កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
គ.ជ.ប បញ្ជូនសេចក្ដីព្រាងបទបញ្ជាការបោះឆ្នោតមួយទៅគ្រប់ភាគីពិនិត្យនិងឱ្យយោបល់
គណៈកម្មការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងបញ្ជូនសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ទៅគ្រប់ភាគីពាក់ព័ន្ធ ដូចជា រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយជាដើម ដើម្បីពិនិត្យឱ្យយោបល់ទៅលើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីនេះ។ ក្នុងករណីប្រសិនបើមានការបញ្ចេញមតិយោបល់ច្រើន ទៅលើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីខាងលើនេះ នោះ គ.ជ.ប នឹងប្រជុំធ្វើការពិភាក្សាលើចំណុចនីមួយឡើងវិញ។ តែបើគ្មានមតិយោបល់ច្រើនទេ គ.ជ.ប នឹងសម្រេចយកតែម្ដង។
-
លោកសម រង្ស៊ី ថាលោកហ៊ុន សែន កំពុងកេងពេលវេលាបំភ័ន្តអន្តរជាតិ
មេដឹកនាំក្រុមប្រឆាំង លោកសម រង្ស៊ី និយាយថា ហ៊ុន សែន ពេលនេះកំពុងចាប់ប្រជារាស្ត្រខ្មែរ ធ្វើចំណាប់ខ្មាំង ដើម្បីសម្លុតសហគមន៍អន្តរជាតិ មិនឲ្យមើលឃើញ ពីរបបផ្តាច់ការរបស់ខ្លួន។ លោកថា ការឃោសនារបស់ លោកហ៊ុន សែន មានបំណងគ្រាន់តែចំណេញពេល និងបំភ័ន្តសហគមន៍អន្តរជាតិថា ស្ថានការណ៍នៅប្រទេសកម្ពុជា បានវិលត្រឡប់មកភាពធម្មតាវិញហើយ ក្រោយពីអ្វីដែលលោកហ៊ុន សែន អះអាងថា គណបក្សសង្គ្រោះជាតិ បានរលាយហើយនោះ។
-
លោក ហ៊ុន សែន រំឭកជាថ្មីថា សហភាពអឺរ៉ុប មិនគួរប្រព្រឹត្តិកំហុសជាលើកទី៣ចំពោះកម្ពុជា
ជាថ្មីម្តងទៀត ប្រមុខរដ្ឋាភិបាលកម្ពុជា បាននិយាយត្រង់ៗនៅចំពោះមុខសមាជិកសភាម្នាក់មកពីតំបន់អឺរ៉ុប ថា ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទាំងនេះ មិនគួរបន្តប្រព្រឹត្តិកំហុសជាលើកទី៣ ចំពោះកម្ពុជាទៀតឡើយ។ ការលើកឡើងចំៗរបស់ លោក ហ៊ុន សែន គឺក្នុងជំនួបជាមួយលោក Endaជាសមាជិកសភា នៃសាធារណរដ្ឋអៀកឡង់ កាលពីម្សិលមិញ។
-
សកម្មជនបរិស្ថានទាមទារឲ្យអាជ្ញាធរខេត្តព្រះសីហនុកាយដីចាក់លុបឆ្នេរព្រែកត្រែង
ក្រុមសកម្មជនបរិស្ថាន បានទាមទារជាថ្មីទៅអាជ្ញាធរខេត្តព្រះសីហនុ ឲ្យកាយដីដែលត្រូវបានចាក់លុបឆ្នេរព្រែកត្រែងពីសំណាក់ក្រុមហ៊ុនឯកជនមួយ។
-
បទសម្ភាសជាមួយលោក ជា មុនី ដែលបន្តទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា
ស្ដាប់បទសម្ភាសន៍របស់លោក ជា មុនី ដែលបន្តទាមទារយុត្តិធម៌ជូនបងប្រុសរបស់ខ្លួន គឺលោក ជា វិជ្ជា ដែលត្រូវឃាតកបាញ់សម្លាញ់ ជិត ១៥ឆ្នាំមកហើយ ខណៈពន្លឺយុត្តិធម៌នៅមិនទាន់មានសម្រាប់គ្រួសាររបស់លោក។
-
ជនជាតិដើមភាគតិចខេត្តរតនគិរីបារម្ភថា រថយន្តយីឌុបដឹកឈើពីព្រៃអភិរក្សនៅតែកើតមានច្រើន
ជនជាតិដើមភាគតិចទំពួន រស់នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា ជំនួញឈើតាមរថយន្តយីឌុបឆ្លងដែនទៅលក់នៅប្រទេសវៀតណាម នៅតែកើតមានឥតឈប់ឈរដោយគ្មានការទប់ស្កាត់។ សហគមន៍ថា ក្រុមឈ្មួញបានប្រើគ្រប់មធ្យោបាយ ប្រមូលឈើខុសច្បាប់ធំៗ ចេញពីដែនជម្រកសត្វព្រៃលំផាត់ មកស្តុកទុកក្នុងដេប៉ូឈើក្នុងភូមិសមុទ្រក្រោម រួចដឹកបន្តតាមរថយន្តយីឌុប ទៅក្រៅប្រទេស តាមច្រកព្រំដែនកម្ពុជា-វៀតណាម នៃស្រុកអូរយ៉ាដាវ។
-
តំណាងកម្មករ ៣នាក់លាឈប់ ក្រោយពីជួបមន្ទីរការងាររឿងវិវាទការងារនៅរោងចក្រខេត្តស្វាយរៀង
តំណាងកម្មករ ៣នាក់ សម្រេចលាឈប់ពីការងារ ក្រោយពីជួបជាមួយប្រធានមន្ទីរការងារខេត្ត នៅថ្ងៃទី១២ មករា ដោយគ្មានវត្តមានភាគីថៅកែក្រុមហ៊ុនចូលរួម ក្នុងរឿងវិវាទការងារនៅរោងចក្រ បៃហុង ខេត្តស្វាយរៀង។ ប្រធានសហភាពចលនាកម្មករកម្ពុជា យល់ថាការសម្រេចចិត្តលាឈប់ពីការងាររបស់តំណាងកម្មករនេះ អាចពួកគេមានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ឬក៏អាចមានការបំភិតបំភ័យ គំរាមកំហែងណាមួយចំពោះពួកគេ។
-
ជំនួបលើកទី៣ជាមួយអ្នកកាសែត នាយករដ្ឋមន្ត្រីស្នើឲ្យផ្សាយព័ត៌មានវិជ្ជមានពិតប្រាកដដើម្បីទាក់ទាញទេសចរ និងវិនិយោគិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានគ្រោងជួបជាមួយអ្នកសារព័ត៌មានក្នុងស្រុកមកពីស្ថាប័នជាតិ និងឯកជនប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ។ គឺជាជំនួបសំណេះសំណាលប្រចាំឆ្នាំលើកទី៣ បន្ទាប់ពីជំនួបដំបូង ត្រូវបានរៀបចំឡើងកាលពីខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា។
-
មុនជំនួបជាមួយនាយករដ្ឋមន្ត្រី៖ អ្នកកាសែតកម្ពុជាស្នើឲ្យទម្លាក់ចោលការចោទប្រកាន់លើអ្នកកាសែត RFA ពីររូប
នៅមុនពេលជំនួបប្រចាំឆ្នាំលើកទី០៣ រវាងអ្នកកាសែតក្នុងស្រុក ជាមួយនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ១១ មករានេះ អ្នកកាសែតកម្ពុជាមួយក្រុម មកពីស្ថាប័នផ្សេងៗគ្នា បានសរសេរលិខិតចំហរមួយ ដោយអំពាវនាវឲ្យតុលាការកម្ពុជាគ្រប់លំដាប់ថ្នាក់ ទម្លាក់ចោលការចោទប្រកាន់ លើអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា។ យោងតាមលិខិតចំហរនេះ ពួកគេមានការព្រួយបារម្ភជាខ្លាំង ចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរលើអ្នកកាសែតទាំងពីររូប។
-
គ.ជ.ប ចេញផ្សាយព្រឹត្តិបត្រព័ត៌មានស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយព្រឹត្តិបត្រព័ត៌មាន គ.ជ.ប លេខ០៥ ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨។ នេះបើតាមព្រឹត្តិបត្រព័ត៌មាន គ.ជ.ប លេខ០៥ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ។
-
ព្រឹទ្ធសភាឯកភាពលើវិសោធនកម្មច្បាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានបើកសម័យប្រជុំរបស់ខ្លួន ដោយមានរបៀបវារៈចំនួន២ គឺទី១ ពិនិត្យ និងឱ្យយោបល់លើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងទី២ ពិនិត្យ និងឱ្យយោបល់លើសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
-
ក្រុមសហជីព និងសាច់ញាតិ នឹងរំឭកខួប១៥ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា
ក្រុមសហជីពកម្មករនិងសាច់ញាតិរបស់លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ដែលត្រូវបានគេបាញ់សម្លាប់កាលពី១៥ឆ្នាំមុន គ្រោងនឹងជួបជុំគ្នាមុខរូបសំណាករបស់លោកក្បែរវិមានឯករាជ្យ នៅថ្ងៃទី២២ខែមករានេះ ដើម្បីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ខណៈយុត្តិធម៌មិនទាន់ត្រូវបានរកឃើញនៅឡើយ។
-
បុរសម្នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រតាមហ្វេសប៊ុក
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃពុធបានសម្រេចផ្ដន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំដោយសារតែប្រមាថព្រះមហាក្សតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាការផ្តន្ទាទោសលើកទីពីរ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដែលត្រូវបានអនុម័តកាលពីឆ្នាំមុន។
-
ក្រសួងមហាផ្ទៃនឹងរៀបចំវេទិការដ្ឋាភិបាលនិងសង្គមស៊ីវិល
ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី០២ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ៕
-
ក្រសួងមហាផ្ទៃនឹងរៀបចំវេទិការដ្ឋាភិបាលនិងសង្គមស៊ីវិល
ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី០២ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ៕
-
តុលាការឃុំខ្លួនពលរដ្ឋម្នាក់ និងកោះហៅ៨នាក់ទៀតក្នុងទំនាស់ដីធ្លី
ប្រជាជនប្រមាណ២០នាក់បានធ្វើដំណើរតាមរថយន្តឈ្មួលពីខេត្តកំពង់ស្ពឺមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការដោះលែងអ្នកភូមិម្នាក់ដែលត្រូវបានឃុំខ្លួនកាលពីម្សិលមិញក្នុងរឿងទំនាស់ដីធ្លី។
-
លោក សម រង្ស៊ី ចូលរួមទទួលខុសត្រូវ ក្នុងសំណុំរឿងលោក កឹម សុខា
លោក សម រង្ស៊ី ចង់ធ្វើជាសាក្សីនៅក្នុងសំណុំរឿងរបស់លោក កឹម សុខា។ តែលោក សុំផ្តល់ចម្លើយ តាមការតភ្ជាប់វីដេអូពីបរទេសមក។ លោក ប្រកាសពីបរទេសថា មានតែលោកម្នាក់គត់ ដែលដឹងរឿងច្រើនជាងគេ ក្នុងសំណុំរឿងរបស់លោក កឹម សុខា។
-
សម រង្ស៊ី បង្ហើបថា ហ៊ុន សែន ឲ្យ១ម៉ឺនដុល្លារម្នាក់ដើម្បីសុំសិទ្ធិធ្វើនយោបាយ
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបង្ហើបឲ្យដឹងថា លោក ហ៊ុន សែន ត្រៀមផ្ដល់ប្រាក់ មួយម៉ឺនដុល្លារម្នាក់ ទៅមន្ត្រីគណបក្សសង្គ្រោះជាតិណា ដែលយល់ព្រម មកសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
-
ជនជាតិដើមភាគតិចសាទរការដាក់បញ្ចូលបឹងលំកុដជាបឹងអភិរក្សនិងស្នើឲ្យមានការអនុវត្តច្បាប់ម៉ឺងម៉ាត់
ជនជាតិដើមភាគតិចទំពួនខេត្តរតនគិរី សាទរការបង្កើតតំបន់ការពារទេសភាពបឹងលំកុដ ដែលមានផ្ទៃដីជាង ១រយហិកតារ ឲ្យទៅជាបឹងការពារធម្មជាតិ បម្រើវិស័យទេសចរក្នុងតំបន់ និងរួមចំណែកអភិរក្សជីវចម្រុះ។ ពួកគេអំពាវនាវឲ្យក្រសួងបរិស្ថាន យកចិត្តទុកដាក់អនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់ដល់ជនល្មើស ដែលកាប់ទន្ទ្រានព្រៃខុសច្បាប់ហ៊ុមព័ទ្ធបឹងធម្មជាតិ ដើម្បីស្ដារបរិស្ថានធម្មជាតិឡើងវិញ។
-
អតីតថ្នាក់ដឹកនាំជាន់ខ្ពស់បក្សប្រឆាំង ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាផ្លូវការ
អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក គង់ គាំ និងកូនប្រុសរបស់លោក បានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាផ្លូវការកាលពីថ្ងៃម្សិលមិញ ដោយថា ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។