កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
តុលាការកំពូលសម្រេចតម្កល់សាលក្រម និងសាលដីកា កាត់ទោសឱ្យលោក សម រង្ស៉ី សងជំងឺចិត្តសម្តេចតេជោ១លានដុល្លារ ក្នុងបទបរិហារកេរ្តិ៍ (Video Inside)
ទីបំផុត ! នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រម និងសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលបានកាត់ទោសផាកពិន័យលោក សម រង្ស៉ី ចំនួន១០លានរៀល និងបង្គាប់ឱ្យទណ្ឌិតនេះ សងជំងឺចិត្តជូន សម្តេចតេជោ ហ៊ុន សែន ចំនួន៤០០០លានរៀល (ប្រហែល១លានដុល្លារសហរដ្ឋអាមេរិក) ចំពោះបទបរិហារកេរ្តិ៍លើសម្តេចតេជោ ហ៊ុន សែន។
-
មន្ត្រីសហជីពរិះគន់របបលោក ហ៊ុន សែន នៅតែខ្វះការយកចិត្តទុកដាក់រឿងប្រាក់ខែមន្ត្រីរាជការ
មន្ត្រីសហជីពរិះគន់របបលោក ហ៊ុន សែន ថានៅតែខ្វះការយកចិត្តទុកដាក់ លើរឿងដំឡើងប្រាក់ខែមន្ត្រីរាជការ ដើម្បីឲ្យអាចរស់សមរម្យបាននៅឡើយ។ មន្ត្រីដដែលអះអាងថា ប្រាក់ខែសមរម្យ គួរតែចាប់ផ្ដើមពី ២លានរៀល ឬ៥០០ ដុល្លារ ក្នុងមួយខែ។
-
តុលាការកំពូល នៅតែឲ្យលោក សម រង្ស៊ី បង់ប្រាក់១លានដុល្លារជូនសម្តេច ហ៊ុន សែន ពីបទបរិហារ
តុលាការកំពូល យល់ស្របនឹងសាលាដំបូងរាជធានីភ្នំពេញនិងសាលាឧទ្ធរណ៍ ដែលតម្រូវឲ្យលោក សម រង្ស៊ី បង់ប្រាក់២៥០០ដុល្លារ ចូលទៅរដ្ឋ និង បង់១លានដុល្លារ ទៅឲ្យសម្តេច ហ៊ុន សែន ដែលជាដើមបណ្តឹង ទុកជាការសងជំងឺចិត្ត ក្នុងសំណុំរឿងបរិហារកេរ្តិ៍។ តុលាការកំពូល បានប្រកាសដីការបស់ខ្លួនលើសំណុំរឿងនេះ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ។
-
មន្ទីរសង្គមកិច្ចខេត្តកោះកុង ប្រារព្ធខួបលើកទី៣៦ ទិវាជនពិការអន្តរជាតិ និងខួបលើកទី២០ ទិវាជនមានពិការភាពកម្ពុជា
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំប្រារព្វខួបលើកទី៣៦ ទិវាជនពិការអន្តរជាតិ និងខួបលើកទី២០ ទិវាជនមានពិការភាពកម្ពុជា ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព»។
-
អាមេរិក បញ្ជូនពលរដ្ឋខ្មែរ៤៦នាក់ទៀតមកកម្ពុជា
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជូនពលរដ្ឋខ្មែរចំនួន៤៦នាក់បន្ថែមទៀតមកកម្ពុជាវិញ ដោយចោទថា អ្នកទាំងនោះបានប្រព្រឹត្តិបទឧក្រិដ្ឋហើយអនុវត្តទោសរួចរាល់។
-
កម្មកររោងចក្រមួយនៅភ្នំពេញចោទថា ថៅកែជនជាតិចិនជួលជើងកាងវាយពេលពួកគេតវ៉ា
កម្មករជិត១០នាក់បម្រើការងារនៅរោងចក្រមួយ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ អះអាងថា ពួកគេត្រូវជនមួយក្រុមចេញពីក្នុងរោងចក្រប្រើហិង្សារមកលើខ្លួន ខណៈក្រុមកម្មករប្រមូលផ្តុំគ្នាតវ៉ាទាមទារលក្ខខណ្ឌការងារមុខរោងចក្រ។
-
អ្នកវិនិយោគចិន បើកវេទិកាលើវិស័យសំណង់ដីធ្លី ឆ្នាំ២០១៨ នៅកម្ពុជា
ដើម្បីបង្ហាញពីសក្តានុពល ក្នុងការអភិវឌ្ឍន៍លើវិស័យសំណង់ដីធ្លីនៅកម្ពុជា អ្នកវិនិយោគចិន បានបើកវេទិកាកំពូលកិច្ចប្រជុំពាណិជ្ជកម្មគ័ងទងអន្តរជាតិ ស្តីពី សំណង់អាគារ ឆ្នាំ២០១៨ ដោយមានការចូលរួម ពីតំណាងក្រុមហ៊ុនចិនជាង៥០ និងតំណាងភាគីពាក់ព័ន្ធជាច្រើនទៀតនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។
-
មន្ត្រីយោធិនពិការមានទំនាស់ដីនៅបន្ទាយមានជ័យខកចិត្តនឹងអាជ្ញាធរចេះតែសន្យាខ្យល់
មន្ត្រីយោធិនពិការនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន ៧៤គ្រួសារដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ហៃ សួគ៍ ព្រួយបារម្ភខ្លាចអាជ្ញាធរសន្យាខ្យល់ជាមួយពួកគាត់ តែមិនបានដោះស្រាយ។ ការលើកឡើងនេះដោយសារតែមន្ត្រីយោធិនពិការទន្ទឹងរង់ចាំឲ្យអាជ្ញាធរដោះស្រាយដីជូនពួកគាត់អស់ជាច្រើនខែ ហើយមិនមានដំណោះស្រាយ។ រីឯអាជ្ញាធរខេត្តអះអាងថា កំពុងពន្លឿនដោះស្រាយលើរឿងនេះ។
-
អនុប្រធានសភាបារាំងថា ត្រៀមក្រុមតស៊ូមតិជួយផ្តល់មតិកិច្ចប្រជុំ EU រឿងដក EBA មកកម្ពុជា
បើតាមអនុប្រធានរដ្ឋសភាបារាំងបានអះអាងថា បានត្រៀមក្រុមតស៊ូមតិសម្រាប់ជួយផ្តល់មតិ នៅក្នុងកិច្ចប្រជុំសហភាពអ៊ឺរ៉ុបរឿងដកអនុគ្រោះពន្ធនាំទំនិញចូលទីផ្សារអ៊ឺរ៉ុបរបស់កម្ពុជា (EBA)។
-
លោកគិន ភា៖ ជម្លោះដីធ្លី អំពើពុករលួយ ជាបញ្ហាត្រូវបន្តដោះស្រាយ
ស្របពេលដែលគណបក្សប្រជាជនកម្ពុជា រៀបចំធ្វើសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល៣ថ្ងៃ លោកគិន ភា អ្នកវិភាគនយោបាយនៅកម្ពុជា បានមើលឃើញពីភាពជោគជ័យដែលគណបក្សកាន់អំណាចមួយនេះ សម្រេចបាន ក្នុងការដឹកនាំប្រទេសរយៈពេល៥អាណត្តិកន្លងមក។ ភាពជោគជ័យទាំងនោះ គឺការរក្សាបាននូវ សុខសន្តិភាព នយោបាយ និងការអភិវឌ្ឍន៍ប្រទេស។ យ៉ាងណាមិញ ទន្ទឹមនឹងភាពវិជ្ជមានទាំងនេះ ក៏មានបញ្ហាសេសសល់ និងប្រឈមមួយចំនួន ដែលគណបក្សប្រជាជនកម្ពុជា នៅមិនទាន់សម្រេចបាននៅឡើយ។ តើបញ្ហាទាំងនោះមានអ្វីខ្លះ? សូមស្តាប់កិច្ចសម្ភាសន៍រវាងសៅ វិសាល ជាមួយលោកគិន ភា អ្នកវិភាគ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។
-
អ្នកជំនាញសារព័ត៌មានវាយតម្លៃថា ឆ្នាំ២០១៨ ជាឆ្នាំអាក្រក់មួយសម្រាប់អ្នកកាសែតនៅកម្ពុជា
អ្នកជំនាញសារព័ត៌មានវាយតម្លៃថា ឆ្នាំ២០១៨ ជាឆ្នាំអាក្រក់មួយសម្រាប់អ្នកកាសែតនៅកម្ពុជប់ស្ថានភាពបំពេញវិជ្ជាជីវៈរបស់អ្នកកាសែតនៅកម្ពុជា ដោយសារតែពួកគេត្រូវប្រឈមមុខនឹងការរឹតត្បិតសិទ្ធិសេរីភាពខ្លាំង ការធ្វើទុក្ខបុកម្នេញ និងការរើសអើងគ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលអង្គការអ្នកកាសែតគ្មានព្រំដែន Reporters Without Borders (RSF) ទើបបានចេញរបាយការណ៍បូកសរុបមួយ អំពីស្ថានភាពអំពើហិង្សា និងការរំលោភបំពានប្រឆាំងនឹងអ្នកកាសែតនៅជុំវិញពិភពលោក ដែលបង្ហាញថា អ្នកធ្វើការក្នុងវិស័យព័ត៌មាន កំពុងប្រឈមនឹងអរិភាពប្រឆាំងនឹងពួកគេក្នុងកម្រិតមួយមិនធ្លាប់មានពីមុនមក។
-
ជាតិប៉ូលិសនៅត្បូងឃ្មុំ ដែលរារាំងមន្ត្រី មិនឲ្យបង្ក្រាបបទល្មើសព្រៃឈើ ត្រូវបញ្ជូនទៅតុលាការ
លោក យ៉ា សុផល នាយរងប៉ុស្តិ៍ស្អំ ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ពីបទប្រមាថ និងបង្កហិង្សាទៅលើក្រុមសមត្ថកិច្ចចម្រុះ ខណៈក្រុមសមត្ថកិច្ចទាំងនោះ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ កាលពីយប់ថ្ងៃទី ១៥ ខែធ្នូ។ អំពើហិង្សានោះ បានបណ្ដាលឲ្យមានជនរងគ្រោះម្នាក់។
-
ស្ថានទូតរុស្សីមិនទទួលយកញត្តិសុំអន្តរាគមន៍ពីគ្រួសារលោក រត្នមុនី
គ្រួសារលោក រ៉ាត់ រត្នមុនី សម្តែងការខកចិត្តនឹងស្ថានទូតរុស្សីនៅក្រុងភ្នំពេញ ដែលមិនទទួលយកញត្តិសុំអន្តរាគមន៍របស់ពួកគាត់ នៅថ្ងៃទី ១៨ ធ្នូ។ គ្រួសារលោក រត្នមុនី និងសកម្មជនមួយចំនួនទៀត បានព្យាយាមដាក់ញត្តិទៅស្ថានទូតរុស្សី ដើម្បីសុំឱ្យប្រទេសមហាអំណាចមួយនេះជួយអន្តរគមន៍ឱ្យមានការដោះលែង លោក រត្នមុនី ដែលជាអ្នកជួយផលិតវីដេអូឯកសារជួញដូរផ្លូវភេទនៅកម្ពុជា ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្សី។
-
មន្ត្រីរដ្ឋសភា៖កម្ពុជាសង្ឃឹមថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ EUនឹងពិចារណាករណី EBAឡើងវិញ
កម្ពុជាមានសង្ឃឹមយ៉ាងមុតមាំថា ការវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ លើមាត្រា ៤៥ ថ្មីស្ទួននេះ នឹងធ្វើឱ្យសហគមន៍អឺរ៉ុបអាចទទួលយកបាន។ ដោយឡែក ប្រតិភូសភាបារាំងថា ការវិសោធនកម្មច្បាប់នេះពីស្ថាប័នជាន់ខ្ពស់កម្ពុជា គឺកម្ពុជាដើរផ្លូវត្រូវហើយ។ នេះ គឺថ្លែងរបស់លោក ឈាង វុន មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ អ្នកវិភាគនយោបាយថា វិសោធនកម្មច្បាប់នេះ មិនអាចជាដំណោះស្រាយគ្រប់គ្រាន់នោះទេ ស្របពេលលោក សម រង្ស៊ី អំពាវនាវកុំឱ្យមានការទទួលស្គាល់នូវដំណោះស្រាយមួយជ្រុងតូចនេះ។
-
លោកប៉ុល ហំម ថាលោកកំពុងមានបញ្ហាសុខភាព មិនបានគិតគូរពីនយោបាយទេ
ក្នុងបរិបទដែលកំពុងតែចម្រូងចម្រាស ដែលមើលពីខាងក្រៅ សឹងតែចាត់ទុកថាជាសង្គ្រាមផ្ទៃក្នុង របស់គណបក្សសង្គ្រោះជាតិ រវាងអ្នកនិយមលោកសម រង្ស៊ី និងអ្នកនិយមលោកកឹម សុខា ដែលចេញមកវាយប្រហារ លាបពណ៌គ្នា យ៉ាងចាស់ដៃ រហូតដល់មជ្ឈដ្ឋានអ្នកតាមដានខ្លះទស្សន៍ទាយថា កម្លាំងធំនៃផ្ទៃក្នុងគណបក្សនេះ នឹងបាក់បែកខ្ទេចខ្ទាំ ជាក់ជាពុំខាន។
-
អង្គការឃ្លាំមើលសិទ្ធិមនុស្ស រិះគន់តារាបាល់ទាត់ជប៉ុន ដែលធ្វើការជាមួយមន្រ្តីបាតដៃប្រឡាក់ឈាមខ្មែរ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch រិះគន់តារាបាល់ទាត់លំដាប់ពិភពលោករបស់ជប៉ុន ដែលបានយល់ព្រមធ្វើជាគ្រូបង្វឹកបាល់ទាត់ ឲ្យកីឡាករជម្រើសជាតិកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ សៅ សុខា។ អង្គការនេះ សម្តែងក្តីតក់ស្លុត ដែលតារាបាល់ទាត់ជប៉ុនរូបនេះ បានថតរូប និងធ្វើការជាមួយលោក សៅ សុខា ដោយហេតុថា លោក សៅ សុខា ជាប់ឈ្មោះជានាយឧត្តមសេនីយមានបាតដៃប្រឡាក់ឈាម ដោយសារតែបានជាប់ពាក់ព័ន្ធនឹងអំពើសម្លាប់មនុស្សរាប់មិនអស់ និងឧក្រិដ្ឋកម្មសង្គ្រាមនៅកម្ពុជា។
-
វិភាគ៖ ច្បាប់បើកផ្លូវឲ្យគណបក្សប្រឆាំងធ្វើនយោយឡើងវិញ ជាសញ្ញាបង្រួបបង្រួមជាតិឬ?
សភាឯកបក្សរបស់បក្សកាន់អំណាច បានអនុម័តសេចក្តីស្នើច្បាប់គណបក្សនយោបាយកាលពីចុងសប្តាហ៍មុន ដើម្បីបើកផ្លូវឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ១១៨រូប ដែលតុលាការបានហាមឃាត់នោះ អាចធ្វើនយោបាយឡើងវិញបាន បើមានការលើកលែងទោសពីព្រះមហាក្សត្រ។
-
លោកគង់ គាំ ចំអកលោកសម រង្ស៊ី ថាកំពុងផុងខ្លួន និងបរាជ័យបើប្រើតួនាទីប្រធានស្តីទី CNRP
អតីតឧត្តមក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិលោក គង់ គាំ បានអះអាងថាលោកសម រង្ស៊ី បានកំពុងផុង និងបរាជ័យប្រសិនប្រើប្រាស់តួនាទីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (CNRP) នោះ ។
-
សហគមន៍ខេត្តព្រះវិហារថា ក្រុមហ៊ុនចិន និងវៀតណាមពុះចែកតំបន់ភ្នំលុង និងរំលោភយកដីពលរដ្ឋ ពង្រីកផ្ទៃដីធ្វើអាជីវកម្មរ៉ែមាស
ជនជាតិដើមភាគតិចព្នងរស់នៅឃុំរម្យទម ស្រុករវៀងខេត្តព្រះវិហារអះអាងថា ក្រុមហ៊ុន ឌែលខម កម្ពុជា (Delcom Cambodia) ក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនចិនជាច្រើនទៀត ដែលពួកគេមិនស្គាល់ឈ្មោះ បានហ៊ុមព័ទ្ធតំបន់ភ្នំលុង ធ្វើអាជីវកម្មរ៉ែមាសជាយូរមកហើយ ពុំមានអាជ្ញាធរណាប្រកាសបង្ហាញអាជ្ញាប័ណ្ណដែលផ្តល់សិទ្ធិអនុញ្ញាតឲ្យក្រុមហ៊ុននោះទេ។ អ្នកស្រុកថា ក្រុមហ៊ុន ឌែល ខម កម្ពុជា បានរំលោភដីស្រែចម្ការអ្នកភូមិចំនួន ៦៦គ្រួសារ ដើម្បីពង្រីកផ្ទៃដីធ្វើអាជីវកម្មរ៉ែមាស រហូតមកទល់ពេលនេះពួកគាត់បានទាមទារដីរបស់ខ្លួនមកវិញ តែគ្មានលទ្ធផល។
-
ភរិយាលោក រ៉ាត់ រដ្ឋមុនី អំពាវនាវឲ្យទូតរុស្ស៊ីជួយអន្តរាគមន៍ដោះលែងប្តី
នៅព្រឹកនេះ ភរិយារបស់លោក រ៉ាត់ រដ្ឋមុនី រួមជាមួយអ្នកគាំទ្រលោកប្រមាណជាង១០នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតរុស្ស៊ីក្រុងភ្នំពេញ ដើម្បីអំពាវនាវតាមរយៈញត្តិឲ្យស្ថានទូតរុស្ស៊ីជួយអន្តរាគមន៍ឲ្យអាជ្ញាធរខ្មែរដោះលែងលោក រ៉ាត់ រដ្ឋមុនី ដែលកំពុងជាប់ឃុំ។ លោក រ៉ាត់ រដ្ឋមុនី ដែលបានចូលរួមផលិតភាពយន្តឯកសារស្តីពីការលក់កូនស្រីជាមួយទូរទស្សន៍រុស្ស៊ី RT ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើង។ ក្រុមអ្នកតវ៉ានៅមុខស្ថានទូតបញ្ជាក់ថានឹងឈប់តវ៉ា នៅពេលស្ថានទូតទទួលយកញត្តិ។