កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.137
-
សង្គមស៊ីវិលជំរុញក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធឱ្យស៊ើបអង្កេតករណីអ្នកជាប់ឃុំស្លាប់ នៅពន្ធនាគារខេត្តព្រះវិហារ
សង្គមស៊ីវិលជំរុញក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធឱ្យស៊ើបអង្កេតករណីអ្នកដែលជាប់ឃុំ ស្លាប់នៅពន្ធនាគារខេត្តព្រះវិហារ។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីអ្នកជាប់ឃុំនៅពន្ធនាគារ ស្លាប់បន្តបន្ទាប់ ខណៈសាច់ញាតិជនរងគ្រោះទទូចដល់រដ្ឋាភិបាលឱ្យផ្ដល់យុត្តិធម៌។ ម្ដាយរបស់អ្នកស្លាប់ នៅពន្ធនាគារខេត្តព្រះវិហារ លោកស្រី ទឹក រាំ ប្រាប់វិទ្យុអាស៊ីសេរីថា កូនប្រុស ឈ្មោះ តែន អាយ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ ករណីចាក់អ្នកដទៃ ប៉ុន្តែកូនរបស់គាត់ ទើបតែជាប់ឃុំបានជាង ៣ខែ ក៏ស្រាប់តែមន្ត្រីពន្ធនាគារទាក់ទងមកលោកស្រី ឱ្យទៅយកសពកូនប្រុស នៅមន្ទីរពេទ្យ ខេត្តព្រះវិហារទៅវិញ។
អានបន្ត -
អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតឃាតកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា
អង្គការសង្គមស៊ីវិលដែលធ្វើការការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន ស្នើរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតឃាតកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា ខណៈដែលមានការប្រារព្ធទិវាស្តីពីការបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន នៅថ្ងៃទី២ខែវិច្ឆិកា។ បើតាមសេចក្តីការណ៍រួមរបស់អង្គការសង្គមស៊ីវិល គិតពីឆ្នាំ១៩៩៤មក អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ចំនូន ១៥ នាក់ ត្រូវបានសម្លាប់ ហើយថាពួកគេនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
អានបន្ត -
អ្នកភូមិនៅខេត្តព្រះវិហារព្រួយបារម្ភពីជីវភាពក្រោយពីអាជ្ញាធរ និងតំណាងក្រុមហ៊ុន ហាមពួកគាត់មិនឱ្យប្រមូលផលស្រូវ
អ្នកភូមិប្រមាណ ១០០គ្រួសារ នៅខេត្តព្រះវិហារ ព្រួយបារម្ភពីជីវភាពកាន់តែលំបាក ក្រោយពីអាជ្ញាធរ និងតំណាងក្រុមហ៊ុនចិន ហេង ហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) បន្តហាមអ្នកភូមិមិនឱ្យច្រូតស្រូវ ហើយគេចវេះមិនដោះស្រាយបញ្ហា។ ការលើកឡើងនេះ ធ្វើឡើយក្រោយពេល ដែលអ្នកភូមិបានមករង់ចាំជួបអាជ្ញាធរខេត្ត ដែលសន្យាថា នឹងដោះស្រាយបញ្ហាបញ្ចប់ នៅថ្ងៃទី២ ខែវិច្ឆិកា ប៉ុន្តែអាជ្ញាធរកុហកមិនមកជួបពលរដ្ឋនោះឡើយ។
អានបន្ត -
ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី៨០លានដុល្លាដើម្បីពង្រឹងគុណភាពការអប់រំថ្នាក់មធ្យមសិក្សា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ៣១ ខែវិច្ឆកា ឆ្នាំ២០២៤ បានអនុម័តប្រាក់កម្ចីចំនួន៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា។ ដោយផ្តោតលើជំនាញ «សតវត្សទី២១» ក្នុងការពង្រឹងវិស័យការសិក្សាដោយមានភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សស្រី និងសិស្សប្រុស ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ នៅក្នុងគម្រោងមួយនេះ គឺផ្តោតសំខាន់ក្នុងវិស័យអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្ស និងបង្កើនការសាងសង់ចំនួនអគារសិក្សាបន្ថែមដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន(រួមទាំងបន្ទប់រៀនបន្ថែមចំនួន៤០០) ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និងពង្រីកលទ្ធភាពទទួលបានការអប់រំ មធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។
អានបន្ត -
សហគមន៍ព្រៃឈើប្រាំបីមុម អំពាវនាវរកជំនួយ ដើម្បីបន្តចុះល្បាត ដោះអន្ទាក់ការពារសត្វព្រៃ
សហគមន៍ព្រៃឈើប្រាំបីមុមក្នុងខេត្តកំពង់ស្ពឺអំពាវនាវដល់សប្បុរសជនឱ្យជួយផ្តល់សម្ភារៈល្បាត ដើម្បីបន្តការងារអភិរក្សសត្វព្រៃរាប់រយក្បាល និងធនធានធម្មជាតិផ្សេងៗទៀត សម្រាប់មនុស្សជំនាន់ក្រោយ។ សហគមន៍បានលើកឡើងថា អន្ទាក់នៅតែជាកត្តា គំរាមកំហែង ដល់ពពួកសត្វព្រៃ ដែលទាមទារឱ្យគណៈកម្មការសហគមន៍១៤នាក់ ដាក់វេនគ្នាចុះល្បាតទាំងថ្ងៃ ទាំងយប់ ជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់បទល្មើស។
អានបន្ត -
ក្រសួងជួយអ្នកសារព័ត៌មានផ្នែកច្បាប់ជិត៤០ករណី ខណៈនៅតែបារម្ភពីព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម
ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងបានផ្ដល់កិច្ចគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានជិត ៤០ករណីក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៤។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងនៅក្នុងសន្និសីទកាលពីថ្ងៃទី៣១ ខែតុលាស្តីពី «ទំនុកចិត្តលើសារព័ត៌មានកម្ពុជា៖ សារព័ត៌មានប្រកបដោយក្រមសីលធម៌សម្រាប់ប្រយោជន៍សាធារណៈ» ថា ក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងារ។ លោកបានឱ្យដឹងថា ក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់និទ្ទណ្ឌភាព នៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន
ក្រុមអង្គការសង្គមស៊ីវិល ចំនួន ២១ស្ថាប័ន ស្នើឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់និទ្ទណ្ឌភាពនៃឧក្រិដ្ឋកម្មប្រឆាំងលើអ្នកសារព័ត៌មាន។ ការស្នើសុំនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួម ចេញនៅថ្ងៃទី១ ខែវិច្ឆិកាក្នុងទិវាអន្តរជាតិ ដើម្បីបញ្ចប់និទ្ទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ រួមមានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និង មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជាដើម បានអំពាវនាវដល់រដ្ឋាភិបាលធានានូវការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស។
អានបន្ត -
កម្ពុជាជាប់លេខ២ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែលមានពលរដ្ឋមិនចេះអក្សរច្រើនជាងគេ
កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលមានពលរដ្ឋមិនចេះអក្សរច្រើនជាងគេ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១១ សម្រាប់ឆ្នាំ២០២៤ នេះ ខណៈប្រទេសទីម័រខាងកើត ជាប់លេខ១។
អានបន្ត -
អង្គការយូណេស្កូស្នើទម្លាក់បទចោទលើលោក ម៉ិច ដារ៉ា និងជំរុញឱ្យធានាសេរីភាពសារព័ត៌មាន
តំណាងអង្គការយូណេស្កូក្នុងប្រទេសកម្ពុជាដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យទម្លាក់ចោលបទចោទលើអ្នកកាសែត លោក ម៉ិច ដារ៉ា និងអំពាវនាវឱ្យរដ្ឋាភិបាលធានាសេរីភាពសារព័ត៌មាន និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន តាមរយៈការបង្កើតយន្តការច្បាប់ដែលការពារអ្នកសារព័ត៌មាន។ ការណ៍ថ្លែងបែបនេះនៅក្នុងពិធីអបអរខួបលើកទី១០នៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលធ្វើឡើងនៅថ្ងៃសុក្រ ក្នុងរាជធានីភ្នំពេញ។
អានបន្ត -
អ្នកនាំពាក្យ៖អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈជាផ្នែកដ៏សំខាន់មិនអាចខ្វះបានក្នុងសង្គមឌីជីថល
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថល ព្រោះការផ្សាយពិតរបស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ ខណៈព័ត៌មានក្លែងក្លាយបាននិងកំពុងរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងបែបនេះ ក្នុងឱកាសចូលរួមក្នុងសន្និសីទស្តីពី៖ «ទំនុកចិត្តលើសារព័ត៌មានកម្ពុជា៖ សារព័ត៌មានប្រកបដោយក្រមសីលធម៌សម្រាប់ប្រយោជន៍សាធារណៈ» ដែលរៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
អានបន្ត -
រដ្ឋាភិបាលរងការរិះគន់ថា ព្យាយាមបិទបាំងព័ត៌មានអំពីការបង្ក្រាបទីតាំងនៃសម្បុកឧក្រិដ្ឋជនឆបោកអនឡាញ
អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រងការរិះគន់ថា ព្យាយាមបិទបាំងព័ត៌មានអំពីការបង្ក្រាបទីតាំងនៃសម្បុកឧក្រិដ្ឋជនឆបោកតាមអនឡាញ។ អ្នកឃ្លាំមើលថា ការណ៍ដែលរដ្ឋាភិបាលមិនបង្ហាញតម្លាភាព និងបិទបាំងជនសង្ស័យពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ (Online) នោះ នឹងធ្វើឱ្យមហាជន និងអន្តរជាតិកាន់តែអស់ជំនឿលើការអនុវត្តច្បាប់ និងមានមន្ទិលសង្ស័យអំពីការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរសម្រួលឱ្យក្រុមជនល្មើសអាចផ្លាស់ប្ដូរទីកន្លែងសម្រាប់ប្រតិបត្តិការអំពើឆបោកតាមអនឡាញពីមួយកន្លែងទៅមួយកន្លែងនៅលើទឹកដីខ្មែរ។
អានបន្ត -
សង្គមស៊ីវិលថា តួលេខជួញដូរស្ត្រីខ្មែរបង្ខំឱ្យរៀបការនៅប្រទេសចិនកើនឡើងក្នុងរយៈពេល៩ខែឆ្នាំ២០២៤
សង្គមស៊ីវិលរកឃើញថា ក្នុងរយៈពេល ៩ខែឆ្នាំ២០២៤នេះ ចំនួនស្ត្រីខ្មែរដែលរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវគេបង្ខំឱ្យរៀបការនៅក្នុងប្រទេសចិន មានការកើនឡើងខ្ពស់ជាងករណីជួញដូរមនុស្សផ្សេងៗទៀត។ សង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាល គួរតែត្រួតពិនិត្យឡើងវិញទៅលើមន្ត្រីខ្លះពាក់ព័ន្ធនឹងការរៀបចំឯកសារផ្លូវច្បាប់ ដែលបង្កភាពងាយស្រួលក្នុងការនាំស្ត្រីខ្មែរទាំងនោះចេញទៅក្រៅប្រទេស។ ក្រុមអង្គការក្រៅរដ្ឋាភិបាលបង្ហាញការព្រួយបារម្ភថា ចំនួនស្ត្រីខ្មែរដែលរងគ្រោះដោយអំពើជួញដូរនេះ នឹងបន្តកើនឡើងថែមទៀត ប្រសិនបើរដ្ឋាភិបាលគ្មានវិធីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។
អានបន្ត -
ក្រុមយុវជនខ្លះចាត់ទុកវិធីស្នាមញញឹមខ្មែរបំផុសស្មារតីជាតិនិយម និងបង្ហាញគុណតម្លៃប្រាសាទបុរាណកេរមរតកដូនតា
ក្រុមសិល្បករ និងក្រុមយុវជននៅខេត្តសៀមរាបបានដើរដង្ហែក្បូនទ្រង់ទ្រាយធំក្នុងពិធីស្នាមញញឹមខ្មែរលើកទី០២ នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំផុសស្មារតីជាតិនិយម និងបង្ហាញពីគុណតម្លៃប្រាសាទបុរាណកេរមរតកដូនតា ក្នុងបំណងផ្សព្វផ្សាយពីទេសចរណ៍វប្បធម៌។ ពួកគេស្លៀកពាក់ឈុតបុរាណ បង្ហាញកាយវិការរស់រវើក រំលឹកគុណបុព្វបុរសខ្មែរ និងដើម្បីអបអរ ខួបលើកទី២០ ឆ្នាំ នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ សម្តេច ព្រះនរោត្ដម សីហមុនី។
អានបន្ត -
អង្គការសង្គមស៊ីវិលស្នើឱ្យមានបរិយាបន្ននិងភាពត្រឹមត្រូវផ្នែកសិទ្ធិឌីជីថលនៅកម្ពុជា
វេទិកាអ៊ីនធឺណិតភ្នំពេញឆ្នាំ២០២៤ ដែលមានការចូលរួមដោយអង្គការសង្គមស៊ីវិលមកពីស្ថាប័នផ្សេងៗគ្នា ស្នើឱ្យមានបរិយាបន្ននិងភាពត្រឹមត្រូវនៃសិទ្ធិឌីជីថលនៅកម្ពុជា ។ អ្នកចូលរួមមួយចំនួនបាននាំយកប្រធានបទសំខាន់ៗមកជជែកពិភាក្សា ដូចជាវិធីសាស្ត្រាកាត់បន្ថយហានិភ័យពីការបោកប្រាស់តាមអ៊ីនធឺណិត ការយាយីតាមអ៊ីនធឺណិត អក្ខរកម្មព័ត៌មានប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការរឹតត្បិតលើណ្តាញអ៊ីនធឺណិត យេនឌ័រនិងសេរីភាពបញ្ចេញមតិតាមអនឡាញ កិច្ចពិភាក្សាលើតុល្យភាពរវាងសិទ្ធិ និងសន្តិសុខលើច្បាប់ឌីជីថលកម្ពុជា ។
អានបន្ត -
ពលរដ្ឋសង្កាត់ជើងឯកស្នើអាជ្ញាធរក្រុងភ្នំពេញឲ្យពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី
នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានជួបជុំគ្នានៅមុខសាលាក្រុងភ្នំពេញ។ កម្មវត្ថុនៃការជួបជុំគឺដើម្បីស្នើសុំឲ្យលោកអភិបាលក្រុងពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលការរស់នៅសព្វថ្ងៃរបស់ពួកគាត់កំពុងជួបការលំបាក និងការភ័យខ្លាច៕
អានបន្ត -
ថៃអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណការងារ និងស្នាក់នៅរយៈពេល២ឆ្នាំបន្ថែមទៀត
រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៥ ក្នុងរយៈពេល ២ឆ្នាំបន្តទៀតរហូតដល់ឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជា ស្តីពីលទ្ធផលក្នុងជំនួបទ្វេភាគីរបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោក ហេង សួរ និងរដ្ឋមន្រ្តីក្រសួងការងារថៃលោក Phiphat Ratchakitprakarn នៅថ្ងៃទី៣០តុលានេះ។
អានបន្ត -
អូស្រ្តាលី អង្គការយូណេស្កូ និងអ្នកពាក់ព័ន្ធសុំឱ្យការពារសុវត្ថិភាពអ្នកកាសែតនិងសេរីភាពសារព័ត៌មាន
អូស្រ្តាលី អង្គការយូណេស្កូ និងអ្នកធ្វើការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាអំពាវនាវឱ្យការពារសុវត្ថិភាព និងសេរីភាពសារព័ត៌មាន ខណៈអ្នកសារព័ត៌មាននៅតែប្រឈមឧបសគ្គក្នុងការរាយការណ៍ព័ត៌មានរសើបដែលកើតឡើងក្នុងសង្គម។ នេះជាការលើកឡើងតាមរយៈសន្និសីទថ្នាក់ជាតិស្ដីពី ទំនុកចិត្តលើសារព័ត៌មានកម្ពុជា៖ សារព័ត៌មានប្រកបដោយក្រមសីលធម៌សម្រាប់ប្រយោជន៍សាធារណៈ។
អានបន្ត -
អ្នកភូមិនៅខេត្តព្រះវិហារដាក់វេនគ្នាដេកយាមស្រូវលើដីជម្លោះ ព្រោះខ្លាចក្រុមហ៊ុនលួចច្រូតស្រូវរបស់ពួកគាត់ទៀត
អ្នកភូមិនៅខេត្តព្រះវិហារ ដាក់វេនគ្នាដេកយាមស្រូវ ព្រោះបារម្ភខ្លាចតំណាង ក្រុមហ៊ុន ហេង ហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) លួចច្រូតស្រូវពួកគាត់ទៀត បើទោះបីជា ពួកគាត់មួយចំនួនព្រមធ្វើកិច្ចសន្យាប្រគល់ដីឱ្យទៅភាគីក្រុមហ៊ុនរួចហើយក្ដី។ មន្ត្រីសង្គមស៊ីវិលថា ការធ្វើទុក្ខបុកម្នេញ ពលរដ្ឋ ពីសំណាក់ក្រុមហ៊ុន និងអាជ្ញាធរនេះ គឺជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
អានបន្ត -
សាលាដំបូងខេត្តតាកែវគ្រោងប្រកាសសាលក្រមសំណុំរឿងញុះញង់របស់ លោក ភុន យុទ្ធ នៅថ្ងៃទី១២ វិច្ឆិកា
សាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ តុលា បានបើកសវនាការជំនុំជម្រះលើសំណុំរឿងញុះញង់របស់អ្នករិះគន់បញ្ហាសង្គម និងជាជនមានពិការភាព លោក ភុន យុទ្ធ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារតាំងពីខែមីនា។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់លើលោក ភុន យុទ្ធ និងដោះលែងរូបលោកឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
សហគមន៍ជនជាតិដើមភាគតិចជាច្រើនរងផលប៉ះពាល់ពីការអូសបន្លាយការចុះបញ្ជីកម្មសិទ្ធិដីធ្លី
ប្រជាសហគមន៍ជនជាតិដើមភាគតិចជាច្រើនលើកឡើងថា ពួកគាត់ចំណាយថវិកា និងពេលវេលាជាច្រើនឆ្នាំដើម្បីស្នើសុំឱ្យរដ្ឋាភិបាលចុះបញ្ជីដីធ្លីជាដីសមូហភាព ប៉ុន្តែដំណើរការនៃការចុះបញ្ជីមានភាពស្មុគស្មាញ និងអូសបន្លាយពេលជាច្រើនឆ្នាំ ខណៈពួកគាត់បារម្ភថា ការអូសបន្លាយនេះ អាចធ្វើឱ្យពួកគាត់ប្រឈមនឹងការបាត់បង់ដីធ្លីដោយសារអ្នកមានលុយមានអំណាចមួយចំនួន ដូចករណីដែលសហគមន៍ជនជាតិដើមភាគតិចផ្សេងទៀតបានជួបប្រទះ។
អានបន្ត