កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
អ្នកនាំពាក្យថា សម រង្ស៊ី អាចត្រូវ«ក្រុមបាតដៃទី៣»សម្លាប់ បើហ៊ានចូលស្រុក
បើឧត្ដមសេនីយ៍យោធាច្រើននាក់ ស្និតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសក្នុងប៉ុន្មានថ្ងៃចុងក្រោយ ត្រៀមកម្ទេចលោក សម រង្ស៊ី នៅពេលមេដឹកនាំប្រឆាំងរូបនេះ វិលចូលកម្ពុជាវិញនោះ សម្រាប់លោក សុខ ឥសាន វិញ បានអះអាងថា នឹងអាចមាន«ក្រុមបាតដៃទី៣» សម្លាប់លោក សម រង្ស៊ី ដើម្បីទម្លាក់កំហុសដាក់រដ្ឋាភិបាល។
-
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន មេត្រីភាព ឡើងមកភ្នំពេញ ដាក់ញត្តិសុំឲ្យដោះលែងពលរដ្ឋកំពុងជាប់ឃុំ ១៣នាក់
ក្រុមពលរដ្ឋនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនឈ្មោះ មេត្រីភាព នាំគ្នាឡើងមកភ្នំពេញ ដេកចាំដាក់ញត្តិជូនមេដឹកនាំរបបក្រុងភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងដែនដី ឲ្យជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លី ទម្លាក់បទចោទលើពលរដ្ឋជាង ២០នាក់ និងទាមទារឲ្យដោះលែងពលរដ្ឋ ១៣នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារ។
-
គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារបស់ខ្លួន អាណត្តិទី៣ ឆ្នាំ២០១៩
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការ គជប ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ។
-
សមត្ថកិច្ចព្រះសីហនុថា មិនបានបាញ់ពលរដ្ឋដែលតវ៉ារឿងដីធ្លីទេ ហើយសង្ស័យថាជនទីបី ជាអ្នកប្រព្រឹត្ត
សមត្ថកិច្ចខេត្តព្រះសីហនុ ទទួលស្គាល់ថា ពិតជាមានការបាញ់កាំភ្លើង ហើយបណ្តាលឲ្យប្រជាពលរដ្ឋម្នាក់ រងរបួសមែន ពេលប្រជាពលរដ្ឋ និង សមត្ថកិច្ច កំពុងផ្ទុះជម្លោះដាក់គ្នា ក្នុងការតវ៉ារឿងដីធ្លី។ ប៉ុន្តែ សមត្ថកិច្ច បកស្រាយថា គ្រាប់កាំភ្លើង ដែលបាញ់ត្រូវប្រជាពលរដ្ឋនោះ មិនមែនជាគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចទេ។
-
ក្រសួងការបរទេសរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ NGO បរទេសនៅថ្ងៃស្អែក
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
-
សមត្ថកិច្ចបដិសេធថា មិនបានបាញ់ទៅលើពលរដ្ឋអ្នកតវ៉ារឿងដីធ្លីនៅព្រះសីហនុទេ
តាមរបាយការណ៍មន្ទីរព័ត៌មានខេត្តព្រះសីហនុ រាយការណ៍ប្រាប់លោកខៀវ កាញាឫទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទាក់ទងនឹងប្រតិបត្តិការអនុវត្តសាលដីកាលេខ ៣៤៨ឈ.ចុះថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលលើទំនាស់ដីធ្លីក្នុងភូមិសាស្ត្រនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៤ មករា ឆ្នាំ២០១៩ ថ្មីៗកន្លងមកនេះ អះអាងថា ពុំមានពលរដ្ឋស្លាប់ដូចដែលបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួនផ្សព្វផ្សាយនោះទេ។
-
ក្រុមគ្រួសារកម្មករសំណង់ដែលរងរបួសដោយគ្រាប់កាំភ្លើងនៅខេត្តព្រះសីហនុ អំពាវនាវសុំជំនួយ
ករណីផ្ទុះការតវ៉ាក្នុងជម្លោះដីធ្លីមួយនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នាំឱ្យការបាញ់គ្រាប់កាំភ្លើងពិតពីសំណាក់កងកម្លាំងសមត្ថកិច្ចចម្រុះដែលបានចុះអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល។
អានបន្ត -
រដ្ឋាភិបាលកម្ពុជានឹងជួបជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅថ្ងៃស្អែក
រដ្ឋាភិបាលកម្ពុជា នឹងជួបពិគ្រោះយោបល់ជាលើកដំបូងជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលកំពុងបំពេញការងារនៅកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនទានដោយស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលជំនួបនេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ។
-
គម្រោងវិលមកកម្ពុជារបស់លោក សម រង្ស៊ី រងប្រតិកម្មច្រើនពីគណបក្សកាន់អំណាច
ប្រតិកម្មភាគច្រើនពីគណបក្សកាន់អំណាច តបទៅដំណឹងត្រឡប់មកមាតុភូមិវិញរបស់លោក សម រង្ស៊ី គឺជា ការព្រមានចាប់ខ្លួនដាក់ពន្ធនាគារ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងថាពន្ធនាគាររងចាំវត្តមាន របស់លោក សម រង្ស៊ី គ្រប់ពេល ហើយថាប្រសិនបើលោក សម រង្ស៊ី មិនត្រឡប់មកកម្ពុជាតាមការប្រកាសទេនោះ លោក សម រង្ស៊ី គឺជាមនុស្សកំសាក។
-
លោកគង់ គាំ ត្រូវបានតែងតាំងជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ
លោកគង់ គាំ អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ និងធ្លាប់ជាមនុស្សជំនិតបំផុតនឹងលោកសម រង្ស៊ី ត្រូវបានប្រធានគណបក្សឆន្ទៈខ្មែរ លោកគង់ មូនីកា ជាកូនប្រុសពៅរបស់លោក សម្រេចផ្តល់តួនាទី ជាប្រធានកិត្តិយស គណបក្សនេះ ចាប់ពីថ្ងៃទី២៧ មករា ឆ្នាំ២០១៩ នេះតទៅ។
-
CNRP ថ្កោលទោស«ការបាញ់បង្ក្រាបពលរដ្ឋ»តវ៉ាដីធ្លីនៅខេត្តព្រះសីហនុ
ការបាញ់បង្ក្រាបពលរដ្ឋ«ស្លូតត្រង់» ដែលបានប្រមូលគ្នា តវ៉ាលើបញ្ហាដីធ្លី ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បត្តិ៍ ជា«ទង្វើដ៏ឃោឃៅព្រៃផ្សៃ និងជាការបង្ហាញ នូវសារជាតិដ៏អាក្រក់ នៃរបបផ្ដាច់ការបច្ចុប្បន្ន»។ នេះ ជាការលើកឡើង របស់គណបក្សសង្គ្រោះជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបត្រូវបានចែកចាយ មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មាននាទីមុន។
-
ប៉ូលិសបន្តឃ្លាំមើលសកម្មជនបក្សប្រឆាំងមួយចំនួននៅខេត្តកំពង់ធំករណីចុះមូលដ្ឋាន
មន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ ឱ្យដឹងថា ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់រទេះ ឃ្លាំមើលសកម្មភាពលោក រាល់ថ្ងៃ ទោះជាពេលលោកនៅផ្ទះ ឬនៅកន្លែងធ្វើការក៏ដោយ។ ប៉ុន្តែមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់រទេះ បដិសេធកាលើកឡើងបែបនេះ។
-
លោកស ខេង៖លោកសម រង្ស៊ី ប្រកាសចូលស្រុកវិញ ព្រោះអស់ក្រឡានយោបាយសម្រាប់ដើរតទៅទៀត
តាំងពីប្រកាសចូលស្រុកវិញមកដល់ពេលនេះ គេនៅមិនទាន់ដឹងថាតើលោកសម រង្ស៊ី នឹងមកពេលណាឲ្យប្រាកដនៅឡើយទេ។ អំឡុងអ្នកគាំទ្រកំពុងរង់ចាំនេះ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចម្អកថា ការប្រកាសរបស់លោកសម រង្ស៊ី នេះ គឺគ្រាន់តែដើម្បីចង់ស្ដារប្រជាប្រិយភាពឡើងវិញ ព្រោះអស់ក្រឡានយោបាយសម្រាប់ដើរតទៅទៀតតែប៉ុណ្ណោះ។ លោកស ខេង លើកឡើងដូច្នេះនៅក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤១ របស់បក្សប្រជាជនកម្ពុជាកាលពីម្សិលមិញនៅក្នុងខេត្តបាត់ដំបង ។
អានបន្ត -
ជនជាតិដើមភាគតិចចារ៉ាយខេត្តរតនគិរីបារម្ភពីការស្រាវជ្រាវរ៉ែមាសប៉ះពាល់បរិស្ថាននិងសង្គម
នៅឯខេត្តភាគឦសានឯណោះ អ្នកស្រុកខ្វល់ខ្វាយខ្លាំងពីរឿងផលប៉ះពាល់ធនធានធម្មជាតិ និង ជីវភាពរស់នៅរបស់ពួកគាត់ ពាក់ព័ន្ធនឹងការរុករករ៉ែមាសនៅតំបន់នោះ។ សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ រស់នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅតែប្រកាសជំហរមិនអនុញ្ញាតឱ្យមានវត្តមានក្រុមហ៊ុន អង្គរហ្គោល ( Angkor Gold ) ស្រាវជ្រាវរករ៉ែមាស នៅតំបន់ពួកគាត់រស់នៅ។ ការលើកឡើងនេះ ក្រោយពីតំណាងក្រុមហ៊ុន កាលពីពេលថ្មីៗនេះ នៅតែព្យាយាមពន្យល់ តំណាងសហគមន៍ ពីលក្ខណៈបច្ចេកទេសស្តង់ដារ និងធានាមិនធ្វើឱ្យប៉ះពាល់ប្រជាជនក្នុងគម្រោងសិក្សារ៉ែនេះ។
-
សង្គមស៊ីវិលជំរុញឱ្យស៊ើបអង្កេតករណីបាញ់បង្ក្រាបពលរដ្ឋនៅខេត្តព្រះសីហនុបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់
សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធររបបក្រុងភ្នំពេញ បើកការស៊ើបអង្កេតដោយឯករាជ្យជុំវិញ ករណីអាជ្ញាធរខេត្តព្រះសីហនុ បាញ់បង្ក្រាបពលរដ្ឋ ពេលចុះអនុវត្តសាលដីកាតុលាកំពូលលើដីវិវាទមួយកន្លែង និងអ្នកជំនួយមានអំណាចម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការបាញ់បង្ក្រាបនោះ បណ្ដាលឱ្យពលរដ្ឋម្នាក់ត្រូវគ្រាប់កាំភ្លើងរងរបួសធ្ងន់ ប៉ុន្តែសមត្ថកិច្ចមិនទាន់បាននាំខ្លួន ជនសង្ស័យមកផ្ដន្ទាទោសនៅឡើយទេ។
អានបន្ត -
ជម្លោះដីធ្លីនៅខេត្តព្រះសីហនុ៖ សាលដីកាតុលាការកំពូលនៅតែបន្តអនុវត្ត ខណៈពលរដ្ឋ៦នាក់ត្រូវបានដោះលែង
ព្រះរាជអាជ្ញារងនៃខេត្តព្រះសីហនុបានឲ្យដឹងនៅថ្ងៃនេះថា ពលរដ្ឋ៦នាក់ដែលត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២៥មករាម្សិលមិញ បានទទួលសេរីភាពរបស់ខ្លួនវិញហើយនៅថ្ងៃសុក្រនេះ ខណៈសាលដីកាតុលាការកំពូលនៅតែបន្តអនុវត្តដដែល។ ពលរដ្ឋទាំង៦នាក់ ត្រូវបានចាប់ខ្លួន ដោយជាប់ទាក់ទងអំពើហិង្សាមួយ រវាងពលរដ្ឋនិងអាជ្ញាធរ ក្នុងការអនុវត្តសាលដីការបស់តុលាការកំពូល ក្នុងសំណុំដីធ្លី។
-
លោក ហ៊ុន សែនថា លោកកំពុងរង់ចាំចាប់ខ្លួន លោក សម រង្ស៊ី ដាក់គុកយ៉ាងអន្ទះសារ
ថ្លែងនៅក្នុងវេទិកាជួបសំណេះសំណាលជាមួយក្រុមកម្មករ កម្មការិនីក្នុងខេត្តកំពត នៅព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានឆ្លើយតបទៅនឹងដំណឹងនៃការចង់វិលចូលប្រទេសកម្ពុជាវិញរបស់លោកសម រង្ស៊ី នាពេលខាងមុខ។ បើតាមលោកនាយករដ្ឋមន្ដ្រី លោកកំពុងរង់ចាំយ៉ាងអន្ទះសារ ដើម្បីបានចាប់ខ្លួនលោកសម រង្ស៊ី បញ្ចូលទៅក្នុងពន្ធនាគារ តាមសាលក្រមរបស់តុលាការ។
-
តំណាងអភិបាលខេត្តរតនគិរី ចុះចែកដីសង់លំនៅដ្ឋាន និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋ៩គ្រួសារ រស់នៅលើមាត់បឹងកន្សែង
ដោយមើលឃើញទុក្ខលំបាក គ្មានលំនៅដ្ឋានរស់នៅពិតប្រាកដនោះ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានចាត់លោក វ៉ាន សោភា ទីប្រឹក្សាក្រសួងមុខងារសាធារណៈ និងជាប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី បានចុះចែកប្លង់ដី និងថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋចំនួន៩គ្រួសារ រស់នៅលើមាត់បឹងកន្សែងក្រុងបានលុង។
-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្ញើលិខិតជូនរដ្ឋមន្រ្តីក្រសួងការបរទេស អំពីនីតិវិធីចំពោះការស្នើសុំបើកការិយាល័យតំណាង VOA និង RFA
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានផ្ញើលិខិត១ច្បាប់ជូន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីនីតិវិធីចំពោះការស្នើសុំបើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) នៅក្នុងប្រទេសកម្ពុជា។
-
លោកស ខេង៖ សមត្ថកិច្ចមានដីការចាប់ខ្លួនលោកសម រង្ស៊ី រួចហើយ
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី២៤ ខែមករាថា សមត្ថកិច្ច បានទទួលដីការតុលាការដើម្បីចាប់ខ្លួន លោក សម រង្ស៊ី ថ្នាក់ដឹកនាំចលនាសង្គ្រោះជាតិរួចហើយ។