កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
តំណាងកម្ពុជាប្រចាំនៅ អសប ចោទប្រតិភូសហភាពអឺរ៉ុបថា បំបាក់មុខកម្ពុជា
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ចេញប្រតិកម្មចំពោះគណៈប្រតិភូសហភាពអឺរ៉ុប ដែលបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នៅមុនពេលកំណត់នៃកិច្ចប្រជុំលើកទី៣៩របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងសឺណែវ ប្រទេសស្វីស។ សម្រាប់កម្ពុជា ការលើកឡើងរបស់ប្រតិភូសហភាពអឺរ៉ុប គឺជាការរំលោភបំពានយ៉ាងជាក់ច្បាស់ ទៅលើវិធានជាមូលដ្ឋាន និងការអនុវត្តជាធរមាន របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងន័យបំបាក់មុខរបស់កម្ពុជា។
-
ក្រសួងបរិស្ថាន៖ ពលរដ្ឋទន្ទ្រានដីនៅតំបន់ការពារធម្មជាតិ មានឈ្មួញរកស៊ីដីនៅពីក្រោយខ្នង
ក្រសួងបរិស្ថាន នឹងបន្តចាត់វិធានការទប់ស្កាត់សកម្មភាពកាប់ទន្ទ្រាន រុករានយកដីក្នុងតំបន់ការពារធម្មជាតិ។ ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពី ក្រសួងបរិស្ថាន ទើបបង្ក្រាបការទន្ទ្រាន កាន់កាប់ដីរដ្ឋ ដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ក្បាលឆាយ ខេត្តព្រះសីហនុ ព្រមទាំង បង្ក្រាបការទន្ទ្រាន កាន់កាប់ដីនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ។ អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា ការទន្ទ្រាន រុករានកាន់កាប់ដីដោយខុសច្បាប់របស់ពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៊ីដីធ្លី។
-
ក្រុមជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោននយោបាយជនជាតិដើមភាគតិច បារម្ភពីសុវត្ថិភាពកាន់តែខ្លាំង នៅប្រទេសថៃ
ជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោននយោបាយជនជាតិដើមភាគតិចចារ៉ាយមួយក្រុម ដែលរួចពីការចាប់ខ្លួនរបស់អាជ្ញាធរថៃ នៅក្នុងប្រទេសថៃ កាលពីចុងខែសីហា កំពុងបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនកាន់តែខ្លាំង។ ពួកគាត់ទាំងនោះ ក៏កំពុងរស់នៅប្រឈមបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅដែរ។
-
តុលាការដំណើរការសវនការលើមន្ត្រីសិទ្ធិមនុស្សអាដហុក ខណៈសាក្សីសំខាន់ពីររូបពុំបង្ហាញខ្លួន
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តសវនការរបស់ខ្លួនលើសំណុំរឿងប្រឆាំងនឹងមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក នៅព្រឹកថ្ងៃនេះ ខណៈសាក្សីសំខាន់ ២រូប ពុំបានបង្ហាញខ្លួនក្នុងសវនការនោះឡើយ។
-
លោករ៉ុង ឈុន ព្រមានដឹកនាំបាតុកម្ម បង្ខំឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកសំណើពីសហភាពអឺរ៉ុប
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា នៅថ្ងៃទី១៨ កញ្ញានេះ បានប្រកាសដឹកនាំធ្វើបាតុកម្មដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបន្ទន់ឥរិយាបថ និងចូលតុចរចា។ ចូលតុចរចា គឺដើម្បីបញ្ជៀសទណ្ឌកម្មពីសហភាពអឺរ៉ុប បន្ទាប់ពីសភានៃប្រទេសដែលមានសមាជិកចំនួន២៨នេះ បានដាក់ឱសានវាទ៣ខែ ឲ្យរដ្ឋាភិបាលកម្ពុជា ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បានព្រមានបង្ក្រាប បើជាបាតុកម្មខុសច្បាប់។
-
សមត្ថកិច្ចខេត្តស្វាយរៀងរារាំងអង្គការសង្គមស៊ីវិលមិនឲ្យបង្រៀនប្រជាសហគមន៍អំពីរបៀបចិញ្ចឹមមាន់
សហគមន៍កសិករស្រុករមាសហែក ខេត្តស្វាយរៀងចោទនគរបាលឃុំអំពិល ស្រុករមាសហែកថា បានរារាំងមន្ត្រីសង្គមស៊ីវិលមិនឲ្យបើកវគ្គបណ្តុះបណ្តាលរបៀបចិញ្ចឹមមាន់ដល់សហគមន៍មូលដ្ឋាន។ តំណាងសហគមន៍កសិករចាត់ទុកការរារាំងនេះជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ខណៈដែលពួកគេបានជូនដំណឹង និងសុំការអនុញ្ញាតពីអាជ្ញាធរភូមិឃុំ និងមន្ទីរកសិកម្មស្រុករួចហើយ។
-
កម្មករបិទកំណាត់ផ្លូវជាតិលេខ៤ ទាមទារដំណោះស្រាយប្រាក់អតីតភាពការងារ
កម្មកររាប់រយនាក់មកពីរោងចក្រកាត់ដេរ ជីម លី បានប្រមូលផ្ដុំគ្នាបិទកំណាត់ផ្លូវជាតិលេខ ៤ នៅព្រឹកថ្ងៃនេះ ដើម្បីទាមទារទៅរដ្ឋាភិបាលឲ្យជួយដល់ពួកគេ ដោយពួកគេថា ថៅកែរោងចក្រនេះពុំបានផ្ដល់ប្រាក់អតីតភាពការងារដល់ពួកគេនោះទេ។
-
ពលរដ្ឋខ្មែរ៥៥នាក់ត្រូវបានជួយសង្គ្រោះពីបរទេសក្រោយឆ្លងដែនខុសច្បាប់
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន ៥៥នាក់ ត្រូវបានបញ្ជូនមកកម្ពុជាវិញ ដោយមានការជួយអន្តរាគមន៍ពីស្ថានតំណាងកម្ពុជានៅក្រៅប្រទេសនៃប្រទេសនីមួយៗ ក្រោយពីចាញ់បោកគេទៅរៀបការ និងធ្វើការខុសច្បាប់នៅឯបរទេស។
-
តុលាការជាន់ខ្ពស់ច្រានចោលសំណើមោឃភាពកម្មលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី
តុលាការជាន់ខ្ពស់សម្រេចបដិសេធសំណើសុំមោឃកម្មនៅដំណាក់កាលនៃនីតិវិធីឃាត ឬឃុំខ្លួន អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២រូប ដោយថាតុលាការជាន់ទាបធ្វើឡើងស្របតាមច្បាប់។
-
ក្រុមអាជីវករផ្សារព្រៃទាតវ៉ាឲ្យដោះលែងអាជីវករ ៤នាក់ ដែលអាជ្ញាធរចាប់ខ្លួនករណីវាយកោរសក់ស្រីម្នាក់
ក្រុមអាជីវករ នៅផ្សារព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃ១៥ កញ្ញា បាននាំគ្នាតវ៉ាទាមទារឲ្យមានការដោះលែងអាជីវករ ៤នាក់ ដែលសមត្ថកិច្ចបានចាប់បញ្ជូនទៅតុលាការ ករណីពួកគេចាប់កោរសក់ស្ត្រីម្នាក់ ដែលអាជីវករចោទថា ជាចោរ តែងធ្វើសកម្មភាពលួចទូរស័ព្ទដៃ អ្នកផ្សារ។ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ថា ករណីចោរលួច ជាបទល្មើសមួយ ប៉ុន្តែ ការប្រើហិង្សាលើជនសង្ស័យ បានបង្កើតជាបទល្មើសដែរ។ សង្គមស៊ីវិលយល់ថា ករណីពលរដ្ឋ តែងប្រើហិង្សាលើពលរដ្ឋ គឺដោយសារតែពួកគេ មិនទុកចិត្តលើប្រព័ន្ធច្បាប់ និងសមត្ថកិច្ច។
-
លោក ស ខេង ថា លោកជាអ្នកនៅពីក្រោយនៃការប្ដូរទីតាំងឃុំខ្លួនលោក កឹម សុខា ក្នុងផ្ទះ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អួតអាងថា លោកជាអ្នកបញ្ជាឲ្យដឹកជញ្ជូន លោក កឹម សុខា ចេញពីពន្ធនាគារត្រពាំងផ្លុងទាំងយប់ និងខិតខំកែច្នៃអោយការឃុំខ្លួននៅផ្ទះស្របតាមច្បាប់។ ទង្វើ និងសេចក្ដីសម្រេចរបស់ លោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ ហាក់ធ្វើឡើងជំនួសកិច្ចការរបស់តុលាការ ដែលបានប្រកាសថា ការដោះលែង លោក កឹម សុខា គឺដោយសារស្ថានភាពជំងឺ ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ អ្នកវិភាគ មើលឃើញថា ការប្ដូរទីតាំងឃុំខ្លួន លោក កឹម សុខា មិនមែនដោយសារចិត្តធម៌នោះទេ គឺដោយសារក្រុមមេដឹកនាំរបប ហ៊ុន សែន បារម្ភពីសម្ពាធអន្តរជាតិលើរបបថ្មីរបស់បក្ខពួកខ្លួន។
-
ពលរដ្ឋដែលជាអតីតទាហានខ្មែរក្រហមច្រានចោលដំណោះស្រាយដីធ្លីផ្តល់ដោយក្រុមហ៊ុន
ក្រុមប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារ ដែលជាអតីតទាហានខ្មែរក្រហម បានបដិសេធមិនទទួលយកដំណោះស្រាយដីធ្លី ដែលផ្តល់ដោយក្រុមហ៊ុនក្នុងស្រុកមួយ ដែលតំណាងពលរដ្ឋចោទថា គ្មានបណ្ណកម្មសិទ្ធិកាន់កាប់ដីដែលកំពុងមានទំនាស់។ មន្ត្រីសិទ្ធិមនុស្សស្នើឲ្យអាជ្ញាធរធ្វើជាអាជ្ញាកណ្តាលដែលមិនមានភាពលម្អៀងទៅភាគីណាមួយ ដើម្បីសម្របសម្រួលដោះស្រាយទំនាស់នេះដោយសន្តិវិធី។
-
ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ៤០០នាក់ តវ៉ាមុខតុលាការខេត្តព្រះសីហនុទាមទារដោះលែងតំណាងខ្លួន
ពលរដ្ឋមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហុន អះអាងថា ពួកគេប្រមាណ៤០០នាក់នៅថ្ងៃនេះ បាននាំគ្នាប្រមូលផ្តុំឈរលើកបដាមុខលាលាដំបូងខេត្ត ដើម្បីទាមទារឲ្យតុលាការឲ្យទម្លាក់ចោលការចោទដល់តំណាងពួកគេម្នាក់ និងសមាជិក៣នាក់ទៀតដែលជាប់ឃុំដោយសារជម្លោះដីធ្លី។
-
HRW ជំរុញឲ្យដោះលែង និងទម្លាក់ចោលរាល់បទចោទប្រកាន់លើអ្នកទោសនយោបាយទាំងអស់
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ( Human Rights Watch ) ជំរុញឲ្យរបបលោក ហ៊ុន សែន ដោះលែង និងទម្លាក់ចោលជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ រាល់បទចោទប្រកាន់លើអ្នកទោសនយោបាយទាំងអស់នៅកម្ពុជា។ អង្គការនេះកំណត់ថា ការដោះលែងអ្នកទោសចុងក្រោយនេះ ដោយសារតែលោក ហ៊ុន សែន ចង់ឲ្យសហគមន៍អន្តរជាតិទទួលស្គាល់របបលោក ក្រោយពីបានរៀបចំព្រឹត្តិការណ៍ ថ្ងៃទី២៩ កក្កដា ដែលត្រូវគេចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយ។
-
អាជ្ញាធរខេត្តបន្ទាយមានជ័យចេញបញ្ជាឲ្យអតីតទាហានខ្មែរក្រហមចេញពីលំនៅដ្ឋាន
ក្រុមប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារ ដែលជាអតីតទាហានខ្មែរក្រហម ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យស្នើឲ្យរុះរើលំនៅដ្ឋាន ដែលអាជ្ញាធរចោទថា ជាសំណង់អនាធិបតេយ្យ គឺចេញពីដីដែលកាន់កាប់ដោយក្រុមពលរដ្ឋ១៤គ្រួសារផ្សេងទៀត និងក្រុមហ៊ុនឯកជនមួយ។
-
អ្នកច្បាប់ថា របបលោក ហ៊ុន សែន ធ្វើច្បាប់ដើម្បីយកព្រះមហាក្សត្រជាឧបករណ៍នយោបាយ
អតីតមន្ត្រីជាន់ខ្ពស់នៅក្នុងព្រះរបបរាជវាំងលើកឡើងថា របបលោកហ៊ុន សែន បានព្យាយាមធ្វើវិសោធនកម្មច្បាប់ និងរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងអំណាចរបស់ខ្លួន ក្រោមរូបភាពអនុវត្តច្បាប់។ រីឯអ្នកច្បាប់ក៏លើកឡើងដែរថា លោក ហ៊ុន សែន បានប្រើប្រាស់ច្បាប់មួយចំនួន ដើម្បីប្រើប្រាស់ព្រះមហាក្សត្រមកបម្រើនយោបាយរបស់ខ្លួន ក្នុងការបន្តអំណាចទៅមុខទៀត។ មន្ត្រីនាំពាក្យបក្សកាន់អំណាចបដិសេធការចោទប្រកាន់នេះ។
-
សភាអឺរ៉ុបបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រកាន់ និងដោះលែងលោកកឹម សុខាឲ្យមានសេរីភាពពេញលេញ
នៅថ្ងៃព្រហស្បតិ៍ ទី១៣ កញ្ញា សភាអឺរ៉ុបបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តមួយស្តីពីស្ថានការណ៍នៅក្នុងកម្ពុជាដោយបានស្នើដល់រដ្ឋាភិបាលទីក្រុងភ្នំពេញឲ្យទម្លាក់គ្រប់បទចោទប្រកាន់ និងដោះលែងលោកកឹម សុខាឲ្យមានសេរីភាពពេញលេញឡើងវិញ។ ក្រៅពីករណីប្រធានអតីតគណបក្សសង្រ្គោះជាតិលោកកឹម សុខា សភាអឺរ៉ុបក៏បានទាមទារឲ្យមានការទម្លាក់បទចោទប្រកាន់លើថ្នាក់ដឹកនាំនយោបាយផ្សេងទៀតរបស់អតីតគណបក្សសង្រ្គោះជាតិ មានទាំងលោកសម រង្ស៊ីផងដែរ។
-
សម្តេច ស ខេង៖ ការដំឡើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិធ្វើតាមសមត្ថភាព ពុំមែនរើសតាមខ្សែទេ
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងនៅព្រឹកថ្ងៃ ពុធ នេះថា ការសម្រេចតែងតាំងដំឡើងឋានន្តរស័ក្តិមន្ត្រីក្រសួងមហាផ្ទៃធ្វើឡើងតាមសមត្ថភាពនិងគុណសម្បត្តិដោយពុំធ្វើឡើងតាមខ្សែ ឬបក្សពួកនិយមនោះទេ។
-
សភាអឺរ៉ុបស្នើព្យួរ EBA និងចាត់វិធានការផ្សេងទៀតលើមន្ត្រីកម្ពុជា
សមាជិកសភាសហភាពអឺរ៉ុបបានស្នើទៅគណៈកម្មការនៃស្ថាប័ននេះឲ្យសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ(EBA) និង ដាក់ទណ្ឌកម្មលើមន្ត្រីមួយចំនួនទៀត ដែលរងការចោទថា ពាក់ព័ន្ធការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ និង ការរំលោភសិទ្ធិមនុស្ស។
-
កម្មកររោងចក្រមួយក្នុងខណ្ឌមានជ័យផ្ទុះការតវ៉ាដោយថាថៅកែរត់ចោលមិនបើកប្រាក់ឈ្នួល
កម្មករបម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាតវ៉ាក្នុងរោងចក្រ ដែលពួកគេចោទថា ថៅកែរត់ចោលដោយមិនបានបើកប្រាក់ឈ្នួល និងប្រាក់អតីតភាពការងារជូនពួកគេ។