កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
លោក ស ខេង ធានាដល់អតីតក្រុមខ្មែរក្រហមថា មិនមានការកាត់ទោសបន្ថែមទេ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា សាលាក្តីខ្មែរក្រហម មិនមានជនសង្ស័យបន្ថែមទៀត ដើម្បីកាត់ទោសនោះទេក្រោយពេលតុលាការកូនកាត់មួយនេះ បានកាត់ទោស នួន ជា និង ខៀវ សំផន ដែលជាអតីតមេដឹកនាំកំពូលពីររូបនៅមានជីវិតនៃរបបកម្ពុជាប្រជាធិបតេយ្យ។
-
អ្នកវិភាគឯករាជ្យថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សាលាក្តីខ្មែរក្រហម
លោកបណ្ឌិត ឡៅ ម៉ុង ហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា បើទោះជាលោកដឹងថា របបក្រុងភ្នំពេញមិនចង់ឲ្យមានការជំនុំជម្រះបន្ថែមលើសពីសំណុំរឿង ០០១ និង ០០២ ក្តី បទអត្ថាធិប្បាយរបស់លោក ស ខេង ជាសាធារណៈដែលថា នឹងគ្មានការនាំខ្លួនជនសង្ស័យមកជំនុំជម្រះទៀតទេនោះ គឺជាការនិយាយជំនួសឲ្យតុលាការ ដែលធ្វើឲ្យប៉ះពាល់ដល់ឯករាជភាពរបស់តុលាការ។
-
បទសម្ភាសន៍VOA៖ អ្នកស្រាវជ្រាវថា UN គួរចាកចេញពីកម្ពុជាពេលចប់សំណុំរឿង០០២
«ឥទ្ធិពលដែលអង្គការសហប្រជាជាតិមាន គឺគ្រាន់តែជាការគំរាមបំភ័យតាមផ្លូវអារម្មណ៍ប៉ុណ្ណោះ។ ពួកគេមិនមានអំណាចអ្វីពិតប្រាកដលើរបបលោកហ៊ុន សែនទេ។ ពួកគេមិនដែលមានអំណាចអ្វីតាំងតែពីតុលាការនេះចាប់ផ្តើមដំណើរការមក»។
-
ឯកអគ្គរដ្ឋទូតអាមេរិកស្នើសុំផ្ទាល់មាត់ទៅលោកហ៊ុន សែនឲ្យដោះលែងលោកកឹម សុខា
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោកWilliam A. Heidt នៅព្រឹកមិញនេះ បានចូលជួបជំរាបលាលោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន បន្ទាប់ពីលោកត្រូវផុតអាណត្តិនៅកម្ពុជាត្រឡប់ទៅកាន់អាមេរិកវិញ។ នៅក្នុងជំនួបនេះ លោកWilliam A. Heidt បានស្នើត្រង់ៗទៅកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន សុំឲ្យដោះលែងលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងអ្នកទោសខាងនយោបាយផ្សេងទៀត។
-
អ្នកវិភាគថាលោក ហ៊ុន សែន ខ្លាចមានបញ្ហាធំនឹងអន្តរជាតិ ទើបប្រញាប់បំភ្លឺជុំវិញព័ត៌មានការដាក់មូលដ្ឋានយោធាចិននៅកម្ពុជា
អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាចសម្ពាធពីអន្តរជាតិជាពិសេសសហរដ្ឋអាមេរិក ដែលធ្វើឲ្យរង្គោះរង្គើដល់របបដឹកនាំរបស់ខ្លួនមិនមានស្ថិរភាព ទើបបានជាប្រញាប់បំភ្លឺទៅអាមេរិកករណីការដាក់មូលដ្ឋានយោធារបស់ចិននៅកម្ពុជានោះ។ អ្នកវិភាគបន្ថែមទៀតថា នេះទំនងជារឿងពិតហើយ បានជាសហរដ្ឋអាមេរិកប្រតិកម្មមកលើរបបលោក ហ៊ុន សែន។
-
លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនមានមូលដ្ឋានទ័ពជើងទឹកចិន
មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានប្រកាសប្រាប់មហាជនខ្មែរថា កម្ពុជាមិនអាចអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសណាមួយនៅក្នុងប្រទេសកម្ពុជានោះទេ បើយោងតាមរដ្ឋធម្មនុញ្ញប្រទេសនេះ។
-
លោកហ៊ុន សែន ថាកម្ពុជាបាត់បង់ EBA ដោយសារសេដ្ឋកិច្ចរីកចម្រើន
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ការគ្រោងដកប្រព័ន្ធអនុគ្រោះពន្ធណាមួយពីកម្ពុជា គឺដើម្បីយកការអនុគ្រោះនោះទៅផ្ដល់ឲ្យប្រទេសដែលមានស្ថានភាពលំបាកជាងកម្ពុជា ដោយសារសេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។
-
អាជ្ញាធរខេត្តត្បូងឃ្មុំឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីកុមារ៤០នាក់ធ្លាក់ខ្លួនឈឺក្រោយបរិភោគចំណីអាហារ
អាជ្ញាធរខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនស្ត្រីម្នាក់ជាអ្នកលក់ម្ហូបអាហារនៅក្នុងបរិវេណសាលារៀនបឋមសិក្សាទន្លេបិទ ដើម្បីសួរនាំ បន្ទាប់ពីសិស្សានុសិស្ស ៤០នាក់ បានធ្លាក់ខ្លួនឈឺ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តនេះ។
-
តុលាការខេត្តរតនគិរី កោះហៅជនជាតិដើមភាគតិចទំពួនម្នាក់ ក្រោយទទួលបណ្តឹងមេភូមិកែងសាន់
ជនជាតិដើមភាគតិចទំពួនម្នាក់ រស់នៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដែលសកម្មលាតត្រដាងពីបទល្មើសព្រៃឈើ ត្រូវបានតំណាងអយ្យការខេត្តនេះកោះហៅឲ្យបំភ្លឺ នៅថ្ងៃទី២៨ វិច្ឆិកាខាងមុខ ក្នុងសំណុំរឿង កាប់រុករានដីព្រៃធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ។ អ្នកភូមិថា មេភូមិកែងសាន់ លោក ញួង គួត ដែលល្បីខាងលក់ដីព្រៃខុសច្បាប់ជារបបអាជីពចិញ្ចឹមជីវិត គឺជាដើមបណ្តឹងសំណុំរឿងនេះ។
-
លោក ហ៊ុន សែន៖ ខ្ញុំអត់ត្រូវការឱ្យបរទេសមកវ៉ៃគ្នាលើទឹកដីកម្ពុជាទេ
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានច្រានចោលចំពោះសារព័ត៌មានបរទេស ដែលបានចុះផ្សាយថា ចិនកំពុងប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ដែលអាចឈានទៅបង្កើតជាសង្គ្រាមត្រជាក់រវាងចិន និងសហរដ្ឋអាមេរិក។
-
មន្ត្រីកម្ពុជាច្រានចោលសេចក្តីរាយការណ៍ដែលចោទថាកម្ពុជាបើកផ្លូវឲ្យសាងសង់មូលដ្ឋានកងទ័ពជើងទឹកចិនក្នុងប្រទេស
កាសែតតាមបណ្តាញអ៊ីនធឺណិតមួយឈ្មោះ Asia Times បានចេញសេចក្តីរាយការណ៍មួយថា កំពុងផែទឹកជ្រៅមួយដែលកំពុងសាងសង់នៅខេត្តកោះកុងប្រទេសកម្ពុជា ទំនងអាចជាកន្លែងសម្រាប់បម្រើដល់សកម្មភាពរបស់កងទ័ពជើងទឹកចិន។
-
លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន កំពុងតែដកខ្លួនថយ ពីការភ្នាល់ជាមួយលោក
ជាថ្មីម្តងទៀត កាលពីថ្ងៃអាទិត្យម្សិលមិញ លោក សម រង្ស៊ី បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោ ពីលទ្ធផលនៃការភ្នាល់ជាមួយលោក ហើយថាលោក ហ៊ុន សែន កំពុងតែរកច្រកចេញពីការភ្នាល់នេះ។ លោក សម រង្សី បញ្ជាក់ថា លោក ហ៊ុន សែន ទើបតែដឹងខ្លួនថា គាត់ជាប់អន្ទាក់របស់លោក។
-
តុលាការខេត្តតាកែវមិនទាន់ចាត់ការសំណុំរឿងកេងបន្លំប្រេងឥន្ធនៈរបស់ម្ចាស់ស្ថានីយ ១៤កន្លែងនៅឡើយ
មន្ត្រីតុលាការខេត្តតាកែវ បានឲ្យដឹងថា តុលាការខេត្តនេះ នៅមិនទាន់មានចំណាត់ការទៅលើម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៤កន្លែងនៅឡើយទេ បន្ទាប់ពីមន្ត្រីកាំកុងត្រូលបានរកឃើញថា ម្ចាស់ស្ថានីយ៍ប្រេងទាំងនោះ បានលក់ប្រេងមិនគ្រប់បរិមាណ និងគុណភាព។
-
ជប៉ុនបន្តផ្ដល់ជំនួយជិត៤លានដុល្លារ ដល់ស៊ីម៉ាក់សម្រាប់បោសសម្អាតមីនឆ្នាំ២០១៩
រដ្ឋាភិបាលជប៉ុនបានបន្តផ្ដល់ជំនួយដល់អង្គភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ជិត៤លានដុល្លារអាមេរិក សម្រាប់បោសសម្អាតមីននៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៩ខាងមុខនេះ។
-
រដ្ឋាភិបាលរបបក្រុងភ្នំពេញច្រានចោលព័ត៌មាន ដែលថា កម្ពុជារៀបចំមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅតំបន់ឆ្នេរសមុទ្រ
ក្រសួងការពារជាតិ និងក្រសួងការបរទេសនៅថ្ងៃសៅរ៍ទី១៧ វិច្ឆិកា អះអាងថា កម្ពុជាគ្មានមូលដ្ឋាននាវាយោធាចិននោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា កម្ពុជាជារដ្ឋឯករាជ្យ អព្យាក្រឹតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធដូច្នោះ កម្ពុជាមិនអនុញ្ញាត ឲ្យប្រទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើជាមូលដ្ឋានយោធានោះឡើយ។
-
ក្រុមហ៊ុនចំនួន៨ត្រូវបានបង្កើតឡើងដើម្បីបញ្ជូនពលការិនីទៅធ្វើការតាមផ្ទះនៅហុងកុង
រដ្ឋមន្ត្រី ក្រសួងការងារលោក អ៊ិត សំហេង បានប្រាប់ទៅក្រុមហ៊ុន នាំពលការិនីទៅធ្វើការជាជំនួយការផ្ទះនៅទីក្រុងហុងកុង ឲ្យយកចិត្តទុកដាក់ គោរពច្បាប់ជាធរមាន ដើម្បីធានាដល់សុវត្ថិភាព និងលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើង។ ការលើកឡើងដូច្នេះ ធ្វើឡើងខណៈដែលលោករដ្ឋមន្ត្រី បានចូលរួមនៅក្នុងពិធីសម្ពោធក្រុមហ៊ុន នាំពលការិនីទៅធ្វើការនៅហុងកុង Easy Reach International Co., Ltd នារសៀលថ្ងៃចន្ទនេះ ដែលជាក្រុមហ៊ុនទី៨។
-
លោក ហ៊ុន សែន៖ កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៩ វិច្ឆិកានេះ បានចេញមុខមកជម្រះមន្ទិលសង្ស័យនានាថា កម្ពុជាបានផ្តល់មូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន។ ថ្លែងនៅមុនបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា កម្ពុជាមិនមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយថា កម្ពុជាក៏មិនអនុញ្ញាតឲ្យបរទេសណា យកកម្ពុជាធ្វើជាទីលាននៃការសាកល្បងមនោគមន៍វិជ្ជា ឬ អាវុធជាថ្មីនោះឡើយ។
-
លោក ហ៊ុន សែន មានជំនឿថា ចិននឹងក្លាយជាដៃគូយុទ្ធសាស្ត្រអាស៊ានមិនអាចខ្វះបាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជាលើកឡើងថា កម្ពុជា មានជំនឿយ៉ាងមុតមាំថា ចិន គឺជាដៃគូយុទ្ធសាស្ត្រមួយ ដោយមិនអាចខ្វះបានរបស់អាស៊ាន ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
-
លោក ហ៊ុន សែន និងលោក សម រង្ស៊ី បន្តឌឺដងដាក់គ្នារឿងសេរីភាពរបស់លោក កឹម សុខា
នៅមុនពេលលោក ហ៊ុន សែន ធ្វើការចោទប្រកាន់ថា លោក សម រង្ស៊ី បានរៀបចំអន្ទាក់ដាក់រូបលោកនោះ លោកសម រង្ស៊ី បានប្រើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ ដោយបានចាត់ទុកលោកហ៊ុន សែន មានស្មារតីមិននឹងនរ និងមិនមានការទទួលខុសត្រូវ។
-
លោក ហ៊ុន សែន ៖ ត្រូវរៀនស្តាប់សម្តីរបស់ខ្ញុំឲ្យច្បាស់ មុនធ្វើការបកស្រាយទាំងមិនដឹងខ្យល់អី
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញប្រតិកម្មជាថ្មីទៀតទៅលើអ្នកច្បាប់ និងមេធាវីរបស់មេដឹកនាំគណបក្សប្រឆាំង ទាក់ទងនឹងការដោះលែងលោក កឹម សុខា ឬមិនដោះលែង។ ជាប្រតិកម្មតាមរយៈបណ្តាញព័ត៌មានដែលស្និទនឹងរូបលោក ដោយឆ្លើយតបទៅកាន់ក្រុមអ្នកច្បាប់ និងមេធាវីដែលបានលើកឡើងថា ការមិនដោះលែង លោក កឹម សុខា ជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងរដ្ឋធម្មនុញ្ញ។