កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.199


  • នាយករដ្ឋមន្រ្តីប្រកាស​លុប​ចោល​គម្រោង​ធ្វើ​ផ្លូវអាកាសល្បឿនលឿនទៅព្រលានយន្តហោះ​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារនេះ ​ប្រកាស​លុប​ចោល​ផ្លូវ​អាកាស​ល្បឿនលឿនដែល​មាន​តម្លៃ​​ប្រមាណ​៣៦០លានដុល្លារ​ ដោយ​លោក​បញ្ជា​ឲ្យ​យក​​ផ្លូវ​ដែក​ដែលមានស្រាប់​ មកធ្វើ​ជាផ្លូវ​ធំ​ជំនួសវិញ​។​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​ដើម្បីកុំឲ្យ​មាន​ប្រជា​ពលរដ្ឋ​តវ៉ាត​ទៅទៀត លោក​សម្រេច​មិន​ឲ្យ​មានការធ្វើ​ផ្លូវល្បឿនលឿនដើម្បីធ្វើដំណើ​រ​ទៅ​ព្រលានយន្តហោះ។ លោក​មានប្រសាសន៍ថា​៖ “ហើយ​ខ្ញុំសូមប្រកាសថ្ងៃនេះ សូម​បងប្អូន​តាម​ផ្លូវរថភ្លើងពីភ្នំពេញទៅ​ពោធិ៍ចិនតុង​ ឈប់​ធ្វើបាតុកម្ម ឈប់ទាមទារ​ធ្វើវេទិកាសាធារណៈ ខ្ញុំមិនអនុញ្ញាតឲ្យធ្វើអាផ្លូវHigh Way អ៊ិចប្រេសហ្នឹងទេ នាំពិបាក”។

    អានបន្ត
  • Human Rights Watch រិះគន់​ច្បាប់​សហជីព​និង​ការវាយដំ​អ្នកតវ៉ា

    ភ្នំពេញ— នា​ថ្ងៃ​អង្គារ​នេះ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ និង​សហជីព​ក្នុង​ស្រុក​ បានថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​លើ​តំណាង​សហជីព​ជាង​១០០​នាក់ ​ដែល​ព្យា​យាម​ប្រមូល​ផ្តុំ​គ្នា​ក្បែ​រដ្ឋ​សភា​ ​តវ៉ា​ចំពោះ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។ យ៉ាង​ហោច​ណាស់​មាន​តំណាង​សហជី​ព ​ពីរ​រូប​បាន​រង​របួសជា​ទម្ងន់​ ​ក្រោយ​ពេលក្រុម​សន្តិសុខ​និង​មន្ត្រី​ប៉ូលិស​ស្លៀកពាក់​ឯក​សណ្ឋាន​ប្រមាណ​ ២០០នាក់​ មាន​ការ​ប៉ះ​ទង្គិច​ជា​មួយ​ក្រុម​តំណាង​សហ​ជីព​នាព្រឹក​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។ ​ពេល​ដែលក្រុម​តំណាង​សហជីព​ បាន​ព្យាយាមធ្វើការ​តវ៉ាឲ្យ​សភា​ជាតិ​លើក​កិច្ច​ប្រជុំ​របស់​ខ្លួន​ ​និង​ទទួល​យក​សំណើ​កែ​ប្រែ​សេចក្តី​ព្រាង​ច្បាប់​សហជីព​ ​ដែល​ពួកគេ​អះអាង​ថា​មាន​ការរឹតត្បិត​លើ​សិទ្ធិ​ផង​ខ្លួន​នោះ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​ដ៏​ចម្រូង​ចម្រាស​នេះ​ត្រូវ​ អនុម័ត​ដោយ​គ្មាន​ការ​កែប្រែ។​

    អានបន្ត
  • អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រៀបចំ​បញ្ជូន​សំណុំ​រឿង​ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ​ទៅ​តុលាការ

    អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អាច​នឹង​ចោទ​ប្រកាន់​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា ចំនួន​ពីរ​ករណី ពាក់ព័ន្ធ​នឹង​រឿង​ពុក​រលួយ បន្ទាប់​ពី​អង្គភាព​មួយ​នេះ​អះអាង​ថា បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ការ​បំពេញ​មុខងារ​របស់ លោក ស៊ុត ឌីណា នា​ពេល​កន្លង​មក។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជាក់​ថា បទល្មើស​ដែល​លើក​យក​មក​ចោទ លោក ស៊ុត ឌីណា ទៅ​កាន់​តុលាការ​ជា​ករណី​ធូរ​ស្រាល បើ​ធៀប​នឹង​ករណី​ធំៗ​ផ្សេង​ទៀត​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​របស់​គាត់។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៥ មេសា ថា អង្គភាព​របស់​លោក​កំពុង​ដំណើរ​ការ​នីតិវិធី​សាកសួរ និង​បញ្ជូន​សំណុំ​រឿង​របស់ លោក ស៊ុត ឌីណា ទៅ​កាន់​តុលាការ ដើម្បី​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ៖ «យើង​ខ្ញុំ​បាន​ឃាត់​ខ្លួន​គាត់​កាល​ពី​ម្សិលមិញ​ម៉ោង ៧​យប់។ អ៊ីចឹង​យើង​ខ្ញុំ​មាន​ពេល ៤៨​ម៉ោង​រហូត​ដល់​ស្អែក​ម៉ោង ៧​យប់។ គ្រប់ ៤៨​ម៉ោង​រួច​ហើយ បាន​ន័យ​ថា​ត្រូវ​តែ​នាំ​ខ្លួន​គាត់ និង​សំណុំ​រឿង​នេះ​ឲ្យ​បាន​ដល់​ដៃ​តុលាការ មុន​ថ្ងៃ​ស្អែក​ម៉ោង ៧​យប់»។

    អានបន្ត
  • ពលរដ្ឋនៅខេត្ដសៀមរាបស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក

    ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ស្នើអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធឲ្យជួយ​ទប់​ស្កាត់ការកាប់បំផ្លាញ​ព្រៃលិចទឹកនិងទន្រ្ទានយកដីពីសំណាក់ជនខិលខូចដែលពួកគាត់អះអាងថាធ្វើឲ្យ​បាត់បង់​ជម្រ​ក​ត្រីពងកូននិងសត្វស្លាប។ ពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាបលោក សឿន សំឡី ប្រាប់VODនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថាព្រៃលិចទឹកប្រមាណ៥០ហិកតាត្រូវបានជនខិលខូច​លួចកាប់និងដុតបំផ្លាញ​ដើម្បីទន្រ្ទាន​យកដីដែល​លោកថាធ្វើឲ្យបាត់បង់​ធនធាន​ធម្មជាតិនិងប៉ះពាល់ដល់ទី​ជម្រកត្រីពងកូននិងជម្រក​សត្វ​ស្លាប​ផងដែរ។​ លោកបន្ដថាព្រៃលិចទឹកទាំងនោះជាតំបន់ព្រៃការពារស្ថិតក្នុងសង្កាត់ក្របីរៀល សង្កាត់សំបួរ និង​សង្កាត់​ស្រង៉ែ ក្រុង​សៀម​រាប ប៉ុន្ដែអាជ្ញាធរមិនមានការទប់ស្កាត់និងបង្ក្រាបឡើយដោយឃុបឃិតគ្នាកាប់និង​ដុត​បំផ្លាញ​ដើម្បី​យកដីធ្វើ​កម្មសិទ្ធិផ្ទាស់ខ្លួន។លោកមានប្រសាសន៍ថា៖ “ព្រៃរនាមព្រៃអភិរក្សតំបន់ត្រីពងតាមការដែលខ្ញុំស្រាវ​ជ្រាវ​ស៊ើប​មើលទៅខ្ញុំដឹងថា ប្រហែលជាមានអ្នកបើកភ្លើងខៀវពីខាងខាងក្នុងទើបប្រជាពលរដ្ឋហ៊ានប្រព្រឹត្ដ​បទល្មើសនោះ“។

    អានបន្ត
  • អ្នកការពារសិទ្ធិស្រ្តីស្នើឲ្យសមត្ថកិច្ចផ្តន្ទាទោសអ្នកប្រើហិង្សាលើស្រ្តីដែលតវ៉ាប្រឆាំងច្បាប់សហជីព

    អង្គការដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជាបានថ្កោលទោសនិងស្នើឲ្យសមត្ថកិច្ចផ្តន្ទា​ទោសចំពោះសន្តិសុខខណ្ឌដូនពេញដែលពួកគេថាបានប្រើហិង្សារុញច្រានទៅលើស្រ្តីសកម្មជនសហជីព ខណៈតវ៉ានៅមុខ​រដ្ឋ សភា​ប្រឆាំងនឹងការអនុម័ត​ច្បាប់​សហជីព។​ កាលពីថ្ងៃទី០៤ ខែមេសា រដ្ឋសភាបានបើកអង្គប្រជុំអនុម័តច្បាប់ស្ដីពី​សហជីពដែលមាន​ភាព​ចម្រូងចម្រាស់ខ្លាំង ខណៈនោះក៏មានការតវ៉ានៅខាងក្រៅសភា ហើយកងសន្តិសុខបានធ្វើការបង្រ្កាប​រុញ​ច្រាន​ទៅ​លើ​ស្រ្តីជាតំណាងសហជីពនិង​មន្រ្តី​​សហជីពម្នាក់ទៀតរង​របួស​ផងដែរ។

    អានបន្ត
  • តំណាងរាស្ត្របក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សអន្តរជាតិថាច្បាប់សហជីពខុសស្តង់ដារ

    តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ លើកឡើងថា ច្បាប់ស្តីពីសហជីពដែលរដ្ឋសភាទើបតែអនុម័តដោយគ្មានសំឡេងគាំទ្រពីបក្សប្រឆាំងគឺជាច្បាប់គ្មានស្តង់ដារ និងមិនអាចទទួលយកបាន ដោយលោកថាច្បាប់នេះផ្ទុយពីច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈអង្គការអន្តរជាតិមួយបានចាត់ទុកច្បាប់នេះថាខុសស្ដង់ដារ។ នៅថ្ងៃចន្ទម្សិលមិញ ប្រធានរដ្ឋសភាលោក ហេង សំរិន បានប្រកាសអនុម័តច្បាប់ស្តីពីសហជីពចំនួន១៧ជំពូក និង១០០មាត្រា ដែលមានការពិភាក្សាដេញដោលយ៉ាងចម្រូងចម្រាស់រយៈពេលជិត៦ម៉ោង ដោយសំឡេង៦៧លើ៩៨ ។

    អានបន្ត
  • ACU រៀបចំ​សំណុំរឿងលោក ស៊ុត ឌី​ណា បញ្ជូន​ទៅ​តុលាការ​

    ក្រោយពី​សាកសួរ​លោក ស៊ុត ឌី​ណា អស់​រយៈពេល​ជាច្រើន​ម៉ោង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​( ACU) លោក ឱម យ៉ិ​ន​ទៀង បានប្រកាសថា ពេលនេះ អង្គភាព​របស់លោក កំពុង​រៀបចំ​សំណុំ​ឯកសារ​ករណី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង លោក ស៊ុត ឌី​ណា ដើម្បីបញ្ជូនទៅ​តុលាការ ។​ ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បានផ្ដល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី FM១០២ នៅ​ថ្ងៃ​អង្គារ​នេះ​ថា អង្គភាព​របស់លោក​កំពុង​រៀបចំ​ឯកសារ​ប​ញ្ជូូន​ទៅ​តុលាការ ដើម្បី​ចោទប្រកាន់​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌី​ណា ដោយ​សង្ស័យថា លោក​បាន​ប្រព្រឹត្ត​អំពើពុករលួយជុំវិញ​​ករណី​ចំណាយ​របស់លោក​។​

    អានបន្ត
  • សភា​អនុម័ត​ច្បាប់​សហជីព ទាំង​តំណាង​កម្មករ​មិន​ពេញចិត្ត​

    រដ្ឋសភា​បានអនុម័ត​ច្បាប់​ស្តីពី​សហជីព ដែលមាន​១៧ ជំពូក និង​១០០​មាត្រា កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ ។ ការអនុម័ត​ច្បាប់​នេះ ធ្វើ​ឲ្យ​ភាគី​សហជីព រឹតតែ​ព្រួយបារម្ភ​ពី​សកម្មភាព​របស់ខ្លួន ក្នុងការ​ការពារ​ប្រយោជន៍​កម្មករ​និ​យោ​ជិ​ក​។​ ​នៅ​ទីបំផុត ការតស៊ូ​យ៉ាង​សស្រាក់​ស្រ​ស្រាំ​របស់​កម្មករ​និង​មេ​សហជីព ក្នុងការ​ស្នើ​ឲ្យ​រដ្ឋសភា​បញ្ឈប់​ការអនុម័ត​ច្បាប់​ស្តីពី​សហជីព ទទួលបាន​បរាជ័យ​យ៉ាងពិត​ប្រាកដ​។ រដ្ឋសភា​បានអនុម័ត​ច្បាប់​នេះ ដោយ​ទទួលបាន​សំឡេងគាំទ្រ​៦៧​លើ​៩៥​សំឡេង​។ កាលពី​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៦ រដ្ឋសភា​បាន​បើ​កិច្ចប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៥ ដើម្បី​អនុ​ម័​លើ​របៀប​វារ​មួយចំនួន មានដូចជា ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​នៃ​សមាជិក​រាជរដ្ឋាភិបាល ដែល​ត្រូវបាន​កែសម្រួល​និង​បំពេញបន្ថែម​, ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ១​រូប​, ការពិនិត្យ​និង​ការអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ព​សហជីព ជាដើម​។

    អានបន្ត
  • គណបក្ស​ប្រឆាំង​និង​ក្រុមសកម្មជន​សហជីព​កម្មករ​នៅ​កម្ពុជា​រិះគន់​​ច្បាប់​សហជីព​​ថ្មី

    គណបក្ស​ប្រឆាំង​និង​សកម្មជន​សហជីព ​បាន​រិះគន់ច្បាប់​សហជីពដ៏​ចម្រូងចម្រាស​ដែល​ត្រូវ​បាន​អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ ដោយ​ពួកគេ​រិះគន់​ថា ច្បាប់នេះមិន​ស្រប​ទៅ​នឹង​ច្បាប់​ពលកម្ម​អន្តរជាតិ។ ច្បាប់​នេះ​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សហជីព​និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​ ​ដែល​និយាយ​ថា ច្បាប់​នេះ​ធ្វើ​ឲ្យពិបាក​ក្នុង​ការបង្កើត​សហជីពនិងពិបាក​សម្រាប់​កម្មករក្នុង​ការធ្វើ​បាតុកម្ម​តវ៉ា។ ក្រុមអ្នករិះគន់​និយាយ​ថា ច្បាប់​នេះមានលក្ខខណ្ឌ​តម្រូវ​ឲ្យ​ធ្វើ​របាយការណ៍​ថវិកា​ពី​សហជីព ហើយ​ច្បាប់​នេះក៏​មាន​ឃ្លាឃ្លោង​មួយ​ចំនួន​ដែល​រើសអើង​ក្រុមមេដឹកនាំ​សហជីព​កម្មករ​ផង​ដែរ។

    អានបន្ត
  • ពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​ចោទ​អាជ្ញាធរ​ថា​មិន​ទប់ស្កាត់​អាជីវកម្ម​បូម​ខ្សាច់​ពី​បាត​ស្ទឹង​ក្រឡាញ់

    ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ថា​មិន​អើពើ​ទប់ស្កាត់​អាជីវកម្ម​បូម​ខ្សាច់​ពី​បាត​ស្ទឹង​ក្រឡាញ់ ដែល​ធ្វើ​ឲ្យ​បាក់​ដី​ចូល​ស្ទឹង ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់។ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា កន្លង​មក សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទប់ស្កាត់ និង​ឲ្យ​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​នោះ​ម្ដង​រួច​មក​ហើយ រីឯ​ការ​ធ្វើ​សកម្មភាព​សាជាថ្មី ខាង​មន្ទីរ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៅ​ឡើយ។

    អានបន្ត
  • សម្តេច ស ខេង ប្រាប់​លោក ​ជា សុផារ៉ា ឲ្យ​ពិនិត្យ​ដី​សម្ប​ទាន​សង្គមកិច្ច​​ឡើង​វិញ ដើម្បី​ចែក​​អ្នក​ក្រ​

    រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ សម្តេច ស ខេង បាន​ជំរុញ​រដ្ឋមន្ត្រីក្រសួងរៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម និងសំណង់​ថ្មី ​លោក ជា សុផារ៉ា ឲ្យពិនិត្យមើល​ដីធ្លី​សម្បទាន​សង្គមកិច្ចឡើងវិញ ដើម្បីបែង​ចែកជូន​ពលរដ្ឋ​ក្រីក្រ និង​យោធិន ផងដែរ​។ នៅក្នុង​ពិធី​ផ្ទេរតំណែង​រដ្ឋមន្រ្តី​ក្រសួង​ដែន​ដី​ នៅ​រសៀល​នេះ​ សម្តេច ស ខេង​ ​សង្ឃឹមថា រដ្ឋមន្ត្រី​ថ្មីលោក ជា សុផារ៉ា នឹង​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ បានដោយ​ជោគជ័យ​។​ ​ ទន្ទឹម​គ្នា​នេះ​​ដែរ សម្តេច ស ខេង ក៏ស្នើ​រដ្ឋមន្ត្រី​ថ្មី ឲ្យកាត់បន្ថយ​ការងារ​ការិយាល័យ​ធិបតេយ្យ ពង្រឹង​ការងារ​ប្រកបដោយ​តម្លាភាព ជំរុញការងារ​ចុះបញ្ជី​ដីធ្លី ដោះស្រាយ​បញ្ហា​ជម្លោះ​ ក្នុង​គម្រោង​អភិ​វ​ឌ្ឈ​ន៍នានា ឲ្យ​បាន​សមស្រប ព្រមទាំង​ផ្សព្វផ្សាយ​ពី​លិខិត​គតិយុត្តិ​ពីផលប៉ះពាល់​នៃ​សំណង់​ខុសច្បាប់ ។​

    អានបន្ត
  • ពលរដ្ឋ១៤០គ្រួសារទទូចឲ្យលោក ហ៊ុន សែន ដោះស្រាយសំណងពីការបណ្តេញចេញ

    អតីសហគមន៍បុរីកីឡា១៤០គ្រួសារទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍រកកន្លែងឲ្យពួកគេបានរស់នៅសមរម្យ ដោយអះអាងថា ការដែលក្រមហ៊ុនបណ្តេញពួកគេចេញពីរាជធានីភ្នំពេញ ជាង៥ឆ្នាំមកនេះ ពួកគេថា អ្នកភូមិបានប្រឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ។ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២មានព្រឹត្តិការណ៍បណ្តេញចេញទាំងបង្ខំមួយ នៅសហគមន៍បុរីកីឡាស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។

    អានបន្ត
  • មន្ត្រី​សហជីព​ម្នាក់​រង​របួស​ដោយសារ​ប៉ះ​ទង្គិច​ជាមួយ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ពេល​តវ៉ា​មុខ​សភា

    ស្រប​ពេល​សភា​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព នៅ​ក្រៅ​មន្ទីរ​រដ្ឋសភា​ក្បែរ​អគារ​ពុទ្ធសាសនបណ្ឌិត្យ មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​កង​សន្តិសុខ ជាមួយ​នឹង​ក្រុម​សហជីព ដោយ​បង្ក​ឲ្យ​មន្ត្រី​សហជីព​ម្នាក់​រង​បួស នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មេសា ឆ្នាំ​២០១៦។ ការ​ប៉ះ​ទង្គិច​គ្នា​ឈាន​ដល់​បង្ក​របួស​ស្នាម​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុម​សហជីព​ប្រមាណ​ជាង ៥០​នាក់ នាំ​គ្នា​តវ៉ា​នៅ​ក្រៅ​រដ្ឋសភា ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដោយសារ​តែ​មាន​ចំណុច​មួយ​ចំនួន​បង្ក​ផល​វិបាក​ដល់​ពួក​គេ ក្នុង​ការ​តវ៉ា​រក​ផល​ប្រយោជន៍​ឲ្យ​កម្មករ។

    អានបន្ត
  • ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​១៣​កន្លែង​ទាមទារ​ឲ្យ​សាលា​ខេត្ត​សៀមរាប​ពន្លឿន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ

    នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មេសា សហគមន៍​ទំនាស់​ដីធ្លី​ចំ​នួន ១៣​កន្លែង​មក​ពី​ស្រុក​ជាច្រើន បាន​លើក​គ្នា​មក​ស្វែងរក​ជួប​អភិបាល​ខេត្ត​សៀមរាប ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ និង​បញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស។ ការ​មក​ជួប​អភិបាល​ខេត្ត​នេះ ដោយសារ​តែ​បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​របស់​គាត់ បាន​កើត​មាន​ចាប់​តាំង​ពី ៤-៥​ឆ្នាំ​មុន រហូត​មក​ដល់​ពេល​នេះ ទំនាស់​ដីធ្លី​ដែល​កើត​មាន​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​សៀមរាប នៅ​តែ​បន្ត​អូស​បន្លាយ បើ​ទោះ​បី​ជា​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ស្រុក​ជាច្រើន ធ្លាប់​ប្រឹងប្រែង​ដោះស្រាយ​យ៉ាង​ណា​ក៏ដោយ។

    អានបន្ត
  • រដ្ឋសភា​អនុម័ត​ច្បាប់​សហជីព​ដោយ​គ្មាន​សំឡេង​គាំទ្រ​ពី​បក្ស​ប្រឆាំង

    កិច្ចប្រជុំ​ពិភាក្សា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដែល​មាន ១០០​មាត្រា និង ១៧​ជំពូក ស៊ី​ពេល​ពេញ​មួយ​ថ្ងៃ​ទី​៤ ខែ​មេសា។ សភា​បាន​អនុម័ត​ម្ដង​មួយ​ជំពូកៗ ដោយ​មាន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច​ជា​អ្នក​អាន​មួយ​មាត្រាៗ គ្រប់​មួយ​ជំពូក​ទើប​សភា​អនុញ្ញាត ចំណែក​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ចោទសួរ។ ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​សភា​ថា ច្បាប់​នេះ​ភាគ​ច្រើន​មិន​បាន​ដាក់​នូវ​អ្វី​ដែល​សហជីព​ទាមទារ និង​ក្រុម​ការងារ​ចំពោះ​កិច្ច​បាន​ធ្វើ​ទេ។ លោក​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​លើក​ដៃ​អនុម័ត​នៅ​ពេល​នេះ មិន​មែន​ចង់​កេង​ចំណេញ​នយោបាយ​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ គិតគូរ​វែងឆ្ងាយ​ពី​បញ្ហា​របស់​កម្មករ សហជីព និង​អ្នក​បញ្ជា​ទិញ។

    អានបន្ត
  • លោកស ខេង៖ ច្បាប់អង្គការសមាគមដាក់ឲ្យអនុវត្តកន្លងមកមិនមានអ្នកតវ៉ាទេ

    លោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងប្រាប់អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ថាមកដល់នេះមិនទាន់មានអង្គការសមាគមណាមួយ មកធ្វើការតវ៉ានៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងដំណើរការនៃការអនុវត្តច្បាប់អង្គការមិនមែនរដ្ឋាភិបាលនៅឡើយទេ ។ ការលើកឡើងរបស់លោកស​ ខេងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០១៦ ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានអះអាងថា ច្បាប់អង្គការសមាគមត្រូវបានប្រកាសឲ្យអនុវត្តកន្លងមករហូតមកដល់ពេលនេះ នៅមិនទាន់មានតំណាងអង្គការសមាគមណាមួយបើកការតវ៉ានោះទេ ពោលគឺមានតែការសុំមកចុះឈ្មោះបន្ថែមទៀត ដើម្បីបើកដំណើរការអង្គការសមាគមប៉ុណ្ណោះ ។

    អានបន្ត
  • យុវជន​បក្ស​ប្រជាជន​ឈាន​ចូលកាន់​តំណែង​សំខាន់ៗ​និង​ពង្រីក​កម្លាំង​ក្រៅ​ប្រទេស​

    វ៉ាស៊ីនតោន— នៅ​ក្នុង​សាល​ដ៏​ធំ​ល្មម​នៃ​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ប្រចាំសាកលវិទ្យាល័យ ​John Hopkins​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​លោក​ ហ៊ុន ម៉ានី ​អ្នក​តំណាងរាស្រ្ត​វ័យក្មេង​របស់​កម្ពុជា​បាន​ចែក​រំលែក​ពី​អនាគត​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។ បើ​ទោះបី​ជា​កម្រ​កើត​មាន​ឡើង​មែន​តែ​ការពិភាក្សា​ពី​បញ្ហា​ទំនាក់​ទំនង​កម្ពុជា​និង​សហរដ្ឋ​អាមេរិកនៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​លើក​នេះគឺ​មិនមែន​កើតឡើងជា​លើក​ទី​មួយ​ទេ។ ប៉ុន្តែ​អ្វី​ដែល​បាន​ធ្វើ​ឱ្យ​អ្នក​ចូលរួម​ស្តាប់​ជាង​១០០​នាក់ចង់​ដឹង​គឺ​ទស្សនាទាន​មួយ​ដែល​ចេញ​ពី​អ្នកនយោបាយ​វ័យក្មេង​និង​តំណាង​ឱ្យ​ក្រុម​យុវជន​វ័យក្មេង​ស្រករ​ក្រោយ។ ហើយ​លើស​ពី​នោះ​ទៀត​ គឺ​ការ​ត្រៀម​ខ្លួន​របស់​យុវជន​នៃ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បន្ត​វេន​ពី​អ្នក​ជំនាន់​មុន។

    អានបន្ត
  • សមត្ថកិច្ច​រារាំង​ក្រុម​ពលរដ្ឋ​និង​បណ្ដាញ​ព្រះសង្ឃ​ដើរ​ហែ​ក្បួន​ប្រឆាំង​នឹង​ការ​លុប​បឹង

    អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​រារាំង​ការ​ដើរ​ហែ​ក្បួន​យុទ្ធនាការ​របស់​សហគមន៍​ដីធ្លី​ជាង ៤០​សហគមន៍ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ២០០​នាក់​ពី​ទូទាំង​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ទាមទារ​ឲ្យ​បញ្ឈប់​ការ​លុប​បឹង​នានា​នៅ​កម្ពុជា។ ខណៈ​ការ​ដើរ​ក្បួន​ហែ​ឆ្ពោះ​ទៅ​មន្ទីរ​រដ្ឋសភា បាន​ចាក​ចេញ​ពី​តំបន់​បឹងកក់ មក​ដល់​ប៉ែក​ខាង​ត្បូង ត្រង់​ចំណុច​មុខ​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កង​កម្លាំង​ប៉ូលិស ប៉េអឹម និង​កង​សន្តិសុខ​រាប់​សិប​នាក់​បាន​ស្ទាក់​ជាប់។

    អានបន្ត
  • អាជ្ញាធរ​គ្រោង​បញ្ចប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការ​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

    ដំណោះស្រាយ​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ឋិត​នៅ​ជា​បញ្ហា​ចោទ​នៅ​ឡើយ ខណៈ​ការ​សាងសង់​ទំនប់ គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៧។ តើ​គណៈកម្មការ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង រៀបចំ​អ្វី​បន្ថែម​ទៀត ដើម្បី​បញ្ចប់​ការ​បដិសេធ​មិន​ទទួល​សំណង​របស់​ពលរដ្ឋ? រយៈពេល​មួយ​ឆ្នាំ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១៧ គឺ​ជា​ពេលវេលា​កំណត់​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ប្ដេជ្ញា​ថា​នឹង​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ស្ដីពី​ដំណោះស្រាយ​ផល​ប៉ះពាល់ ទាក់ទិន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ខណៈ​ប្រជាពលរដ្ឋ​ប្រមាណ ៣០​ភាគរយ​ទៀត មិន​ព្រម​ទទួល​យក​សំណង និង​ប្ដេជ្ញា​មិន​ព្រម​ចាក​ចេញ​ទៅ​តាំង​ទីលំនៅ​ថ្មី។

    អានបន្ត
  • សាលាឧទ្ធរណ៍​កោះ​ហៅ​សកម្មជនអារ៉ែង លោក អាឡិច ឲ្យ​ចូល​បំភ្លឺនៅ​សប្ដាហ៍​ក្រោយ​

    សាលាឧទ្ធរណ៍កម្ពុជា​កោះ​ហៅ​​សកម្មជន​អារ៉ែង​ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ខាងមុខ បន្ទាប់ពីជនជាតិ​អេស្ប៉ាញរូបនេះត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា។ នៅ​ក្នុងដីកា​កោះ​ចុះ​ថ្ងៃទី​២៨ ខែ​មីនា ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍លោក ង៉ែត សារ៉ាត បាន​បង្គាប់​ឲ្យ​លោក អាឡិច ចូល​ទៅ​សាលាឧទ្ធរណ៍​នា​ថ្ងៃ​ទី​៥ ខែមេសា នៅ​ម៉ោង​៨​ព្រឹក នៅ​បន្ទប់​សវនាការ​ទី​៣ “​ដើម្បី​ជំនុំ​ជម្រះ​ពី​បទ​ សមគំនិតគំរាមកំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ​”​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo