កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
តុលាការសម្រេចដោះលែងសកម្មជនបរិស្ថានជនជាតិដើមភាគតិចខេត្តកោះកុង
សកម្មជនបរិស្ថានជាជនជាតិដើមភាគតិច លោក វ៉ែន វ៉ន ដែលត្រូវស្គាល់ថាជាអ្នកតំណាងជនជាតិភាគតិចជងមកពីស្រុកថ្មបាំងនិងតែងតែចេញមុខការពារតំបន់អារ៉ែង ត្រូវបានតុលាការខេត្តកោះកុងកាត់ព្យួរទោស១ឆ្នាំ ហើយលោកនឹងត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ។ លោក វ៉ែន វ៉ន ត្រូវបានតុលាការឃុំខ្លួនចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ពីបទប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត នៅភូមិឬស្ស៊ី ឃុំជំនាប់ ស្រុកថ្មបាំង តាមបញ្ញត្តិមាត្រា៩៨នៃច្បាប់ស្តីពីព្រៃឈើនិងបទលុបបំបាត់វត្ថុតាង ប្រព្រឹត្តតាមបញ្ញត្តិមាត្រា៥៣៣នៃក្រមព្រហ្មទណ្ឌ។
អានបន្ត -
CCHR រកឃើញថារដ្ឋាភិបាលបង្កើនអំណាចបំបិទសំឡេងរិះគន់លើអ៊ីនធឺណិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) រកឃើញថា រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគោលបំណងបង្កើនអំណាច ដើម្បីបំបិទសំឡេងរិះគន់លើប្រព័ន្ធអ៊ីនធឺណិត។ ការរកឃើញរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នេះ ត្រូវបានចេញផ្សាយក្នុងកំណត់ត្រាសង្ខេបស្ដីពី «ទិដ្ឋភាពទូទៅនៃស្ថានភាពសិទ្ធិបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា» នៅថ្ងៃទី៣ មីនា។
អានបន្ត -
មន្រ្តីជាន់ខ្ពស់ជំរុញឲ្យដោះស្រាយជម្លោះដីទប់ស្កាត់កុំឲ្យមាន”បដិវត្តន៍ដីធ្លី”
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលទទួលបន្ទុកការដោះស្រាយទំនាស់ដីធ្លីបានជំរុញឲ្យស្ថាប័នពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាដីធ្លីឲ្យមាន”តម្លាភាព” ដែលលោកថាដើម្បីទប់ស្កាត់ការធ្លាក់ចុះប្រជាប្រិយភាពរបស់រដ្ឋាភិបាលនិងលទ្ធភាពនៃ”បដិវត្តន៍ដីធ្លី”នៅកម្ពុជា។ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៥និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ដែលធ្វើឡើងនៅថ្ងៃចន្ទនេះ ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន បានទទួលស្គាល់ថាជម្លោះដីធ្លីគឺជាដើមចបមួយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះប្រជាប្រិយភាពនៅពេលបោះឆ្នោតកាលពី២០១៣។ លោកជំរុញឲ្យមន្រ្តីពាក់ព័ន្ធរបស់ស្ថាប័ននេះត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពន្លឿនយន្តការដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពដែលលោកថាដើម្បីទប់ស្កាត់ការធ្លាក់ចុះប្រជាប្រិយភាពនេះ។
អានបន្ត -
លោកហុង សុខហួរ ស្នើដាក់ប្រាក់តម្កល់២០លានរៀលនៅតុលាការកំពូល ដើម្បីសុំនៅក្រៅឃុំ
បន្ទាប់ពីបើកសវនាការអស់រយៈពេលជាង១ម៉ោងនៅព្រឹកថ្ងៃសុក្រនេះ ចៅក្រុមតុលាការកំពូល បានប្រកាសថា សំណុំរឿងសុំនៅក្រៅឃុំរបស់អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោកហុង សុខហួរ នឹងប្រកាសសាលដីកានៅថ្ងៃទី០៤ ខែមីនា ខាងមុខនេះ។ ចំពោះសំណើសុំនៅក្រៅឃុំលើកនេះ លោកហុង សុខហួរ ដែលមានវត្តមាននៅក្នុងបន្ទប់សវនាការព្រមទាំងមេធាវីការពារក្តី បានស្នើទៅតុលាការដាក់ប្រាក់តម្កល់ចំនួន២០លានរៀល ដើម្បីសុំនៅក្រៅឃុំ។ ក៏ប៉ុន្តែចៅក្រមតុលាការកំពូល មិនទាន់ឆ្លើយតបភ្លាមៗនោះឡើយ។ លោកហុង សុខហួរ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ បានទាត់ចោលសំណើសុំនៅក្រៅឃុំរបស់លោកជាបន្តបន្ទាប់នាពេលកន្លងមក។ កាលនៅសាលាឧទ្ធរណ៍ លោកហុង សុខហួរ ក៏បានត្រៀមទឹកប្រាក់ចំនួន១០លានរៀល ដើម្បីស្នើសុំដាក់តម្កល់បាននៅក្រៅឃុំផងដែរ។ ក៏ប៉ុន្តែសាលាឧទ្ធរណ៍បានបដិសេធ។
អានបន្ត -
យុវជនរងការចោទប្រកាន់ថាញុះញង់ឲ្យមានបដិវត្តន៍ពណ៌អំពាវនាវឲ្យតុលាការសម្រាលទោស
យុវជនម្នាក់ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល នៅថ្ងៃសុក្រនេះ បានអំពាវនាវដល់តុលាការរាជធានីភ្នំពេញ ឲ្យបន្ថូរបន្ថយទោស ដោយអះអាងថាខ្លួនមិនមានបំណងធ្វើបដិវត្តន៍អ្វីនោះទេ។ យុវជន គង់ រ៉ៃយ៉ា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២១ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធការចោទថាញុះញង់ឲ្យមានបដិវត្តន៍ពណ៌តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ នៅក្នុងសាលសវនការ ចៅក្រមជំនុំជម្រះ លោក ហេង សុខណា បានសាកសួរជនជាប់ចោទ គង់ រ៉ៃយ៉ា ទាក់ទងនឹងសារដែលគាត់បានបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៧ និងទី១៤ ខែសីហា ឆ្នាំ២០១៥ ដែលមានខ្លឹមសារដើមមួយចំនួនថា៖ “តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្តូររបបមួយនេះចេញពីសង្គម ខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ”។ ចៅក្រមសួរថាតើជនជាប់ចោទបានយល់ពីអត្ថន័យពាក្យ“បដិវត្តន៍ពណ៌”ដែរឬយ៉ាងណា? និងសួរទៀតថាតើជនជាប់ចោទបានដឹងថាពាក្យពេចន៍មួយចំនួនទៀត ដែលគាត់បានសរសេរថា “ស្តេចទីងម៉ោង ស្តេចអាចម៌គោនិងបន្តោសគណបក្សយួនចូលដៃសម្លាប់ខ្មែរជាដើម” ជាការប្រមាថដល់ព្រះមហាក្សត្រ និងគណបក្សយោបាយដែរឬយ៉ាងណា។
អានបន្ត -
រោងចក្រ Goal Apparels ក្នុងខណ្ឌពោធិ៍សែនជ័យទទួលយកកម្មករធ្វើការវិញក្រោយការតវ៉ា
កម្មកររោងចក្រកាត់ដេរ Goal Apparels Limited ក្នុងខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា រោងចក្របានយល់ព្រមទទួលយកកម្មករដែលរោងចក្របានបញ្ឈប់នាពេលកន្លងមកឲ្យចូលធ្វើការវិញ បន្ទាប់ពីកម្មករបានធ្វើការតវ៉ាអស់៣ច្រើនថ្ងៃ។ នៅព្រឹកថ្ងៃសុក្រនេះ កម្មកររោងចក្រកាត់ដេរ Goal Apparels Limited ប្រមាណជាង១០០នាក់ បានបន្តការតវ៉ារបស់ពួកគេ ដោយនាំគ្នាទៅក្រសួងការងារទាមទារឲ្យស្ថាប័ននេះជួយអន្តរាគមន៍ករណីដែលពួកគេថាក្រុមហ៊ុនបញ្ឈប់កម្មករជាច្រើននាក់ដោយគ្មានមូលហេតុ។
អានបន្ត -
ពលរដ្ឋតវ៉ាឲ្យម្ចាស់ក្រុមហ៊ុនស្រាបៀអង្គរបញ្ឈប់ការសាងសង់វារីអគ្គីសនីដនសាហុង
ស្រែកតវ៉ា និងកាន់បដា ដោយសរសេរខ្លឹមសារ រិះគន់ចំពោះក្រុមហ៊ុនស្រាបៀអង្គរ យុវជន និងប្រជាពលរដ្ឋ ប្រមាណ៨០នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ា នៅមុខក្រុមហ៊ស្រាបៀអង្គរ ខាងមុខព្រលានយន្តហោះភ្នំពេញ ដើម្បីឱ្យលោក ហ្គោល ណាន់គៀ ដែលជាម្ចាស់ក្រុមហ៊ុនស្រាបៀនេះ បញ្ឈប់ការសាងសង់ទំនប់វារីអគ្គីសនីដនសាហុង(Don Sahong) ដែលពួកគេយល់ថា មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះ។ លោក ជុំ ហួត ប្រធានស្តីទី បណ្ដាញយុវជនការពារសង្គម និងបរិស្ថាន ដែលជាអ្នកដឹកនាំបាតុកម្មនេះ បានលើកឡើងថា ការតវ៉ានេះគឺដើម្បីដាក់លិខិតជូន លោក ហ្គោល ណាន់គៀ ម្ចាស់ក្រុមហ៊ុនស្រាបៀអង្គរ ដែលមានភាគហ៊ុនធំ ក្នុងគម្រោងសាងសង់វារីអគ្គីសនីនេះ។ លោកថា មួយរយៈនេះទំនប់វារីអគ្គីសនីនេះ មានការសាងសង់បានច្រើន គឺសាងសង់ទាំងយប់ទាំងថ្ងៃ។ មានការបិទទឹកទន្លេមិនឱ្យហូរ កម្មករបានដាក់រំសេវដើម្បីបំផ្ទុះថ្មនិងចាក់គ្រឹះដែលនាំមានការជម្លៀសប្រជាជនឡាវចេញពីតំបន់នោះ។ ទន្ទឹមនឹងការជម្លៀសប្រជាជនឡាវ ពលរដ្ឋខ្មែរដែលនៅព្រំដែនក្បែរតំបន់សាងសង់ក៏ត្រូវជម្លៀសខ្លួនដែរដោយសារមានសម្លេងរំខានជាខ្លាំង។
អានបន្ត -
ពលរដ្ឋមានទំនាស់ដីនៅឃុំបឹងប្រាំ៣នាក់ចូលខ្លួនបំភ្លឺសាលាដំបូងខេត្តបាត់ដំបង
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅពីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ៨០នាក់ នៅព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ លើកគ្នាទៅការពារតំណាងរបស់ពួកគាត់ចំនួន ៣នាក់ នៅមុខសាលាដំបូងខេត្តបាត់ដំបង ដែលបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការ។ អ្នកទាំងបីដែលចូលខ្លួនតុលាការ ទី១ លោក ឌឹម អាន អាយុ ៥២ឆ្នាំ ទី២ លោក សេត វរ អាយុ ៤៩ឆ្នាំ និងលោកស្រី ឡាយ សារ៉េត អាយុ ៥៧ឆ្នាំ រស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
អានបន្ត -
រដ្ឋាភិបាលដកហូតដីសម្បទានជិត១លានហិកតាយកទៅគ្រប់គ្រងវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានដកហូតដីសម្បទានសេដ្ឋកិច្ចជិតមួយលានហិកតាទៅគ្រប់គ្រងវិញ ក្នុងចំណោមដីជាង២លានហិកតាដែលរដ្ឋាភិបាលបានផ្ដល់ទៅឲ្យក្រុមហ៊ុន។ ក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា តាមរយៈការធ្វើកំណែទម្រង់ឡើងវិញពាក់ព័ន្ធនឹងបញ្ហាដីសម្បទានសេដ្ឋកិច្ច រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានពិនិត្យមើលទៅលើដីសម្បទានសេដ្ឋកិច្ចរួចរាល់អស់ហើយ ទាំងផ្នែកកសិកម្ម និងផ្នែកបរិស្ថាន ដែលលោកថាមានផ្ទៃដីសរុបជាង២លានហិកតា។
អានបន្ត -
ពលរដ្ឋមានទំនាស់ជាមួយក្រូមហ៊ុនOCIC ដាក់ញត្តិសុំអន្តរាគមន៍ទៅធនាគារពិភពលោក
នៅព្រឹកថ្ងៃទី២៥ កុម្ភ:នេះ ប្រជាពលរដ្ឋប្រមាណ១០០នាក់ ជាតំណាងមកពីសង្កាត់ព្រែកតាសេក សង្កាត់ព្រែកលៀប និងសង្កាត់ជ្រោយចង្វារ បាននាំញត្តិយកទៅដាក់នៅធនាគារពិភពលោក និងសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យស្ថាប័នទាំងពីរនេះអន្តរាគមន៍រកដំណោះស្រាយ ជួយប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនOCIC របស់លោកឧកញ៉ាពុង ឃាវសែ។ការទាមទាររបស់ពលរដ្ឋមកពី៣សង្កាត់ខាងលើ គឺដើម្បីឲ្យស្ថាប័នទាំងពីនេះជួយពន្លឿនការដោះស្រាយឲ្យបានឆាប់ ព្រោះការទាមទារនេះធ្វើឡើងច្រើនលើកច្រើនសាមកហើយ។ លោកកាន់ សាខនដែលអះអាងថាជាតំណាងប្រជាពលរដ្ឋមកពី៣សង្កាត់ខាងលើបានឲ្យដឹងថាប្រជាពលរដ្ឋដែលមានទំនាស់ជាមួយក្រុមហ៊ុនខាងលើមានសរុបចំនួន២១៨គ្រួសារ។ហើយការទាមទារនេះចង់ឲ្យអាជ្ញាធរជួយពន្លឿនកាត់ឆ្វៀលដីពីក្រុមហ៊ុនជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាមួយក្រុមហ៊ុនOCIC ដែលទំនាស់នេះបានអូសបន្លាយរយ:ពេលជាងពីឆ្នាំមកហើយ។លោកសាខន បញ្ជាក់ថាដីទំនាស់ជាមួយក្រុមហ៊ុនគឺជាដីលំនៅដ្ឋានដែលពួកគាត់រស់នៅតាំងពីដូនតាយូរយារណាស់មកហើយ…
អានបន្ត -
សហគមន៍នៅខេត្តរតនគិរីប្ដឹងប្រធានគណៈកម្មការការពារព្រៃឈើចោទថាលក់ដីព្រៃ
តំណាងសហគមន៍ជនជាតិដើមភាគតិចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពាវនាវឲ្យតុលាការខេត្ត ស៊ើបអង្កេតករណីលក់ដីព្រៃ និងបឹងសហគមន៍។ ការអំពាវនាវនេះ បន្ទាប់ពីតំណាងសហគមន៍ ប្ដឹងប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារសហគមន៍ ពីបទលក់ដីព្រៃដីចម្ការ និងបឹងធម្មជាតិ ដែលសហគមន៍អាស្រ័យផល។ ចំណែកប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារសហគមន៍ បដិសេធថា មិនបានលក់ដូរដីនោះទេ ហើយប្ដឹងសហគមន៍វិញពីបទបរិហារកេរ្តិ៍។ តំណាងសហគមន៍ជនជាតិដើមភាគតិចភូមិប៉ក់ធំ រំពឹងថា ស្ថាប័នអយ្យការនឹងស៊ើបអង្កេតឲ្យបានឆាប់ ករណីប្រធានគណៈកម្មការការពារព្រៃឈើសហគមន៍ លក់ដូរដីព្រៃ ដីចម្ការ និងបឹងធម្មជាតិ ធ្វើឲ្យប៉ះពាល់សិទ្ធិរស់នៅ និងការអាស្រ័យផលធនធានធម្មជាតិរបស់អ្នកភូមិជនជាតិដើមភាគតិច។
អានបន្ត -
អ្នកមានជម្លោះដីធ្លីតវ៉ាឲ្យសាលារាជធានីពន្លឿនការដោះស្រាយ
អ្នកមានជម្លោះដីធ្លីនៅភ្នំពេញ មកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ជ្រោយចង្វារ ប្រមាណជិត ១០០នាក់ តវ៉ានៅមុខសាលារាជធានីភ្នំពេញ ជាថ្មី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ដើម្បីទាមទារឲ្យមានដំណោះស្រាយបន្ថែមទៀត ធ្វើយ៉ាងណាពន្លឿនការផ្ដល់ដី និងប្លង់កម្មសិទ្ធិចំពោះបញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃរបស់ពួកគាត់។ ទាក់ទិនបញ្ហានេះ សង្គមស៊ីវិលរិះគន់ជាថ្មីថា អាជ្ញាធរគ្មានឆន្ទៈដោះស្រាយជម្លោះដីធ្លីនៅតំបន់មានជម្លោះឲ្យបានចប់នោះទេ។ ក្រុមអ្នកមានជម្លោះដីធ្លីចោទអាជ្ញាធរសាលារាជធានីភ្នំពេញ ថាគ្មានឆន្ទៈដោះស្រាយជម្លោះនៅតំបន់មានជម្លោះដីធ្លី ឲ្យបានឆាប់ចប់នោះទេ ហើយពួកគាត់ដាក់ការសង្ស័យថា មន្ត្រីទាំងអស់នោះមានចេតនាប្រព្រឹត្តអំពើពុករលួយ។
អានបន្ត -
អ្នកកាសែត និងអ្នកពាក់ព័ន្ធប្រមាណ៥០នាក់កំពុងពិភាក្សាអំពីសិទ្ធិទទួលបានព័ត៌មាន
អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធប្រមាណ៥០នាក់ មកពីរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ កំពុងជួបជុំគ្នានៅក្នុងវេទិកាពិគ្រោះយោបល់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៅថ្ងៃទី២៥កុម្ភៈនេះ នៅភោជនីយដ្ឋានអ័រគីដេ។ វេទិការយៈពេលពេញមួយថ្ងៃនេះ មានគោលបំណង ជួយលើកកម្ពស់ការយល់ដឹងអំពីការទទួលបានព័ត៌មានសាធារណៈ និងគោលការណ៍អន្តរជាតិនៃសិទ្ធិទទួលបានព័ត៌មាន កំណត់អត្តញ្ញាណ និងប្រភេទនៃតម្រូវការព័ត៌មានដោយប្រព័ន្ធផ្សព្វផ្សាយ បង្កើនការយល់ដឹងនៃច្បាប់ និងលិខិតបទដ្ឋាននានាទាក់ទងទៅនឹងសិទ្ធិទទួលបានព័ត៌មាន និងប្រមូលអនុសាសន៍ដើម្បីគាំទ្រដល់ដំណើរការធ្វើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន សម្រាប់បង្ហាញទៅរដ្ឋាភិបាល។
អានបន្ត -
អ្នកឃ្លាំមើលសិទ្ធិមនុស្សបារម្ភពីការដាក់ទោសអ្នកគ្មានកំហុសករណីហិង្សានៅក្រុមហ៊ុនកាពីតូល
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារជំរុញឲ្យតុលាការបង្ហាញតម្លាភាពលើវិធានការច្បាប់ករណីជម្លោះហិង្សា នៅក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរដែលសង្គមស៊ីវិលថាធ្វើយ៉ាងណាកុំឲ្យជនរងគ្រោះក្លាយជាជនជាប់ចោទ។ នៅដើមខែកុម្ភៈនេះហិង្សាមួយបានផ្ទុះឡើងនៅមុខស្នាក់ការក្រុមហ៊ុនកាពីតូលក្នុងរាជធានីភ្នំពេញរវាងអតីតបុគ្គលិកក្រុមហ៊ុននេះនិងមនុស្សប្រមាណជា៥០ផ្សេងទៀតដែលមានទំនាក់ទំនងនឹងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាដែលគេស្គាល់ថា សមាគមនោះគាំទ្រក្រុមហ៊ុនកាពីតូល។
អានបន្ត -
អង្គការអន្តរជាតិមួយថា កម្ពុជានៅតែមានការរឹតបន្តឹងលើសិទ្ធិបញ្ចេញមតិ និងការប្រមូលផ្ដុំ
អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) លើកឡើងថា និទណ្ឌភាព និងការរឹតបន្តឹងលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្ដុំដោយសន្តិនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៥/២០១៦របស់ខ្លួនចេញផ្សាយនៅថ្ងៃនេះពុធនេះ អង្គការលើកលែងទោសអន្តរជាតិលើកឡើងពីករណីមួយចំនួនដូចជា ការចាប់ខ្លួនសកម្មជនដីធ្លី និងគណបក្សប្រឆាំងក្នុងឆ្នាំ២០១៤ និង២០១៥ ព្រមទាំងការចាប់ខ្លួនសមាជិកព្រឹទ្ធសភាម្នាក់របស់គណបក្សប្រឆាំងគឺលោក ហុង សុខហួរ សម្រាប់ការបង្ហោះវីដេអូនិយាយពីសន្ធិសញ្ញារវាងកម្ពុជាជាមួយវៀតណាម។ របាយការណ៍បន្តថា សកម្មជនមួយចំនួនត្រូវបានលើកលែងទោស ឬដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបន្ទាប់ពីមានកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សឈ្នះឆ្នោតទាំង២។
អានបន្ត -
កម្មកររោងចក្រសេរីតវ៉ាលើកទី១១នៅមុខក្រសួងការងារទាមទារដោះលែងតំណាងសហជីព
កម្មករ និងអតីតកម្មករនៃរោងចក្រសេរី (CERIE) មកពីខេត្តកំពង់ស្ពឺ ជិត ៤០នាក់ នាំគ្នាតវ៉ានៅមុខក្រសួងការងារ ជាលើកទី១១ ដើម្បីសុំអន្តរាគមន៍ពីក្រសួងការងារ ឲ្យដោះលែងតំណាងសហជីពដែលកំពុងជាប់ឃុំខ្លួន។ ការលើកគ្នាមកតវ៉ាសាជាថ្មីរបស់ក្រុមកម្មករនេះ បន្ទាប់ពីចៅក្រមតុលាការខេត្តកំពង់ស្ពឺ បដិសេធមិនដោះលែងតំណាងសហជីពពីររូប គឺកញ្ញា យ៉ុង លាភ មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងលោក ទូច ស្រ៊ុន ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រសេរី។
អានបន្ត -
អង្គការ៥០អំពាវនាវឲ្យសាធារណជនពហិកាក្រុមហ៊ុនកាពីតូល
សហជីព សហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលសរុប៥០ស្ថាប័ន ប្រកាសគាំទ្រការធ្វើពហិកាក្រុមហ៊ុនកាពីតូល ហើយអំពាវនាវឲ្យសាធារណជនទូទៅចូលរួមការធ្វើពហិការនេះ ដោយក្រុមសង្គមស៊ីវិលអះអាងថា ដោយសារក្រុមហ៊ុននេះបានរំលោភសិទ្ធិការងារ និងបង្ក្រាបការតវ៉ារបស់បុគ្គលិក។ ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ស្ថាប័នទាំង៥០ ក្រុមសហជីព សហគមន៍ និងអង្គការសង្គមស៊ីវិលនោះបញ្ជាក់ថា ការប្រកាសធ្វើពហិកានេះជាការឆ្លើយតបទៅនឹងការវាយប្រហារ «ដ៏ឃោរឃៅ» ទៅលើការតវ៉ារបស់ក្រុមអតីតអ្នកបើកបរឲ្យរថយន្តកាពីតូល កាលពីថ្ងៃទី៦ ខែកុម្ភៈ។
អានបន្ត -
អាឡិច អំពាវនាវឱ្យសម្តេចហ៊ុន សែន ផ្តល់ទិដ្ឋាការដើម្បីបំភ្លឺការចោទប្រកាន់
ឆ្លើយតបចំពោះការចោទប្រកាន់របស់តុលាការខេត្តកោះ ពីបទសមគំនិតជាមួយសកម្មជនអង្គការមាតាធម្មជាតិ ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងការបូមខ្សាច់ នៅខេត្តកោះកុង បុរសជនជាតិអេស្ប៉ាញម្នាក់ដែលល្បីឈ្មោះ ក្នុងសុំណុំរឿងការពារតំបន់អារ៉ែង ខេត្តកោះកុង លោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez - Davidson) បានអះអាងថា លោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ របស់តុលាការខេត្តកោះកុងឡើយ។ លោក អាឡិច ហ្សង់ដ្រូ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៥ ហើយត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាភ្លាមៗ ដោយមូលហេតុផុតទិដ្ឋាការ ក្រោយពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនី នៅតំបន់អារ៉ែង និងការបូមខ្សាច់ នៅខេត្តកោះកុង ។ ស្ថាបនិកអង្គការមាតាធម្មជាតិរូបនេះ ត្រូវតុលាការខេត្តកោះកុង ចោទប្រកាន់ថា បានសមគំនិតជាមួយសកម្មជនចលនាមាតាធម្មជាតិ៣នាក់ ដែលត្រូវបានចាប់ឃុំខ្លួន តាំងពីខែសីហា ឆ្នាំ២០១៥ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ដោយបានបានចោទប្រកាន់ ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។
អានបន្ត -
អង្គការ៥០អំពាវនាវឲ្យសាធារណជនពហិកាក្រុមហ៊ុនកាពីតូល
សហជីព សហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលសរុប៥០ស្ថាប័ន ប្រកាសគាំទ្រការធ្វើពហិកាក្រុមហ៊ុនកាពីតូល ហើយអំពាវនាវឲ្យសាធារណជនទូទៅចូលរួមការធ្វើពហិការនេះ ដោយក្រុមសង្គមស៊ីវិលអះអាងថា ដោយសារក្រុមហ៊ុននេះបានរំលោភសិទ្ធិការងារ និងបង្ក្រាបការតវ៉ារបស់បុគ្គលិក។ ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ស្ថាប័នទាំង៥០ ក្រុមសហជីព សហគមន៍ និងអង្គការសង្គមស៊ីវិលនោះបញ្ជាក់ថា ការប្រកាសធ្វើពហិកានេះជាការឆ្លើយតបទៅនឹងការវាយប្រហារ «ដ៏ឃោរឃៅ» ទៅលើការតវ៉ារបស់ក្រុមអតីតអ្នកបើកបរឲ្យរថយន្តកាពីតូល កាលពីថ្ងៃទី៦ ខែកុម្ភៈ។
អានបន្ត -
កម្មកររោងចក្រសេរីតវ៉ាលើកទី១១នៅមុខក្រសួងការងារទាមទារដោះលែងតំណាងសហជីព
កម្មករ និងអតីតកម្មករនៃរោងចក្រសេរី (CERIE) មកពីខេត្តកំពង់ស្ពឺ ជិត ៤០នាក់ នាំគ្នាតវ៉ានៅមុខក្រសួងការងារ ជាលើកទី១១ ដើម្បីសុំអន្តរាគមន៍ពីក្រសួងការងារ ឲ្យដោះលែងតំណាងសហជីពដែលកំពុងជាប់ឃុំខ្លួន។ ការលើកគ្នាមកតវ៉ាសាជាថ្មីរបស់ក្រុមកម្មករនេះ បន្ទាប់ពីចៅក្រមតុលាការខេត្តកំពង់ស្ពឺ បដិសេធមិនដោះលែងតំណាងសហជីពពីររូប គឺកញ្ញា យ៉ុង លាភ មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងលោក ទូច ស្រ៊ុន ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រសេរី។
អានបន្ត