កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
កូដករណាហ្គាវើលដ៍ស្នើលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រី ឱ្យជួយដោះស្រាយវិវាទការងារ
ក្រុមកូដករណាហ្គាវើលដ៍ (Naga World) ស្នើដល់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត គួរតែជួយអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ពួកគាត់ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញថា លោកជាមេដឹកនាំម្នាក់ចេះឈឺឆ្អាល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ អ្នកឃ្លាំមើលបញ្ហាសង្គម យល់ថា ជារឿងល្អ ប្រសិនបើលោក ហ៊ុន ម៉ាណែត អាចចូលរួមដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីកសាងទំនុកចិត្តពីប្រជាពលរដ្ឋ។
អានបន្ត -
លោក កឹម សុខា៖«ការសម្រេចដោយអគតិ គឺជាអំពើបាប»
លោក កឹម សុខា តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអរគុណអ្នកគាំទ្រ ដែលតែងនាំគ្នាទៅប្រមូលផ្តុំនៅមុខតុលាការភ្នំពេញ ដើម្បីបង្ហាញការគាំទ្រដល់លោក និងឃ្លាំមើលសវនាការរបស់លោក ជារៀងរាក់ព្រឹកថ្ងៃពុធ។ លោក បង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីអ្នកគាំទ្ររបស់លោកនៅមុខតុលាការភ្នំពេញ។
អានបន្ត -
ក្រុមយុវជនគ្រោងជួបជុំនៅមុខក្រសួងមហាផ្ទៃ ទាមទារឱ្យបញ្ឈប់ផ្ដល់បណ្ណស្នាក់នៅនិងការបង្កើតអាគារសិក្សាភាសាវៀតណាម
ក្រុមយុវជនប្រមាណ១០០នាក់ គ្រោងជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃ នៅដើមសប្ដាហ៍ក្រោយ ដើម្បីទាមទារឱ្យក្រសួងបញ្ឈប់ការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការផ្តល់សិទ្ធិពេញលេញដល់ជនបរទេសក្នុងការប្រកបអាជីវកម្មនៅកម្ពុជា និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា លុបចោលការបង្កើតអាគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អានបន្ត -
ពលរដ្ឋជាង១៥០គ្រួសារនៅខេត្តស្វាយរៀងស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយដីធ្លី
ប្រជាពលរដ្ឋជាង១៥០គ្រួសារ នៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ស្នើអាជ្ញាធរឃុំជួយដោះស្រាយបញ្ហាដីធ្លី ក្រោយពីពួកគេអះអាងថាបានរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ប្រឡាយទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់នោះ។
អានបន្ត -
តុលាការភ្នំពេញបិទការស៊ើបសួរបទចោទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រលើសកម្មជនចលនាមាតាធម្មជាតិ
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ បានជូនដំណឹងដល់ ក្រុមយុវជនចលនាមាតាធម្មជាតិទាំង៦នាក់ ថា ការស៊ើបសួរក្នុងសំណុំរឿង រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ត្រូវបានសួរចប់សព្វគ្រប់ តាមនីតិវិធីហើយ។ សកម្មជនចលនាមាតាធម្មជាតិរីករាយចំពោះ ការបិទបញ្ចប់ការស៊ើបសួរនេះ ហើយពួកគេយល់ថា តុលាការគួរទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេឱ្យបានឆាប់ ដើម្បីលើកកម្ពស់ប្រព័ន្ធតុលាការ និងមុខមាត់រដ្ឋាភិបាល ក្នុងនាមជាប្រធានដែលដឹកនាំកិច្ចប្រជុំអាស៊ានក្នុងពេលខាងមុខនេះ។
អានបន្ត -
លោក កឹម សុខា បន្តច្រានចោលភស្តុតាងជុំវិញបាតុកម្មនៅផ្លូវវេងស្រេង
ភ្នំពេញ — មេដឹកនាំនយោបាយជំទាស់ លោក កឹម សុខា នៅថ្ងៃពុធនេះ បានបន្តច្រានចោលភស្តុតាងពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាតុកម្មនៅផ្លូវវេងស្រេងដែលផ្ទុះឡើងកាលពីចុងឆ្នាំ២០១៣ ដែលតុលាការធ្លាប់បានជម្រះ កាលពីពេលកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់សហមេធាវីការពារក្តីលោក កឹម សុខា និងអ្នកការពារសិទ្ធិមនុស្ស។
អានបន្ត -
គណបក្ស៤គ្រោងដាក់លិខិតទៅរដ្ឋសភាស្នើជជែកពីការកែលំអប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយ
គណបក្សនយោបាយក្រៅរដ្ឋាភិបាល ៤ គ្រោងដាក់លិខិតទៅរដ្ឋសភា ជាថ្មីម្ដងទៀតនៅសប្ដាហ៍នេះ ដើម្បីជជែកពីការកែលំអ ប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។ ទោះយ៉ាងណា មន្ត្រីរដ្ឋសភា លើកឡើងថា រដ្ឋសភា អាចជជែកជាមួយនឹងគណបក្សមានអាសនៈ នៅក្នុងសភា ប៉ុណ្ណោះ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិលលើកឡើងថា គណបក្សទាំងនេះ ទទួលបានការបោះឆ្នោតគាំទ្រពីពលរដ្ឋរាប់សែននាក់ ដែលរដ្ឋសភា គួរស្ដាប់មតិយោបល់របស់គណបក្សទាំងនេះខ្លះដែរ។
អានបន្ត -
លោក ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យ «ជឿងប់»រហូតបែកបាក់គ្រួសារ ករណីជំនឿលើលោក ខឹម វាសនា
ភ្នំពេញ — លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលថ្មីនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យ«ជឿងប់»ទៅលើអ្វីមួយខ្លាំងពេក រហូតដល់បែកបាក់គ្រួសារ ដែលលោកសំដៅលើការឃោសនាបែបជំនឿ និងការប្រមូលផ្តុំគ្នានៅចម្ការម្រេចរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) នៅក្បែរជើងភ្នំគូលែន ក្នុងខេត្តសៀមរាប។
អានបន្ត -
គណបក្សសម្ព័ន្ធក្រៅរដ្ឋាភិបាលចាប់ផ្តើមស្នើសុំអន្តរាគមន៍ពីទូតបរទេស និងអង្គការសហប្រជាជាតិ
គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា បាននិងកំពុងទាក់ទងជាមួយទូតបរទេសនានានៅប្រទេសកម្ពុជាដើម្បីបង្ហាញនូវការតស៊ូមតិរបស់ពួកគេ ក្នុងការទាមទារឲ្យមានការរៀបចំការបោះឆ្នោតនៅថ្ងៃខាងមុខមានលក្ខណៈយុត្តិធម៌ ត្រឹមត្រូវអាចទទួលយកបាន។ ការស្វែងរកជំនួយអន្តរាគមន៍ពីទូតបរទេសពេលនេះ គឺធ្វើឡើងតំណាលគ្នានឹង សំណើរសុំជួបជជែកគ្នាជាមួយក្រសួងមហាផ្ទៃ និងរដ្ឋសភាជាតិ ឬគណបក្សកាន់អំណាចផងដែរ។
អានបន្ត -
ព្រៃសហគមន៍ភ្នំសេះរងការកាប់ទន្រ្ទានយ៉ាងធ្ងន់ធ្ងរ ខណៈពលរដ្ឋអះអាងថា អាជ្ញាធរមិនអើពើក្នុងការទប់ស្កាត់
ពលរដ្ឋសហគមន៍ភ្នំសេះ អះអាងថាដីព្រៃសហគមន៍ប្រមាណ៣ពាន់ហិកតា ស្ទើរតែបាត់បង់ទាំងស្រុងហើយមកទល់បច្ចុប្បន្ននេះ ដោយសារតែអ្នកមានអំណាចមួយចំនួនជួលពលរដ្ឋកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងដោយសារតែភាពអសកម្មរបស់អាជ្ញាធរក្នុងការបង្រ្កាបបទល្មើសទាំងនោះ។
អានបន្ត -
ប្រជាសហគមន៍មកពីខេត្តកោះកុងនិងកំពង់ស្ពឺដាក់ញត្តិតាមក្រសួងមួយចំនួនដើម្បីសុំកិច្ចអន្ដរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លី
ប្រជាពលរដ្ឋប្រហែល៤០០នាក់ដែលមកពីសហគមន៍ផ្សេងៗក្នុងខេត្តកោះកុងនិងខេត្តកំពង់ស្ពឺបាននាំគ្នាឡើងមកដាក់ញត្ដិនៅតាមបណ្ដាក្រសួងមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីស្នើសុំកិចអន្តរាគមន៍ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដែលអូសបន្លាយពេលជិត២០ឆ្នាំកន្លងមក។
អានបន្ត -
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ពីករណីជួញដូរមនុស្សនៅកម្ពុជា
រដ្ឋអាជ្ញាតៃវ៉ាន់បានលើកឡើងថា ករណីទាមទារប្រាក់លោះមនុស្សចេញពីបរិវេណអាគារ និងការធ្វើទារុណកម្មដោយប្រើប្រាស់ខ្សែភ្លើងឆក់ គឺបានកើតឡើងនៅកម្ពុជា ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ពីករណីចាប់ជំរិត និងលក់មនុស្សម្នាក់ទៅក្នុងការងារឆបោក ខណៈកាសែតវៀតណាមក៏បានចុះផ្សាយថា ប្រទេសចំនួន១០ បច្ចុប្បន្នកំពុងតែជំរុញឱ្យកម្ពុជាសហការលើការជួញដូរមនុស្សដោយខុសច្បាប់ផងដែរ។
អានបន្ត -
ពលរដ្ឋនៅខេត្តកោះកុងដាក់ញត្តិនៅស្ថាប័នថ្នាក់ជាតិស្នើឱ្យដោះស្រាយរឿងដីធ្លីនិងទម្លាក់ចោលការប្រកាន់លើតំណាងពួកគាត់
ប្រជាពលរដ្ឋកំពុងមានជម្លោះដីធ្លីរាប់រយនាក់ មកពីខេត្តកោះកុង នៅថ្ងៃអង្គារនេះ បាននាំគ្នាប្រមូលផ្ដុំនៅមុខក្រសួងយុត្តិធម៌ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នមួយចំនួនទៀត ដើម្បីជំរុញឱ្យមានដំណោះស្រាយរឿងដីធ្លី និងសុំឱ្យមានកិច្ចអន្តរាគមន៍ទម្លាក់ចោលគ្រប់បទចោទ និងដោះលែងពលរដ្ឋរងគ្រោះដោយសារដីធ្លីឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
អាជ្ញាធរថា ពលរដ្ឋនៅមិនទាន់ចេញអស់ពីចម្ការលោក ខឹម វាសនា ឡើយ ទោះបីផុតឱសានវាទក្ដី
អាជ្ញាធរខេត្តសៀមរាបអះអាងថា ពលរដ្ឋដែលជឿតាមការកៀរគររបស់លោក ខឹម វាសនា នៅមិនទាន់ចាកចេញអស់ពីចម្ការលោកនៅខេត្តសៀមរាបឡើយ បើទោះផុតឱសានវាទទៅហើយ ដោយថា អ្នកគាំទ្រលោក ខឹម វាសនា មួយចំនួនមិនព្រមសហការជាមួយសមត្ថកិច្ចទេ។
អានបន្ត -
សមាគមធាងត្នោតបង្ហាញរបាយការណ៍ស្តីពីការគំរាមកំហែងលើស្រ្តីក្នុងសហគមន៍ក្រីក្
ភ្នំពេញ — នៅក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទ អង្គការសមាគមធាងត្នោតបានបង្ហាញការរកឃើញអំពីការគំរាមកំហែង ការបំភិតបំភ័យ ការរឹតត្បិតសិទ្ធិសេរីភាព ការរើសអើង និងការលាបពណ៌នយោបាយទៅលើក្រុមស្ត្រីជាតំណាងសហគមន៍ក្រីក្រពីសំណាក់អាជ្ញាធរមូលដ្ឋាន។
អានបន្ត -
លោក សុន ឆ័យ ត្រៀមចូលរួមសវនាការជំនុំជម្រះ តាមការកំណត់របស់តុលាការ
ភ្នំពេញ — លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន អះអាងថា លោកនឹងចូលរួមសវនាការជំនុំជម្រះ នាចុងខែកញ្ញានេះដើម្បីការពារអ្វីដែលលោកថា ភាពស្អាតស្អំរបស់លោកប្រឆាំងនឹងការចោទប្រកាន់របស់តុលាការតាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
អានបន្ត -
សមត្ថកិច្ចទទួលបានពាក្យបណ្ដឹងជាង ១០០ ទាក់ទងសាច់ញាតិមករស់នៅចម្ការលោក ខឹម វាសនា
សៀមរាបៈ គិតត្រឹមថ្ងៃទី ៥ ខែកញ្ញា សមត្ថកិច្ចខេត្តសៀមរាបបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋជាង ១០០ បណ្តឹង ដើម្បីស្នើសុំជួយស្វែងរកសាច់ញាតិដែលរត់ទៅចូលចម្ការរបស់លោក ខឹម វាសនា ខណៈពលរដ្ឋដែលកំពុងបន្តស្នាក់នៅទីនោះនៅមានប្រមាណរយនាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃឱសានវាទថ្ងៃទី ៥ កញ្ញា។ នេះបើតាមលោកអភិបាលខេត្តសៀមរាប។
អានបន្ត -
សមាគមធាងត្នោត៖ ស្ត្រីតំណាងសហគមន៍ក្រីក្រប្រើប្រាស់បណ្តាញសង្គមតស៊ូមតិដើម្បីសិទ្ធិ និងទទួលបានដំណោះស្រាយ
ការប្រើប្រាស់បណ្តាញសង្គមរបស់ស្ត្រីជាអ្នកដឹកនាំ និងតំណាងសហគមន៍ក្រីក្រ ដើម្បីតស៊ូមតិ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អាចទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងសាធារណជនក្នុងអំឡុងពេលកូវីដ-១៩។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការសមាគមធាងត្នោតចេញផ្សាយ កាលពីចុងខែសីហា។ ប៉ុន្តែរបាយការណ៍នេះក៏រំលេចដែរថា ការបញ្ចេញមតិ និងបង្ហាញពីបញ្ហាប្រឈមនានារបស់ពួកគេ នៅលើបណ្តាញសង្គម ក៏បានទទួលការចាប់អារម្មណ៍ជាអវិជ្ជមានពីសំណាក់អាជ្ញាធរមូលដ្ឋាន។
អានបន្ត -
ពលរដ្ឋខេត្តប៉ៃលិនដែលមានវិវាទដីធ្លីកំពុងព្រួយបារម្ភបន្ទាប់ពីតុលាការខេត្តប៉ៃលិនកោះហៅសាកសួរពលរដ្ឋជាង២០នាក់
ប្រជាពលរដ្ឋរស់នៅតំបន់សំបុកចាបក្នុងខេត្តប៉ៃលិន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពលរដ្ឋជាង២០នាក់ក្នុងចំណោមជាង១០០គ្រួសារ ត្រូវបានសាលាដំបូងខេត្តប៉ៃលិនកោះហៅឱ្យចូលខ្លួនពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
អានបន្ត -
UPDATED៖ ពលរដ្ឋ១ពាន់នាក់រកអន្តរាគមន៍ពីថ្នាក់ជាតិជួយដោះស្រាយដីធ្លីនិងទម្លាក់ចោលការចោទប្រកាន់លើតំណាងពួកគាត់
ប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១ ០០០នាក់ មកពីខេត្តកោះកុង និងខេត្តកំពង់ស្ពឺ បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិមួយចំនួន នៅថ្ងៃអង្គារនេះ ដើម្បីស្នើឱ្យពន្លឿនការដោះស្រាយរឿងដីធ្លី និងអន្តរាគមន៍ឱ្យមានការទម្លាក់ចោលការចោទប្រកាន់លើតំណាងពួកគេដែលជាប់បណ្ដឹងនៅតុលាការដោយសាររឿងតវ៉ាដីធ្លី។
អានបន្ត