កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
អង្គការការពារអ្នកកាសែត រិះគន់រដ្ឋាភិបាលកម្ពុជា បិទគេហទំព័រព័ត៌មាននៅមុនការបោះឆ្នោត
គណៈកម្មការការពារអ្នកកាសែត (Committee to Protect Journalists) នៅថ្ងៃទី ៣០ កក្កដា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបានបិទខ្ទប់គេហទំព័រព័ត៌មានមួយចំនួន នៅមុននិងថ្ងៃបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យ។ អង្គការការពារអ្នកកាសែតដែលមានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការរឹតត្បិត និងបំពានលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបន្តទៅទៀត។
-
ចក្រភពអង់គ្លេសជំរុញឲ្យរបបភ្នំពេញបង្កើតបរិយាកាសប្រជាធិបតេយ្យសមស្របឡើងវិញ
ចក្រភពអង់គ្លេស ជំរុញឲ្យរបបលោក ហ៊ុន សែន បង្កើតបរិយាកាសប្រជាធិបតេយ្យមួយដែលមានដំណើរការសមស្របឡើងវិញ និងបង្ហាញនូវការប្តេជ្ញាចិត្តដល់ពលរដ្ឋកម្ពុជា ដោយធ្វើការលុបចោលរាល់ការរឹតត្បិតផ្នែកនយោបាយ និងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ។ ប្រតិកម្មរបស់ចក្រភពអង់គ្លេសនេះ ធ្វើឡើងពីរថ្ងៃ ក្រោយពេលដែលរបបក្រុងភ្នំពេញរៀបចំការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស ដែលត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាការបោះឆ្នោត «ក្លែងក្លាយ» ថ្កោលទោស និងប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។
-
អ្នកតាមដានថាសន្លឹកឆ្នោតមិនបានការ បង្ហាញថាអ្នកចេញទៅបោះឆ្នោតខ្លះទៅទាំងភ័យខ្លាច
អ្នកតាមដានមួយចំនួនបង្ហាញការយល់ឃើញថា សន្លឹកឆ្នោតមិនបានការជិត៦០ម៉ឺនសន្លឹក ដែល គ.ជ.ប ប្រកាសឲ្យដឹងនោះ ជាសញ្ញាបញ្ជាក់ថា អ្នកចេញទៅបោះឆ្នោតមួយចំនួន ទៅទាំងភ័យខ្លាច ក្រោយពីអ្នកនយោបាយគំរាមថាអ្នកមិនទៅបោះឆ្នោតជា ក្រុមឧទ្ទាមក្រៅច្បាប់។
-
នូវែលហ្សេឡង់ និងអាល្លឺម៉ង់ អំពាវនាវឲ្យរបបភ្នំពេញស្ដារប្រជាធិបតេយ្យឡើងវិញ
ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនៅកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ ដល់ទៅ ១២៥អាសនៈ ខណៈដែលគ្មានគូប្រជែងពិតប្រាកដ គ្មានឡើយពាក្យពេចន៍ ឬសារអបអរសាទរពីក្រុមប្រទេសលោកខាងលិច។ ផ្ទុយទៅវិញ សេចក្ដីថ្លែងការណ៍ថ្កោលទោស និងសម្ដែងក្តីបារម្ភជុំវិញលទ្ធផលនៃការបោះឆ្នោតនេះ បន្តធ្លាក់មកជាហូរហែជុំទិស ធ្វើជាកាដូឲ្យគណបក្សឈ្នះឆ្នោត ដែលត្រូវសហគមន៍អន្តរជាតិ ចាត់ទុកថា ជាការបោះឆ្នោត «ក្លែងក្លាយ» នេះ។
-
គ.ជ.ប ទទួលបណ្តឹងជាង២ពាន់បណ្តឹងភាគច្រើនពីបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថាស្ថាប័ននេះបានទទួលបណ្តឹងជាង២ពាន់បណ្តឹងពីគណបក្សនយោបាយដែលបានចូលរួមប្រកួតក្នុងនោះបណ្តឹងពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានច្រើនជាងគេ។
-
ក្រុមប្រទេសប្រជាធិបតេយ្យសម្តែងការខកចិត្តជាបន្តបន្ទាប់ចំពោះការបោះឆ្នោតនៅកម្ពុជា
ក្រុមប្រទេសប្រជាធិបតេយ្យ នៅតែបន្តសម្ដែងនូវការខកចិត្តចំពោះការបោះឆ្នោតនៅកម្ពុជាដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដោយថា ជាការបោះឆ្នោតមួយដែលមិនសេរីនិងយុត្តធម៌ត្រឹមត្រូវនោះទេ។
-
អ្នកសង្កេតការណ៍៦ប្រទេស គាំទ្រការបោះឆ្នោតនៅកម្ពុជា
អ្នកសង្កេតការណ៍អន្តរជាតិមកពី៦ប្រទេស ដែលជាសមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៃប្រទេសនីមួយៗ បានធ្វើសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី ៣០ កក្កដា នេះ នៅក្នុងទីក្រុងភ្នំពេញ ដោយបានវាយតម្លៃជារួមថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការវាយតម្លៃនេះ គឺបន្ទាប់ពីពួកគេបានចំណាយពេលតាមដានមើលដំណើរការបោះឆ្នោតពេញមួយថ្ងៃ កាលពីម្សិលមិញ។
-
ប្រទេសប្រជាធិបតេយ្យហៅការបោះឆ្នោតនៅកម្ពុជាថាគ្មានទេភាពសេរីនិងយុត្តិធម៌
ក្រុមប្រទេសប្រជាធិបតេយ្យ សម្ដែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីម្សិលមិញនេះ ដោយបានលើកឡើងថាវាជាកាបោះឆ្នោតមួយដែលមិនមានភាពសេរីនិងយុត្តធម៌ត្រឹមត្រូវនោះទេ។
-
ជំទប់ទី១ អតីតបក្សសង្គ្រោះជាតិនៅស្រុកភ្នំព្រឹក កំពុងរត់គេចខ្លួនព្រោះអាជ្ញាធរមូលដ្ឋានតាមធ្វើទុក្ខបុកម្នេញ
ជំទប់ទី១ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងម្នាក់ កំពុងរត់គេចខ្លួនរកទីសុវត្ថិភាព ដោយសារតែអាជ្ញាធរមូលដ្ឋានតាមធ្វើទុក្ខបុកម្នេញមិនអាចឲ្យរស់នៅក្នុងភូមិបាន ហើយក៏សម្រេចចិត្តចាកចេញពីផ្ទះចោលគ្រួសារតែម្ដង។ មេឃុំអូររំដួល បដិសេធចំពោះការចោទប្រកាន់នេះ។
-
សហភាពអឺរ៉ុបបញ្ជាក់ជំហរថា ការបោះឆ្នោតកម្ពុជាមានបញ្ហាមិនអាចទទួលយកបាន
ប្រតិកម្មប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត ដែលរៀបចំដោយរបបលោក ហ៊ុន សែន កំពុងធ្លាក់ស្រោចជាបន្តទៀត។ ក្នុងពេលជាមួយគ្នា ខាងសហភាពអឺរ៉ុប ក៏បានចេញសេចក្ដីថ្លែងការណ៍នៅមុននេះបន្តិច បញ្ជាក់ជំហរ ថាការបោះឆ្នោតនៅកម្ពុជា មានបញ្ហា ដែលមិនអាចទទួលយកបាន។
-
គ.ជ.ប អះអាងថា សន្លឹកឆ្នោតមិនបានការមានជិត ៦០ម៉ឺនសន្លឹក
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឲ្យដឹងថា សន្លឹកឆ្នោតមិនបានការមានចំនួនជិត ៦សែនសន្លឹក ស្មើនឹងជិត ៩ភាគរយ ខណៈសន្លឹកឆ្នោត ដែលត្រូវចាត់ទុកថាបានការ មានជាង ៩១ភាគរយ។ អ្នកវិភាគឯករាជ្យយល់ថា តួលេខចំនួនសន្លឹកឆ្នោតមិនបានការ ដែលចេញដោយ គ.ជ.ប នេះ មិនទាន់ធ្វើឲ្យធ្វើមជ្ឈដ្ឋាននានា ជឿជាក់បានទេ ហើយមនុស្សភាគច្រើនក៏រំពឹងថា ចំនួនសន្លឹកឆ្នោតមិនបានការ អាចមានចំនួនច្រើនជាងអាណត្តិកន្លងមកដែរ ព្រោះគ្មានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិទី៦ នេះ។
-
អតីតបក្សប្រឆាំងធ្វើបាតុកម្មនៅក្រៅប្រទេសស្នើអន្ដរជាតិកុំទទួលស្គាល់រដ្ឋាភិបាលកើតក្រោយបោះឆ្នោត
អតីតគណបក្សប្រឆាំងបាន និងកំពុងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅតាមបណ្ដាប្រទេសនានា ដោយសុំកុំឲ្យពួកគេទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាច និង គ.ជ.ប ហាក់មិនចាប់អារម្មណ៍នឹងការអំពាវនាវនេះនោះទេ។
-
លោក ហ៊ុន សែន ព្រមានថាអ្នកប្រឆាំងនឹងការបោះឆ្នោតជាអ្នកបំផ្លាញជាតិមិនអាចអត់ឱនឲ្យបាន
មេដឹកនាំបក្សកាន់អំណាចអំពាវជាថ្មីទៀត ដល់ពលរដ្ឋមានសិទ្ធិបោះឆ្នោត ឲ្យចេញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដោយព្រមានថា អ្នកដែលប្រឆាំងការបោះឆ្នោត ជាក្រុមបំផ្លាញជាតិ មិនអាចអត់ឱនឲ្យបាន។
-
ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត៖ គណបក្សនយោបាយបង្អូតកម្លាំងអ្នកគាំទ្រ
ដូចការគ្រោងទុក ថ្ងៃទី២៧ខែកក្កដានេះ គឺថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោត ដែលបានចាប់ផ្ដើមតាំងតែពីថ្ងៃទី៧ខែកក្កដាមកម្ល៉េះ។ ជាការកត់សម្គាល់ គណបក្សចំនួន៧ ក្នុងចំណោមគណបក្ស២០ដែលចូលរួមការបោះឆ្នោត បានយករាជធានីភ្នំពេញជាគោលដៅឃោសនាថ្ងៃចុងក្រោយ។ ក្នុងចំណោមគណបក្សទាំង៧ គឺគណបក្សប្រជាជនកម្ពុជាបានបង្អួតកម្លាំងអ្នកគាំទ្រយ៉ាងច្រើនក្រាស់ក្រែលនៅកោះពេជ្រ ខណៈគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជ្រើសយកតំបន់ជាយក្រុងបង្ហាញកម្លាំងក៏មិនស្ទើរដែរ។
-
អាមេរិកដាក់ទណ្ឌកម្មក្បាលម៉ាស៊ីនដឹកនាំរបបលោក ហ៊ុន សែន ដែលបំផ្លាញប្រជាធិបតេយ្យ និង សិទ្ធិមនុស្សធ្ងន់ធ្ងរ
សភាអាមេរិក នៅថ្ងៃទី២៦ ខែ កក្កដានេះ បានអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨ ដាក់ទណ្ឌកម្មក្បាលម៉ាស៊ីន ដឹកនាំរបបលោក ហ៊ុន សែន ទាំងអស់ដែលចូលដៃ ក្នុងការបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ ពាក់ព័ន្ធនឹងការអនុម័តច្បាប់ ដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន នេះ លោក ជុន ច័ន្ទបុត្រ សាកសួរលោក មួង ណារ៉េត ជុំវិញរឿងនេះដូចតទៅ៖
-
រដ្ឋសភាអាមេរិកអនុម័តច្បាប់បង្កកទ្រព្យសម្បត្តិលោក ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សកាន់អំណាច
រដ្ឋសភាអាមេរិកបានអនុម័តច្បាប់មួយដោយស្នើដាក់ទណ្ឌកម្មប្រឆាំងប្រមុខរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំបក្សកាន់អំណាចចំនួន ១៦នាក់ផ្សេងទៀត មិនឲ្យជាន់ដីអាមេរិក ជុំវិញអ្វីដែលអាមេរិកចោទថា បានបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
-
អង្គការ Amnesty International អំពាវនាវឲ្យរដ្ឋាភិបាលនិងគណបក្សចូលរួមការបោះឆ្នោត ដោះស្រាយការរំលោភសិទ្ធិមនុស្ស
អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានរំឭកឲ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិរបស់ប្រជាជនខ្លួននៅក្នុងអំឡុងពេលបោះឆ្នោត។ សិទ្ធិមនុស្សមួយក្នុងចំណោមសិទ្ធិមនុស្សសំខាន់ៗបំផុត គឺសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចអំពីផលវិបាកនៃការបញ្ចេញមតិរបស់ខ្លួន។
-
ពលរដ្ឋក្រុម ១៧៥គ្រួសារ មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅខេត្តកោះកុង ទទូចឲ្យអាជ្ញាធរខេត្តដោះស្រាយបញ្ចប់មុនពេលបោះឆ្នោត
ពលរដ្ឋក្រុម ១៧៥គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកោះកុង ទទូចឲ្យអាជ្ញាធរខេត្តដោះស្រាយបញ្ចប់ទំនាស់រ៉ាំរ៉ៃរបស់ពួកគេនៅមុនពេលបោះឆ្នោត។ សង្គមស៊ីវិលយល់ថា ប្រសិនបើអាជ្ញាធរខិតខំដោះស្រាយបញ្ចប់ទំនាស់នៅមុនពេលបោះឆ្នោត របបក្រុងភ្នំពេញនឹងចំណេញសន្លឹកឆ្នោត ឬទទួលបានការគាំទ្រពីពលរដ្ឋវិញ។
-
មេធាវីស្នើតុលាការដោះលែងលោក កឹម សុខា ជាបន្ទាន់ ខណៈជំងឺកៀបសរសៃរើឡើងវិញ
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវរបបលោក ហ៊ុន សែន រំលាយចោលនោះ ត្រូវបានតុលាការឃុំខ្លួន អូសបន្លាយពេលជិត ១ឆ្នាំហើយ។ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា អះអាងថា មកទល់ពេលនេះ តុលាការគ្មានភស្តុតាងអ្វី ដើម្បីដាក់បន្ទុកកូនក្ដីរបស់ខ្លួនឡើយ ក្រៅពីវីដេអូឃ្លីបមួយតែប៉ុណ្ណោះ។ ក្រុមមេធាវី សុំឲ្យតុលាការដោះលែងលោក កឹម សុខា ជាបន្ទាន់។
-
ANFREL ថា អ្នកសង្កេតការណ៍ជាតិភាគច្រើនមិនអាចជឿជាក់បាន
អង្គការអន្ដរជាតិមួយដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងការបោះឆ្នោត រិះគន់ការដាក់អ្នកសង្កេតការណ៍ជាតិជិត ៨ម៉ឺននាក់ ថា មិនអាចជឿទុកចិត្តបាន ដោយថា ពួកគេមានប្រភពមកពីគណបក្សកាន់អំណាច និងគ្មានជំនាញច្បាស់លាស់។