កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.199
-
មេដឹកនាំសហជីពសង្ឃឹមថាច្បាប់សហជីពត្រូវបន្ធូរបន្ថយក្រោយទស្សនកិច្ចលោកឃែរី
ភ្នំពេញ— មេដឹកនាំសហជីព ក្នុងប្រទេសកម្ពុជា រំពឹងថា ដំណើរទស្សនកិច្ចរយៈពេល២ ថ្ងៃរបស់ លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងធ្វើឲ្យបរិយាកាសនៃសិទ្ធិសេរីភាពកម្មករក្នុងការចងក្រងសហជីព មានភាពកាន់តែល្អប្រសើឡើង ខណៈដែលសេចក្តីព្រាងច្បាប់ស្តីពីសហជីពកំពុងស្ថិតនៅក្នុងដៃរបស់រដ្ឋសភានៅឡើយ។ លោក ចន ឃែរី បានមកដល់រាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ហើយនៅថ្ងៃអង្គារនេះគឺជាថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក ហើយលោកបានលើកឡើងពីការរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ នៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
ដីចង្កេះភ្នំក្រាំងដីមាសនៅខេត្តកំពង់ឆ្នាំងរងការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ
ក្រាំងដីមាស គឺជាភ្នំមួយសម្បូរទៅដោយវត្ថុធាតុដើមសម្រាប់ផលិតសម្ភារៈប្រើប្រាស់អំពីដី។ ពលរដ្ឋខេត្តកំពង់ឆ្នាំង ចាត់ទុកភ្នំក្រាំងដីមាស ជាអត្តសញ្ញាណសម្គាល់ខេត្តរបស់ខ្លួនមួយដែរ ក្រៅពីរូបសំណាកឆ្នាំង ដែលគេធ្វើពីស៊ីម៉ងត៍ដាក់បញ្ឈរលើជើងទម្រធំមួយក្បែរផ្លូវជាតិលេខ៥ នៅក្នុងក្រុង។ បច្ចុប្បន្ន អ្នកភូមិខ្លះបានបំផ្លាញទាំងកូនឈើ និងហ៊ុមព័ទ្ធដីក្បែរចង្កេះភ្នំនោះទៅធ្វើជាកម្មសិទ្ធិ។ ក្រុមពលរដ្ឋដែលគេសង្ស័យថាមានមេខ្យល់ជាអ្នកមានលុយ និងមានអំណាចនៅក្នុងខេត្តកំពង់ឆ្នាំង ជាអ្នកកាងពីក្រោយខ្នង បានទន្ទ្រានព្រៃ និងហ៊ុមព័ទ្ធដីភ្នំចំនួន ៤កន្លែង ដាំចេក និងស្វាយ ហើយដីនៅកន្លែងខ្លះទៀតនៃជួរភ្នំ មានដាក់ស្លាកដីលក់ទៀតផង។ អាជ្ញាធរភូមិដែលមានតួនាទីគ្រប់គ្រងទឹកដីរដ្ឋបាលជាប់នឹងភ្នំនេះ បានបង្ហាញការលំបាកពីការទប់ស្កាត់សកម្មភាពចូលទន្ទ្រានកាន់កាប់ដីភ្នំ។
អានបន្ត -
ម.ស.ម.កស្នើរដ្ឋមន្ត្រីបរិស្ថានបំភ្លឺពីការផ្ដល់ដីសម្បទានដល់ឧកញ៉ាល្បីឈ្មោះពីររូប
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ផ្ញើលិខិតចំហមួយជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យបំភ្លឺពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យឧកញ៉ា ទ្រី ភាព និងឧកញ៉ា លឹម ប៊ុនណ្ណា ហៅខ្នា ដែលកំពុងរត់គេចខ្លួន ខណៈដីនេះរដ្ឋាភិបាលទើបដកហូតពីក្រុមហ៊ុនចំនួន២ ដែលរំលោភលើលក្ខខណ្ឌនៃកិច្ចសន្យា។ ប៉ុន្តែមន្ត្រីក្រសួងបរិស្ថានអះអាងថា ក្រុមហ៊ុនទាំងពីរនេះ គ្រាន់តែទទួលបានសិទ្ធិប្រមូលអនុផលព្រៃឈើ ដែលសល់ពីការឈូសឆាយទេ។ លិខិតចំហរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៦ មករា ចាត់ទុកការផ្ដល់ដី សម្បទានសេដ្ឋកិច្ច២កន្លែង នៅខេត្តមណ្ឌលគិរី ដែលរដ្ឋាភិបាលទើបដកហូត ពីក្រុមហ៊ុនដែលរំលោភលើលក្ខខណ្ឌធ្វើអាជីវកម្មនោះ ថាបានបំពានលើបទបញ្ជាលេខ០១ របស់រដ្ឋាភិបាលកាលពីឆ្នាំ២០១២ ដែលផ្អាករាល់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាបណ្ដោះអាសន្ន និងដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។
អានបន្ត -
បុគ្គលិកក្រុមហ៊ុនគូវ៉ាហារ៉ានៅភ្នំពេញទាមទារឲ្យក្រុមហ៊ុនបន្តផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគេ
បុគ្គលិកជាង១០០នាក់នៅក្រុមហ៊ុនគូវ៉ាហារ៉ាដែលជាក្រុមហ៊ុនពិនិត្យសម្ភាររោងចក្រ នៅព្រឹកថ្ងៃពុធនេះ នាំគ្នាធ្វើកូដកម្មតវ៉ានៅក្បែរការិយាល័យក្រុមហ៊ុនគូវ៉ាហារ៉ា នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ទាមទារឲ្យក្រុមហ៊ុនបន្តការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលពួកគេធ្លាប់ទទួលបាន និងលក្ខខណ្ឌការងារមួយចំនួនទៀត។ អ្នកតវ៉ាម្នាក់ លោក ស៊ិន សំបូរ មានប្រសាសន៍ថា ការតវ៉ារបស់ពួកលោកគឺដើម្បីទាមទារអត្ថប្រយោជន៍ដែលកម្មករធ្លាប់ទទួលបានពីមុនមក ដូចជាប្រាក់បំណាច់ឆ្នាំ និងលុយព្រីម ដែលលោកថា ពីមុនមកពួកលោកធ្លាប់ទទួលបាន តែក្រុមហ៊ុនបញ្ឈប់ការផ្ដល់អត្ថប្រយោជន៍ទាំងនេះ។
អានបន្ត -
សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាស្នើរលោកអាត់ ធន់ ឈប់ញុះញង់ការតវ៉ាក្រុមហ៊ុនកាពីតូល
នៅថ្ងៃទី២៧ ខែមករានេះ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលមានលោក ឯ សុភាស់ ជាប្រធាន បានចេញលិខិតមួយច្បាប់អំពាវនាវលោក អាត់ ធន់ ប្រធានសហភាពយុវជនកម្ពុជា បញ្ឈប់សកម្មភាពទាំងទ្បាយ ដែលសមាគមនេះយល់ថា បានបង្កភាពញុះញង់ តាមគ្រប់រូបភាព នៅពីក្រោយអតីតអ្នកបើករថយន្តក្រុង ក្រុមហ៊ុនកាពីតូល។បើតាមលិខិត ទង្វើបាតុកម្មកន្លងមកបានធ្វើឱ្យប៉ះពាល់ទៅដល់ការប្រកបរបរ របស់អ្នករត់កង់បី-ម៉ូតូឌុប ចំនួន១៥០នាក់ ដែលជាសមាជិក សមាគម ។ លិខិតរបស់សមាគមបានបញ្ជាក់ថា អតីតអ្នកបើកបរក្រុមហ៊ុនកាពីតូល ចំនួន៤៥នាក់ ដែលបន្តធ្វើសកម្មភាពតវ៉ានានា ប្រឆាំងនឹងក្រុមហ៊ុន គឺក្រុមហ៊ុនបានបញ្ឈប់ ស្របច្បាប់រួចហើយ។ ដូច្នេះហើយទើបសមាគមស្នើលោក អាត់ ធន់ ឲ្យពិនិត្យលើទង្វើទាំងទ្បាយ ដែលបង្កភាពញុះញង់ ប៉ះពាល់ទៅដល់ការប្រកបមុខរបររកស៊ី របស់ប្រជាពលរដ្ឋ ដែលនាំឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ។
អានបន្ត -
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចរៀបចំវេទិកាអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ ទន្ទឹមនឹងសមត្ថកិច្ចចុះអនុវត្តពង្រឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៦រហូតមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេច ស ខេង បានចេញសម្រេចបង្កើតក្រុមការងារវេទិកាអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់សាធារណជនបន្ថែមទៀត ដើម្បី បង្កើនការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវ និងរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ផ្លូវគោកថ្មី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេច ស ខេង បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដែលសមាសភាពមន្ត្រីចំនួន ១១រូប មកពីក្រសួងពាក់ព័ន្ធ។ សម្តេច បានណែនាំក្រុមការងារនេះ ឲ្យចាត់ចែងការងារបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងបង្រៀន ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយជូនដល់សាធារណជន តាមគ្រប់មធ្យោបាយ រួមទាំង តាមរយៈស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងផ្ទាំងប៉ាណូរូបភាពតាមទីសាធារណៈ ដើម្បីបង្កើន ការយល់ដឹងពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដើម្បីធានារក្សាសណ្តាប់ធ្នាប់ និងលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេស។
-
ពលរដ្ឋសហគមន៍ស្ទឹងមានជ័យព្រួយបារម្ភចំពោះការបណ្ដេញចេញ
តំណាងប្រជាពលរដ្ឋ៤៣៥គ្រួសារ មកពីសហគមន៍៨ផ្សេងៗគ្នា នៅសង្កាត់ស្ទឹងមានជ័យ ដែលមានផ្ទះរស់នៅតាមមាត់ប្រឡាយស្ទឹងមានជ័យសំដែងការព្រួបារម្ភ ខ្លាចអាជ្ញាធរបណ្តេញពួកគេចេញក្រោមរូបភាពអភិវឌ្ឍន៍។ សហគមន៍ទាំងនោះរួមមាន សហគមន៍ស្ទឹងប្រាក់មានជ័យ សាមគ្គីមានជ័យថ្មី ស្ត្រីអភិវឌ្ឍន៍ សហគមន៍សន្សំប្រាក់ និង សហគមន៍ស្ត្រីសាមគ្គីមានជ័យជាដើម។
-
អាជ្ញាធរបំបែកការប្រមូលផ្តុំរំឭកខួបការបាញ់សម្លាប់កម្មករនៅផ្លូវវេងស្រេង
ភ្នំពេញៈ មនុស្សជាច្រើនដែលបានប្រមូលផ្តុំគ្នាដើម្បីរំឭកខួបលើកទីពីរនៃការប្រើកាំភ្លើងគ្រាប់ពិតធ្វើការបាញ់បង្ក្រាបទៅលើការតវ៉ារបស់កម្មករកាត់ដេរដែលបានបណ្តាលឲ្យមានការស្លាប់ ៥ នាក់ និងរបួសរាប់សិបនាក់កាលពីដើមឆ្នាំ ២០១៤ ត្រូវបានបំបែកដោយកម្លាំងអាជ្ញាធរយ៉ាងច្រើនលើសលប់កាលពីព្រឹកម្សិលមិញ។ សមាជិកសហជីព កម្មករកាត់ដេរ និងសកម្មជនសិទ្ធិមនុស្ស និងអ្នកដទៃៗទៀតប្រមាណ ៣០០ នាក់បានប្រមូលផ្តុំគ្នានៅលើផ្លូវវេងស្រេងដើម្បីទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះនៃការបង្ក្រាបដ៏ឃោរឃៅរបស់រដ្ឋាភិបាលកាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៤ នៅលើផ្លូវនេះដែលបានបណ្តាលឲ្យកម្មករ ៤ នាក់បានស្លាប់ និងម្នាក់បាត់ខ្លួនប៉ុន្តែត្រូវបានសន្និដ្ឋានថាបានស្លាប់ហើយ។ ការជួបជុំគ្នានេះត្រូវបានបំបែកដោយអាជ្ញាធរដែលមានចំនួនប្រមាណ ៥០០ នាក់រួមមាននគរបាលបង្ក្រាបកុបកម្ម និងសន្តិសុខប្រមាណ ១០០ នាក់។
-
តំណាងសហគមន៍ម្នាក់នៅព្រះវិហារត្រូវចាប់ខ្លួន
មន្ត្រីសង្គមស៊ីវិលឲ្យដឹងថាតំណាងសហគមន៍ដីធ្លីជនជាតិដើមភាគតិចម្នាក់នៅខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ ក្រោយពីប្រជាពលរដ្ឋតវ៉ាជាងមួយសប្តាហ៍មកហើយ ដោយទាមទារឲ្យអាជ្ញាធរខេត្តដោះស្រាយបញ្ហាដីធ្លី។ ប្រជាពលរដ្ឋជនជាតិដើមភាគតិចមកពីស្រុកចំនួន២គឺស្រុកររវៀង និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបាននាំគ្នាតវ៉ា ដោយមានអ្នកខ្លះដេកសម្រាកនៅមុខសាលាខេត្ត តាំងពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៥ ដោយទាមទាឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពក្រុមហ៊ុនចិនឈ្មោះឡានហ្វេង។ ប្រជាពលរដ្ឋចោទថាក្រុមហ៊ុននោះបានឈូសឆាយដីពួកគាត់តាំងពីឆ្នាំ២០១២។
-
អ្នកបឹងកក់ស្នើអង្គការតម្លាភាពស៊ើបអង្កេតករណីជម្លោះដីធ្លី
អ្នកមានជម្លោះដីធ្លី១៣គ្រួសារនៅភូមិ១ក្នុងសហគមន៍បឹងកក់ នៅព្រឹកថ្ងៃចន្ទនេះ បានស្នើឲ្យអង្គការតម្លាភាពកម្ពុជាជួយស៊ើបអង្កេតករណីជម្លោះដីធ្លីរយៈពេលជិត១០ឆ្នាំ ដោយពួកគេសង្ស័យថាមានអំពើពុករលួយ។ ប្រជាពលរដ្ឋសហគមន៍បឹងកក់រួមជាមួយប្រជាពលរដ្ឋមកពីបុរីកីឡានិងព្រលានយន្តហោះSOSសរុបប្រមាណ៣០នាក់ បានប្រមូលផ្តុំគ្នាមុខការិយាល័យអង្គការតម្លាភាពកម្ពុជាដើម្បីដាក់ញត្តិស្នើឲ្យអង្គការនេះស៊ើបអង្កេតលើការដោះស្រាយរបស់សាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងជម្លោះដីធ្លីរ៉ាំរ៉ៃនៅតំបន់បឹកក់។
-
សហជីពមួយក្រុមសុំជួបតំណាងរាស្ត្របក្សប្រជាជនដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់
សហជីពមួយក្រុម ស្នើប្រធានរដ្ឋសភា សុំជួបតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីបានពិភាក្សាលើក្លឹមសារមួយចំនួននៃសេចក្ដីព្រាងច្បាប់សហជីព ដែលពួកគេថា បានប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ បើច្បាប់នេះត្រូវសភាអនុម័ត ដោយគ្មានការកែប្រែនោះ។ តាមលិខិតចុះថ្ងៃទី២៥ ខែធ្នូ របស់ក្រុមព្រឹក្សាសហជីពជាតិកម្ពុជា ដែលផ្ញើទៅលោក ហេង សំរិននោះ បានសរសេរថា ការស្នើរសុំជួប តំណាងរាស្ត្រមកពីបក្សកាន់អំណាចនោះ គឺដើម្បីចង់ឲ្យស្ថាប័នធ្វើច្បាប់មួយនេះ កែប្រែឬក៏លុបចោល នូវចំនុចមួយចំនួនដែលពួកគេថា អាចនឹងរារាំងពួកគេមិនឲ្យការពារប្រយោជន៍កម្មករបាន។
-
សង្គមស៊ីវិលទទូចជាថ្មីឲ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្ដីព្រាងច្បាប់ឧក្រិដ្ឋកម្មអ៊ីនធឺណិត
សេចក្តីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត នៅតែមានភាពចម្រូងចម្រាស និងជាក្ដីព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការទាក់ទងនឹងការការពារសិទ្ធិមនុស្ស និងអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ។ ក្រុមសង្គមស៊ីវិលលើកឡើងថា សេចក្ដីព្រាងច្បាប់នេះ គឺជាការរឹតត្បិតដល់សិទ្ធិបញ្ចេញមតិ និងជាការគំរាមកំហែងដល់អ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ ឆ្លើយតបនឹងការព្រួយបារម្ភនេះ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បែរជាលើកឡើងថា ក្រសួងមិនទាន់បានរៀបចំធ្វើសេចក្ដីព្រាងច្បាប់នេះជាផ្លូវការនៅឡើយ។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលលុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត ព្រោះថា សេចក្ដីព្រាងច្បាប់នេះជាការរឹតបន្តឹងក្នុងការបញ្ចេញមតិ និងការប្រើប្រាស់អ៊ីនធឺណិត។ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ប្រព័ន្ធបច្ចេកវិទ្យា ឬអ៊ីនធឺណិត ជាមធ្យោបាយដ៏សំខាន់សម្រាប់ឲ្យប្រជាពលរដ្ឋចែករំលែកព័ត៌មាន និងស្វែងរកព័ត៌មានពីគ្រប់ទិសទី ប៉ុន្តែរដ្ឋាភិបាលធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិតនោះ នឹងធ្វើឲ្យប៉ះពាល់ដំណើរការប្រជាធិបតេយ្យ៖ «ប្រទេសមួយចំនួនគេបានដាក់បញ្ញត្តិទៅលើប្រព័ន្ធអ៊ីនធឺណិតនេះមែន តែជាទូទៅគេគ្រាន់តែដាក់ជាយន្តការទេ ដើម្បីឲ្យមានភាពច្បាស់លាស់ថា ឥឡូវនៅពេលមានករណីណាមួយមានគេហទំព័រប៉ះពាល់លើអ្នកដទៃហ្នឹង គេមានគណៈកម្មការគេមួយដើម្បីត្រួតពិនិត្យ គេមានអ្នកឯកទេសមើលថា តើត្រឹមត្រូវអត់?»។
-
អ្នកភូមិសហគមន៍ ២ ធ្នូ ចោទក្រុមហ៊ុនកៅស៊ូឈូសឆាយដីចំការ
ក្រចេះ៖ ពលរដ្ឋជាង ១៦០គ្រួសារនៅស្រុកអង្គស្នួល ខេត្តក្រចេះ បានចោទក្រុមហ៊ុនចំការកៅស៊ូមេមត់ថា បានឈូសឆាយដីរបស់ពួកគាត់ដោយប្រើប្រាស់ម៉ាស៊ីនអេស្កាវាទ័រជាច្រើនគ្រឿង។ គ្រួសារជាច្រើនមកពីសហគមន៍ ២ ធ្នូ បានដាក់ពាក់ប្តឹងទៅកាន់មន្ត្រីសិទ្ធមនុស្ស អាដហុក កាលពីថ្ងៃពុធ ដោយបានអះអាងថា ក្រុមហ៊ុននេះបានយកម៉ាស៊ីន អេស្កាវាទ័រ ជាច្រើនគ្រឿងមកឈូសឆាយដីរបស់ពួកគាត់ប្រមាណ ៦ ហិកតា ព្រមទាំងមានសន្តិសុខចាំការពារថែមទៀតផង។ អ្នកស្រី ហាង ឈាវគុន មន្ត្រីអង្គការអាដហុកប្រចាំខេត្ត បានឲ្យដឹងថា មកដល់ពេលនេះ ក្រុមអ្នកភូមិបានធ្វើការរារាំងពួកកម្មកររបស់ក្រុមហ៊ុនមិនឲ្យធ្វើការឈូសឆាយដីបន្ថែមទៀតឡើយ។
-
មជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនស្វែងរកប្រាក់ចំណេញបានធ្វើការវិភាគលើសេចក្តីព្រាងច្បាប់សហជីព
មជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនស្វែងរកប្រាក់ចំណេញបានធ្វើការត្រួតពិនិត្យជាបឋមយ៉ាងឆាប់រហ័សមួយលើសេចក្តីព្រាងច្បាប់សហជីពរបស់ព្រះរាជាណាចក្រកម្ពុជា (សេចក្តីព្រាងច្បាប់សហជីព) ដែលបានចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។ ការវិភាគរបស់មជ្ឈមណ្ឌលយើងខ្ញុំផ្តោតសំខាន់លើសេរីភាពសមាគម សេរីភាពក្នុងការជួបប្រជុំ និងសេរីភាពក្នុងការបញ្ចេញមតិ។ ការវិភាគជាបឋមនេះបានសន្និដ្ឋានថាមានបញ្ហាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់សហជីពនេះ។
-
អ្នកបឹងកក់ខ្លះប្តូរចិត្តដោយឈប់ប្រគល់ដីរបស់ខ្លួនជិតពាក់កណ្តាលឲ្យអាជ្ញាធរ
សហគមន៍ដីធ្លីប្រមាណជាង៤០នាក់នៅថ្ងៃព្រហស្បតិ៍នេះប្រមូលផ្តុំនិងដាក់ញត្តិទៅសាលារាជធានីភ្នំពេញជាថ្មីដើម្បីឲ្យស្ថាប័ននេះពន្លឿនដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់ដែលសេសសល់៧គ្រួសារឲ្យបានឆាប់ដោយអះអាងថាសាលារាជធានីមិនបានគោរពតាមការសន្យាដោយពន្យាពេលដោះស្រាយជូនពួកគេជាងកន្លះឆ្នាំ។ តំណាងសហគមន៍អ្នកមានជម្លោះដីធ្លីទាំងនោះមកពីតំបន់បឹងកក់និងបុរីកីឡា។ តំណាងសហគមន៍បឹងកក់អ្នកស្រី លី ចាន់ណារី ថ្លែងថាមូលហេតុដែលពួកគេសុំឲ្យសាលារាជធានីភ្នំពេញផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគេលើទំហំដីដែលកាន់កាប់១០០ភាគរយខណៈកាលពីមុនពួកគេបានដីតែពាក់កណ្តាលនៃផ្ទៃដីសរុប។ អ្នកស្រីបន្តថា៖ “នៅពេលគេមិនដោះស្រាយពន្យាពេលអញ្ចឹងវាប្រឈមហើយដោយសារពួកខ្ញុំគេបូមពន្លិចផ្ទះសម្បែងអស់ហើយបាត់បង់មុខរបរបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិអញ្ចឹងទៅវាមានបញ្ហាប្រឈមអញ្ចឹងសុខចិត្តថាចង់បញ្ចប់ខ្ញុំយកតែ៥២ភាគរយតែឥឡូវអត់សាលារាជធានីអត់ដោះស្រាយឲ្យពួកខ្ញុំៗយក១០០ភាគរយវិញ”។
-
អ្នកមានជម្លោះដីជាមួយតំណាងរាស្ត្រខេត្តព្រះវិហារត្អូញត្អែរពីទុក្ខលំបាក
ប្រជាពលរដ្ឋដែលអះអាងមានជម្លោះដីធ្លីជាមួយតំណាងរាស្ត្រនៅខេត្តព្រះវិហារត្អូញត្អែរពីទុក្ខលំបាកដោយថាអាជ្ញាធរបានឈូសឆាយយកដីរបស់ពួកគេដោយមិនមានដំណោះស្រាយជាង៤ឆ្នាំមកហើយ។ នៅព្រឹកថ្ងៃទី២៣ខែធ្នូនេះពលរដ្ឋប្រមាណជាង១០០គ្រួសារនៅភូមិឬស្សី ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានជួបជុំគ្នាធ្វើសន្និសីទកាសែតជាថ្មីម្ដងទៀតលើកឡើងពីទុក្ខលំបាករបស់ខ្លួនដែលអះអាងថាមានជម្លោះដីជាមួយមន្ត្រីគណបក្សប្រកាន់អំណាច។
-
សហជីពនៅខេត្តស្វាយរៀងអំពាវនាវឲ្យកម្មករឈប់តវ៉ាដោយប្រើអំពើហិង្សា
សហជីពចំនួន៤ដែលមានមូលដ្ឋានប្រចាំខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃអង្គារ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឲ្យកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតដែលបានតវ៉ាតាំងពីថ្ងៃទី១៦ខែធ្នូ ចូលធ្វើការធម្មតាវិញ។ សហជីពទាំងនោះរួមមានសម្ព័ន្ឋសហជីពចលនាកម្មកររបស់លោក ប៉ាវ ស៊ីណា សម្ព័ន្ធសហជីពការងារឯករាជ្យរបស់លោក ឆេង ឈន់ សហព័ន្ធសហជីពសំឡេងយុវជនខ្មែរ របស់លោក សៅ កុសល និងសហជីពសហភាពការងារកម្ពុជារបស់លោក ឃុន សុខុម។ ក្នុងសេចក្តីថ្លែងការណ៍រួម សហជីពទាំង៤សរសេរថាការធ្វើកូដកម្ម បាតុកម្មរបស់កម្មកររយៈពេលប៉ុន្មានថ្ងៃនេះ មិនមានអ្នកដឹកនាំឬក៏ទាមទារឲ្យច្បាស់លាស់នោះទេ។ សហជីពបានអំពាវនាវកុំឲ្យកម្មករធ្វើកូដកម្មខុសនីតិវិធីច្បាប់និងហិង្សា ហើយ អំពាវនាវឲ្យកម្មករចូលធ្វើការងារវិញ ហើយបើកម្មករចង់ទាមទារអ្វីនោះ ត្រូវរកតំណាំងសហជីពមកចរចាតាមសន្តិវិធី។
-
ជនជាតិភាគតិចជាង ១០ នាក់ត្រូវតុលាការកោះហៅរឿងជម្លោះដី
រតនគិរីៈ តំណាងជនជាតិភាគតិចជាង ១០ នាក់ដែលរួមមានទាំងមេភូមិគណបក្សប្រជាជន និងជំទប់ឃុំគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកោះឲ្យចូលបំភ្លឺនៅថ្ងៃពុធស្អែកនេះពាក់ព័ន្ធនឹងការគំរាមកំហែង និងរំលោភកាន់កាប់ដីក្រុមហ៊ុន។ តុលាការខេត្តរតនគិរីបានចេញដីការកោះហៅតំណាងពលរដ្ឋចំនួន ១៣ នាក់រស់នៅក្នុងភូមិប៉ាអរ ឃុំកិះចុង ស្រុកបរកែវឲ្យចូលទៅបំភ្លឺបន្ទាប់ពីពួកគាត់មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូក្នុងស្រុកមួយឈ្មោះ ខូវ គឺមឡេង ចាប់តាំងពីឆ្នាំ ២០០៨ មក។ នេះបើយោងតាមអង្គការអាដហុក និងដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការខេត្តចុះកាលបរិច្ឆេទថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០១៥ ចុះហត្ថលេខាដោយលោកចៅក្រមស៊ើបសួរ សាន ប៊ុនធឿន។
-
កម្មករ៥៨នាក់ត្រូវដោះលែង ក្រោយពីអាជ្ញាធរអប់រំឲ្យឈប់តវ៉ាប្រើអំពើហិង្សា
កម្មករកម្មការិនីចំនួន៥៨នាក់ ក្នុងនោះស្រីចំនួន៣៦នាក់ មកពីតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិតខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចដោះលែងវិញ កាលពីល្ងាចថ្ងៃចន្ទ ដោយអាជ្ញាធរអះអាងថាពួកគេបានសន្យាថានឹងឈប់បង្កអំពើហិង្សា។ កម្មករត្រូវបានសមត្ថកិច្ចចាប់មកធ្វើការអប់រំ កាលពីព្រឹកថ្ងៃចន្ទ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បន្ទាប់ពីពួកគេបានចេញមុខតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលពី១៤០ដុល្លារទៅ១៦០ដុល្លារសម្រាប់ឆ្នាំក្រោយ។ បើតាមហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្មករទាំងនោះបានអុកឡុងនៅតំបន់មេនហាតធេនដោយមានកាន់ដំបង និងដុំថ្ម និងគប់ទៅលើរោងចក្រ ហើយបង្កឲ្យខូចខាតបង្អួចកញ្ចក់មួយចំនួន។ ហ្វេសប៊ុកសរសេរបន្តថាសមត្ថកិច្ចបានចាប់ខ្លួនពួកគេយកមកអប់រំនិងធ្វើកិច្ចសន្យាជាមួយកម្មករ មុននឹងអនុញ្ញាតឲ្យពួកគេវិលទៅមូលដ្ឋានវិញនៅម៉ោង៦ល្ងាច។
-
មន្រ្តីសហជីពថាកម្មករជាង៣០នាក់ត្រូវចាប់ខ្លួន ពេលតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល
មន្ត្រីសហជីពប្រចាំខេត្តស្វាយរៀងឲ្យដឹងថាកម្មកររោងចក្រនៅក្រុងបាវិតជាង៣០នាក់ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ ខណៈពួកគេតវ៉ាទាមទារឲ្យដោះលែងកម្មករ៤នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុននិងទាមទារដំឡើងប្រាក់ឈ្នួល។ អគ្គលេខាធិការសម្ពន្ធ័សហជីពការងារឯករាជ្យប្រចាំខេត្តស្វាយរៀងលោក លោក លួស សេង ប្រាប់វីអូឌីនៅព្រឹកថ្ងៃចន្ទនេះថាកម្មកររាប់ពាន់នាក់បានចេញពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ទៅជួបជុំគ្នានៅតំបន់រោងចក្រតាយសេង ដោយតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល។ លោកបន្តថាក្នុងពេលតវ៉ានោះ មានកម្មករមួយក្រុមទៀតបានគេចទៅខាងក្រោយរោងចក្រ ដោយមានការគប់ដុំថ្មទៅលើរោងចក្រ។ លោកបន្ថែមថាកម្មករជាង៣០នាក់ត្រូវបានចាប់ខ្លួននៅម៉ោងជាង១០ព្រឹក ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ទីរួមខេត្តស្វាយរៀង។