កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
សាច់ញាតិអ្នកជាប់ឃុំព្រោះដីធ្លីនៅខេត្តព្រះសីហនុស្នើតុលាការពន្លឿននីតិវិធី
សាច់ញាតិអ្នកជាប់ឃុំ ព្រោះករណីដីធ្លីនៅខេត្តព្រះសីហនុ ស្នើទៅតុលាការកំពូល ឲ្យពន្លឿននីតិវិធីដើម្បីបើកសវនការលើបណ្ដឹងសុំនៅក្រៅឃុំ។
-
ជនរងគ្រោះដីធ្លីបន្តតវ៉ាមុខផ្ទះអ្នកស្រីស៊ុយ សុផាន
ប្រជាពលរដ្ឋសេសសល់នៅតំបន់បុរីកីឡា ដែលមិនទាន់បានការដោះស្រាយសំណងសមស្របពីក្រុមហ៊ុន ផានអ៊ីមិច របស់អ្នកស្រីស៊ុយ សុផាន បានផ្តើមការតវ៉ាជាថ្មីនៅមុខផ្ទះអ្នកស្រីស៊ុយ សុផាន។ ក្រុមអ្នកតវ៉ា បានចោទអ្នកស្រីស៊ុយ សុផាន ថា បានលែងឆ្កែពីរក្បាលឲ្យមកខាំអ្នកដែលទៅតវ៉ា មុខផ្ទះស្ត្រីដែលគេដឹងថាមានទ្រព្យសម្បត្តិស្តុកស្តមរូបនេះ។ អ្នកការពារសិទ្ធិមនុស្សនិយាយថា អ្នកស្រីស៊ុយ សុផាន ត្រូវទទួលខុសត្រូវតាមច្បាប់ បើសិនការចោទនោះ គឺជារឿងពិត។
-
ខ្មែរនៅអាមេរិកប្រកាសធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ដោយថាដើម្បីសង្គ្រោះប្រជាធិបតេយ្យ
មេដឹកអតីតបក្សប្រឆាំងសាខាសហរដ្ឋអាមេរិក អះអាងថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម មុខស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ខណៈមេដឹកនាំកម្ពុជា លោកហ៊ុន សែន នឹងទៅប្រជុំនៅទីនោះ។
-
ព្រឹត្តិបត្រ CCHR៖ ស្តី្រទទួលបានយុត្តិធម៌ មិនស្មើបុរស ក្នុងប្រព័ន្ធតុលាការ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី ៩សីហា បានចេញផ្សាយព្រឹត្តិបត្រព័ត៌មាន ស្តីពី សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ស្ត្រីនៅកម្ពុជា។ បន្ទាប់ពីបានសង្កេតការណ៍ពីចន្លោះ ឆ្នាំ ២០១៦ ដល់ ២០១៨ CCHR បានរកឃើញថា ស្ត្រីមួយចំនួន នៅមិនទាន់ទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់ ការឃុំខ្លួនបណ្តោះអាសន្ន និងការចោទប្រកាន់លើហិង្សាយេនឌ័រជាដើម។
-
ជនជាតិដើមភាគតិចនៅខេត្តភាគឦសាន ប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិច ឆ្លុះបញ្ចាំងការបន្លាស់ទី និងចំណាកស្រុករបស់ជនជាតិដើមភាគតិចកើនឡើង
ជនជាតិដើមភាគតិចជាង ១០អម្បូរ នៅខែត្រចំនួន ៤ រួមមានខែត្រមណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងខែត្ររតនគិរី នាំគ្នាប្រារព្ធទិវាសិទ្ធិជនជាតិពិភពលោក លើកទី២៤ ឆ្លុះបញ្ចាំងលើការបន្លាស់ទី និងចំណាកស្រុករបស់ជនជាតិដើមភាគតិច ដែលកើនឡើងគួរឲ្យព្រួយបារម្ភ។ ពួកគេសង្កេតឃើញថា ឫសគល់ដែលនាំឲ្យកើតមានករណីនេះ ដោយសារការអភិវឌ្ឍមិនបានគោរពច្បាប់ និងមិនបានពិគ្រោះយោបល់ជាមួយសហគមន៍មូលដ្ឋានឲ្យគ្រប់ជ្រុងជ្រោយ។
-
ស្ត្រីនៅតែងាយរងគ្រោះនៃការជួញដូរកម្លាំងពលកម្មនិងផ្លូវភេទ
ភ្នំពេញ៖ នារីវ័យក្មេងនៅតាមតំបន់ដាច់ស្រយ៉ាលដែលទទួលព័ត៌មាន និងមានចំណេះដឹងនៅមានកម្រិតនៅតែក្លាយជាក្រុមគោលដៅ ឬជាជនងាយគ្រោះពីការជួញដូរកម្លាំងពលកម្មនិងផ្លូវភេទទាំងក្នុងនិងក្រៅប្រទេស។ ទាក់ទិនរឿងនេះ អ្នកជំនាញ យល់ថា រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលមានផលវិបាកក្នុងការកំណត់អត្ថសញ្ញាណ ដើម្បីជួយសង្គ្រោះឱ្យទាន់ពេលវេលាព្រោះក្រុមមេខ្យល់មានក្បិចកលក្នុងភាពថ្មីៗក្នុងការបោកបញ្ជោតជនរងគ្រោះ។
-
មេធាវីការពារក្តីឲ្យសកម្មជនអតីតCNRP ដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃនេះ
ភ្នំពេញ៖ មេធាវីការពារក្តីឲ្យសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីប្រឆាំងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធករណីម្រាមដៃស្អាត។ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ៣នាក់ រងការផាកពិន័យពី៥ ទៅ១០លានរៀល។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្នើឲ្យធានានូវការជំនុំជម្រះដោយយុត្តិធម៌ដល់ស្ត្រី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CCHR អំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធពិនិត្យឡើងវិញពីគោលនយោបាយជំនួយផ្នែកច្បាប់ និងការប្រតិបត្តិទាំងឡាយ ដើម្បីធានាថា ស្ត្រីបានទទួលនូវការជំនុំជម្រះដោយយុត្តិធម៌។
-
អ្នកច្បាប់ថាលោក ជូង ជូងី មានសិទ្ធិបញ្ចេញមតិអំពីបញ្ហាផ្លូវច្បាប់
ក្រុមអ្នកច្បាប់មួយចំនួនលើកឡើងថា លោកមេធារី ជូង ជូងី មានសិទ្ធិបកស្រាយពីបញ្ហនានាទាក់ទងនឹងផ្លូវច្បាប់ បើទោះបីជាលោកមានឈ្មោះក្នុងបញ្ជីអ្នកដែលត្រូវតុលាការហាមមិនឲ្យធ្វើនយោបាយក៏ដោយ។
-
គ.ជ.បបើកសវនាការជំនុំជម្រះអតីតសមាជិកបក្សសង្គ្រោះជាតិ៥រូបចំពោះការថតបង្ហោះរូបម្រាមដៃស្អាត
នៅព្រឹកថ្ងៃពុធនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនាការជំនុំជម្រះជាសាធារណៈលើសំណុំរឿងលេខ០០១ ដែលបានពិន័យអតីតសមាជិកគណបក្សប្រឆាំងចំនួន៥នាក់ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។ ក្រោយសវនាការ គ.ជ.ប បានកែប្រែចំណុចមួយចំនួន ដោយបន្ធូរបន្ថយការពិន័យមនុស្សចំនួន២នាក់ និងលើកលែងការពិន័យមនុស្សម្នាក់ទៀត។
-
សហភាពសហជីពកម្ពុជា ជំរុញឲ្យមានការចរចានយោបាយ ដើម្បីបញ្ចៀសកលិយុគ នៅកម្ពុជា
សហភាពសហជីពកម្ពុជា (CCU) ជំរុញឲ្យអ្នកនយោបាយននៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បន្ទន់ឥរិយាបថ ចរចាគ្នារកដំណោះស្រាយនយោបាយ ដើម្បីបញ្ចៀសកលិយុគនៅកម្ពុជា។ អ្នកនាំពាក្យរបបក្រុងភ្នំពេញ បញ្ជាក់ជំហរថា ខ្លួនមិនអាចចរចារជាមួយគណបក្សនយោបាយ ដែលត្រូវបានរំលាយតាមផ្លូវច្បាប់នោះទេ។
-
នាយករដ្ឋមន្រ្តី ប្រាប់មន្ត្រីក្រោមឱវាទឲ្យដោះស្រាយសំណងឲ្យកម្មករដែលថៅកែស្លាប់ឲ្យបានឆាប់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំទៅមន្រ្តីរបស់លោកឲ្យដោះស្រាយប្រាក់ខែឲ្យកម្មររោងចក្រមួយនៅខណ្ឌពោធិសែនជ័យ ដែលម្ចាស់បានចងកសម្លាប់ខ្លួនកាលពីចុងខែកក្កដា។
-
អតីតបក្សប្រឆាំងស្នើឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង២៣តុលាកោះប្រជុំ ដើម្បីដោះស្រាយបញ្ហានៅកម្ពុជា
អតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ៨ ខែសីហា បានចេញសេចក្តីថ្លែងការណ៍ថ្មីចុងក្រោយ ស្តីពី «ប្រតិកម្មបន្តរបស់សហគមន៍អន្តរជាតិ ចំពោះការបោះឆ្នោតនៅកម្ពុជា»។ តាមរយៈសេចក្តីថ្លែងការណ៍នេះ អតីតគណបក្សសង្រ្គោះជាតិ បានអំពាវនាវឲ្យប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហារំលោភបំពាននានា ដែលកំពុងកើតមាននៅកម្ពុជា។ ប៉ុន្តែលោក ផៃ ស៊ីផាន បានចាត់ទុកការអំពាវនាវនេះថា ជាការណ៍ឥតប្រយោជន៍។
-
គ.ជ.ប សម្រេចពិន័យប្រាក់លើមនុស្ស៣នាក់ក្នុងសំណុំរឿងម្រាមដៃស្អាតនៅបាត់ដំបង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចផាកពិន័យប្រាក់លើមនុស្ស ៣នាក់ ខណៈពលរដ្ឋ ២នាក់ផ្សេងទៀត បានរួចផុតពីការចោទប្រកាន់ បន្ទាប់ពីពួកគេបានបង្ហោះរូបភាពម្រាមដៃស្អាតលើបណ្ដាញសង្គមនៅខេត្ដបាត់ដំបង កាលពីអំឡុងពេលបោះឆ្នោត។
-
មេធាវីទទូចឲ្យ គ.ជ.ប ទម្លាក់ការចោទប្រកាន់បុគ្គល៥នាក់ពាក់ព័ន្ធក្នុងយុទ្ធនាការម្រាមដៃស្អាត
គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត គ.ជ.ប នៅថ្ងៃទី៨ ខែសីហានេះ បានបើកសវនាការ ជំនុំជម្រះលើសំណុំរឿង យុទ្ធនាការ ម្រាមដៃស្អាត។ ការជំនុំជម្រះនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពី គ.ជ.ប ខេត្តបាត់ដំបង សម្រេចផាកពិន័យ លើបុគ្គលចំនួន៥នាក់ ក្នុងម្នាក់ៗ១០លានរៀល។ លើកលែងការចោទប្រកាន់ ឬមិនលើកលែងនោះ សេចក្ដីសម្រេចនឹងប្រកាសនៅរសៀលនេះ។ ប៉ុន្តែមុនសេចក្ដីសម្រេចធ្លាក់ចុះ មេធាវីតំណាងឲ្យអ្នកទាំង៥ ទទូចឲ្យ គ.ជ.ប ទម្លាក់ការចោទប្រកាន់លើកូនក្ដីរបស់ខ្លួន ទល់នឹងការទទូចរបស់មេធាវីម្ខាងទៀត ស្នើឲ្យ គ.ជ.ប រក្សាការសម្រេចរបស់ គ.ជ.ប ខេត្ត ទុកជាបានការដដែល។
-
អង្គការលើកលែងទោសអន្តរជាតិរំឭករដ្ឋាភិបាលថ្មីរបស់កម្ពុជាឲ្យអនុវត្តកាតព្វកិច្ចសិទ្ធិមនុស្ស
អង្គការលើកលែងទោសអន្តរជាតិ Amnesty international រំឭកឲ្យរដ្ឋាភិបាលថ្មីរបស់កម្ពុជាត្រូវអនុវត្តឲ្យបាននូវកាតព្វកិច្ចក្នុងការគោរពសិទ្ធិមនុស្ស តាមការប្តេជ្ញាចិត្តរបស់ខ្លួននៅអង្គការសហប្រជាជាតិ។
-
សហជីពជម្រុញឲ្យបក្សកាន់អំណាចនិងអតីតបក្សប្រឆាំងចរចាគ្នា ព្រោះខ្លាចកម្មករបាត់បង់ការងារ
សហភាពសហជីពកម្ពុជា បានស្នើឲ្យបក្សកាន់អំណាចនិងអតីតបក្សប្រឆាំងជួបជជែកគ្នាដោះស្រាយបញ្ហានយោបាយ ដោយបារម្ភខ្លាចសហគមន៍អន្តរជាតិប្រតិកម្មជាអវិជ្ជមានទៅនឹងការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅ ហើយអាចបណ្ដាលឲ្យកម្មករនិយោជិតគ្មានការងារធ្វើ។
-
កម្មករនាំគ្នាបិទផ្លូវបន្ទាប់ពីរង់ចាំដំណោះស្រាយជិត១សប្ដាហ៍
កម្មករបម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សម្រេចនាំគ្នាតវ៉ាបិទផ្លូវមុខរោងចក្រនៅថ្ងៃនេះ ដោយសាររង់ចាំដំណោះស្រាយយូរថ្ងៃពេក។
-
តំណាងរាស្ត្របក្សប្រឆាំងថា នឹងធ្វើយុទ្ធនាការថ្ងៃអាទិត្យពណ៌សរហូតដល់ថ្ងៃលោក កឹម សុខា អាចនៅក្រៅឃុំ
តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្សនេះមួយចំនួន នៅតែបន្តធ្វើយុទ្ធនាការថ្ងៃអាទិត្យពណ៌ស តាមបណ្តាញសង្គមហ្វេសប៊ុក រហូតដល់ថ្ងៃរបបក្រុងភ្នំពេញដោះលែងលោក កឹម សុខា។
-
លោកហ៊ុន សែន បបួលលោកសម រង្ស៊ីស្បថដាក់ជីវិតជុំវិញរឿងចំនួនអ្នកចេញទៅបោះឆ្នោត
នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានជួបជាមួយក្រុមកីឡាករ កីឡាការិនីខ្មែរប្រមាណ៧០នាក់នៅវិមានសន្តិភាព មុនពួកគេចេញដំណើរទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ី។ លោកនាយករដ្ឋមន្រ្តីបានយកវេទិកានេះវាយប្រហារដោយសម្តីធ្ងន់ៗទៅលើលោកសម រង្ស៊ី ដែលចោទថាមានការបំប៉ោងចំនួនពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩ កក្កដា។ មិនតែប៉ុណ្ណោះ លោកហ៊ុន សែនថែមទាំងបបួលលោកសម រង្ស៊ី ស្បថដាក់ជីវិតផងទៀត បើលោកសម រង្ស៊ីហ៊ាននោះ។