កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
សហភាពអឺរ៉ុបរំពឹងថាគ.ជ.ប នឹងមានវិធានការសមរម្យ ករណីសមាជិកត្រូវចោទប្រកាន់
សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជារំពឹងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងមានវិធានការសមរម្យ ករណីសមាជិកត្រូវចោទប្រកាន់ ក្នុងនោះមានលោក រ៉ុង ឈុន ផងដែរ។ ថ្មីៗនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាត បានចេញលិខិតជូនដំណឹងមួយចុះថ្ងៃទី២៦ ខែមេសា ទៅលោក រ៉ុង ឈុន ដែលជាសមាជិកម្នាក់ក្នុងចំណោម៩នាក់ ដោយបញ្ជាក់ថាលោកបានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងហិង្សានៅផ្លូវវ៉េងស្រេងដែលកើតឡើងតាំងពីដើមខែមករា ឆ្នាំ២០១៤ ទៅជំនុំជម្រះ។ ចំណែកអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្រ្តីសង្គមស៊ីវិល ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាកសាក្សី ទាក់ទងនឹងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។
អានបន្ត -
ក្រសួងយុត្តិធម៌ព្រមានអង្គការលីកាដូពីការអះអាងពីចំនួនអ្នកទោសនយោបាយ
មន្ត្រីក្រសួងយុត្តិធម៌ ព្រមានអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ឲ្យពិចារណាពីសកម្មភាពរបស់ខ្លួនក្នុងការអះអាងពីអ្នកទោសនយោបាយនៅកម្ពុជា។ មន្ត្រីរូបនេះបញ្ជាក់ថា អាជ្ញាធរអាចនឹងមានវិធានការចំពោះសកម្មភាពនេះ ប្រសិនបើរកឃើញថា អង្គការលីកាដូ ធ្វើខុសច្បាប់។ អង្គការសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី១៧ ខែឧសភា បានបង្កើតឲ្យមានទំព័រមួយតាមប្រព័ន្ធអ៊ីនធឺណិត (Internet) បង្ហាញព័ត៌មានពីអ្នកទោសនយោបាយនៅកម្ពុជា។ អ្នកច្បាប់បញ្ជាក់ថា កម្ពុជា ក៏មិនខុសពីប្រទេសដទៃជាច្រើនទៀតដែរ គឺពុំមានច្បាប់ដែលចែងពីអ្នកទោសនយោបាយឡើយ។
អានបន្ត -
សកម្មជនបក្សប្រឆាំងពីររូបត្រូវបានឃាត់រយៈពេលខ្លី ខណៈប្រមូលស្នាមមេដៃទាមទារដោះលែងអ្នកជាប់ឃុំ
មន្ដ្រីគណបក្សប្រឆាំងខេត្ដកំពង់ធំឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនរយៈពេលខ្លីលើសកម្មជនគណបក្សសង្រ្គោះជាតិពីររូប ខណៈពួកគេប្រមូលស្នាមមេដៃយកទៅថ្វាយព្រះមហាក្សត្រទាមទារឲ្យដោះលែងអ្នកនយោយបាយ និងមន្ដ្រីសិទ្ធិមនុស្ស។ សកម្មជនទាំងនោះមានឈ្មោះ លាញ់ លៀង និងឈ្មោះ ប៉ុន សុវណ្ណារ៉ា ពួកគេរស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសទបលង្ល័ង ខេត្ដកំពង់ធំ។
អានបន្ត -
គណបក្សប្រឆាំងរកអន្តរាគមន៍ពីប្រទេសហត្ថលេខី ករណីនយោបាយនៅកម្ពុជា
គណបក្សប្រឆំាងឲ្យដឹងថាខ្លួនបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យជួយអន្តរាគមន៍ ករណីស្ថានការណ៍នយោបាយនៅកម្ពុជាដែលកំពុងឡើងកម្តៅ។ ការរកអន្តរាគមន៍ពីអន្តរជាតិនេះធ្វើឡើងបន្ទាប់ពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូបក្នុងចំណោម៥៥រូបបានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហា ក្សត្រ នរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។
អានបន្ត -
ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ និងពលរដ្ឋ៣៦៤គ្រួសារ ព្រមព្រៀងគ្នាដោះស្រាយជម្លោះដីធ្លី នៅខេត្តកំពង់ស្ពឺ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ៣៦៤គ្រួសារមកពីភូមិចំនួន ១២ នៅក្នុងស្រុកឱរ៉ាល់ និងក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ បានចុះកិច្ចព្រមព្រៀងដើម្បី ដោះស្រាយជម្លោះដីធ្លី ដែលអូសបន្លាយពេលជាយួរមកហើយ។ កិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាដោយតំណាងប្រជាពលរដ្ឋ ១០រូប ដែលតំណាងឲ្យពលរដ្ឋទាំង៣៦៤គ្រួសារ និងតំណាងភាគីក្រុមហ៊ុន ដោយមានការចូលរួមជាសាក្សី ពីសំណាក់លោក ចាន់ តារា អភិបាលរងខេត្តកំពង់ស្ពឺ លោកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ តំណាងអង្គការសង្គមស៊ីវិល មេធាវីតំណាងប្រជាពលរដ្ឋ និងមេធាវីតំណាងក្រុមហ៊ុន ព្រមទាំងតំណាងគណបក្សនយោបាយ នៅថ្នាក់មូលដ្ឋានកាលពីថ្ងៃទី១៦ ឧសភា ២០១៦។
អានបន្ត -
កម្មករដាំដំឡូងមីឲ្យក្រុមហ៊ុនចិននៅខេត្តពោធិ៍សាត់ព្រមានតវ៉ាបិទផ្លូវទាមទារបើកប្រាក់ខែ
ក្រុមអ្នកបកប្រែឲ្យមេការជនជាតិចិន និងកម្មករដាំដំឡូងមីឲ្យក្រុមហ៊ុនចិន ដែលទទួលបានដីវិនិយោគបន្តពីក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ព្រមានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ដើម្បីដាក់សម្ពាធឲ្យភាគីក្រុមហ៊ុន ពន្លឿនបើកប្រាក់ឈ្នួលដែលអាក់ខានបើកឲ្យពួកគាត់ជាងកន្លះឆ្នាំមកហើយនោះ។ អាជ្ញាធរថានឹងទប់ស្កាត់មិនឲ្យមានសកម្មភាពបិទផ្លូវនេះកើតឡើងទេ។ ក្រោយពីប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចំនួនបួនលើកនៅផ្ទះតំណាងក្រុមហ៊ុន ក្បែរការដ្ឋានដាំដំឡូងមី ឋិតនៅភូមិក្បាលដំរី នៃឃុំអន្សាចំបក់ ស្រុកក្រគរ មិនទទួលបានដំណោះស្រាយនោះ ក្រុមអ្នកតវ៉ាព្រមានប្រមូលគ្នា ២០០នាក់ ដើម្បីតវ៉ាបិទផ្លូវជាតិនៅថ្ងៃទី២០ ខែឧសភា វិញម្ដង។ ពួកគេថា បើទោះជាក្រុមហ៊ុននៅដំណើរការទៀត ក៏កម្មករភាគច្រើនលែងចង់ធ្វើដែរ ព្រោះតែលំបាកបើកប្រាក់។
អានបន្ត -
លោក អ៉ិត សំហេង៖ ច្បាប់សហជីពនឹងឆ្លើយតប លើតម្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ នយោបាយឡើយ
(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបពិភាក្សាជាមួយលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងពីការ អនុវត្តច្បាប់សហជីពថា ច្បាប់នេះ នឹងឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ កម្មករនិយោជិត និងក្រុមសហជីព ក៏ដូចជា ដៃគូពាណិជ្ចកម្មដោយមិនមាន ការប្រកាន់និន្នាការនយោបាយ ណាមួយឡើយ។ ក្នុងជំនួបពិភាក្សានេះលោក William A. Heidt បានលើកឡើងពីការព្រួយបានរម្ភ ចំពោះការអនុវត្ត ច្បាប់សហជីពថា «កន្លងមក មានប្រទាញប្រទង់ តវ៉ា ពីសំណាក់កម្មករ និងក្រុមសហជីពមួយចំនួន ពីការមិនគាំទ្រ និងមិនព្រមទទួលយកការអនុម័តច្បាប់នេះ»។ ឆ្លើយតបនឹងបញ្ហានេះលោករដ្ឋមន្រ្តី បានបញ្ជាក់ពន្យល់ថា « រាជរដ្ឋាបាលកម្ពុជា បានសម្រេចបានការអនុម័តច្បាប់សហជីព ដោយច្បាប់នេះ នឹងអនុវត្តដោយរលូន ដែលធានាបាននូវការផ្ដល់ផលប្រយោជន៍ ទៅគ្រប់ភាគី ជាពិសេសមានការផ្ដល់សិទ្ធិសេរីភាព ទៅដល់បណ្ដាកម្មករនិយោជិត ក្រុមសហជីព ឱ្យបានស្មើគ្នា ដោយមិនប្រកាន់និន្នាការ ខាងណាឡើយ និងមានការពារសន្តិសុខ សណ្ដាប់ធ្នាប់ជម្រុញឱ្យរោងចក្រ សហគ្រាស បង្កើនការយកចិត្តទុកដាក់ដល់សុខភាព សុវត្ថិភាពកម្មករឱ្យបានដិតដល់»។
អានបន្ត -
សកម្មជនCNRP នាំគ្នាឈរមុខផ្ទះឯកឧត្តម កឹម សុខា ក្រោយមានដីកាកោះហៅជាថ្មី
សកម្មជនគណបក្សសង្គ្រោះជាតិជាង៣០នាក់បាននាំគ្នាទៅឈរខាងមុខផ្ទះឯកឧត្តម កឹម សុខា ក្រោយពីឮដំណឹងថា ប្រធានស្តីទីរូបនេះត្រូវបានតុលាការចេញដីការកោះហៅ ជាលើកទី២ ដើម្បីចូលខ្លួនបំភ្លឺនៅក្នុងតុលាការ។ ឆ្លើយប្រាប់អ្នកសារព័ត៌មានថ្មីៗ យុវជនគណបក្សសង្គ្រោះជាតិម្នាក់ បានបញ្ជាក់ថា ការជួបជុំគ្នាមុខផ្ទះឯកឧត្តម កឹម សុខា នេះគឺពួកគេគ្រាន់តែចង់ពិនិត្យមើលលិខិតកោះហៅរបស់តុលាការ ដែលបានយកមកបិទនៅផ្ទះឯកឧត្តម កឹម សុខា ប៉ុណ្ណោះ ហើយគ្មានគោលបំណងអ្វីឡើយ។
អានបន្ត -
លោក កឹម សុខា មិនចូលបំភ្លឺនៅតុលាការជាលើកទីពីរ
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា មិនបានចូលទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ តាមការកោះអញ្ជើញរបស់ព្រះរាជអាជ្ញាក្នុងសំណុំរឿងសញ្ចារកម្ម ដែលពាក់ព័ន្ធនឹងខ្សែអាត់សំឡេងដែលត្រូវបានចោទប្រកាន់រឿងស្រីកំណាន់កាលពីកន្លងមក។ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការក្នុងនាមជាសាក្សី នៅថ្ងៃទី១៧ ខែឧសភា វេលាម៉ោង៩ព្រឹក។ នេះជាលើកទីពីរហើយដែលលោកកឹម សុខា មិនបានចូលខ្លួនទៅតុលាការ ដោយការកោះហៅទីមួយទាក់ទងនឹងដំណើររឿងដែលសកម្មជនល្បីឈ្មោះតាមបណ្តាញហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍ក្នុងសំណុំរឿងបែកធ្លាយខ្សែអាត់សំឡេងដូចគ្នា។
អានបន្ត -
នៅព្រឹកថ្ងៃនេះ លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនមកដល់សាលាឧទ្ធរណ៍ ដើម្បីបើកសវនាការលើសំណើសុំនៅក្រៅឃុំ
(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖១៥នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនមកដល់សាលាឧទ្ធរណ៍ ដើម្បីបើកសវនាការលើសំណើសុំនៅក្រៅឃុំ។ សវនាការនេះ ដឹកនាំដោយលោក ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក សួស សំអាត និង ងួន អ៊ីម ជាសមាជិក ព្រមទាំងលោក ង៉ែត សារ៉ាត ជាតំណាងមហាអយ្យការ ។
អានបន្ត -
សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំរបស់តំណាងរាស្រ្ត អ៊ុំ សំអាន
សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារនេះបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដោយអះអាងថាដំណើរការស៊ើបអង្កេតរបស់សាលាដំបូងមិនទាន់បញ្ចប់នៅឡើយ។ នៅព្រឹកថ្ងៃអង្គារនេះ លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនមកសាលាឧទ្ធរណ៍ ដោយដៃជាប់ខ្នោះ។ ក្រោយបញ្ចប់សវនាការ មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន គឺលោក ជូង ជូងី បានថ្លែងប្រាប់អ្នកសារព័ត៌មានចៅក្រមសម្រេចមិនឲ្យលោកនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមមូលហេតុពីរ គឺទីមួយសាលាដំបូងមិនទាន់បញ្ចប់ការស៊ើបអង្កេតនិងទីពីរគឺលោកអាចបង្កចលាចលក្នុងសង្គម ប្រសិនបើនៅក្រៅឃុំ។
អានបន្ត -
អ្នកតស៊ូមតិចង់ឲ្យមានអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា
អង្គការផ្នែកតស៊ូមតិមួយចំនួនជំរុញឲ្យមានការទទួលស្គាល់ភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានិងទទួលយកកូនមកចិញ្ចឹម ដោយអះអាងថាដើម្បីបំបាត់ការរើសអើងភេទនៅក្នុងសង្គម។ អង្គការសង្គមស៊ីវិលចំនួន២០ដែលមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមរ៉ាក់ អង្គការសេវាសង្គមសុខភាពបុរស និងអង្គការផ្សេងៗទៀត បានចេញសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី១៧ ខែឧសភា នៅក្នុងខួបទី១១ឆ្នាំ នៃទិវាអន្តរជាតិប្រឆាំងការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា។ សេចក្ដីថ្លែងការណ៍លើកឡើងថាការអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការជាប្ដីប្រពន្ធនឹងគ្នាបាននិងមានសិទ្ធិសុំកូនចិញ្ចឹម គឺអាចធ្វើឲ្យមានភាពប្រសើរក្នុងចំណោមពលរដ្ឋកម្ពុជាដោយមិនគិតយេនឌ័រ។
អានបន្ត -
អង្គការមួយចំនួនថាស្ថានការណ៍សិទ្ធិមនុស្សពេលនេះឈានទៅរកគ្រោះថ្នាក់
មន្រ្តីសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន បង្ហាញកាយល់ឃើញថា អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ពេលនេះ កំពុងប្រឈមនឹងគ្រោះថ្នាក់ ខណៈរដ្ឋាភិបាលគំរាមឲ្យចាត់វិធាការ អ្នកធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ដែលកំពុងជាប់ឃុំ។ នៅថ្ងៃទី៩ខែឧសភានេះ អាជ្ញាធរមានសមត្ថកិច្ច របស់រដ្ឋាភិបាលបានឃាត់ខ្លួនអ្នកធ្វើយុទ្ធនាការ៨នាក់ ដោយរដ្ឋាភិបាលថាខ្លួនព្រួយបារម្ភអ្នកទាំងនោះ អាចបង្កឲ្យមាន ចលនាបដិវត្តន៍ពណ៌ ផ្តួលរលំរដ្ឋាភិបាល ដូចប្រទេសមួយចំនួន នៅលើពិភពលោក ។
អានបន្ត -
ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចនៅរតនគិរីរងការទន្ទ្រានកាន់កាប់ខុសច្បាប់
តំបន់ដីដែលសហគមន៍បានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពផ្លូវការនៅភូមិឡាអិន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋក្រៅសហគមន៍ចូលទៅកាន់កាប់កាន់តែច្រើនប៉ះពាល់ទៅលើតំបន់ដីកប់សព ដីត្រៀមបម្រុង និងដីសាលារៀនជាដើម។ តើមានហេតុផលអ្វីខ្លះបានជាពលរដ្ឋក្រៅសហគមន៍ចូលទៅកាន់កាប់ដីដែលចុះបញ្ជីកម្មសិទ្ធិសហគមន៍នេះបាន?
អានបន្ត -
ជនជាតិដើមភាគតិច៣គ្រួសារនៅមណ្ឌលគិរីប្ដឹងមនុស្ស៤នាក់ពីបទលក់ដីភូមិ
មន្ត្រីការិយាល័យការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី ជំរុញអាជ្ញាធរដោះស្រាយបណ្ដឹងរបស់ជនជាតិដើមភាគតិចព្នង ៣គ្រួសារដែលដាក់ទៅកាន់អាជ្ញាធរខេត្តឲ្យបញ្ឈប់គម្រោងលក់ដីភូមិចាស់សហគមន៍ទៅឲ្យឈ្មួញខុសច្បាប់។ ការទទូចនេះ ខណៈដែលក្រុមមន្ត្រីមូលដ្ឋានកំពុងរៀបចំឯកសារផ្ទេរសិទ្ធិលក់ដីនោះ។ ប្រជាពលរដ្ឋ ៣គ្រួសារ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្ដឹងចោទមនុស្សចំនួន ៤នាក់ ពីបទលក់ដីភូមិចាស់របស់សហគមន៍ដែលប្រជាពលរដ្ឋជនជាតិដើមភាគតិចកំពុងអាស្រ័យផល។
អានបន្ត -
លោក ហ៊ុន សែន ព្រមានបក្សប្រឆាំងកុំឲ្យសុំជំនួយពីលោករឿងដំណើរការតុលាការ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងព្រមានជាសាធារណៈកុំឲ្យបក្សប្រឆាំងរកជំនួយពីរូបលោកឲ្យជួយរឿងពាក់ព័ន្ធនឹងដំណើរការរបស់តុលាការ ដោយលោកបានប្រតិកម្មខ្លាំងៗទៅលើអ្នកមួយចំនួនដែលលោកថាប្រមាថភរិយានិងកូនរូបលោកទាក់ទងនឹងវៀតណាម។ លោកនាយករដ្ឋមន្រ្តីមិនបានថ្លែងចំៗសំដៅដល់ភាគីណានោះទេ តែលោកហាក់សំដៅទៅគណបក្សប្រឆាំងដែលលោកថាបានប្រមាថភរិយារបស់លោកថាជាប្រពន្ធរបស់មេដឹកនាំវៀតណាមម្នាក់និងថាកូនប្រុសច្បងរបស់លោក លោក ហ៊ុន ម៉ាណែត ជាកូនរបស់វៀតណាម។
អានបន្ត -
អង្គរក្សមិនឲ្យអ្នកកាសែតVODយកព័ត៌មានពិធីចែកសញ្ញាបត្រក្រោមអធិបតីភាពនាយកដ្ឋមន្រ្តី
អ្នកយកព័ត៌មានវីអូឌីផ្នែកថតវីដេអូត្រូវបានអង្គរក្សរបស់នាយករដ្ឋមន្រ្តីឲ្យចេញពីសាលចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំភ្លាមៗ មិនឲ្យយកព័ត៌មានទាក់ទងនឹងការចែកសញ្ញាបត្រក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យI.I.C នៃបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិអប់រំ។
អានបន្ត -
លោកនាយករដ្ឋមន្ត្រីថានឹងពិនិត្យផ្លូវច្បាប់ចំពោះសារព័ត៌មានដែលផ្សាយសម្តីរបស់លោកខុស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោកនឹងពិនិត្យលើផ្លូវច្បាប់នានាចំពោះសារព័ត៌មានណាដែលលោកថាចុះផ្សាយខុសពីអ្វីដែលលោកបានថ្លែងនិងស្នើឲ្យសារព័ត៌មានទាំងនោះកុំផ្សាយពីលោក បើសិនជាការចុះផ្សាយនោះខុសពីប្រសាសន៍របស់លោក។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យI.IC.នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រីថ្លែងថាសារព័ត៌មានមួយចំនួនបានផ្សាយខុសពីអ្វីដែលលោកបាននិយាយ។ លោកនាយករដ្ឋមន្ត្រីបានលើកឧទាហរណ៍ពីកាសែតខេមបូឌា ដេលី ដែលបានចុះផ្សាយកាលពីម្សិលមិញនូវព័ត៌មានមួយមានចំណងជើងជាភាសាខ្មែរថា“លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នាមិនឲ្យប្រមូលផ្តុំជាសាធារណៈ” ដោយលោកចាត់ទុកថាចំណងជើងនេះបំភ្លៃអត្ថន័យដែលលោកបានលើកឡើង។ លោកបន្តទៀតថាសារព័ត៌មានទាំងនោះគួរតែឈប់ចុះផ្សាយពីលោក។
អានបន្ត -
កម្ពុជាថា អាមេរិកបដិសេធមិននៅពីក្រោយយុទ្ធនាការអាវខ្មៅ
រដ្ឋាភិបាលកម្ពុជាឲ្យដឹងថាអាមេរិកបានបដិសេធថាខ្លួនមិនបាននៅពីក្រោយយុទ្ធនាការពាក់អាវព៌ណខ្មៅរបស់មន្រ្តីអង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លី ដែលទាមទារឲ្យដោះលែង មន្រ្តីសិទ្ធិមនុស្ស អាដហុកនិងមន្រ្តីគជបនោះទេ។ ការបដិសេធនេះត្រូវបានធ្វើឡើងក្នុងជំនួបមួយរបស់លោកវីល្លៀម ហេត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃពុធនេះ។
អានបន្ត -
នគរបាលខណ្ឌសែនសុខ កោះហៅលោក វ៉ន ពៅ ទៅសួរនាំសង្ស័យពាក់ព័ន្ធ បោះពុម្ភអាវពណ៌ខ្មៅ ដែលក្រុមតវ៉ាពាក់ដង្ហែរក្បួន
(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា នៅព្រឹកមិញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ មន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លារបស់លោក សហការជាមួយនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅ លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ទៅសួរនាំផ្ទាល់មាត់ ពាក់ព័ន្ធរឿងបោះពុម្ភអាវពណ៌ខ្មៅ ដែលត្រូវបានចែកជូនក្រុមសកម្មជន និងអ្នកចូលរួមតវ៉ា ដែលបានធ្វើការដង្ហែរក្បួនទៅស្រែកទាមទារឲ្យមានការដោះលែង ក្រុមមន្រ្តីសង្គមសីុវិល និងមន្រ្តី គ.ជ.ប ទាំង៥រូប កាលពីថ្ងៃទី៩ ខែឧសភា។ លោក ម៉ក់ ហុង បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា «យើងបានហៅគាត់មកសួរនាំ ពាក់ព័ន្ធ នឹងការបោះពុម្ភអាវពណ៌ខ្មៅនោះ ប្រហែលកន្លះម៉ោង នៅប៉ុស្តិទឹកថ្លា តែគាត់បានបដិសេធថា មិនបានបោះពុម្ភនោះទេ រួចហើយយើងក៏ឲ្យគាត់ត្រឡប់ទៅវិញផងដែរ»។
អានបន្ត