កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
កម្មករ ២៤៥នាក់ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយបញ្ហាថៅកែរោងចក្រគេចវេះមិនទូទាត់អត្ថប្រយោជន៍ដល់កម្មករ
ក្រុមកម្មកររោងចក្រ ឃេនធើរេន អឹភើរិលដែលមានចំនួន ២៤៥នាក់ បាននាំគ្នាតវ៉ាទៅនៅខាងមុខតុលាការដំបូងរាជធានីភ្នំពេញ ប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់តុលាការ ហើយបានបន្តទៅដាក់លិខិតសូមអន្តរាគមន៍នៅខុទ្ទកាល័យរបស់លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី៨ ខែសីហានេះ។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ថៅកែដែលបិទទ្វាររោងចក្រ ដើម្បីគេចវេះការទូទាត់ប្រាក់បំណាច់នានានោះ គឺនៅតែបន្តកើតមានឡើងដោយសារអំពើពុករលួយជាប្រព័ន្ធ ហើយពួកគេក៏ស្នើដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលរឹតបន្តឹងច្បាប់ ដើម្បីកុំឱ្យថៅកែទាំងនោះបន្តរំលោភច្បាប់ការងារតទៅទៀត។
អានបន្ត -
បទយកការណ៍៖ ពលរដ្ឋនៅឃុំដារក្នុងខេត្តត្បូងឃ្មុំ ស្នើអាជ្ញាធរស្ថាបនាផ្លូវមួយខែ្ស ព្រោះពិបាកធ្វើដំណើរខ្លាំងនៅរដូវវស្សា
ផ្លូវដីក្រហមមួយខ្សែមានប្រវែងជិត២០គីឡួម៉ែត្រ ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានជង្ហុកធំៗ ទឹកដក់លើផ្លូវ មានភក់ជ្រាំ និងរអិលខ្លាំងផង ដោយបញ្ហានេះបង្កផលលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់នោះ ពិសេសក្នុងរដូវវស្សា។
អានបន្ត -
សាច់ញាតិសកម្មជនបក្សសង្គ្រោះជាតិជាប់ឃុំថាស្វាមីគាត់ធ្លាក់ខ្លួនឈឺព្រោះហូបអាហារគ្មានជីវជាតិ
សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិដែលជាប់ឃុំនៅពន្ធនាគារព្រៃស អះអាងថា ប្ដីរបស់គាត់ធ្លាក់ខ្លួនឈឺ ដោយសារហូបអាហារគ្មានជីវជាតិ មន្ទីរឃុំឃាំងតូចចង្អៀត គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងទីកន្លែងខ្វះអនាម័យ។ សាច់ញាតិស្នើឱ្យតុលាការដោះលែងគ្រួសារគាត់មកវិញ ព្រោះតុលាការបានកាត់ទោសដាក់ពន្ធនាគារទាំងអយុត្តិធម៌ទៅលើសកម្មជនគណបក្សសង្គ្រោះជាតិទាំងនោះ។ សាច់ញាតិរបស់សកម្មជនគណបក្សសង្គ្រោះជាតិ បារម្ភពីសុខភាពប្ដីព្រោះមន្ត្រីពន្ធនាគារព្រៃស មិនបានយកចិត្តទុកដាក់ផ្ដល់ម្ហូបអាហារឲ្យបានសមរម្យដល់ជនជាប់ឃុំទាំងនោះទេ និងគ្មានថ្នាំព្យាបាលជំងឺដល់ជនជាប់ឃុំឱ្យបានត្រឹមត្រូវទៀតផង។
អានបន្ត -
អ្នកឃ្លាំមើល៖ការមិនផ្តល់ការងារ និងឯកសណ្ឋានឲ្យមន្ត្រីជាប់ឆ្នោតជាការរើសអើងនយោបាយ
មានឃុំចំនួន៤៤នៅខេត្តកំពង់ធំ មិនទាន់មានឯកសណ្ឋានសម្រាប់មន្ត្រីក្រុមប្រឹក្សាឃុំដែលជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន ហើយក្នុងនោះមាន១៨ឃុំ គឺមិនផ្តល់កន្លែងអង្គុយធ្វើការ។ នេះបើយោងតាមលិខិតរបស់គណបក្សភ្លើងទៀនខេត្តកំពង់ធំ។
អានបន្ត -
កម្មករប្រកាសបន្តដេកយាមមុខរោងចក្រ Canteran បើថៅកែនិងរដ្ឋាភិបាលមិនដោះស្រាយសំណង
កម្មកររោងចក្រ Canteran Apparel ជាង ២០០នាក់ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការចេញដីការក្សាការពារទាំងទ្រព្យសម្បត្តិក្នុងរោងចក្រ អគាររោងចក្រ និងដីរោងចក្រ ដោយពួកគេប្ដេជ្ញាបន្តដេកយាមមុខរោងចក្រ បើសិនជាថៅកែមិនចេញមកដោះស្រាយសំណង និងអត្ថប្រយោជន៍ជូនកម្មករ។
អានបន្ត -
អ្នកឃ្លាំមើលថាលោក ហ៊ុន សែន ខ្លាចព្រៃភ្នំតាម៉ៅក្លាយជាទីតាំងលាក់បំពួនកងទ័ពប្រឆាំងគ្រួសាររបស់ខ្លួន ទើបប្រើល្បិចបំផ្លាញ
អ្នកឃ្លាំមើលអះអាងថា លោក ហ៊ុន សែន ញៀនអំណាច ខ្លាចព្រៃភ្នំតាម៉ៅក្លាយជាទីតាំងលាក់បំពួនកងកម្លាំងប្រដាប់អាវុធសម្រាប់ផ្ដួលអំណាចគ្រួសារត្រកូល ហ៊ុន ទើបប្រើល្បិចបំផ្លាញព្រៃឈើភ្នំតាម៉ៅឲ្យក្លាយជាវាលរហោឋាន ទើបសម្រេចលុបចោល ស.ជ.ណ ទាំងអស់វិញ។
អានបន្ត -
តំណាងអឺរ៉ុបឱ្យកម្ពុជាបញ្ចប់រឿងក្ដីលោក កឹម សុខា ដើម្បីស្ដារសិទ្ធិនយោបាយនិងប្រជាធិបតេយ្យឡើងវិញ
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបបានជំរុញឱ្យកម្ពុជាបញ្ចប់រឿងក្ដីលោក កឹម សុខា ដើម្បីឱ្យលោកអាចចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ ដែលជាផ្នែកមួយក្នុងការស្ដារឡើងវិញនូវសិទ្ធិនយោបាយ និងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
អ្នករស់នៅភ្នំតាម៉ៅ ប្រឈមបាត់បង់អនុផលព្រៃឈើ ជារបរចិញ្ចឹមជីវិត
ក្រុមពលរដ្ឋរស់នៅក្បែរភ្នំតាម៉ៅ បាននាំគ្នាចូលទៅដឹកជញ្ជូនឈើដែលត្រូវបានគេឈូសបំផ្លាញសម្រាប់ធ្វើឧស ក្រោយពីប្រមុខរដ្ឋាភិបាលបានប្រកាសដកហូតដីនៅជុំវិញភ្នំតាម៉ៅមកគ្រប់គ្រងវិញ បន្ទាប់ពីបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញព្រៃឈើយកដីអភិវឌ្ឍអស់រាប់រយហិកតា។
អានបន្ត -
កម្មកររោងចក្រ ឃែនធើរេន តវ៉ាទាមទារទៅតុលាការចេញដីកាជាថ្មីរក្សាការពារទ្រព្យក្នុងរោងចក្រទាំងមូល
កម្មករបម្រើការងារនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ស្ថិតក្នុងសង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ ទាមទារឱ្យតុលាការចេញដីការក្សាការពារជាថ្មីទៀត ដើម្បីថែរក្សាទ្រព្យសម្បត្តិរោងចក្រចំនួន៣ចំណុច ខណៈថៅកែបិទរោងចក្រដោយមិនបានបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់។
អានបន្ត -
ក្រសួងមហាផ្ទៃអំពាវនាវឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ខណៈអ្នកជំនាញជំរុញឱ្យ គជប ផ្ដល់ទំនុកចិត្តឱ្យពលរដ្ឋជាមុនសិន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្មីៗនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះឬដល់អាយុត្រូវចុះឈ្មោះ ត្រៀមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈអ្នកជំនាញជំរុញឱ្យស្ថាប័ន គ.ជ.ប ផ្ដល់ទំនុកចិត្តឱ្យពលរដ្ឋជាមុនសិន ដើម្បីឱ្យពួកគាត់មានភាពសកម្មក្នុងការទៅចុះឈ្មោះ។
អានបន្ត -
សកម្មជនបរិស្ថានចោទក្រុមហ៊ុនឯកជនមួយថាចូលកាប់ឈើក្នុងតំបន់ការពារព្រៃឡង់
បណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តព្រះវិហារ និងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានរកឃើញសកម្មភាពកាប់និងដឹកជញ្ជូនឈើចេញពីតំបន់ការពារព្រៃឡង់ ចូលទៅក្រុមហ៊ុន «ម៉ាឃល ឡូជីស្ទិក (ខេមបូឌា)» ស្ថិតក្នុងភូមិសាស្រ្ដឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដោយគ្មានការបង្ក្រាបពីអាជ្ញាធរពាក់ព័ន្ធ។
អានបន្ត -
គណបក្សខ្មែរស្រឡាញ់ជាតិ នឹងរៀបចំក្បាលម៉ាស៊ីនឡើងវិញ ក្រោយពីមេបក្សនេះប្រកាសរំលាយខ្លួនឯង
គណបក្សខ្មែរស្រឡាញ់ជាតិ នឹងរៀបចំបំពេញរចនាសម្ព័ន្ធថ្នាក់ដឹកនាំឡើងវិញ ក្រោយពីលោក ជីវ កក្តា ជាអតីតប្រធានបានប្រកាសរំលាយគណបក្សនេះ ហើយទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា កាលពីចុងខែកក្កដា។
អានបន្ត -
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដោយឥតកែប្រែ
ព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដោយឥតកែប្រែ ក្រោមសំឡេង៥៧ លើ៥៧សំឡេង។
អានបន្ត -
របាយការណ៍ UN ថាមិនសូវមានអ្នករាយការណ៍ព័ត៌មានជាស្រ្តីនៅកម្ពុជា
អង្គការសហប្រជាជាតិ (UN) បានលើកឡើងនៅក្នុងរបាយការណ៍ស្រាវជ្រាវមួយ ដោយកត់សម្គាល់ពីសម្ពាធតាមប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងការយាយីលើស្ត្រីថា «ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់»។
អានបន្ត -
យុវជននិងសកម្មជនបរិស្ថានធ្វើពហិការមិនគាំទ្រសេវាកម្មរបស់ក្រុមហ៊ុនបំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅ
សកម្មជនបរិស្ថាន និងប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គម ដោយប្រកាសពីការធ្វើពហិការមិនគាំទ្រសេវាកម្មរបស់ក្រុមហ៊ុន «ឡេង ណាវ៉ាត្រា គ្រុប» និងក្រុមហ៊ុន «TP Moral Group» របស់ឧកញ៉ា ឃុន សៀ បន្ទាប់ពីក្រុមហ៊ុនទាំងនេះចាប់ផ្ដើមសកម្មភាពឈូសឆាយព្រៃនៅតំបន់ភ្នំតាម៉ៅ ដើម្បីធ្វើការអភិវឌ្ឍ។
អានបន្ត -
បង្ហាញក្ដីព្រួយបារម្ភពីការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ហៅកាត់(OHCHR)នៅថ្ងៃទី៣សីហាម្សិលមិញ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីស្ថានភាពនៃសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាកម្រាស៣៩ទំព័រ។ នៅក្នុងរបាយការណ៍សង្ខេបដោយឡែក OHCHRបានបង្ហាញក្ដីព្រួយបារម្ភពី ការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា ដែលជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។
អានបន្ត -
រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន
(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា, បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។
អានបន្ត -
ពលរដ្ឋជិតមួយពាន់គ្រួសារនៅខេត្តកោះកុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុន លោក លី យ៉ុងផាត់ ចង់បានដំណោះស្រាយ
ប្រជាពលរដ្ឋជិត ៨៤៣គ្រួសារ នៅស្រុកស្រែអំបិល ស្រុកបទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាង ១០ឆ្នាំ ជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ នៅតែ ទាមទារឲ្យអាជ្ញាធររកដំណោះស្រាយដល់ពួកគាត់។ ពលរដ្ឋថា ក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានរំលោភយកដីរបស់ពួកគាត់ និងមិនបានសងជាសំណងឲ្យបានសមរម្យ ដែលអាចឲ្យពួកគាត់ទទួលយកបាននោះទេ។
អានបន្ត -
ពុំទាន់មានបក្សនយោបាយ និងសង្គមស៊ីវិលស្នើសុំជជែករឿងធ្វើវិសោធនកម្មច្បាប់នៅឡើយ
គិតរហូតមកទល់ពេលនេះ ក្រសួងយុត្តិធម៌ ពុំទាន់ទទួលបានការស្នើសុំជួបជជែកពន្យល់ពីបក្សនយោបាយ និងអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលនៅឡើយ បន្ទាប់ពីក្រសួងកាលពីថ្ងៃសុក្រអាទិត្យមុន បានប្រកាសព័ត៌មានបបួលគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ចូលជួបពិភាក្សាដោយផ្ទាល់ ដើម្បីពន្យល់ និងបកស្រាយបន្ថែមទៀត ជាពិសេសជម្រះចោលនូវកង្វល់មិនត្រឹមត្រូវជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
អានបន្ត -
សកម្មជនចលនាមាតាធម្មជាតិ ស្នើរដ្ឋាភិបាលដកហូតគម្រោងអភិវឌ្ឍន៍នៅកោះកុងក្
ក្រុមយុវជនចលនាមាតាធម្មជាតិ បានស្នើសាជាថ្មីតាមរយៈវីដេអូមួយទៅកាន់រដ្ឋាភិបាល ដើម្បីដកហូតគម្រោងអភិវឌ្ឍន៍នៅកោះកុងក្រៅ ក្នុងខេត្តកោះកុង ពីសមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជា គឺឧកញ៉ា លី យ៉ុងផាត់។
អានបន្ត