កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
ជនជាតិដើមជងតំបន់អារ៉ែងសុំឱ្យអាជ្ញាធរខេត្តកោះកុងជួយពន្លឿនការធ្វើស្វ័យអត្តសញ្ញាណដល់ពួកគាត់
ជនជាតិដើមភាគតិចជងតំបន់អារ៉ែង នាំគ្នាមកដាក់ញត្តិនៅសាលាខេត្តកោះកុង នៅថ្ងៃចន្ទ ទី២៤ ធ្នូ នេះ ដើម្បីសុំឱ្យអាជ្ញាធរខេត្តជួយពន្លឿនសំណើសុំធ្វើស្វ័យអត្តសញ្ញាណឱ្យពួកគាត់។ ញត្តិនោះត្រូវបានមន្ត្រីរដ្ឋបាលខេត្តកោះកុងទទួលយក ហើយមន្ត្រីរដ្ឋបាលប្រាប់ពួកគាត់ថា នឹងបញ្ជូនញត្តិនោះទៅថ្នាក់ដឹកនាំខេត្ត ដើម្បីពិនិត្យ។
-
លោកគង់ គាំ ៖ សម្តេចតេជោទម្លាយសារពីអ្នកនយោបាយជាប់បម្រាម«…»
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក គង់ គាំ បានទម្លាយសារសម្តេចតេជោផ្ញើជូនពាក់ព័ន្ធនឹងអ្នកនយោបាយជាប់បម្រាម ហើយអាចមានសិទ្ធិធ្វើនយោបាយឡើងវិញ ។
-
មន្ត្រីអាដហុកនិងសហគមន៍ការពារព្រៃឈើរងការប្ដឹងផ្ដល់ថាបង្កើតតំបន់អបគមន៍
តំណាងអយ្យការខេត្តរតនគិរី កោះហៅជនជាតិដើមភាគតិចទំពួន ៨នាក់ និងមន្ត្រីជាន់ខ្ពស់សមាគមអាដហុក (Adhoc) មួយរូប ដែលសកម្មការពារធនធានធម្មជាតិឲ្យបំភ្លឺ នៅថ្ងៃទី២៥ ខែធ្នូ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍ គំរាមកំហែងសមត្ថកិច្ច បង្កើតសហគមន៍ឲ្យប្រឆាំងអាជ្ញាធរ និងការញុះញង់ ឲ្យពលរដ្ឋកាប់បំផ្លាញព្រៃឈើ។ អ្នកភូមិសង្ស័យថា អាជ្ញាធរមូលភូមិ-ឃុំ អភិបាលស្រុក ប្រធានមន្ទីរបរិស្ថាន សមត្ថកិច្ច និង មន្ត្រីឧទ្យានុរក្ស គឺជាដើមបណ្ដឹងលើសំណុំរឿងនេះ។
-
ព្រឹទ្ធសភាសម្រេចអនុម័តទាំងស្រុងលើវិសោធនកម្មច្បាប់គណបក្សនយោបាយ
នៅទីបំផុត!សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលច្បាប់នេះអាចបើកផ្លូវឲ្យអតីតមន្ត្រី និងថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ទាំង១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញនោះ ត្រូវបានព្រឹទ្ធសភាសម្រេចអនុម័តទាំងស្រុងហើយនៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៤ នាព្រឹកថ្ងៃទី២៥ ខែធ្នូនេះ។
-
ពលរដ្ឋមានទំនាស់ដីធ្លីជាង ១០០គ្រួសារ នៅក្រុងប៉ោយប៉ែតតវ៉ាឲ្យអាជ្ញាធរនៅមុខសាលាក្រុង
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ១០០នាក់តំណាងឲ្យពលរដ្ឋ ១០៨គ្រួសារនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ធ្នូ នាំតវ៉ានៅមុខសាលាក្រុងទាមទារឲ្យអាជ្ញាធរដោះស្រាយទំនាស់របស់ពួកគាត់។ ការតវ៉ាវ៉ានេះដោយសារកាលពីថ្មីនេះភាគីទំនាស់ដែលមានលុយមានអំណាចយកកម្លាំងសមត្ថកិច្ចជាច្រើននាក់ទៅរារាំងពលរដ្ឋមិនឲ្យសង់ផ្ទះនៅលើដីរបស់ខ្លួន។
-
អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជិត១០០ ថ្កោលទោសសាលក្រមប្រឆាំងមេដឹកនាំសហជីព
អង្គការជាតិនិងអន្តរជាតិជិត១០០ សូមឲ្យបញ្ឈប់ការដាក់ទោសទណ្ឌមកលើសហជីព៦រូប ដោយថ្កោលទោសដាច់អហំការចំពោះសេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
-
ព្រឹទ្ធសភាកម្ពុជាឯកភាពទាំងស្រុងលើការកែច្បាប់បើកផ្លូវឲ្យមន្រ្តីអតីតបក្សប្រឆាំងបានធ្វើនយោបាយឡើងវិញ
ព្រឹទ្ធសភាកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ បានយល់ព្រមទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ បក្សនយោបាយដែលឈានទៅបើកផ្លូវឲ្យមន្រ្តីអតីតគណបក្សសង្រ្គោះជាតិបានធ្វើនយោបាយឡើងវិញ។ ក្រោយយល់ព្រមភ្លាម ព្រឹទ្ធសភាក៏បានបញ្ជូនសេចក្តីស្នើវិសោធនកម្មច្បាប់នេះមកកាន់រដ្ឋសភាវិញ ហើយរដ្ឋសភានឹងបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញនៅល្ងាចនេះ។
-
ក្រសួងរៀបចំដែនដី ទទួលពាក្យបណ្តឹងវិវាទដីធ្លីជាង ៨ពាន់ករណី ក្នុងឆ្នាំ២០១៨
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្រសួងបានទទួលពាក្យបណ្តឹងចំនួន ៨៣២២ករណី ដោះស្រាយបញ្ចប់ចំនួន ៣៩៣៨ករណី ដែលមាន ២០៩៣៧គ្រួសារ ស្មើនឹងផ្ទៃដីចំនួន ៦៣០៤,៨៤ហិកតា ច្រានចោលពាក្យបណ្តឹងបន្ទាប់ពីស៊ើបអង្កេតឃើញថា ខុសសមត្ថកិច្ចចំនួន ២៦៨៩ករណី សុំដកពាក្យបណ្ដឹងចំនួន ៨៦៩ករណី និងកំពុងដោះស្រាយចំនួន ៨២៦ករណី។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នេះ។
-
មន្ទីរពេទ្យកុមារអង្គររៀបចំរាត្រីសប្បុរសធម៌រៃអង្គាសថវិកាជួយទ្រទ្រង់ការព្យាបាលកុមារ
មន្ទីរពេទ្យកុមារអង្គរ គឺជាមន្ទីរពេទ្យដែលព្យាបាលកុមារក្រីក្រដោយគិតថ្លៃចាប់ពីឆ្នាំ ១៩៩៩មក។ ដើម្បីប្រមូលមូលនិធិទ្រទ្រង់ការព្យាបាលរបស់ខ្លួន នៅចុងឆ្នាំ ២០១៨នេះ មន្ទីរពេទ្យនឹងរៀបចំកម្មវិធីរាត្រីសប្បុរសធម៌មួយ រៃអង្គាសថវិកាដើម្បីទ្រទ្រង់ការចំណាយនៅក្នុងមន្ទីរពេទ្យ។
-
យោធិនពិការមួយរូបនិងក្រុមគ្រួសារស្នើឱ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍រឿងទំនាស់ដីធ្លីរ៉ាំរ៉ៃ
ក្រុមគ្រួសាររបស់អតីតយោធិនពិការមួយរូបបានទៅក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីសុំឲ្យមានអន្តរាគមន៍ពីរដ្ឋមន្រ្តីពាក់ព័ន្ធនឹងវិវាទដីធ្លី ដែលបានសម្រេចដោយតុលាការកំពូល និងឈានដល់ការរឹបអូសដីធ្លីផ្ទះសម្បែង។
-
កម្ពុជា ដាក់របាយការណ៍ការពារខ្លួន មុនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅខែក្រោយ
រាជរដ្ឋាភិបាលកម្ពុជា បានដាក់របាយការណ៍កម្រាស់ ២០ទំព័រទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗ ដើម្បីបង្ហាញពីដំណើរវិវត្ត និងបញ្ហាប្រឈមនៃសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ ជារបាយការណ៍ ដែលរដ្ឋាភិបាលកម្ពុជា បានចងក្រងឡើងដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មុនពេលអង្គការសហប្រជាជាតិ នឹងបើកសម័យប្រជុំជាសាលក លើកទី ៣២ ដើម្បីពិនិត្យលើបញ្ហាសិទ្ធិមនុស្ស ពីថ្ងៃទី ២១ខែមករា ដល់ថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ ២០១៩។
-
រដ្ឋាភិបាលប្រាប់ UN ថា វិធានការច្បាប់របស់ខ្លួនកន្លងមកមិនគំរាមកំហែងលើសិទ្ធិសេរីភាពបញ្ចេញមតិ
រដ្ឋាភិបាលកម្ពុជា បានបន្តការពារចំណាត់ការផ្លូវច្បាប់របស់ខ្លួនទៅលើប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសង្គមស៊ីវិលនៅកម្ពុជានាពេលកន្លងមកថា មិនមែនជាការគំរាមកំហែងទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ។
-
ក្រសួងចំនួន២ ប្រកាសជាផ្លូវការនូវផែនការយុទ្ធសាស្ដ្រ និងផែនការប្រតិបត្ដិច្បាប់ស្ដីពីយុត្ដិធម៌អនីតិជន
ក្រសួងយុត្តិធម៌ និង ក្រសួងសង្គមកិច្ច បានរៀបចំប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិច្បាប់ស្តីពីយុត្តិធម៌អនីតិជនចាប់ពី ២០១៨ ដល់ឆ្នាំ ២០២០។ រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចបញ្ជាក់ថា គោលបំណងនៃផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិនេះ គឺធ្វើឲ្យជីវិតរបស់អនីតិជនទំនាស់នឹងច្បាប់បានប្រសើរឡើង ដោយផ្តោតលើគោលដៅពីរ។
-
ពលរដ្ឋកណ្ដាលស្ទឹងដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍បដិសេធទទួលសំណងដែលក្រុមហ៊ុននេះកំណត់
តំណាងពលរដ្ឋមានជម្លោះដីធ្លី នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ប្រកាសមិនទទួលយកគោលនយោបាយរបស់អភិបាលខេត្តកណ្ដាល ផ្ដល់សំណងឲ្យពលរដ្ឋក្នុងមួយម្នាក់ ១០០ដុល្លារទេ។ ពលរដ្ឋទាមទារ គោលនយោបាយ មួយគ្រួសារ ២៥០ដុល្លារ ឬគួរទុកដីនោះ ជាដីរដ្ឋ កុំកាត់លក់ឲ្យក្រុមហ៊ុន ទុកឲ្យអាស្រ័យផលតាមធម្មជាតិដូចធម្មតាវិញ។
-
ក្រសួងមហាផ្ទៃ ដាក់ចេញផែនការយុទ្ធសាស្ត្រដើម្បីកាត់បន្ថយចំនួនអនីតិជនក្នុងពន្ធនាគារ
ក្រសួងមហាផ្ទៃ បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ផែនការយុទ្ធសាស្ត្រនិងផែនការប្រតិបត្តិ ដើម្បីអនុវត្តច្បាប់ស្ដីពីយុត្តិធម៌អនីតិជន។ ពិធីប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃសុក្រ ទី២១ធ្នូ នៅទីស្ដីការក្រសួងសង្គមកិច្ច។ ការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រនេះ ត្រូវបានលោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពន្យល់ថា ធ្វើឡើងដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវចំនួនជនជាប់ឃុំនៅក្នុងពន្ធនាគារ ពិសេសអនីតិជន។
-
ពលរដ្ឋខេត្តព្រះសីហនុចោទក្រុមហ៊ុនរបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី រំលោភដីពួកគេ
ពលរដ្ឋនៅខេត្តព្រះសីហនុ ចោទប្រកាន់ថា ក្រុមហ៊ុនរបស់អ្នកមានអំណាចម្នាក់ បានប្រើសិទ្ធិអំណាចរំលោភយកដីធ្លីរបស់ពួកគេ។ ពួកគេលើកឡើងថា ជម្លោះដីធ្លីដែលអូសបន្លាយជាង ៧ឆ្នាំមកនេះ រវាងពួកគេនឹងក្រុមហ៊ុនឋានសួគ៌នោះ ទោះពលរដ្ឋទៅសុំអន្តរាគមន៍ពីក្រសួងស្ថាប័នណាក៏គេមិនមានដំណោះស្រាយដែរ។
-
អាហារព្យាបាលប្រភេទថ្មី ធ្វើពីត្រី សម្រាប់ព្យាបាលកុមារ ជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ
នំបំពង់ធ្វើពីត្រីឈ្មោះថានូទ្រីក (Nutrix) ត្រូវបានផលិត រួមគ្នាដោយយូនីសេហ្វ វិទ្យាស្ថានស្រាវជ្រាវបារាំងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព (IRD) សកលវិទ្យាល័យកូផេនហេហ្គិន (Copenhagen University (CU)) និងក្រមហ៊ុន Danish Care Foods (DCF) ដាណឺម៉ាក សហកាជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងររបស់កុមារ។
-
ពន្ធនាគារទាំង២៨ នៅទូទាំងប្រទេសកំពុងឃុំ អនីតិជនជាង១៥០០នាក់
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៨ ពន្ធនាគារទាំង២៨ នៅទូទាំងប្រទេសកំពុងឃុំឃាំងអនីតិជនជាង១៥០០នាក់ ក្នុងនោះអនីតិចជនជាទណ្ឌិតចំនួន១៥២នាក់ ដោយភាគច្រើននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងបន្ទាយមានជ័យ។ នេះបើតាមការថ្លែងរបស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
-
លោក សម រង្ស៊ី៖ ផ្តល់សេរីភាពដល់កឹម សុខាជាការចាប់ដោះស្រាយវិបត្តិពិតប្រាកដ
លោក សម រង្ស៊ី បញ្ជាក់ថា ការដោះលែង និងផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិគឺជាចំណុចចាប់ផ្តើមពិតប្រាកដក្នុងការដោះស្រាយវិបត្តិនយោបាយនៅពេលនេះ។
-
សហព័ន្ធសហជីពអន្តរជាតិជំរុញឲ្យទម្លាក់ចោលរាល់បទចោទប្រឆាំងមេដឹកនាំសហជីព ៦រូប
សហព័ន្ធសហជីពអន្តរជាតិ ឬហៅជាភាសាអង់គ្លេសថា International Trade Union Confederation (ITUC) ថ្កោលទោសការកាត់ទោសមេដឹកនាំសហជីព ៦រូប ដោយតុលាការរបបក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ធ្នូ។