កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
សកម្មជនដីធ្លីរិះគន់អាជ្ញាធរថាមានចំណាត់ការមិនស្មើភាពរវាងពួកគេនិងលោក ស្រី ចំរើន
បណ្ដាញព្រះសង្ឃ យុវជន និងសកម្មជនដីធ្លីមកពីសហគមន៍មួយចំនួនក្នុងរាជធានីភ្នំពេញរិះគន់អាជ្ញាធរថាមានវិធានការមិនស្មើភាពចំពោះប្រជាពលរដ្ឋ ដោយពួកគេលើកឡើងថា អាជ្ញាធរតែងធ្វើការរារាំងពួកគេពេលចេញតវ៉ា តែអាជ្ញាធរមិនរារាំង ហើយថែមទាំងជួយសម្រួលចរាចរណ៍ពេលក្រុមយុវជនធ្វើការតវ៉ាប្រឆាំងលោក កឹម សុខា។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បណ្ដាញព្រះសង្ឃ យុវជន សកម្មជនដីធ្លីនានាក្នុងរាជធានីភ្នំពេញ សរុបប្រមាណជាង៣០០អង្គ/នាក់ បាននាំគ្នាធ្វើការជួបជុំនៅតំបន់បឹងកក់ដើម្បីរៀបចំហែក្បួនដាក់ញត្តិទៅកាន់រដ្ឋសភា ស្នើសុំអន្តរាគមន៍ឲ្យបញ្ឈប់ការលុបបឹងក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបានអានញត្តិ និងឡើងថ្លែងបញ្ចេញមតិផ្សេងៗ ក្រុមសកម្មជនបានរៀបចំក្បួនដើរហែទៅកាន់រដ្ឋសភាដើម្បីដាក់ញត្តិ ប៉ុន្តែត្រូវបានសមត្ថកិច្ចចម្រុះប្រមាណជា១០០នាក់រារាំងមិនឲ្យពួកគេហែក្បួន។
អានបន្ត -
សម្ដេច ហ៊ុន សែន ប្រកាសដាក់ព្រៃឡង់ ជាព្រៃការពារ
ក្រៅពីព្រៃឡង់ សម្ដេច ហ៊ុន សែន ក៏បានប្រកាសដាក់ព្រៃនៅតំបន់ភ្នំក្រវ៉ាញ ជាព្រៃការពារដែរ។ជាមួយគ្នានេះនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដកហូតយកព្រៃសម្បទានទាំងអស់យកមកគ្រប់គ្រងវិញ ដោយយកព្រៃដែលនៅសំបូរព្រៃឈើល្អដាក់បញ្ចូលជាព្រៃការពារដើម្បីថែរក្សាព្រៃឈើដែលនៅសល់។
អានបន្ត -
អង្គការតម្លាភាពជំរុញឲ្យគណបក្សនយោបាយដាក់ផែនការប្រឆំាងអំពើពុករលួយ
អង្គការមួយដែលធ្វើការផ្នែកប្រឆំាងអំពើពុករលួយឲ្យដឹងថានឹងដាក់សេចក្តីស្នើគោលនយោបាយស្តីពីការប្រឆំាងអំពើពុករលួយទៅឲ្យគណបក្សនយោបាយទំាងអស់នៅខែមេសាខាងមុខដោយអះអាងថាដើម្បីជួយទប់ស្កាត់និងកាត់បន្ថយអំពើពុករលួយនៅក្នុងបក្សនិងស្ថាប័នរដ្ឋ។ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានថ្លែងបែបនេះក្រោយពីសិក្ខាសាលាបង្ហាញសេចក្តីស្នើគោលនយោបាយស្តីពី “ការប្រឆំាងអំពើពុករលួយសម្រាប់ដាក់ជូនគណបក្សនយោបាយ” ដោយមានវត្តមានតំណាងគណបក្សនយោបាយ អ្នកវិភាគ និងអង្គទូតនានាចូលរួមជាង១០០នាក់។
អានបន្ត -
សង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតករណីជនមិនស្គាល់មុខកាប់ជើងស្ត្រីការពារព្រៃឡង់ម្នាក់
អង្គការសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរខេត្តក្រចេះ ស៊ើបអង្កេតបន្ទាន់ករណីជនមិនស្គាល់មុខលួចកាប់យុវជនការពារព្រៃឡង់ម្នាក់រងរបួសធ្ងន់។ ការលើកឡើងនេះ បន្ទាប់ពីសកម្មជនការពារព្រៃឡង់ម្នាក់ក្នុងចំណោម ៦១នាក់ បានចុះល្បាតព្រៃឡង់ និងបានបោះតង់សម្រាកក្នុងព្រៃ ត្រូវជនមិនស្គាល់អត្តសញ្ញាណ លបកាប់នឹងពូថៅពីរកន្លែងផ្សេងគ្នាត្រង់ប្រអប់ជើងខាងឆ្វេង និងក្រោមជង្គង់។ យុវជនការពារព្រៃឡង់ ឲ្យដឹងថា ស្ថានភាពជំងឺស្ត្រីម្នាក់ជាយុវជនការពារព្រៃឡង់ មិនទាន់ធូរស្រាលទេ បន្ទាប់ពីគាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជននៅក្រុងក្រចេះ កាលពីថ្ងៃទី២៧ មីនា។
អានបន្ត -
បក្សប្រឆាំងស្នើក្រសួងមហាផ្ទៃការពារសុវត្ថិភាព ក្រោយដឹងពីគម្រោងតវ៉ារបស់ក្រុមយុវជន
គណបក្សសង្រ្គោះជាតិបានស្នើសុំក្រសួងមហាផ្ទៃជួយចាត់ចែងកម្លាំងការពារសុវត្ថិភាព ក្រោយដឹងថាយុវជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្ស បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា គ្រោងហែញត្តិទៅផ្ទះរបស់លោក កឹម សុខា នៅរសៀលថ្ងៃអង្គារនេះ។ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន អះអាងថាលោកនឹងដឹកនាំយុវជនប្រមាណ២០០នាក់ នៅវេលាម៉ោង២រសៀលថ្ងៃអង្គារនេះ ដោយដង្ហែញត្តិពីមុខរដ្ឋសភាទៅដាក់នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅបឹងកេងកង រួចបន្តទៅទីស្នាក់ការបក្សសង្រ្គោះជាតិនៅចាក់អង្រែនិងបន្តទៅបន្តទៅផ្ទះលោក កឹម សុខា នៅទួលគោក។ លោក ស្រី ចំរើន បានបញ្ជាក់ថាការដង្ហែញត្តិនេះអាចជាការធ្វើដំណើរតាមរថយន្ត ម៉ូតូឬដើរតាមលទ្ធភាពដែលមាន។
អានបន្ត -
ខុមហ្វ្រែល៖អំពើពុករលួយនយោបាយនិងការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវមានការកើនឡើងរហូត២៩៧ករណី
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ហៅកាត់ថា ខុមហ្វ្រែល បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ២០១៥ ថា យ៉ាងហោចណាស់មាន២៩៧ករណី ដែលជាអំពើពុករលួយផ្នែកនយោបាយនិងការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវ ប្រព្រឹត្តឡើងដោយរដ្ឋាភិបាលនៃគណបក្សកាន់អំណាច។ ចំនួននេះមានការកើនឡើងជាងឆ្នាំមុន៨០ករណី។ ក្នុងចំណោម២៩៧ករណីនៃអំពើពុករលួយផ្នែកនយោបាយនិងការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវ គឺ១១ករណីពាក់ព័ន្ធការរំលោភអំណាចកើតចេញពីមន្ត្រី តុលាការ ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង គណបក្សនយោបាយ។ ភាពមិនប្រក្រតីនិងការកិបកេងដោយមន្ត្រីសាធារណៈក្នុងមុខតំណែងមានចំនួន១៣៥ករណី។ ទាំងនេះគឺជាអំពើពុករលួយផ្នែកនយោបាយ។
អានបន្ត -
"កម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យបែបផ្ដាច់ការនិយម"
អង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយកិច្ចការបោះឆ្នោត ធ្វើសន្និសីទកាសែតបង្ហាញរបាយការណ៍ និងវាយតម្លៃថា នៅឆ្នាំ២០១៥ មានការបង្ក្រាបដោយអាជ្ញាធររដ្ឋាភិបាល អំពើហិង្សាបំពានលើរាងកាយ និងការធ្វើទុក្ខបុកម្នេញទៅលើគណបក្សសង្គ្រោះជាតិ គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ការលើកឡើងនេះ ត្រូវមន្ត្រីរដ្ឋាភិបាលច្រានចោល។ អ្នកសិក្សាកិច្ចការបរទេសនិងស្ថានការណ៍នយោបាយបានហៅប្រទេសកម្ពុជា ថាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យបែបផ្ដាច់ការនិយម។
អានបន្ត -
បក្សប្រឆាំងរៀបចំប្តឹងក្រុមយុវជនពីការប្រើប្រាស់សញ្ញាសម្គាល់គណបក្ស ពេលតវ៉ាប្រឆាំងលោក កឹម សុខា
គណបក្សសង្រ្គោះជាតិបានប្រកាសថាខ្លួនកំពុងរៀបចំសំណុំឯកសារប្តឹងក្រុមយុវជនដែលដឹកនាំដោយលោក ស្រី ចំរើន ទៅតុលាការ ទាក់ទងនឹងការយកមួយកអាវនិងទង់ ដែលមានសញ្ញាសម្គាល់របស់គណបក្សមកធ្វើការហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំលោភលើកម្មសិទ្ធបញ្ញា។ នៅរសៀលនេះ លោក ស្រី ចំរើន បានដឹកនាំយុវជនមួយក្រុមហែក្បួនដាក់ញ្ញតិទៅកាន់រដ្ឋសភា ស្នាក់ការអង្គការសហប្រជាជាតិ ស្នាក់ការគណបក្សសង្គ្រោះជាតិនិងផ្ទះលោក កឹម សុខា ក្នុងគោលបំណងទាមទារឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេង ដែលក្រុមនេះសង្ស័យថាជាសំឡេងលោក កឹម សុខា សន្ទនាស្នេហាជាមួយនារីម្នាក់។
អានបន្ត -
អង្គការមួយថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែងពីបក្សកាន់អំណាច
អង្គការឃ្លាំមើលការបោះឆ្នោតមួយអះអាងថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែងពីគណបក្សកំពុងគ្រប់គ្រងអំណាចដូចជាការរឹតបន្តឹងសេរីភាពបញ្ចេញមតិ គំរាមកំហែងលើបក្សប្រឆាំង និងការប្រើអំណាចរដ្ឋាភិបាល រំលោភលើស្ថាប័នជាតិកំពូលៗរួមមានរដ្ឋសភានិងតុលាការជាដើម។ ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៩ខែមីនានេះនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ខុមហ្វ្រែល លោក គល់ បញ្ញា ថ្លែងថាតាមរបាយការណ៍អង្គេតប្រចាំឆ្នាំលោកថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងគំរាមកំហែងធ្ងន់ធ្ងរពីគណបក្សកំពុងគ្រប់គ្រងអំណាច។
អានបន្ត -
អ្នកការពារព្រៃឈើទទូចឲ្យរដ្ឋាភិបាលចាប់ជនល្មើសដែលកាប់សកម្មនារីព្រៃឡង់
សកម្មជនការពារព្រៃឈើទទូចឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតនិងចាប់ខ្លួនជនល្មើសដែលបានកាប់ទៅលើនារីម្នាក់ដែលជាអ្នកការពារព្រៃឡង់បណ្តាលឲ្យរងរបួសធ្ងន់នោះ។ ការទទូចនេះគឺបន្ទាប់ពីសកម្មនារីម្នាក់ កញ្ញា ផន សុភក្រ្ត បានអះអាងថានាងរងរបួសធ្ងន់ចំជើងខាងឆ្វេងដោយសារជនមិនស្គាល់អត្តសញ្ញាណលបកាប់នៅម៉ោង១និង៣០នាទីនាយប់ថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ខែមីនា ខណៈនាងចូលរួមល្បាតព្រៃនិងចាប់ដកហូតយកម៉ាស៊ីនអារឈើបានមួយចំនួននៅចំណុចអូតាជើង ភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
អានបន្ត -
ពលរដ្ឋស្រុកសង្កែរិះគន់អាជ្ញាធរខេត្តបាត់ដំបងមិនទប់ស្កាត់ការទន្ទ្រានព្រៃលិចទឹកយកដី
ប្រជាសហគមន៍នេសាទនៅស្រុកសង្កែ ខេត្តបាត់ដំបង ចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ថាមិនអើពើទប់ស្កាត់ពីការកាប់ទន្ទ្រានព្រៃលិចទឹក ឬហៅថាព្រៃរនាម យកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ។ ការចោទប្រកាន់នេះ បន្ទាប់ពីអ្នកភូមិប្រទះឃើញព្រៃលិចទឹករាប់រយហិកតារ ត្រូវគេលួចកាប់បំផ្លាញ ហើយពួកគាត់ជូនដំណឹងទៅអាជ្ញាធរឃុំ ឲ្យទប់ស្កាត់ជាច្រើនលើក តែពុំទទួលបានលទ្ធផល។ ប្រជាពលរដ្ឋនៅស្រុកសង្កែ កំពុងព្រួយបារម្ភខ្លាចក្រែងហិនហោចព្រៃលិចទឹកអស់ក្នុងពេលឆាប់ៗ ដោយសារអាជ្ញាធរពុំទាន់មានវិធានការទប់ស្កាត់នៅឡើយ។
អានបន្ត -
អ្នកច្បាប់ថាចំណាត់ការរបស់ស្ថាប័នរដ្ឋទៅលើលោក កឹម សុខា គឺបំពានច្បាប់
ក្រុមអ្នកច្បាប់លើកឡើងថាករណីសភាបញ្ជួនលិខិតឲ្យលោក កឹម សុខា បំភ្លឺទៅតាមញត្តិរបស់យុវជនមួយក្រុម ដែលចោទថាមេដឹកនាំបក្សប្រឆាំងមានរឿងអាស្រូវស្នេហានិងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅករណីនេះ គឺជាចំណាត់ការមួយ ”រំលោភលើច្បាប់រដ្ឋធម្មនុញ្ញ”។ អំឡុងពេលខែមីនានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបញ្ជួនលិខិតចំនួនពីរដងឲ្យ លោក កឹម សុខា បំភ្លឺ បន្ទាប់ពីរដ្ឋសភាទទួលយកញត្តិរបស់ក្រុមយុវជនដឹកនាំដោយឈ្មោះ ស្រី ចំរើន។ ចំណែកអង្គភាពប្រឆាំងអំពើពុករលួយក៏បានប្រកាសយកករណីនេះមកចាត់ការដែរ។
អានបន្ត -
យុវជន ស្រី ចំរើន ថាសាលាក្រុងអនុញ្ញាតឲ្យដង្ហែញត្តិទៅផ្ទះលោក កឹម សុខា
យុវជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលាក្រុងអនុញ្ញាតឲ្យក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែកនេះ ប៉ុន្តែអភិបាលរងសាលារាជធានីថាខ្លួនមិនបានទទួលលិខិតរបស់យុវជននោះទេ។ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែករដ្ឋបាលនៃសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ ហើយថាសាលារាជធានីបានអនុញ្ញាតឲ្យមានការហែញត្តិនោះ។ លោកបន្តថា៖ “ខ្ញុំដាក់លិខិតនៅព្រឹកមិញនេះ គាត់(ផ្នែករដ្ឋបាល)ទទួលហើយអនុញ្ញាត។ គេគ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កហិង្សា។ យើងគ្រាន់តែសុំគាត់(កឹម សុខា)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វីទេ”។
អានបន្ត -
កម្មករទូទាំងប្រទេស ធ្វើសកម្មភាពតាមរោងចក្ររបស់ខ្លួន ដើម្បីប្រឆាំងច្បាប់សហជីព
តំណាងសហជីពទូទាំងប្រទេស នឹងកៀងគរកម្មករតាមរោងចក្រនីមួយៗ ដើម្បីធ្វើសកម្មភាពនៃការមិនស្វាមគន៍ចំពោះវត្តមាននៃច្បាប់ស្តីពីសហជីព ដែលរដ្ឋសភា នឹងពិនិត្យអនុម័ត នៅពេលខាងមុខ។ មេសហជីព សង្ឃឹមថា ការតវ៉ានេះ នឹងជំរុញឲ្យ អ្នកនយោបាយគ្រប់រូប រួមគ្នាពិចារណាសាជាថ្មី លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៦ កម្មករនិយោជិកទូទាំងប្រទេស នឹងធ្វើសកម្មភាពផ្សេងៗនៅតាមរោងចក្រ និងសហគ្រាស ដែលខ្លួនកំពុងបម្រើការងារ ដើម្បីបង្ហាញពីការមិនពេញចិត្ត ចំពោះសេចក្តីព្រាងច្បាប់ស្តីពីសហជីព។ ការឈានដល់ដំណាក់កាលនៃការតវ៉ាទូទាំងប្រទេសបែបនេះ ដោយសារតែរដ្ឋសភានិងរដ្ឋាភិបាល តែងតែព្រងើយកន្តើយចំពោះសំណូមពររបស់មេសហជីព ដែលបានស្នើម្តងហើយម្តងទៀត ឲ្យស្ថាប័នកំពូលទាំងនោះ កែប្រែនិងលុបចោលចំណុចអវិជ្ជមានមួយចំនួន ក្នុងសេចក្តីព្រាងច្បាប់នេះ។
អានបន្ត -
រដ្ឋសភាក្រើនរំឭកឲ្យលោក កឹម សុខា បំភ្លឺការចោទប្រកាន់រឿងអាស្រូវស្នេហាតាមញត្តិរបស់យុវជន
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានដាក់លិខិតមួយទៀតទៅលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្រ្គោះជាតិ ដោយរំឭកឲ្យលោកបំភ្លឺទាក់ទងនឹងញត្តិរបស់យុវជនដែលទាមទារឲ្យបកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា។ អ្នកនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីថានៅព្រឹកថ្ងៃចន្ទនេះ លោកបានដាក់លិខិតមួយច្បាប់ទៀតទៅលោក កឹម សុខា ដោយលោកថាគ្រាន់តែរំឭកឲ្យឆ្លើយតបនឹងញត្តិរបស់យុវជន។ លោកបន្តថាការដាក់លិខិតជាថ្មីនេះ ដោយសារយុវជនទាំងនោះបានចេញមុខតវ៉ានិងដាក់ញត្តិជាថ្មីមករដ្ឋសភា។
អានបន្ត -
ពលរដ្ឋជាង១០០នាក់ប្រមូលផ្ដុំមុខតុលាការខេត្ដព្រះវិហារ ខណៈតំណាងពីរនាក់ចូលបំភ្លឺ
ប្រជាពលរដ្ឋជាង១០០នាក់ដែលមានជម្លោះដីធ្លីមកពីស្រុកសង្គមថ្មីខេត្ដព្រះវិហារ បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការខេត្ដនេះដោយអះអាងថា ខ្លាចតុលាការឃុំខ្លួនតំណាងពួកគេពីរនាក់ ដែលចៅក្រមសាកសួរតាមបណ្ដឹងក្រុមហ៊ុន។ ពលរដ្ឋដែលត្រូវតុលាការសាកសួរ នៅឃុំស្ដៅ ស្រុកសង្គមថ្មី លោក កែ ឡូត ប្រាប់VODនៅថ្ងៃនេះថាតំណាងពលរដ្ឋពីរនាក់មានរូបលោក និងឈ្មោះ ហ៊ួន សុខ ត្រូវបានតុលាការខេត្ដព្រះវិហារឲ្យចូលបំភ្លឺនៅរសៀលថ្ងៃទី២៨ខែមីនានេះករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុនឈ្មោះ អ៊ែមភើលហ្វឃឹស ដោយចោទថាបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃកាលពីចុងឆ្នាំ២០១៥។ លោកបន្ដថា ការកោះហៅលោកឲ្យចូលបំភ្លឺនេះជារឿងអយុត្ដិធម៌ដោយលោកថា លោកមិនបានបំផ្លាញដូចការចោទប្រកាន់ឡើយ។ លោកបន្ថែមថា៖ “បាទ! ខ្ញុំមិនបានចូលរួមទេគឺឈ្មោះខ្ញុំដែលឡើងពីថ្ងៃនេះមិនបានចូលរួមទេគឺខ្ញុំនៅក្នុងភូមិនៅមើលកីឡប្រដាល់អីណោះ ប៉ុន្ដែគេចោទប្រកាន់ ប៉ុន្ដែប្រជាពលរដ្ឋមានការព្រួយបារម្ភទើបឡើងមកការពារដោយចាំឃ្លាំមើលថាការដោះស្រាយវាយ៉ាងម៉េចវិញ”។
អានបន្ត -
នាយករដ្ឋមន្រ្តីសម្រេចតែងតាំងរដ្ឋលេខាធិការ៤រូបបន្ថែមទៀត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើតែងតាំងរដ្ឋលេខាធិការចំនួន៤រូបបន្ថែមទៅក្នុងក្រសួងចំនួន ដោយអះអាងថាការតែងតាំងនេះជាសេចក្តីត្រូវការចាំបាច់របស់រដ្ឋាភិបាល។ ក្នុងលិខិតចុះថ្ងៃ២៥ខែមីនាផ្ញើទៅប្រធានរដ្ឋសភា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថាលោកស្នើតែងតាំងបំពេញសមាសភាពនៃរដ្ឋាភិបាលបន្ថែម ដែលក្នុងនោះមានលោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិននិងមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក លុយ ដាវីត ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
អានបន្ត -
សហគមន៍មានជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យស្នើឲ្យអភិបាលខេត្តថ្មីជួយរកដំណោះស្រាយ
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីរ៉ាំរ៉ៃនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាង ២០០គ្រួសារ ស្នើឲ្យអភិបាលខេត្តឡើងកាន់តំណែងថ្មី ដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឲ្យបានឆាប់រហ័ស។ អង្គការសង្គមស៊ីវិលបញ្ជាក់ថា ការស្នើសុំរបស់ពលរដ្ឋនេះ ដោយសារពួកគាត់ពុំមានដីដាំដុះ និងជីវភាពលំបាក ដែលកន្លងមក អាជ្ញាធរមូលដ្ឋានដោះស្រាយជូនពួកគាត់ពុំទទួលបានលទ្ធផល។ ការស្នើសុំរបស់ពលរដ្ឋនេះ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ប្រកាសតែងតាំងអភិបាលថ្មីខេត្តបន្ទាយមានជ័យ នៅសាលាប្រជុំសាលាខេត្ត គឺលោក សួន បវរ ជំនួស លោក គោ ស៊ុំសារឿត អភិបាលខេត្តចាស់ ដែលនឹងប្ដូរទៅធ្វើជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។
អានបន្ត -
អ្នករាយការណ៍អ.ស.បស្នើអភិបាលខេត្តស្ទឹងត្រែងឲ្យគោរពសិទ្ធិជនជាតិដើមភាគតិច
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង គោរពសិទ្ធិជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងជនជាតិដើមភាគតិចដទៃទៀត ដែលរស់នៅក្នុងខេត្តនោះ។ ការលើកឡើងរបស់អ្នកស្រី ធ្វើឡើងក្នុងជំនួបជាមួយអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន នៅព្រឹកថ្ងៃទី២៨ ខែមីនា នាសាលាខេត្ត។ ជំនួបរបស់ អ្នកស្រី រ៉ូណា ស្មីត ជាមួយអាជ្ញាធរខេត្តនេះ គឺនៅបន្ទាប់ពីអ្នកស្រីបានចុះជួបសហគមន៍ជនជាតិដើមភាគតិច ដែលមិនព្រមទទួលយកសំណងផលប៉ះពាល់ពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងធ្វើទស្សនកិច្ចនៅការដ្ឋានសាងសង់ទំនប់នោះកាលពីថ្ងៃទី២៧ ខែមីនា។
អានបន្ត -
ស្រ្តីម្នាក់ជាសកម្មជនព្រៃឡង់រងការវាយប្រហារក្នុងពេលចុះល្បាតព្រៃ
ស្រ្តីម្នាក់ដែលគេស្គាល់ថាជាសកម្មជនការពារព្រៃឡង់បានរងរបួសជើងធ្ងន់ដោយគេអះអាងថាមានជនល្មើសលបលួយកាប់ ខណៈក្រុមយុវជនកំពុងដេកក្នុងអង្រឹងពេលចុះល្បាតព្រៃឈើកាលពីចុងសប្តាហ៍មុននេះ។ កញ្ញា ផន សុភក្រ្ត បានអះអាងថានាងរងរបួសធ្ងន់ចំជើងខាងឆ្វេងបន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណលបកាប់នៅពេលដែលនាងសម្រាកលង់លក់នៅម៉ោង១និង៣០នាទីនាយប់ថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ ខែមីនា។ កញ្ញាបន្ថែមថាករណីនេះបានកើតឡើងនៅពេលក្រុមល្បាតព្រៃរបស់កញ្ញាចុះបង្ក្រាបក្រុមអ្នកប្រព្រឹត្តបទល្មើសព្រៃឈើនិងចាប់ដកហូតយកម៉ាស៊ីនអារឈើបានមួយចំនួននៅចំណុចអូតាជើង ភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
អានបន្ត