កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • សកម្មជន CNRP និងក្រុម ស្រី ចំរើន ប៉ះទង្គិចគ្នាមួយប្រាវនៅខេត្ដកំពង់ធំ

    សកម្មជនគណបក្សប្រឆាំងនិងក្រុមយុវជនមួយក្រុមដែលដឹកនាំដោយឈ្មោះ ស្រី ចំរើន នៅព្រឹកថ្ងៃសុក្រនេះបានប៉ះទង្គិចគ្នាមួយប្រាវ ខណៈប្រធានស្ដីទីបក្សសង្គ្រោះជាតិលោក កឹម សុខា ចូលរួមវេទិកានៅខេត្ដកំពង់ធំនាព្រឹកថ្ងៃសុក្រទី០៦ខែឧសភានេះ។ តាមវីដេអូបង្ហាញថាក្រុមរបស់យុវជន ស្រី ចំរើន ពួកគេបានស្រែកតាមឧបករណ៍បំពងសំឡេងនៅម្ខាងផ្លូវដោយស្រែកថាលោក កឹម សុខា ជា “មនុស្សកំសាក” និងទាមទារឲ្យបំភ្លឺខ្សែអាត់សំឡេងដែលគេចោទថាមានរឿងអាស្រូវស្នេហាជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ និងចោទថាលោកប្រព្រឹត្តិអំពើពុករលួយ។

    អានបន្ត
  • បក្ស​ប្រជាជន​កម្ពុជាយក​អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​ធ្វើ​សក្ខីកម្ម​ដល់​តុលាការ

    អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​យក​អត្ថបទ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ធ្វើ​សក្ខីកម្ម ឬ​ផ្ដល់​ភស្តុតាង​ដល់​តុលាការ ក្នុង​ពេល​លោក និង​មេធាវី​ចូល​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា។ លោក អ៊ូ វីរៈ ដែល​រង​ការ​ប្ដឹង​នេះ​ថា លោក​សោកស្ដាយ​ដែល​គណបក្ស​កាន់​អំណាច​ប្ដឹង​លោក​ដូច​នេះ ប៉ុន្តែ​លោក​ថា នឹង​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​តាម​កាលកំណត់។ ដូច​ការ​គ្រោង​ទុក និង​ការ​អះអាង មូលដ្ឋាន​គ្រឹះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្តឹង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ជា​អត្ថបទ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​ដក​ស្រង​សម្ដី​លោក អ៊ូ វីរៈ ថា យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ព្យាយាម​គាបសង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ស្នេហា​ជាមួយ​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

    អានបន្ត
  • អ្នកនាំពាក្យ​CPP ព្រមាន​ប្ដឹង​អ្នកវិភាគ​ផ្សេងទៀត បើ​បកស្រាយ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ CPP

    ក្រោយ​ចូល​បំភ្លឺ​នៅក្នុង​តុលាការ​ជាង​មួយ​ម៉ោង លោក សុខ ឥសាន នៅតែ​អះអាងថា ការដាក់​ពាក្យ​ប្ដឹង​លោក អ៊ូ វីរៈ នេះ គឺ​គណបក្ស​លោក​ធ្វើតាម​នីតិវិធីច្បាប់ ដែល​មិនមែនជា​ការបិទ​សិទ្ធិសេរីភាព​បញ្ចេញ​បុគ្គល​ណា​ម្នាក់​នោះឡើយ​។ ថ្លែង​ចំពោះមុខ​អ្នកកាសែត​លោក សុខ ឥសាន ព្រមាន​ថា ក្រៅពី​លោក អ៊ូ វីរៈ គណបក្ស​លោក​ក៏​នឹងមាន​សិទ្ធិ​ប្ដឹង​អ្នកវិភាគ​ដទៃ​ផ្សេងទៀត​ដែរ បើសិនជា​ពួកគេ​មានការ​បកស្រាយ ឬ​បញ្ចេញមតិ​រិះគន់ ដែល​ធ្វើ​ឲ្យ​សាធារណៈជន​មានការ​ភាន់ច្រឡំ ហើយ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​សេចក្ដីថ្លៃថ្នូរ​របស់​រដ្ឋា​ភិ​បាល ។​ ​ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​នយោបាយ​លោក អ៊ូ វីរៈ ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ខាងមុខនេះ ចំពោះ​ពាក្យបណ្តឹង​របស់លោក សុខ ឥ​សាន​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អ៊ូ វីរៈ បាន​ឲ្យ​ដឹងថា លោក​នឹង​ចូលខ្លួន​បំភ្លឺ​តាម​ដីការ​កោះហៅ​របស់​តុលាការ ដោយ​លោក​បាន​ត្រៀម​មេធាវី​ម្នាក់​ការពារ​ក្ដី​ខ្លួន​។ លោក អ៊ូ វីរៈ ក៏មាន​ការមិនទុកចិត្ត​និង​ព្រួយបារម្ភ​ពី​ប្រព័ន្ធតុលាការ​ដែរ​។​

    អានបន្ត
  • ក្រុមយុវជន និងសកម្មជន CNRP ប៉ះទង្គិចគ្នាមួយប្រ៉ាវ នៅវេទិកាសាធារណៈរបស់ លោក កឹម សុខា នៅខេត្តកំពង់ធំ

    (កំពង់ធំ)៖ នៅប៉ុន្មាននាទីមុននេះ មានករណីប៉ះទង្គិចគ្នាមួយប្រ៉ាវ រវាងក្រុមយុវជនដែលទៅតវ៉ា និងក្រុមម្ខាងទៀតដែលគេអះអាងថា ជាសកម្មជនគណបក្សសង្រ្គោះជាតិ នៅចំណុចវេទិកាសាធារណៈ របស់លោក កឹម សុខា ក្នុងទឹកដីខេត្តកំពង់ធំ។ លោក ស្រី ចំរើន តំណាងឱ្យក្រុមយុវជន និងនិស្សិតមួយចំនួន ដែលបានទៅតវ៉ាទាមទារឱ្យ លោក កឹម សុខាបំភ្លឺរឿងស្រីមុំ បានប្រាប់ Fresh News ឱ្យដឹងថា សមាជិករបស់លោកយ៉ាងហោចណាស់ ៣នាក់ បានរងរបួសក្នុងហេតុការណ៍ទង្គិចគ្នានេះ។

    អានបន្ត
  • ក្រុមប្រឹក្សាធម្មនុញ្ញ​បញ្ជាក់ធម្មនុញ្ញភាពនៃ​សេចក្តីព្រាងច្បាប់សហជីព

    ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលត្រូវបានរដ្ឋសភានិងព្រឹទ្ធសភាអនុម័តកាលពីខែមេសា ស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។ ក្នុងសេចក្តីសម្រេចនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាការសម្រេចនេះជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ាហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនិងត្រូវចុះផ្សាយក្នុងរាជកិច្ច។ បើតាមសេចក្តីសម្រេច ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យមើលទិដ្ឋភាពច្បាប់និងស្តាប់ការឆ្លើយបំភ្លឺរបស់តំណាងរដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែមេសា។

    អានបន្ត
  • តុលាការក្រុងភ្នំពេញ ចេញដីកាមួយទៀត កោះហៅលោក កឹម សុខា ពាក់ព័ន្ធអំពើសញ្ចារកម្ម

    នេះជាដីកាកោះលោក កឹម សុខា លើកទី២ បន្ទាប់ពីព្រះរាជអាជ្ញារង កែវ​ សុជាតិ កាលពីថ្ងៃទី០៣ ខែឧសភាបានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ប្តឹងពីបទបរិហាកេរ្តិ៍។ សូមជំរាបថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន​ ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀត ដោយទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ​។

    អានបន្ត
  • គ.ជ.ប បង្កើតក្រុមការងារអ្នកច្បាប់ តាមដានករណី លោក នី ចរិយា តែមិនផ្តល់មេធាវីការពារឲ្យ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានរៀបចំបង្កើតក្រុមការងារ អ្នកច្បាប់មួយក្រុម ដើម្បីតាមដាន យ៉ាងយកចិត្តទុកដាក់លើករណី លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ សមគំនិត ស៊កប៉ាន់សាក្ស៊ី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាព Fresh News យ៉ាងដូចច្នោះថា «គ.ជ.ប បានបើកប្រជុំជាបន្ទាន់មួយ ក្រោយពីមានការឃុំខ្លួន លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។ នៅក្នុងកិច្ចប្រជុំនោះ គ.ជ.ប សម្រេចបង្កើតក្រុមការងារ អ្នកច្បាប់តាមដានករណីលោក នី ចរិយា។ តែខ្ញុំសូមបញ្ជាក់ថា គ.ជ.ប គ្មានសមត្ថកិច្ចក្នុងការអន្តរាគមន៍ លោក នី ចរិយា នោះទេហើយក៏មិន អាចផ្តល់មេធាវីការពារក្តី ឲ្យលោក នី ចរិយា បានដែរ»។

    អានបន្ត
  • សង្គមស៊ីវិលបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅរាល់ថ្ងៃចន្ទ ទាមទារឲ្យ​ដោះលែងមន្រ្តីសិទ្ធិមនុស្ស​

    អង្គការសង្គមស៊ីវិលមួយចំនួននឹងបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅ ជារៀងរាល់ថ្ងៃចន្ទ ក្នុងគោលបំណងបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងអគ្គលេខាធិការរងរបស់គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ។ ប្រធានកម្មវិធីអភិបាលកិច្ចល្អនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក បូ ពៅ មានប្រសាសន៍ថាការបើកយុទ្ធនាការពាក់អាវព៌ណខ្មៅរាល់ថ្ងៃចន្ទនេះ ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើពុករលួយក្នុងការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សចំនួន៤រូបនិងមន្រ្តីគ.ជ.ប លោក នី ចរិយា។ លោកបន្តថាការចាប់ខ្លួនសិទ្ធិមនុស្សនេះធ្វើឡើង ដោយគ្មានភស្តុតាងច្បាស់លាស់។

    អានបន្ត
  • អ្នកមានវិវាទដីនៅភ្នំពេញតវ៉ាជាថ្មីដោយព្រួយពីការបណ្ដេញចេញ

    ប្រជាសហគមន៍ស្ទឹងមានជ័យទាំង៨ដែលរស់នៅតាមប្រឡាយទឹកបានជួបជុំគ្នាដាក់ញត្តិជាថ្មីទៅកាន់ក្រសួងដែនដីនិងសាលារាជធានីភ្នំពេញ ដើម្បីសុំជួបពិភាក្សាពីការអភិវឌ្ឍនៅនឹងកន្លែងដោយពួកគេព្រួយបារម្ភពីការបណ្ដេញចេញ។ ការចេញតវ៉ានៅព្រឹកថ្ងៃទី០៥ខែឧសភានេះ ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងមានជ័យនិងស្ទឹងមានជ័យ១ឲ្យដឹងថាពួកគេរាប់រយ គ្រួសារមានការព្រួយបារម្ភពីការបណ្ដេញចេញ បន្ទាប់ពីឃើញនៅលើទំព័រហ្វេសប៊ុកអភិបាលរាជធានីបានផ្សព្វផ្សាយពីការស្តាប្រឡាយស្ទឹងមានជ័យ។

    អានបន្ត
  • សហភាពអឺរ៉ុបអំពាវនាវឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី

    សហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ បានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនិងរក្សាបរិយាកាសមួយ ដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបកាលពីថ្ងៃពុធ ភាគីទាំងពីរលើកឡើងថាមានការពិភាក្សាស្តីពីការកែទម្រង់រដ្ឋបាល ការកែទម្រង់ច្បាប់និងតុលាការ អភិបាលកិច្ចនិងសិទ្ធិមនុស្សនិងស្តីពីពាណិជ្ជកម្ម។ សេចក្តីថ្លែងការណ៍បន្តថាសហភាពអឺរ៉ុបស្នើររដ្ឋាភិបាលបង្កើតឡើងនិងរក្សាបរិយាកាសដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាច។

    អានបន្ត
  • តំណាងពលរដ្ឋប្រមាណ​២០០០នាក់គ្រោងតវ៉ាទាមទារ​ឲ្យ​ដោះលែង​​មន្រ្តីសិទ្ធិមនុស្ស​

    តំណាងប្រជាពលរដ្ឋប្រមាណ២ពាន់នាក់ បានដាក់លិខិតមួយច្បាប់ទៅអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយស្នើសុំដង្ហែញត្តិដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ទាមទារឲ្យបញ្ឈប់ការចោទប្រកាន់និងដោះលែងមន្រ្តីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។ ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៤ខែឧសភា តំណាងពលរដ្ឋបានលើកឡើងថាពួកគេប្រមាណ២ពាន់នាក់ដែលតំណាងឲ្យប្រជាពលរដ្ឋ យុវជននិងស្រ្តីចំនួន៥២០៩នាក់គ្រោងនឹងដង្ហែញត្តិដាក់ទៅACUនៅព្រឹកម៉ោង៩ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។ ពួកគេបញ្ជាក់ថា៖ “យើងខ្ញុំសូមជ្រាបជូនឯកឧត្តមថាពួកយើងខ្ញុំមានក្តីបារម្ភជាខ្លាំងចំពោះស្ថានការណ៍បច្ចុប្បន្ន ដោយសារមានការចោទប្រកាន់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល មន្រ្តីគ.ជ.ប និងមន្រ្តីអង្គការសហប្រជាជាតិពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ”។

    អានបន្ត
  • អាជ្ញាធរ​ទទួល​សំណើ​សហគមន៍ ស្ទឹងមានជ័យ

    ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ មិនទាន់មាន​ដំណោះស្រាយ​ជួន​ប្រជាពលរដ្ឋ​ទេ ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍ​នៅក្នុង​សហគមន៍​ស្ទឹងមានជ័យ​។ ស្ថាប័ន​មាន​សមត្ថកិច្ច​មួយ​នេះ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៥០​នាក់​ដែល​មក​តវ៉ា ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដោយ​រង់ចាំ​មួយ​សប្តាហ៍​ទៀត ទើប​ក្រសួង​អាចឆ្លើយតប​ទៅកាន់​ពួកគេ​។ ​បើតាម​តំណាង​ពលរដ្ឋ​ដែល​មក​តវ៉ា ក្រសួង សន្យាថា ដោះស្រាយ​ជូន​ពួកគេ នៅ​សប្តាហ៍​ក្រោយ​។ បន្ទាប់ពី​ឮ​ពាក្យសន្យា​ពី​ភាគី​អាជ្ញាធរ ប្រជាពលរដ្ឋ​ទាំងនោះ សុខចិត្ត​ចាកចេញ​ពី​ក្រសួង​ដែនដី តាម​ការស្នើសុំ ប៉ុន្តែ​ពួកគេ​នឹង​ត្រឡប់​តវ៉ា​ម្តងទៀត​នៅ​សប្តាហ៍​ក្រោយ​។​

    អានបន្ត
  • គ.ជ.ប មិនទាន់សម្រេច​ជ្រើសរើសអគ្គលេខាធិការរងថ្មីជំនួសលោក នី ចរិយា​

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យដឹងថា ស្ថាប័ននេះមិនទាន់សំរេចជ្រើសរើសអគ្គលេខាធិការរង គ.ជ.ប ថ្មីជំនួសលោក នី ចរិយា នៅឡើយ ដោយថាតុលាការមិនទាន់ចេញសាលក្រមស្ថាពរផ្តន្ទាទោសអតីតមន្ត្រីរបស់ខ្លួន។ លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរង គ.ជ.ប និងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ លោក នី ចរិយា ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងចោទប្រកាន់ពីបទសមគំនិតនិងសូកប៉ាន់សាក្សីពាក់ព័ន្ធសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេថាមានស្នេហាលួចលាក់ជាមួយលោក កឹម សុខា។

    អានបន្ត
  • អ្នក​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​កំពង់ធំ​ថា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​តែ​បន្ត​ឈូស​ឆាយ​ដី​របស់​ពួកគាត់

    ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លើក​ឡើង​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​តំបន់​នោះ មិន​បាន​គោរព​តាម​ចំណារ​របស់​អភិបាល​ខេត្ត ដែល​តម្រូវ​ឱ្យ​មន្ត្រី​ជំនាញ​ផ្អាក​ការ​ឈូស​ឆាយ​តំបន់​ដី​មាន​វិវាទ​ជា​បណ្ដោះអាសន្ន រង់ចាំ​ការ​ដោះស្រាយ​នោះ​ឡើយ។ ចំណែក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បញ្ជាក់​ថា ប្រសិនបើ​មាន​ចំណារ​បែប​នេះ​មែន ពួកគេ​នឹង​ផ្អាក​ការ​ឈូស​ឆាយ​ត​ទៅ​ទៀត។ ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ និង​ដោះស្រាយ​ជូន​ពួកគាត់​ឱ្យ​បាន​ដាច់ស្រេច។ ការ​ស្នើ​នេះ បន្ទាប់​ពី​ពលរដ្ឋ​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​សា ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​លទ្ធផល​ល្អ។

    អានបន្ត
  • សាលា​រាជធានី ហៅ​តំណាង​ដែល​គ្រោង​ដង្ហែ​ញត្តិ​ទៅ ACU ចូលជួប​ពិភាក្សា​

    ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០០០​នាក់ បាន​រួមគ្នា​ធ្វើលិខិត​ផ្លូវការ​មួយ ដើម្បី​ដាក់ជូន​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ឧសភា​។ ការដាក់​លិខិត​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ គឺ​ដើម្បី​សុំ​អនុញ្ញាត​ពី​អាជ្ញាធរ ក្នុងការ​ដង្ហែ​ញត្តិ​រួមគ្នា ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​តវ៉ា​ការឃុំខ្លួន មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប​។ ​លោកស្រី គឹម សារ៉ាន់ តំណាង​ប្រជាពលរដ្ឋ​មួយរូប ដែល​បាន​ផ្តិតមេដៃ​ក្នុង​លិខិត​នោះ បាន​អះអាងថា ពួកគាត់​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​អាជ្ញាធរ​ទេ ជុំវិញ​សំណើរ​ខាងលើ​។ ប៉ុន្តែ ភាគី​សាលា​រាជធានី​ភ្នំពេញ បាន​ហៅ​ទូរ​សព្ទ​ទៅកាន់​លោកស្រី ដើម្បី​ឲ្យ​លោកស្រី​រួមទាំង​តំណាង​មួយចំនួនទៀត ដែល​ចូលរួម​ផ្តិតមេដៃ ចូលទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែឧសភា​នេះ​។

    អានបន្ត
  • គ.ជ.ប សម្រេច​មិន​លូកដៃ​ ករណី​អគ្គលេខាធិការងដែលត្រូវបានចោទប្រកាន់

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារដោយសម្រេចបញ្ជូនលិខិតរបស់ភរិយាអគ្គលេខាធិការរងលោក នី ចរិយា ដែលស្នើសុំស្ថាប័ននេះជួយអន្តរាគមន៍ឲ្យលោក នី ចរិយាបាននៅក្រៅឃុំនោះ ទៅតុលាការ ដោយអះអាងថា គ.ជ.ប មិនសមត្ថកិច្ចចំពោះករណីនេះ។ លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរងគ.ជ.បនិងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ លោកត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ក្នុងសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។ ប្រសិនបើរកឃើញ លោក នី ចរិយា អាចប្រឈមនឹងការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។

    អានបន្ត
  • មន្រ្តីក្រសួងយុត្តិធម៌ឲ្យ​សមាជិក​សភា​បក្ស​ប្រឆាំង​ប្រយ័ត្នប្រយែងនឹង​ការ​រិះគន់ចំណាត់ការតុលាការ

    អ្នកនាំពាក្យក្រសួងយុត្តិធម៌បានហៅសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិដែលថាការកោះអញ្ជើញតំណាងរាស្រ្តចូលបំភ្លឺនៅតុលាការជាការរំលោភបំពានអភ័យឯកសិទ្ធិសមាជិកសភា ជា”សេចក្តីថ្លែងការណ៍ដែលខ្វះមនសិការផ្លូវច្បាប់”និងស្នើឲ្យក្រុមតំណាងរាស្រ្តប្រុងប្រយ័ត្ននឹងចំណាត់ការផ្លូវច្បាប់លើការរិះគន់ចំណាត់ការរបស់ស្ថាប័នតុលាការ។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ ក្រុមសមាជិកសភាបក្សប្រឆាំងបានបញ្ជាក់ថារាល់ដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញគឺ”ជាការប្រើប្រាស់អំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត”។ សេចក្តីថ្លែងការណ៍បន្តថា៖ “តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងមិនទៅតាមដីកាកោះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ”។ បើតាមសេចក្តីថ្លែងការណ៍ ក្រុមសមាជិកសភាបក្សប្រឆាំងក៏បានស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវការចេញដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិពីសំណាក់ស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ហើយត្រូវគោរពរដ្ឋធម្មនុញ្ញ។

    អានបន្ត
  • ក្រសួងយុត្តិធម៌ការពារ​ចំណាត់ការផ្លូវច្បាប់​​លើ​សង្គមស៊ីវិល​និងអ្នកនយោបាយ​នៅចំពោះមុខ​ប្រតិភូសហភាពអឺរ៉ុប

    មន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃអង្គារ បានធ្វើបទបង្ហាញមួយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមន្រ្តីរដ្ឋាភិបាលលើកឡើងថាសហភាពអឺរ៉ុបបានបង្ហាញពី”ក្តីបារម្ភ”លើការចាប់ខ្លួនតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា សកម្មជននយោបាយនិងមន្រ្តីសិទ្ធិមនុស្សផ្សេងៗទៀត។ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃអង្គារ បានដឹកនាំមន្រ្តីជំនាញរបស់លេខាធិការដ្ឋានចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបដែលធ្វើឡើងចាប់ពីថ្ងៃទី២-៤ ខែឧសភា នៅក្រសួងការបរទេសកម្ពុជា។ លោកមានប្រសាសន៍ថាលោកបានធ្វើបទបង្ហាញមួយជូនដល់គណៈប្រតិភូសហភាពអឺរ៉ុបស្តីអំពីវឌ្ឍនភាពនៃការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ព្រមទាំងពន្យល់ពីយន្តការនៃការអនុវត្តច្បាប់ចំពោះសមាជិកសភា សកម្មជននយោបាយនិងសង្គមស៊ីវិល។ លោកបញ្ជាក់ថាបទបង្ហាញនេះមិនមែនជាការស្នើសុំរបស់គណៈប្រតិភូសហភាពអឺរ៉ុបនោះទេ តែលោកថាគ្រាន់តែការលើកឡើងពីវិវត្តរបស់ប្រព័ន្ធច្បាប់នៅកម្ពុជា។ លោកបញ្ជាក់ថាសហភាពអឺរ៉ុបបានស្វាគមន៍ចំពោះការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តែបានបង្ហាញក្តីបារម្ភទៅលើស្ថានភាពបច្ចុប្បន្ននៃការចាប់ខ្លួនមន្រ្តីសិទ្ធិមនុស្ស សមាជិកសភា ព្រឹទ្ធសភានិងសកម្មជននយោបាយ។

    អានបន្ត
  • ACU បដិសេធ​ថា​មិន​បាន​រំលោភ​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ​ក្នុង​ការ​ឃាត់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ.ជ.ប

    ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បដិសេធ​ថា ខ្លួន​មិន​បាន​រំលោភ​ច្បាប់​ក្នុង​ការ​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប ឡើយ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​មេធាវី​របស់​បុគ្គលិក​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ប្រកាស​ថា ACU មិន​ឲ្យ​ពួក​គេ​ជួប​កូន​ក្តី​របស់​ខ្លួន​ក្រោយ​ការ​ឃាត់​ខ្លួន​រយៈពេល ២៤​ម៉ោង​ដូច​ច្បាប់​កំណត់ ប៉ុន្តែ​រង់ចាំ​រហូត​ដល់​ជាង ៦០​ម៉ោង ទើប​អនុញ្ញាត​ឲ្យ​ជួប​នៅ​តុលាការ​តែ​ម្តង។ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​មេធាវី នៅ​ក្នុង​ដំណើរ​នីតិវិធី​ឃាត់​ខ្លួន​ជន​សង្ស័យ ៥​រូប ដែល ៤​រូប​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក និង ១​រូប​ទៀត​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​សាក្សី​នោះ​ឡើយ។

    អានបន្ត
  • តំណាងរាស្ត្រ​CNRP សម្រេច​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​

    ក្រុម​សមាជិកសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តី​ថ្លែង​ការ​មួយ ជុំវិញ​ដីកា​កោះហៅ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយបាន​សម្រេច​រួមគ្នា​មិន​ឲ្យ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ រួមទាំង​តំណាងរាស្ត្រ​២​រូប​ទៀត គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់ ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ តាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា នោះទេ​។ ​សមាជិកសភា​នៃ​បក្ស​ជំទាស់ មិន​ត្រឹមតែ​បដិសេធ​ការចូល​ទៅកាន់​តុលាការ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចាត់ទុក​ដីកា​កោះហៅ​របស់​ព្រះរាជអាជ្ញា ថា​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​មកលើ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ ដែលមាន​ចែក​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀតផង​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo