កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុទទួលស្គាល់ ថាមានការប្រព្រឹត្តឆ្គាំឆ្គងកម្រិតបុគ្គល តែមិនមែនកម្រិត ស្ថាប័ន
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១០ខែឧសភាម្សិលមិញ បានចេញសេចក្ដីថ្លែងការណ៍រួម ឆ្លើយតបនឹងពាក្យបណ្ដឹងរបស់អង្គការសង្គមស៊ីវិលចំនួនពីរ ដែលបានដាក់ទៅកាន់សាជីវកម្មហិរញ្ញវត្ថុកម្ពុជា (IFC)។ ជាពាក្យបណ្ដឹងលើស្ថាប័នហិរញ្ញវត្ថុចំនួន៦ ជុំវិញការរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្ម។ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលស្គាល់ ថាមានការប្រពឹត្តឆ្គាំឆ្គងក្នុងកម្រិតបុគ្គល តែកំហុសនោះមិនធ្ងន់ធ្ងរ ដល់កម្រិតគោលនយោបាយ ឬស្ថាប័ន ដូចអ្វីដែលបានចោទប្រកាន់នោះឡើយ។
អានបន្ត -
នកជំនាញនិងតំណាងគណបក្សមួយចំនួនរំពឹងថានឹងមានពលរដ្ឋច្រើនចូលរួមការបោះឆ្នោតឃុំសង្កាត់
ភ្នំពេញ — អ្នកជំនាញផ្នែកបោះឆ្នោត អ្នកតាមដាន និងតំណាងគណបក្សនយោបាយមួយចំនួន បង្ហាញសុទិដ្ឋិនិយមថានឹងមានពលរដ្ឋច្រើនចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ។
អានបន្ត -
King to chair Supreme Council of Magistracy
King Norodom Sihamoni, the President of the Supreme Council of Magistracy will preside over the 35th Session of the Supreme Council of the Magistracy this morning.
អានបន្ត -
EU’s views are one sided, says National Assembly
Cambodia’s National Assembly (NA) has said that the European Union distorts political facts and lacks respect for sovereign states. The statement comes after the EU criticised Cambodia over its handling of opposition parties.
អានបន្ត -
ព្រះមហាក្សត្រ អំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតដោយកុំបារម្ភពីការគំរាមកំហែង
ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២ ឱ្យបានគ្រប់ៗគ្នា ដោយសូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។
អានបន្ត -
លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងគ្រោងជួបថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១០ ឧសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែឧសភា ដោយលោកបញ្ជាក់ថា នឹងជួបជាមួយមេដឹកនាំសំខាន់ៗ មួយចំនួនផងដែរ។
អានបន្ត -
លោក កឹម សុខា ថាអន្តរជាតិសារទបន្ទាប់ពីមានជំនួបរវាងលោក និងលោក ហ៊ុន សែន
លោក កឹម សុខា បានអះអាងថា សហគមន៍អន្តរជាតិបានសារទ បន្ទាប់ពីលោកបានជួបគ្នារយៈពេល៤ម៉ោងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើទោះបីជាមិនទាន់លទ្ធផលអ្វីជាកុំកំភួន តែប្រមុខអតីតបក្សប្រឆាំងចាត់ទុកថាជំនួបអត់ព្រាងទុកនេះ គឺបានបញ្ជាក់ថាលោកគឺជាតួអង្គតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលអាចស្វែងរកដំណោះស្រាយបញ្ហាជាតិ រវាងខ្មែរ និងខ្មែរ និងផ្តល់តម្លៃដល់លោកដែលប្តេជ្ញាចិត្តមិនរត់ចោលកម្ពុជា ដោយមានការអត់ធ្មត់ ដើម្បីស្វែងរកដំណោះស្រាយដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាធិបតេយ្យជាធំ។
អានបន្ត -
រដ្ឋសភាច្រានចោលសេចក្ដីសម្រេចសភាអឺរ៉ុប ស្ដីពីការបង្ក្រាបក្រុមប្រឆាំង
ភ្នំពេញៈ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការខកចិត្តជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពី «ការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា» ដែលបានអនុម័តនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ និងប្រកាសច្រានចោលសេចក្តីសម្រេចនេះទាំងស្រុង។ យោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជានៅថ្ងៃទី ៩ ខែឧសភានេះ។
អានបន្ត -
ព្រះមហាក្សត្រអំពាវនាវដល់ពលរដ្ឋទៅបោះឆ្នោតដោយកុំបារម្ភពីការគំរាមកំហែង
ព្រះមហាក្សត្រអំពាវនាវដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដោយប្រើសិទ្ធិសេរីភាពរបស់ខ្លួនបោះឆ្នោតឱ្យបេក្ខជនឬគណបក្សនយោបាយណាមួយដែលខ្លួនទុកចិត្ត ដោយកុំព្រួយបារម្ភពីការគំរាមកំហែង។
អានបន្ត -
ទស្សនៈអ្នកនយោបាយក្រៅរដ្ឋាភិបាលនិងសហជីពពីជំហរសភាអឺរ៉ុបព្រមានផ្ដាច់ EBA ពីកម្ពុជា
អ្នកនយោបាយនៅគណបក្សក្រៅរដ្ឋាភិបាល និងសហជីពដែលមានជំហរកណ្ដាល បង្ហាញជំហរគាំទ្រចំពោះសេចក្ដីសម្រេចចិត្តរបស់សភាអឺរ៉ុបនៅក្នុងជំហានបន្ទាប់ទៀតនេះ ដែលព្រមានពីការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ ប្រសិនបើរកឃើញថា ដំណើរការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អានបន្ត -
រដ្ឋសភាកម្ពុជាសម្តែងនូវការខកចិត្តចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ច្រានចោលសេចក្តីសម្រេចរបស់សភាអឺរ៉ុបនាពេលថ្មីៗនេះប្រឆាំងនឹងកម្ពុជា។
អានបន្ត -
អង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការជិះកង់ដើម្បីជំរុញឲ្យការពារព្រៃឡង់
ភ្នំពេញ — អង្គការសង្គមស៊ីវិលមួយចំនួនបានចាប់ផ្តើមធ្វើយុទ្ធនាការជិះកង់ជុំវិញព្រៃឡង់ រយៈពេល១១ថ្ងៃ ដើម្បីទទូចឱ្យស្ថាប័នពាក់ព័ន្ធចូលរួមយល់ដឹង ក៏ដូចជាការពារបរិស្ថាន ជាពិសេសព្រៃឡង់ ដែលពួកគេអះអាងថាកំពុងបន្តបាត់បង់។
អានបន្ត -
គណបក្សមួយចំនួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើយុទ្ធនាការរកសំឡេងឆ្នោតឃុំ-សង្កាត់
ភ្នំពេញៈ គណបក្សនយោបាយនានាបានត្រៀមលក្ខណសម្បត្តិរួចជាស្រេចហើយ ដើម្បីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ នៅឆ្នាំនេះ ដោយយុទ្ធនាការនេះនឹងប្រព្រឹត្តទៅរយៈពេល ១៤ ថ្ងៃ គិតចាប់តាំងពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ តទៅ។
អានបន្ត -
លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ខណៈលោក ស ខេង មកកម្ពុជាវិញដោយស្ងាត់ស្ងៀម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃអង្គារនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។
អានបន្ត -
រដ្ឋសភាកម្ពុជា៖សេចក្តីសម្រេចសភាអ៊ឺរ៉ុបឱ្យត្រៀមដកEBAពីកម្ពុជា គឺលំអៀងនិងខ្វះការគោរព
រដ្ឋសភាកម្ពុជា នៅថ្ងៃចន្ទម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលសេចក្តីសម្រេចរបស់សភាអ៊ឺរ៉ុបដែលស្នើឱ្យត្រៀមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចោលទាំងស្រុងពីកម្ពុជា ដោយការប្រើប្រាស់លិទ្ធិប្រជាធិបតេយ្យខុសទំនង ជាលេស។ បើតាមរដ្ឋសភាកម្ពុជា សេចក្តីសម្រេចរបស់សភាអ៊ឺរ៉ុបនោះ គឺជាការបំផ្លៃ ការលំអៀង និងការខ្វះការគោរពដល់រដ្ឋអធិបតេយ្យកម្ពុជា។
អានបន្ត -
ស្ត្រី ៥ភាគរយបន្ថែមទៀតឈរឈ្មោះបោះឆ្នោតឃុំសង្កាត់
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍កាលពីថ្ងៃចន្ទនេះថា គណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតសរុបចំនួន ៨.៦០៤២ នាក់ ក្នុងនោះមានស្ត្រីចំនួន ២.៧៨១៣ នាក់ ស្មើនឹងប្រមាណ ៣២ ភាគរយ។
អានបន្ត -
អតីតមេឃុំស្រែគរ ខេត្តស្ទឹងត្រែងថា មានជនអនាមិកកម្ទេចស្លាកគណបក្សភ្លើងទៀន
អតីតមេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សៀក មេគង្គ ឱ្យដឹងថា មានជនមិនស្គាល់មុខ បានបំផ្លាញស្លាកគណបក្សភ្លើងទៀនមួយផ្ទាំងទៀត ក្នុងឃុំស្រែគរ កាលពីយប់ថ្ងៃទី៩ ឧសភា។
អានបន្ត -
អ្នកឃ្លាំមើលថា ការផ្ដល់អំណោយមុនការបោះឆ្នោតមានឥទ្ធិពលតិចលើម្ចាស់ឆ្នោត
អ្នកឃ្លាំមើលថា ការផ្ដល់អំណោយមុនការបោះឆ្នោតនៅតែមានឥទ្ធិពលតិចតួចដល់ម្ចាស់ឆ្នោតដែរ ជាពិសេសពលរដ្ឋដែលមានជីវភាពខ្វះខាត មិនសូវមានចំណេះដឹងក្នុងការវាយតម្លៃ។
អានបន្ត -
បក្សភ្លើងទៀនចោទអាជ្ញាធរសង្កាត់ទួលសង្កែទី១ថាផ្ដួលរំលំផ្លាកគណបក្សនៅទីតាំងសាធារណៈ
គណបក្សភ្លើងទៀន ចោទប្រកាន់អាជ្ញាធរសង្កាត់ទួលសង្កែទី១ ថាបានកាប់បំផ្លាញ និងផ្ដួលរំលំផ្លាកគណបក្សក្រៅរដ្ឋាភិបាលមួយនេះ ខណៈអាជ្ញាធរបានចេញគោលការណ៍បិទផ្លូវមិនឱ្យគណបក្សភ្លើងទៀនបន្តលើកផ្លាកនៅតាមទីតាំងសាធារណៈ បើទោះជាគណបក្សបានជូនដំណឹងរួចហើយក្ដី។
អានបន្ត -
សកម្មជនបក្សភ្លើងទៀនដែលរងដីកាកោះនិងចាប់ខ្លួនជាការធ្វើទុក្ខបុកម្នេញ?
សកម្មជន និងបេក្ខជនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនមួយចំនួន ត្រូវបានតុលាការចេញដីកាកោះហៅ និងចាប់ខ្លួនជាបន្តបន្ទាប់ ក្រោមហេតុផលមួយចំនួន។ ការកោះហៅនិងចាប់ខ្លួននេះ ត្រូវបានសង្គមស៊ីវិលដែលធ្វើខាងផ្នែកសិទ្ធិមនុស្សចាត់ទុកថាជាការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញទៅលើក្រុមប្រឆាំង។ ប៉ុន្តែសម្រាប់មន្ត្រីយុត្តិធម៌អះអាងថានេះ ជាការអនុវត្តច្បាប់ទៅលើបុគ្គលដែលប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះ។
អានបន្ត