កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
សហភាពអឺរ៉ុបចង់ឲ្យកម្ពុជាធានាការវិនិយោគដែលមិនប្លន់ដីរាស្ត្រ
ក្នុងកិច្ចប្រជុំគណៈកម្មការរួមកម្ពុជា-អឺរ៉ុប លើកទី៩ នៅថ្ងៃទី៤ ឧសភា នៅក្រសួងការបរទេសកម្ពុជា ប្រធានផ្នែកអាស៊ីខាងកើតនៃសហភាពអឺរ៉ុប លោក ភីធឺ ប៊ឺស (Peter Berz) ថ្លែងបញ្ជាក់ថា សហភាពអឺរ៉ុប ចង់ឃើញកម្ពុជា ដែលជាប្រទេសនាំទំនិញទៅផ្គត់ផ្គង់ទីផ្សារអឺរ៉ុប ធានាបានថា គ្មានការរំលោភបំពានសិទ្ធិមនុស្ស ការប្លន់យកដីធ្លី ឬរឹបអូសយកដីប្រជាពលរដ្ឋនៅពេលធ្វើការវិនិយោគ។ ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប នេះ សំដៅទៅលើជម្លោះដីធ្លីរ៉ាំរ៉ៃរវាងពលរដ្ឋ និងក្រុមហ៊ុនផលិតស្ករសនៅតាមបណ្ដាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា។ សហភាពអឺរ៉ុប បញ្ជាក់ថា ខ្លួនចង់ឃើញរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធ ដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករសនេះចេញជាសកម្មភាពជាក់ស្ដែង៖ «យើងមើលឃើញថា ការនាំស្ករចេញពីប្រទេសកម្ពុជា ទៅអឺរ៉ុប កំពុងធ្លាក់ចុះ ហើយយើងមិនច្បាស់ថា វាបណ្ដាលមកពីជម្លោះនេះ ឬយ៉ាងណា។ យើងក៏បានធ្វើការជាមួយរដ្ឋាភិបាល ដើម្បីធានាថា ជម្លោះដីធ្លីនេះត្រូវបានដោះស្រាយត្រឹមត្រូវ ដូចជាការផ្ដល់សំណងសមរម្យជូនពលរដ្ឋ»។
អានបន្ត -
ពលរដ្ឋចំណាកស្រុកជាង៥០០គ្រួសារស្នើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរខេត្តមណ្ឌលគិរី
តំណាងប្រជាពលរដ្ឋចំណាកស្រុកជាង ៥០០គ្រួសារអះអាងថា នឹងនាំគ្នាទៅសង់រោងស្នាក់នៅបណ្ដោះអាសន្នជាថ្មីលើដីសម្បទានសេដ្ឋកិច្ចមួយកន្លែង ឋិតក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តឆ្វៀលដីសម្បទាននោះចែកជូនប្រជាពលរដ្ឋដែលគ្មានដីធ្វើកសិកម្មចិញ្ចឹមជីវិត។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំង និងសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្តមណ្ឌលគិរី បានរារាំងមិនឲ្យប្រជាពលរដ្ឋចំណាកស្រុកមួយក្រុមមានគ្នាប្រមាណ ១០០នាក់ ដែលមកសង់រោងស្នាក់នៅលើដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនប៉ាស៊ីហ្វិក ឋិតតាមបណ្តោយផ្លូវជាតិលេខ៧៨អា ចន្លោះព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង កាលពីថ្ងៃច័ន្ទ ទី២ ឧសភា កន្លងទៅ។
អានបន្ត -
មន្រ្តីក្រសួងយុត្តិធម៌ថាតុលាការអាចកោះអញ្ជើញតំណាងរាស្រ្តចូលបំភ្លឺដូចពលរដ្ឋទូទៅ
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យក្រសួងបានអះអាងថាការកោះហៅរបស់តុលាការឲ្យតំណាងរាស្រ្ត៣រូបរបស់គណបក្សសង្រ្គោះជាតិចូលបំភ្លឺគឺត្រឹមត្រូវតាមច្បាប់ដែលលោកថាប្រជាពលរដ្ឋមានកាតព្វកិច្ចចូលរួមសហការជាមួយអាជ្ញាធរក្នុងការស្វែងរកការពិតអ្វីមួយ។ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅសប្ដាហ៍ក្រោយ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលទៅបំភ្លឺផងដែរ ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទាក់ទងនឹងរឿងអាស្រូវស្នេហាដែលត្រូវបានទម្លាយថាពាក់ព័ន្ធនឹងលោក កឹម សុខា។
អានបន្ត -
EU ថ្កោលទោសការបំភ័យ និងហិង្សា លើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
ថ្ងៃទី៣ខែឧសភា ដែលជាទិវាសេរីភាពសាព័ត៌មាននេះ លោកស្រីFederica Mogherini តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានផ្តើមសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«ថ្ងៃនេះ យើងទាំងអស់គ្នាប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក»។ លោកស្រីបានឆ្លៀតរំឮកឡើងវិញនូវគោលការណ៍ដែលបានចែងថា «ការបង្កើត ការថែរក្សា និងការជំរុញឲ្យមានសារព័ត៌មាន ប្រកបដោយឯករាជ្យភាព ពហុនិយម និងសេរីភាព គឺពិតជាមានសារសំខាន់ណាស់ ក្នុងការអភិវឌ្ឍ និងថែរក្សាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនោះ»។ សិទ្ធិក្នុងការទទួលបានសេរីភាពក្នុងការបញ្ចេញមតិ រួមមានសេរីភាពស្រាវជ្រាវ ទទួល និងផលិតព័ត៌មាន ដែលវាគឺជាធាតុដ៏សំខាន់មួយ នៃអភិបាលកិច្ច និងការអភិវឌ្ឍបែបប្រជាធិបតេយ្យ។ មនុស្សត្រូវការទទួលបានព័ត៌មានពេញលេញ ដើម្បីអាចបង្កើតគំនិត និងចូលរួមក្នុង ដំណើរការធ្វើសេចក្តីសម្រេចចិត្ត ដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់ខ្លួន។ នេះបើផ្អែកតាមសេចក្តីថ្លែងការណ៍ដដែល ដែលបន្តថា សេរីភាពសារព័ត៌មាន ក៏ចូលរួមចំណែកនៅក្នុងការធ្វើឲ្យប្រសើរឡើង នូវអភិបាលកិច្ច និងលើកកម្ពស់តម្លាភាព នៅក្នុងកិច្ចការសាធារណៈ។ មិនត្រឹមតែប៉ុណ្ណោះ វាជាឧបករណ៍ដើម្បីធ្វើឲ្យរដ្ឋាភិបាល មានគណនេយ្យភាពចំពោះសកម្មភាពរបស់ខ្លួនផងដែរ ពិសេសការទទួលបានព័ត៌មាន ដែលបង្ហាញអំពីករណីរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើពុករលួយជាដើម។ ការធានាឲ្យមានការទទួលបានព័ត៌មាន អាចជួយលើកកម្ពស់យុត្តិធម៌ និងស្ដារស្ថានភាពឡើងវិញ ជាពិសេសបន្ទាប់ពីរយៈពេល នៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អានបន្ត -
កម្មករខេត្តកណ្តាលតវ៉ាសុំឲ្យរោងចក្រទទួលយកតំណាងរបស់ខ្លួនចូលធ្វើការវិញ
កម្មករប្រមាណ១០០០នាក់មកពីរោងចក្រNew Archid នៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារនេះ បានចេញមុខតវ៉ាទាមទារឲ្យរោងចក្រទទួលយកតំណាងកម្មករ៣នាក់ចូលធ្វើការវិញនិងទាមទារលក្ខខណ្ឌការងារអាទិភាព១០ចំណុច។ កម្មករឲ្យដឹងថាពួកគេទាមទារឲ្យតំណាងកម្មករ៣នាក់ចូលធ្វើការវិញ រួមមានលោក ចែម សម្ភស្ស លោក វ៉ាយ វាន្នី លោក អេង សុវណ្ណា ដែលខាងរោងចក្របានបញ្ឈប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយកម្មករអះអាងថាការបញ្ឈប់ដោយគ្មានមូលហេតុ។
អានបន្ត -
អង្គការតម្លាភាពអន្តរជាតិរិះគន់ចំណាត់ការACUលើមន្រ្តីការពារសិទ្ធិមនុស្ស
អង្គការតម្លាភាពអន្តរជាតិបានរិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើមន្រ្តីការពារសិទ្ធិមនុស្សអាដហុក មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិ ដោយថាអង្គភាព”មិនគួរអនុវត្តតួនាទីខ្លួនដើម្បីយាយីនិងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលឡើយ”។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ពួកត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃចន្ទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារព្រៃស។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានដឹងពីការពិភាក្សាតាមខ្សែអាត់សំឡេង។ តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។
អានបន្ត -
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣៣នៃសេរីភាពសារព័ត៌មាន៤០ប្រទេស
ការឲ្យចំណាត់ថ្នាក់របស់អង្គការ Freedom House ដែលចេញនៅថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភាឆ្នាំ២០១៦នេះបង្ហាញថា កម្ពុជាបានចំណាត់ថ្នាក់លេខ៣៣ ក្នុងចំណោមប្រទេសចំនួន៤០ នៅអាស៊ីប៉ាស៊ីភិក។ ចំណាត់ថ្នាក់នេះមានន័យថាប្រទេសកម្ពុជាមិនទាន់បានពន្ទុល្អនោះទេ។ ប៉ុន្តែបើប្រៀបធៀបនឹងបណ្តាប្រទេសអាស៊ានទាំង១០គឺកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៥ គឺប្រសើរជាង ភូមា ប្រ៊ុយណេ ថៃ ឡាវ និងវៀតណាម។
អានបន្ត -
តុលាការកោះហៅតំណាងរាស្ត្របក្សប្រឆាំង២រូប ទំនងពាក់ព័ន្ធនឹងករណីស្រីមុំ
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលទៅបំភ្លឺ ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទំនងសំដៅលើករណីនៃការចោទប្រកាន់រឿងអាស្រូវស្នេហារបស់អនុប្រធានគណបក្សប្រឆាំងលោក កឹម សុខា។ ក្នុងដីកាពីរចុះថ្ងៃទី២ ខែឧសភា និងមានខ្លឹមសារប្រហាក់ប្រហែលគ្នា ព្រះរាជអាជ្ញារងលោក សៀង សុខ កោះហៅ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ឲ្យចូលទៅតុលាការនៅថ្ងៃទី១៦ ខែឧសភា ដើម្បីសាកសួរពីដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារ។ តុលាការបានតម្រូវឲ្យលោក តុ វ៉ាន់ចាន់ ចូលបំភ្លឺនៅម៉ោង៩ព្រឹក ចំណែកលោក ពិន រតនា ចូលបំភ្លឺនៅម៉ោង២និង៣០នាទីរសៀល។ លោក តុ វ៉ាន់ចាន់ គឺជាតំណាងរាស្រ្តខេត្តកណ្តាល ឯលោក ពិន រតនា គឺតំណាងរាស្រ្តខេត្តបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ។
អានបន្ត -
ស្ថានទូតអាមេរិកគ្រោងជួបគ្រួសារមន្ត្រីសិទ្ធិមនុស្សអាដហុកដែលតុលាការឃុំខ្លួន
ស្ថានទូតអាមេរិក ប្រចាំកម្ពុជា គ្រោងជួបជាមួយគ្រួសាររបស់មន្ត្រីអាដហុក និងគ្រួសាររបស់មន្ត្រី គ.ជ.ប នៅថ្ងៃទី៤ ខែឧសភា។ ជំនួបនេះធ្វើឡើងបន្ទាប់ពីមន្ត្រីអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ១រូប ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី២ ឧសភា បន្ទាប់ពីសាកសួររយៈពេលពីរថ្ងៃ ក្រោយទទួលសំណុំរឿងពីអង្គភាពប្រឆាំងអំពើពុករលួយ។ ជំនួបសម្ងាត់រវាងស្ថានទូតអាមេរិក និងគ្រួសាររបស់មន្ត្រីអង្គការសង្គមស៊ីវិលនោះ គេនៅមិនទាន់ទម្លាយឲ្យដឹងពីរបៀបវារៈ ឬប្រធានបទអ្វីដែលត្រូវជជែកគ្នានោះទេ។
អានបន្ត -
ឯកឧត្តម កឹម សុខា ប្រហែលមិនចូលបំភ្លឺក្នុងតុលាការឡើយ
ជុំវិញដីកាកោះហៅឯកឧត្តម កឹម សុខា លោក អេង ឆៃអ៊ាង ក៏មិនទាន់បានដឹងនិងទទួលបានដីកានៅឡើយទេ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ ហាក់ដូចជាហួសចិត្តនិងគ្មានវាចារអ្វីដែលឆ្លើយតបនឹងដីកាកោះហៅ ឯកឧត្តម កឹម សុខា នេះឡើយ។ តែយ៉ាងណាលោក អេង ឆៃអ៊ាង គ្រាន់តែបង្ហើបថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រហែលជាមិនចូលបំភ្លឺតាមដីកានេះទេ ព្រោះសំអាងលើអភ័យឯកសិទ្ធិរដ្ឋសភា។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ប្រហែលគាត់មិនចូលច្រើនជាង ព្រោះគាត់មានអភ័យឯកសិទ្ធិ ដែលចង់ចូលបំភ្លឺក៏បាន មិនចូលបំភ្លឺក៏បាន។ តែបើគេចង់រំលោភលើអភ័យឯកសិទ្ធិនេះ ឲ្យគេរំលោភទៀតទៅ»។
អានបន្ត -
មេភូមិនៅខេត្តព្រះវិហាររងការចោទថាបំភ័យពលរដ្ឋឲ្យលក់ដើមច្បោះជ័រឲ្យក្រុមហ៊ុនកូម៉ូលី
បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាលក៏ដោយ ក៏នៅតែមានសេចក្តីរាយការណ៍ថា នៅព្រំប្រទល់ឃុំគូលែនខាងជើង នៃស្រុកគូលែន ជាប់ព្រំប្រទល់គ្នានឹងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺក្រុមហ៊ុនឈ្មោះ កូម៉ូលី នៅតែកាប់ឈើ និងដឹកជញ្ជូនចេញតាមរថយន្តជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុនមួយនេះ បានកាប់ និងដឹកជញ្ជូនឈើធំៗចេញពីព្រៃតាមរថយន្ត ក្រោមរូបភាពយកពីក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានផ្ដល់ឲ្យគេដោយស្របច្បាប់។
អានបន្ត -
មេធាវីថាតុលាការស៊ើបអង្កេតករណីលោក នី ចរិយា ដោយសារខ្សែអាត់សំឡេងតាមទូរស័ព្ទ
មេធាវីការពារក្តីឲ្យអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលត្រូវបានព្រះរាជអាជ្ញាសាលាដំបូងចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីនោះ ឲ្យដឹងថាព្រះរាជអាជ្ញាបានសួរនាំកូនក្តីរបស់លោកដោយផ្អែកលើខ្សែអាត់សំឡេងដែលលោក នី ចរិយា ទាក់ទងជាមួយមន្ត្រីអាដហុក។ លោក នី ចរិយា ជាអតីតប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក។ លោកបានឈប់ការងារនេះ នៅពេលលោកបានជាប់ជាអគ្គលេខាធិការរងគ.ជ.បនិងទទួលតំណែងផ្លូវការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កាលពីថ្ងៃចន្ទ មន្រ្តីអាហុក៤រូបត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី។ ចំណែក លោក នី ចរិយា ត្រូវបញ្ជូនខ្លួនទៅឃុំនៅមន្ទីរឃុំឃាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។
អានបន្ត -
គ.ជ.ប មិនជួយលោកនី ចរិយា ទេ បើកំហុសរបស់លោកមិនពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត
លោក នី ចរិយា អគ្គលេខាធិការរងរបស់គ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទ«សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី» ហើយបញ្ជូនខ្លួនទៅឃុំបណ្តោះអាសន្ន នៅពន្ធនាគារភ្នំពេញ (PJ) កាលពីម៉ោង៦ល្ងាច ថ្ងៃទី២ ឧសសភា។ ខណៈពេលនេះ គ.ជ.ប កំពុងតែរង់ចាំសេចក្តីជូនដំណឹងពីតុលាការ ជុំវិញការចោទប្រកាន់មកលើមន្ត្រីរបស់ខ្លួន។ អ្នកនាំពាក្យស្តីទីរបស់គ.ជ.ប លោក ខន កែវមនោ បានពន្យល់ថា តុលាការត្រូវផ្តល់សេចក្តីជូនដំណឹង ទៅកាន់គ.ជ.ប ក្នុងរយៈពេល ៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីធ្វើការចោទប្រកាន់មកលើមន្ត្រីគ.ជ.ប។ លោកបន្ថែមថា ក្រោយទទួលបានសេចក្តីជូនដំណឹងហើយ គ.ជ.ប នឹងពិនិត្យលើករណីនោះ។
អានបន្ត -
អង្គការសហប្រជាជាតិឆ្លើយតបនឹងរដ្ឋាភិបាលកម្ពុជាករណីចំណាត់ការរបស់ ACU
តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកថា ស្ថាប័ននេះបានឆ្លើយតបជាផ្លូវការទៅរដ្ឋាភិបាលកម្ពុជាហើយ ទាក់ទងនឹងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ទៅលើមន្ត្រីមួយរូបរបស់ស្ថាប័នខ្លួន គឺលោក សឺន សាលី។ អ្នកស្រី វ៉ាន់ហ៊ី លី បញ្ជាក់ថា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កំពុងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលវិញ។ អ្នកស្រីបន្តថា អង្គការសហប្រជាជាតិ ស្វែងរកមធ្យោបាយមួយក្នុងការសហការជាមួយរដ្ឋាភិបាលលើនីតិវិធីតុលាការ ដោយស្របតាមអនុសញ្ញាស្ដីពីអភ័យឯកសិទ្ធិរបស់មន្ត្រីអង្គការសហប្រជាជាតិ។
អានបន្ត -
អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនិងគ.ជ.បជាបន្ទាន់
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ៥៩ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍រួមគ្នានៅល្ងាចថ្ងៃទី២ ឧសភា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើមន្ត្រីអង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្ត្រីអង្គការសហប្រជាជាតិ។ ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកករណីនេះថាមានចរិតនយោបាយ និងជាការប្រើប្រាស់ប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋដោយខុសនីតិវិធី ដើម្បីជាឧបករណ៍គំរាមកំហែងបង្កើតជាករណីព្រហ្មទណ្ឌ និងដាក់ទោសចំពោះសកម្មភាពស្របច្បាប់របស់មន្ត្រីការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល។
អានបន្ត -
ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង៖ ការឃាត់ខ្លួនមន្រ្តីសមាគមអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ គឺជាប់ពាក់ព័ន្ធអំពើពុករលួយ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការ ACU នាវេលាត្រង់ថ្ងៃនេះឲ្យដឹងថា ការឃាត់ខ្លួនមន្រ្តីសមាគមអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ធ្វើឡើងតាមផ្លូវច្បាប់។ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធជាមួយនឹងអំពើពុករលួយទាំងអស់ ហើយអង្គភាព ACU នឹងបញ្ជូនជនទាំង៥នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់អង្គភាពឃាត់ខ្លួនបានចំនួន៤៨ម៉ោង។ លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា លោកស្រី ធីតា ឃឹះ ប្រធានអង្គការ សីលការ និងលោកស្រីមេធាវី ទ្រី ឈូន ពួកគាត់បានឆ្លើយចម្លើយត្រឹមត្រូវតាមវិជ្ជាជីវៈមេធាវី និងអង្គការពិតប្រាកដ ទើបលោកអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ពាក់ព័ន្ធនឹងមន្រ្តី UN ដែលមិនបានចូលខ្លួនមកបំភ្លឺ ACU នឹងចេញលិខិតនាំខ្លួនតែម្តង ប្រសិនបើមិនចូលខ្លួនតាមការកោះហៅ។
អានបន្ត -
ពលរដ្ឋជិត១០សហគមន៍នៅខេត្តព្រះសីហនុស្នើអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហាដី
ប្រជាពលរដ្ឋមានទំនាស់ដីធ្លី និងអាជីវករលក់ដូរតាមឆ្នេរសមុទ្រស្នើឲ្យអភិបាល ខេត្តព្រះសីហនុ ជួយចុះវាស់ដីផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ព្រោះបច្ចុប្បន្ន ត្រូវក្រុមហ៊ុន និងមន្ត្រីមានអំណាចមួយចំនួនបន្តរំលោភកាន់កាប់ជាបន្តបន្ទាប់។ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម បានរិះគន់ចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តនេះ ថាគ្មានឆន្ទៈ និងអំណាចជួយដោះស្រាយជម្លោះដីធ្លីនាមូលដ្ឋាននេះទេ ហើយគិតពីប្រយោជន៍បក្សពួកច្រើនជាងស្វែងរកយុត្តិធម៌ជូនពលរដ្ឋ។
អានបន្ត -
មន្រ្តីសមាគមអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ត្រូវបាន ACU សម្រេចឃាត់ខ្លួន ជុំវិញករណីអាស្រូវ ស្រីមុំ និង កឹម សុខា
(ភ្នំពេញ)៖ តាមព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិចបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានសម្រេចឃាត់ខ្លួនមន្រ្តី សមាគមអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ដោយសរុបទាំងអស់៥នាក់ បន្ទាប់ពីបានសាកសួរអស់រយៈពេល២ថ្ងៃ។ ដោយនឹងអ្នកទាំង៥ នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ឬថ្ងៃស្អែក។ អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា។
អានបន្ត -
ACUអនុញ្ញាតឲ្យប្រធានអង្គការសីលការត្រឡប់ទៅវិញ ក្រោយការសាកសួរ
អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានអនុញ្ញាតឲ្យនាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ ត្រឡប់ទៅវិញ បន្ទាប់ពីសាកសួរជិត៤ម៉ោង។ នៅថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោងម៉ោង៨ព្រឹក អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរ លោកស្រី ធីតា ឃឹះ ពាក់ព័ន្ធនឹងចម្លើយសារភាពរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថាកញ្ញាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។
អានបន្ត -
គណៈមេធាវីឲ្យលោកស្រី ទ្រី ឈូន បំភ្លឺរឿងឈប់ការពារក្តីចំពោះស្រីមុំ
គណៈមេធាវីទាមទារឲ្យលោកស្រី ទ្រី ឈូន ជាមេធាវីនៅសមាគមអាដហុកបំភ្លឺករណីដែលលោកស្រីឈប់ការពារក្តីជូន កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ក្នុងលិខិតចុះថ្ងៃទី២៦ខែមេសា គណៈមេធាវីកម្ពុជាបានសរសេរថា “បន្ទាប់ពីសមាគមអាដហុកចេញសេចក្តីប្រកាសព័ត៌មានស្តីពីការមិនបន្តផ្តល់មេធាវីការពារក្តីចំពោះកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ គណៈមេធាវីបានសង្កេតឃើញបណ្តាសារព័ត៌មាននានាបានផ្សាយនូវព័ត៌មានផ្សេងៗគ្នាដែលធ្វើឲ្យមានមន្ទិលសង្ស័យថា មានការបំពានលើឯករាជ្យភាពនិងសេរីភាពនៃវិជ្ជាជីវៈមេធាវី”។
អានបន្ត