កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ក្រសួងកិច្ចការនារីនឹងប្រារព្ធទិវានារីអន្តរជាតិក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»
ក្រសួងកិច្ចការនារីនឹងប្រារព្ធយុទ្ធនាការទិវាអន្តរជាតិនារី ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងរយៈពេលមួយខែមីនាពេញ ដើម្បីរំលេចសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
អានបន្ត -
អង្គភាពប្រឆាំងអំពើពុករលួយច្រានចោលពាក្យបណ្ដឹងពលរដ្ឋ ដែលស្នើឱ្យរដ្ឋាភិបាលដោះស្រាយដីបឹងពោធិ៍ នៅខេត្តកំពង់ឆ្នាំង
អង្គភាពប្រឆាំងអំពើពុករលួយច្រានចោលពាក្យបណ្ដឹងរបស់ពលរដ្ឋដែលស្នើឱ្យលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដោះស្រាយបញ្ហាដីបឹងពោធិ៍ នៅខេត្តកំពង់ឆ្នាំង ដោយថា ពាក្យបណ្ដឹងនោះ គ្មានព័ត៌មានច្បាស់លាស់។
អានបន្ត -
ពលរដ្ឋថាក្រុមហ៊ុនកូរ៉េ T.S.M.W គប់គិតជាមួយឧកញ៉ា ជ័យ លេបយកដីសម្បទានក្នុងចេតនាធ្វើជំនួញឈើខុសច្បាប់
ពលរដ្ឋរស់នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លើកឡើងថា ក្រុមហ៊ុនកូរ៉េ ធី អេស អឹម ដាប់ប៊លយូ (T.S.M.W) កំពុងគប់គិតជាមួយឧកញ៉ា មិក សាផាណារេត ហៅឧកញ៉ា ជ័យ លេបយកដីសម្បទានក្នុងបំណងធ្វើជំនួញឈើខុសច្បាប់ ដោយប្រើល្បិចកាត់ឆ្វៀលដីសម្បទានដែលអស់ព្រៃឈើឱ្យទៅពលរដ្ឋ និងស្នើសុំដីសម្បទានថ្មីដែលមានព្រៃឈើនៅកន្លែងផ្សេង។
អានបន្ត -
កូដករចោទក្រុមហ៊ុនណាហ្គាវើលដ៍ថា បន្តយាយី និងដាក់សម្ពាធលើសមាជិកសហជីព ដែលកំពុងធ្វើការ
កូដករចោទប្រកាន់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NAGAWORLD) ថា នៅតែបន្តធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងលើសមាជិកសហជីព ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន។
អានបន្ត -
មេដឹកនាំសហជីពនៅរោងចក្រ វីងស្តារស៊ូ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើលួច បន្ទាប់ពីជាប់ឆ្នោត
លោក ជា ចាន់ ប្រធានសហជីពនៅរោងចក្រវីងស្តារស៊ូ (Wing Star Shoes) ដែលទើបតែជាប់ឆ្នោតចូលកាន់តំណែងនោះត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទ«សមគំនិតក្នុងអំពើលួច» ជុំវិញឧប្បត្តិហេតុមួយដែលតាមចោទថា បានកើតឡើងកាលពីពីរឆ្នាំមុន។
អានបន្ត -
ពលរដ្ឋអះអាងថា អាជ្ញាធរស្រុកឯកភ្នំបានយកថ្នាំបាញ់សម្លាប់ស្រូវពួកគាត់អស់ជាច្រើនហិកតា
ពលរដ្ឋមួយចំនួនបានសំពះស្រែកយំអង្វរឱ្យអាជ្ញាធរស្រុកឯកភ្នំខេត្តបាត់ដំបងនៅលើភ្លឺស្រែឱ្យបញ្ឈប់ការយកថ្នាំបាញ់ស្មៅទៅបាញ់សម្លាប់ស្រូវពួកគាត់បន្តទៀត នៅចំណុចក្បែរទំនប់តាសោម ក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង យោងតាមវីដេអូឃ្លីបនិងកា រអះអាងរបស់ពលរដ្ឋ។
អានបន្ត -
គ.ជ.ប ហាមលោក រ៉ុង ឈុន មិនឱ្យចេញឃោសនាបោះឆ្នោតព្រឹទ្ធសភាជាមួយបក្សកម្លាំងជាតិ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហាមឃាត់លោក រ៉ុង ឈុន មិនឱ្យចេញឃោសនាបោះឆ្នោតព្រឹទ្ធសភាជាមួយគណបក្សកម្លាំងជាតិ។
អានបន្ត -
ជនជាតិដើមភាគតិច៤នាក់នៅព្រះវិហារត្រូវបានតុលាការហៅឱ្យឆ្លើយបំភ្លឺក្រោយតវ៉ារឿងក្រុមហ៊ុនចិនឈូសឆាយដីធ្លី
ជនជាតិដើមភាគតិចកួយចំនួន៤នាក់នៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានតុលាការខេត្តនេះ កោះហៅឱ្យឆ្លើយបំភ្លឺ ក្រោយពួកគេខ្លះបានចូលរួមជាមួយអ្នកភូមិរាប់សិបនាក់ទៀតតវ៉ាប្រឆាំងក្រុមហ៊ុនចិន«រូយហ្វេង»មិនឱ្យឈូសឆាយប៉ះពាល់លើដីស្រែចម្ការរបស់ពួកគាត់។
អានបន្ត -
ប្រធានសមាគមអភិវិឌ្ឍន៍ជីវភាពពលរដ្ឋនៅខេត្តស្វាយរៀងបន្តតវ៉ាទាមទារកម្មសិទ្ធិដីធ្លីដែលកំពុងស្ថិតក្នុងទំនាស់
ភ្នំពេញ — អាជ្ញាធរក្នុងស្រុករមាសហែកខេត្តស្វាយរៀង នៅមិនទាន់អាចរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីរវាងគ្រួសារប្រជាពលរដ្ឋម្នាក់ដែលជាប្រធានសមាគមមួយ ក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ដោយសារដីដែលកំពុងរស់នៅស្ថិតក្នុងជម្លោះនោះ ត្រូវសាលាឃុំត្រពាំងស្ដៅអះអាងថា តុលាការបានកាត់ឱ្យមកស្ថិតក្រោមការកាន់កាប់របស់សាលាឃុំ។
អានបន្ត -
កញ្ញាឈឹម សុខន៖ ទង្វើក្រុមហ៊ុនណាហ្គាវើលដ៍ជាការយាយីដែលផ្ទុយច្បាប់ការងារ
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ចោទថា ក្រុមហ៊ុនណាហ្គាវើលដ៍បានដាក់លក្ខខណ្ឌឱ្យបុគ្គលិកសរសេរលិខិតលាលែងចេញពីសហជីព និងសរសេរលិខិតស្នើសុំដកវិភាគទានសហជីពដែលក្រុមហ៊ុនបានបង្កក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២០កុម្ភៈនេះ កញ្ញា ឈឹម សុខន ចាត់ទុកទង្វើរបស់ក្រុមហ៊ុនណាហ្គាវើលដ៍នេះជាការយាយី និងដាក់សម្ពាធដែលផ្ទុយពីច្បាប់ស្តីពីការងារ។
អានបន្ត -
លោក ឡុង ឌីម៉ង់៖ការឃាត់ខ្លួនសួរនាំអ្នកកាសែតចំនួន៣នាក់ដើម្បីបញ្ចៀសការផ្សាយមិនពិត
អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការដែលសមត្ថកិច្ចស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបានឃាត់ខ្លួនសួរនាំអ្នកសារព័ត៌មានទាំង ៣រូបដោយសារតែពួកគេបានចុះទៅយកព័ត៌មានរឿងដីធ្លី នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ តាមលោក ឡុង ឌីម៉ង់ ដីនៅតំបន់នោះជាដីសម្បទានសង្គមកិច្ច និងជាកន្លែងធ្វើហេដ្ឋារចនាសម្ព័ន្ធដែលមានប្រជាពលរដ្ឋខ្លះបានទៅចាប់យកដីនៅតំបន់នោះដោយខុសច្បាប់។
អានបន្ត -
អ្នកមានជម្លោះដីធ្លី៤នាក់ខកចិត្តចំពោះសាលាឧទ្ធណ៍ត្បូងឃ្មុំដែលមិនព្រមទម្លាក់បទចោទលើពួកគេ
ពលរដ្ឋ៤នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានខកចិត្តចំពោះសាលាឧទ្ធណ៍ត្បូងឃ្មុំដែលមិនព្រមទម្លាក់ចោលបទចោទលើពួកគាត់។
អានបន្ត -
គណបក្សជំទាស់ពីរខ្វែងគំនិតគ្នាលើការបែងចែកមណ្ឌលគ្នាឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា
ភ្នំពេញ — គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិដែលជាគណបក្សជំទាស់ បន្តខ្វែងគំនិតគ្នា ក្រោយបរាជ័យក្នុងជំនួបចរចាមួយដើម្បីបែកចែកភូមិភាគដល់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃទី ២៥ ខែកុម្ភៈ។
អានបន្ត -
អង្គការឃ្លាំមើលសេរីភាពពិភពលោក រកឃើញថា រដ្ឋាភិបាលកម្ពុជាគាបសង្កត់សិទ្ធិពលរដ្ឋឆ្លងដែនជាងគេនៅលើពិភពលោក ក្នុងឆ្នាំ២០២៣
អង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) រកឃើញថា កម្ពុជាគឺជាប្រទេសគាបសង្កត់សិទ្ធិពលរដ្ឋ នៅក្រៅប្រទេសធ្ងន់ធ្ងរជាងគេនៅលើពិភពលោក ក្នុងឆ្នាំ២០២៣។
អានបន្ត -
ពលរដ្ឋជនជាតិដើមភាគតិចពូនងស្នើឱ្យអាជ្ញាធរដកហូតដីសហគមន៍ជូនពួកគាត់
ពលរដ្ឋជនជាតិដើមភាគតិចពូនងជិត១០០គ្រួសាររស់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ដកហូតដីសហគមន៍ប្រមាណជិត១០០ហិកតាពីឈ្មួញដីធ្លីម្នាក់ឈ្មោះ អឿន ម៉ៅ ដោយពួកគេអះអាងថា បានរំលោភយកដីពលរដ្ឋទៅលក់ដូរឱ្យអ្នកផ្សេង។
អានបន្ត -
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានដាក់ក្នុងបញ្ជីខ្មៅរាល់ជនដែលប្រព្រឹត្តបទឧក្រិដ្ឋបង្ខូចមុខមាត់កម្ពុជា
ភ្នំពេញ — នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានព្រមានដាក់ឈ្មោះក្នុងបញ្ជីខ្មៅចំពោះជនទាំងឡាយ ដែលផ្សព្វផ្សាយព័ត៌មានមិនពិតមកបង្ខូចមុខមាត់ និងកេរ្តិ៍ឈ្មោះកម្ពុជា ហើយបានច្រានចោលការស្នើសុំអន្តរាគមន៍ឱ្យមានការដោះលែងជនជាតិតៃវ៉ាន់ពីរនាក់ ដែលត្រូវបានតុលាការខេត្តព្រះសីហនុសម្រេចដាក់ឱ្យជាប់ពន្ធនាគារ ចំពោះការបង្ហោះវីដេអូតាមប្រព័ន្ធទំនាក់ទំនងសង្គមថា ពួកគេជាជនរងគ្រោះនៃអំពើចាប់ជំរិត។
អានបន្ត -
នាយករដ្ឋមន្ត្រីព្រមានចាត់វិធានចំពោះអ្នកផលិតមាតិកាប៉ះពាល់ដល់កម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានដល់បុគ្គលទាំងឡាយណាដែលយកកម្ពុជា ជាទីតាំងដើម្បីប្រព្រឹត្តសកម្មភាពមិនល្អ ហើយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា ហើយត្រូវអនុវត្តតាមច្បាប់។
អានបន្ត -
អត្ថបទនិទាន៖ មធ្យោបាយអហិង្សាក្នុងការលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា
ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ យុវជនគឺកម្លាំងចលករយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងទាមទារសិទ្ធិសេរីភាព ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយមធ្យោបាយក្នុងការទាមទារ គឺតាមរយៈការតស៊ូមតិ និងអហិង្សា។
អានបន្ត -
អង្គការ និងសមាគមជាង ២០ ស្ថាប័នស្នើរាជរដ្ឋាភិបាល ពន្លឿនច្បាប់គ្រឿងស្រវឹង
ភ្នំពេញៈ តំណាងអង្គការសង្គមស៊ីវិលចំនួន ២២ ស្ថាប័ន បានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យពន្លឿនការអនុម័តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដែលបណ្ដាលមកពីផលប៉ះពាល់នៃគ្រឿងស្រវឹងទាំងសុខភាព និងគ្រោះថ្នាក់ចរាចរណ៍។
អានបន្ត -
តុលាការបញ្ចប់ការសាកសួរពលរដ្ឋបឹងតាមោក ដែលប៉ះទង្គិចជាមួយមន្ត្រីខណ្ឌព្រែកព្នៅ
កាលពីថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរអ្នកភូមិបឹងតាមោកចំនួន៦នាក់ ដែលបានប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌកាលពីខែធ្នូ។
អានបន្ត