កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
គ.ជ.ប អំពាវនាវដល់បក្សនយោបាយគោរពបទប្បញត្តិនិងគោលកាណ៍ច្បាប់អំឡុងពេលឃោសនាបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី សុវត្ថិភាព និងអហិង្សា។
អានបន្ត -
កម្ពុជានឹងចែករំលែកបទពិសោធន៍ពលករចំណាកស្រុកនៅអង្គការសហប្រជាជាតិ
កម្ពុជានឹងចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយពលករចំណាកស្រុកក្នុងស្រុកអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងអនុសញ្ញាពិភពលោកស្តីពីការធ្វើចំណាកស្រុកនៅអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ១៧ ដល់ ២០ ឧសភា។
អានបន្ត -
សង្គមស៊ីវិលបង្ហាញការមិនគាំទ្រចំពោះការគប់ស្បែកជើងមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ភ្នំពេញ — ក្រុមសង្គមស៊ីវិលបានសម្តែងការមិនគាំទ្រចំពោះទង្វើគប់ស្បែកជើងរបស់ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធសប្តាហ៍មុន គឺនៅអំឡុងពេលលោកបានទៅដល់ទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក- អាស៊ាន ដែលបានបិទបញ្ចប់ទៅកាលពីថ្ងៃសុក្រ។
អានបន្ត -
កម្ពុជាស្នើអាមេរិកដកបម្រាមផ្អាកផ្ដល់ទិដ្ឋាការចេញពីមន្ត្រីរដ្ឋាភិបាល
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានស្នើសហរដ្ឋអាមេរិកឱ្យពិចារណាឡើងវិញក្នុងការដកបម្រាមផ្អាកការផ្ដល់ទិដ្ឋាការ ឬវីសា ចេញពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកការដាក់កំហិតនោះជារឿងអយុត្តិធម៌
អានបន្ត -
ការឆ្លើយតបពីគណបក្សក្រៅរដ្ឋាភិបាលនិងអ្នកវិភាគសង្គមអំពីសារព្រមានរបស់លោក ហ៊ុន សែន
ការឆ្លើយតបពីអ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល ជុំវិញសារព្រមានរបស់នាយករដ្ឋមន្ត្រីនៅពេលនេះ ខណៈរដ្ឋាភិបាលបានហៅហេតុការណ៍ «គប់ស្បែកជើង» ដែលបានកើតឡើងនៅសហរដ្ឋអាមេរិក ថាអាចជាប់ពាក់ព័ន្ធក្រុមប្រឆាំងនៅកម្ពុជា ដោយព្រមានឆ្លើយតបវិញ ប្រសិនបើជំហររបស់អាមេរិកចាត់ទុកសកម្មភាពនោះ គឺជាផ្នែកមួយនៃការសិទ្ធិបញ្ចេញមតិទៅវិញ។
អានបន្ត -
កម្មកររោងចក្រឃែនធើរេនបន្តការតវ៉ានៅមុខរោងចក្រខ្វលីធី ក្រោយគ្មានដំណោះស្រាយវិវាទការងារ
កម្មករ-កម្មការិនីជាច្រើននាក់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល (ខេមបូឌា) នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បាននាំគ្នាបន្តការតវ៉ានៅមុខរោងចក្រ ខ្វលីធី តេក្សស្ទីល ស្ថិតក្នុងសង្កាត់ដូចគ្នា ក្រោយគ្មានដំណោះស្រាយរឿងវិវាទការងារ។
អានបន្ត -
គ.ជ.ប អំពាវនាវដល់បក្សនយោបាយគោរពបទប្បញត្តិនិងគោលកាណ៍ច្បាប់អំឡុងពេលឃោសនាបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី សុវត្ថិភាព និងអហិង្សា។
អានបន្ត -
គ.ជ.ប អំពាវនាវដល់ពលរដ្ឋត្រៀមខ្លួននិងឯកសារពាក់ព័ន្ធសម្រាប់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ត្រៀមខ្លួននិងឯកសារពាក់ព័ន្ធ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាខាងមុខ។
អានបន្ត -
រដ្ឋមន្ត្រីការបទេសអាមេរិកជំរុញឱ្យកម្ពុជាទម្លាក់បទចោទប្រកាន់លើអ្នកនយោបាយគណបក្សប្រឆាំង
ភ្នំពេញ — នៅក្រៅកិច្ចប្រជុំកំពូលអាមេរិកអាស៊ានកាលពីពេលកន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិកស្នើឱ្យរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងអ្នកនយោបាយគណបក្សជំទាស់។
អានបន្ត -
ក្រុមអង្គការសិទ្ធិមនុស្សស្នើរដ្ឋាភិបាលលុបចោលអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិ
ក្រុមអង្គការសិទ្ធិមនុស្សក្នុងតំបន់ និងអន្តរជាតិ ជាង ៣០ស្ថាប័ន អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យលុបចោលអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិ។ ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះ រួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) គណៈកម្មាធិការការពារអ្នកកាសែត (CPJ) និងអង្គការមួយចំនួនទៀត។
អានបន្ត -
លោក ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកច្បាប់អាមេរិក ធ្វើយ៉ាងណាកុំឱ្យមានការភាន់ច្រឡំពីទំនាក់ទំនងកម្ពុជា-អាមេរិក
Content image - Phnom Penh Post លោក ហ៊ុន សែន ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនផ្នែកច្បាប់នៅអាមេរិកពីថ្ងៃ ១២ ឧសភា។ រូបថត SPM ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ស្នើក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកច្បាប់ឱ្យបញ្ចុះបញ្ចូលយ៉ាងណាកុំឱ្យមានការភាន់ច្រឡំលើទំនាក់ទំនងកម្ពុជា-អាមេរិក ខណៈលោកអះអាងថា ទំនាក់ទំនងប្រទេសទាំង ២ ពេលនេះបានឈានដល់កម្រិតល្អប្រសើរដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
អានបន្ត -
ក្រសួងព័ត៌មានស្នើសុំមេធាវីការពារក្ដីរបស់រដ្ឋាភិបាលជួយការពារអ្នកកាសែត៤នាក់
ក្រសួងព័ត៌មានស្នើសុំមេធាវីរបស់រដ្ឋាភិបាល ដើម្បីជួយការពារក្តីឱ្យអ្នកកាសែតក្នុងស្រុកចំនួន៤នាក់ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌ។
អានបន្ត -
ប្រមុខការទូតកម្ពុជាប្រាប់អាមេរិកថា កម្ពុជាបានគោរពលិទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបានល្អប្រសើរ
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់នៅចំពោះមុខ លោក អាន់តូនី ប្លីងកិន រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកថា រដ្ឋាភិបាលកម្ពុជាបានគោរពលិទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបានពេញលេញ និងល្អប្រសើរនាពេលកន្លងមក។ ការអះអាងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេរភាគី រវាងប្រមុខការទូតកម្ពុជា-សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ ឧសភា នាទីក្រុងវ៉ានស៊ីនតោន សហរដ្ឋអាមេរិក ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាក៏បានស្នើឱ្យអាមេរិកពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធGSPមកឱ្យកម្ពុជាឡើងវិញ ជាពិសេសផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាផង។
អានបន្ត -
គណបក្សនយោបាយនានា ត្រៀមឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃ សម្រាប់ការបោះឆ្នោតឃុំ សង្កាត់ខាងមុខ
គណបក្សនយោបាយមួយចំនួនអះអាងថា ពួកគេបានត្រៀមរួចរាល់ហើយ ដើម្បីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃ ដើម្បីទទួលបានគាំទ្រពីម្ចាស់ឆ្នោត សម្រាប់ប្រកួតប្រជែងដណ្ដើមយកអាសនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ មន្ត្រីសង្គមស៊ីវិលអំពាវនាវដល់អាជ្ញាធរ និង គ.ជ.ប ត្រូវបង្កបរិយាកាសល្អដល់គ្រប់គណបក្សនយោបាយ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅចុងសប្ដាហ៍នេះ។
អានបន្ត -
គ.ជ.ប បានចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដល់ពលរដ្ឋជាង៨លាននាក់ ក្នុងរយៈពេល៣០ថ្ងៃ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃចន្ទទី១៦ ខែឧសភានេះ បានចេញសេចក្តីប្រកាសមួយដោយអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតបាន ត្រៀមឯកសារដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ។ ដំណាលគ្នានេះដែរ គ.ជ.ប ក៏បានបញ្ជាក់ថាការចែកប័ណ្ឌព័ត៌មានអ្នកបោះឆ្នោតរយៈពេល១ខែ ត្រូវបានបញ្ចប់ហើយនៅថ្ងៃទី១៦ ខែឧសភានេះ។ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួនជាង៨លានហើយ ត្រូវបានចែកជូនប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត នៅសល់ជិត១លានប័ណ្ណទៀត អ្នកបោះឆ្នោតត្រូវទៅយកនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
អានបន្ត -
សមាជបក្សភ្លើងទៀនសម្រេចចូលរួមបោះឆ្នោតខាងមុខ ទោះមានការធ្វើទុក្ខបុកម្នេញសកម្មជនបន្តបន្ទាប់ក្តី
សមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន បានអនុម័តសម្រេចជាផ្លូវការថា នឹងចូលរួមការបោះឆ្នោតខាងមុខ ដើម្បីជំរុញឱ្យមានការលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ខណៈសកម្មជនរបស់ខ្លួនរងការគំរាមកំហែង បំភិតបំភ័យពីសំណាក់អាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ និងខ្លះរងបណ្តឹងនៅតុលាការថែមទៀតផង។
អានបន្ត -
ក្រសួងយុត្តិធម៌ថា តុលាការចោទតែលោក កឹម សុខា ខណៈរដ្ឋបរទេសមិនពាក់ព័ន្ធឡើយ
ក្រសួងយុត្តិធម៌ បានបញ្ជាក់ជាថ្មីថា តុលាការចោទប្រកាន់តែទៅលើប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា ពីបទ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» ប៉ុន្តែមិនបានចោទប្រកាន់រដ្ឋបរទេសណាមួយក្នុងសំណុំរឿងនេះនោះទេ។
អានបន្ត -
ក្រុមកម្មកររោងចក្រកាត់ដេរបន្តទាមទារឱ្យថៅកែបើកប្រាក់ឈ្នួលជូនកម្មករ
កម្មកររោងចក្រកាត់ដេរ សំលៀកបំពាក់ ឃែនធើរេន អឹភរឹល ខេមបូឌា (Canteran Apparel Cambodia Co.,LTD) នៅរាជធានីភ្នំពេញជិត៣រយនាក់ (៣០០) បាននាំគ្នាដេកយាមគ្រឿងម៉ាស៊ីននៅមុខរោងចក្រជិតមួយសប្ដាហ៍មកហើយ ដោយពួកគាត់សង្ស័យថា ថៅកែក្រុមហ៊ុននេះបិទទ្វារដោយគ្មានទំនួលខុសត្រូវលើប្រាក់ឈ្នួលកម្មករ។ មន្ត្រីសង្គមស៊ីវិល ស្នើដល់ក្រសួងពាក់ព័ន្ធជំរុញឱ្យភាគីក្រុមហ៊ុនដោះស្រាយប្រាក់ឈ្នួលជូនកម្មករឱ្យបានឆាប់ស្របតាមច្បាប់ស្ដីពីការងារ។
អានបន្ត -
អឺរ៉ុបប្តេជ្ញាលើកកម្ពស់ និងចូលរួមលើកស្ទួយវិស័យឧស្សាហកម្ម និងកសិកម្មនៅកម្ពុជា
ភ្នំពេញៈ សហភាពអឺរ៉ុបសន្យានឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម និងការចូលរួមខ្សែច្រវាក់តម្លៃតំបន់សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម អាទិភាពរបស់កម្ពុជា។ នៅក្នុងជំនួបពិភាក្សាអំពីការសិក្សាគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង គោលនយោបាយអាស៊ាន និងអំពីគំនិតផ្តួចផ្តើមស្តីពីថាមពលបៃតង ព្រមទាំងខ្សែច្រវាក់តម្លៃឧស្សាហកម្មក្រោមកម្មវិធីណែនាំពហុឆ្នាំ ២០២១-២០២៧ របស់សហភាពអឺរ៉ុប ជាមួយក្រសួងពាណិជកម្មកម្ពុជាកាលពីទី ១១ ខែឧសភា ឆ្នាំ ២០២២ ភាគី EU បានបង្ហាញអំពីកម្មវិធី EU Multiannual Indicative Programme 2021 – 2027 ដែលមានដាក់បញ្ចូលនូវគំនិតផ្តួចផ្តើមស្តីពីថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម និងកសិកម្ម ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល កិច្ចការពារបរិស្ថាន ការគោរពស្តង់ដាការងារ ផលិតភាព និងសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ទំនួលខុសត្រូវ និងសុខុមាលភាពនៅកម្ពុជា ដែលស្ថាប័នពាក់ព័ន្ធអាចស្វែងយល់បន្ថែមក៏ដូចជាស្វែងរកជំនួយបច្ចេកទេស និងការគាំទ្រពីភាគី EU។
អានបន្ត -
សមាជិកព្រឹទ្ធសភា៤រូប ក្រើនរំលឹកពីការអនុវត្តកិច្ចព្រមពៀងទីក្រុងប៉ារីស ស្របពេលលោក ហ៊ុន សែន កំពុងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
សមាជិកព្រឹទ្ធសភាចំនួន៤រូប មកពីបណ្តារដ្ឋខុសៗគ្នា បានរួមគ្នាចេញនូវសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១២ឧសភា ដោយរំលឹកកម្ពុជាឲ្យគោរពនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលសកម្មភាពរដ្ឋាភិបាលបច្ចុប្បន្នកំពុងតែដើរផ្ទុយ។ ការរំលឹកពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺស្របពេលដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នាទីក្រុងវ៉ាស៊ីនតោន។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភាទាំង៤រូបនោះ ថាមិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៅកម្ពុជា។
អានបន្ត