កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
CCHRរកឃើញថា សេរីភាពបញ្ចេញមតិ និងទទួលព័ត៌មាននៅកម្ពុជាកាន់តែរងការរឹតត្បិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អះអាងថា សេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន បានរងការរឹតត្បិតកាន់តែខ្លាំងឡើងៗ ចាប់តាំងពីមុនពេលបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា កន្លងទៅ។
អានបន្ត -
វរសេនីយ៍ទោមួយរូបស្នើសុំអង្គការសហប្រជាជាតិជួយការពារសន្តិសុខក្រោយរងការគំរាមកំហែងដល់អាយុជីវិត
វរសេនីយ៍ទោភូមិភាគ៥ ខេត្តបាត់ដំបង លោក មី ដារ៉ា ស្នើសុំអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា ឲ្យជួយការពារសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន បន្ទាប់ពីអាជ្ញាធរខេត្តបាត់ដំបង គំរាមកំហែងដល់អាយុជីវិតរបស់លោក និងក្រុមគ្រួសារ។
អានបន្ត -
អង្គការឃ្លាំមើលអំពើពុករលួយរកឃើញការធ្លាក់ចុះនៅក្នុងការពិនិត្យតាមដានរបស់រដ្ឋសភាកម្ពុជា
របាយការណ៍ដែលចេញផ្សាយក្នុងខែនេះដោយអង្គការតម្លាភាពកម្ពុជា ជាអង្គការឃ្លាំមើលអំពើពុករលួយបានរកឃើញថា មានការថយចុះនៃការត្រួតពិនិត្យតាមដានរបស់សភាក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។
អានបន្ត -
របាយការណ៍ថ្មី៖ សិទ្ធិឌីជីថលស្ថិតក្នុងក្តីព្រួយបារម្ភ និងការគំរាមកំហែងនៅកម្ពុជា
ភ្នំពេញ — របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់សមាគមខេមបូចាបង្ហាញថាស្ថានភាពសេរីភាពអ៊ីនធឺណិត និងសិទ្ធិឌីជីថល កំពុងតែស្ថិតនៅក្នុងក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែមានការគំរាមកំហែងដែលអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន។
អានបន្ត -
CCHR៖យុទ្ធនាការ១៦ថ្ងៃឆ្នាំ២០២៣ នឹងអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការជាក់លាក់ បញ្ឈប់ហិង្សាទាក់ទងយែនឌ័រ
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ជាយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយែនឌ័រ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំយុទ្ធនាការនេះ ដើម្បីស្នើរាជរដ្ឋាភិបាលចាត់វិធានការជាក់លាក់ និងជាបន្ទាន់ ដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយែនឌ័រ ព្រមទាំងលើកម្ពស់សមភាពយែនឌ័រនៅក្នុងកម្ពុជា។
អានបន្ត -
CHRC នឹងចុះធ្វើការអប់រំផ្សព្វផ្សាយអំពី «សិទ្ធិមនុស្ស និងច្បាប់» ទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស
ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងចុះធ្វើការអប់រំផ្សព្វផ្សាយអំពី «សិទ្ធិមនុស្ស និងច្បាប់» ទៅដល់ប្រជាពលរដ្ឋទូទាំង ២៥ រាជធានី-ខេត្ត ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ មានការយល់ដឹង និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
អានបន្ត -
CamboJA៖ អ្នកសារព័ត៌មាននិងពលរដ្ឋ មានការបារម្ភពីសេរីភាពនិងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយនូវការសិក្សាមួយ ស្តីពី ផលវិបាកនៃការគំរាមកំហែងលើសិទ្ធិឌីជីថល និងសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអនឡាញនៅកម្ពុជា។
អានបន្ត -
កូដករក្រុមហ៊ុនណាហ្គាវើលដ៍សុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត
ភ្នំពេញ — ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានព្យាយាមដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីទាមទារឱ្យដោះលែងមេដឹកនាំសហជីព និងផ្តល់ដំណោះស្រាយការងារ ដែលពួកគេត្រូវបានបញ្ឈប់ពីការងារប៉ុន្មានឆ្នាំមកហើយ។
អានបន្ត -
មេប៉ុស្តិ៍ឃុំស្រែចារ ត្រូវបានដកចេញពីតំណែង ក្រោយមានវិវាទជាមួយក្រុមល្ខោន
លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ខេត្តក្រចេះ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រោយការប្រជុំរវាង គណៈមេបញ្ជាការឯកភាពខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ រួមទាំងភាគីពាក់ព័ន្ធផ្សេងៗ បានសម្រេចដកលោកមេប៉ុស្តិ៍ឃុំស្រែចារ ចេញពីតំណែង ក្រោយមានវិវាទជាមួយក្រុមល្ខោន ដែលកំពុងសម្ដែងនៅក្នុងវត្តអូរលុង ស្ថិតក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
អានបន្ត -
កូដករណាហ្គាវើលដ៏ចង់បានការយកចិត្តទុកដាក់ដូចកម្មកររោងចក្រ
ជិត២ឆ្នាំនៃការអូសបន្លាយ កូដករណាហ្គាវើលដ៏មួយចំនួនបានយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣នេះដើម្បីស្នើសុំ លោក ហ៊ុន ម៉ាណែត ជួយរកដំណោះស្រាយជូនពួកគេនិងចង់បានការយកចិត្តទុកដាក់ពីនាយករដ្ឋមន្ត្រីដូចកម្មករ-កម្មការិនី រោងចក្រដែរ។
អានបន្ត -
សាលាដំបូងបន្ទាយមានជ័យផ្ដន្ទាទោសដាក់ពន្ធនាគារពលរដ្ឋម្នាក់ដែលរិះគន់រដ្ឋាភិបាល៣ឆ្នាំ
តុលាការសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចកាត់ទោសពលរដ្ឋម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទប្រកាន់៣ករណី គឺពីបទញុះញង់និងបរិហាកេរ្តិ៍ ជេរប្រមាថនៅតាមទីសាធារណៈ និងប្រមាថចេស្ដាអង្គព្រះមហាក្សត្រកម្ពុជា។
អានបន្ត -
មន្ទីរវប្បធម៌ខេត្តកំពង់ចាម កោះហៅម្ចាស់ហ្វេសប៊ុក បង្ហោះចម្រៀងប៉ះពាល់តម្លៃសីលធម៌សង្គម ធ្វើកិច្ចសន្យា
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកោះហៅម្ចាស់ហ្វេសប៊ុកមួយដែលបង្ហោះវីដេអូចម្រៀង ដោយមានស្ដ្រីម្នាក់ច្រៀងនៅតាមវង់តន្ដ្រី និងប្រើពាក្យពេចន៍(ប៉ារូលចម្រៀង) ធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ដ្រី និងតម្លៃវប្បធម៌ជាតិ ទៅធ្វើកិច្ចសន្យា។
អានបន្ត -
ពលរដ្ឋ២ភូមិមានចំនួនជាង២០០គ្រួសារក្នុងស្រុកស្អាងស្នើអាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់
ពលរដ្ឋ២ភូមិចំនួន២៥២គ្រួសារនៅឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ស្នើអាជ្ញាធរចេញប្លង់កម្មសិទ្ធិ ដោយពួកគាត់អះអាងថា បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ និងមានលិខិតកាន់កាប់ ប៉ុន្តែអាជ្ញាធរនៅតែមិនព្រមចេញប្លង់ជូនពួកគាត់ ខណៈអាជ្ញាធរបញ្ជាក់ថា ដី៩០ហិកតាដែលពលរដ្ឋទាមទារនោះជាដីរបស់រដ្ឋ។
អានបន្ត -
កម្មកររោងចក្រ ML ក្រុងប៉ោយប៉ែតរងការរំលោភសិទ្ធិពីថៅកែដោយសារហ៊ានទាមទារឱ្យបើកប្រាក់ឈ្នួលទៀងទាត់
កម្មករនិយោជិតរបស់រោងចក្រ អឹមអិល (ML) ក្នុងក្រុងប៉ោយប៉ែត ត្អូញត្អែរអំពីការរំលោភសិទ្ធិកម្មករ ដោយសារការបញ្ឈប់ពីការងារភ្លាមៗ ហើយកម្មករណាដែលហ៊ានចេញមុខតវ៉ាករណីបើកប្រាក់ខែមិនទៀងទាត់នោះ ក៏ត្រូវរងនូវការចោទប្រកាន់នានាពីសំណាក់ថៅកែក្រុមហ៊ុនថែមទៀត។
អានបន្ត -
គណៈសង្ឃនាយក៖ការបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កាព្រោះការដឹកនាំមិនគោរពធម៌វិន័យ
ការបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា ហៅវត្តពោធិលើ ដែលស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប គឺធ្វើឡើងដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិធម៌វិន័យឱ្យបានល្អប្រសើរបំពេញសទ្ធាជ្រះថ្លាសមជាស្រែបុណ្យដ៏ប្រពៃរបស់ពុទ្ធបរិស័ទ។
អានបន្ត -
សមត្ថកិច្ចចាប់ខ្លួនព្រះភិក្ខុដែលតែងចូលរួមការពារព្រៃឈើ សយ សាត ដោយគ្មានដីកាតុលាការនិងគ្មានមូលហេតុ
ព្រះតេជព្រះគុណ សយ សាត ត្រូវសមត្ថកិច្ចខេត្តកំពង់ធំ ចាប់ខ្លួនកាលពីថ្ងៃចន្ទ ទី២០ វិច្ឆិកា ដោយគ្មានដីកាពីតុលាការ ខណៈពុទ្ធបរិស័ទមិនដឹងថាសមត្ថកិច្ចបញ្ជូនព្រះអង្គទៅទីណាទេរហូតដល់ពេលនេះ។
អានបន្ត -
ពលរដ្ឋស្នើផ្តល់សំណងសមរម្យ ខណៈក្រុមហ៊ុនចិនត្រៀមសាងសង់ស្ពានថ្មីឆ្លងទន្លេបាសាក់
ភ្នំពេញ — ក្រុមហ៊ុនចិនឈ្មោះ Shanghai Construction Group (SCG) បានដាក់គ្រឿងចក្រតៀមសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ក្រោមឥណទានសម្បទានរបស់ប្រទេសចិន ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក។
អានបន្ត -
សាច់ញាតិជនរងគ្រោះដែលស្លាប់នៅស្ពានកោះពេជ្រចង់ឃើញការយកចិត្តដាក់ពីអាជ្ញាធរ
សាច់ញាតិជនរងគ្រោះដែលស្លាប់នៅស្ពានកោះពេជ្រស្នើអាជ្ញាធររាជធានីភ្នំពេញបន្តធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះឱ្យបានរាល់ឆ្នាំ ហើយអាជ្ញាធរគួរបន្តស្វែងរកអ្នកទទួលខុសត្រូវ ចំពោះឧបទ្ទវហេតុកាលពី ១៣ឆ្នាំមុន។
អានបន្ត -
សហជីព៖ក្រុមហ៊ុនណាហ្គាវើលដ៏បញ្ឈប់បុគ្គលិក៧២នាក់ទៀតទាំងបង្ខំ
ក្រុមហ៊ុនណាហ្គាវើលដ៏សម្រេចបញ្ឈប់បុគ្គលិក៧២នាក់ក្នុងចំណោម៧៣នាក់ពីការងារចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៣ ក្រោមហេតុផលអ្វីមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុននោះទេ។
អានបន្ត -
តុលាការខេត្តកំពង់ធំផ្តន្ទាទោសជនជាតិដើមភាគតិច២នាក់ដាក់ពន្ធនាគារ១ឆ្នាំពាក់ព័ន្ធទំនាស់ដីធ្លី
តុលាការខេត្តកំពង់ធំផ្តន្ទាទោសតំណាងជនជាតិដើមភាគតិចកួយ២នាក់ ដាក់ពន្ធនាគារ១ឆ្នាំ ក្រោមបទចោទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ។
អានបន្ត