កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
សកម្មជនបក្សប្រឆាំងម្នាក់នាំកូនស្រីភៀសខ្លួនទៅថៃដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន
មុនភៀសខ្លួនទៅប្រទេសថៃ អ្នកស្រី ប៉ៃ រ៉េន អះអាងថា ធ្លាប់ធ្វើសកម្មភាពមួយចំនួនដូចជាៈ ចូលរួមសកម្មភាពតវ៉ាទាមទារឲ្យដោះលែងអ្នកទោសនយោបាយនិងសកម្មជននានា តាមរយៈការញត្តិនៅតាមស្ថានទូតនានានៅភ្នំពេញ។
អានបន្ត -
បក្សភ្លើងទៀនលើកយោបល់ឲ្យគណបក្សឆន្ទៈខ្មែរជាតំណាងក្នុងការបោះឆ្នោតព្រឹទ្ធសភា ២០២៤
គណបក្សភ្លើងទៀនតាមរយៈកិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់ខ្លួន បានលើកជាយោបល់ដោយជ្រើសរើសយកគណបក្ស«ឆន្ទៈខ្មែរ» ដែលជាគណបក្សនៅក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ធ្វើជាបេក្ខភាពចូលរួមការបោះឆ្នោតអសកលនៅពេលខាងមុខ។
អានបន្ត -
បុរស ដែលបានវាយសម្លាប់សត្វឈ្លូស នៅខេត្តកោះកុង ត្រូវបានឃាត់ខ្លួនហើយ 01, Nov 2023 ,
ជនសង្ស័យនេះ មានមុខរបរ សន្តិសុខ និងមានស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
អានបន្ត -
គ្រូទាយ សុខ នី ដែលយកស្បង់ចីពរទៅគ្រង ត្រូវបានមន្ទីរធម្មការខេត្តក្រចេះ ព្រមាន និងធ្វើកិច្ចសន្យា
ភ្នំពេញ៖ លោក ស៊ូ សែ ប្រធានធម្មការនិងសាសនាខេត្តក្រចេះអះអាង បានឱ្យគ្រូទាយជោគវាសនា និងមើលជំងឺ សុខ នី នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ធ្វើកិច្ចសន្យាឈប់ យកស្បង់ចីពរព្រះសង្ឃទៅគ្រង និងធ្វើសកម្មភាពមិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនាទៀត។
អានបន្ត -
និទណ្ឌភាពលើអ្នកសារព័ត៌មាននៅតែជាកង្វល់សម្រាប់អ្នកការពារសិទ្ធិ និងអ្នកសារព័ត៌មាន
ភ្នំពេញ — ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានលើកឡើងថា ក្តីសង្ឃឹមនៃការបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មានហាក់នៅឆ្ងាយ ដែលជាហេតុបន្តធ្វើឱ្យប៉ះពាល់ និងគំរាមកំហែងខ្លាំងដល់អាជីពអ្នកសារព័ត៌មានឯករាជ្យ។
អានបន្ត -
រដ្ឋាភិបាល ឱ្យក្រសួងព័ត៌មាន ចាត់វិធានការលើអង្គភាពផ្សព្វផ្សាយណា ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ
រដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍ឱ្យក្រសួងព័ត៌មាន មានចំណាត់ការលើអង្គភាព ឬស្ថាប័នផ្សព្វផ្សាយ ដែលមិនគោរពតាមច្បាប់ និងការណែនាំ។
អានបន្ត -
បញ្ហាពលរដ្ឋបង់រំលស់ជាមួយបុរីពិភពថ្មី៖ សាលាក្រុងហៅភាគីទាំងសងខាងចូលតុចរចា
បញ្ហាពលរដ្ឋដែលបង់រំលស់ផ្ទះជាមួយបុរីពិភពថ្មី ហើយឈានដល់ការតវ៉ា ត្រូវបានសាលាក្រុងភ្នំពេញហៅភាគីទាំងសងខាងចូលតុចរចាគ្នា ដើម្បីស្វែងដំណោះស្រាយនៅថ្ងៃទី៣១តុលានេះ។
អានបន្ត -
សមាគមធាងត្នោតថា រដ្ឋកាត់ដីបឹងតាមោកឱ្យឯកជន លើសទំហំរក្សាទុក ប៉ុន្តែអភិបាលរាជធានី បដិសេធ
ភ្នំពេញ៖ អង្គការសមាគមធាងត្នោតអះអាងថា រដ្ឋាភិបាលបានកាត់ដីតំបន់បឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យទៅបុគ្គល ក្រុមហ៊ុនឯកជន និងស្ថាប័ននានា លើសពីចំនួនដែលត្រូវរក្សាទុក ប៉ុន្តែ អភិបាលរាជធានីភ្នំពេញ បានបដិសេធ។
អានបន្ត -
សហគមន៍ឥន្ទធនូកម្ពុជា ស្នើបញ្ចប់ការវែកញែក ករណីរើសអើងក្រុម LGBT
រឿងរ៉ាវពាក្យសម្ដីរបស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ពាក់ព័ន្ធនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវដោះស្រាយដោយសន្តិវិធី និងបញ្ចប់បញ្ហានៅថ្ងៃនេះ ក្រោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញមកសម្របសម្រួលជាមួយលោក ណុប ដាណេ។
អានបន្ត -
ពលរដ្ឋក្នុងខណ្ឌដង្កោរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាទឹកជំនន់ឱ្យមានប្រសិទ្ធភាព
ទឹកជំនន់នៅតាមសណ្ដស្នឹងព្រែកត្នោតតែងជន់លិចផ្ទះប្រជាពលរដ្ឋរាល់ឆ្នាំក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កការលំបាកដល់ការរស់នៅ គំរាមកំហែងដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ ខណៈពួកគាត់ ចង់ឃើញរដ្ឋាភិបាលរកដំណោះស្រាយឱ្យបានប្រសើរឡើង។
អានបន្ត -
អាជ្ញាធររារាំងយុវជនមិនឱ្យធ្វើដំណើរទៅដាក់ញត្តិនៅក្រសួងបរិស្ថាន ដើម្បីទាមទារដំឡើងពន្ធនាំចូលថង់ប្លាស្ទិក
ក្រុមអាជ្ញាធរខណ្ឌដូនពេញរារាំងក្រុមយុវជនស្រឡាញ់បរិស្ថានជិត ២០នាក់ ខណៈពួកគាត់ធ្វើដំណើរពីផ្សាររាត្រី ទល់មុខមាត់ទន្លេឆ្ពោះទៅក្រសួងបរិស្ថាន ដើម្បីដាក់ស្នើឱ្យដំឡើងពន្ធនាំចូលថ្លង់ប្លាស្ទិកនៅថ្ងៃទី៣១ ខែតុលា។
អានបន្ត -
លោក កែវ រ៉េមី៖ ជំនួបដោះស្រាយការរើសអើងលើកអ្នកស្រលាញ់ភេទដូចគ្នាដោយអ្នកកំប្លែងនាយក្រឹមទទួលផលវិជ្ជមាន
ផ្អែកតាមលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរសារក្នុងហ្វេសប៊ុកលោកថា ក្រោយពីបានជួបជជែកគ្នាជាមួយភាគីទាំងសងខាង, គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។
អានបន្ត -
ក្រុមហ៊ុនបុរីពិភពថ្មី ប្រកាសកែប្រែលក្ខខណ្ឌមួយចំនួនសម្រាប់អតិថិជន
ភ្នំពេញ៖ ក្រោយផ្ទុះការតវ៉ាពីសំណាក់អតិថិជនមួយចំនួនរបស់ខ្លួន ដែលអះអាងថា ក្រុមហ៊ុនបុរីពិភពថ្មី មិនអនុវត្តតាមកិច្ចសន្យាទិញ-លក់ផ្ទះរបស់ខ្លួននោះ ក្រុមហ៊ុន បុរីពិភពថ្មី បានចេញមុខបកស្រាយថា ពីជំហរអនុវត្តន៍កិច្ចសន្យា ទិញ-លក់ផ្ទះរបស់ខ្លួន។
អានបន្ត -
អ្នកធ្វើការផ្នែកបរិស្ថានបារម្ភអំពីការកាត់ដីបឹងតាមោកអស់ប្រមាណ៧០%
ភ្នំពេញ — អ្នកធ្វើការលើផ្នែកបរិស្ថានបានបង្ហាញក្តីព្រួយបារម្ភបន្ថែមទៀត ក្រោយរដ្ឋាភិបាលបានកាត់ផ្ទៃដីនៅបឹងតាមោកចំនួន១០ហិកតាបន្ថែមទៀតទៅឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង។
អានបន្ត -
លោក ឯម សុខសុវណ្ណ អាចបង្កើតបក្សនយោបាយថ្មីមួយ ក្រោយក្រសួងមហាផ្ទៃ បដិសេធ២លើក
ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបង្កើតបក្សដើម្បីកម្ពុជា(គ.ដ.ក) តាមការស្នើសុំរបស់លោក សុខសុវណ្ណ ។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅ ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អានបន្ត -
អ្នកនាំពាក្យ៖មាននាយទាហាន៦នាក់ពាក់ព័ន្ធការទទួលផលបទល្មើសគ្រឿងញៀននៅកំពង់ស្ពឺ
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ថ្មីៗនេះពិតជាមានការឃាត់ខ្លួននាយទាហានចំនួន៦នាក់ ដែលពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀននៅក្នុងខេត្តកំពង់ស្ពឺពិតមែន ខណៈដែលមន្រ្តីជំនាញកំពុងបញ្ជូនសំណុំរឿងទៅកាន់តុលាការ។
អានបន្ត -
រដ្ឋាភិបាលទុកពេលឱ្យអង្គភាពប្រព័ន្ធផ្សាយ៣ខែ ដើម្បីចុះបញ្ជី បើមិនចង់ប្រឈមផ្លូវច្បាប់
ភ្នំពេញ — រដ្ឋាភិបាលសម្រេចឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដែលកំពុងដំណើរការ ដោយគ្មានអាជ្ញាបណ្ណ ត្រូវមកចុះឈ្មោះ ដោយទុករយៈពេលកំណត់៣ខែ មុននឹងអនុវត្តតាមផ្លូវច្បាប់។ នេះបើតាមលិខិតមួយច្បាប់ដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
អានបន្ត -
CCHR៖ពីឆ្នាំ១៩៩៤ដល់បច្ចុប្បន្នអ្នកកាសែត១៥នាក់ត្រូវបានសម្លាប់ហើយគ្មានការស៊ើបអង្កេតដោយតម្លាភាព
ចាប់តាំងពីឆ្នាំ១៩៩៤ យ៉ាងហោចណាស់មានអ្នកសារព័ត៌មានចំនួន១៥នាក់ ត្រូវបានសម្លាប់នៅក្នុង ប្រទេសកម្ពុជា ដោយសារការបំពេញការងាររបស់ខ្លួន។
អានបន្ត -
ប្រព័ន្ធផ្សព្វផ្សាយដែលគ្មានអាជ្ញាបណ្ណប្រឈមនឹងការបិទ តែមតិខ្លះថាបិទទាំងសេរីភាព
នៅក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃចន្ទ ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងនូវកម្មវត្ថុចំនួន៣ចំណុច ដែលជាការឯកភាពរបស់រដ្ឋាភិបាលឲ្យក្រសួងព័ត៌មាន ណែនាំឲ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលកំពុងដំណើរការផ្សាយដោយគ្មានអាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតពីក្រសួងព័ត៌មានដោយទុករយៈពេល៣ខែ។
អានបន្ត -
អាជ្ញាធរក្រុងភ្នំពេញកោះហៅពលរដ្ឋដែលប្រឈមការរឹបអូសផ្ទះពីបុរីពិភពថ្មីក្រោយផ្ទុះការតវ៉ា
រដ្ឋបាលរាជធានីភ្នំពេញកោះហៅពលរដ្ឋដែលទិញផ្ទះពីក្រុមហ៊ុនបុរីពិភពថ្មីក្នុងខណ្ឌកំបូល មកជួបប្រជុំរកដំណោះស្រាយ ក្រោយពួកគេផ្ទុះការតវ៉ាប្រឆាំងនឹងការរឹបអូសលំនៅឋានពីក្រុមហ៊ុននេះអស់រយៈពេល១០ថ្ងៃកន្លងទៅ។
អានបន្ត