កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
លោក ហ៊ុន សែន ប្រកាសត្រៀមស្នើសុំផ្ដល់សិទ្ធិនយោបាយដល់មន្ត្រីបក្សប្រឆាំង
មេដឹកនាំរបបក្រុងភ្នំពេញប្រកាសថា នឹងជួយស្នើសុំផ្ដល់សិទ្ធិធ្វើនយោបាយឡើងវិញដល់ថ្នាក់ ដឹកនាំគណបក្សប្រឆាំងមួយចំនួន ដែលគោរពតាមសាលដីកាតុលាការកំពូល ប៉ុន្តែអ្នកដែលប្រឆាំង សាលដីកា នឹងត្រូវជាប់គុកថែមទៀត។ រីឯលោក សម រង្ស៊ី ថា មន្ត្រីគណបក្សសង្គ្រោះជាតិរូបណា ដែលយកសិទ្ធិធ្វើនយោបាយវិញ សុខចិត្តឲ្យលោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ចាប់ទុកឃុំ ឃាំងដដែលនោះ គឺជាមនុស្សល្ងង់ ហើយក្បត់បក្ស។ អ្នកឃ្លាំមើលកម្ពុជាយល់ថា បើលោក ហ៊ុន សែន នៅតែប្រើប្រាស់សារគំរាមកំហែង និងយកច្បាប់បម្រើផលប្រយោជន៍នយោបាយនោះ គឺការ ផ្សះផ្សានយោបាយពិតប្រាកដ មិនអាចកើតមាននោះទេ។
-
ជនជាតិដើមភាគតិចថា អាជីវកម្មរ៉ែមាសក្នុងខេត្តព្រះវិហារបង្កផលប៉ះពាល់ដល់ពួកគេ
ជនជាតិដើមភាគតិចកួយនៅខេត្តព្រះវិហារ អះអាងថា អាជីវកម្មរុករករ៉ែមាសអាណាធិបតេយ្យក្នុងស្រុកររៀង កំពុងបង្កផលប៉ះពាលដល់ជីវិតរស់របស់ពួកគេ។
-
តុលាការសម្រេចចោទប្រកាន់សកម្មជនម្នាក់ជាផ្លូវការក្រោយចាប់បញ្ជូនខ្លួនពីប្រទេសថៃ
មេដឹកនាំសហជីពមួយរូបដែលត្រូវបានចាប់ខ្លួនពីប្រទេសថៃនោះ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីផ្លូវការនៅល្ងាចថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ។
-
អ្នកភូមិនៅខេត្តព្រះវិហារទាមទារឱ្យក្រុមហ៊ុនមួយបញ្ឈប់សកម្មភាពកាប់ឈើនៅតំបន់ព្រៃសហគមន៍
ប្រជាសហគមន៍នៅឃុំគូលែនជើង ស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ បង្ហាញក្ដីបារម្ភថា ព្រៃឈើក្នុងសហគមន៍របស់ពួកគេនឹងបាត់បង់ ក្រោយពីពួកគេចាប់បានឈើ ៩ដើម ដែលត្រូវបានក្រុមហ៊ុនដីសម្បទានមួយលួចកាប់។
-
រដ្ឋាភិបាលគ្រោងជួបសង្គមស៊ីវិលដើម្បីដោះស្រាយបញ្ហា «ភាពជាដៃគូ»
រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្រោងជួបពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិលនៅដើមឆ្នាំក្រោយនេះអំពី«ភាពជាដៃគូ» ដោយថា ពួកគេនៅមានការខ្វែងគំនិតគ្នាមួយចំនួនជាមួយរដ្ឋាភិបាល។
-
សភាឯកបក្សអនុម័តកែប្រែច្បាប់បក្សនយោបាយរួចរាល់ ខណៈប្រឈមការរិះគន់ខ្លាំង
រដ្ឋសភាឯកបក្សនៃរបបក្រុងភ្នំពេញ អនុម័តលើសេចក្ដីស្នើវិសោធនកម្មលើមាត្រា៤៥ថ្មី (ស្ទួន១) នៃច្បាប់ស្ដីពីគណបក្សនយោបាយ រួចរាល់ហើយនៅថ្ងៃទី១៣ ខែធ្នូ ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ និងអ្នកឃ្លាំងមើលបញ្ហាកម្ពុជា ចាត់ទុកថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីឲ្យ លោក ហ៊ុន សែន យកទៅប្រើប្រាស់តាមអារម្មណ៍ និងសម្រាប់បំបែកបំបាក់គណបក្សសង្គ្រោះជាតិ មិនមែនដើម្បីដោះស្រាយបញ្ហានយោបាយ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋនោះទេ។
-
ភរិយាលោក រ៉ាត់ រត្នមុនី គ្រោងដឹកនាំបាតុកម្មទាមទារយុត្តិធម៌ជូនស្វាមីដែលត្រូវចាប់បញ្ជូនមកកម្ពុជា
លោកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី សកម្មជនការពារសិទ្ធិការងារបានប្រកាសថា អ្នកស្រីនឹងដឹកនាំធ្វើបាតុកម្មដើម្បីទាមទាររកយុត្តិធម៌ បន្ទាប់ពីស្វាមីរបស់លោកស្រី ត្រូវបានរបបក្រុងភ្នំពេញបាននាំខ្លួនពីប្រទេសថៃ យកមកសាកសួរនៅក្នុងប្រទេសកម្ពុជា។
-
អ្នកវិភាគថា លោក ហ៊ុន សែន ចង់ឲ្យមន្រ្តីសង្រ្គោះជាតិក្នុងចំណោម ១១៨រូប មានសិទ្ធិធ្វើនយោបាយវិញ ដើម្បីបំពេញភាពស្របច្បាប់របស់របបលោក
ទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន សែន នេះ អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន កំពុងតែប្រើយុទ្ធសាស្រ្តនយោបាយថ្មី ដើម្បីឲ្យមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនក្នុងចំណោម ១១៨រូបនោះ ដើរចេញពីលោក កឹម សុខា និងលោកសម រង្ស៊ី នៅក្រោយពីរបបលោក បានរំលាយគណបក្សនេះរួចហើយ តែមិនអាចធ្វើឲ្យប្រជាប្រិយភាពគណបក្សប្រឆាំងនេះថមថយ។
-
តុលាការខេត្តត្បូងឃ្មុំ កោះហៅពលរដ្ឋ៤នាក់ឱ្យចូលបំភ្លឺជុំវិញទំនាស់ដីសហគមន៍
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ជេត ខេមរា បានចេញដីកាកោះជាលើកទីពីរ ឱ្យពលរដ្ឋ៤នាក់ ចូលបំភ្លឺក្នុងនាមជនសង្ស័យ ជុំវិញវិវាទដីសមូហភាពក្នុងឃុំទន្លូងជាមួយស្រ្តីម្នាក់ដែលពលរដ្ឋអះអាងថាជាភរិយាមន្រ្តីយោធាការពារព្រំដែននៅតំបន់នោះ។
-
លោក សម រង្ស៊ី ថាសម្ពាធអន្តរជាតិនឹងនាំឲ្យមានដំណោះស្រាយនយោបាយរួមឆាប់ៗ
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថាសម្ពាធអន្តរជាតិ នឹងធ្វើឲ្យរបបលោក ហ៊ុន សែន គ្មានជម្រើសអ្វី ក្រៅពីត្រូវបង្ខំចិត្ត ងាកមករកដំណោះស្រាយនយោបាយរួមមួយ ក្នុងពេលឆាប់ៗខាងមុខ។ លោកបានអំពាវនាវ ឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨ រូប ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយ និងសកម្មជនគណបក្សសង្គ្រោះជាតិដទៃទៀត រក្សាភាពអត់ធ្មត់ កុំលុះក្រោមល្បិចនយោបាយរបស់លោក ហ៊ុន សែន។
-
លោក ហ៊ុន សែន ថា គណបក្សប្រជាជន គ្មានដកតំណែងលោក ស ខេង និងលោក សាយ ឈុំ ទេ
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បដិសេធព័ត៌មានដែលថា គណបក្សប្រជាជនកម្ពុជា គ្រោងដកតំណែង ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។ លោកថា ព័ត៌មាននៃការដកតួនាទីនេះ ជារឿងភូតកុហក។
-
លោក ស ខេង ថា គ្មានការផ្ទេរអ្នកទោសវៀតណាមពីថៃមកពន្ធនាគារកម្ពុជានោះទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី១២ ខែធ្នូនេះ បានអះអាងថា នឹងគ្មានការផ្ទេរអ្នកទោសវៀតណាមពីប្រទេសថៃ មកកាន់ពន្ធនាគារនៅប្រទេសកម្ពុជានោះទេ។ ថ្លែងប្រាប់កាសែតក្នុងស្រុក លោក ស ខេង បញ្ជាក់ថា ការផ្ទេរអ្នកទោសពីប្រទេសមួយ មកប្រទេសមួយទៀតនេះគឺ ផ្ទុយទៅនឹងច្បាប់ជាតិ និងអន្តរជាតិ។
-
អាជ្ញាធរថៃបានបញ្ជូនសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ទៅកម្ពុជាវិញហើយ
អាជ្ញាធរថៃ បានបញ្ជូនសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ដែលអាជ្ញាធរថៃឃាត់ខ្លួន នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ធ្នូ ត្រូវបានបញ្ជូនទៅដល់ប្រទេសកម្ពុជាវិញហើយ នៅយប់ថ្ងៃទី១២ ខែធ្នូ។
-
លោក W. Patrick Murphy ប្ដេជ្ញាជំរុញឱ្យកម្ពុជាពង្រីកលំហសេរីភាពសារព័ត៌មាន
បេក្ខជនដែលទទួលបានការតែងតាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឱ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានសម្ដែងការប្ដេជ្ញាចិត្តរបស់លោក ក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកឡើងវិញនិងពង្រីកលំហសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា។
-
មេសហជីពមួយចំនួនមិនទាន់ទទួលបានលិខិតអញ្ជើញចូលរួមសវនាការ
មួយថ្ងៃមុនសវនាលើមេដឹកនាំសហជីពចាប់ផ្ដើមនៅថ្ងៃសុក្រស្អែក ប្រធានសហជីពមួយចំនួនបានអះអាងនៅថ្ងៃព្រហស្បិ៍នេះថា ពួកគេនៅមិនទាន់ទទួលបានលិខិតអញ្ជើញឲ្យចូលរួមសវនាការនៅឡើយទេ គិតមកដល់ម៉ោងនេះ។ ប៉ុន្តែយ៉ាងមិញមេធាវីការពារក្ដីឲ្យសហជីពអះអាងថា នឹងចូលរួមសវនាការនេះ ក្នុងឋានៈជាមេធាវីការពារសិទ្ធ។
-
ឌឹខេមបូឌាដេលីថាមិនអាចដំណើរការនៅកម្ពុជាក្រោមនយោបាយ”ចាប់ហើយដោះលែង”ដដែលៗ
ចាងហ្វាងរងនៃកាសែតឌឹខេមបូឌាដេលីនិយាយថា មិនអាចប្រតិបត្តិការក្នុងប្រទេសវិញទេក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ដែលមិនមានភាពច្បាស់លាស់របស់រដ្ឋាភិបាលចាប់ហើយ លែងដដែលៗ។
-
មជ្ឈមណ្ឌលCDCអាមេរិកឧបត្ថម្ភទឹកប្រាក់ជាង២លានដុល្លារដល់កម្ពុជាក្នុងឆ្នាំនេះ
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា តាមរយៈទំព័រហ្វេសប៊ុក បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Robert Redfield នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង មកពីសហរដ្ឋអាមេរិក (CDC) បានជួបជាមួយលោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។ ក្នងជំនួបនេះលោកវេជ្ជបណ្ឌិត Redfield បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ដែលក្នុងរយៈពេលជាង ១៥ឆ្នាំមកនេះ មានកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយក្រសួងសុខាភិបាល ដោយរួមបញ្ចូលទាំងការកសាងនូវក្រុមការងារសុខភាពសាធារណៈដ៏ខ្លាំង និងទទួលស្គាល់នូវ មន្ទីរពិសោធន៍វិទ្យាស្ថានជាតិសុខភាពសាធារណៈ។
-
មន្ត្រីរដ្ឋាភិបាល៖ កម្ពុជាមិនសា្វគមន៍ជំហរទូតថ្មីអាមេរិកចង់បន្ថែមដាក់ទណ្ឌកម្មលើកម្ពុជា(មានសំឡេង)
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំហរមិនគាំទ្រចំពោះភាពមានះរបស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាដែលជំរុញ ឱ្យអាមេរិបន្ថែមការដាក់ទណ្ឌកម្មមកលើកម្ពុជា ។ លោក ផៃ ស៊ីផាន បានហៅវត្តមានរបស់លោក Patrick Murphy ថា គ្មានប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា និងអាមេរិក។ តែអ្នកវិភាគថាអ្នកការទូតអាមេរិកជើងចាស់រូបនេះមានឥទ្ធិពលលើតំបន់អាស៊ីអាគ្នេយ៌។លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖
-
សហគមន៍ជនជាតិដើមភាគតិចព្នងមណ្ឌលគិរីស្នើដកមេភូមិដែលឃុបឃិតជាមួយឈ្មួញលក់ដីសហគមន៍
ជនជាតិដើមភាគតិចព្នងរស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ៧០គ្រួសារ បាននាំគ្នាផ្ដិតមេដៃដាក់ញត្តិស្នើឲ្យអាជ្ញាធរឃុំដកមេភូមិ ចេញពីដំណែង បន្ទាប់ពីពួកគេរកឃើញថា មេភូមិពូត្រែង លោក ប្លង់ សេង មានជាប់ពាក់ព័ន្ធការលក់ដីព្រៃសហគមន៍ខុសច្បាប់។
-
រដ្ឋសភា បញ្ជូនសេចក្តីស្នើច្បាប់បើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំបក្សប្រឆាំង មានសិទ្ធិធ្វើនយោបាយឡើងវិញ ទៅឱ្យគណៈកម្មការជំនាញសិក្សាមុនអនុម័ត
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃទី០៥ ធ្នូនេះ រដ្ឋសភា បានបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលបើកផ្លូវឱ្យថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ មានសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញ ទៅឱ្យគណៈកម្មការទី០៦ នៃរដ្ឋសភាសិក្សា មុននឹងអនុម័ត។ កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីតំណាងរាស្រ្តចំនួន ៨៧រូប មកពីគណបក្សប្រជាជនកម្ពុជា បានផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោយបាយ ត្រង់មាត្រា ៤៥ ថ្មី (ស្ទួន) ដែលផ្តល់សិទិ្ធដល់នាយករដ្ឋមន្រ្តីធ្វើសំណើទៅព្រះមហាក្សត្រ ឱ្យបុគ្គលជាប់បម្រាមហាមឃាត់សិទ្ធិធ្វើនយោបាយ អាចធ្វើសកម្មភាពឡើងវិញបាន។