កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​ដោះ​លែង​មេ​ឃុំ​នៅ​ខេត្ត​កំពង់ចាម​ដោយ​ឥត​លក្ខខណ្ឌ

    មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី នៅ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ឈ្មោះ ស៊ាង ចែត ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មេសា ទាក់ទង​នឹង​ករណី​ចោទ​ប្រកាន់​របស់​កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ។ គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​ចាប់​ខ្លួន​នេះ រឹត​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​តានតឹង។ គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​អាជ្ញាធរ ដោះ​លែង​មន្ត្រី​របស់​ខ្លួន​ឈ្មោះ​លោក ស៊ាង ចែត មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។

    អានបន្ត
  • ក្រសួង​យុត្តិធម៌​ស្នើ​សមត្ថកិច្ច​ចាត់​វិធានការ​លើ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន

    ក្រសួង​យុត្តិធម៌ ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​លើ​អង្គការ​សង្គម​ស៊ីវិល និង​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ ចោទ​ប្រកាន់​ថា បាន​បង្គាប់​​នាង​ឲ្យ​និយាយ​កុហក។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រង​ការ​ចោទ​ អះអាង​ថា ​ពួកគេ​មិន​បាន​ប្រាប់​ទៅ​កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ ឲ្យ​និយាយ​ខុស​ពី​ការពិត​នោះ​​ទេ។ សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​យុត្តិធម៌ ចោទ​ប្រកាន់​ថា ទង្វើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ ជា​សកម្មភាព​ល្មើសច្បាប់ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កញ្ញា ខុម ចាន់តារាទី។

    អានបន្ត
  • សង្ខេប​ខ្លឹមសារ​ភាពយន្ត​ឯកសារ "ខ្ញុំ​ជា ឈុត វុទ្ធី"

    ភាពយន្ត​ឯកសារ​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា “I am Chut Wutty” ឬ "ខ្ញុំ​ជា ឈុត វុទ្ធី" ត្រូវ​បាន​ជនជាតិ​អង់គ្លេស​ឈ្មោះ ហ្វ្រេន ឡាំប្រីក (Fran Lambrick) ផលិត​ឡើង​ដើម្បី​បង្ហាញ​ពី​សកម្មភាព​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​របស់​លោក ឈុត វុទ្ធី អ្នក​ការពារ​បរិស្ថាន ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ ក្នុង​ពេល​លោក​ចុះ​ពិនិត្យមើល​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង។ ផលិតករ ហ្វ្រេន ឡាំប្រីក គ្រោង​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​នេះ នៅ​មជ្ឈមណ្ឌល មេត្តា ហោស៍ (Meta House) កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ប៉ុន្តែ​គម្រោង​នេះ​បរាជ័យ ដោយសារ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មិន​អនុញ្ញាត។

    អានបន្ត
  • អាដហុកប្រកាស​ឈប់ផ្តល់មេធាវីដល់​ស្រីមុំ ក្រោយ​នាង​ចូលបំភ្លឺ​នៅ​តុលាការ​

    សមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃសុក្រនេះបានប្រកាសថាខ្លួនសម្រេចឈប់ផ្តល់មេធាវីការពារសម្រាប់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយថាមានទំនាក់ទំនងសេ្នហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។ ការសម្រេចឈប់ផ្តល់មេធាវីនេះ ធ្វើឡើងក្រោយពេលដែលកញ្ញាស្រីមុំ អមដោយមេធាវីរបស់សមាគមអាដហុក អ្នកស្រី ទី្រ ឈូន បានទៅតុលាការ ដោយបានឆ្លើយទទួលស្គាល់នៅចំពោះមុខព្រះរាជអាជ្ញាថាមានទំនាក់ទំនងជាមួយលោក កឹម សុខា និងថាធ្លាប់បានទៅទីក្រុងបាងកក ប្រទេសថៃទៀតផង។

    អានបន្ត
  • កម្មករ​ក្រុមហ៊ុន​ចិន​ភាពីម៉ិច​នៅ​ខេត្តពោធិ៍សាត់​បន្ត​តវ៉ា​សុំ​បើក​ប្រាក់​ឈ្នួល

    ក្រុម​កម្មករ អ្នក​បញ្ជា​គ្រឿងចក្រ និង​អ្នក​បកប្រែ​ភាសា​ឲ្យ​មេការ​ជនជាតិ​ចិន នៅ​តាម​ការដ្ឋាន​ជាច្រើន​នៃ​ក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ខេត្ត​ពោធិ៍សាត់ ផ្អាក​បាតុកម្ម​ទាមទារ​បើក​ប្រាក់​ឈ្នួល​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា។ អាជ្ញាធរ​ស្រុក និង​មន្ត្រី​នៃ​មន្ទីរ​ការងារ បាន​ចេញ​មុខ​សម្រប​សម្រួល និង​យក​លិខិត​ធ្វើ​កិច្ចសន្យា​បើក​ប្រាក់​ឈ្នួល​របស់​ក្រុមហ៊ុន មក​អាន​ឲ្យ​អ្នក​តវ៉ា​ស្ដាប់។ ក្រុម​អ្នក​តវ៉ា​ប្រមាណ ៦០​នាក់ បាន​បង្ហាញ​ពី​ទុក្ខ​លំបាក និង​មិន​សូវ​ជឿជាក់​លើ​ការ​សន្យា​របស់​ភាគី​ក្រុមហ៊ុន​ចិន នៅ​ចំពោះ​មុខ​អភិបាល​ស្រុក​ក្រគរ និង​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ពោធិ៍សាត់ គ្រា​ដែល​ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​តំណាង​ក្រុមហ៊ុន ឋិត​នៅ​ភូមិ​ក្បាលដំរី នៃ​ឃុំ​អន្សាចំបក់។

    អានបន្ត
  • បញ្ហា​ធំជាងគេ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា គឺ​ការបាត់បង់​ដីធ្លី

    ក្រោយពី​បញ្ចប់​ទស្សនកិច្ច​ក្នុង​ខេត្ត​ម​ណ្ឌ​គិរី និង​ខេត្តរតនគិរី ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មើលឃើញថា ភាគច្រើន​នៃ​សហគមន៍​ជនជាតិដើម​ភាគតិច ក្នុង​ខេត្តមណ្ឌលគិរី ទទួលបាន​ជោគជ័យ​ក្នុងការ​ចុះបញ្ជី​ជា​ផ្លូវការ​។ ប៉ុន្តែ លោក បន្ថែមថា ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ទូទាំងប្រទេស​កម្ពុជា នៅមានកម្រិត​នៅឡើយ​។​ ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប លោក George Edgar បាន​លើកឡើងថា បញ្ហា​ដ៏​ធំ​ដែល​ជនជាតិដើម​ភាគតិច​តែងតែ​ប្រឈម និង​ភ័យព្រួយ​ឥត​ស្រាកស្រាន្ត​នោះ គឺ​ការបាត់បង់​ដីធ្លី និង​ព្រៃឈើ រួមទាំង​ធ​ន​ធាន​ធ​ម​ជាតិ​ទាំងឡាយ ដែល​ពួកគេ​ទទួលផល​។ លោក​ថា ការបាត់បង់​ដីធ្លី​និង​ផ្ទះសម្បែង​របស់​ជនជាតិ​ដើម​ភាគតិច កើតឡើង​តាមរយៈ​ការផ្តល់​សម្បទាន​ដី​សង្គមកិច្ច​និង​សម្បទាន​ដី​សេដ្ឋកិច្ច ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។ លោក George Edgar សង្កេតឃើញថា មានតែ​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តមណ្ឌលគិរី​ប៉ុណ្ណោះ ដែល​ភាគច្រើន ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ​។ ប៉ុន្តែ​ជនជាតិដើម​ភាគតិច​ទូទាំងប្រទេស​កម្ពុជា នៅតែ​ប្រឈម​នឹង​ការបាត់បង់​លំនៅដ្ឋាន និង​សហគមន៍​របស់ខ្លួន​នៅឡើយ ដោយសារតែ​មិនបាន​ចុះបញ្ជី​។​

    អានបន្ត
  • អាជ្ញាធរ​ស្រុក​ពេជ្រាដា​សំណូមពរ​ឲ្យ​សហគមន៍​ព្នង​ឃុំ​ប៊ូស្រា​គោរព​ច្បាប់​ឲ្យ​បាន​ប្រសើរ

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឃុំ​ប៊ូស្រា ជិត ៤០០​នាក់ បាន​នាំ​គ្នា​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ដី​ដែល​ពួក​គាត់​អះអាង​ថា​ជា​ដី​សហគមន៍ ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​មិន​ទាន់​បង្ហាញ​លទ្ធផល​វាស់វែង​ដី​សហគមន៍ និង​ដី​តំបន់​សម្បទាន​សង្គមកិច្ច​ដែល​កំពុង​មាន​ទំនាស់​រវាង​សហគមន៍ និង​ពលរដ្ឋ​ចំណាក​ស្រុក។ អាជ្ញាធរ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី សំណូមពរ​ឲ្យ​តំណាង​សហគមន៍​ឃុំ​ប៊ូស្រា ណែនាំ​សមាជិក​ឲ្យ​គោរព​ច្បាប់ និង​បញ្ឈប់​ធ្វើ​សកម្មភាព​ទាំងឡាយ​ដែល​ផ្ទុយ​ពី​ច្បាប់ ហើយ​រង់ចាំ​ការ​សម្រេច​របស់​អាជ្ញាធរ​ខេត្ត។

    អានបន្ត
  • អាជ្ញាធរ​បើក​ការ​ឈូស​ឆាយ​ដី​ពលរដ្ឋ​នៅ​ខណ្ឌ​ជ្រោយចង្វារ

    កងកម្លាំង​របស់​សាលា​ខណ្ឌ​ជ្រោយចង្វារ បាន​យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដី​ពលរដ្ឋ​នៅភូមិ​គៀនឃ្លាំង ​សង្កាត់ព្រែកលៀប ទាំង​ម្ចាស់​ដី​មិន​ទាន់​យល់​ព្រម​ទទួល​សំណង។ ពលរដ្ឋ​ម្ចាស់​ដី​ទាមទារ​ឲ្យ​មាន​ដោះស្រាយ​ជា​មុន​សិន មុន​នឹង​អាជ្ញាធរ​ឈូស​ឆាយ​លើ​ដី​របស់​ពួកគេ។ ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ចោទ​ប្រកាន់​ថា ការ​ពង្រីក​ផ្លូវ​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ គាបសង្កត់​តែ​ពលរដ្ឋ​តូច​តាច គ្មាន​តួនាទី​នៅ​ក្នុង​ស្ថាប័ន ប៉ុន្តែ​បើ​ដី​មន្ត្រី​ធំ មាន​តួនាទី​ជា​យោធា ពួកគេ​មិន​ឈូស​ឆាយ​ទេ។

    អានបន្ត
  • លោក ប៉ាវ ស៊ីណា ចាត់​ទុក​ដីកា​តុលាការ​តាម​បណ្ដឹង​រោងចក្រ​ជា​ការ​បំបាក់​ស្មារតី​សហជីព

    ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ចាត់​ទុក​ការ​កោះហៅ​របស់​តុលាការ​តាម​បណ្ដឹង​របស់​ថៅកែ​រោងចក្រ ជា​ការ​បំបាក់​ស្មារតី​សហជីព។ លោក​បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា ទាក់ទង​នឹង​រឿង​ក្លែង​លិខិត និង​ផ្ដល់​ព័ត៌មាន​មិន​ពិត ដោយសារ​សរសេរ​ឈ្មោះ​ខុស​អក្ខរាវិរុទ្ធ។ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ពី​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ថា វា​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​រូបលោក​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​បំភ្លឺ ដោយ​គ្រាន់តែ​រឿង​សរសេរ​ឈ្មោះ​ខុស​អក្ខរាវិរុទ្ធ។

    អានបន្ត
  • សហគមន៍​នៅ​ខេត្ត​រតនគិរី​បង្ហាញ​កង្វល់​១១​ចំណុច​ពាក់ព័ន្ធ​គម្រោង​ស្រាវជ្រាវ​រ៉ែ

    ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់​នៅ​ភូមិ​គងធំ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បង្ហាញ​កង្វល់​ពី​គម្រោង​រុករក​រ៉ែ​របស់​ក្រុមហ៊ុន​អង្គរហ្គោល (Angkor Gold) នៅ​ក្នុង​សហគមន៍​ពួកគេ។ ការ​បារម្ភ​នេះ ត្រូវ​បាន​សហគមន៍​លើក​ឡើង​នៅ​ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​នៅ​ភូមិ​គងធំ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ​រវាង​សហគមន៍​ជាង ៦០​នាក់ ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​បី​អង្គការ។ អ្នក​ភូមិ​គងធំ នៅ​តែ​បន្ត​ជំទាស់​មិន​ឲ្យ​ក្រុមហ៊ុន​អង្គរហ្គោល ចូល​ទៅ​ស្រាវជ្រាវ​រុករក​រ៉ែ​លោហៈ​ក្នុង​តំបន់​អ្នក​ភូមិ​អភិរក្ស ទោះបី​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើការ​ស្រាវជ្រាវ​ពី​ក្រសួង​រ៉ែ និង​ថាមពល រួច​ហើយ​ក្ដី។

    អានបន្ត
  • ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​បញ្ចាំង​វីដេអូ​ជីវិត​លោក ឈុត វុទ្ធី

    ថ្ងៃ​ទី​២៦ ខែ​មេសា គឺ​ជា​ថ្ងៃ​ខួប ៤​ឆ្នាំ​ដែល លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ជា​សកម្មជន​ការពារ​ព្រៃ​ឈើ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​កណ្ដាល​ព្រៃ​នៃ​ខេត្ត​កោះកុង ក្នុង​ពេល​លោក​ចុះ​បេសកកម្ម​ការងារ​ការពារ​ព្រៃ​ឈើ និង​នាំ​អ្នក​កាសែត​ចុះ​យក​ព័ត៌មាន។ នៅ​មុន​បុណ្យ​ខួប​នេះ​មក​ដល់ មជ្ឈមណ្ឌល​មេត្តា​ហោស៍ (Meta House) បរាជ័យ​ក្នុង​ការ​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​មួយ​ស្ដីពី​ជីវិត​របស់ លោក ឈុត វុទ្ធី ដែល​គម្រោង​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ហាម​ឃាត់​ក្រោម​ហេតុផល មិន​បាន​សុំ​ច្បាប់​ជា​មុន។ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន សម្ដែង​ការ​ហួស​ចិត្ត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំង​ភាពយន្ត​មួយ​នេះ​ឡើង​វិញ។

    អានបន្ត
  • ប្រជាពលរដ្ឋ២០គ្រួសារនៅខេត្តកណ្ដាលថាអាជ្ញាធរយកដីពួកគេទៅលក់

    ប្រជាពលរដ្ឋនៅស្រុកមុខកំពូលខេត្តកណ្ដាលនាំគ្នាតវ៉ានៅថ្ងៃពុធនេះ ដោយពួកគេអះអាងថាអាជ្ញាធរយកដីពលរដ្ឋដែលពួកគេកំពុងអាស្រ័យផលទៅលក់ឲ្យក្រុមហ៊ុនចិន។ ប្រជាពលរដ្ឋឲ្យដឹងថា អ្នកភូមិជាង២០គ្រួសារបានលើកគ្នាតវ៉ានៅចំណុចដីមានជម្លោះស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ដើម្បីទាមទារឲ្យអាជ្ញាធរប្រគល់ដីជូនពលរដ្ឋវិញនិងបញ្ឈប់ការឈូសឆាយជាបន្ទាន់។

    អានបន្ត
  • មេ​ឃុំ​បិតត្រាំង​ស្នើសុំ​នាយក​រដ្ឋមន្ត្រី​ជួយ​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ​និង​ដី​គម្រប​ព្រៃ​ឈើ

    អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បិតត្រាំង ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​របស់​មន្ត្រី​មាន​អំណាច ឬ​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា ថា​បាន​ទន្ទ្រាន​កាន់​កាប់​ដី​ភ្នំ និង​ដី​គម្រប​ព្រៃ​ឈើ។ ពួក​គេ​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។ មេ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក អ៊ឹង សារ៉ុម បង្ហាញ​ការ​ព្រួយ​បារម្ភ​នៅ​គ្រា​សង្កេត​ឃើញ​ថា ដី​ភ្នំ និង​ដី​គម្រប​ព្រៃ​ឈើ​នា​មូលដ្ឋាន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ ពិសេស​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មាន​ងារ​ឧកញ៉ា បាន​រំលោភ​ធ្វើ​កម្មសិទ្ធិ​ដោយ​គ្មាន​មន្ត្រី​ពី​ស្ថាប័ន​ណា​មួយ​ចេញ​មុខ​ទប់ស្កាត់​ទេ។

    អានបន្ត
  • មន្ដ្រីបក្សប្រឆាំងស្នើឲ្យអភិបាលខេត្ដចាត់វិធានការចំពោះសមត្ថកិច្ចដែលឡោមព័ទ្ធផ្ទះ

    មន្ដ្រីគណបក្សសង្គ្រោះជាតិខេត្ដសៀមរាបនៅថ្ងៃពុធនេះ ស្នើអភិបាលខេត្ដឲ្យចាត់វិធានការចំពោះមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងស្នងការនគរបាលខេត្ដ ដោយអះអាងថាសមត្ថកិច្ចទាំងនោះបានឡោមព័ទ្ធផ្ទះដោយរំលោភលើសិទ្ធិលំនៅឋាន។ សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាបមកពីគណបក្សសង្រ្គោះជាតិលោក សុខ គឹមសេង បានសរសេរលិខិតមួយជូនអភិបាលខេត្ដសៀមរាបលោក ឃឹម ប៊ុនសុង ដោយស្នើឲ្យអភិបាលរូបនេះចាត់វិធានការលើមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក ប៉ោ វណ្ណនិត និងស្នងការនគរបាលខេត្ដសៀមរាបលោក សត ណាឌី។ ក្នុងលិខិតនោះ បានបញ្ជាក់ថាលោក ប៉ោ វណ្ណនិត និងលោក សត ណាឌី បានដឹកនាំកងកម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិលប្រហែល៤០នាក់ឡោមព័ទ្ធផ្ទះនិងនាំខ្លួនមន្ដ្រីបក្សប្រឆាំងរូបនោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដោយគ្មានលិខិតបទដ្ឋានត្រឹមត្រូវ។

    អានបន្ត
  • គជប ស្នើ​ឲ្យ EU ជួយ​ព​ន្លឿ​ន​អង្គការ UNOPS ផ្ដល់​សម្ភារ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ឆាប់​

    គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប ជួយ​ព​ន្លឿ​ន​អង្គការ UNOPS ក្នុងការ​ផ្គត់ផ្គង់​សម្ភារៈ​ចុះឈ្មោះ​បោះឆ្នោត​ដល់ គ​.​ជ​.​ប ឲ្យ​បាន​ឆាប់​ដើម្បី​ងាយស្រួល​ក្នុងការ​កំណត់ពេល​វេលា​ចុះឈ្មោះ​បោះឆ្នោត​។​ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គជប ចុះ​ថ្ងៃទី​២០ មេសា បាន​ឲ្យ​ដឹងថា ដើម្បី​ព​ន្លឿ​ន​ពេលវេលា​នៃ​ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ឲ្យ​ទាន់ពេលវេលា គ​.​ជ​.​ប សុំ​ឲ្យ​សហភាព​អឺរ៉ុប ជួយ​ព​ន្លឿ​ន​អង្គការ UNOPS ផ្គត់ផ្គង់​សម្ភារ​ចុះឈ្មោះ​បោះឆ្នោត​ដល់ គជប ឲ្យ​បាន​ឆាប់ ព្រោះថា កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​មិនអាច​កំណត់​បានទេ ប្រសិនបើ​គ្មាន​សម្ភារ​សម្រាប់​បម្រើការ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត​នេះ​។​

    អានបន្ត
  • របាយការណ៍៖សេរីភាពសារព័ត៌មានកម្ពុជា​ប្រសើរជាងប្រទេសសមាជិកអាស៊ាន តែបន្តនៅក្នុងស្ថានភាពអាក្រក់

    អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporters Without Borders)បានចំណាត់ថ្នាក់សេរីភាពសារព័ត៌មានសម្រាប់ប្រទេសកម្ពុជាប្រសើរជាងប្រទេសទាំងអស់ជាសមាជិកអាស៊ាន តែសេរីភាពនេះស្ថិតនៅក្នុងស្ថានភាពអាក្រក់ដដែល។ នៅក្នុងរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៦ចេញផ្សាយនៅថ្ងៃពុធនេះ អង្គការអ្នករាយការណ៍គ្មានព្រំដែនបានចំណាត់ថ្នាក់ប្រទេសចំនួន១៨០នៅក្នុងពិភពលោក អំពីសន្ទស្សន៍សេរីភាពសារព័ត៌មាន ដោយផ្អែកលើសេរីភាពនិងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ចំនួនប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យភាពនិងបរិយាកាសបំពេញតួនាទីរបស់អ្នកសារព័ត៌មាន។ បើតាមសន្ទស្សន៍នោះ កម្ពុជាទទួលចំណាត់ថ្នាក់លេខ១២៨សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៥ ដែលធ្លាក់ពីលេខ១៣៩សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៤។

    អានបន្ត
  • ប្រធានសហភាពចលនាកម្មករលោក ប៉ាវ ស៊ីណា នឹងចូលបំភ្លឺនៅតុលាការថ្ងៃស្អែក

    ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ឲ្យដឹងថាលោកនឹងចូលបំភ្លឺនៅតុលាការនៅព្រឺកថ្ងៃស្អែកតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងរឿងក្លែងលិខិតនិងផ្ដល់ព័ត៌មានមិនពិត។ បើតាមសេចក្ដីជូនដំណឹងរបស់សហភាពចលនាកម្មករចុះថ្ងៃទី២០ ខែមេសា នេះបានឲ្យដឹងថាលោក ប៉ាវ ស៊ីណា នឹងចូលខ្លួនទៅកាន់តុលាការនៅម៉ោង៩ព្រឹកថ្ងៃទី២១ខែមេសា។

    អានបន្ត
  • សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលលើកទឹកចិត្តអ្នកការពារព្រៃឈើដូចសហគមន៍អន្តរជាតិ

    សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាល ចេះលើកទឹកចិត្តផ្តល់ជាពានរង្វាន់ដល់អ្នកការពារព្រៃឈើដូចសហគមន៍អន្តរជាតិដែលពួកគេថាដើម្បីជំរុញការទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធិភាព។ នៅចុងឆ្នាំ២០១៥សកម្មជនការពារព្រៃឈើនៅតំបន់ព្រៃឡង់បានចេញទៅទទួលពានរង្វាន់នៅទីក្រុងប៉ារីសប្រទេសបារាំងជាមួយប្រទេស២១ផ្សេងទៀតលើពិភពលោកដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិUN។

    អានបន្ត
  • អង្គការ​អន្តរជាតិ​ថា​សកម្មជន​ការពារ​បរិស្ថាន​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់

    បណ្ដាញ​ការពារ​សកម្មជន​បរិស្ថាន​ពិភពលោក​មួយ​ឈ្មោះ Not 1 More ឬ​ហៅ​កាត់​ថា អិន.វ័ន.អិម (N 1 M) ប្រកាស​នៅ​ថ្ងៃ​១៩ មេសា ថា សកម្មជន​ការពារ​បរិស្ថាន​នៅ​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់។ បណ្ដាញ អិន.វ័ន.អិម (N 1 M) ឲ្យ​ដឹង​ថា កន្លង​មក​នេះ​នៅ​កម្ពុជា មាន​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ត្រូវ​បាន​គេ​លប​វាយ​ប្រហារ និង​ចាប់​ដាក់​ពន្ធនាគារ ក្នុង​នោះ​រួម​មាន កញ្ញា ផន សុភ័ក្ត្រ ត្រូវ​បាន​គេ​លប​កាប់​ប្រអប់​ជើង​ដោយ​កាំបិត​ផ្គាក់ បន្ទាប់​ពី​រូប​នាង និង​សមាជិក​ក្រុម​ខ្លួន ដក​ហូត​យក​រណារ​យន្ត​ពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់​មួយ​ក្រុម។ សកម្មជន​ការពារ​បរិស្ថាន ៣​រូប​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​ជាប់​ពន្ធនាគារ បន្ទាប់​ពី​ពួក​គេ​ព្យាយាម​ការពារ​ព្រៃ​កោងកាង​ពី​ការ​កាប់​បំផ្លាញ។

    អានបន្ត
  • ប្រធានអង្គការ Silka ជំរុញឱ្យ លោក កឹម សុខា ចេញមុខបកស្រាយរឿងអាស្រូវ កុំឱ្យ «ស្រីមុំ» ចេញមុខតែម្នាក់ឯង

    (ភ្នំពេញ)៖ លោកស្រី ធីតា ឃើស នាយិកាអង្គការសីលការ (Silka) បានជំរុញឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចេញមុខបកស្រាយចំពោះរឿង អាស្រូវកន្លងមក ដើម្បីកុំឱ្យតែតួអង្គ ស្រីមុំ ចេញមុខតែម្នាក់ឯងពេក។ លោកស្រី ធីតា ឃើស បានលើកឡើងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅជាប់របងតុលាការក្រុងភ្នំពេញ គ្រាដែលស្រីមុំ កំពុងចូលបំភ្លឺ​ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញរបាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo