កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
កម្ពុជាជាប់លេខជិតចុងប៉ូចខាងនីតិរដ្ឋ តាមការស្រាវជ្រាវអង្គការគម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២៤
ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាននីតិរដ្ឋខ្សោយបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១១ ដែលស្ថិតក្នុងលេខរៀងទី១៤១ ក្នុងចំណោមប្រទេសទាំង១៤២ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤។ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project (WJP)) បានចេញផ្សាយសេចក្តីរាយការណ៍ស្ដីពីនីតិរដ្ឋនៃប្រទេសទាំង ១៤២ នៅលើពិភពលោក កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី១៤១ ចំណែកប្រទេសភូមា ជាប់ចំណាត់ថ្នាក់លេខរៀងទី១៣៨ ខណៈប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខរៀងទី៩៩ និងប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខរៀងទី៨១។
អានបន្ត -
អ្នកប្រជាធិបតេយ្យមកជួបជុំគ្នាធ្វើបាតុកម្មនៅទឹកដីកូរ៉េខាងត្បូង
ពលរដ្ឋខ្មែរកូរ៉េខាងត្បូងប្រមាណ ៤០០នាក់ធ្វើបាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការ CLV-DTA។ កម្មវិធីនេះសហការជាមួយអង្គការ សង្គមស៊ីវិល ធ្វើនៅទីក្រុងក្វាងជូ (Gwangju) នៅថ្ងៃទី២៧ ខែតុលា។ ពួកគេយល់ឃើញថា រដ្ឋាភិបាលព្យាយាមបំបិទសិទ្ធិមនុស្ស សេរីភាព លទ្ធិប្រជាធិបតេយ្យ និងការរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។ ម្យ៉ាងទៀតពួកគេក៏ស្នើឱ្យរដ្ឋាភិបាលបើកចំហរឲ្យមានការធ្វើបាតុកម្ម កូដកម្មដោយអហិង្សានៅក្នុងទឹកដីកម្ពុជាដូចនៅប្រទេសសេរីជាដើម។ ពួកគេបន្តថា បាតុកម្មប្រឆាំងកិច្ចសហប្រតិបត្តិការ CLV-DTA ដោយពួកគេបារម្ភថា គម្រោងនេះនឹងធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាព និងការលំហូរជនអន្តោប្រវេសន៍ចូលកម្ពុជាកាន់តែច្រើន នាពេលអនាគត ហើយវាអាចក្លាយជាហានិភ័យសម្រាប់កម្ពុជា។
អានបន្ត -
ខ្មែរនៅអឺរ៉ុបជួបជុំគ្នារំឭកខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា១៩៩១
នៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ទី២៦តុលា ប្រជាជនខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេសអឺរ៉ុបមួយចំនួនផង បានជួបជុំគ្នារំឭកខួបទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា១៩៩១។ នៅក្នុងការជួបជុំនេះ ប្រជាជនខ្មែរដែលមកចូលរួម បានទាមទារឲ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវតែគោរពសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការពារបូរណភាពទឹកដី ដូចអ្វីដែលមានចែងកំណត់ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អានបន្ត -
ចលនាមាតាធម្មជាតិអំពាវនាវឱ្យសាធារណជនបរិច្ចាគសប្បុរសទានដល់ការតស៊ូពីពន្ធនាគារ
ចលនាមាតាធម្មជាតិកម្ពុជា (Mother Nature Cambodia) អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមបរិច្ចាគថវិកាជួយដល់យុវជនចលនាមាតាធម្មជាតិចំនួន ៥នាក់ដែលកំពុងតស៊ូនឹងភាពអយុត្តិធម៌ក្នុងពន្ធនាគារ។ ចលនាមាតាធម្មជាតិកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ តុលា នេះថា សូមប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់បរិស្ថាន ចូលរួមគាំទ្រសកម្មជនបរិស្ថាននៅប្រទេសកម្ពុជា ដើម្បីអនាគតភពផែនដីសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះថវិកាបរិច្ចាគពីអ្នកចូលរួមទាំងអស់ ពិតជាមានតម្លៃអស្ចារ្យណាស់ក្នុងកិច្ចការងារដើម្បីបរិស្ថាន។
អានបន្ត -
លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋចូលរួមទប់ស្កាត់អំពើអស្ថិរភាពសង្គម ខណៈរដ្ឋាភិបាលបង្ក្រាបសំឡេងអ្នករិះគន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យពលរដ្ឋចូលរួមទប់ស្កាត់សកម្មភាពអស្ថិរភាពសង្គម និងអ្វីមួយ ដែលលោកហៅថា សន្តិភាព។ ទោះជាយ៉ាងណាក្ដី យុវជន និងអ្នកឃ្លាំមើលសង្គមយល់ឃើញថា បញ្ហាអស្ថិរភាពសន្តិសុខសង្គមកើតមានឡើង គឺដោយសារការដឹកនាំរបស់ក្រុមគ្រួសារត្រកូល ហ៊ុន ដឹកនាំប្រទេសបែបផ្ដាច់ការ និងអនុវត្តច្បាប់ធូររលុង។
អានបន្ត -
បក្សក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាលឱ្យបង្ហាញគម្រោងលម្អិតអំពីចំណាយថវិកាជាតិឆ្នាំ២០២៥
បក្សក្រៅរដ្ឋាភិបាលសម្ដែងការបារម្ភអំពីតម្លាភាព នៃគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៥ និងស្នើឱ្យបង្ហាញគម្រោងលម្អិត។ ការបារម្ភនេះ ធ្វើឡើងបន្ទាប់ពីអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា បានអនុម័តថវិកាជាតិជាង ៩ពាន់លានដុល្លារ សម្រាប់ចំណាយនៅឆ្នាំ២០២៥ ខាងមុខនេះ ហើយក្រសួងហិរញ្ញវត្ថុថា នឹងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ ១សប្ដាហ៍ក្រោយ ក្រោយទៅដល់រដ្ឋសភា។ មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរស្នើរដ្ឋាភិបាលត្រូវផ្ដល់ឯកសារព័ត៌មាននៃគម្រោងចំណាយ នៅមុនពេលដាក់ជូនរដ្ឋសភាអនុម័ត ដើម្បីផ្ដល់ឱកាសដល់មជ្ឈដ្ឋានពាក់ព័ន្ធនឹងថវិកា លើកមតិយោបល់ជាមូលដ្ឋាន សម្រាប់ឱ្យសមាជិកសភាតវ៉ា ក្នុងគោលដៅកែលម្អការចំណាយរបស់រដ្ឋឱ្យត្រឹមត្រូវតាមសេចក្ដីត្រូវការ។
អានបន្ត -
បណ្ដាញយុវជន និងសហគមន៍មូលដ្ឋាន ចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកាប់ឈើខុសច្បាប់នៅក្នុងវេទិការបស់អង្គការសហប្រជាជាតិ
តំណាងសហគមន៍ជនជាតិដើមភាគតិច ព្រះសង្ឃ និងបណ្ដាញយុវជនកម្ពុជា ជំរុញរដ្ឋាភិបាលឱ្យទប់ស្កាត់បទល្មើសអារឈើខុសច្បាប់ និងលើកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ។ ការលើកឡើងនេះធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍រួម ក្រោយពីពួកគាត់បានចូលរួមវេទិការបស់អង្គការសហប្រជាជាតិ ស្ដីពីជីវចម្រុះលើកទី១៦ នៅប្រទេសកូឡុំប៊ី (Colombia)។ បណ្ដាញសហគមន៍ព្រៃឡង់ បណ្ដាញសហគមន៍ព្រៃព្រះរកា សង្ឃសហគមន៍រុក្ខាវ័ន និងសមាគមបណ្ដាញយុវជនកម្ពុជា ក្នុងសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃទី២៥ ខែតុលាថា បញ្ហាកាប់ទន្ទ្រានដីព្រៃខុសច្បាប់ និងការរឹតត្បិតសិទ្ធិជាមូលដ្ឋាន ពីសំណាក់អាជ្ញាធរមូលដ្ឋាន គឺជាក្ដីបារម្ភរបស់ពលរដ្ឋកម្ពុជា។ ពួកគាត់ថា ការកាប់ទន្ទ្រានដីព្រៃ បង្កការគំរាមកំហែងដល់បរិស្ថាន និងដីព្រៃជំនឿរបស់ជនជាតិដើមភាគតិច។
អានបន្ត -
តើមានមូលហេតុអ្វីខ្លះដែលចំណាត់ថ្នាក់យុត្តិធម៌នៅកម្ពុជាធ្លាក់ជិតដល់បាតតារាង?
របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក (WJP) ឆ្នាំ២០២៤នេះ បង្ហាញថា កម្ពុជាបន្តស្ថិតក្នុងចំណាត់ថ្នាក់ជិតបាតតារាងពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ពោលគឺជាប់លេខ១៤១ ក្នុងចំណោម១៤២ប្រទេស។ តាមការវាយតម្លៃដដែលនេះ មូលហេតុដែលយុត្តិធម៌នៅកម្ពុជាធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំនេះ គឺមកពីរដ្ឋាភិបាលនៅតែប្រើឥទ្ធិពលទៅលើប្រព័ន្ធតុលាការ ជាពិសេសរឿងក្តីធំៗទាក់ទងនឹងនយោបាយ។ ប៉ុន្តែមន្រ្តីក្រសួងយុត្តិធម៌ ចាត់ទុកថា របាយការណ៍នេះ មានលក្ខណៈលម្អៀង និងអះអាងថា រដ្ឋាភិបាលកំពុងតែខិតខំកែទម្រង់ប្រព័ន្ធយុត្តិធម៌៕
អានបន្ត -
Right Livelihoodស្នើឱ្យUNជួយអន្តរាគមន៍ដោះលែងសកម្មជនចលនាមាតាធម្មជាតិ៥នាក់ដែលកំពុងជាប់ឃុំ
អង្គការRight Livelihood ស្នើឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជួយអន្តរាគមន៍ដោះលែងសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិទាំង៥នាក់ ដែលកំពុងជាប់ពន្ធនាគារ។ ការស្នើនេះគឺស្របពេលដែលសកម្មជនទាំង៥នាក់ជាប់ឃុំអស់រយៈពេលជាង៣ខែមកហើយ ខណៈ Right Livelihood ចាត់ទុកការកាត់ទោសរបស់តុលាការកម្ពុជា គឺធ្វើឡើងដោយគ្មានភស្តុតាងច្បាស់លាស់។ ប៉ុន្តែអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលដែលជម្រកក្រោមស្លាកសកម្មជនបរិស្ថាន គឺមិនពាក់ព័ន្ធនឹងសកម្មភាពការពារបរិស្ថានទេ តែជាការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។
អានបន្ត -
អង្គការ Right Livelihood ស្នើអ្នករាយការណ៍សិទ្ធិមនុស្សរបស់ UN ឱ្យជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិ
អង្គការ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) ដែលធ្លាប់ប្រគល់ពានរង្វាន់ដល់សកម្មជនចលនាមាតាធម្មជាតិ បានធ្វើសេចក្ដីថ្លែងការណ៍ផ្ទាល់មាត់ លើការកាត់ទោសសកម្មជនបរិស្ថានរបស់ចលនាមាតាធម្មជាតិទាំង ១០នាក់ ដោយតុលាការក្រុងភ្នំពេញ ទៅកាន់អង្គប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដើម្បីរកយុត្តិធម៌ជូនពួកគេ។ សង្គមស៊ីវិល គាំទ្រសេចក្ដីថ្លែងការណ៍របស់អង្គការផ្ដល់ពានរង្វាន់ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ ថា មានអំណះអំណាងច្បាស់លាស់។ នេះជាលើកទី២ ហើយ ដែលអង្គការផ្ដល់ពានរង្វាន់ រ៉ៃថ៍ ឡៃហ្វ៍លីហ៊ូដ (Right Livelihood) ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត (Sweden) បានថ្លែងការណ៍ទៅកាន់អ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយលើកយកករណីតុលាការក្រុងភ្នំពេញ កាត់ទោស និងចាប់ឃុំលើសកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ដោយសារពួកគេប្រើសិទ្ធិរបស់ខ្លួន ដើម្បីការពារបរិស្ថាន។
អានបន្ត -
ទោះកម្ពុជាដកខ្លួនចេញពី CLV-DTA ក៏ក្រុមប្រឆាំងនៅតែប្រើវាញុះញង់ពលរដ្ឋ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីម្សិលមិញបានលើកឡើងថា ទោះបីជាកម្ពុជាដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ក្រុមប្រឆាំងនៅតែបន្តប្រើប្រាស់វាជាមូលដ្ឋានឃោសនាញុះញង់ពលរដ្ឋក្នុងចេតនាកេងចំណេញនយោបាយ។ លោកបានអំពាវនាវដល់ពលរដ្ឋកុំជឿតាមក្រុមប្រឆាំងញុះញង់បំភ្លៃការពិតជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ព្រោះការបំផុសបញ្ហា CLV-DTA ជាផ្នែកមួយដែលអាចធ្វើឱ្យខ្មែរបែកបាក់សាមគ្គីឯកភាពជាតិ។
អានបន្ត -
គម្រោងយុត្តិធម៌ពិភពលោក៖ ចំណាត់ថ្នាក់កម្ពុជាធ្លាក់ជិតបាតតារាងប្រព័ន្ធយុត្តិធម៌ពិភពលោក
របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក World Justice Project ឆ្នាំ២០២៤នេះ បង្ហាញថា កម្ពុជាបន្តស្ថិតក្នុងចំណាត់ថ្នាក់ជិតបាតតារាងពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ពោលគឺចំណាត់ថ្នាក់ទី១៤១ ក្នុងចំណោម១៤២ប្រទេស។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា របាយការណ៍នេះមានលក្ខណៈលម្អៀង និងថា វាមិនបានឆ្លុះបញ្ជាំងពីតថភាពជាក់ស្តែងដែលនៅក្នុងនោះ រដ្ឋាភិបាលកម្ពុជាខិតខំកែទម្រង់ប្រព័ន្ធយុត្តិធម៌។
អានបន្ត -
អ្នកកាសែតឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន
អ្នកកាសែតឯករាជ្យ ដែលគេនិយមនិយាយជាភាសាអង់គ្លេសថា freelance journalist លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយលោកទទួលបានអនុញ្ញាតឱ្យចាកចេញពីពន្ធនាគារ ខេត្តកណ្ដាល កាលពីក្រោយម៉ោង ១២ ថ្ងៃត្រង់បន្តិច នៃថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា បន្ទាប់ពីលោកបានសុំទោសចំពោះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈវីដេអូឃ្លីប កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ ការទទួលបានសិទ្ធិនៅក្រៅឃុំ បានធ្វើឱ្យ លោក ម៉ិច ដារ៉ា ក្រុមគ្រួសារ ក៏ដូចជាមិត្តរួមអាជីព ជាតិ និងអន្តរជាតិ មានក្ដីរំភើបរីករាយ ឬធូរទ្រូងមួយកម្រិត ថ្វីដ្បិតតែការចោទប្រកាន់ពុំទាន់ត្រូវបានទម្លាក់ចោលក៏ដោយ ហើយក៏ជាប់បម្រាមតុលាការចំនួន ៤ចំណុច គឺទី១ លោក ម៉ិច ដារ៉ា មិនអាចចេញក្រៅប្រទេសបាន ទី២ មិនអាចផ្លាស់ប្ដូរលំនៅដោយគ្មានការអនុញ្ញាត ទី៣ ត្រូវឆ្លើយតបតាមការកោះហៅរបស់មន្ត្រីមានសមត្ថកិច្ច និងទី៤ លោក ម៉ិច ដារ៉ា ត្រូវបង្ហាញខ្លួនចំពោះប៉ូលិសប៉ុស្តិ៍ផ្សារដើមថ្កូវ នៅរៀងរាល់បួនសប្ដាហ៍ម្ដង ។
អានបន្ត -
លោក ម៉ិច ដារ៉ា អ្នកកាសែតឯករាជ្យត្រូវបានដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីសុំទោសតាមវីដេអូ
បរិយាកាសនយោបាយនៅប្រទេសកម្ពុជា គឺល្ខោនលេងរឿងដដែលៗ។ សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នពីពន្ធនាគារខេត្តកណ្តាល នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកចេញវីដេអូសុំទោសមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកូន ហ៊ុន ម៉ាណែត កាលពីពុធ។
អានបន្ត -
អតីតមន្ត្រីសិទ្ធិមនុស្សដែលរបបក្រុងភ្នំពេញប្តឹងទារសំណងជិតកន្លះលានដុល្លារ បង្កើតអង្គការប្រជាធិបតេយ្យនៅអូស្ត្រាលី
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី កំណត់បេសកកម្មអង្គការប្រជាធិបតេយ្យខ្មែរ Khmer Democracy Organization (KDO) ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃពុធ សប្ដាហ៍នេះ។
អានបន្ត -
រដ្ឋាភិបាលអំពាវនាវដល់ពលរដ្ឋប្រយ័ត្នចាញ់បោកមេខ្យល់រឿងចុះឈ្មោះយកដីសម្បទាន
ក្នុងពិធីសម្ពោធទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យនៅខេត្តមណ្ឌលគិរីពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសប្រាប់ពលរដ្ឋប្រយ័ត្នចាញ់បោកមេខ្យល់ដែលបំផុសរឿងចុះឈ្មោះ បង់ប្រាក់ ដើម្បីបានទទួលដីសម្បទានសង្គមកិច្ចនៅតំបន់តាមព្រំដែនពីរដ្ឋ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោកកត់សម្គាល់ឃើញពលរដ្ឋបង្ហោះលើហ្វេសប៊ុកពាក់ព័ន្ធនឹងករណីមេ ខ្យល់ដើរបំផុសពលរដ្ឋ ដើម្បីចុះឈ្មោះ បង់ប្រាក់ ទទួលយកដីសម្បទានសង្គមកិច្ចពីរដ្ឋ។ លោកបានបញ្ជាក់ថា៖ «អត់មានទេ! សូមប្រជាពលរដ្ឋកុំជឿមេខ្យល់ដែលកំពុងដើរបំផុសថាចុះឈ្មោះដើម្បីយកដីនេះ (ដីសម្បទានសង្គមកិច្ច)»។
អានបន្ត -
ប្រធានទីភ្នាក់ងារ USAID ថា សហរដ្ឋអាមេរិកចង់ឱ្យដៃគូមានឯករាជ្យភាព ជាជាងការពឹងផ្អែក
នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID អ្នកស្រី Samantha Power បានបិទបញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា កាលពីថ្ងៃពុធ ដោយបានផ្តល់ការកត់សម្គាល់លើវឌ្ឍនភាពរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយថា ទីភ្នាក់ងារ USAID ចង់ឃើញដៃគូរបស់ខ្លួនមានឯករាជ្យភាពសម្រេចចិត្តដោយខ្លួនឯង ជាជាងការពឹងផ្អែក ក្រោយទទួលបានជំនួយអភិវឌ្ឍប្រទេស។ នៅឯសន្និសីទព័ត៌មានរៀបចំឡើងក្នុងទីក្រុងភ្នំពេញ អ្នកស្រី Power បានថ្លែងថា សហរដ្ឋអាមេរិកបានខិតខំជួយប្រទេសកម្ពុជា ក្នុងនាមជាដៃគូ តាមរយៈការផ្តល់ឱ្យនូវជំនួយឥតសំណង ដែលនឹងមិនធ្វើឱ្យកម្ពុជាមានបំណុល ក្នុងពេលមានសុខសន្តិភាព។
អានបន្ត -
សកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមស្នើរដ្ឋាភិបាលភ្នំពេញឱ្យធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលវៀតណាមចាប់ឃុំ
សកម្មជនសិទ្ធិមនុស្ស និងអង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមស្នើរដ្ឋាភិបាលភ្នំពេញអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលវៀតណាមចាប់ដាក់ពន្ធនាគារ។ សំណើនេះធ្វើឡើងមុនពេលប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំដង្ហែកឋិនទៅវត្តនៅកម្ពុជាក្រោមនៅខែវិច្ឆិកាខាងមុខ។
អានបន្ត -
ពលរដ្ឋមួយចំនួនត្រូវបានសាកសួរជុំវិញការមិនសុំការអនុញ្ញាតដើម្បីប្រារព្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ពលរដ្ឋចំនួនប្រាំបួននាក់ និងព្រះសង្ឃមួយអង្គ ត្រូវបានប៉ូលិសនាំទៅសាកសួរ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីចុះកិច្ចសន្យាពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅខេត្តកំពត។ ក្រុមសង្គមស៊ីវិលបានកត់សម្គាល់ថា កន្លែងសម្រាប់សេរីភាពនៃការបញ្ចេញមតិ និងការជួបជុំកាន់តែរឹតបន្តឹង។ ពលរដ្ឋប្រមាណ១០នាក់ រួមទាំងព្រះសង្ឃមួយអង្គ បានប្រមូលផ្តុំគ្នានៅសួនច្បារសាធារណៈ ដើម្បីប្រារព្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើកទី៣៣ កាលពីថ្ងៃពុធ ក្នុងក្រុងកំពត។
អានបន្ត -
តុលាការដាក់បម្រាមលោក ម៉ិច ដារ៉ា មិនឱ្យចេញក្រៅប្រទេស
សាលាដំបូងរាជធានីភ្នំពេញបានដាក់បម្រាមលើអ្នកកាសែតឯករាជ្យលោក ម៉ិច ដារ៉ា មិនឱ្យចេញក្រៅប្រទេស បន្ទាប់ពីលោកត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ បន្ថែមលើនោះ លោក ដារ៉ា ត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលមួយខែម្តង តាមការកំណត់។ នេះបើតាមការបញ្ជាក់របស់មេធាវី។ លោក ម៉ិច ដារ៉ា ដែលគេស្គាល់ថា ជាអ្នកកាសែតដែលហ៊ានរាយការណ៍ពីអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជាត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ពីបទញុះញង់ ទាក់ទងការបង្ហោះព័ត៌មាន និងសារលើបណ្តាញសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
អានបន្ត