កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
កម្ពុជាកាត់ទោសយុវជនដំបូងគេឲ្យជាប់ពន្ធនាគារ ក្រោមច្បាប់ការពារព្រះមហាក្សត្
យុវជនម្នាក់ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចកាត់ទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ក្រោមការចោទប្រកាន់ថា បានប្រមាថព្រះមហាក្សត្រ ដែលនេះគឺជាករណីដំបូងហើយដែលជនស៊ីវិលកម្ពុជាម្នាក់ ត្រូវបានកាត់ទោស បន្ទាប់ពីច្បាប់ការពារព្រះមហាក្សត្រ បានចូលជាធរមានកាលពីដើមឆ្នាំមុន។
-
កម្មកររោងចក្រ W&D រកកិច្ចអន្តរាគមន៍ពី ស៊ីខាវឌូ ជួយដោះស្រាយ បន្ទាប់ថៅកែបញ្ឈប់ពួកគេជាង១ពាន់នាក់
កម្មករបម្រើការងារនៅរោងចក្រ W&D នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្វែងរកអន្តរាគមន៍ពីសហជីពមួយ ឲ្យជួយដោះស្រាយវិវាទការងាររបស់ពួកគេ បន្ទាប់ពីកម្មករជាង ១២០០នាក់ ត្រូវបានថៅកែក្រុមហ៊ុនបញ្ឈប់ពីការងារ។
-
លោកខៀវ កាញារីទ្ធស្នើឲ្យអ្នកកាសែតអាចបញ្ចេញមតិចំពោះមុខនាយករដ្ឋមន្ត្រី
នៅបាំងតែមួយថ្ងៃនេះទៀតតែប៉ុណ្ណោះ ពិធីជួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស លើកទី៣ នឹងរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១១ ខែមករា។
-
លោក សម រង្ស៊ី ចំអកតុលាការភ្នំពេញឱ្យកោះហៅលោកបំភ្លឺក្នុងសំណុំរឿងលោក កឹម សុខា
នៅថ្ងៃពុធនេះ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយកាលពីឆ្នាំ២០១៧ បានរិះគន់តុលាការកម្ពុជាយ៉ាងចាស់ដៃ និងហៅតុលាការកម្ពុជាថា ជាតុលាការអាយ៉ង ដោយអំពាវនាវឲ្យប្រព័ន្ធតុលាការដែលលោកអះអាងថា មានការទាញខ្សែញាក់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះ ធ្វើការកោះហៅរូបលោកបំភ្លឺសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
-
ពីរនាក់ឪ-កូន គឺលោកគង់ គាំ និងលោកគង់ បូរ៉ា ដាក់លិខិតសុំធ្វើនយោបាយថ្ងៃនេះ
មកដល់ពេលនេះ កាន់តែច្បាស់ហើយ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ពីរនាក់ឪ-កូន គឺលោកគង់ គាំ និងលោកគង់ បូរ៉ា ប្រកាសជាផ្លូវការព្រមគ្នា ពីការដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បី សុំសិទ្ធិចូលធ្វើនយោបាយវិញ។
-
ប៉ូលិសខេត្តបាត់ដំបងបន្តគំរាមកំហែងសកម្មជនបក្សប្រឆាំងកាន់តែខ្លាំងរឿងប្រមូលផ្ដុំគ្នាជាក្រុម
ប៉ូលិសនៅខេត្តបាត់ដំបងជាច្រើននាក់បន្តទៅគំរាមកំហែងមន្ត្រីគណបក្សប្រឆាំងប្រចាំស្រុករុក្ខគិរី និងស្រុកសំឡូតជាថ្មីទៀត និងមានសកម្មភាពភាពកាត់តែខ្លាំងជាងមុនទៀតផង។ ការគំរាមកំហែងនេះ ដោយសារតែមន្ត្រីបក្សប្រឆាំងប្រមូលផ្ដុំគ្នាពង្រឹងសាមគ្គីភាព និងការគាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់និងពលរដ្ឋ និងជាអំពើខុសច្បាប់។
-
លោក ហ៊ុន សែន អំពាវនាវទៅកម្មករឲ្យដើរតាមសហជីពណាដែលដឹកនាំត្រឹមត្រូវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅកម្មករកុំឲ្យដើរតាមសហជីពណា ដែលដឹកនាំមិនបានត្រឹមត្រូវដោយធ្វើឲ្យខូចប្រយោជន៍របស់កម្មករ – កម្មាការិនី។
-
គ្រួសារលោក រ៉ាត់ រត្នមុនី ស្វែងរកកិច្ចអន្តរាគមន៍ពីទូតរុស្ស៊ីជាថ្មី
ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី នៅថ្ងៃនេះ បាននាំគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាថ្មីទៀត ដើម្បីទាមទារឲ្យរដ្ឋាភិបាលរុស្ស៊ីជួយអន្តរាគមន៍ដោះលែងអ្នកផលិតខ្សែភាពយន្តឯកសារ «ម្ដាយខ្ញុំ លក់ខ្ញុំ» រូបនេះ។
-
រោងចក្រ W&D នៅខណ្ឌមានជ័យ បញ្ឈប់កម្មករជាង ១ពាន់នាក់ ដោយសារការតវ៉ាទាមទារប្រាក់បំណាច់ប្រចាំឆ្នាំ
កម្មកររោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) នៅខណ្ឌមានជ័យ ជាច្រើននាក់ នៅថ្ងៃទី៨ មករា បានប្រមូលផ្ដុំគ្នាតវ៉ាទ្រង់ទ្រាយធំ នៅមុខរោងចក្រ ទាមទារឲ្យថៅកែរោងចក្រ សងប្រាក់អតីតភាពការងារ ប្រាក់ឈ្នួលសម្រាប់ខែចុងក្រោយ ប្រាក់ជំងឺចិត្តនៃការបណ្ដេញចេញជាដើម ក្រោយពេលថៅកែសម្រេចបញ្ឈប់កម្មករជាង ១.២០០នាក់ ដោយសារការតវ៉ារយៈពេល ១០ថ្ងៃមកនេះ។
-
បទយការណ៍៖ យុតិ្តធម៌ ជាឱសថព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះនិងគ្រួសារអ្នកស្លាប់នៅផ្លូវវេងស្រេង
សំឡេងស្នូរកាំភ្លើង គ្រាប់បែកផ្សែង និងសម្រែកឈឺចាប់ របស់សកម្មជនសិទ្ធិមនុស្ស កម្មករ កម្មការិនី ដែលបានតវ៉ាទាមទារឱ្យមានតម្លើងប្រាក់ខែគោល១៦០ កាលពី៥ ឆ្នាំមុន ហើយត្រូវបានក្រុមទាហាន និង កម្លាំងកងរាជអាវុធហត្ថដេញវាយបង្ក្រាបដោយហិង្សា នៅតែជាព្រឹត្តិការណ៍ដែលជនរងគ្រោះអះអាងថា មិនអាចបំភ្លេចបានឡើយ។
-
ការតវ៉ាបើកប្រាក់អតីតភាពការងារ៖សហជិពថាកម្មករខ្វះព័ត៌មាន តែក្រសួងបដិសេធ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៩ មករានេះ បានអំពាវនាវឱ្យកម្មករ និង មេសហជិពនៅពីក្រោយ បញ្ឈប់ជាបន្ទាន់ ការទាមទារឱ្យថៅកែរោងចក្រ បើកផ្តាច់ប្រាក់អត្ថប្រយោជន៍សម្រាប់ឆ្នាំចាស់។ សម្រាប់លោក ហ៊ុន សែន ការទាមទារនេះនឹងជំរុញឱ្យរោងចក្រប្រមាណជា៨០០ ត្រូវបង្ខំចិត្តបិទទ្វារឈប់ដំណើរការនឹងធ្វើឱ្យកម្មករខ្លួនឯងខាតបង់។ សហជិពយល់ថា ការតវ៉ារបស់កម្មក អាចដោយសារតែខាងក្រសួងការងារខ្វះការផ្សព្វផ្សាយព័ត៌មានជូនកម្មករអំពីគោលការណ៍ច្បាប់ថ្មី ហើយជាមួយគ្នានោះ ក៏អាចមានការរំលោភរសិទ្ធិពីថៅកែ។
-
កម្លាំងប៉េអិមខេត្តព្រះសីហនុ ចាប់ពលរដ្ឋមានទំនាស់ដីធ្លី ៤នាក់ ផ្គាប់ចិត្តថៅកែចិន
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៤នាក់ដាក់ខ្នោះភ្លាមៗ ដើម្បីផ្គាប់ចិត្តថៅកែចិន ដែលពលរដ្ឋទាំងនោះហ៊ានចេញមុខតវ៉ារារាំងមិនឲ្យក្រុមហ៊ុន នាំយកគ្រឿងចក្រទៅឈូសឆាយលើដីកំពុងមានទំនាស់ ដែលអាជ្ញាធរមិនទាន់ដោះស្រាយជូន។
-
ក្រុមគ្រួសារអ្នកជួយថតខ្សែភាពយន្តឯកសារ "ម្តាយខ្ញុំ លក់ខ្ញុំ" ទាមទារឲ្យរុស្ស៊ីជួយធ្វើអន្តរាគមន៍លើកទី៣
នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ សកម្មជនដីធ្លី និងក្រុមគ្រួសារលោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងជាអ្នកជួយថតខ្សែភាពយន្តឯកសារ "ម្តាយខ្ញុំ លក់ខ្ញុំ" ឱ្យសារព័ត៌មាន Russia Today (RT) ប្រមាណជាង១០នាក់ បាននាំគ្នាបន្តតវ៉ានៅមុខស្ថានទូតរុស្ស៊ី ដើម្បីទាមទារឲ្យរដ្ឋាភិបាលរុស្ស៊ី ជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យមានការដោះលែងលោករ៉ាត់ រ័ត្នមុនី ចេញពីពន្ធនាគារ។
-
សម រង្ស៊ី ទាមទារឱ្យតុលាការយកលោកធ្វើជាសាក្សីជំនួសគង់ គាំ
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក គង់ គាំ សាកសួរក្នុងនាមជាសាក្សី លើករណីលោកកឹម សុខា ពាក់ព័ន្ធនឹងបទចោទសន្និដ្ឋិភាពជាមួយបរទេស នៅថ្ងៃទី២៣ ខែមករា ខាងមុខ តែលោក សម រង្ស៊ី បានថ្លែងនៅលើទំព័រហ្វេសប៊ុកខ្លួន ដោយទាមទារឱ្យតុលាការយករូបលោកផ្ទាល់ទៅធ្វើជាសាក្សីជំនួសលោក គង់ គាំ វិញព្រោះលោកជាអ្នកដឹងរឿងច្រើន ...
-
តំណាងពលរដ្ឋមានជម្លោះដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះ រត់គេចខ្លួន ពេលដឹងថា អាជ្ញាធររកចាប់ខ្លួន
តំណាងពលរដ្ឋមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ នៅស្រុកស្នួល ខេត្តក្រចេះ កំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ទាក់ទងរឿងគម្រោងដឹកនាំពលរដ្ឋមកធ្វើបាតុកម្មនៅភ្នំពេញនៅចុងសប្ដាហ៍នេះ។
-
លោក ខៀវ សុភ័គ៖ នៅព្រឹកនេះ លិខិតរបស់លោក គង់ គាំ បានមកដល់ក្រសួងមហាផ្ទៃហើយ
ដូចការគ្រោងទុក លោក គង់ គាំ អតីតទីប្រឹក្សាគណបក្សសង្រ្គោះជាតិ បានដាក់លិខិតជាផ្លូវការទៅកាន់ក្រសួងមហាផ្ទៃហើយនៅព្រឹកនេះ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ លោក គង់ គាំ គឺផ្ទុយនឹងការអំពាវនាវជាថ្មីម្តងទៀតរបស់លោក សម រង្ស៊ី ដែលបានផ្ញើសារដល់មន្រ្តីអតីតបក្សប្រឆាំងទាំង១១៨នាក់កុំឲ្យចាញ់បោកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន តាមរយៈការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
-
ទីបំផុត! វិសោធនកម្មច្បាប់បើកសិទ្ធិនយោបាយចូលជាធរមានហើយ
ទីបំផុត ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្តលេខា ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមព្រះរាជក្រម ឡាយព្រះហស្តលេខាកាលពីថ្ងៃទី០២ ខែមករា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។
-
សាលាដំបូងខេត្តកោះកុង ឃុំខ្លួនមនុស្សវ័យ ៧៥ឆ្នាំម្នាក់ ជាប់ចោទពីបទរំលោភក្មេងស្រីអាយុ ៦ឆ្នាំ
សាលាដំបូងខេត្តកោះកុង បានសម្រេចចេញដីកាឃុំខ្លួនបុរសវ័យចំណាស់ម្នាក់ ដាក់ពន្ធនាគារខេត្តកោះកុងបណ្ដោះអាសន្ន ដោយចោទពីបទប្រទូសកេរ្តិ៍ខ្មាស និងប៉ុនប៉ងរំលោភក្មេងស្រីអនីតិជន ឬមិនទាន់គ្រប់អាយុម្នាក់។
-
វិសោធនកម្មច្បាប់បក្សនយោបាយដែលបើកផ្លូវឲ្យអតីតមន្រ្តី CNRP ១១៨នាក់ធ្វើសកម្មភាពវិញ ចូលជាធរមាន
វិសោធនកម្មច្បាប់គណបក្សនយោបាយត្រូវបានព្រះមហាក្សត្រប្រកាសឲ្យប្រើហើយ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញយល់ព្រមទាំងស្រុងទៅលើខ្លឹមសារនៃច្បាប់នេះ។
-
ក្រុមកម្មកររាប់រយនាក់នៅរោងចក្រ W&D ធ្វើកូដកម្មបិទផ្លូវទាមទារប្រាក់អតីតភាពការងារប្រចាំឆ្នាំ
បន្ទាប់ពីការតវ៉ាអស់ពេលជាងមួយសប្តាហ៍ ដើម្បីសុំឲ្យថៅកែរោងចក្រផ្តល់ប្រាក់អតីតភាពមុនឆ្នាំ២០១៩មិនបានជោគជ័យនោះ ក្រុមកម្មកររាប់រយនៅរោងចក្រ W&D បានសម្រេចចិត្តបិទផ្លូវមួយកំណាត់ក្នុងសង្កាត់ស្ទឹងមានជ័យ ឆ្ពោះទៅកាន់សារមន្ទីរប្រល័យពូជសាសន៍ជើងឯក។ កូដកម្មបិទផ្លូវនេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ ហើយការធ្វើកូដកម្មនេះ ក៏មានគោលដៅប្រឆាំងនឹងការបណ្តេញចេញកម្មករប្រមាណ១៦០០នាក់របស់រោងចក្រនេះផងដែរ។