កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
លោក គង់ គាំ នឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃ នៅថ្ងៃស្អែក ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយវិសោធនកម្មច្បាប់ចូលជាធរមាន
លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៉ី និងជាអតីតមនុស្សជំនិតរបស់លោក សម រង្ស៉ី នឹងដាក់ពាក្យស្នើទៅកាន់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ចូលជាធរមាន។
-
កម្មករបោសសំអាតតាមប្រាសាទក្នុងខេត្តសៀមរាបឈប់តវ៉ា ក្រោយថៅកែសន្យាតម្លើងប្រាក់ឈ្នួល
ក្រុមកម្មកររបស់ក្រុមហ៊ុន វីហ្គ្រីន ខូលអិលធីឌី ដែលបោសសំអាតនៅតាមតំបន់ប្រាសាទនានាក្នុងខេត្តសៀមរាបបានសន្យាឈប់នាំគ្នាតវ៉ា ក្រោយពីភាគីក្រុមហ៊ុនសន្យាតម្លើងប្រាក់ឈ្នួលឲ្យពួកគេ។
-
ព្រះមហាក្សត្រប្រកាសឱ្យប្រើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ
ច្បាប់ស្តីពីវិសោធនកម្មស្ដីពីគណបក្សនយោបាយ មាត្រា ៤៥ថ្មី ស្ទួន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ ច្បាប់នេះ វិសោធនកម្មឡើង ដើម្បីជាការបើកផ្លូវដល់បុគ្គលដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើសកម្មភាពនយោបាយ ឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ ។ ច្បាប់នេះទទួលការរិះគន់ជាច្រើនពីសាធារណៈជន ។
-
លោក សម រង្ស៊ី ស្នើជាថ្មី កុំឲ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ទៅសុំសិទ្ធិនយោបាយ
ពីក្រៅប្រទេស លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើទំព័រហ្វេសប៊ុកម្តងទៀត ដើម្បីប្រាប់ទៅថ្នាក់ដឹកនាំទាំង១១៧នាក់ កុំឲ្យធ្វើសំណើសុំសិទ្ធិនយោបាយ ពីរដ្ឋាភិបាលកម្ពុជា។ លោក បានសរសេរយ៉ាងដូច្នេះថា៖«សូមអំពាវនាវទៅមន្ត្រីគណបក្សសង្គ្រោះជាតិទាំង១១៧រូប កុំទន់ជ្រាយ....កុំចូលទៅបម្រើអំណាចរបស់ [លោក ហ៊ុន សែន] ដោយមិនដឹងខ្លួន»។
-
កម្មកររោងចក្រ សេឌូណូ នៅខណ្ឌដង្កោ ជាង ២០០នាក់ ត្រូវថៅកែបញ្ឈប់ ក្រោយកូដកម្មតវ៉ា ទាមទារប្រាក់បំណាច់ប្រចាំឆ្នាំ
កម្មកររោងចក្រកាត់ដេរនៅរោងចក្រ សេឌូណូ អ៊ីនវេសស្មេន (Seduno Investment (Cambo) Co.Ltd) ស្ថិតនៅភូមិខ្វារ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាង ២០០នាក់ ត្រូវបានថៅកែបញ្ឈប់ពីការងារ ដោយសារបន្តសកម្មភាពតវ៉ាផុតថ្ងៃឱសានវាទ ដែលថៅកែតម្រូវឲ្យចូលធ្វើការវិញ។
-
អ្នកសារព័ត៌មានខ្មែរចាស់វស្សារមួយរូបបានលាចាកលោកជាមួយស្នាដៃជាច្រើនក្នុងអាជីពសារព័ត៌មាន
អ្នកសារព័ត៌មានខ្មែរចាស់វស្សាមួយរូបនិងជាអតីតអ្នកសារព័ត៌មាន The Cambodia Daily បានលាចាកលោកដោយបន្សល់ទុកនូវស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងជាច្រើនសម្រាប់អ្នកសារព័ត៌មានជំនាន់ក្រោយ។
-
លោក គង់ គាំ និងកូនប្រុសត្រៀមដាក់ពាក្យសុំធ្វើនយោបាយឡើងវិញ ខណៈរដ្ឋមន្ត្រីមហាផ្ទៃ ប្រកាសថាមិនទាន់ឃើញការស្នើសុំនៅឡើយ
លោកគង់ គាំ និងលោក គង់ បូរ៉ា ជាកូនប្រុស ដែលជាអតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់នៅថ្ងៃនេះថា លោក និងកូនប្រុស នឹងដាក់ពាក្យសុំអន្តរាគមន៍ទៅរដ្ឋាភិបាល ដើម្បីសុំលើកបំរាមធ្វើនយោបាយភ្លាម បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ថលេខាហើយលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ ការលើកឡើងដូចនេះ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្ហើបថា នៅមិនទាន់មានមន្ត្រីអតីតគណបក្សសង្គ្រោះជាតិណាម្នាក់នៅឡើយទេ ដាក់ពាក្យទៅកាន់ក្រសួងមហាផ្ទៃ។
-
ការយល់ឃើញផ្ទុយគ្នាពីព្រឹត្តិការណ៍មហាបាតុកម្មហិង្សានៅផ្លូវវេងស្រេង
ករណីបាតុកម្ម និងការបង្ក្រាប មកលើកម្មករ នៅមុខរោងចក្រ យ៉ាក ជីន និងលើផ្លូវវេងស្រេងកាលពីថ្ងៃទី ០២-០៣ ខែមករា ឆ្នាំ២០១៤ ដែលស្នើសុំដំឡើងប្រាក់ឈ្នួល ១៦០ ដុល្លារក្នុងមួយខែ នៅតែត្រូវបានរដ្ឋាភិបាល និងក្រុមសហជីពមាននិន្នាការប្រឆាំង យល់ឃើញខុសគ្នា។ ខុសគ្នា ដោយសារតែរដ្ឋាភិបាល ដឹកនាំដោយគណបក្សកាន់អំណាច យល់ឃើញថាជា កុបកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឡេះទាមទារដំឡើងប្រាក់ឈ្នួល ដឹកនាំដោយលោក សម រង្ស៉ី អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានចាញ់ឆ្នោត ហើយមិនទទួលយកលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី០៥។
-
លោក ស ខេង ថា មិនទាន់មានមន្ត្រីបក្សប្រឆាំងដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា មកដល់ពេលនេះនៅមិនទាន់មានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិណាម្នាក់ ដាក់សំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយ ដ្បិតច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនៅមិនទាន់ចូលជាធរមាននៅឡើយ។
-
ពលរដ្ឋដើមកំណើតខ្មែរនៅអូស្ត្រាលីច្រើនរយនាក់នឹងរៀបចំធ្វើបាតុកម្មប្រឆាំងថ្ងៃ៧មករា
ពលរដ្ឋដើមកំណើតខ្មែរនៅអូស្ត្រាលីច្រើនរយនាក់ គ្រោងនឹងរៀបចំធ្វើបាតុកម្មធំមួយនៅថ្ងៃសៅរ៍ទី៥ មករានេះ ដើម្បីប្រឆាំងនឹងការប្រារព្ធទិវា ៧ មករា របស់គណបក្សប្រជាជនកម្ពុជានៅលើទឹកដីអូស្ត្រាលី។ បាតុកម្មនេះរៀបចំឡើងដោយសហព័ន្ធខ្មែរអូស្ត្រាលីសាជីវកម្ម នឹងប្រព្រឹត្តិទៅចាប់ពីម៉ោង៥ ល្ងាច នៅមុខភោជនីយដ្ឋាន Maxim Saigon នៅទីក្រុងស្ព្រីងវែល នៃរដ្ឋវ៉ិកតូរីយ៉ា (Victoria) ។
-
ក្រុមគ្រួសារលោក រ៉ាត់ រត្នមុនី បួងសួងនៅព្រះអង្គដងកើ សុំឲ្យរដ្ឋាភិបាលដោះលែងស្វាមី
ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី បាននាំគ្នាទៅអុជធូបបួងសួងនៅព្រះអង្គដងកើនៅថ្ងៃនេះ ជាផ្នែកមួយនៃការស្វះស្វែងរកកិច្ចអន្តរាគមន៍ឲ្យដោះលែងស្វាមីរបស់ខ្លួនឲ្យមានសេរីភាពវិញ ក្រោយពីអ្នកស្រីអស់ជំនឿលើប្រព័ន្ធតុលាការដែលសម្រចមិនអនុញ្ញាតឲ្យស្វាមី នៅក្រៅឃុំបណ្ដោះអាសន្ននោះ។
-
កម្មកររោងចក្រប្រេស្ទិច ដង្ហែក្បួនតវ៉ា ទៅកាន់ក្រសួងការងារ ទាមទារលក្ខខណ្ឌការងារមួយចំនួន
កម្មករ កម្មការិនី ប្រមាណជា១០០នាក់ មកពីរោងចក្រកាត់ដេរប្រេស្ទិច ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ បាននាំគ្នាដង្ហែក្បួនឆ្ពោះមកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន រួមទាំងទទួលយកប្រធានសហជីពប្រចាំរោងចក្រនោះវិញ។
-
ក្រុមយុវជន ១០០ រាត្រីបារម្ភពីសុវត្ថិភាពក្រោយពីមានការគំរាមពីមន្ត្រីរបបក្រុងភ្នំពេញ
ក្រុមការងារ ១០០ រាត្រី ប្រកាសចំហថា នឹងក្រាញននៀលបន្តបេសកកម្មពីបណ្ឌិត កែម ឡី បើទោះបីរងការគំរាមកំហែង ពីសំណាក់មន្ត្រីជាន់ខ្ពស់របបលោក ហ៊ុន សែន យ៉ាងណាក្ដី។ ពួកគេសង្កេតឃើញថា អាជ្ញាធរបានបញ្ជូនសមត្ថកិច្ចតាមដាន និងឃ្លាំមើលគ្រប់សកម្មភាព បន្ទាប់ពីពួកគេបានផ្សាយវីដេអូ ស្ដីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាមកន្លងទៅថ្មីៗ នេះ។
-
អាជ្ញាធរចុះរុះរើរោងសម្រាប់ធ្វើពិធីរំលឹកខួប ៥ឆ្នាំនៃហិង្សានៅផ្លូវ វ៉េង ស្រេង
អាជ្ញាធរខណ្ឌសែនសុខ ចុះរុះរើរោងនៅខាងមុខការិយាល័យសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬផ្ទះសាមគ្គី ទីដែលសមាគមគ្រោងនឹងប្រារព្ធពិធីរំលឹកខួប ៥ឆ្នាំ នៃការបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធររដ្ឋាភិបាល នៅផ្លូវ វ៉េង ស្រេង។
-
រដ្ឋសភាឯកបក្សអនុម័តច្បាប់ បង្កើនចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់គ្រប់គ្រងរដ្ឋបាល
រដ្ឋសភាឯកបក្ស នៃរបបក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៣ មករា សម្រេចអនុម័ត សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន២ ដើម្បីបង្កើនចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងដើម្បីកែប្រែការគ្រប់គ្រងរដ្ឋបាល។ សមាជិកក្រុមប្រឹក្សាខេត្ត កូតាគណបក្សប្រឆាំង យល់ថា ច្បាប់ទាំងពីរនេះ នឹងមិនអាចបម្រើផលប្រយោជន៍ជាតិបានទេ តែជាការធ្វើឡើងដើម្បី ពង្រីកអំណាច និងមហិច្ឆតា របស់បក្សកាន់អំណាចតែប៉ុណ្ណោះ។
-
ក្រុមសហជីពនិងអ្នកការពារសិទ្ធិមនុស្ស នឹងរំឭកការបង្ក្រាបដ៏ឃោរឃៅនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកការពារសិទ្ធិកម្មករ និងមន្ត្រីអង្គការសង្គមស៊ីវិលផ្សេងទៀត នឹងប្រារព្ធឡើងវិញថ្ងៃបង្ក្រាបយ៉ាងហិង្សាមកលើកម្មករនៅលើកំណាត់ផ្លូវវេង ស្រេង និងទីតាំងឧស្សហកម្មផ្សេងទៀតក្នុងទីក្រុងភ្នំពេញ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។
-
គ្រួសារ និងសកម្មជនមួយចំនួន បួងសួងសុំឱ្យមានការដោះលែងលោក រ៉ាត់ រត្នមុនី
ក្រុមគ្រួសារ និងសកម្មជនមួយចំនួន បាននាំគ្នាទៅអុជធូបបន់ស្រន់នៅមុខព្រះអង្គដងកើ (ដងទង់) នៅព្រឹកថ្ងៃទី ០៣ មករា នេះ ដើម្បីបួងសួងសុំឱ្យមានដោះលែងលោក លោក រ៉ាត់ រត្នមុនី ឱ្យមានសេរីភាពវិញ។ សកម្មភាពនេះធ្វើឡើង ក្រោយពេលតុលាការបានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវី។
-
ទីបំផុតរដ្ឋសភាបានសម្រេចអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត
ទីបំផុតរដ្ឋសភាបានសម្រេចអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាខណ្ឌ ដែលខ្លឹមសារបានកាត់បន្ថយការឃោសនាបោះឆ្នោត ការហែក្បួន ការកំណត់ភ្នាក់ងារគណបក្សនយោបាយ…។
-
មេដឹកនាំសហជីពដែលរងការបង្ក្រាបកាលពីឆ្នាំ២០១៤ រំលឹកខួប៥ឆ្នាំ
អាជ្ញាធរខ័ណ្ឌសែនសុខ នៅព្រឹកនេះបាន រុះរោង ដែលសមាគម សហជីព បណ្តាញនៃស្ថាប័នផ្ទះសាមគ្គីសង់សម្រាប់ប្រារព្ធកម្មវិធី “យើងមិនអាចបំភ្លេចបាន” ខួប៥ឆ្នាំ នៃការប៉ះទង្គិចគ្នារវាងកម្មករ និងប៉ូលីសបង្រ្កាបបាតុកម្ម ដែលបានកើតឡើង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ ប៉ុន្តែ បើតាមសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មវិធី ដែលគ្រោងធ្វើចាប់ពីម៉ោង៣ទៅក្នុងរសៀលនេះ នៅតែប្រព្រឹត្តិតាមការគ្រោងទុក។
-
ប៉ូលិសក្រុងប៉ោយប៉ែតគំរាមកំហែងម្ចាស់ផ្ទះ ដែលឲ្យសកម្មជនបក្សប្រឆាំងជួបជុំធ្វើយុទ្ធនាការគាំទ្រលោក សម រង្ស៊ី វិលចូលស្រុក
ប៉ូលិសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២ មករា ឆ្នាំ២០១៩ បានហៅម្ចាស់ផ្ទះឲ្យផ្ដិតស្នាមមេដៃទទួលខុសត្រូវចំពោះច្បាប់លើការអនុញ្ញាតឲ្យសកម្មជនគណបក្សប្រឆាំងជាង ១០០នាក់ជួបជុំគ្នាធ្វើយុទ្ធនាការគាំទ្រឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ។ មន្ត្រីអង្គការសង្គមស៊ីវិល ហៅទង្វើនេះថា ជាការគំរាមកំហែង និងរំលោភច្បាប់។