កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
អ្នកភូមិនៅក្រចេះថាអាជ្ញាធរដាក់កម្លាំងរុះរើផ្ទះពួកគេជាង១០គ្រួសារ តែអាជ្ញាធរថារុះរើតែ៣គ្រួសារប៉ុណ្ណោះ
ពលរដ្ឋអះអាងថា អាជ្ញាធរស្រុកស្នួល ខេត្តក្រចេះនៅថ្ងៃនេះ បានដាក់កម្លាំងចុះរុះរើផ្ទះ និងឈួសឆាយដំណាំប្រជាពលរដ្ឋជាង១០គ្រួសារនៅភូមិភូមិស្រែនាម ឃុំឃ្សឹម ដោយចោទពលរដ្ឋទាំងនោះថា រស់នៅរំលោភលើដីសង្គមកិច្ចរបស់រដ្ឋ។
-
ផលិតករវីដេអូប្លុកមានបំណងលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជា
វ៉ាស៊ីនតោន - Catherine Harry មានអាយុ២៣ឆ្នាំ។ នាងមានអ្នកតាមដានតាមFacebook ចំនួន ២៤៣ ០០០ ដែលរកចំណូលបានចន្លោះពី១០០០ដុល្លារអាមេរិក ទៅ២០០០ដុល្លារអាមេរិកក្នុងមួយខែ។ វីដេអូប្លុករបស់នាង មានឈ្មោះថា A Dose of Cath ផ្តោតលើសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ Catherine Harry មិនខ្វល់ខ្វាយខ្លាំងទេ បើទោះជាមានមនុស្សជាច្រើនមិនយល់ស្របចំពោះការតស៊ូមតិដើម្បីលើកកម្ពស់សិទ្ធិស្រ្តីក៏ដោយ បើនាងគិតថា ប្រធានបទនោះមានសារៈសំខាន់សម្រាប់សង្គម។
-
សហគមន៍រងគ្រោះដីធ្លីនៅបន្ទាយមានជ័យប្រារព្ធទិវាសិទ្ធលំនៅឋានពិភពលោកលើកទី៣៣
សហគមន៍ដីធ្លីចំនួន ៣កន្លែងផ្សេងគ្នា នៅខេត្តបន្ទាយមានជ័យសរុបជាង១០០នាក់ នៅព្រឹកថ្ងៃទី១តុលា បានជួបជុំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៣។ ការប្រារព្ធទិវានេះ ក្នុងគោលបំណងដើម្បីផ្ញើសារទៅអាជ្ញាធរថ្នាក់ជាតិឲ្យជួយការពារកម្មសិទ្ធិដីធ្លី និងជំរុញឲ្យអាជ្ញាធរមូលដ្ឋានពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់។
-
មេធាវី និងសាច់ញាតិសង្ឃឹមថា អ្នកសហគមន៍អូរខ្សាច់ដែលជាប់ឃុំទាំង ៤នាក់ឈ្នះក្តី នៅថ្ងៃទី៣ តុលា
មេធាវី និងសាច់ញាតិរបស់សកម្មជនដីធ្លីតំបន់អូរខ្សាច់ ខេត្តព្រះសីហនុ ដែលកំពុងជាប់ឃុំរំពឹងថា ប្រជាសហគមន៍អូរខ្សាច់ទាំងបួននាក់នឹងរួចផុតពីការចោទ ព្រោះពួកគេមានភស្តុតា និងសាក្សីគ្រប់គ្រាន់បញ្ជាក់ថា ពលរដ្ឋជាម្ចាស់លើដីមានជម្លោះ។ ការរំពឹងបែបនេះ ខណៈសាលាដំបូងខេត្តព្រះសីហនុ នឹងបើកសវនាការជំនុំជម្រះក្តីករណីពលរដ្ឋសកម្មជនដីធ្លីអូរខ្សាច់ ៤នាក់លើកទី២ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។
-
កម្ពុជាបន្ថែមឱកាសលើកលែងទោសដល់ទណ្ឌិត លើការលើកលែងទោសប្រចាំឆ្នាំរបស់ខ្លួន
នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ អ្នកទោសជាង៣០០នាក់ នឹងត្រូវស្នើលើកលែង និងបន្ធូរបន្ថយទោស ដោយផ្អែកលើគោលការណ៍ច្បាប់ និងមនុស្សធម៌។ បញ្ជីឈ្មោះអ្នកទោសទាំងនោះ កំពុងស្ថិតនៅក្នុងដៃរបស់គណៈកម្មការពិនិត្យ មុនដាក់ឲ្យនាយករដ្ឋមន្ត្រីសម្រេច។ ប៉ុន្តែអ្វីជាការកត់សំគាល់ នេះគឺជាការបន្ថែមឱកាសពិសេសថ្មីមួយទៀត លើកម្មវិធីលើកលែងទោសប្រចាំឆ្នាំរបស់កម្ពុជា។
-
ក្រុមស្រ្តីបឹងកក់ថា តុលាការកំពូលសម្រេចដោយលំអៀង និងប្រកាន់បក្សពួក ក្នុងរឿងក្ដីអាជ្ញាធរប្រើហិង្សាលើពួកគាត់ឲ្យរងរបួសកាលពីឆ្នាំ២០១៣
តុលាការកំពូលសម្រេច រក្សាសាលដីកាសាលាឧទ្ធរណ៍ទុកជាបាន ក្នុងសំណុំរឿងដែលដើមបណ្ដឹងជាស្ត្រីបឹងកក់២នាក់ ប្ដឹងអាជ្ញាធរខណ្ឌដូនពេញថា បានប្រើហិង្សាមកលើពួកគាត់ឲ្យរងរបួសបែកក្បាលដោយចម្ពាមកៅស៊ូ និងដំបងឈើ នៅក្បែររមណីយដ្ឋានវត្តភ្នំ កាលពីឆ្នាំ២០១៣។ ពួកគាត់ចាត់ទុកការសម្រេចនេះ ជាការប្រកាន់បក្សពួក ដោយមិនបានផ្ដល់យុត្តិធម៌ឲ្យពួកគាត់ ដែលជាជនរងគ្រោះពិតប្រាកដ។ អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស យល់ថា ការសម្រេចរបស់តុលាការ ក្នុងរឿងនេះ អាចនឹងបង្កឲ្យមានអំពើនិទ្ទណ្ឌភាពឬភាពរួចទោសពៃក្នុងសង្គម កាន់តែច្រើន។
-
តុលាការកំពូលបញ្ជូនសំណុំរឿងលោក នី ចរិយា ឲ្យសាលាឧទ្ធរណ៍វិនិច្ឆ័យឡើងវិញ
តុលាការកំពូល នៅថ្ងៃនេះ បានសម្រេចឲ្យសាលាឧទ្ធរណ៍វិនិច្ឆ័យឡើងវិញនូវសំណុំរឿងអតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលត្រូវបានមន្ត្រីតុលាការខេត្តសៀមរាបពីររូប ប្តឹងពីបទបរិហារកេរ្តិ៍។
-
ក្រុមសិទ្ធិមនុស្សអន្ដរជាតិរិះគន់ UN ថា មានវិធានការទន់ខ្សោយចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ក្រុមសិទ្ធិមនុស្សអន្តរជាតិមួយ បានរិះគន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា មានវិធានការទន់ខ្សោយចំពោះបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា។
-
ក្រុមបាតុករប្រឆាំងនិងគាំទ្ររបបលោក ហ៊ុន សែន នៅតែប្រឈមមុខដាក់គ្នានៅថ្ងៃទី២
ក្រុមបាតុករពីរផ្សេងគ្នា នៅតែប្រឈមមុខដាក់គ្នាបន្តទៀតនៅថ្ងៃទី២ ដែលម្ខាងធ្វើបាតុករគាំទ្ររបបលោក ហ៊ុន សែន និង ម្ខាងទៀតបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅឯមុខស្នាក់ការអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក កាលពីថ្ងៃទី២៩ កញ្ញា។
-
ក្រុមសិទ្ធិមនុស្សនៅអឺរ៉ុបជំរុញអាជ្ញាធរកម្ពុជាឲ្យធ្វើមោឃភាពសាលក្រមប្រឆាំងមន្ត្រីការពារសិទ្ធិមនុស្ស
ក្រុមសិទ្ធិមនុស្សអន្តរជាតិមួយ បានជំរុញទៅអាជ្ញាធរកម្ពុជាឲ្យចាត់ទុកជាមិនបានការនូវសាលក្រមកាត់ទោសមន្ត្រី និងអតីតមន្ត្រីអាដហុក ដោយហៅសេចក្ដីសម្រេចនោះថា អយុត្តិធម៌ សម្រាប់ក្រុមអ្នកការពារសិទ្ធិមនុស្ស។
-
អង្គការសង្គមស៊ីវិលជាង៩០ថ្កោលទោសចំពោះការផ្តន្ទាទោសអ្នកការពារសិទ្ធិមនុស្សអាដហុកទាំងប្រាំ
ពួកគេទាំង៥ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួររាប់ចាប់ពីពេលដែលពួកគេបានដោះលែងឲ្យនៅក្រៅឃុំ ក្រោយពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំរួចមក។
-
អាជ្ញាធរចាក់អង្រែលើរារាំងពលរដ្ឋមិនឲ្យធ្វើពិធីសូត្រមន្តតាមបែបសាសនាពេលប្រារព្ធទិវាសិទ្ធិលំនៅឋាន
អាជ្ញាធរសង្កាត់ចាក់អង្រែលើរារាំងមិនឲ្យសហគមន៍ក្រីក្រមួយ ធ្វើពិធីសូត្រមន្តតាមបែបសាសនា ដើម្បីគោរពទិវាសិទ្ធិលំនៅឋានពិភពលោក ក្រោមហេតុផលថា ពលរដ្ឋទាំងនោះមិនបានជូនដំណឹងជាមុន។
-
តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខលោក នី ចរិយា នៅដើមខែតុលា
តុលាការកំពូលនៅថ្ងៃពុធ ទី២៦ កញ្ញានេះ បញ្ចប់សវនាការករណីបណ្ដឹងសាទុក្ខមេធាវីការពារក្ដីឲ្យលោក នី ចរិយា ទាក់ទងនឹងបណ្ដឹងបទបរិហារកេរ្តិ៍របស់ចៅក្រម និងព្រះរាជអាជ្ញាខេត្តសៀមរាប ប៉ុន្តែបានលើកពេលប្រកាសសាលក្រមទៅដើមខែតុលាវិញ។ លោក នី ចរិយា ទាំងមេធាវីរបស់លោក រួមទាំងអង្គការសង្គមស៊ីវិលដែលតាមរឿងនេះ ស្នើសុំតុលាការកំពូល សម្រេចទម្លាក់ចោលបទចោទ ដើម្បីផ្ដល់ពេលវេលាពេញលេញ ឲ្យរូបលោកបានបម្រើសង្គមជាតិ ក្នុងតួនាទីជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅ កាត់ថា គ.ជ.ប។
-
ក្រុមប្រឹក្សាសិទ្ធិមនុស្សUNសួរលោកស្រីRhona Smithពី“ភាពជឿជាក់”នៃការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់CPP
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីរសៀលថ្ងៃទី២៦ កញ្ញាម្សិលមិញនេះ បានហៅលោកស្រីរ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទៅសួរនាំពី “ភាពជឿជាក់”នៃការបោះឆ្នោតជាតិកម្ពុជាដែលបក្សកាន់អំណាចបានឈ្នះអាសនៈទាំងអស់ក្នុងរដ្ឋសភា។ ចំពោះបញ្ហានេះ លោកស្រីរ៉ូណា ស្មីត បានកត់សម្គាល់ថា មានភាពមិនប្រក្រតីខ្លះនៅមុនការបោះឆ្នោត ។
-
តុលាការខេត្តព្រះសីហនុលើកពេលសវនាការករណីសហគមន៍អូរខ្សាច់ទៅថ្ងៃទី០៣ ខែតុលា
តុលាការខេត្តព្រះសីហនុ សម្រេចលើកពេលសវនាការករណីសហគមន៍អូរខ្សាច់ ៤រូប ទៅថ្ងៃទី៣ ខែតុលាវិញ ដោយសំអាងហេតុផលថា គ្មានពេលគ្រប់គ្រាន់ដើម្បីបើកសវនការបញ្ចប់ នៅថ្ងៃ ព្រហស្បតិ៍ ទី២៧ ខែកញ្ញានេះ។ សវនការនេះក៏មានការចូលរួមពីពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តព្រះសីហនុ ជាង៣០០នាក់ រង់ចាំឃ្លាំមើល និងស្រែកទាមទារឲ្យដោះលែងពលរដ្ឋ ៤នាក់ដែលកំពុងរងការចោទប្រកាន់និងជាប់ឃុំ។
-
ពលរដ្ឋពីរសហគមន៍ដែលត្រូវបានបណ្ដេញចេញស្នើទៅរដ្ឋាភិបាលឲ្យផ្ដល់សំណងបន្ថែមដល់ពួកគេ
ប្រជាសហគមន៍មួយចំនួនដែលត្រូវបានអាជ្ញាធរបណ្ដេញចេញទាំងបង្ខំ បានបន្តទទូចទាមទារទៅរដ្ឋាភិបាលឲ្យពិចារណាឡើងវិញក្នុងការផ្ដល់សំណងសមរម្យបន្ថែមទៀតដល់ពួកគេដើម្បីអាចរកទីតាំងរស់នៅថ្មី ព្រោះថាទីតាំងដែលពួកគេរស់នៅបច្ចុប្បន្នមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាននោះទេ។
-
សកម្មជនបរិស្ថានទាមទារឱ្យអាជ្ញាធរចាត់ការតឹងរ៉ឹងលើក្រុមហ៊ុនលុបឆ្នេរព្រែកត្រែង
សកម្មជនបរិស្ថានទាមទារឱ្យអាជ្ញាធរជំនាញដែលគ្រប់គ្រងតំបន់ឆ្នេរ ចាត់វិធានការណ៍តាមផ្លូវច្បាប់បន្ថែមទៀតលើក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែងក្នុងខេត្តព្រះសីហនុ មិនមែនត្រឹមការកាយដីចេញវិញនោះទេ ដោយសារនេះគឺជាបទល្មើសឧក្រិដ្ឋ។ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពីសប្តាហ៍មុន បានបញ្ជាឱ្យមន្ត្រីថ្នាក់ក្រោមរបស់លោក ចុះទៅពិនិត្យករណីចាក់ដីរំលោភចូលឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្រោយពេលផ្ទុះការរិះគន់ពីសាធារណជន។
-
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ រក្សាជំហរប្រារព្ធទិវាគ្រូបប្រៀងពិភពលោកនៅសួនច្បារមុខវត្ដភ្នំ
ភ្នំពេញ ៖ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអះអាងថា សមាគមនៅតែរក្សាជំហរ ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅសួនច្បារមុខវត្ដភ្នំ តាមសេចក្ដីជូនដំណឹងរបស់ខ្លួនដាក់ទៅសាលារាជធានី។ តែយ៉ាងណាមន្ដ្រីនាំពាក្យ សាលាក្រុងរាជធានីព្រមានថា សមាគមនេះនឹងប្រឈមចំពោះផ្លូវច្បាប់ បើបំពាននឹងការហាមប្រាមរបស់សាលារាជធានី។
-
លោកស្រី រ៉ូណា ស្មីត ចោទសួរពីភាពត្រឹមត្រូវនៃការបោះឆ្នោតនៅកម្ពុជាក្នុងសម័យប្រជុំUN
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានចោទសួរអំពីភាពត្រឹមត្រូវនៃការបោះឆ្នោតថ្នាក់ជាតិខែកក្កដាកន្លងទៅ ខណៈលោកស្រីរកឃើញថា មានការរំលោភសិទ្ធិមនុស្ស ការរំលាយគណបក្សសង្គ្រោះជាតិ និងការបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោត។
-
មន្ត្រីសិទ្ធិមនុស្ស ៥រូបរងការផ្ដន្ទាទោស ៥ឆ្នាំពីបទចោទថា បានសូកប៉ាន់សាក្សី
អតីតមន្ត្រី និងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (Adhoc) ៥រូប ត្រូវតុលាការរបបលោក ហ៊ុន សែន សម្រេចផ្ដន្ទាទោសម្នាក់ៗ ចំនួន៥ឆ្នាំ នៅថ្ងៃទី២៦ កញ្ញា ពីបទផ្សំគំនិត និងសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហា ដែលគេចោទរវាងមេបក្សប្រឆាំង និងស្រីកំណាន់។