កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
លោក អ៊ូ វីរៈ ថានឹងចូលបំភ្លឺនៅតុលាការតាមបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ឲ្យដឹងនៅថ្ងៃទី១១ ឧសភា ថា លោកនឹងចូលខ្លួនទៅបំភ្លឺនៅតុលាការ តាមកាលកំណត់របស់តុលាការ គឺនៅថ្ងៃទី១២ ឧសភា។ លោក អ៊ូ វីរៈ មានប្រសាសន៍ថា នៅថ្ងៃទី១២ ឧសភា លោក និងមេធាវីរបស់លោក បានត្រៀមខ្លួនជាស្រេចដើម្បីចូលទៅបំភ្លឺនៅតុលាការវេលាម៉ោង ៩ព្រឹក ពីបទបរិហារកេរ្តិ៍តាមបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា។ លោក អ៊ូ វីរៈ ចាត់ទុកថា ការប្ដឹងប្រឆាំងរូបលោក គឺជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ៖ «អ្វីដែលខ្ញុំការពារសេរីភាពបញ្ចេញមតិនេះ គឺសម្រាប់យុវជនដែលជាពន្លកទើបតែដុះ ពួកគាត់ចាប់ផ្ដើមតាមដានបញ្ហាសង្គម។ មួយទៀតយើងព្រួយបារម្ភនោះ ខ្ញុំខ្លាចប្រទេសកម្ពុជា មាននយោបាយប្រេះឆា ខ្ញុំព្រួយបារម្ភពីសេរីភាពបញ្ចេញមតិរួមតូច ខ្ញុំតែងតែមានជំហរជាអ្នកកណ្ដាល។ ខ្ញុំតែងនិយាយឃើញខុសថាខុស ឃើញត្រូវសរសើរ។ អ្នកដែលមានជំហរដូចខ្ញុំ គឺតិច ខ្ញុំត្រូវតែការពារឲ្យប្រទេសកម្ពុជា មានប្រជាធិបតេយ្យពិតប្រាកដមួយ»។
អានបន្ត -
សង្គមស៊ីវិលទទូចឲ្យ ACU ស៊ើបអង្កេតបន្ទាប់ពីឯកសារប៉ាណាម៉ាបញ្ចេញឈ្មោះបន្ថែមទៀត
សង្គមស៊ីវិលដែលធ្វើការផ្នែកតម្លាភាព និងគណនេយ្យភាពនៅប្រទេសកម្ពុជា ទទូចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេតជាផ្លូវការពីព័ត៌មានស្ដីពីការជាប់ពាក់ព័ន្ធរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ ការស្នើសុំរបស់សង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីសមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ (International Consortium of Investigative Journalists) បានផ្សព្វផ្សាយឈ្មោះក្រុមហ៊ុន និងជនដែលពាក់ព័ន្ធនៅពីក្រោយការបង្កើតក្រុមហ៊ុននៅបរទេស ដើម្បីបំភាន់ភ្នែកសាធារណជន ដែលត្រូវបានទម្លាយក្នុង «ឯកសារប៉ាណាម៉ា (Panama Papers)»។
អានបន្ត -
សហគមន៍ខេត្តត្បូងឃ្មុំធ្វើយុទ្ធនាការឲ្យតុលាការដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីគ.ជ.ប
ប្រជាពលរដ្ឋជាច្រើនសហគមន៍នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាំគ្នាធ្វើយុទ្ធនាការទាមទារឲ្យរាជរដ្ឋាភិបាល និងតុលាការ ដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប ១រូបដែលកំពុងជាប់ឃុំ។ យុទ្ធនាការនេះ ប្រជាសហគមន៍ធ្វើឡើងដោយអហិង្សាលើដីចម្ការរបស់ខ្លួន ដោយលើកបដាមានអត្ថន័យផ្សេងៗចាប់ផ្ដើមពីថ្ងៃទី១០ ឧសភា។ ចំណែកអភិបាលរងខេត្តត្បូងឃ្មុំ បញ្ជាក់ថា សកម្មភាពរបស់ប្រជាសហគមន៍ គឺជារឿងនយោបាយ ហើយអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើពួកគេនៅតែបន្តធ្វើបែបនេះទៀត។
អានបន្ត -
ទោះបីលោក កឹម សុខា មិនចូលខ្លួននៅព្រឹកថ្ងៃនេះតាមការកោះហៅ, តុលាការនៅតែចាត់វិធានការបន្តនីតិវិធីរបស់ខ្លួន
លោកព្រះរាជអាជ្ញារង លី សុផាណា និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា ការចូលឆ្លើយ ឬមិនចូលឆ្លើយជា ការសម្រេចរបស់សាម៉ីខ្លួន ហើយយើងនឹងមានចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលមិនចូលឆ្លើយ តាមការកោះហៅ ឬរឹងទទឹងដែលកំណត់ តាមនិតិវិធីព្រហ្មទណ្ឌ។ សូមជំរាបថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ដែលជាព្រះរាជអាជ្ញារង កោះហៅឱ្យចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍ កញ្ញា ធី សុវណ្ណថា។ ចំណែក លោក តុប វ៉ាន់ចាន់ និង លោក ពិន រតនា ក៏ត្រូវតុលាការកោះឱ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះផងដែរ ពាក់ព័ន្ធនឹងសំណុំរឿង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ជាមួយគ្នានេះ តុលាការក៏បានចេញដីកាមួយផ្សេងទៀត ដើម្បីកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ផងដែរ ក្រោមបទចោទប្រកាន់ពីបទសញ្ចារកម្ម។
អានបន្ត -
ពលរដ្ឋ៣៤គ្រួសារនៅខេត្តពោធិ៍សាត់បារម្ភខ្លាចក្រុមហ៊ុនយកដីពួកគាត់
ពលរដ្ឋចំនួន ៣៤គ្រួសារ នៅស្រុកភ្នំក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន តូច ហៀវ ឲ្យបានឆាប់។ ប៉ុន្តែអាជ្ញាធរស្រុកភ្នំក្រវាញ បដិសេធថា មិនដែលដឹងពលរដ្ឋទាំងនេះមានដីនៅចំណុចអំពួច នៃឃុំផ្ទះរុង តាំងពីពេលណា ហើយមានជម្លោះជាមួយក្រុមហ៊ុនយ៉ាងណានោះទេ។ តំណាងពលរដ្ឋរស់នៅភូមិព្រៃកន្ទួត នៃឃុំតាលោ ស្រុកបាកាន និងភូមិជ្រៃក្រឹម នៃឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ថា ក្រុមហ៊ុន តូច ហៀវ បានបោះបង្គោល និងបាញ់ថ្នាំក្រហមនៅអំឡុងខែមេសា ឆ្នាំ២០១៦ ដើម្បីកំណត់ព្រំបណ្ដាលឲ្យប៉ះពាល់លើដីចម្ការជាង ១១៣ហិកតារនៅចំណុចអំពួច ដែលជាដីរបស់ពួកគាត់បានចូលកាន់កាប់ និងអាស្រ័យផលតាំងពីអំឡុងឆ្នាំ២០០០។
អានបន្ត -
សម្តេច ហ៊ុន សែន៖ ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់
បន្ថែមពីលើនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា កុំឲ្យមានការខ្វល់រឿងពណ៌ [ទាក់ទងនឹងយុទ្ធនាការស្លៀកពាក់ខ្មៅ] ពណ៌អ្វីក៏ដោយឲ្យតែធ្វើខុសច្បាប់ចាប់ទាំងអស់។ សម្តេចក៏បានបង្ហើបដែរថា សម្តេចបានដឹងពីអ្នកដែលផ្តល់លុយឲ្យបោះពុម្ពអាវផងដែរ៕
អានបន្ត -
លោក កឹម សុខា នៅតែរក្សាជំហរមិនចូលបំភ្លឺ នៅតុលាការ នាព្រឹកស្អែក
(ភ្នំពេញ)៖ លោក កឹម សុខា និងតំណាងរាស្រ្ត២រូបទៀត របស់គណបក្សសង្រ្គោះជាតិ នឹងនៅតែរក្សាជំហរមិនចូលបំភ្លឺតាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញទេ។ នេះបើតាមការបញ្ជាក់ពី លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ត្រូវបានតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ដែលជាព្រះរាជអាជ្ញារង កោះហៅឱ្យចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ ពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍ កញ្ញា ធី សុវណ្ណថា។ ចំណែក លោក តុប វ៉ាន់ចាន់ និង លោក ពិន រតនា ក៏ត្រូវតុលាការកោះឱ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះផងដែរ ពាក់ព័ន្ធនឹងសំណុំរឿង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ជាមួយគ្នានេះ តុលាការក៏បានចេញដីកាមួយផ្សេងទៀត ដើម្បីកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ផងដែរ ក្រោមបទចោទប្រកាន់ពីបទសញ្ចារកម្ម។
អានបន្ត -
សង្គមស៊ីវិលអះអាងថានឹងបន្តធ្វើយុទ្ធនាការឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបើទោះបីរដ្ឋាភិបាលគំរាម
អ្នកធ្វើការលើកស្ទួយសិទ្ធិមនុស្សបានអះអាងថា ពួកគេនៅតែបន្តធ្វើយុទ្ធនាការដោយសន្តិវិធីនៅមុខពន្ធនាគារព្រៃសរៀងរាល់ថ្ងៃចន្ទប្រឆាំងនឹងការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស ខណៈដែលរដ្ឋាភិបាលនូវតែបន្តគំរាមចាត់វិធានការ។ កាលពីថ្ងៃចន្ទម្សិលមិញកម្លាំងចម្រុះបានចាប់ឃាត់ខ្លួនអ្នកធ្វើយុទ្ធនាការពាក់អាវខ្មៅយ៉ាងតិច៨នាក់ ក្នុងនោះមានទាំងមន្ត្រីការពារសិទ្ធិមនុស្សពីរូបផង ខណៈពួកគេគ្រោងជួបជុំគ្នាតវ៉ាដោយសន្តិវិធីនៅមុខពន្ធនាគារព្រៃសជំរុញឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤នាក់និងមន្ត្រីអគ្គលេខាធិរង គ.ជ.ប ម្នាក់ដែលរដ្ឋាភិបាលចាប់ឃុំខ្លួន។ ប៉ុន្តែអ្នកទាំង៨នោះត្រូវបានដោះលែងវិញនៅថ្ងៃដដែល។
អានបន្ត -
សហគមន៍ថ្មគោលដាក់ញត្តិទៅទីស្ដីការគណៈរដ្ឋមន្ត្រីរកដំណោះស្រាយរឿងដីធ្លី
ពលរដ្ឋសហគមន៍ថ្មគោល រស់នៅជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រមាណជាង ៣០នាក់ ដាក់ញត្តិទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១០ ខែឧសភា ស្នើសុំឲ្យសហការជាមួយសហគមន៍ដើម្បីស្វែងរកការដោះស្រាយសមរម្យ និងផ្ដល់យុត្តិធម៌ចំពោះការពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលធ្វើឲ្យប៉ះពាល់ដីធ្លីពលរដ្ឋជាង ៥០០គ្រួសារ។ ពលរដ្ឋសហគមន៍ថ្មគោលអះអាងថា ពួកគាត់ធ្លាប់បានតវ៉ាសុំអន្តរាគមន៍ជាច្រើនលើកមកហើយជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានា តែនៅមិនទាន់ឃើញមានលទ្ធផលណាមួយនៅឡើយ។ ចំណែកឯសង្គមស៊ីវិលរិះគន់ថា អាជ្ញាធរមូលដ្ឋានគ្មានឆន្ទៈដោះស្រាយជម្លោះដីធ្លីនេះឲ្យបានចប់នោះទេ។
អានបន្ត -
លោក ហ៊ុន សែន ព្រលយការស្នើលើកលែងទោសមន្រ្តីសិទ្ធិមនុស្ស តែព្រមានចាត់ការអ្នកញុះញង់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានទប់ស្កាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅទាមទារឲ្យដោះលែងមន្រ្តីសង្គមស៊ីវិល ប៉ុន្តែលោកបានព្រលយការពិចារណាលើកលែងទោសឬបន្ធូរបន្ថយទោស ក្រោយពេលសាលក្រមរបស់តុលាការចូលជាស្ថាពរ។ ការថ្លែងរបស់នាយករដ្ឋមន្រ្តីធ្វើឡើងបន្ទាប់ពីមន្រ្តីសង្គមស៊ីវិលនិងប្រជាសហគមន៍មានទំនាស់ដីធ្លីមួយចំនួនបានចេញមុខចូលរួមយុទ្ធនាការពាក់អាវខ្មៅកាលពីថ្ងៃចន្ទទាមទារឲ្យដោះលែងមន្រ្តីអាដហុក៤នាក់និងមន្រ្តីគ.ជ.ប ម្នាក់ដែលកំពុងជាប់ពន្ធនាគារ។ ក្នុងយុទ្ធនាការកាលពីថ្ងៃចន្ទ អាជ្ញាធរបានចាប់ខ្លួនមនុស្ស៨នាក់ ក្នុងនាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់ ឈ្មោះ លោក ថាវ គឹមសាន សកម្មជនដីធ្លី៤នាក់និងជនបរទេសពីរនាក់ ប៉ុន្តែពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។
អានបន្ត -
តុលាការបន្តសវនាការជំនុំជម្រះលើអ្នកវាយតំណាងរាស្រ្ត
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះករណីវាយដំអ្នកតំណាងរាស្ត្រនៅខាងមុខរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដោយសាកសួរជនជាប់ចោទ២នាក់ក្នុងចំណោម៣នាក់។ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។
អានបន្ត -
ប្រធានសិទ្ធិមនុស្សកម្ពុជាថា យុទ្ធនាការពាក់អាវខ្មៅកំពុងបំភ័យតុលាការ ផ្ទុយពីសិទ្ធិមនុស្ស
ប្រធានសិទ្ធិមនុស្សថ្មីរបស់រដ្ឋាភិបាលរូបនេះ ចាត់ទុកថា សកម្មភាពសង្គមស៊ីវិលកំពុងជ្រែតជ្រែកចូលនីតិវិធីរបស់មន្ត្រីយុតិ្តធម៌ ព្រះរាជអាជ្ញា និងតុលាការ ព្រោះពួកគេកំពុងធ្វើយុទ្ធនាការទាមទារឲ្យតុលាការដោះលែងមន្ត្រី NGO។ លោកថ្លែងបែបនេះ ផ្អែកតាមការបែងចែកអំណាចក្នុងរដ្ឋប្រជាធិបតេយ្យ គឺ អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ អំណាចតុលាការ និងអំណាចទីបួន គឺសារព័ត៌មាន។ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីលោក កែវ រ៉េមី បានរៀបចំសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោយលោកចូលកាន់តំណែងប្រធានសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៩ ខែឧសភានេះ។
អានបន្ត -
បុគ្គលិកបរទេសពីររូបរបស់លីកាដូ ត្រូវអាជ្ញាធរចាប់បញ្ជូនទៅឲ្យមន្រ្តីអន្តោប្រវេសន៍
ជនបរទេសទាំងពីរនាក់ ដែលមានស្រីមួយរូប គឺកញ្ញា Anna ជាបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការលីកាដូ និងប្រុសម្នាក់ទៀត គឺលោក Machias ជាទីប្រឹក្សារបស់អង្គការនេះ ត្រូវបានអាជ្ញាធរអធិការដ្ឋាននគរបាលខណ្ឌដង្កោនាំខ្លួនទៅសាកសួរនៅម៉ោងប្រមាណ ១១ ព្រឹកថ្ងៃចន្ទ នៅពេលដែលពួកគេអង្គុយចាំនាយករងផ្នែកតស៊ូមតិរបស់អង្គការលីកាដូ និងប្រធានអង្គការធាងត្នោត ព្រមទាំងប្រពលរដ្ឋដែលត្រូវអាជ្ញាធរចាប់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ក្រោយអាជ្ញាធរខណ្ឌដង្កោ សាកសួរពួកខ្លួនរួច អាជ្ញាធរ បានបញ្ជូនជនបរទេសទាំងពីររូបនោះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍តែម្តង។ អាជ្ញាធរ មិនបានបញ្ជាក់ពីមូលហេតុដែលនាំដល់ការចាប់ខ្លួនជនបរទេសទាំងពីររូវបនោះ និងការបញ្ជូនអ្នកទាំងនោះទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះទេ។ រីឯមន្រ្តីជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត ដែលកំពុងមានវត្តមាននៅទីនោះ ក៏មិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការនាំខ្លួនជនជាតិបរទេសទាំងពីរនាក់ដែលជាបុគ្គលិករបស់អង្គកាលីកាដូ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះដែរ៕
អានបន្ត -
អ្នករាយការណ៍ពិសេសUNខាងសិទ្ធិសេរីភាពបារម្ភពីការហាមឃាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំនិងបង្កើតសមាគម លោក ម៉េណា គីអេ (Maina Kiai)បានសម្តែងការព្រួយបារម្ភលើការទប់ស្កាត់យុទ្ធនាការស្លៀកពាក់ខ្មៅរបស់សង្គមស៊ីវិលដើម្បីទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស។ លោក ម៉េណា គីអេ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃចន្ទនេះថាការអនុញ្ញាតឲ្យអ្នក ប្រឆាំងតវ៉ាដោយសន្តិវិធី បញ្ចេញមតិនិងការប្រមូលផ្តុំ ជួបជុំ មិនមែនត្រឹមតែជាតួនាទីរបស់រដ្ឋាភិបាលក្រោមច្បាប់អន្តរជាតិនោះទេ តែវាក៏កាត់បន្ថយនូវលទ្ធភាពនៃការបះបោរដោយហិង្សាដោយការបង្កើតនូវសង្គមដែលមានការចូលរួមពីគ្រប់ភាគី។ លោកបញ្ជាក់ថា៖ “វាជាការព្រួយបារម្ភមួយដែលឃើញកម្ពុជាកំពុងដើរលើផ្លូវខុសសម្រាប់យុទ្ធនាការពាក់អាវពណ៌ខ្មៅ”។
អានបន្ត -
ក្រសួងការបរទេសកម្ពុជាថាមន្រ្តីUNលោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិ
មន្រ្តីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាឲ្យដឹងថាក្រសួងការបរទេសកម្ពុជាបានទទួលស្គាល់ថាមន្រ្តីUN លោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិនិងរួចផុតពីការកាត់ទោសរឿងសមគំនិតសូកប៉ាន់សាក្សី ដែលការអះអាងនេះផ្ទុយពីប្រសាសន៍នាយករដ្ឋមន្រ្តីកាលពីកន្លងទៅ។ លោក ស៊ឺន សាលី ត្រូវបានចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំដែលត្រូវបានទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យផ្តល់ចម្លើយកុហកតុលាការថាមិនមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំបក្សប្រឆាំង។
អានបន្ត -
រដ្ឋាភិបាលជំរុញឲ្យមានអ្នកប្តឹងរកមុខអ្នកចេញខ្សែអាត់សំឡេងសន្ទនាឯកជន
គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបង្កើតឡើងដោយរដ្ឋាភិបាលលើកឡើងថាដើម្បីឲ្យស្មើសិទ្ធិក្នុងការស្វែងរកភាគីពាក់ព័ន្ធក្នុងសំណុំរឿងខ្សែអាត់សំឡេងដែលថាជាការសន្ទនាស្នេហារបស់លោក កឹម សុខា លុះត្រាតែមានអ្នកដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់តុលាការស្វែងរកអ្នកលួចថតសំឡេង។ គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី ០៩ ខែ ឧសភា បន្ទាប់ពីមានការតែងតាំងប្រធានថ្មី។ លោក កែវ រ៉េមី ដែលទើបឡើងកាន់តំណែងប្រធានគណកម្មការធិការសិទ្ធិមនុស្សកម្ពុជាបានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានដែលសួរថាដើម្បីឲ្យមានភាពស្មើសិទ្ធិគ្នាចំពោះមុខច្បាប់ និង នយោបាយ តើតុលាការគួរតែមានការស៊ើបអង្កេតរកអ្នកលួចថត និងបញ្ចេញខ្សែអាត់សំឡេង? លោកកែវ រ៉េមី មានប្រសាសន៍ថាដើម្បីឲ្យមានការស៊ើបអង្កេតរកអ្នកលួចថតសំឡេងសន្ទនារបស់បុគ្គលឯកជន លោកជំរុញឲ្យមានអ្នកដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់តុលាការ។
អានបន្ត -
ក្រសួងមហាផ្ទៃថាការចាប់ខ្លួនសកម្មជនពាក់អាវខ្មៅ ដោយសារតវ៉ាខុសច្បាប់
ក្រសួងមហាផ្ទៃអះអាងថាការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងសកម្មជនដីធ្លីដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមនុស្ស៥នោះ គឺដោយសារពួកគេប្រមូលផ្តុំដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរ។ មន្រ្តីសិទ្ធិមនុស្ស២នាក់និងសកម្មជនដីធ្លីចំនួន៤នាក់ ដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមន្រ្តីសមាគមអាដហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា នោះត្រូវបានអាជ្ញាធរាជធានីភ្នំពេញឃាត់ខ្លួននៅទីកន្លែងផ្សេងគ្នា។
អានបន្ត -
រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាគ្រប់អភិបាលខេត្តឲ្យតាមមើលចលនាស្លៀកពាក់ខ្មៅ រួមទាំងព្រះសង្ឃផងដែរ
សម្តេច ស ខេង បានណែនាំដល់បញ្ជាការឯកភាពរាជធានី-ខេត្តធ្វើការកោះប្រជុំជាបន្ទាន់ចាប់ពីព្រឹកថ្ងៃទី៩ ខែឧសភា ដើម្បីតាមដាន និងវាយតម្លៃជាប្រចាំនៅសភាពការណ៍ខាងលើ និងការប្រមូលផ្តុំកម្លាំងដើម្បីទាមទាតវ៉ានានា ក្នុងនោះមុខសញ្ញាដែលត្រូវយកចិត្តទុកដាក់ មានដូចជា គណបក្សនយោបាយ សមាគម អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ និងកម្មករ ជាដើម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំផងដែរថា បើទោះបីជាមមាញឹកក្នុងការក្តាប់ និងដោះស្រាយសភាពការណ៍ខាងលើ ក៏មិនត្រូវបោះបង់ការងារអាទិភាពផ្សេងទៀតដែរ ហើយការដោះស្រាយត្រូវផ្អែកលើគោលការណ៍ច្បាប់ និងចៀសវាងអំពើហិង្សា៕
អានបន្ត -
ពលរដ្ឋខេត្តរតនគិរីចោទក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចថាបន្តឈូសឆាយយកដីសហគមន៍
ប្រជាពលរដ្ឋជនជាតិដើមភាគតិចទំពួន ភូមិសាមុទ្រលើ ក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កំពុងស្វែងរកកិច្ចអន្តរាគមន៍បន្ថែមទៀតពីអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីអង្គការសង្គមស៊ីវិលដើម្បីដោះស្រាយការតវ៉ារបស់អ្នកភូមិ ខណៈក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច រ័ត្ន សាខន បានឈូសឆាយទៅលើដីត្រៀមបម្រុងសហគមន៍កាន់តែច្រើន។ ដីត្រៀមបម្រុងសម្រាប់ចុះបញ្ជីដីសមូហភាពសហគមន៍ភូមិសាមុទ្រលើ ប្រមាណ ១ពាន់ហិកតារ ត្រូវបានអ្នកភូមិចោទប្រកាន់ទៅលើក្រុមហ៊ុន រ័ត្ន សាខន ថាបានឈូសឆាយយកជាដីសម្បទានសេដ្ឋកិច្ច។
អានបន្ត -
អ្នកភូមិជាង២០០គ្រួសារនៅស្ទឹងត្រែងនឹងមិនចេញពីលំនៅបើអាជ្ញាធរមិនដោះស្រាយសំណង
ពលរដ្ឋជាង ២០០គ្រួសារ ដែលយល់ព្រមទទួលយកសំណងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោមពីរ បដិសេធមិនព្រមចាកចេញពីភូមិកំណើត បើអាជ្ញាធរខែត្រមិនពិចារណាសំណើរបស់ពួកគេ។ ក្នុងសំណើនោះអ្នកភូមិទាមទារដីលំនៅឋានទំហំ ២៥ម៉ែត្រ បណ្ដោយ ៥០ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានឈូសឆាយ និងវាស់វែងពុះជាឡូត៍ ហើយត្រៀមសាងសង់លំនៅឋានថ្មី។ ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី៧ ខែឧសភា ថា អាជ្ញាធរខែត្រនៅមិនទាន់ឆ្លើយតបការទាមទាររបស់ពលរដ្ឋនោះទេ ទាក់ទិនការផ្ដល់សំណងដីលំនៅឋានដែលពួកគេបានស្នើតាមរយៈអាជ្ញាធរឃុំ។
អានបន្ត