កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
ពលរដ្ឋបន្តទាមទារឲ្យក្រុមហ៊ុន ING កាត់ដីសហគមន៍ចេញពីគម្រោងអភិវឌ្ឍន៍ក្រុងរណប
ពលរដ្ឋប្រមាណ ១៥០ នាក់បន្តទាមទារសាជាថ្មី នៅថ្ងៃទី២៨ខែមេសានេះ ដើម្បីឲ្យក្រុមហ៊ុន ING Holding កាត់ដីសហគមន៍ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបក្នុងតំបន់បឹងទំពុន និងបឹងជើងឯក។ បន្ទាប់ពីមានការតវ៉ា លោក កែវ សុខា តំណាងក្រុមហ៊ុន ING Holding ចេញមុខឆ្លើយតបនឹងពលរដ្ឋថា ខាងក្រុមហ៊ុនរបស់លោកមិនមានសមត្ថកិច្ចកាត់ដី ឬដោះស្រាយជូនពលរដ្ឋនៅតំបន់
អានបន្ត -
តំណាងរាស្ត្របក្សប្រឆាំងដែលរងការវាយដំស្នើឲ្យសមត្ថកិច្ចស្វែងរកជនល្មើសបន្ថែមទៀត
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងពីររូបដែលរងការវាយប្រហារពីក្រុមបាតុករកាលពីចុងខែតុលា ឆ្នាំ២០១៥ ស្នើទៅសមត្ថកិច្ចឲ្យស្វែងរកជនដៃដល់បន្ថែម ខណៈសំណុំរឿងពួកគេកំពុងស្ថិតក្នុងដៃតុលាការក្រុងភ្នំពេញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាប្រសិនបើតុលាការរកឃើញអ្នកជាប់ពាក់ព័ន្ធមានច្រើនជាងនេះទៀត សមត្ថកិច្ចនឹងស្វែងរកជនប្រព្រឹត្តិបន្ថែមទៀតតាមសំណើរបស់តុលាការ។ តំណាងរាស្ត្រទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវក្រុមបាតុករវាយឲ្យរងរបួស សម្រេចមិនចូលបំភ្លឺនៅក្នុងសវនាការជំនុំជម្រះនៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះទេ។ ការសម្រេចបែបនេះ ព្រោះពួកគេមិនជឿជាក់ថា តុលាការអាចផ្តល់យុត្តិធម៌ឲ្យខ្លួនបាន។
អានបន្ត -
អង្គភាពប្រឆាំងអំពើពុករលួយបន្តសាកសួរមន្ត្រីសិទ្ធិមនុស្សពាក់ព័ន្ធការចោទរបស់អ្នកនាងស្រីមុំ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បន្តសាកសួរមន្ត្រីសិទ្ធិមនុស្សចំនួន ៦នាក់ នៅថ្ងៃទី២៨ ខែមេសា ពាក់ព័ន្ធនឹងការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។ មន្ត្រីសិទ្ធិមនុស្សដែលត្រូវសាកសួរនៅព្រឹកនេះ រួមមានអតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា ប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃឹះ និងមន្ត្រីសមាគមអាដហុក អ្នកស្រី លឹម មុនី។
អានបន្ត -
ជនជាប់ចោទប្រាប់តុលាការថាមិនដឹងអ្នកដែលខ្លួនវាយនៅក្បែររដ្ឋសភាជាតំណាងរាស្រ្ត
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបើកសវនាការជំនុំជម្រះករណីវាយដំអ្នកតំណាងរាស្ត្រនៅខាងមុខរដ្ឋសភាកាលពីខែតុលា ឆ្នាំ២០១៥ ដោយបានសាកសួរជនជាប់ចោទមួយនាក់ក្នុងចំណោមបីនាក់ ដោយជនជាប់ចោទនោះបានសារភាពថាពិតជាបានបង្កការវាយដំ តែឆ្លើយថាមិនបានដឹងអ្នកដែលគេវាយនោះជាតំណាងរាស្រ្ត។ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។
អានបន្ត -
មន្ដ្រីអង្គការអាដហុកចូលទៅបំភ្លឺនៅ ACU តាមការកោះហៅ
មន្ដ្រីអង្គការអាដហុក ដែលបានទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃពុធនេះ មានជាអាថិ៍ លោកស្រីមេធាវី ទ្រី ឈួន និងលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក។ ការចូលទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយរបស់អ្នកទាំងពីរ ត្រូវបានឃ្លាំមើលដោយក្រុមមន្ដ្រីអង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ដីធ្លីជាច្រើនសិប នាក់។ រហូតមកទល់រសៀលថ្ងៃពុធនេះ ការសាកសួររបស់ ACU ជាមួយលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុកនៅតែបន្ត ខណៈការសាកសួរលោកស្រីមេធាវី ទ្រី ឈួន បានបញ្ចប់។
អានបន្ត -
អង្គភាពប្រឆាំងអំពើពុករលួយសាកសួរមន្រ្តីអាដហុក៣រូបរហូតដល់ម៉ោងជាង៨យប់នេះ
អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសាកសួរមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៣រូបរហូតដល់ម៉ោងជាង៨យប់នេះ ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។ មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម បានចូលបំភ្លឺនៅម៉ោង៨ព្រឹក លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគម ចូលបំភ្លឺនៅម៉ោង២រសៀលនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត ចូលបំភ្លឺនៅម៉ោង៣រសៀល។
អានបន្ត -
មន្រ្តីក្រសួងវប្បធម៌ថាភាពយន្តឈុត វុទ្ធី មិនអាចបញ្ចាំងជាសាធារណៈបានទេ
មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបញ្ជាក់ថាជាថ្មីថាភាពយន្តឯកសារទាក់ទងនឹងជីវិតរបស់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី មិនអាចដាក់បញ្ចាំងជាសាធារណៈបាននោះទេ ដោយចាត់ទុកថាភាពយន្តមួយនេះ”ខុសច្បាប់”។ ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ចាន់សាយ៉ា ប្រាប់វីអូឌីថាភាពយន្តនេះមិនបានឆ្លងក្រសួងវប្បធម៌ទៅតាមច្បាប់ដែលបានចែង មុនពេលថតនោះទេ។ លោកមានប្រសាសន៍ថា៖ “ចំពោះខ្សែភាពយន្ដដែលមិនស្របច្បាប់គឺមិនអាចអនុញ្ញាតឲ្យផ្សាយជាសាធារណៈបានទេ ដូចជាមជ្ឈមណ្ឌលវប្បធម៌កម្ពុជាអាល្លឺម៉ង់ដែលទទួលខុសត្រូវដោយស្ថានទូតអាល្លឺម៉ង់ក៏ប៉ុន្ដែនៅក្នុងមជ្ឈមណ្ឌលវប្បធម៌កម្ពុជា អាល្លឺម៉ង់ហ្នឹងវាមានភោជនីយដ្ឋាន វាមានក្លឹប មានបញ្ចាំងកុនក្នុងហ្នឹង…វាមិនមែនជាកន្លែងអសាធារណៈទេ ព្រោះជាកន្លែងសាធារណៈហើយ”។
អានបន្ត -
ថ្នាក់ដឹកនាំបក្សប្រចាំខេត្ត និងមន្រ្តីគណបក្សសង្គ្រោះជាតិ ផ្ទុះហឹង្សាវាយតប់គ្នា ផ្អើលពេញក្នុងអង្គប្រជុំ ព្រោះទំនាស់នឹងការផ្លាស់ប្តូរ ប្រធានបក្សខេត្តរតនគីរី, កិច្ចប្រជុំបង្កហឹង្សានេះក្រោមអធិបតីភាពលោក យឹម សុវណ្ណ
(រតនគីរី)៖ តាមសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានប្រាប់ Fresh News ឲ្យដឹងថា មេដឹកនាំបក្សប្រចាំខេត្តរតនគីរី និងមន្រ្តីរបស់គណបក្សសង្គ្រោះជាតិ បានវាយតប់គ្នាឈានដល់ប្រើអំពើហិង្សា ផ្អើលពេញក្នុងអង្គប្រជុំ ព្រោះទំនាស់នឹងការតែងតាំង ប្រធាន និងអនុប្រធានគណបក្ស CNRP ប្រចាំខេត្តរតនគីរី។ កិច្ចប្រជុំឈានដល់ការផ្ទុះអំពើហិង្សានេះ គឺកំពុងស្ថិតក្រោមអធិបតីភាពលោក យឹម សុវណ្ណ, ម៉ៅ មុន្នីវណ្ណ និងលោកស្រី ឡាក់ ថានី សមាជិកព្រឹទ្ធសភាមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។
អានបន្ត -
ពលរដ្ឋស្រុកមេមត់ជាង ៥០០គ្រួសារ ដាក់ញត្តិសុំបណ្ណកម្មសិទ្ធិដីធ្លីទៅក្រសួងរៀបចំដែនដី
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ៣រយនាក់ តំណាងឲ្យពលរដ្ឋចំនួន ៥២៤ គ្រួសារមកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំនៅថ្ងៃទី២៧ខែមេសានេះ ដាក់ញត្តិទៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីសុំឲ្យក្រសួងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់។ ញត្តិស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី របស់ពលរដ្ឋស្រុកមេមត់ប្រមាណជាង ៥រយគ្រួសារ ត្រូវដាក់ជូនក្រសួងរៀបចំដែនដី នៅថ្ងៃទី២៧ខែមេសានេះ។ អ្នកស្រី ណៃ អេង តំណាងពលរដ្ឋ ប្រាប់ឲ្យដឹងថា ពលរដ្ឋនាំគ្នាទាមទារប័ណ្ណកម្មសិទ្ធិដីធ្លីចាប់ពីឆ្នាំ ២០០៩ មក គឺបន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចផ្តល់ដី ដែលពួកគាត់កំពុងរស់នៅ ទៅឲ្យក្រុមហ៊ុនចំម្ការកៅស៊ូមេមុតខូអិលធីឌី នៅឆ្នាំ ២០០៨ ។ អ្នកស្រីបន្តថា ពលរដ្ឋដែលរស់នៅទីនោះមានចំនួន ៥២៤ គ្រួសារ លើ់ផ្ទៃដីទំហំ ២៩ ហិកតា ស្ថិតនៅភូមិខ្នងក្រពើខាងលិច និងភូមិខ្នងក្រពើខាងកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អានបន្ត -
លោក ហ៊ុន សែន ថាកុំនិយាយពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មុនសន្តិភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សកើតឡើងក្រោយប្រទេសមានសន្តិភាព ដោយលោកអំពាវនាវឲ្យយល់ដឹងពីតួនាទីអ្នកស្វែងរកនិងអ្នកការពារសន្តិភាព។ ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៦ដែលតភ្ជាប់រវាងខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ លោក ហ៊ុន សែន បានថ្លែងថាត្រូវមើលសន្តិភាពមុននឹងនិយាយពីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា៖ “ដូច្នេះត្រូវមើលឃើញតួនាទីរក្សាសន្តិភាព មុនគេបង្អស់ កុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយដល់ប្រជាធិបតេយ្យ តែចាប់ផ្តើមមានសង្រ្គាមហើយ គឺចុកមាត់ជិតហើយ កុំឆ្ងល់ពេក។ អ្នកខ្លះនិយាយបានត្រឹមប្រជាធិបតេយ្យ និយាយបានពីសិទ្ធិមនុស្ស ក៏ប៉ុន្តែគេអត់បានគិតពីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវសន្តិភាព សិទ្ធិចាកចេញផុតពីការភ័យខ្លាចនៃសង្រ្គាមនោះទេ”។ លោកបន្ថែមថា៖ “អញ្ចឹងចំណុចនេះត្រូវមើលឲ្យឃើញអំពីតួនាទីនិងសារសំខាន់នៃសន្តិភាពនិងតួនាទីសំខាន់នៃអ្នកដែលស្វែងរកសន្តិភាពនិងចេះការពារសន្តិភាព បើមិនដូច្នោះទេ វានឹងជួបគ្រោះថ្នាក់ឡើងវិញ ហើយបង្កឲ្យមានមនុស្សស្លាប់”។
អានបន្ត -
ពលរដ្ឋមានបញ្ហាដីជាមួយក្រុមហ៊ុនឧកញ៉ា លី អ៊ុំអេងជំរុញឲ្យអាជ្ញាធរឆាប់រកដំណោះស្រាយ
ប្រជាពលរដ្ឋមកពីសហគមន៍ទំនាស់ដីធ្លីចំនួន៤ ក្នុងស្រុកបន្ទាយស្រី បានជួបជុំគ្នានៅក្នុងឃុំរំចេក កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ដើម្បីជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី ពន្លឿនការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ៤៧គ្រួសារ នៅក្នុងភូមិសាលាក្រវ៉ាន់ ឱ្យបានឆាប់រហ័ស។ ការជំរុញឱ្យមានដំណោះស្រាយដីធ្លីនេះ បន្ទាប់ពីអ្នកភូមិសាលាក្រវ៉ាន់ ចំនួន ៤៧គ្រួសារ កើតមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា លី អ៊ុំអេង ដែលជាអ្នកមានអំណាចម្នាក់ នៅខេត្តសៀមរាប រយៈពេលជិត ៦ឆ្នាំមកហើយ។
អានបន្ត -
អាដហុកថាស្រីមុំនិយាយការពិតមួយទៀតទៅតុលាការ ខុសពីការពិតប្រាប់មកសមាគម
ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ បានថ្លែងថាបុគ្គលិកសមាគមមិនបានណែនាំកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយខ្សែអាត់សំឡេងស្នេហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យនិយាយកុហកទៅតុលាការ ដូចការលើកឡើងរបស់ស្រីមុំនោះទេ ដោយថាស្រីមុំបានប្រាប់ការពិតមួយទៀតទៅតុលាការ។ កាលពីថ្ងៃចន្ទ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតកោះហៅមន្រ្តីសមាគមអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងចម្លើយសារភាពរបស់ស្រីមុំ ដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។
អានបន្ត -
ពលរដ្ឋត្រូវបានបណ្ដេញចេញពីលំនៅដោយសារទំនប់វារីអគ្គិសនីសេសានរងទុក្ខលំបាកនៅតំបន់ថ្មី
ក្រោយពីយល់ព្រមទទួលយកសំណងពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ជីវភាពពលរដ្ឋដែលតាំងទីលំនៅនៅតំបន់ថ្មី កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ស្ថានភាពនេះ គឺផ្ទុយពីអ្វីដែលក្រុមហ៊ុន និងអាជ្ញាធរធ្លាប់បានសន្យាជាមួយពលរដ្ឋនាពេលកន្លងទៅ ដែលថា ការរស់នៅតំបន់ថ្មីនឹងធ្វើឲ្យជីវិតពួកគេប្រសើរជាងមុន។ រដូវវស្សាឆ្នាំថ្មី នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ ប៉ុន្តែពលរដ្ឋដែលត្រូវបានជម្លៀសពីភូមិចាស់ទៅភូមិថ្មី កាលពីរដូវវស្សាឆ្នាំមុន នៅតែមិនទាន់អាចស្វែងរកជីវភាពថ្មីប្រកបដោយភាពសុខក្សេមក្សាន្តបាននៅឡើយ។
អានបន្ត -
អ្នកភូមិជាង១០០គ្រួសារនៅខេត្តឧត្ដរមានជ័យបារម្ភខ្លាចទាហានរំលោភយកដីចម្ការ
អាជ្ញាធរភូមិក្រឡសែនជ័យ និងឃុំបេង ស្រុកបន្ទាយអំពិល កំពុងប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លីទំហំប្រមាណ ៤០០ហិកតាររវាងប្រជាពលរដ្ឋជាមួយនឹងកងទាហាន នៅជិតតំបន់ភ្នំដី ចម្ងាយជាង ៥០គីឡូម៉ែត្រ ភាគនិរតីពីទីរួមខេត្តឧត្តរមានជ័យ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ រយៈពេលជាង ២ខែមកហើយ ការប្រឹងប្រែងដោះស្រាយនោះនៅមិនទាន់ឃើញលេចចេញជាលទ្ធផលយ៉ាងណានៅឡើយទេ។ ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារនៅភូមិក្រឡសែនជ័យ កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីចម្ការរបស់ពួកគេ ប្រសិនបើអាជ្ញាធរឃុំបេង និងស្រុកបន្ទាយអំពិល មិនមានលទ្ធភាពដោះស្រាយជាមួយទាហានដែលកំពុងត្រូវការយកដីពួកគេទេនោះ។
អានបន្ត -
លោក ហ៊ុន សែន ថាបក្សកាន់អំណាចកំពុងរៀបចំពាក្យបណ្តឹងប្រឆាំងនឹងអ្នកបង្ខូចកេរ្តិ៍ឈ្មោះបក្ស
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាកំពុងរៀបចំពាក្យបណ្តឹងប្តឹងអ្នកវិភាគនិងអ្នកអត្ថាធិប្បាយមួយចំនួន ដែលលោកចាត់ទុកថាបានបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជា។ ការព្រមានរបស់នាយករដ្ឋមន្រ្តីធ្វើឡើងស្របពេលដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានព្រមានថានឹងចាត់វិធានការផ្លូវច្បាប់លើអ្នកវិភាគមួយចំនួនដែលនិយាយថាគណបក្សកាន់អំណាចនៅពីក្រោយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។
អានបន្ត -
អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ត្រូវកោះហៅ ទាក់ទងនឹងករណីស្រីមុំ
អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានកោះហៅអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។ លោក នី ចរិយា ប្រាប់វីអូឌីនៅរសៀលថ្ងៃចន្ទនេះថាលោកត្រូវបានកោះហៅឲ្យទៅអង្គភាពនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។ នៅពេលសួរថាតើករណីលោកពាក់ព័ន្ធអ្វីដែរ លោក នី ចរិយា មានប្រសាសន៍ថា៖ “ខ្ញុំគ្មានដឹងរឿងអីទេ”។ លោកបានបដិសេធអត្ថាធិប្បាយអត្ថាធិប្បាយលើបញ្ហានេះ តែថាលោកនឹងទៅអង្គភាពតាមការកោះហៅ។
អានបន្ត -
អង្គភាពប្រឆាំងអំពើពុករលួយកោះហៅមន្រ្តីអាដហុក៥រូប ទាក់ទងនឹងករណីស្រីមុំ
អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។ លិខិតកោះហៅដែលមានអត្ថន័យដូចគ្នា លោក នួន សុធីមន្ត ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹងនិងអន្តរជាតិ បានកោះហៅអតីតមេធាវីស្រីមុំ ឈ្មោះ អ្នកស្រី ទ្រី ឈូន លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត។ តាមលិខិតកោះហៅនោះ អ្នកស្រី ទ្រី ឈូន ត្រូវបង្ហាញខ្លួននៅអង្គភាពនៅថ្ងៃទី២៧ ខែមេសា វេលាម៉ោង៨ព្រឹក លោក នី សុខា នៅម៉ោង៩ព្រឹក លោក យី សុខសាន្ត នៅម៉ោង២រសៀលនិងលោកណៃ វ៉ងដា នៅម៉ោង៣រសៀល។ ចំណែកលោក លឹម មុនី ត្រូវបង្ហាញខ្លួននៅថ្ងៃទី២៨ ខែមេសា វេលាម៉ោង១០ព្រឹក។
អានបន្ត -
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងផ្លូវដែកនៅក្រុងប៉ោយប៉ែតបន្តតវ៉ាទាមទារសំណង
ប្រជាពលរដ្ឋប្រមាណ ២០នាក់តំណាងឲ្យ ៥០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ មេសា នាំគ្នាតវ៉ាមុខសាលាក្រុង ដើម្បីឲ្យអាជ្ញាធរផ្ដល់សំណងជូនពួកគាត់ឲ្យបានឆាប់រហ័ស។ អាជ្ញាធរក្រុងប៉ោយប៉ែត ពុំបានចេញមកជួបក្រុមអ្នកតវ៉ានោះទេ។ ក្រុមអ្នកតវ៉ានៅក្រុងប៉ោយប៉ែត សម្ដែងការមិនពេញចិត្តនឹងអាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ ថាមិនយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវដែកជូនពលរដ្ឋឲ្យបានឆាប់រហ័សនោះទេ។
អានបន្ត -
បក្សកាន់អំណាចប្តឹងលោក អ៊ូ វីរៈ ឲ្យផ្តល់សំណង១០ម៉ឺនដុល្លារ ករណីស្រីមុំ
អ្នកនាំពាក្យនិងជាតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតនិងជាអ្នកវិភាគឯរាជ្យ ករណីការអត្ថាធិប្បាយរបស់លោកថាគណបក្សកាន់អំណាចនៅពីក្រោយករណី ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែមេសា ឲ្យដឹងថាលោក សុខ ឥសាន តំណាងឲ្យគណបក្សប្រជាជកម្ពុជា ប្តឹងលោក អ៊ូ វីរៈ ពីការអត្ថាធិប្បាយប្រាប់វិទ្យុអាស៊ីសេរីថា៖ “យុទ្ធសាស្រ្តរបស់គណប្សកាន់អំណាច នៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក…”។ ពាក្យបណ្តឹងបន្តថាលោក អ៊ូ វីរៈ ក៏បានលើកឡើងថាគណបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាក់គូប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែធ្វើឲ្យបាត់បង់ប្រជាប្រិយភាពខ្លាំងហើយមន្រ្តីនៅក្នុងបក្សនេះមួយចំនួនក៏មិនពេញចិត្តចំពោះយន្តការនេះដែរ។
អានបន្ត -
សហគមន៍ជនជាតិដើមភាគតិចទំពួនខេត្តរតនគិរីទទួលយកដំណោះស្រាយដីធ្លីក្រៅប្រព័ន្ធតុលាការ
ជម្លោះដណ្ដើមដីគ្នានៃសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី គឺជាកត្តាសំខាន់ដែលមន្ត្រីអង្គការសង្គមស៊ីវិល យកចិត្តទុកដាក់។ ពួកគេជួយសម្របសម្រួលបញ្ចប់វិវាទនេះក្រៅប្រព័ន្ធតុលាការ ដើម្បីជួយការពារប្រពៃណី វប្បធម៌ និងសាមគ្គីភាពផ្ទៃក្នុងសហគមន៍បានប្រសើរឡើងវិញ។ វិវាទដណ្ដើមដីគ្នារបស់សមាជិកសហគមន៍ភូមិប៉ាតត់ ក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដែលកើតមានប្រមាណ ២ឆ្នាំកន្លងទៅ បានដោះស្រាយបញ្ចប់ បន្ទាប់ពីភាគីជម្លោះយល់ព្រមសម្របសម្រួលចែកដីគ្នាជាពីរចំណែកស្មើគ្នា។
អានបន្ត