កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
សហគមន៍ព្នងខេត្តមណ្ឌលគិរីថានឹងចុះបោះបង្គោលយកដីព្រៃសហគមន៍ដែលគេកាប់រាន
តំណាងជនជាតិដើមភាគតិចព្នង នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អះអាងថា នឹងចុះបោះបង្គោលយកដីព្រៃសហគមន៍ ដើម្បីបញ្ឈប់សកម្មភាពកាប់ទន្ទ្រានព្រៃឈើក្រោមរូបភាពសម្បទានសង្គមកិច្ចមិនស្របច្បាប់។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បារម្ភខ្លាចកើតមានអំពើហិង្សាពាក់ព័ន្ធការដណ្ដើមដីគ្នានេះ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវជាថ្មីសុំឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ប្រញាប់ចាត់វិធានការបញ្ចប់ជម្លោះទាមទារដីរវាងសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋចំណាកស្រុកដែលចូលមកកាប់រានព្រៃឈើយកដី ប៉ះពាល់តំបន់ព្រៃឈើសហគមន៍អភិរក្ស។
អានបន្ត -
សហគមន៍ស្រុកឈូកខេត្តកំពតថាព្រៃជាច្រើនហិកតារកំពុងរងការកាប់ទន្ទ្រានយកដី
ប្រជាសហគមន៍សាមគ្គីភ្នំជាំម្លូ នៅស្រុកឈូក ខេត្តកំពត សម្ដែងក្តីព្រួយបារម្ភនៅពេលព្រៃសហគមន៍របស់ពួកគាត់ កំពុងរងការកាប់ទន្ទ្រានយកដីជាបន្តបន្ទាប់។ ប្រជាពលរដ្ឋលើកឡើងថា ការកាប់ទន្ទ្រានយកដីព្រៃសហគមន៍នេះ កើតមានកាន់តែខ្លាំងឡើងៗចាប់ពីឆ្នាំ២០១២ មក ប៉ុន្តែមិនទាន់ឃើញមានអាជ្ញាធរណាអើពើ ឬចុះទប់ស្កាត់ឡើយ។ នៅខណៈគណៈកម្មការសហគមន៍មិនមានសមត្ថភាពអាចទប់ស្កាត់ការរុករានដីព្រៃនេះបាន ពួកគាត់សំណូមពរដល់អាជ្ញាធរខេត្ត ជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះឲ្យបានឆាប់ និងមានប្រសិទ្ធភាព។ នៅក្រោមកម្តៅថ្ងៃក្តៅហែង បុរសវ័យកណ្ដាល និងចំណាស់ចំនួន ៥នាក់ក្នុងសម្លៀកបំពាក់ចាស់ៗ កំពុងដើរពិនិត្យមើលព្រៃសហគមន៍របស់ពួកគាត់ដែលរងការដុតបំផ្លាញ និងឈូសឆាយទន្ទ្រានយកដីអស់ជាច្រើនកន្លែង។
អានបន្ត -
ស្ថានទូតអាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់មូលហេតុនៃការចាប់ខ្លួនលោក អ៊ុំ សំអាន
ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពន្យល់ពីមូលហេតុនៃការចាប់ខ្លួនតំណាងរាស្រ្តបក្សសង្រ្គោះជាតិមណ្ឌលខេត្តសៀមរាបដែលមានសញ្ជាតិអាមេរិកផងដែរ។ លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
អានបន្ត -
សង្គ្រោះជាតិថ្កោលទោសអាជ្ញាធរ និងទាមទារឲ្យដោះលែងលោក អ៊ុំ សំអាន
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី ១១ ខែមេសានេះ បានចាត់ទុកការចាប់ខ្លួនលោក អ៊ុំ សំអាន ពីសំណាក់អាជ្ញាធរ នៅខេត្តសៀមរាបថា ជាទង្វើរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រធ្ងន់ធ្ងរ ដែលធានាដោយច្បាប់ និងរដ្ឋធម្មនុញ្ញ។ គណបក្សសង្គ្រោះជាតិ បានលើកយកមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញដាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងនេះថា៖«តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
អានបន្ត -
អ្នកនាំពាក្យរដ្ឋសភាថាការចាប់ខ្លួនលោក អ៊ុំ សំអាន ជាបទល្មើសជាក់ស្តែងដូចករណីលោក ហុង សុខហួរ
អ្នកនាំពាក្យរដ្ឋសភាចាត់ទុកការចាប់ខ្លួនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ជាករណីដូចគ្នានឹងករណីអតីតព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ដោយលោកចាត់ទុកថានេះជា”បទល្មើសជាក់ស្តែង”។ លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ។
អានបន្ត -
អ្នកកាសែតម្នាក់នៅខេត្តប៉ៃលិនប្ដឹងប៉ូលិសស្រុកសាលាក្រៅចោទពីបទគំរាមសម្លាប់
អ្នកយកព័ត៌មានឲ្យកាសែតក្នុងស្រុកមួយនៅខេត្តប៉ៃលិន កំពុងព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការព្រួយបារម្ភនេះ ដោយសារតែរូបគេត្រូវបានមន្ត្រីនគរបាលស្រុកសាលាក្រៅ គំរាមសម្លាប់រឿងមិនឲ្យចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងប៉ូលិសបាញ់បោះគំរាមកំហែងផ្ទះប្រជាពលរដ្ឋ កាលពីថ្ងៃទី៤ មេសា។ អ្នកយកព័ត៌មានឲ្យកាសែតកម្ពុជាអភិវឌ្ឍន៍ បានដាក់ពាក្យប្ដឹងមន្ត្រីប៉ូលិសមួយរូបពីបទគំរាមសំម្លាប់ ទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីឲ្យតុលាការរកយុត្តិធម៌តាមច្បាប់។
អានបន្ត -
តំណាងរាស្រ្តសង្រ្គោះជាតិ លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រនេះ ក្នុងខេត្តសៀមរាប។ លោក អ៊ុំ សំអាន បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីព្រឹកថ្ងៃអាទិត្យ ក្រោយពីលោកបានចំណាយពេលជាង៧ខែនៅក្រៅប្រទេស នៅពេលបញ្ហាការផ្ទៀងផ្ទាត់ផែនទីកំពុងឡើងកម្តៅ និងស្របពេលលោកត្រូវបានប្រធានរដ្ឋសភា លោក ហេង សំរិន ដាក់ទណ្ឌកម្មមិនឲ្យចូលរួមប្រជុំសភាពេញអង្គចំនួន១៥ដង។
អានបន្ត -
អាជ្ញាធរចោទលោក អ៊ុំ សំអាន ថាញុះញង់ឲ្យមានចលាចលក្នុងសង្គម
នាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃបានបញ្ចប់ការសាកសួរតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដោយសម្រេចបញ្ជូនករណីនេះទៅតុលាការ ដោយលោក អ៊ុំ សំអាន ថាលោកត្រូវបានចោទប្រកាន់ថាញុះញង់ឲ្យមានចលាចលក្នុងសង្គម។ ក្រោយពីការសាកសួរជាង៧ម៉ោង នាយកដ្ឋានប្រឆាំងភេរវកម្ម បានសម្រេចបញ្ជូនលោក អ៊ុំ សំអាន ទៅតុលាការនៅម៉ោងជាង៤រសៀលនេះ។ លោក អ៊ុំ សំអាន ប្រាប់អ្នកសារព័ត៌មានក្រោយពេលបញ្ចប់ការសាកសួរថានេះជារឿងអយុត្តិធម៌សម្រាប់រូបលោក។ លោកបន្តថាលោកមិនស្តាយក្រោយនោះទេ ដែលមកកម្ពុជា ហើយត្រូវបានចាប់ខ្លួន។
អានបន្ត -
អ្នកនាំពាក្យរដ្ឋសភា ជឿថា ការចាប់ខ្លួនលោក អ៊ុំ សំអាន ស្របតាមច្បាប់
បើទោះជារដ្ឋសភា នៅមិនទាន់ទទួលបានលិខិតបំភ្លឺពីក្រសួងយុត្តិធម៌ក្តី ក៏លោក ឡេង ប៉េង ឡុង អ្នកនាំពាក្យរដ្ឋសភា ជឿជាក់ថា អាជ្ញាធរចាប់ខ្លួនលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាការត្រឹមត្រូវ។ លោក ឡេង ប៉េងឡុង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅមុននេះ បន្តិចថា តាមច្បាប់អាជ្ញាធរ ឬតុលាការអាចចាប់ខ្លួនតំណាងរាស្ត្រភ្លាមៗបាន បើវាជាករណីបទល្មើសជាក់ស្តែង។ លោកជឿជាក់លើការងារបស់ក្រសួងយុត្តិធម៌ថា ការចាប់ខ្លួន លោក អ៊ុំ សំអាន កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី ១១ ខែមេសា នៅខេត្តសៀមរាប កន្លងទៅ ធ្វើតាមច្បាប់ត្រឹមត្រូវ បើទោះជាលោកអ្នកនាំពាក្យរូបនេះ អះអាងថា ខាងវិមានរដ្ឋសភា នៅមិនទាន់ទទួលបានការបំភ្លឺពីក្រសួងយុត្តិធម៌ជុំវិញករណីនេះក្តី។ លោក ប៉េងឡុង បន្ថែមបែបនេះថា៖« ខ្ញុំជឿថា ក្រសួងយុត្តិធម៌មានភស្តុតាងត្រឹមត្រូវ។ ហើយគេមិនមែនចេះតែធ្វើលេងសើចឯណា គឺធ្វើតាមច្បាប់»។
អានបន្ត -
គណបក្សប្រឆាំងនិងអ្នកច្បាប់ថា ការចាប់ខ្លួនតំណាងរាស្រ្តធ្វើឡើងដោយរំលោភរដ្ឋធម្មនុញ្ញ
គណបក្សប្រឆាំងនិងអ្នកច្បាប់លើកឡើងថា ការចាប់ខ្លួនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលសកម្មរឿងព្រំដែននោះធ្វើឡើងដោយរំលោភច្បាប់រដ្ឋធម្មនុញ្ញ ដោយពួកគេបញ្ជាក់ថាវាមិនមែនជាបទល្មើសជាក់ស្តែងនោះទេ។ លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែនត្រូវបានជនស្លៀកពាក់ស៊ីវិលចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។
អានបន្ត -
ព្រឹទ្ធសភានឹងបន្តពិភាក្សានិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់សហជីពនៅថ្ងៃទី១២មេសា
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កំណត់យកថ្ងៃអង្គារ ទី១២ ខែមេសា ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដ៏ចម្រូងចម្រាស ដែលសភាបានអនុម័តកាលពីសប្ដាហ៍មុន។ សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម័យប្រជុំលើកទី៨ នីតិកាលទី៣ ឲ្យដឹងនៅថ្ងៃទី១១ ខែមេសា ថា គណៈកម្មាធិការនេះ នឹងបន្តពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួនពីរ គឺការពិនិត្យ និងឲ្យយោបល់សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព និងប្រកាសទទួលស្គាល់សមាជិកថ្មីនៃព្រឹទ្ធសភា។
អានបន្ត -
សង្គមស៊ីវិលថា កញ្ញា “ខុម ចាន់តារាទី” ជាស្ត្រីរងគ្រោះក្នុងកម្មវត្ថុកេងចំណេញនយោបាយ
អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិស្ត្រី ចំនួន២០ ជំរុញរដ្ឋាភិបាលឲ្យចាត់វិធានការជាបន្ទាន់ ទៅលើអ្នកដែលបញ្ចេញខ្សែអាត់សំឡេង ធ្វើឲ្យស្ត្រីមា្នក់ឈ្មោះ កញ្ញា ខុម ចាន់តារាទី ក្លាយជាជនសង្ស័យដោយសង្គមស៊ីវិលយល់ថា ទង្វើនោះធ្វើឲ្យស្ត្រីរងគ្រោះព្រោះតែចង់កេងចំណេញផ្នែកនយោបាយ។ អង្គការសង្គមស៊ីវិលទាំងនោះរួមមាន អង្គការសីលីកា អង្គការអាដហុក អង្គការខុមហ្វ្រែល អង្គការស្ត្រីខ្មែរ អង្គការបន្ទាយស្រី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការសមធម៌កម្ពុជា និងអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា រួមទាំងអង្គការផ្សេងៗទៀត។
អានបន្ត -
លោក ឈាង វុន៖ លោក អ៊ុំ សំអាន ត្រឡប់មកកម្ពុជាវិញចំពេលនះ ហាក់គ្មានបំណងល្អទេ
អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មួហ្មងក្នុងចិត្តជុំវិញ ការវិលត្រឡប់មកកម្ពុជារបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវអាជ្ញាធរចាប់ខ្លួនកាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី ១១ ខែមេសា។ លោកថា ការវិលត្រឡប់របស់លោក អ៊ុំ សំអាន ចំពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្តពេលនេះ ទំនងជាមិនមានបំណងល្អនោះទេ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនសប្បាយចិត្តនឹងការលើកឡើងរបស់លោក ឈាង វុន នោះឡើយ។ ក្នុងចិត្តរបស់ លោក ឈាង វុន មិនមែនជារឿងធម្មតាឡើយ ដែលលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សម្រេចចូលមកកម្ពុជា ហើយត្រូវអាជ្ញាធរចាប់ខ្លួននៅពេលនេះ។ លោក យល់ថា លោក អ៊ុំ សំអាន អាចមានបំណងណាមួយមិនល្អហើយ ដែលត្រឡប់មកកម្ពុជា ចំពេលដែលនៅកម្ពុជា រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ លោក ឈាង វុន បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបែបនេះថា ៖« ខ្ញុំគិតថា គាត់មកពេលនេះ ហាក់មិនមានបំណងល្អនោះទេ។ ខ្ញុំនិយាយបានតែប៉ុណ្ណឹង។ ព្រោះយើងកំពុងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គាត់មក»។ លោក ឈាង វុន បដិសេធមិនចោទឲ្យចំៗថា លោក អ៊ុំ សំអាន មានបំណងមិនល្អណាមួយឲ្យពិតប្រាកដទេ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តត្បូងឃ្មុំគ្រោងដាក់ញត្តិទៅស្ថាប័នធំៗនៅភ្នំពេញបន្ទាប់ពីចូលឆ្នាំរួច
ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តត្បូងឃ្មុំ នឹងឡើងទៅដាក់ញត្តិនៅរាជធានីភ្នំពេញ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី។ ពលរដ្ឋបញ្ជាក់ថា ដោយសារអាជ្ញាធរខេត្ត នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ ទើបបណ្ដាលឲ្យពួកគាត់ បង្ខំចិត្តត្រូវតែនាំគ្នាឡើងសុំកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិពាក់ព័ន្ធតែម្ដង។ ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង លោក សែម សាង ឲ្យដឹងថា ពលរដ្ឋជាច្រើនសហគមន៍ដែលរងគ្រោះដោយសារការបាត់បង់ព្រៃសហគមន៍ជាង ៥ពាន់ហិកតារ នឹងទៅយកញត្តិទៅដាក់ស្ថាប័នជាតិធំៗ រួមមាន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងអង្គភាពប្រឆាំងអំពើពុករលួយ ជាដើម។
អានបន្ត -
កម្មកររោងចក្រ ធាន ធាន ដែលថៅកែរត់ចោលទទួលបានប្រាក់សំណង៣០%
កម្មករកាត់ដេរនៅរោងចក្រ ធាន ធាន (Thien Thien) ក្នុងនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលថៅកែរត់ចោល បានទទួលប្រាក់ឈ្នួលបញ្ចប់ហើយ នៅថ្ងៃទី១០ មេសា។ ទាំងកម្មករខ្លះ និងមន្ត្រីសហជីពនិយាយថា ពួកគាត់មិនសូវពេញចិត្តនឹងដំណោះស្រាយនេះទេ ប៉ុន្តែមិនមានជម្រើសអ្វីផ្សេងទៀត។ ប្រធានសហព័ន្ធសហជីពសាមគ្គី ឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ង់ ផាន្នី មានប្រសាសន៍ថា កម្មករកម្មការិនីចំនួន ១៤៨នាក់ក្នុងចំណោមកម្មករសរុប ១៦៤នាក់ នៅរោងចក្រកាត់ដេរឈ្មោះ ធាន ធាន បានទទួលយកប្រាក់ឈ្នួល ៣០% បញ្ចប់ការទាមទារ។
អានបន្ត -
អាជ្ញាធរខេត្តរតនគិរីអំពាវនាវសហគមន៍ជនជាតិដើមភាគតិចឈប់កាប់ឆ្ការដីចម្ការកាហ្វេឯកជន
សហគមន៍ជនជាតិដើមភាគតិចភូមិសោមត្រកចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បាននាំគ្នាកាប់បំផ្លាញចម្ការកាហ្វេគ្រួសាររបស់ពលរដ្ឋខ្មែរប្រមាណ ២០ហិកតារ ដណ្ដើមយកដីដោយសំអាងថា ដីតំបន់នោះជាអតីតដីដូនតាសហគមន៍។ ចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋាន ចាត់ទុកទង្វើអ្នកភូមិថាជាការយល់ច្រឡំទាក់ទិនកម្មសិទ្ធិដូនតា។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) នៅថ្ងៃទី៩ ខែមេសា អំពាវនាវសុំឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិចភូមិសោមត្រកចាស់ បញ្ឈប់សកម្មភាពចូលទៅកាន់កាប់ដីជាកម្មសិទ្ធិស្របច្បាប់របស់បុគ្គលឯកជន ចៀសវាងប្រឈមទៅនឹងការចោទប្រកាន់ពីបទរំលោភកម្មសិទ្ធិអ្នកដទៃ។
អានបន្ត -
ពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើង១៦គ្រួសារព្រមទទួលដំណោះស្រាយដីធ្លីពីសាលាក្រុង
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងតំបន់បឹងកក់ ក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន ១៦គ្រួសារ ព្រមទទួលដំណោះស្រាយពីសាលាក្រុងដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយច្រើនឆ្នាំកន្លងមក។ ទាក់ទិនបញ្ហានេះ សង្គមស៊ីវិលសាទរដែលអាជ្ញាធរមានឆន្ទៈដោះស្រាយជម្លោះដីធ្លីនៅតំបន់មានជម្លោះនោះឲ្យបានចប់។ សាលារាជធានីភ្នំពេញ អះអាងថា ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងតំបន់បឹងកក់ចំនួន ១៦គ្រួសារ នឹងទទួលបានដីទំហំ ៤ម៉ែត្រគុណនឹង ១៦ម៉ែត្រក្នុងមួយគ្រួសារ ក្រោយពិធីបុណ្យចូលឆ្នាំ។
អានបន្ត -
សង្គមស៊ីវិលធ្វើការលើកស្ទួយសិទ្ធិស្ត្រីបារម្ភពីបញ្ហាហិង្សាលើផ្នែកយេនឌ័រ
សង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិស្ត្រី ព្រួយបារម្ភពីបញ្ហាហិង្សាលើផ្នែកយេនឌ័រ ដែលចេះតែបន្តកើនឡើងឥតឈប់ឈរនៅកម្ពុជា។ ការព្រួយបារម្ភនេះ ពួកគេបានលើកយកករណីកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលបណ្ដាញសង្គម និងសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយនូវជីវិតឯកជនរបស់នាងជាបន្តបន្ទាប់។ បច្ចុប្បន្នករណីនេះត្រូវបានតុលាការចេញដីកាកោះហៅទាក់ទងនឹងការចោទប្រកាន់រូបនាងចំនួនពីរបទចោទ គឺបទផ្ដល់សក្ខីកម្មក្លែង និងករណីអំពើពេស្យាចារ។ សង្គមស៊ីវិលចាត់ទុកអ្នកនយោបាយនៃគណបក្សធំៗទាំងពីរ ថាប្រើប្រាស់ស្ត្រីជាកម្មវត្ថុក្នុងការទាញយកផលប្រយោជន៍ផ្នែកនយោបាយ។
អានបន្ត -
គ.ជ.ប ថាការចុះឈ្មោះបោះឆ្នោតនឹងធ្វើឡើងនៅឆ្នាំ២០១៦នេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)អះអាងថាខ្លួនមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការចុះឈ្មោះបោះឆ្នោតនៅឡើយទេ តែថានឹងរៀបចំឡើងនៅក្នុងឆ្នាំ២០១៦នេះ។ ក្នុងសេចក្តីបំភ្លឺទៅកាន់សារព័ត៌មានCambodia Dailyដែលចុះថ្ងៃទី៦ ខែមេសានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថាគ.ជ.ប មិនទាន់បានប្រកាសកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ជាផ្លូវការនោះទេ ដោយសេចក្តីព្រាងបទបញ្ជានិងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតកំពុងស្ថិតក្នុងដំណាក់កាលនៃការរៀបចំ តែគ.ជ.ប អះអាងថានឹងសម្រេចលើបទបញ្ជានីតិវិធីនេះក្នុងពេលឆាប់ៗខាងមុខ។
អានបន្ត -
អង្គការការពារសិទ្ធិស្ដ្រី៖ ករណីកញ្ញាស្រីមុំ ជាការទាញយកផលប្រយោជន៍ផ្នែកនយោបាយ
ករណីកញ្ញាស្រីមុំ ឬ ខុម ចាន់តារាទី ដែលត្រូវបានប្រភពអនាមិកទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា ត្រូវបានក្រុមអង្គការការពារសិទ្ធិស្ដ្រីមើលឃើញថា ជាការទាញយកផលប្រយោជន៍ផ្នែកនយោបាយរបស់គណបក្សនយោបាយ។ លើសពីនេះ ការទម្លាយខ្សែអាត់សំឡេង និងដីកាកោះហៅរបស់តុលាការចំពោះកញ្ញា ខុម ចាន់តារាទី កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូរ និងជីវភាពរបស់នាងយ៉ាងខ្លាំង។ តាមរយៈសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី៨មេសា ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ និងគណបក្សនយោបាយ បង្ហាញឆន្ទៈរបស់ខ្លួននៅក្នុងការដោះស្រាយបញ្ហានេះ ដោយអនុវត្តតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព។ ករណីកញ្ញាស្រីមុំ ឬ ខុម ចាន់តារាទី ដែលត្រូវបានប្រភពអនាមិកនិងសារព័ត៌មានក្នុងស្រុកមួយចំនួនទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា គឺជាបញ្ហាហិង្សាផ្អែកលើយេនឌ័រ ដែលអង្គការសង្គមស៊ីវិលព្រួយបារម្ភយ៉ាងខ្លាំង។ សម្រាប់អង្គការសង្គមស៊ីវិល សំណុំរឿងរបស់កញ្ញាស្រីមុំ បើទោះបីវាជារឿងពិត វាគឺជារឿងជីវិតឯកជនសុទ្ធសាធ។ ហើយបុគ្គលតែម្នាក់គត់ដែលមានសិទ្ធិប្ដឹងទៅតុលាការ គឺភរិយារបស់លោក កឹម សុខា ដោយផ្អែកលើច្បាប់ស្ដីពីឯកពន្ធភាព។
អានបន្ត