កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
CATU ថា ករណីរំលោភសិទ្ធិសហជីពកើនឡើងច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់
សហព័ន្ធសហជីពកម្ពុជា (CATU) បានបញ្ជាក់ពីជំហរគាំទ្ររបាយការណ៍របស់អង្គការសង់ត្រាល់ និងបន្ថែមថា ករណីរំលោភសិទ្ធិសហជីពនៅកម្ពុជាមានចំនួនច្រើនជាងការចុះផ្សាយរបស់អង្គការសង់ត្រាល់ទៅទៀត។ ទន្ទឹមគ្នានេះ សហព័ន្ធសហជីពកម្ពុជាក៏បានច្រានចោលនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលបានលើកឡើងថា សហព័ន្ធសហជីពកម្ពុជា និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានបដិសេធចំពោះរបាយការណ៍របស់សង់ត្រាល់។
អានបន្ត -
ពលរដ្ឋជាង២០០គ្រួសារនៅសៀមរាបទាមទារបណ្ណកម្មសិទ្ធិដីធ្លីក្រោយមានជម្លោះជាមួយអាជ្ញាធរជិត១០ឆ្នាំ
ពលរដ្ឋជាង២០០គ្រួសារនៅឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ក្រោយមានជម្លោះរ៉ាំរ៉ៃជាមួយអាជ្ញាធរជិត១០ឆ្នាំគ្មានដំណោះស្រាយ។ ជនជាតិដើមភាគតិចកួយអ្នកស្រី សាន ស្រែ នៅភូមិជ័យសែន ឃុំកន្ទួតប្រាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា គ្រួសារគាត់បានអាស្រ័យផលលើដីកំពុងមានជម្លោះបន្តពីឪពុកម្តាយតាំងពីឆ្នាំ២០០០ ដោយបានកាន់កាប់ដីទំហំ៥ហិកតា។
អានបន្ត -
ពលរដ្ឋរងផលប៉ះពាល់ពីការស្ដារស្ទឹងព្រែកត្នោតជាង២០០គ្រួសារទទូចឲ្យរដ្ឋាភិបាលផ្ដល់សំណងសមរម្យ
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការស្ដារប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត នៅក្រុងតាខ្មៅជាង២០០គ្រួសារ ទទូចឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយ និងផ្ដល់សំណងសមរម្យដល់ពួកគេ ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលគួរតែផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋទាំងនោះ ដើម្បីឲ្យពួកគេទៅតាំងទីលំនៅថ្មីបានសមរម្យ។
អានបន្ត -
ពលរដ្ឋ៥ភូមិក្នុងខេត្ដកំពតបារម្ភបាត់បង់ដីបឹងជិត២០០ហិកតាក្រោយឈ្មួញអ្នកមានលុយចូលទន្រ្ទាន
បើតាមលោក ជា សម្ភស្ស ជាតំណាងពលរដ្ឋ និងជាជំទប់ទី២នៃឃុំស្រែក្នុង បាននិយាយថា ដីបឹងជិត២០០ហិកតាដែលពលរដ្ឋ៥ភូមិតែងតែអាស្រ័យផលដោយខ្លះនេសាទ ខ្លះធ្វើចម្ការវិលជុំ ពលរដ្ឋខ្លះទៀតប្រើប្រាស់ទឹកដើម្បីធ្វើស្រែ។ លោកបន្ដថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ មានគ្រឿងចក្រ១គ្រឿងបានចូលមកកាយព្រំដោយអះអាងថា បានទិញពីពលរដ្ឋលើដីរួមនេះ។ លោកបានឱ្យដឹងទៀតថា កន្លងមកអាជ្ញាធរមូលដ្ឋានបានហាមឃាត់មិនឱ្យមានការទិញដីរួមនោះទេ ប៉ុន្ដែមេខ្លោងម្នាក់បានដើរទិញពីពលរដ្ឋទាំងដឹងថាដីរួម។
អានបន្ត -
UNCTថាមាត្រា២៤នៃច្បាប់សង្គមស៊ីវិលដាក់កំហិតផ្ទាល់លើសិទ្ធិបង្កើតសមាគមនៅកម្ពុជា
សេចក្តីព្រាងវិសោធនកម្មច្បាប់សង្គមស៊ីវិលដែលបានស្នើឡើងកាលពីឆ្នាំ២០១៩ នៅពុំទាន់មានការឯកភាពរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលទៅលើខ្លឹមសារវិសោធនកម្មនៅឡើយ។ នៅថ្ងៃទី២៥ មិថុនា ក្រុមអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNCT) បានបង្ហាញកំណត់វិភាគ និងផ្តល់អនុសាសន៍ជាច្រើនលើការធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។ ក្នុងចំណោមអនុសាសន៍ទាំងនោះ UNCT បានស្នើឱ្យលុបចោលមាត្រា២៤នៃច្បាប់ដែលត្រូវធ្វើវិសោធនកម្មដែលចែងថា NGO ក្នុងស្រុកខ្មែរទាំងអស់ត្រូវរក្សាអព្យាក្រឹត្យភាពចំពោះបក្សនយោបាយ និងមិនត្រូវធ្វើសកម្មភាពនយោបាយ។
អានបន្ត -
ចៅក្រមសាលាដំបូងមិនបានផ្ដល់ឱកាសឱ្យយុវជនចលនាមាតាធម្មជាតិផ្ដល់ភស្តុតាងដោះបន្ទុក
សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវ រស្មី មានប្រតិកម្មថា អ្នកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមជំនុំជម្រះ មិនបានស្ដាប់ហេតុផល និងសំណូមពររបស់ពួកគាត់ ក្នុងការផ្ដល់ចម្លើយពិត និងភស្តុតាងដោះបន្ទុកជាច្រើនទៀតនោះទេ។ អ្នកស្រីចៅក្រមបែរជាសំអាងលើវីដេអូកាត់តមួយចំនួន ដែលក្រុមអ្នករកស៊ីតាមអនឡាញ បានកែច្នៃប្រឌិតចំណងជើង និងកែសំឡេងដើម ធ្វើជាភស្តុតាងដាក់បន្ទុកទៅវិញ។
អានបន្ត -
តុលាការសម្រេចឃុំខ្លួនជនជាតិវៀតណាម និងខ្មែរសរុប៥នាក់ជាបណ្ដោះអាសន្នពាក់ព័ន្ធកាន់កាប់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសច្បាប់
តុលាការសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទ៤នាក់ ជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌបទល្មើសកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយខុសច្បាប់ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យជនដែលមិនមានសញ្ជាតិខ្មែរ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។
អានបន្ត -
អង្គការលីកាដូលើកឡើងថា ចំនួនសកម្មជនដែលជាប់គុកពីរដងដោយអយុត្តិធម៌បានកើនឡើង
អង្គការសិទ្ធិមនុស្សលីកាដូ(Licado) កត់សម្គាល់ថា សកម្មជននយោបាយ និងសកម្មជនសង្គមដែលត្រូវជាប់គុកចំនួនពីរដងឡើងទៅដោយសារការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេបានកើនឡើង ប៉ុន្តែពួកគេនៅតែមិនចុះញ៉ម ឬបោះបង់ភាពសកម្មនោះទេ។ ចំណែកគ្រួសារជនជាប់ឃុំនៅតែចាត់ទុកករណីចាប់ខ្លួនទាំងនោះថាជាការធ្វើទុក្ខបុកម្នេញនយោបាយ ហើយទាមទារឱ្យរដ្ឋាភិបាលបើកលំហសេរីភាពពលរដ្ឋ និងនយោបាយ ជាពិសេសដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពដោយឥតលក្ខខណ្ឌ។
អានបន្ត -
អង្គការមួយរកឃើញថា កម្មកររោងចក្រម៉ៅការដេរបន្តទទួលបានប្រាក់ឈ្នួលទាប និងប្រឈមការរំលោភសិទ្ធិ
កម្មករកម្មការិនីធ្វើការនៅរោងចក្រម៉ៅការដេរបន្តប្រឈមនឹងការរំលោភសិទ្ធិការងារធ្ងន់ធ្ងរ ដោយពួកគេមិនទាន់ទទួលបានការអនុវត្តសិទ្ធិ និងកិច្ចគាំពារសង្គមនៅកន្លែងការងារដូចមានចែងក្នុងច្បាប់នៅឡើយ តែផ្ទុយទៅវិញពួកគេរងការបង្ខំឱ្យធ្វើការលើសម៉ោងពីសំណាក់ថៅកែក្រុមហ៊ុន ទាំងដែលទទួលបានប្រាក់ឈ្នួលទាប។
អានបន្ត -
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌដើម្បីដាក់ទោសទណ្ឌបន្ថែមលើអំពើបាញ់ប្រហារដ៏សាហាវ
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីបើកផ្លូវឱ្យតុលាការអាចដាក់ទោសបន្ថែមលើអំពើឃាតកម្មបាញ់ប្រហារដ៏សាហាវ។ ការបញ្ជារបស់នាយករដ្ឋមន្រ្តី ក្រោយមានការបាញ់ប្រហាររបស់អតីតឧកញ៉ាម្នាក់ ឈ្មោះ ស្រី ស៊ីណា សម្លាប់មនុស្ស ២ នាក់ និងរបួស ២ នាក់ នៅក្នុងផ្ទះនៅបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា ហើយអយ្យការនៃតុលាការរាជធានីភ្នំពេញបានចោទប្រកាន់ត្រឹមតែអំពើឃាតកម្ម ការប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធខុសច្បាប់ ដែលអាចជាប់ពន្ធនាគារខ្ពស់បំផុតត្រឹម ១៥ ឆ្នាំ មិនមែនអស់មួយជីវិត។
អានបន្ត -
ក្រឡាប់រថយន្ដដឹកកម្មករ លើកំណាត់ផ្លូវជាតិលេខ៤ បណ្ដាលឲ្យរងរបួសជាច្រើននាក់
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករ ក្រឡាប់លើផ្លូវជាតិលេខ៤ ដោយមានកម្មករសរុប៦០នាក់ ធ្វើដំណើរលើរថយន្ត បណ្តាលឲ្យកម្មករជាច្រើននាក់ របួសធ្ងន់ និងស្រាល។
អានបន្ត -
អ្នកឃ្លាំមើលនិងសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរខេត្តកំពង់ស្ពឺអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្តនិងអ្នកជាប់ពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ការពារភ្នំឱរ៉ាល់
អ្នកឃ្លាំមើលនិងសង្គមស៊ីវិលដែលធ្វើការលើវិស័យធនធានធម្មជាតិ ជំរុញឲ្យអាជ្ញាធរខេត្តកំពង់ស្ពឺអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធដែលបណ្ដែតបណ្ដោយឲ្យមានបទល្មើសកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ការពារភ្នំឱរ៉ាល់ឲ្យបានតឹងរ៉ឹង។ ការលើកឡើងនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តកំពង់ស្ពឺ បានដកហូតដីព្រៃជាង ៣ពាន់ហិកតារ ដែលក្រុមជនល្មើសបានលួចកាប់ទន្ទ្រានក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដោយខុសច្បាប់ធ្វើជាកម្មសិទ្ធិឯកជន។
អានបន្ត -
របាយការណ៍អង្គការសង់ត្រាល់ស្តីពីស្ថានភាពសិទ្ធិកម្មករនាំមកទាំងការរិះគន់ និងសាទរ
ភ្នំពេញ — កាលពីដើមខែមិថុនានេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (Central) បានចេញរបាយការណ៍ថ្មីមួយស្តីពីស្ថានភាពកម្មករ និងសហជីពក្នុងវិស័យកាត់ដេរ ដោយធ្វើការវាយតម្លៃលើសហជីពក្នុងរោងចក្រចំនួន១៤។ បើតាមរបាយការណ៍នោះ ក្នុងចំណោមសហជីពចំនួន១៤នេះ មានសហជីពចំនួន១០រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។ អង្គការសង់ត្រាល់ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករនិយោជិត និងសហជីព។
អានបន្ត -
សហជីពរណបរដ្ឋាភិបាលស្នើឲ្យអាមេរិកផ្តាច់ជំនួយអង្គការសង់ត្រាល់
នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ក្រុមសហជីពរណបរដ្ឋាភិបាលដែលតាំងខ្លួនជាអ្នកតំណាងឲ្យកម្មករ ៤ម៉ឺននាក់បានដាក់ញត្តិទៅស្ថានទូតអាមេរិកប្រចាំកម្ពុជាដោយទាមទារឲ្យសហរដ្ឋអាមេរិកពិចារណា (ផ្តាច់ជំនួយ) លើកញ្ចប់ថវិការបស់អង្គការសង់ត្រាល់។ នេះជាការបន្តដើរស្រែកទាមទារតាមផ្លូវរបស់ក្រុមសហជីពដែលមានទំនោរទៅរករដ្ឋាភិបាលដោយចោទប្រកាន់អង្គការសង់ត្រាល់ក្នុងរឿងចេញរបាយការណ៍មិនពិតទាក់ទងនឹងសេរីភាពសហជីព និងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។
អានបន្ត -
តុលាការគ្រោងប្រកាសសាលក្រមលើសកម្មជនការពារបរិស្ថាន នៅថ្ងៃទី២ ខែកក្កដា
សាលាដំបូងរាជធានីភ្នំពេញកំណត់យកថ្ងៃទី២ ខែកក្កដា ដើម្បីប្រកាសសាលក្រមទៅលើសកម្មជនការពារបរិស្ថានទាំង ១០រូប ដោយក្នុងនោះមានសកម្មជនចលនាមាតាធម្មជាតិចំនួន ៧រូប។ ទោះជាយ៉ាងណាក្ដី សកម្មជនចលនាមាតាធម្មជាតិសោកស្ដាយ ដែលតុលាការមិនព្រមទទួលយកភស្តុតាងដោះបន្ទុករបស់ខ្លួនបង្ហាញក្នុងសវនាការ។
អានបន្ត -
សង្គមស៊ីវិល និងកម្មករការងារតាមផ្ទះជំរុញរដ្ឋាភិបាលផ្ដល់សច្ចាប័នលើអនុសញ្ញាការងារដើម្បីការពារសិទ្ធិរបស់ពួកគេ
អង្គការអុកស្វាមប្រចាំកម្ពុជា និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានចូលរួមប្រារព្វទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ«គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ស្ថាប័នទាំងនេះបានជំរុញដល់រដ្ឋាភិបាលឲ្យផ្ដល់សច្ចាប័នលើអនុសញ្ញាការងារដើម្បីធានាដល់កិច្ចការពារសិទ្ធិរបស់កម្មករ។
អានបន្ត -
សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ៧ម៉ឺននាក់ព្រមានធ្វើកូដកម្មទ្រង់ទ្រាយធំប្រឆាំងសកម្មភាពអង្គការសង់ត្រាល់
សហភាពពលកម្មជាតិកម្ពុជា តំណាងឱ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរ៧ម៉ឺននាក់ ប្រកាសថា នឹងធ្វើកូដកម្មទ្រង់ទ្រាយធំប្រឆាំងសកម្មភាពរបស់មណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» នឹងដាក់សេចក្តីថ្លែងការណ៍ទៅកាន់ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តាអ្នកបញ្ជាទិញ ស្ថានទូតនានា និងធ្វើសកម្មភាពផ្សេងៗទៀតមួយចំនួនទៀត។
អានបន្ត -
អាជ្ញាធរថៃបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់រាប់រយនាក់ត្រឡប់មកកម្ពុជាវិញក្នុងពេលថ្មីៗនេះ
បច្ចុប្បន្ននេះពលករខ្មែរដែលឆ្លងដែនខុសច្បាប់ជាច្រើនត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញជារៀងរាល់ថ្ងៃតាមច្រកអន្តរជាតិមួយចំនួនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ សង្គមស៊ីវិលថា កក្តាដែលនាំឱ្យពលករខ្មែរឆ្លងដែនខុសច្បាប់នេះដោយសារតែកក្តាសេដ្ឋកិច្ចគ្រួសារ កង្វះព័ត៌មាន នីតិវិធីច្បាប់ស្មុគ្រស្មាញដែលនាំឱ្យចំណាយពេលវេលា និងថវិកាច្រើនជាដើម។
អានបន្ត -
តុលាការបដិសេធសំណើសុំចាក់វីដេអូឃ្លីបដែលស្នើដោយក្រុមចលនាមាតាធម្មជាតិនៅក្នុងសវនាការជុំទី៥
សកម្មជនចលនាមាតាធម្មជាតិបានស្នើឱ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញចាក់បញ្ចាំងវីដេអូ ឃ្លីបដែលជាភស្តុតាងនៅក្នុងអង្គសវនាការ ដោយពួកគេអះអាងថាអាចដោះបន្ទុកពីការចោទប្រកាន់ ក៏ប៉ុន្តែការទាមាររបស់ក្រុមចលនាមាតាធម្មជាតិនេះ ត្រូវច្រានចោលដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះវិញ។ សម្រាប់សវនាការជុំទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤ នេះ តុលាការបន្តលើកយកបទចោទ «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ » មកជំនុំជម្រះឡើងវិញ ដូចដែលសវនាការបានដំណើរក្តីរួចហើយកាលពី៤លើកកន្លងទៅ។
អានបន្ត -
គណបក្សកម្លាំងជាតិស្នើរដ្ឋាភិបាលទូទាត់សំណងដល់ពលរដ្ឋនៅតំបន់ព្រលានយន្តហោះថ្មី
គណបក្សកម្លាំងជាតិ ស្នើឱ្យរដ្ឋាភិបាល និងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី(OCIC) របស់លោក ពុង ឃាវសែ ទូទាត់ប្រាក់សំណងដល់ប្រជាពលរដ្ឋ រងគ្រោះដីធ្លីនៅតំបន់ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឱ្យបានឆាប់។ ប្រជាពលរដ្ឋលើកឡើងថា ចាប់តាំងពីក្រុមហ៊ុនហាមឃាត់ប្រជាពលរដ្ឋមិនឱ្យអាស្រ័យផលលើដីស្រែ ពួកគាត់ប្រឈមនឹងជីវភាពកាន់តែលំបាក ខណៈពលរដ្ឋភាគច្រើននៅតែព្រួយបារម្ភពីការបាត់បង់ដីធ្លី ដោយមិនអាចទទួលបានសំណងសមរម្យ។
អានបន្ត