កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
បណ្ដាញសហគមន៍ព្រៃឡង់ស្នើរដ្ឋាភិបាលដាក់ពួកគេចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរ
តំណាងបណ្ដាញសហគមន៍ព្រៃឡង់មកពី៤ខេត្តបានស្នើឲ្យរដ្ឋាភិបាលដាក់ពួកគេឲ្យចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរនិងសា្ថប័នពាក់ព័ន្ធដើម្បីជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ។ ការស្នើចូលរួមការពារព្រៃឡង់ បន្ទាប់ពីក្រុមបណ្តាញសហគមន៍មិនមានជំនឿទៅលើអាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសនាពេលកន្លងមក ហើយថាជនល្មើសកំពុងបន្តកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យ ដោយមិនទាន់មានអាជ្ញាធរចុះបង្រ្កាបនិងទប់ស្កាត់នោះទេ។
អានបន្ត -
បណ្ដាញសហគមន៍ព្រៃឡង់ស្នើរដ្ឋាភិបាលដាក់ពួកគេចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរ
តំណាងបណ្ដាញសហគមន៍ព្រៃឡង់មកពី៤ខេត្តបានស្នើឲ្យរដ្ឋាភិបាលដាក់ពួកគេឲ្យចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរនិងសា្ថប័នពាក់ព័ន្ធដើម្បីជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ។ ការស្នើចូលរួមការពារព្រៃឡង់ បន្ទាប់ពីក្រុមបណ្តាញសហគមន៍មិនមានជំនឿទៅលើអាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសនាពេលកន្លងមក ហើយថាជនល្មើសកំពុងបន្តកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យ ដោយមិនទាន់មានអាជ្ញាធរចុះបង្រ្កាបនិងទប់ស្កាត់នោះទេ។
អានបន្ត -
អ្នកមានជម្លោះដីធ្លីខកចិត្តចំពោះ ACU ដោយថាមិនចាត់ការលើបណ្តឹងរបស់ពួកគេដូចបណ្តឹងរបស់ក្រុមនិស្សិត
អ្នកមានជម្លោះដីធ្លីនៅសហគមន៍បឹងកក់៧គ្រួសារសំដែងការខកចិត្តដោយថាអង្គភាពប្រឆាំងអំពើពុករលួយមិនចាត់ការលើបណ្តឹងរបស់ពួកគេដែលបានប្តឹងអភិបាលរាជធានីភ្នំពេញទាក់ទងរឿងពលរដ្ឋចោទថាបានប្រព្រឹត្តអំពើពុករលួយក្នុងការដោះស្រាយជម្លោះដីធ្លី។ ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ចាត់ការបណ្តឹងនោះនៅព្រឹកថ្ងៃសុក្រនេះប្រជាពលរដ្ឋបឹងកក់បាននាំគ្នាដាក់ញត្តិទៅកាន់គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបន្ថែមទៀត។
អានបន្ត -
អ្នកមានជម្លោះដីធ្លីខកចិត្តចំពោះ ACU ដោយថាមិនចាត់ការលើបណ្តឹងរបស់ពួកគេដូចបណ្តឹងរបស់ក្រុមនិស្សិត
អ្នកមានជម្លោះដីធ្លីនៅសហគមន៍បឹងកក់៧គ្រួសារសំដែងការខកចិត្តដោយថាអង្គភាពប្រឆាំងអំពើពុករលួយមិនចាត់ការលើបណ្តឹងរបស់ពួកគេដែលបានប្តឹងអភិបាលរាជធានីភ្នំពេញទាក់ទងរឿងពលរដ្ឋចោទថាបានប្រព្រឹត្តអំពើពុករលួយក្នុងការដោះស្រាយជម្លោះដីធ្លី។ ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ចាត់ការបណ្តឹងនោះនៅព្រឹកថ្ងៃសុក្រនេះប្រជាពលរដ្ឋបឹងកក់បាននាំគ្នាដាក់ញត្តិទៅកាន់គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបន្ថែមទៀត។
អានបន្ត -
ពលរដ្ឋខេត្តព្រះសីហនុប្រតិកម្មនឹងការធ្វើឲ្យបាត់ផ្លូវស្នាព្រះហស្តអតីតព្រះមហាក្សត្រ
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ប្រតិកម្មចំពោះក្រុមការងារមន្ត្រីជំនាញក្នុងខេត្តនេះ ដែលធ្វើឲ្យបាត់បង់ផ្លូវក្រាលកៅស៊ូជាស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ទៅឲ្យក្រុមហ៊ុនសណ្ឋាគារសុខា (Sokha Hotel) គ្រប់គ្រងផ្ដាច់មុខ។ ប្រជាពលរដ្ឋសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយមានវិធានការរក្សាផ្លូវក្រាលកៅស៊ូប្របមាត់សមុទ្រឲ្យបានគង់វង្ស ហើយបើកផ្លូវនេះជូនប្រជាពលរដ្ឋ អាចប្រើប្រាស់ឡើងវិញឲ្យបានមុនបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ។
អានបន្ត -
គណបក្សអំណាចខ្មែរទាមទារឲ្យលោក ឱម យ៉ិនទៀង បកស្រាយរឿងចែកស្រោមសំបុត្រទៅកងទ័ព
គណបក្សអំណាចខ្មែរបានដាក់លិខិតមួយច្បាប់ទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។ ក្នុងលិខិតចុះថ្ងៃទី៨ខែមេសា លោក សួន សេរីរដ្ឋា ប្រធានគណបក្សបានសរសេរថាលោកបានដឹងតាមប្រព័ន្ធសង្គមហ្វេសប៊ុកនូវព័ត៌មាននិងរូបភាព ដែលលោក ឱម យ៉ិនទៀង បានដឹកនាំមន្រ្តីអង្គភាព ចុះទៅសួរសុខទុក្ខកងទ័ពនៅខេត្តព្រះវិហារនិងបានចែកស្រោមសំបុត្រជូនគ្រួសារនាយទាហាននិងពលទាហានកងពលធំអន្តរាគមន៍លេខ៣ ប្រចាំខេត្តព្រះវិហារ។ លោកស្នើឲ្យប្រធានអង្គភាពនេះបកស្រាយថាតើក្នុងស្រោមសំបុត្រនោះជាអ្វី។
អានបន្ត -
ប្រធានACUថាកំពុងផ្ទៀងផ្ទាត់ព័ត៌មានការលាក់លុយក្រៅប្រទេសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង នារសៀលនេះលើកឡើងថាលោកបានដឹងពីឯកសារដែលបង្ហាញថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានទិញភាគហ៊ុននៅក្រៅប្រទេស ដែលត្រូវបានចាត់ទុកថាជាមធ្យោបាយមួយនៃការលាក់លុយក្រៅប្រទេសហើយថាអង្គភាពកំពុងផ្ទៀងផ្ទាត់លើករណីនេះ។ លោក ឱម យ៉ិនទៀង លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធអំពើពុករលួយរបស់អគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា។ ជាការឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោកមានប្រសាសន៍ថាអង្គភាពបានទទួលព័ត៌មានពីការបង្ហាញរបស់ឯកសារបរទេសមួយដែលថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ជាប់ពាក់ព័ន្ធនឹងការលាក់លុយក្រៅប្រទេស ហើយលោកថាអង្គភាពកំពុងផ្ទៀងផ្ទាត់ព័ត៌មាននេះតែមិនទាន់សម្រេចថាបើកការស៊ើបអង្កេតនៅឡើយ។
អានបន្ត -
សង្គមស៊ីវិលរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថាអនុវត្តការងារមានស្តង់ដារពីរ
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលចង់ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ អនុវត្តការបើកកញ្ចប់ឯកសារប្រកាសទ្រព្យសម្បត្តិរបស់អ្នកនយោបាយ ដោយតម្លាភាព យុត្តិធម៌ និងស្មើភាពគ្នា។ អង្គការសង្គមស៊ីវិលមើលឃើញថា ការបើកយុទ្ធនាការស្វែងរកអំពើពុករលួយក្នុងចំណោមអ្នកនយោបាយនៅពេលនេះ ហាក់មិនទាន់មានស្តង់ដារមួយរួមនៅឡើយ។
អានបន្ត -
រដ្ឋាភិបាលអះអាងថាការតាក់តែងក្រមបរិស្ថានដើម្បីការពារព្រៃឈើ
មន្រ្តីក្រសួងបរិស្ថានអះអាងថាការតាក់តែងក្រមបរិស្ថានគឺដើម្បីជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដែលកន្លងទៅនេះមានក្រសួងច្រើនពេកជាអ្នកទទួលទទួលខុសត្រូវ។ ការលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាមួយស្ដីពីសេចក្ដីព្រាងក្រមបរិស្ថានលើកដំបូងកាលថ្ងៃទី០៦ខែមេសាដែលរៀបចំឡើងដោយក្រសួងបរិស្ថាននិងក្រុមមេធាវីវិស្ណុម។
អានបន្ត -
ILO ពិនិត្យច្បាប់សហជីពឡើងវិញ ដើម្បីស្វែងរកភាពមិនសមស្របនឹងអនុសញ្ញាអន្តរជាតិ
អង្គការការងារអន្តរជាតិ ហៅកាត់ថា ILO នឹងពិនិត្យខ្លឹមសារនៃច្បាប់ស្តីពីសហជីព ដែលរដ្ឋសភា ទើបតែអនុម័ត កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ។ ភាគីសហជីព សង្ឃឹមថា វិធានការរបស់អង្គការអន្តរជាតិមួយនេះ នឹងធ្វើឲ្យច្បាប់ស្តីពីសហជីព មានភាពវិជ្ជមាន។ ដោយផ្អែកលើវិធាននិងនីតិវិធីរបស់ខ្លួន ក្រុមប្រឹក្សាត្រួតពិនិត្យនៃអង្គការការងារអន្តរជាតិ នឹងពិនិត្យលើច្បាប់សហជីព ដែលរដ្ឋសភាទើបតែអនុម័តនាពេលថ្មីៗនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការ ILO ស្តីពីច្បាប់ស្តីពីសហជីព ដែលបានចុះផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ។
អានបន្ត -
មន្ត្រីសាលារាជធានីភ្នំពេញចុះសិក្សាពីស្ថានភាពរស់នៅរបស់អតីតអ្នកបុរីកីឡា
មន្ត្រីសាលារាជធានីភ្នំពេញ បានចុះសិក្សាពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ភ្នំបាត ជាអតីតពលរដ្ឋបុរីកីឡា ដែលបានត្អូញត្អែរជារៀងរាល់ថ្ងៃថា ពួកគេពិបាកក្នុងការរស់នៅ។ ការចុះសិក្សារបស់មន្ត្រីសាលារាជធានីភ្នំពេញ នៅពេលនេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិនាំគ្នាមកដាក់ញត្តិពីរថ្ងៃជាប់គ្នា ឲ្យសាលារាជធានី រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អន្តរាគមន៍ដោះស្រាយការរស់នៅរបស់ពួកគេនៅតំបន់ភ្នំបាត បន្ទាប់ពីអាជ្ញាធរ និងក្រុមហ៊ុនផានអ៊ីម៉ិច បណ្ដេញពួកគេចេញពីសហគមន៍បុរីកីឡា។ ប្រជាពលរដ្ឋតំបន់ភ្នំបាត ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ជាអតីតពលរដ្ឋបុរីកីឡា កំពុងរង់ចាំលទ្ធផលពីមន្ត្រីសាលារាជធានីភ្នំពេញ នៅសប្ដាហ៍ក្រោយ បន្ទាប់ពីចុះសិក្សាស្ថានភាពរស់នៅរបស់ពួកគេ។
អានបន្ត -
ក្រសួងប្រៃសណីយ៍ថាច្បាប់ទូរគមនាគមន៍មិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិទេ
ក្រសួងប្រៃសណីយ៍អះអាងថាច្បាប់ស្តីពីទូរគមនាគមន៍មិនបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងសេរីភាពបញ្ចេញមតិរបស់បុគ្គលតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។ នេះជាការឆ្លើយតបរបស់រដ្ឋាភិបាលទៅកាន់អង្គការលីកាដូដែលបានចេញរបាយការណ៍សង្ខេបមួយកាលពីចុងខែមីនាថាច្បាប់ស្តីពីទូរគមនាគមន៍មានមាត្រាមួយចំនួនចែងមករំលោភលើច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ។
អានបន្ត -
សហគមន៍ព្នងខេត្តមណ្ឌលគិរីថាព្រៃរាប់ពាន់ហិកតារត្រូវបានគេកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិ
ដីព្រៃរាប់ពាន់ហិកតារនៅតំបន់វាល់យោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានគេកាប់រានដើម្បីយកដីជាសម្បត្តិឯកជន។ សហគមន៍ព្នង រស់នៅតំបន់នោះអះអាងថា ការកាប់រានព្រៃនេះ បង្កផលប៉ះពាល់តំបន់ព្រៃអភិរក្សប្រពៃណីជនជាតិដើមភាគតិច និងជីវភាពរស់នៅរបស់ពួកគេ។ ជនជាតិដើមភាគតិចព្នង នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា នៅថ្ងៃទី៥ ខែមេសា អំពាវនាវសុំឲ្យរាជរដ្ឋាភិបាល ដកហូតដីពីអ្នកមានអំណាច និងពលរដ្ឋដែលបានកាប់រានព្រៃដោយខុសច្បាប់នៅតំបន់វាល់យោង ប្រគល់ឲ្យសហគមន៍អភិរក្សឡើងវិញ ដើម្បីរក្សាព្រៃឈើទុកជាសម្បត្តិធនធានធម្មជាតិ និងជាផ្នែករក្សាបរិស្ថានធម្មជាតិទៅថ្ងៃអនាគត។
អានបន្ត -
ក្រមបរិស្ថានដំបូងគេរបស់កម្ពុជា នឹងបញ្ចប់ភាពប្រទាំងប្រទើស
ក្រសួងបរិស្ថាននៅថ្ងៃទី៦ មេសានេះ បានបើកការពិភាក្សាស្តីពីក្រមបរិស្ថានដំបូងសម្រាប់ប្រទេសកម្ពុជាដែលមានការចូលរួមពីសង្គមស៊ីវិលពាក់ព័ន្ធជាច្រើន។ សង្គមស៊ីវិលបានអបអរសាទរផង និងព្រួយបារម្ភផង។ យ៉ាងណាក៏ដោយ ក្រមថ្មីនេះ គឺជាការបើកផ្លូវឱ្យផ្នែកគតិយុត្តិសម្រាប់កិច្ចការពារបរិស្ថាននៅកម្ពុជា។ ក្រមបរិស្ថានលើកទី១របស់កម្ពុជា នឹងបែងចែកតួនាទីភារៈកិច្ចរបស់ក្រសួងមន្ទីរដែលជាន់គ្នាឱ្យដាច់ស្រឡះ។ ប៉ុន្តែសង្គមស៊ីវិលសំដែងការព្រួយបារម្ភ ព្រោះថាក្រម ដែលមានវិសាល ភាពធំធេង និងលើកទី១ អាចត្រូវការពេលវេលាច្រើនជាងនេះ ដើម្បីបង្កើតបានជាក្រមដែលការពារផលប្រយោជន៍ និងគាំពារឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតចំពោះកិច្ចការងារបរិស្ថាន។
អានបន្ត -
តុលាការដោះលែងអតីតអ្នកបើករថយន្ត២នាក់របស់ក្រុមហ៊ុនកាពីតូលឲ្យនៅក្រៅឃុំ
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានឲ្យដឹងថា តុលាការបានសម្រេចដោះលែងអតីតអ្នកបើកបររថយន្តពីរនាក់របស់ក្រុមហ៊ុនកាពីតូល ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយពីអ្នកទាំងពីរត្រូវបានឃុំខ្លួនអស់ជាងរយៈពេលជិត៣ខែ ពាក់ព័ន្ធនឹងករណីហិង្សាក្បែរក្រុមហ៊ុន។ កាលពីថ្ងៃទី៦ ខែកុម្ភៈ វិវាទការងារនៅក្រុមហ៊ុនកាពីតូលបានផ្ទុះហិង្សាបង្កឲ្យអ្នកតវ៉ា១៤នាក់ជាអតីតបុគ្គលិកក្រុមហ៊ុននេះរងរបួសធ្ងន់។ ក្រោយហិង្សានោះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកតវ៉ាពីរនាក់មានឈ្មោះ ណន វណ្ណា ជាអតីតអ្នកបើករថយន្តកាពីតូលដែលត្រូវបានបញ្ឈប់ពីការងារ និងម្នាក់ទៀតឈ្មោះ រស់ ស៊ីផៃ ជាសមាជិកសហភាពការងារកម្ពុជាដែលបានចូលរួមតវ៉ាប្រឆាំងនឹងក្រុមហ៊ុនកាពីតូល។
អានបន្ត -
តំណាងរាស្ត្របក្សប្រឆាំងដែលរងរបួសថាលោក ឈាង វុន អាចជាអ្នករៀបចំឲ្យមានហិង្សា
តំណាងរាស្ត្រគណបក្សប្រឆាំងដែលរងរបួសមួយរូបអំពាវនាវឲ្យរដ្ឋសភានិងស្ថាប័នពាក់ព័ន្ធបើកកាស៊ើបអង្កេតលើការអត្ថាធិប្បាយរបស់តំណាងរាស្ត្របក្សកាន់អំណាចមួយរូប ដោយសង្ស័យថាមន្ត្រីនោះអាចជាអ្នករៀបចំផែនការឲ្យគេប្រើហិង្សាលើតំណាងរាស្ត្រនៅជាប់របងរដ្ឋសភា កាលពីចុងឆ្នាំ២០១៥។ កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ប៉ុន្តែក្រោយមកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានអត្ថាធិប្បាយក្នុងកិច្ចពិភាក្សាតុមូល នៅវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថាតំណាងរាស្ត្រទាំងនោះ មានចេតនាចង់ឲ្យគេវ៉ៃក្នុងហេតុផលកេងចំណេញនយោបាយ។
អានបន្ត -
សមាជិកសភាអាស៊ានស្នើអោយព្រឹទ្ធសភាកម្ពុជាបដិសេធច្បាប់សហជីព
ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា (Jakarta) រិះគន់ច្បាប់ស្ដីពីសហជីព ដែលរដ្ឋសភាទើបអនុម័តថ្មីៗថា បានទាញអោយស្ថានភាពគោរពសិទ្ធិកម្មករដើរថយក្រោយ និងបានរំលោភលើបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិការងារ និងសិទ្ធិមនុស្ស។ ការរិះគន់នេះគឺនៅពេលដែលច្បាប់នេះបានបញ្ជូនបន្តពីរដ្ឋសភាទៅដល់ព្រឹទ្ធសភា ដើម្បីពិភាក្សា និងអនុម័ត។ ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស ស្នើអោយព្រឹទ្ធសភាបដិសេធច្បាប់នេះ ហើយបញ្ជូនត្រឡប់ទៅឲ្យស្ថាប័នជំនាញ ពិនិត្យឡើងវិញ ដោយសារតែពួកគេយល់ថា សេចក្ដីព្រាងច្បាប់នេះពុំបានឆ្លងការពិគ្រោះយោបល់គ្រប់គ្រាន់ និងបំពេញបានត្រឹមត្រូវតាមបទដ្ឋានច្បាប់អន្តរជាតិ។
អានបន្ត -
សហជីពលើកពេលតវ៉ាប្រឆាំងក្រុមហ៊ុនកាពីតូល ខណៈមានភាគីទី៣ចេញមុខសម្របសម្រួល
គម្រោងតវ៉ានៅព្រឹកថ្ងៃពុធនេះប្រឆាំងក្រុមហ៊ុនកាពីតូលដោយសារតែក្រុមហ៊ុនបញ្ឈប់អ្នកបើកបរ៤៥នាក់នោះត្រូវបានលើកពេលវិញដោយស្ងៀមស្ងាត់ ខណៈមានភាគីទី៣បានចេញមុខសម្របសម្រួល។ កាលពីសប្តាហ៍មុនអតីតអ្នកបើកបរឲ្យក្រុមហ៊ុនកាពីតូលបានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ក្រសួងការងារ និងក្រសួងមហាផ្ទៃ ប្រាប់ពីគម្រោងធ្វើបាតុកម្មជាថ្មីទៀតនៅមុខស្នាក់ការក្រុមហ៊ុនជិតផ្សារអូឬស្សី ចាប់ពីថ្ងៃទី៦ខែមេសានេះទៅដែលសហជីពថាបាតុកម្មនោះជំរុញលក្ខខណ្ឌការងារនិងទាមទារឲ្យភាគីក្រុមហ៊ុនយកពួកគេចូលធ្វើវិញ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកំពង់ធំស្នើអាជ្ញាធរជួយដោះស្រាយជម្លោះឲ្យបានមុនចូលឆ្នាំ
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ស្នើឲ្យអាជ្ញាធរខេត្តជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់រហ័ស ពិសេសឲ្យបានមុនពិធីបុណ្យចូលឆ្នាំ។ ការស្នើសុំនេះ ក្រោយពេលមន្ត្រីរដ្ឋបាលព្រៃឈើ យកគ្រឿងចក្រទៅឈូសឆាយដីដាំដំណាំរបស់ពួកគាត់ធ្លាប់អាស្រ័យផលកាលពីចុងខែមីនា។ អភិបាលខេត្តបញ្ជាក់ថា បានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម ចុះពិនិត្យមើលបញ្ហាទាំងនេះរួចហើយ។ ពលរដ្ឋមានជម្លោះដីធ្លី ២៦គ្រួសារនៅឃុំក្រយា បារម្ភខ្លាចមន្ត្រីរដ្ឋបាលព្រៃឈើ នឹងឈូសឆាយដីរបស់ពួកគាត់ជាថ្មីទៀត ប្រសិនបើអាជ្ញាធរនៅតែពន្យារពេលដោះស្រាយ។ ពលរដ្ឋទាំងនោះថែមទាំងដាក់ពាក្យប្ដឹងទៅអាជ្ញាធរខេត្តកាលពីថ្ងៃទី៤ មេសា បន្ទាប់ពីដីដែលពួកគេធ្លាប់កាន់កាប់ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ឈូសឆាយកាលពីថ្ងៃទី២៩ មីនា ដោយអះអាងថា ជាដីបម្រុងទុករបស់រដ្ឋ។
អានបន្ត -
សហជីពបដិសេធមិនទទួលយកសំណងពីសណ្ឋាគារវិចតូរីយ៉ាអង្គរជាថ្នូរបញ្ឈប់កម្មករ៦០នាក់
ម្ចាស់សណ្ឋាគារវិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) នៅក្នុងខេត្តសៀមរាប បានសម្រេចចិត្តចុងក្រោយថា នឹងសុខចិត្តទូទាត់ប្រាក់សំណងជូនកម្មករចំនួន ៦០នាក់ដែលគេបានបញ្ឈប់ពីការងារ ដោយសារតែការនាំគ្នាបង្កើតសហជីពនៅក្នុងកន្លែងការងារនោះ។ ការសម្រេចចិត្តទូទាត់ប្រាក់សំណងនេះ បានធ្វើឡើងបន្ទាប់ពីភាគីសណ្ឋាគារវិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា និងសហជីពកម្មករ បានតតាំងគ្នាតាមផ្លូវច្បាប់នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលអស់រយៈពេលជាង ៣ខែមកហើយ។
អានបន្ត