កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យក្រសួងអប់រំពង្រឹងគុណភាពអប់រំនៅតាមសាលា
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំនៅតាមសាលាចាប់តាំងពីថ្នាក់បឋមរហូតដល់វិទ្យាល័យ ដើម្បីលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។
អានបន្ត -
អ្នកធ្វើការងារបរិស្ថានភ្ញាក់ផ្អើលពេលឃើញការបូមខ្សាច់ឡើងវិញនៅភូមិកោះស្រឡៅខេត្តកោះកុង
លោក សាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលប្រទះឃើញសាឡង់បូមខ្សាច់បានចាប់ផ្ដើមចូលបូមខ្សាច់ឡើងវិញនៅតំបន់កោះស្រឡៅ ខេត្តកោះកុង។ បើតាមលោក សាន់ ម៉ាឡា អាជីវកម្មបូមខ្សាច់នៅតំបន់កោះស្រឡៅនេះ បានផ្អាកអស់រយៈពេល៨ឆ្នាំមកហើយក្រោយពីពលរដ្ឋធ្វើបាតុកម្មតវ៉ា។
អានបន្ត -
សហគមន៍មានទំនាស់ដីស្ករអំពៅនៅកំពង់ស្ពឺ នឹងបន្តដាក់ញត្តិនៅភ្នំពេញ ករណីមន្ទីរដែនដីខេត្តកំពង់ស្ពឺមិនឆ្លើយតបញត្តិរបស់ពួកគេ
ភ្នំពេញ៖ បញ្ហាទំនាស់ដីធ្លីរាំរ៉ៃរវាងប្រជាសហគមន៍នៅខេត្តកំពង់ស្ពឺជាមួយនឹង ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្ក័រ របស់លោក លី យ៉ុងផាត់ នៅតែចាក់ស្រេះជាបញ្ហា ដែលកន្លងមកមិនមានដំណោះស្រាយជាដុំកំភួនជូនពលរដ្ឋពាក់ព័ន្ធឡើយ។
អានបន្ត -
រយៈពេល១ខែនៃបណ្ដឹងព្រហ្មទណ្ឌ កែវសុវណ្ណឫទ្ធិ ទើបដល់ដៃការិយាល័យដីកាអគ្គស្នងការនគរបាលជាតិ
លោកអះអាងថា បើរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានបណ្ដឹងរបស់លោក តែបែរជាស្ងប់ស្ងាត់ដដែលលោកនឹងបន្ដទៅកានតុលាការ។ តែយ៉ាងណាលោកសង្ឃឹមថា ករណីបណ្ដឹងរបស់លោកនឹងដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ។
អានបន្ត -
សហជីពចោទថា ថៅកែរោងចក្រសិនតៃរំលោភសិទ្ធិកម្មករនិងច្បាប់ការងារ
មន្ត្រីសហជីពបានចោទទៅកាន់ភាគីថៅកែរោងចក្រ សិនតៃ មេហ្គាមេន (ខេមបូឌា)ខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd)ដែលស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថារំលោភសិទ្ធិកម្មករ និងច្បាប់ស្តីពីការងារ។
អានបន្ត -
សកម្មជនចលនាមាតាធម្មជាតិ ៣នាក់ទៅទទួលពានរង្វាន់ Right Livelihood នៅប្រទេសស៊ុយអែត
តំណាងសកម្មជនចលនាមាតាជាតិ ៣នាក់ លោក លី ចាន់ដារ៉ាវុត កញ្ញា មាន លីសា និងកញ្ញា ស៊ុន រដ្ឋា បានទៅដល់ប្រទេសអាល្លឺម៉ង់ (Germany) ដើម្បីត្រៀមខ្លួនទៅទទួលពានរង្វាន់ រ៉ៃត៍ ឡាយលីហ៊ូដ នៅថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនៅទីក្រុងស្តុកខម ប្រទេសស៊ុយអែត ។
អានបន្ត -
យុវជនចលនាមាតាធម្មជាតិទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបូមខ្សាច់នៅតំបន់កោះកាពិ ខេត្តកោះកុង
យុវជនចលនាមាតាធម្មជាតិទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបូមខ្សាច់នៅតំបន់កោះកាពិខេត្តកោះកុង។ មន្ត្រីអង្គការសង្គមស៊ីវិលបារម្ភថា ការបូមខ្សាច់ជាថ្មីម្ដងទៀតនេះ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋក្នុងតំបន់។
អានបន្ត -
គ្រួសារខកចិត្តនឹងការផ្ទេរមន្ត្រីបក្សភ្លើងទៀនលោក តូច ថឹង ទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់
ប្រពន្ធរបស់មន្ត្រីគណបក្សភ្លើងទៀនយល់ថា អាជ្ញាធរផ្ទេរលោក តូច ថឹង ទៅពន្ធនាគារនៅខេត្តពោធិ៍សាត់ ឆ្ងាយពីសាច់ញាតិគឺជាការធ្វើទុក្ខបុកម្នេញដាក់សម្ពាធបន្ថែមលើអ្នកនយោបាយប្រឆាំងដែលកំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌។
អានបន្ត -
ក្រសួងវប្បធម៍ អាជ្ញាធរអប្សរា ចាត់ទុកវីដេអូស្រ្តីវៀតណាមនៅអង្គរ ជាការអុចអាល
វីដេអូមួយរបស់ស្រ្តីជនជាតិវៀតណាម គ្រងឈុតប្រពៃណីថៃក្នុងទឹកដីអង្គរ ត្រូវបានអ្នកលេងបណ្ដាញសង្គម ចែករំលែកតៗគ្នា នាពេលថ្មីៗនេះ។ វីដេអូដែលមានបង្ហាញស្រ្តីជនជាតិវៀតណាមម្នាក់ ស្លៀកឈុតប្រពៃណីថៃ អមជាមួយរូបភាព ចម្រៀង ទង់ជាតិ និងព្រះមហាក្សត្រថៃ នៅបរិវេណប្រាសាទអង្គរ ក្នុងប្រទេសកម្ពុជា។
អានបន្ត -
លោក រ៉ុង ឈុន រងការព្រមានពីអាជ្ញាធរ បន្ទាប់ពីប្រកាសទៅចូលគណបក្សថ្មី
អង្គភាពព័ត៌មានដែលស្និទនឹងរដ្ឋាភិបាលបានចុះផ្សាយបន្តគ្នានូវអត្ថបទដែលមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ព្រមាន លោក រ៉ុង ឈុន ដែលទៅប្រកាសចូលរួមជាមួយគណបក្សប្រឆាំងថ្មីនេះ។
អានបន្ត -
តុលាការកំពូលបន្តឃុំខ្លួនមន្ត្រីគណបក្សភ្លើងទៀនពីររូប ទោះបីមានជំងឺធ្ងន់ធ្ងរ
គ្រួសារនិងសង្គមស៊ីវិល ខកចិត្តនឹងតុលាការកំពូលដែលសម្រេចមិនអនុញ្ញាតឱ្យមន្ត្រីបក្សភ្លើងទៀន ពីររូបនៅក្រៅឃុំ ទោះបីជាពួកគាត់មានជំងឺធ្ងន់ធ្ងរ ត្រូវការពេទ្យជំនាញព្យាបាលចាំបាច់ក៏ដោយ។
អានបន្ត -
ក្រសួងមហាផ្ទៃព្រមានរំលាយបក្សណាដែលទទួលលោក រ៉ុង ឈុន ចូលរួមជីវភាពនយោបាយ
អតីតអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង នៅតែប្រកាសជំហរចូលរួមជីវភាពនយោបាយជាមួយគណបក្សកម្លាំងជាតិ បើទោះបីជាក្រសួងមហាផ្ទៃព្រមានរំលាយគណបក្សក៏ដោយ។
អានបន្ត -
ពលរដ្ឋស្នើឱ្យមានការពន្យល់លម្អិតបន្ថែមអំពីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទើបត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដោះស្រាយវិវាទពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ខណៈដែលពលរដ្ឋមួយចំនួនចង់ឱ្យមានការផ្សព្វផ្សាយអំពីអាជ្ញាធរនេះដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលយល់។
អានបន្ត -
លោក រ៉ុង ឈុន រងការព្រមានពីអាជ្ញាធរ បន្ទាប់ពីប្រកាសទៅចូលគណបក្សថ្មី
អង្គភាពព័ត៌មានដែលស្និទនឹងរដ្ឋាភិបាលបានចុះផ្សាយបន្តគ្នានូវអត្ថបទដែលមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ព្រមាន លោក រ៉ុង ឈុន ដែលទៅប្រកាសចូលរួមជាមួយគណបក្សប្រឆាំងថ្មីនេះ។
អានបន្ត -
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានលាលែងពីដំណែងហើយចូលរួមជាមួយគណបក្សកម្លាំងជាតិ
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានប្រកាសលាលែងពីគណបក្សប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ ហើយបាននិយាយថា លោកកំពុងចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលទើបនឹងបង្កើតថ្មីៗនេះ។
អានបន្ត -
បក្ស«ភ្លើងទៀន»ប្រាប់សមាជិកខ្លួនមិនឲ្យទៅចូលរួមសមាជបក្ស«ភ្លើងអំពូល»
គណបក្សភ្លើងទៀនមិនអនុញ្ញាតឲ្យសមាជិករបស់ខ្លួន ដែលមានសមាសភាពនៅថ្នាក់ក្រោមជាតិ ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងជាង២ពាន់នាក់ ទៅចូលរួមសមាជរបស់គណបក្សកម្លាំងជាតិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យសប្តាហ៍នេះ។
អានបន្ត -
ពលរដ្ឋនៅឃុំមួយចំនួនក្នុងខេត្តបាត់ដំបងថា រដ្ឋាភិបាលមានភាពយឺតយ៉ាវក្នុងការចាត់ចែងថវិកាជាតិឆ្លើយតបតម្រូវការចាំបាច់
ខុសប្លែកពីសិស្សសាលាដទៃទៀត ដែលជិះកង់ ជិះម៉ូតូ ឬដើរទៅផ្ទះនៅពេលចេញពីរៀន តែសិស្សានុសិស្សមួយចំនួននៃអនុវិទ្យាល័យមួយ ដែលស្ថិតនៅតាមបណ្ដោយស្ទឹងសង្កែ បែរជានាំគ្នាកាន់អាវពោងសុវត្ថិភាពម្នាក់មួយៗ ឡើងទៅលើទូកឈើចាស់មួយ ដែលកំពុងចតចាំនៅកំពង់ទឹក។
អានបន្ត -
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីទាមទារឱ្យអាជ្ញាធរចុះបញ្ជីដីសមូហភាពដែលបានសន្យាមុនបោះឆ្នោត
ជនជាតិដើមភាគតិចព្នងជិត ២រយនាក់ រស់នៅខេត្តមណ្ឌលគិរី នៅថ្ងៃទី៨ វិច្ឆិកា បានលើកគ្នាតវ៉ាជាថ្មីទៀត នៅទីស្នាក់ការសហគមន៍ ដើម្បីទាមទារឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនេះ អនុវត្តតាមការសន្យាមុនពេលបោះឆ្នោតថា នឹងចុះបញ្ជីដីសមូហភាពជូនសហគមន៍។
អានបន្ត -
ពលរដ្ឋជាង ២០គ្រួសារស្នើអាជ្ញាធរខេត្តបាត់ដំបងឱ្យដោះស្រាយវិវាទក្នុងសហគមន៍
ប្រជាពលរដ្ឋជាង ២០គ្រួសារ នៅខេត្តបាត់ដំបងទទូចសាជាថ្មីដល់អាជ្ញាធរថ្នាក់ខេត្តចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលអ្នកមានម្នាក់ ដែលបិទផ្លូវមិនឱ្យពួកគាត់ឆ្លងកាត់ក្នុងរយៈពេលជាង ៤ឆ្នាំមកហើយ។
អានបន្ត -
លោក រ៉ុង ឈុន ចេញពីបក្សភ្លើងទៀនទៅចូលរួមជាមួយបក្សកម្លាំងជាតិ ដែលទើបបង្កើតថ្មី
ភ្នំពេញ — អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសចាកចេញពីគណបក្សជំទាស់មួយនេះ ដោយងាកទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលទើបត្រូវបានក្រសួងមហាផ្ទៃអនុញ្ញតឱ្យបង្កើតឡើង កាលពីខែពាក់កណ្តាលខែតុលា។
អានបន្ត