កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
សង្គមស៊ីវិលចាត់ទុកការចោទប្រកាន់រឿងញុះញង់កូដករណាហ្គាវើលដ៍ថាជាការលាបពណ៌ពួកគេ
មន្ត្រីសង្គមស៊ីវិល និងសហជីព បានលើកឡើងថា ការចោទប្រកាន់របស់អាជ្ញាធររាជធានីភ្នំពេញ ជុំវិញរឿងវិវាទកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ថាពួកគេជាអ្នកញុះញង់កូដករឱ្យប្រើអំពើហិង្សា គឺជាការចោទដែលគ្មានភស្តុតាង និងជាការលាបពណ៌ដោយគ្មានការពិត។
អានបន្ត -
អ្នកជំនាញថា ស្ថាប័នអ្នកសារព័ត៌មានដែលទទួលប្រាក់ពីរដ្ឋាភិបាលគួរតែផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ
អ្នកឃ្លាំមើលបារម្ភថា លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់លុយកាក់រាប់ម៉ឺនដុល្លារទៅកាន់ស្ថាប័នព័ត៌មានក្នុងស្រុកមួយចំនួន ដើម្បីឱ្យផ្សព្វផ្សាយព័ត៌មានបែបប្រជាភិថុតិ ឬព័ត៌មានដែលគាំទ្ររដ្ឋាភិបាលតែមួយចំហៀង។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានផ្តល់ថវិកាចំនួន ៤៨ម៉ឺនដុល្លារក្នុងរយៈពេល៤ឆ្នាំ ទៅឱ្យសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដោយអះអាងថា ដើម្បីបន្តបេសកកម្មផ្សព្វផ្សាយព័ត៌មានបម្រើប្រយោជន៍សង្គម។
អានបន្ត -
https://www.rfi.fr/km/%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6/20220725-%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%9F%E1%9E%97%E1%9E%B6%E1%9E%82%E1%9F%92%E1%9E%9A%E1%9F%84%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9E%BB%E1%9F%
ស្ថាបនិកនៃអតីតគណបក្សបេះដូងជាតិ បានស្នើសុំក្រសួងមហាផ្ទៃឱ្យជួយទម្លាក់ចោលការចោទប្រកាន់ជុំវិញករណីក្លែងបន្លំឯកសារ ឫស្នាមមេដៃប្រជាពលរដ្ឋដើម្បីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ លោក សៀម ភ្លុក ស្ថាបនិកអតីតគណបក្សបេះដូងជាតិបានអះអាងក្នុងលិខិតស្នើសុំថា លោកមិនបានបោកប្រាស ឫបន្លំឯកសារ ស្នាមមេដៃប្រជាពលរដ្ឋណាមួយ ដើម្បីបង្កើតគណបក្សនយោបាយទេ ហើយការចាប់ឃុំខ្លួនក្រោមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ គឺជារឿងអយុត្តិធម៌។
អានបន្ត -
កម្ពុជាធ្លាក់មកចំណាត់ថ្នាក់ទាបបំផុតនៅក្នុងរបាយការណ៍ជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក
ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិកជាថ្មី។ នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនបានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាមកកម្រិត៣ ជាកម្រិតទាបបំផុតនៅក្នុងចំណោមកម្រិតទាំងបី ដោយលើកឡើងពីអំពើពុករលួយជាប្រព័ន្ធនិងការគ្មានឆន្ទៈក្នុងការបង្ក្រាបក្រុមជួញដូរមនុស្ស។
អានបន្ត -
ពលរដ្ឋខេត្តបាត់ដំបងស្វែងរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈអាជ្ញាធរបញ្ជាគ្រឿងចក្រកាយស្រែស្រូវរបស់ពួកគាត់
ប្រជាពលរដ្ឋខេត្តបាត់ដំបងស្វែងរកជំនួយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យកាត់ឆ្វៀលដីប្រមាណជាង៣០ហិកតាជូនពួកគាត់កាន់កាប់ស្របច្បាប់ ក្រោយពីអាជ្ញាធរបញ្ជាគ្រឿងចក្រក្រុមហ៊ុនឯកជនឱ្យកាយស្រែស្រូវពួកគាត់ដែលធ្វើជិត៤០ឆ្នាំមកហើយ។
អានបន្ត -
ការបៀតបៀនផ្លូវភេទកុមារតាមអនឡាញ ជាក្ដីបារម្ភថ្មីរបស់ស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ
ភ្នំពេញ៖ អង្គការ UNICEF ប្រចាំកម្ពុជា បានរៀបចំកិច្ចពិភាក្សាស្តីពី «អនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណ:កម្មាធិការសិទ្ធិកុមារអង្គការសហប្រជាជាតិ»។ ស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ បានបង្ហាញក្ដីកង្វល់ពីបញ្ហាការបៀតបៀនផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
សកម្មជនបរិស្ថាន ៣នាក់ នៃចលនាមាតាធម្មជាតិស្នើសុំដល់តុលាការកំពូលឱ្យទម្លាក់បទចោទ
ក្រុមយុវជនចលនាមាតាធម្មជាតិចំនួនបីនាក់ បានចូលបំភ្លឺនៅតុលាការកំពូលរាជធានីភ្នំពេញ ពីបទ «ញុះញង់» បន្ទាប់ពីបានបានប្ដឹងសាទុក្ខ។ ពួកគេលើកឡើងថា សកម្មភាពការពារបរិស្ថានកន្លងមក មិនមែនជាការញុះញង់បង្កភាពវឹកវរក្នុងសង្គមនោះទេ។ អ្នកទាំងបីស្នើតុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ និងទម្លាក់បទចោទ ដើម្បីឱ្យពួកគេមានសិទ្ធិសេរីភាពពេញលេញក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិបន្តទៀត។
អានបន្ត -
ការបៀតបៀនផ្លូវភេទកុមារតាមអនឡាញ ជាក្ដីបារម្ភថ្មីរបស់ស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ
ភ្នំពេញ៖ អង្គការ UNICEF ប្រចាំកម្ពុជា បានរៀបចំកិច្ចពិភាក្សាស្តីពី «អនុសាសន៍នៃសេចក្តីសង្កេតចុងក្រោយរបស់គណ:កម្មាធិការសិទ្ធិកុមារអង្គការសហប្រជាជាតិ»។ ស្ថាប័នរដ្ឋ និងអង្គការអន្តរជាតិ បានបង្ហាញក្ដីកង្វល់ពីបញ្ហាការបៀតបៀនផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
សង្គមស៊ីវិលអំពាវនាវទៅរដ្ឋាភិបាលទប់ស្កាត់អំពើហិង្សាលើកុមារកុំឱ្យប៉ះពាល់ធនធានមនុស្សនិងសេដ្ឋកិច្ច
អង្គការទស្សនៈពិភពលោក អំពាវនាវទៅរដ្ឋាភិបាលឱ្យជំរុញទៅស្ថាប័នពាក់ព័ន្ធរួមគ្នាទប់ស្កាត់អំពើហិង្សាលើកុមារ ខណៈអំពើហិង្សានៅតែបន្តកើតមាន ដែលធ្វើឱ្យប៉ះពាល់ដល់ធនធានមនុស្ស សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។
អានបន្ត -
បុគ្គលបន្លំខ្លួនជាបុគ្គលិក NGO ម្នាក់ត្រូវបានចាប់ខ្លួនពីបទឆបោកពលរដ្ឋក្នុងខេត្តក្រចេះឱ្យវិនិយោគ
ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះមួយចំនួនត្រូវបានបុរសម្នាក់ ដែលអះអាងថាខ្លួនមកពីអង្គការ អភិវឌ្ឍន៍មួយឆបោកឱ្យវិនិយោគធ្វើឱ្យខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ មុននឹងបុរសរូបនោះ ត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ទៅឱ្យនគរបាល។
អានបន្ត -
អាមេរិកទម្លាក់កម្ពុជានៅចំណាត់ថ្នាក់ទាបបំផុតក្នុងរបាយការណ៍របស់ស្តីពីការជួញដូរមនុស្ស
យោងតាមរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សនៅកម្ពុជារបស់ក្រសួងការបរទេសអាមេរិកបង្ហាញថារដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្តង់ដារអប្បបរមាក្នុងការលុបបំបាត់ការជួញដូរនោះទេ ហើយក៏មិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើដូច្នេះដែរ។
អានបន្ត -
សហជីពការងារទទូចឲ្យមានការដំឡើងខ្ពស់លើប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣
សហជីពការងារកំពុងជំរុញឲ្យមានការដំឡើងជាដុំកំភួនលើប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០២៣ ដោយនិយាយថា ប្រាក់ខែនាពេលបច្ចុប្បន្នមិនសមាមាត្រទៅនឹងតម្រូវការចាយវាយប្រចាំថ្ងៃដែលកំពុងកើនឡើង។
អានបន្ត -
សេចក្តីស្នើច្បាប់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជាឆ្លងផុតគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកាំង
វ៉ាស៊ីនតោន — គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃអង្គារលើសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១បន្ទាប់ពីមានការទន្ទឹងរង់ចាំជាយូរ។
អានបន្ត -
នគរបាលខេត្តក្រចេះស្វែងរកចាប់ខ្លួនជនសង្ស័យ៣នាក់ករណីវាយអ្នកកាសែត
នគរបាលក្នុងខេត្តក្រចេះ បាននិយាយថាពួកគេកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានវាយបុរសម្នាក់ជាអ្នកថតរូប និងវីដេអូនៅតំបន់នោះទោះបីជាពួកគេមិនបានបញ្ជាក់លម្អិតពីការស៊ើបអង្កេតក៏ដោយ។
អានបន្ត -
សង្គមស៊ីវិលនិងពលរដ្ឋបារម្ភថាការបាត់បង់ព្រៃឈើតំបន់ភ្នំតាម៉ៅនឹងធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វនិងបរិស្ថាន
អង្គការអភិរក្សសត្វព្រៃ និងប្រជាពលរដ្ឋមួយចំនួន បង្ហាញការព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើនៅក្នុងតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ ថានឹងនាំឱ្យប៉ះពាល់ដល់ជម្រកសត្វ និងបរិស្ថានធ្ងន់ធ្ងរ ខណៈ ពួកគេសង្កេតឃើញកម្មករជាច្រើននាក់ បានចាប់ផ្តើមសម្រុកចូលកាប់ឈើធំៗ នៅតំបន់នេះ។
អានបន្ត -
អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកការធ្វើច្បាប់ដាក់ទណ្ឌកម្ម ថាជាការរំលោភអធិបតេយ្យកម្ពុជា
នៅកម្ពុជា ទាំងអ្នកនាំពាក្យគណបក្សកាន់អំណាច ទាំងអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ចេញមតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ជុំវិញសេចក្តីស្នើច្បាប់មួយ ដែលតាក់តែងឡើងដោយសមាជិកព្រឹទ្ធសភាអាម៉េរិក ក្នុងទិសដៅដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា។ សេចក្តីស្នើច្បាប់នេះ ទើបនឹងត្រូវគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិកអនុម័ត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
អានបន្ត -
មន្ត្រីកម្ពុជាមិនយល់ស្របលើរបាយការណ៍ស្ដីពីការជួញដូរមនុស្ស ដែលចេញដោយក្រសួងការបរទេសអាមេរិកទម្លាក់ចំណាត់ថ្នាក់កម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមិនយល់ស្របចំពោះការលើកឡើងនៅក្នុងរបាយការណ៍ស្ដីពីការជួញដូរមនុស្សចេញផ្សាយដោយក្រសួងការបរទេសអាមេរិក ដែលទម្លាក់កម្រិតកម្ពុជាពីចំណាត់ថ្នាក់ទី ២ ឃ្លាំមើលទៅចំណាត់ថ្នាក់ទី ៣។ មន្ត្រីនិយាយថា ការវាយតម្លៃនឹងដាក់ចំណាត់ថ្នាក់នេះមិនឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់កម្ពុជា និងធ្វើឡើងដោយយកបញ្ហាថ្មីទៅភ្ជាប់ជាមួយនឹងចំណុចខ្វះខាតដែលកម្ពុជាមាន។
អានបន្ត -
តុលាការខេត្តកោះកុងផ្ដន្ទាទោសតំណាងពលរដ្ឋម្នាក់ជាប់ពន្ធនាគារ១ឆ្នាំ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ
តុលាការសាលាដំបូងខេត្តកោះកុង ផ្ដន្ទាទោសតំណាងពលរដ្ឋម្នាក់ឱ្យជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ពាក់ព័ន្ធជម្លោះដីធ្លីរវាងពលរដ្ឋ ជាមួយឧកញ៉ា ហេង ហ៊ុយ។
អានបន្ត -
អាមេរិករាយការណ៍ពីប្រតិបត្តិការឆបោក ការកើនឡើងនៃការជួញដូរមនុស្ស និងការងារដោយបង្ខំនៅកម្ពុជា
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចង្អុលបង្ហាញអំពីប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដែលជាប្រភេទប្រតិបត្តិការឆបោកទង់ក្រហម (Red Flags Scam Operations) ការជួញដូរជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដែលកំពុងមានការកើនឡើង ក៏ដូចជាការរំលោភបំពានផ្សេងទៀត ពាក់ព័ន្ធនឹងពលករចំណាកស្រុក ហើយសកម្មភាពទាំងនេះបានធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណាត់ថ្នាក់ទាបបំផុត។
អានបន្ត -
ព្រះរាជអាជ្ញារងតុលាការជាន់ទាប ព្រមានមេធាវីការពារសិទ្ធិលោក កឹម សុខា ឱ្យប្រយ័ត្នសម្ដី
មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក កឹម សុខា រងការព្រមានពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ឱ្យប្រយ័ត្នសម្ដី ស្របពេលដែលតុលាការបានបន្តនីតិវិធីនៃការដេញដោលជាថ្មីទៀតលើអង្គហេតុប្រទូសរ៉ាយ នៅក្នុងសំណុំរឿង «សន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយរដ្ឋបរទេសដោយសម្ងាត់ ចង់ផ្ដួលរំលំរដ្ឋាភិបាល»។
អានបន្ត