កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.454
-
របាយការណ៍ខេមបូចា៖ អ្នកកាសែត៨នាក់រងការគំរាមកំហែង និងម្នាក់ជាប់ពន្ធនាគារ ក្នុងរយៈពេលត្រីមាសទី៣នេះ
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)នាព្រឹកថ្ងៃទី១៩តុលានេះ បានចេញរបាយការណ៍ថ្មីប្រចាំត្រីមាសទី៣ឆ្នាំ២០២១ ដោយបានបង្ហាញអំពីការយាយីរបស់អ្នកកាសែតអំឡុងពេលបម្រើការងារ។ ក្នុងនោះ អ្នកកាសែតចំនួន៨នាក់ រងការគំរាមកំហែង ការឃាត់ខ្លួន និងម្នាក់បញ្ចូនទៅកាន់ពន្ធនាគារពីសំណាក់អាជ្ញាធរ។ ជុំវិញរបាយការណ៍នេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជានៅតែបន្តស្នើឱ្យអាជ្ញាធរគោរពសិទ្ធសេរីភាពអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
អានបន្ត -
"៣០ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាដើរបញ្ច្រាសទិស"
មជ្ឈដ្ឋានជាតិ និងអន្តរជាតិ យល់ស្របគ្នាថា ៣០ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាមិនបានបោះជំហានទៅមុខទេ ប៉ុន្តែបែរជាដើរទៅក្រោយបញ្ច្រាសទិសប្រជាធិបតេយ្យ។ ការយល់ឃើញរបស់ពួកគាត់ គឺផ្អែកលើព្រឹត្តិការណ៍ជាក់ស្តែង ដែលកើតមាននៅកម្ពុជា ជាពិសេសក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏ធំជាងគេតែមួយគត់នៅកម្ពុជា។
អានបន្ត -
ពលរដ្ឋនៅកោះកុងធ្វើយុទ្ធនាការទាមទារការដោះស្រាយដីធ្លី និងទម្លាក់ចោលបទចោទលើតំណាងពួកគេ
ពលរដ្ឋមួយក្រុមដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន «ហេង ហ៊ុយ អេគ្រីខាល់ឈ័រ គ្រុប» ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បាននាំគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ទាមទារការដោះស្រាយវិវាទដីធ្លី និងទម្លាក់ចោលការចោទប្រកាន់លើតំណាងរបស់ពួកគេ។
អានបន្ត -
លីកាដូ៖ ២ឆ្នាំនៃវិបត្តិកូវីដ-១៩ បញ្ហាដីធ្លី មិនបានថមថយឡើយ
ភ្នំពេញ៖ ពីរឆ្នាំចុងក្រោយនៃអំឡុងពេលរីករាលដាលកូវីដ-១៩ បញ្ហាដីធ្លីមិនបានថមថយឡើយ ខណៈសកម្មជនដីធ្លី ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ តែយ៉ាងណា រដ្ឋាភិបាល អះអាងថា ខ្លួនមានយន្តការដោះស្រាយបញ្ហាដីធ្លីនេះ។
អានបន្ត -
រដ្ឋាភិបាលបញ្ចេញក្រដាសប្រាក់មានរូបលោកហ៊ុន សែន ជាមួយសម្តេចសីហនុដើម្បីប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យមួយដោយអនុញ្ញាតឲ្យប្រើប្រាស់ក្រដាសប្រាក់ថ្មី ៣០.០០០រៀល ដោយមានរូបលោកផ្ទាល់ និងសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះបាទ នរោត្តម សីហនុ ដែលលោកទាំងពីរបានដឹកនាំភាគីចរចានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលត្រូវបានចាត់ទុកថាបានត្រួសត្រាយផ្លូវដើម្បីបញ្ចប់សង្រ្គាមស៊ីវិលដ៏យូរអង្វែងនៅកម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាចនិយាយថា ក្រដាសប្រាក់ថ្មី ដែលបានដាក់នូវលាយល័ក្ខអក្សរសំដៅទៅកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងខួបរំឭក គឺមានគោលបំណងផ្តល់កិត្តិយសដល់អ្នកដែលជ្រោមជ្រែងបង្កើតកិច្ចព្រមព្រៀងនេះឡើង។
អានបន្ត -
រឿងពលរដ្ឋតវ៉ាប្រឆាំងម្ចាស់ដីបិទផ្លូវមិនឱ្យចូលជីកយក ដីឥដ្ឋទៅធ្វើឆ្នាំង ចង្ក្រាន កំពុងស្ថិតក្នុងការសម្របសម្រួល
កំពង់ឆ្នាំង៖ អាជ្ញាធរឃុំជ្រៃបាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកំពុងសម្របសម្រួលរកដំណោះស្រាយ បន្ទាប់ពីពលរដ្ឋបាននាំគ្នាទៅតវ៉ានៅចំណុចអន្លង់ភ្លង ឃុំជ្រៃបាក់ នាពេលថ្មីៗនេះ រឿងម្ចាស់រណ្តៅដីបិទផ្លូវមិនឱ្យពួកគាត់ចូលជីកយកដីឥដ្ឋ ដើម្បីយកទៅធ្វើចង្ក្រាន ឆ្នាំង។ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ថ្លែងនៅថ្ងៃទី ១៧ តុលាថា ពលរដ្ឋប្រមាណជាង ៤០ នាក់ បានតវ៉ានៅចំណុច អន្លង់ភ្លង ក្នុងឃុំជ្រៃបាក់ ស្នើឱ្យអាជ្ញាធរឃុំជួយរកដំណោះស្រាយ ជាមួយម្ចាស់រណ្តៅដី។ កន្លងមកម្ចាស់រណ្តៅដីនោះធ្លាប់អនុញ្ញាតឱ្យពលរដ្ឋចូលយកដីឥដ្ឋធ្វើឆ្នាំង ប៉ុន្តែពេលនេះបែរជាបិទមិនអនុញ្ញាតទៅវិញ។
អានបន្ត -
អត្ថបទទស្សនៈ៖ ការវិនិច្ឆយមេដឹកនាំល្អតាមរយៈចេតនា មធ្យោបាយ និងលទ្ធផល
ដោយសង្កេតឃើញជាទូទៅ គេនាំគ្នាវិនិច្ឆយគុណសម្បត្តិនិងគុណវិបត្តិរបស់មេដឹកនាំនយោបាយដោយផ្អែកលើ “ក្រមសីលធម៌” ដោយមនុស្សមួយក្រុម ឬក៏ “ប្រសិទ្ធភាព” ដោយមនុស្សមួយក្រុមទៀត។ យោងតាមទ្រឹស្តីមគ្គទេសក៍នយោបាយ (political leadership theory) គេទទួលយកការច្របាច់បញ្ចូលនៃន័យទាំងពីរ (“ក្រមសីលធម៌” និង ”ប្រសិទ្ធភាព”) ដើម្បីវិនិច្ឆយមេដឹកនាំល្អ។
អានបន្ត -
មេធាវីទាមទារឱ្យតុលាការចេញដីកាបញ្ចប់ការឃុំខ្លួនស្ថាពរប្រឆាំងលើលោក កឹម សុខា
មេធាវីការពារក្ដីឱ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ បានជំរុញជាថ្មីទៀតឱ្យតុលាការពិចារណាក្នុងការចេញដីកាបញ្ឈប់ជាអចិន្រ្តៃយ៍នូវដំណើរការនីតិវិធីនៃការឃុំខ្លួនប្រឆាំងនឹងកូនក្ដីរបស់ខ្លួន និងផ្ដល់នីតិសម្បទាសម្រាប់អតីតមេបក្សប្រឆាំងរូបនេះឱ្យបានពេញលេញឡើងវិញ។
អានបន្ត -
៩ខែឆ្នាំនេះ អាជ្ញាធរអន្តរាគមន៍ជួយស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ទៅប្រទេសចិនជាង៣០០នាក់
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ប្រាប់ វីអូឌី តាមតេឡេក្រាមនៅថ្ងៃទី១៨ ខែតុលាថា កន្លងមក ភាគច្រើនស្ត្រីរងគ្រោះចាញ់បោកមេខ្យល់តាមរបៀបផ្សេងៗគ្នា ដូចជា មេខ្យល់ប្រាប់ថាទៅរកការងារល្អនៅប្រទេសចិន តែតាមពិតយកទៅរៀបការជាមួយប្តីជនជាតិចិន ជាដើម។
អានបន្ត -
លោកយ៉ែម បុញ្ញឬទ្ធិ៖ត្រឹមតែបញ្ហាលំហប្រជាធិបតេយ្យ គឺពិបាកក្នុងការតវ៉ាឱ្យសើរើកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស
គម្រប់ខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩១ នឹងចូលមកដល់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ចុងសប្តាហ៍នេះ។ កន្លងទៅ៣០ឆ្នាំហើយមែន ប៉ុន្តែសម្រាប់កម្ពុជា គឺបញ្ហាចម្រូងចម្រាសនៃការអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពនេះនៅតែបន្តកើតមានឡើងឥតចេះចប់។ លោកយ៉ែម បុញ្ញឬទ្ធិ ស្ថាបនិកគណបក្សកម្ពុជានិយម និងជាអតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិមើលឃើញថា ភាពចម្រូងចម្រាសនេះកើតឡើង ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានគោរព និងអនុវត្តបានពេញលេញតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ប៉ុន្តែ លោកក៏បានអះអាងថា ការយកត្រឹមបញ្ហាលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅតវ៉ាចង់ឱ្យសើរើកិច្ចព្រមព្រៀងនេះឡើងវិញ គឺមានការពិបាក។
អានបន្ត -
លីកាដូ៖ ពីរឆ្នាំនៃការរីករាលដាលកូវីដ-១៩ ការរំលោភយកដីធ្លីនៅកម្ពុជា មិនមានសញ្ញាថមថយ
នៅថ្ងៃទី២០ ខែតុលាខាងមុខនេះ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន នឹងរៀបចំទិវាសិទ្ធិលំនៅឋានពិភពលោកឆ្នាំ២០២១ តាមអនឡាញ។ ពីរថ្ងៃមុនការរៀបចំពិធី អង្គការលីកាដូ នៅថ្ងៃទី១៧តុលាម្សិលមិញ បានចេញផ្សាយវីដេអូខ្លីដោយបង្ហាញថា ពីរឆ្នាំចុងក្រោយ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ការរំលោភយកដីធ្លីនៅក្នុងប្រទេសកម្ពុជា មិនមានសញ្ញាថមថយនោះទេ។ មិនត្រឹមតែមិនថមថយ ការចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារ នៃសមាជិកសហគមន៍ និងសកម្មជនដីធ្លី កាន់តែមានការកើនឡើង។ នេះបើតាមអង្គការលីកាដូដដែល។
អានបន្ត -
តំណាងសហគមន៍ស្រែប្រាំងដែលចេញពីពន្ធនាគារស្នើសុំរដ្ឋាភិបាលឱ្យដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុនចិន
តំណាងសហគមន៍ស្រែប្រាំង ដែលចេញពីពន្ធនាគារខេត្តត្បូងឃ្មុំ ក្រោយអនុវត្តទោសគ្រប់ នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ និងស្នើសុំដំណោះស្រាយពីស្ថាប័នជាតិ ក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន។ ស្របគ្នានេះ លោកក៏អំពាវនាវដល់តុលាការដោះលែងពលរដ្ឋមានទំនាស់ដីធ្លី៣នាក់ទៀត ឲ្យមានសេរីភាពជួបក្រុមហ៊ុនគ្រួសារវិញ។
អានបន្ត -
អាជ្ញាធរឱ្យផ្អាករោងចក្រហ្វនហ្វា ក្រោយកម្មករតវ៉ាបិទផ្លូវ
កំពង់ស្ពឺៈ រោងចក្រ ហ្វនហ្វា ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ត្រូវបានអាជ្ញាធរស្រុកបសេដ្ឋ ប្រកាសឱ្យផ្អាកដំណើរការពីថ្ងៃទី ១៦ តុលា បន្ទាប់ពីកម្មករសំណង់ចំនួន ២០០ នាក់ បានធ្វើបាតុកម្មតវ៉ាបិទផ្លូវជាតិលេខ ៤១ ដើម្បីទាមទារឱ្យម្ចាស់រោងចក្រ បើកប្រាក់ឈ្នួលប្រចាំខែកញ្ញា ឆ្នាំ ២០២១ ជូនពួកគេ។
អានបន្ត -
ពលរដ្ឋជិត២០០គ្រួសារនៅខេត្តកំពង់ស្ពឺ ចោទអាជ្ញាធរមូលដ្ឋានថាគប់គិតគ្នាលួចលក់ដីពួកគេឱ្យឈ្មួញ
កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតមួយប្រាប់ដល់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ឱ្យពិនិត្យនិងដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋ១៨០គ្រួសារ នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ក្រោយទទួលបានបណ្ដឹងពីក្រុមពលរដ្ឋដែលសុំឱ្យជួយទប់ស្កាត់ករណីអាជ្ញាធរមូលដ្ឋាននិងឈ្មួញគប់គិតគ្នាលួចធ្វើបណ្ណលើដីរបស់ពួកគេ។
អានបន្ត -
មរតកកិច្ចព្រមព្រៀងប៉ារីសបន្តដល់អ្នកជំនាន់ក្រោយដោយលទ្ធផលមិនទាន់ពេញលេញ (ភាគ៣)
បរិយាកាសនយោបាយនៅកម្ពុជាបានវិលត្រឡប់ទៅការគ្រប់គ្រងដោយឯកបក្សដូចស្ថានភាពមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពី៣០ឆ្នាំមុន។ គណបក្សប្រឆាំងធំជាងគេបង្អស់គឺគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧។ប៉ុន្តែគណបក្សកាន់អំណាចបានទុកច្រកខ្លះសម្រាប់អង្គការការពារសិទ្ធិមនុស្សនិងសារព័ត៌មានអាចដំណើរការបានដែលជាការផ្តល់ក្តីសង្ឃឹមយ៉ាងស្តួចស្តើងដល់អ្នកតស៊ូមតិ។
អានបន្ត -
សង្គមស៊ីវិលថា២ឆ្នាំនៃការឆ្លងកូវីដ-១៩ការរំលោភដីធ្លីនិងចាប់ឃុំខ្លួនដាក់ពន្ធនាគារមិនថមថយទេ
អង្គការការពារសិទ្ធិមនុស្សលីកាដូនៅថ្ងៃអាទិត្យនេះ បានចេញផ្សាយវីដេអូមួយបានលើកឡើងថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ការរំលោភយកដីធ្លីនៅក្នុងប្រទេស មិនមានសញ្ញាថមថយនោះទេ ហើយប្រជាពលរដ្ឋជាង ៥ ០០០ គ្រួសារទទួលរងផលប៉ះពាល់ ។
អានបន្ត -
អង្គការលីកាដូរកឃើញការបំពានយកដី និងការចាប់ខ្លួនសកម្មជនដីធ្លីគ្មានការថមថយនៅរយៈពេល២ឆ្នាំនៃអំឡុងពេលឆ្លងជំងឺកូវីដ១៩
អង្គការលីកាដូ រកឃើញថា ការរំលោភយកដីធ្លីនៅក្នុងប្រទេសកម្ពុជាមិនមានសញ្ញាថមថយនោះទេ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។ បន្ថែមពីនេះការចាប់ខ្លួន ការឃុំខ្លួនសហគមន៍ និងសកម្មជនដីធ្លី បែរជាកើនឡើងទៅវិញ។ សង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយវិវាទដីធ្លីឲ្យមានតម្លាភាព និងឲ្យគ្រប់ភាគីអាចទទួលយកបាន។
អានបន្ត -
គម្រោងយុត្តិធម៌ពិភពលោក ទម្លាក់ពិន្ទុនីតិរដ្ឋកម្ពុជាជាង២ភាគរយនៅឆ្នាំ២០២១
អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) បានដកពិន្ទុនីតិរដ្ឋកម្ពុជា ២,៣ភាគរយបន្ថែមទៀត សម្រាប់របាយការណ៍របស់ខ្លួនក្នុងឆ្នាំ២០២១នេះ និងរក្សាចំណាត់ថ្នាក់កម្ពុជាជាប្រទេសនីតិរដ្ឋទាបបំផុតលំដាប់ទី២ ក្នុងចំណោមប្រទេស១៣៩ និងលំដាប់ទី១ ក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន មិនទទួលគោលនយោបាយដោះស្រាយបញ្ហាដីធ្លីពីអាជ្ញាធរខេត្តកោះកុង
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន (Union Development Group) មិនព្រមទទួលយកគោលនយោបាយដោះដូរដីទៅទីតាំងថ្មី ផ្ដល់ដោយអាជ្ញាធរខេត្តកោះកុង ដើម្បីបញ្ចប់វិវាទដីធ្លីនេះទេ ព្រោះពួកគេអះអាងថា អាជ្ញាធរផ្ដល់សំណងមិនមានតម្លាភាព។ ពលរដ្ឋស្នើសុំអាជ្ញាធរពិនិត្យនិងដោះស្រាយបញ្ហានេះជូនពួកគាត់ឡើងវិញ ដោយផ្ដល់សំណងសមរម្យ ដែលស្របទៅតាមទំហំដីដែលពួកគាត់បាត់បង់។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅអាមេរិករិះគន់ការលើកពេលចេញសាលក្រមសំណុំរឿង«កុមារអូទីហ្សឹម»
ភ្នំពេញ — អង្គការសិទ្ធិមនុស្សមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរិះគន់រដ្ឋាភិបាលទីក្រុងភ្នំពេញថា អត់មានភាពអៀនខ្មាស់នៅពេលតុលាការកម្ពុជាបន្តចាត់ការសំណុំរឿងព្រហ្មទណ្ឌរបស់ក្មេងប្រុសជំទង់ម្នាក់ ដែលត្រូវម្តាយអះអាងថា មានជំងឺអូទីហ្សឹមឬជំងឺរវើរវាយ និងភាន់វិញ្ញាណ។
អានបន្ត