ការព្រមាន​របស់​ក្រុម​យុវជន​នេះ ធ្វើឡើង​ក្រោយពេល​អាជ្ញាធរ​ខកខាន​មិនបាន​អនុវត្ត​តាម​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន និង​បញ្ជា​របស់​លោក ហ៊ុន សែន ទាក់ទង​នឹង​ការ​លុប​ឆ្នេរ​ខុសច្បាប់។ មន្ត្រី​សិទ្ធិមនុស្ស​ថ្លែង​ថា ក្រុម​យុវជន និង​ពលរដ្ឋ​ទូទៅ មាន​សិទ្ធិ និង​ករណីយកិច្ច​ស្របតាម​ច្បាប់​ក្នុង​ការ​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

  • UPR៖ កម្ពុជា​អះអាង​ពី​ជំហរ​ខ្លួន​លើការ​គោរព​សិទ្ធិ LGBT ទោះ​ច្បាប់​មិនទាន់​ទទួលស្គាល់

    យ៉ាងហោចណាស់​តំណាង​ប្រទេស​ចំនួន​៥​ក្នុងចំណោម​៧៣​ប្រទេស បានផ្តល់​យោបល់​ដល់ក​ម្ពុ​ជា​ក្នុងការ​ពង្រឹង​ការគោរព​សិទ្ធិ​អ្នក​ស្រឡាញ់់​ភេទ​ដូចគ្នា (LGBT) ជាពិសេស​ការបង្កើត​ច្បាប់​សំដៅ​ដល់​ការលើកកម្ពស់​និន្នាការ​ភេទ និង​អត្ត​ញ្ញាណ​យេនឌ័រ​។ អនុសាសន៍​ទាំងនេះ ត្រូវបាន​លើកឡើង ខណៈដែល​កម្ពុជា​បង្ហាញ​របាយការណ៍​ជាតិ​ស្តីពី​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (URP) ជុំ​ទី​បី​សម្រាប់​កម្ពុជា នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​យប់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ ។

  • តុលាការជាន់ខ្ពស់សម្រេច​​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​មេ​សហជីព​លោក រ៉ាត់ រត្នមុនី

    តុលាការជាន់ខ្ពស់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​នេះ សម្រេច​តម្កល់​សាល​ក្រម​តុលាការ​ជាន់​ទាប​ ដែល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​​​លោក រ៉ាត់ រត្នមុនី។

  • តុលាការ​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន និង​គ្រូបង្រៀន ១០នាក់​ទៀត បង់ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង

    លោក រស់ ពិសិដ្ឋ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​សម្រេច​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន និង​គ្រូបង្រៀន​ចំនួន១០ផ្សេង​ទៀត បង់ពន្ធ​លើ​កម្មវត្ថុ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចំនួន ៥៥០០០​រៀល។ នេះ​បើយោង​តាម​ដីកា​ចុះថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩ ដែល​ទើបតែ​ធ្លាក់ដល់​ដៃអ្នក​កាសែត។

  • សមាគម GMAC ​ចេញ​មុខ​ការពារ​រោង​ចក្រ​កាត់​ដេរ W&D ​ដែល​បញ្ឈប់​កម្មករ​ជាង​១​ពាន់​នាក់​

    សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា ការ​បញ្ឈប់​កម្មករ និយោជិត ដែល​មិន​ចូល​ធ្វើ​ការ គឺ​ធ្វើ​តាម​នីតិ​វិធី​ត្រឹម​ត្រូវ​។ ការ​ថ្លែង​របស់​ GMAC ដូច្នេះ គឺ​បន្ទាប់​ពី វិវាទ​រវាង​កម្មករ និយោជិត និង​និយោជក នៃ​រោងចក្រ​កាត់​ដេរ W&D បាន​ឆ្លង​កាត់​ដំណាក់​កាល​ជា​ច្រើន​នៃ​ដំណោះ​ស្រាយ​ ដោយ​ទីបំផុត​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ រួម​ទាំង​មាន​ដីការ​រក្សា​ការពារ​ពី​តុលាការ​ទៀត​ផង​។

  • លោក ជា សុផារ៉ា ប្រាប់​អភិបាលខេត្ត​ព្រះសីហនុ កែប កំពត និង​កោះកុង ទប់ស្កាត់​ការទន្ទ្រាន​យក​ដី​

    ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ប្រាប់​ដល់​អភិបាលខេត្ត​ជាប់​សមុទ្រ​ទាំងអស់ ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ​កម្ពុជា​ឲ្យ​បាន​តឹងរឹង ដើម្បី​ទុក​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ​។

  • ពលរដ្ឋជិត២០០គ្រួសារ នៅខេត្តកោះកុង ទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល

    ប្រជាពលរដ្ឋចំនួន១៨៤គ្រួសារ រស់នៅភូមិព្រែស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ក្រោយមានផលប៉ះពាល់ ជាមួយក្រុមហ៊ុន «យូញៀន» ជាយូរឆ្នាំមកនោះ។

  • សាលាឧទ្ធរណ៍​គ្រោង​សម្រេច​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃ​ទី៣១ មករា

    សាលា​ឧទ្ធរណ៍​គ្រោង​ប្រកាស​សាលដីកា​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃ​​ទី៣១ មករា ក្រោយ​​សវនាការ​នៅ​ថ្ងៃ​ទី៣០ មករា។ ​ក្រុម​គ្រួសារ​របស់​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ រំពឹង​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះលែង​រូប​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

    អានបន្ត
  • ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​នៅតែ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​ដុនដាប នៃ​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា

    ដំណើរការ​ត្រួតពិនិត្យ​មើល​កាតព្វកិច្ច និង​ការ​គោរព​សិទ្ធិមនុស្ស​របស់​កម្ពុជា ដែល​បាន​ធ្វើឡើង​នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ៣០ មករា បាន​បិទ​បញ្ចប់​ទៅ ដោយ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​នៅតែ​ព្រួយបារម្ភ​ដដែល​ចំពោះ​ការ​ធ្លាក់​ចុះ​ដុនដាប នៃ​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ។ ពួកគេ​ចង់​ឃើញ​របប​ក្រុងភ្នំពេញ ពង្រីក និង​ពង្រឹង​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ឡើងវិញ ដូច​តាម​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា និង​កតិកា​សញ្ញា​នានា​របស់​អន្តរជាតិ។

  • ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ព្រះវិហារ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​រឿង​ជម្លោះ​ដី

    ពលរដ្ឋ​រាប់​រយ​គ្រួសារ មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​រស់នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​នាំគ្នា​ចាក​ចេញពី​លំនៅឋាន​ជា​បណ្ដើរ ដោយ​ខ្លាចក្រែង​អាជ្ញាធរ​ចាប់ខ្លួន​រឿង​ជម្លោះដីធ្លី។ អ្នកភូមិ​ថា គិត​ត្រឹម​ថ្ងៃ២៩ ខែ​មករា ពលរដ្ឋ ១២នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ហើយ​​មាន​ពលរដ្ឋ​ម្នាក់​បាត់​ខ្លួន។ ចំណែក​តំណាង​អយ្យការ​ខេត្ត​ព្រះវិហារ អះអាង​ថា ការ​ចាប់ខ្លួន​នោះ ជា​បទល្មើស​ជាក់ស្ដែង​ពាក់ព័ន្ធ ការ​កាប់​រុករាន​ព្រៃ​ការពារ​ធម្មជាតិ​ខុសច្បាប់។

  • បទសម្ភាសន៍ VOA៖ លោក​អាឡាំង ឡូវឹនសល​ខំ​ជំរុញ​ច្បាប់​ដាក់​ទណ្ឌកម្ម​កម្ពុជា

    វ៉ាស៊ីនតោន — កំណត់និពន្ធ៖ អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ខិតខំជំរុញ​សេចក្តីព្រាង«​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា‍»ឱ្យ​បាន​អនុម័ត​ឆាប់ដើម្បី​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ ក្រុមអ្នកតំណាងរាស្ត្រ​ខិតខំ​ចងភ្ជាប់​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ជាមួយនឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។ លោក ម៉ែន គឹមសេងនៃវីអូអេបាន​សម្ភាស​លោក​អាឡាំង ឡូវឹនសល ​អ្នកតំណាងរាស្រ្ត​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​និង​ជាអ្នកដែល​ចូលរួមគំាទ្រ​ច្បាប់នេះ៖​

  • សមាគម GMAC ​ចេញ​មុខ​ការពារ​រោង​ចក្រ​កាត់​ដេរ W&D ​ដែល​បញ្ឈប់​កម្មករ​ជាង​១​ពាន់​នាក់

    សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា ការ​បញ្ឈប់​កម្មករ និយោជិត ដែល​មិន​ចូល​ធ្វើ​ការ គឺ​ធ្វើ​តាម​នីតិ​វិធី​ត្រឹម​ត្រូវ​។ ការ​ថ្លែង​របស់​ GMAC ដូច្នេះ គឺ​បន្ទាប់​ពី វិវាទ​រវាង​កម្មករ និយោជិត និង​និយោជក នៃ​រោងចក្រ​កាត់​ដេរ W&D បាន​ឆ្លង​កាត់​ដំណាក់​កាល​ជា​ច្រើន​នៃ​ដំណោះ​ស្រាយ​ ដោយ​ទីបំផុត​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ រួម​ទាំង​មាន​ដីការ​រក្សា​ការពារ​ពី​តុលាការ​ទៀត​ផង​។

  • នាយក​រដ្ឋ​មន្រ្តី ​ឯកភាព​ការ​ធ្វើ​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​រដ្ឋ​បាល​នៅ​ថ្នាក់​ ក្រុង​ និង​ស្រុក

    ប្រមុខ​រដ្ឋា​ភិបាល​នៅ​ថ្ងៃ​ទី២៩​មករា​នេះ បាន​ឯកភាព​ទៅ​នឹង​សំណើ ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី១៥​មករា ស្តី​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​រដ្ឋបាល​នៅ​ថ្នាក់​ក្រុង និង​ស្រុក​។ ការ​ឯកភាព​លើ​កំណែ​ទម្រង់​គ្រប់​គ្រង​រដ្ឋបាល​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រសួង​មហាផ្ទៃ លុប​ចោល​ការិយាល័យ​ជំនាញ​របស់​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់ ក្រុង ស្រុក។​ ដែល​នេះ​ជា​ចំណុច​មួយ​ស្ថិត​ក្នុង​ចំណោម​គោលការណ៍​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ចាប់​ពី​ថ្ងៃ​យល់​ព្រម​នេះ​តទៅ​។

  • តម្លាភាព​កម្ពុជា៖ កម្ពុជា​នៅតែ​ជា​ប្រទេស​ពុករលួយ​បំផុត

    អង្គការ​តម្លាភាព​អន្តរជាតិ​បានបន្តចាត់​ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ពុករលួយ​ខ្លាំង​បំផុត​ក្នុង​លោក​ដដែល​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ​និង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ​ ​ក្នុងពេល​ប្រទេសកម្ពុជា​បាន​បាត់បង់​សំឡេង​ជំទាស់​ដ៏​សំខាន់​ក្នុង​រដ្ឋ​សភា។​

  • តុលាការ​ក្រុង​ភ្នំពេញ​ពន្យារពេល​ចាត់​ការ​បណ្ដឹង​ក្រុម​គ្រូបង្រៀន ដោយ​សារ​រឿង​មិន​ទាន់​បង់​លុយ​បណ្ដឹង

    សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ពន្យារ​ពេល​ចាត់​ការ​បណ្ដឹង​របស់​ក្រុម​គ្រូបង្រៀន​ ដោយ​សារ​បញ្ហា​នីតិវិធី​នៃ​ការ​បង់​ប្រាក់​ពន្ធ​លើ​ពាក្យ​បណ្ដឹង។ ក្រុម​គ្រូ​បង្រៀន​សម្ដែង​ការ​ហួស​ចិត្ត​នឹង​រឿង​នេះ ដោយសារ​ពួក​គាត់​បាន​សួរ​ទៅ​ខាង​មន្ត្រី​តុលាការ​ដែល​ទទួល​ពាក្យ​បណ្ដឹង​ដែរ​ថា តើ​ពួក​គាត់​ត្រូវ​បង់​ប្រាក់​ដែរ​ឬ​ទេ ប៉ុន្តែ​មន្ត្រី​រូប​នោះ​បាន​ឆ្លើយ​ថា មិន​ចាំបាច់​បង់​ប្រាក់​អ្វី​ឡើយ ស្រាប់​តែ​ពេល​នេះ​ឃើញ​មាន​ដីកា​បង្គាប់​ឱ្យ​បង់​ប្រាក់​ទៅវិញ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo