កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
ជប៉ុនខកចិត្តចំពោះការបោះឆ្នោត និងចង់ឱ្យរបបលោក ហ៊ុន សែន ចរចារកដំណោះស្រាយជាមួយបក្សប្រឆាំងឡើងវិញ
ប្រមុខការទូតជប៉ុន បានសម្ដែងក្ដីបារម្ភអំពីភាពអយុត្តិធម៌នៃការបោះឆ្នោតតំណាងរាស្ត្រនៅកម្ពុជា។ ការលើកឡើងពីក្តីបារម្ភនេះ ធ្វើឡើងក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីការបរទេសជប៉ុន និងរដ្ឋមន្ត្រីការបរទេសរបបក្រុងភ្នំពេញ លោក ប្រាក់ សុខុន កាលពីថ្ងៃទី៤ សីហា នៅប្រទេសសិង្ហបុរី។ ប្រមុខការទូតជប៉ុន ថ្លែងថា ជប៉ុនបានជួយគាំទ្រដល់កម្ពុជាចំពោះការអភិវឌ្ឍ និងការកសាងជាតិឡើងវិញក្រោយសង្គ្រាមស៊ីវិល ក្នុងនាមជាមិត្ត ហើយចង់ឃើញកម្ពុជាដើរលើគន្លងនេះបន្តទៅទៀត។
-
អតីតបក្សប្រឆាំងគ្រោងធ្វើបាតុកម្មមិនទទួលស្គាល់រដ្ឋាភិបាលថ្មី និងជំរុញឲ្យចិនដកខ្លួនចេញពីរដ្ឋអំណាចខ្មែរ
ក្រុមតំណាងរាស្ត្រ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិគ្រោងរៀបចំបាតុកម្មទ្រង់ទ្រាយធំមួយនៅក្រៅប្រទេស ដើម្បីប្រកាសបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជាដែលកើតចេញពីការបោះឆ្នោតដែលពួកគេហៅជា”ការបោះឆ្នោតក្លែងក្លាយ។ នេះបើតាមការប្រកាសឲ្យដឹងពីលោកអេង ឆៃអ៊ាង នៅក្នុងវេទិកាសាធារណៈមួយក្នុងក្រុងLowell សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍។ ព្រមជាមួយគ្នានេះ ពួកគេក៏នឹងធ្វើការទាមទារឲ្យចិនដកខ្លួនចេញពីការគាំទ្ររដ្ឋអំណាចខ្មែរបច្ចុប្បន្នផងដែរ។
-
ជប៉ុនខកចិត្តនឹងការបោះឆ្នោតនៅកម្ពុជា និងជំរុញឲ្យចរចាជាមួយបក្សប្រឆាំង
ជប៉ុន ដែលបានជួយដល់ការបោះឆ្នោតរបស់កម្ពុជានោះ បានបង្ហាញការខកចិត្តចំពោះការបោះឆ្នោតនៅអាណត្តិទី៦នេះ ព្រមទាំងបានជំរុញទៅរដ្ឋាភិបាលបច្ចុប្បន្ន ឲ្យបើកផ្លូវចរចាជាមួយអតីតគណបក្សប្រឆាំងដើម្បីផ្សះផ្សាជាតិ។
-
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចព្រមានធ្វើបាតុកម្មបើមិនបោះឆ្នោតឡើងវិញ
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចជាគណបក្សមួយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិនេះ ស្នើឲ្យមានការបោះឆ្នោតឡើងវិញហើយថា បើមិនធ្វើតាមការស្នើសុំនោះទេនឹងធ្វើបាតុកម្មតវ៉ា។
-
សកម្មជនបរិស្ថានមិនអស់ចិត្តករណីលែងវៀតណាម ៨នាក់រឿងកាប់ឈើក្នុងតំបន់ហាមឃាត់
សកម្មជនបរិស្ថាន និងសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ហាក់មិនស្ងប់អារម្មណ៍ ចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូលដោះលែងជនជាតិវៀតណាម ៨នាក់ ដែលល្បីខាងអាររំលំឈើមូលធំៗ ក្នុងព្រៃអភិរក្សធ្វើអាជីវកម្ម និងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម ក្រោយពីបានឃុំខ្លួនជាង ៦ខែ។ កាលពីថ្ងៃទី០១ សីហា តុលាការកំពូល បានដោះលែងជនជាតិវៀតណាម ៨នាក់ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយត្រូវតម្កល់ប្រាក់ធានា ៣០លានរៀល។ រីឯអ្នកឃ្លាំមើលបញ្ហាព្រៃឈើថា តុលាការអនុវត្តច្បាប់មិនគ្រប់ជ្រុងជ្រោយ។
-
លោក សុខ ឥសាន មិនជឿថាតុលាការកំពូលនឹងដោះលែងលោក កឹម សុខា ខណៈអ្នកវិភាគមានសង្ឃឹមលើការនៅក្រៅឃុំ
អ្នកនាំពាក្យគណបក្សកាន់អំណាចបានអះអាងថាលោកមិនជឿថា តុលាការកំពូលនឹងដោះលែងលោក កឹម សុខា នៅពេលដ៍ខ្លីខាងមុខនេះទេ បើទោះបីជាក្រុមអ្នកវិភាគ និងមេធាវីការពារក្តីឲ្យប្រធានអតីតបក្សប្រឆាំងរូបនេះ មានសង្ឃឹមថា កូនក្តីរបស់ខ្លួនអាចបាននៅក្រៅឃុំក៏ដោយ។ ការយល់ឃើញផ្ទុយគ្នានេះ គឺស្របពេលដែលសហភាពអឺរ៉ុប និងប្រទេសជិត១០ផ្សេងទៀត បានជំរុញសារជាថ្មីឲ្យដោះលែងលោក កឹម សុខា ខណៈការបោះឆ្នោតបានបញ្ចប់។
-
មហាសន្និបាតខ្មែរក្រៅប្រទេសនឹងផ្តោតលើការបោះឆ្នោតនៅកម្ពុជា
នេះគឺជាមហាសន្និបាតកំពូលប្រចាំឆ្នាំលើកទីពីររបស់សហគមន៍ខ្មែរនៅក្រៅប្រទេសដែលឆ្នាំនេះរៀបចំឡើងស្របពេលដែលសហគមន៍អន្តរជាតិវាយតម្លៃថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរមកដល់ចំណុចគ្រោះថ្នាក់មួយ។
-
អង្គភាពប្រឆាំងអំពើពុករលួយថាមិនអាចបើកការស៊ើបអង្កេតលើប្រធានអង្គការអាដហុក
អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) ប្រកាសថាខ្លួនមិនអាចបើកការស៊ើបអង្កេតប្រធានអង្គការអាដហុកទេ ព្រោះករណីនេះមិនមែនជាអំពើពុករលួយ។
-
ប្រធានអនុគណៈកម្មាធិការសភាអឺរ៉ុប ស្នើឱ្យសហភាពអឺរ៉ុប ចាត់វិធានការប្រឆាំងនឹងការរំលោភសិទ្ធិនមនុស្ស នៅកម្ពុជា
ប្រធានអនុគណៈកម្មាការសិទ្ធិមនុស្សសភាអឺរ៉ុប កាលពីថ្ងៃទី២៩ ខែកក្កដា បានអំពាវនាវដល់គណៈកម្មាការសហភាពអឺរ៉ុប ឱ្យមានវិធានការប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ។ ប្រធានអនុគណៈកម្មការសិទ្ធិមនុស្ស ចាត់ទុក ការបោះឆ្នោតសភារបស់កម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ត្រូវបានរៀបចំឡើងដោយប្រឆាំងនឹងលំហ សម្រាប់បក្សប្រឆាំង និងជាការបោះឆ្នោតដែលកើតមានឡើងក្នុងបរិយាកាសទូទៅដែលអាក្រក់ ទាក់ទិននឹងគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិការងារ។
-
តុលាការខេត្តកោះកុងគ្រោងប្រកាសសាលក្រមសំណុំរឿងហិង្សានៃវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនលោក លី យ៉ុងផាត់ នៅសប្តាហ៍ក្រោយ
តុលាការខេត្តកោះកុងពន្យារពេលប្រកាសសាលក្រមសំណុំរឿងហិង្សា ដែលក្រុមហ៊ុនអេសអ៊ីហ្សិត (Koh Kong SEZ) របស់លោក លី យ៉ុង ផាត់ ប្តឹងតំណាងពលរដ្ឋម្នាក់នៅឃុំព្រែកខ្សាច់ ទៅថ្ងៃទី៩ សីហា សប្តាហ៍ក្រោយ ក្រោយពេលបញ្ចប់សវនាការជំនុំជម្រះនៅថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋយល់ថា ការឃុំខ្លួនតំណាងពលរដ្ឋរូបនោះអស់រយៈពេលជិត ៦ខែកន្លងទៅនេះ គឺជារឿងអយុត្តិធម៌ ព្រោះរូបគាត់មិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
-
លោក ហ៊ុន សែន បន្តវាយបកបក្សប្រឆាំងខណៈអន្តរជាតិរំឭកឲ្យដោះលែងលោក កឹម សុខា
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានអះអាងជាថ្មីទៀតថា ការរំលាយគណបក្សសង្គ្រោះជាតិគឺដើម្បីបញ្ជៀសសង្គ្រាមនៅកម្ពុជា ខណៈក្រុមប្រទេសលោកសេរីបង្ហាញជំហមិនគាំទ្រការបោះឆ្នោត និងរំឭកឲ្យដោះលែង លោក កឹម សុខា។
-
កម្ពុជាសម្តែងការខកចិត្តចំពោះបរទេសដែលវាយតម្លៃមិនល្អពីការបោះឆ្នោត
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការខកចិត្តចំពោះប្រតិកម្មរបស់ប្រទេសប្រជាធិបតេយ្យមួយចំនួនដែលបានវាយតម្លៃក្នុងន័យអវិជ្ជមាន ចំពោះការបោះឆ្នោតសភាជាហូរហែចាប់តាំងពីថ្ងៃបោះឆ្នោតមកម្ល៉េះ។
-
ការបកស្រាយផ្សេងគ្នារបស់ភាគីពាក់ព័ន្ធជុំវិញការបិទប្រព័ន្ធផ្សាយថ្ងៃបោះឆ្នោត
អំឡុងពេលបោះឆ្នោតអាណត្តិទី៦នេះ ក្រសួងព័ត៌មានបានបិទគេហទំព័រចំនួន១៧ ដែលក្នុងនោះរួមមានទាំង VOD, VOA, RFA និងគេហទំព័រភ្នំពេញប៉ុស្តិ៍ជាដើម។ ក្រសួងព័ត៌មានបញ្ជាក់ថា មូលហេតុដែលខ្លួនសម្រេចឲ្យបិទគេហទំព័រទាំងនេះធ្វើឡើងតាមការស្នើរបស់គ ជ ប។
-
ពលរដ្ឋមួយចំនួននៅកោះកុងបារម្ភអាជ្ញាធរពន្យារពេលដោះស្រាយជម្លោះដីធ្លីក្រោយបោះឆ្នោត
ប្រជាពលរដ្ឋមួយចំនួនដែលមានជម្លោះដីធ្លីនៅក្នុងខេត្តកោះកុងបង្ហាញការព្រួយបារម្ភថា អាជ្ញាធរនិងក្រុមហ៊ុន អាចពន្យារពេលក្នុងការស្វែងរកដំណោះស្រាយ ដោយសារតែការបោះឆ្នោតបានបញ្ចប់។
-
សង្គមស៊ីវិលបារម្ភពីបញ្ហាសិទ្ធិមនុស្សនិងអភិបាលកិច្ចបើរដ្ឋាភិបាលថ្មីកើតចេញពីបក្សតែមួយ
អ្នកឃ្លាំមើលមួយចំនួន បង្ហាញការព្រួយបារម្ភថា ការជំរុញអភិបាលកិច្ចល្អនិងសិទ្ធិមនុស្ស នឹងជួបបញ្ហាជាងមុន បើរដ្ឋាភិបាលថ្មី កើតចេញពីការបោះឆ្នោតនៅអាណត្តិថ្មីនេះ មានគណបក្សតែមួយដឹកនាំ។
-
ក្រសួងការបរទេសសោកស្តាយ ទល់នឹងការសោកស្តាយរបស់ប្រទេសលោកខាងលិចលើការបោះឆ្នោតនៅកម្ពុជា
ក្រសួងការបរទេសកម្ពុជាកាលពីរសៀលថ្ងៃអង្គារម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងប្រទេសលោកខាងលិចមួយចំនួន ដែលបានធ្វើការរិះគន់ដល់ការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដានៅកម្ពុជា។ ការចេញសេចក្តីថ្លែងការណ៍បែបពន្យល់នេះ ធ្វើឡើង ខណៈដែលសហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត ដែលបានចេញសេចក្តីថ្លែងការណ៍សោកស្តាយដល់ការរៀបចំបោះឆ្នោត ដែលអវត្តមានអតីតគណបក្សសង្គ្រោះជាតិ។
-
ការខ្វែងគំនិតគ្នាលេចឡើងជុំវិញការបោះឆ្នោតដ៏ចម្រូងចម្រាសរវាងក្រុមអ្នកគ្រាំទ្ររដ្ឋាភិបាលនិងលទ្ធិប្រជាធិបតេយ្យ
សមាគមខ្មែរនៅក្រៅប្រទេសមួយចំនួនពេញចិត្តចំពោះការបោះឆ្នោតនៅកម្ពុជា ខណៈដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យផ្សេងៗ ដែលរួមមានសរអា បារាំង និង កាណាដា នាំគ្នាហៅការបោះឆ្នោតនោះថា មិនសេរីនិងយុត្តិធម៌ទេ។
-
ពលរដ្ឋមួយចំនួនមិនជឿជាក់លើការបោះឆ្នោតដែលរបបលោក ហ៊ុន សែន រៀបចំធ្វើឡើង
ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ពួកគេមិនជឿជាក់លើការបោះឆ្នោតដែលរបបលោក ហ៊ុន សែន បានរៀបចំធ្វើឡើងកាលពីថ្ងៃអាទិត្យនោះឡើយ ដោយសារតែពួកគាត់សង្កេតឃើញថា មិនសូវមានពលរដ្ឋទៅបោះឆ្នោតឡើយ ប៉ុន្តែផ្ទុយទៅវិញ បែរជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសថា មានអ្នកទៅបោះឆ្នោតមានរហូតដល់ជាង ៨០% វិញ។ អ្នកជំនាញកិច្ចការបោះឆ្នោតឯករាជ្យក្នុងស្រុក មិនវាយតម្លៃការបោះឆ្នោតនេះឡើយ ព្រោះមិនបានចូលរួមសង្កេតការណ៍ ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិ និងក្រុមប្រជាធិបតេយ្យលោកខាងលិច នេះជាការបោះឆ្នោតដែលគ្មានលក្ខណៈសេរី និងយុត្តិធម៌ឡើយ។
-
លោក ស ខេង អំពាវនាវកុំឲ្យអាជ្ញាធរនិងបក្សនយោបាយ លាបពណ៌ពលរដ្ឋមិនទៅបោះឆ្នោត
លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាំផ្ទះ បានអំពាវនាវប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់គណបក្សនយោបាយ កុំធ្វើការ ចោទប្រកាន់ ឬលាបពណ៌ គ្នាទៅវិញទៅមក រវាងអ្នកបានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត។ លោកផ្ដល់ឱវាទថា ត្រូវចាត់ទុក ជោគជ័យនៃការបោះឆ្នោត គឺជាជោគជ័យរបស់ជាតិខ្មែរទាំងមូល។ តំណាងរាស្ត្រគណបក្សប្រឆាំងមិនសង្ឃឹមថា អាជ្ញាធរនឹងអនុវត្តការណែនាំរបស់លោក ស ខេង ឡើយ។ ចំណែក អ្នកវិភាគថា ប្រសិន លោក ស ខេង ចង់ឲ្យខ្មែរមិនបែកបាក់មែន គួរអំពាវនាវឲ្យមេដឹកនាំគណបក្សកាន់អំណាចទទួលយកអនុសាសន៍របស់សហគមន៍អន្តរជាតិផង។
-
កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានរដ្ឋាភិបាលឯកបក្ស
តួលេខរបស់គណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា សន្លឹកឆ្នោតមិនបានការ មានចំនួន ៩,១១% ហើយគណបក្សរាជានិយម ហ៊្វុនស៊ីនប៉ិចទទួលបានការគាំទ្រចំនួន ៥,៨២%។