កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.146


  • អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​រឿង​ចាប់​ជំរិត
    អានបន្ត

    អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​រឿង​ចាប់​ជំរិត

    អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បដិសេធ​ការ​ផ្សព្វផ្សាយ​នៃ​សារព័ត៌មាន​ប្រទេស​កូរ៉េខាងត្បូង KBS News ដែល​បាន​ចុះផ្សាយ​អំពើ​បង្ខាំង​ពលរដ្ឋ​នៃ​សាធារណរដ្ឋ​កូរ៉េ ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់ និង​ចាប់​ជំរិត​នៅ​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។ អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ស្រង់​សម្ដី​នៅ​ថ្ងៃទី​២៤ តុលា នេះ​ថា ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ទូរទស្សន៍​កូរ៉េខាងត្បូង KBS News ជុំវិញ​អំពើ​បង្ខាំង​មនុស្ស និង​អំពើ​ចាប់​ជំរិត​នេះ មិនមែន​ជា​ការពិត​ឡើយ ហើយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ច្រានចោល​នូវ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នេះ​ទាំងស្រុង។

    អានបន្ត
  • ស្នងការខេត្តកំពតបដិសេធនឹងការចុះផ្សាយថាមានការឃុំខ្លួនក្រុមយុវជនចំនួន១០នាក់
    អានបន្ត

    ស្នងការខេត្តកំពតបដិសេធនឹងការចុះផ្សាយថាមានការឃុំខ្លួនក្រុមយុវជនចំនួន១០នាក់

    បន្ទាប់ពីសារព័ត៌មាន The Cambodia Daily Khmer បានផ្សាយព័ត៌មានដែលមានខ្លឹមសារថា " ពលរដ្ឋចំនួន ១០នាក់ រួមទាំងព្រះសង្ឃផងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពតភ្លាមៗ អំឡុងពេលដែលពួកគេធ្វើការផ្សព្វផ្សាយពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីអបអរសាទរខួបលើកទី ៣៣ឆ្នាំនៅថ្ងៃពុធនេះ ” រួចមក នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ស្នងការដា្ឋននគរបាលខេត្តកំពត បានចេញសេចក្ដីបំភ្លឺព័ត៌មានមួយច្បាប់ដោយបានបដិសេធទាំងស្រុងនូវការចុះផ្សាយ របស់សារព័ត៌មានខាងលើដែលបានចោទប្រកាន់មកអាជ្ញាធរ សមត្ថកិច្ចថាបានឃុំខ្លួនក្រុមយុវជនទាំង១០នាក់ រហូតមកដល់ថ្ងៃនេះមិនទាន់ដោះលែង។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានអំពាវនាវដល់គ្រប់អង្គភាពសារព័ត៌មានឱ្យធ្វើការផ្សាយប្រកបដោយវិជ្ជាជីវៈ និងទទួលព័ត៌មានពីគ្រប់ភាគីអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងការផ្សាយព័ត៌មានមិនពិតណាមួយ ជាហេតុដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ និងអាជ្ញាធរមានសមត្ថកិច្ច។

    អានបន្ត
  • តុលាការ​ដោះលែង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ​លោក សៀម ភ្លុក បន្ទាប់​ពី​លោក​អនុវត្ត​ទោស ២ឆ្នាំ ៦ខែ​នៅ​ក្នុង​ពន្ធនាគារ
    អានបន្ត

    តុលាការ​ដោះលែង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ​លោក សៀម ភ្លុក បន្ទាប់​ពី​លោក​អនុវត្ត​ទោស ២ឆ្នាំ ៦ខែ​នៅ​ក្នុង​ពន្ធនាគារ

    ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក ទទួល​បាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃទី២៥ ខែតុលា បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ជាង ២ ឆ្នាំ ក្នុង​សំណុំ​រឿង​បង្កើត​ គណបក្ស​បេះដូង​ជាតិ។ យ៉ាង​ណា​លោក សៀម ភ្លុក នៅ​តែ​ចាត់​ទុក​ការ​កាត់​ឱ្យ​ លោក​មាន​ទោស​និង​ជាប់​ឃុំ ២ឆ្នាំ ៦ខែ​កន្លង​មក​នេះ​ថា​ ជា​រឿង​អយុត្តិធម៌។ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ ប្ដេជ្ញា​ចិត្ត​បន្ត​ជីវភាព​នយោបាយ និង​ទាមទារ​សិទ្ធិ​សេរីភាព ព្រម​ទាំង​យុត្តិធម៌​នៅ​ ក្នុង​សង្គម បន្ទាប់​ពី​លោក​ទទួល​បាន​សេរីភាព​វិញ។ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ ថា​នឹង​បន្ត​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ណា​មួយ​នៅ​ឡើយ។

    អានបន្ត
  • អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា នឹង​ផ្អាក​ការងារ​មួយ​រយៈ ខណៈ​សុខភាព​លោក​ចុះ​ខ្សោយ ក្រោយ​ជាប់​ឃុំ​ជិត​មួយ​ខែ
    អានបន្ត

    អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា នឹង​ផ្អាក​ការងារ​មួយ​រយៈ ខណៈ​សុខភាព​លោក​ចុះ​ខ្សោយ ក្រោយ​ជាប់​ឃុំ​ជិត​មួយ​ខែ

    អ្នក​សារព័ត៌មាន​ឯករាជ្យ​ លោក ម៉ិច ដារ៉ា ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពី​សហរដ្ឋ​អាមេរិក ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ នៅ​ថ្ងៃទី២៤ ខែតុលា ក្រោយ​ជាប់​ឃុំ​ចំនួន ២៥ថ្ងៃ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក ម៉ិច ដារ៉ា ដើម្បី​ឱ្យ​លោក​បន្ត​អាជីព​ជា​អ្នក​សារព័ត៌មាន​ទៀត។

    អានបន្ត
  • ពលរដ្ឋ​នៅ​ខេត្ត​កោះកុង ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន SV Asset
    អានបន្ត

    ពលរដ្ឋ​នៅ​ខេត្ត​កោះកុង ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន SV Asset

    ប្រជាពលរដ្ឋ ដែល​កំពុង​រស់​នៅ​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ នៅ​ស្រុក​បូទុមសាគរ ខេត្ត​កោះកុង ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset Co.Ltd) ត​ទៅ​ទៀត។ សកម្មជន​បរិស្ថាន យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​យក​សំណើ និង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ទៅ​រក​ដំណោះស្រាយ​ប្រសើរ​ជាជាង​ទុក​បញ្ហា​ទាំង​អស់​នេះ​ចោល។ ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ហើយ​បច្ចុប្បន្ន​កំពុង​រស់នៅ​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ​សម្រាប់​ចិញ្ចឹម​ជីវិត ស្ថិត​នៅ​ឃុំ​តានូន ស្រុក​បូទុមសាគរ ខេត្ត​កោះកុង ទទូច​​ឲ្យ​រដ្ឋាភិបាល ចុះ​សិក្សា​អំពី​ផល​ប៉ះពាល់ និង​ដក​ហូត​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ពី​ក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset Co.Ltd) ដោយ​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​នេះ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ និង​មិនបាន​គោរព​ទៅ​តាម​លក្ខខណ្ឌ​ដែល​ក្រសួង​បាន​កំណត់​នោះ​ទេ។

    អានបន្ត
  • អ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ក្រោយសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត
    អានបន្ត

    អ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ ក្រោយសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត

    អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដា​រ៉ា ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់ ពី​សហរដ្ឋអាមេរិក ត្រូវបាន​តុលាការ ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ថ្ងៃទី​២៤ ខែតុលា ក្រោយ​ជាប់ឃុំ​ជិត​១​ខែ​។​ ​ការដោះលែង​លោក ម៉ិច ដា​រ៉ា ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ធ្វើឡើង​ក្រោយពី​អ្នកសារព័ត៌មាន​ឯករាជ្យ​រូបនេះ បាន​ចេញពី​វីដេអូ​សុំទោស​ឪពុក​កូន​គឺ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត និង​ទទួលស្គាល់ថា បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ នៅលើ​បណ្ដាញ​សង្គម​។​

    អានបន្ត
  • លោកម៉ិច ដារ៉ាត្រូវបានដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីសុំទោសជុំវិញកំហុសឆ្គងរបស់ខ្លួន
    អានបន្ត

    លោកម៉ិច ដារ៉ាត្រូវបានដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីសុំទោសជុំវិញកំហុសឆ្គងរបស់ខ្លួន

    លោកម៉ិច ដារ៉ា ដែលជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញហើយនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បន្ទាប់ពីជាប់ពន្ធធនាគាររយៈពេល២៥ថ្ងៃ។ការដោះលែងខាងលើធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានសុំទោស ដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមចំនួន៥លើកកន្លងទៅ។

    អានបន្ត
  • លោក ម៉ិច ដារ៉ា អ្នកកាសែតឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីចេញវីដេអូសុំទោស
    អានបន្ត

    លោក ម៉ិច ដារ៉ា អ្នកកាសែតឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីចេញវីដេអូសុំទោស

    លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីពន្ធនាគារខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៤ខែតុលា ឆ្នាំ២០២៤ បន្ទាប់​ពី​ការ​សុំទោស​របស់​លោក​កាល​ពី​យប់​ថ្ងៃទី២៣ ខែតុលា ​ចំពោះ​លោកហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក ម៉ិច ដារ៉ា បាននិយាយទៅកាន់អ្នកសារព័ត៌មានដែលចាំនៅខាងក្រៅពន្ធនាគារខេត្តកណ្តាលថា​លោកសប្បាយចិត្តដែលបាន​នៅក្រៅឃុំបណ្តោះអាសន្ន ហើយគាត់ក៏សូមអរគុណដល់បងប្អូនមិត្តភក្តិ អង្គការជាតិ និងអន្តរជាតិព្រមទាំងប្រមុខថ្នាក់ដឹកនាំដែលបានជ្រោមជ្រែងដល់គាត់ឱ្យបាននៅក្រៅឃុំបណ្តោះអា

    អានបន្ត
  • ពលរដ្ឋ​១០​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កំពត ក្រោយពី​ផ្សព្វផ្សាយ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
    អានបន្ត

    ពលរដ្ឋ​១០​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កំពត ក្រោយពី​ផ្សព្វផ្សាយ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

    ពលរដ្ឋ​ចំនួន ១០​នាក់ រួម​ទាំង​ព្រះសង្ឃ​ផង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កំពត ភ្លាមៗ អំឡុង​ពេល​ដែល​ពួកគេ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី ៣៣​ឆ្នាំ​នៅ​ថ្ងៃ​ពុធ​នេះ។ ពលរដ្ឋ​ចំនួន ៩​នាក់ និង​ព្រះសង្ឃ ១​អង្គ នៅ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៤ នេះ បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តាម​មាត់​ឆ្នេរ​ខេត្ត​កំពត ស្ថិត​ក្នុង​សង្កាត់​កំពង់កណ្តាល ក្រុង​កំពត ខេត្ត​កំពត ប៉ុន្តែ​ក្រោយ​ធ្វើការ​ផ្សព្វផ្សាយ​បាន​បន្តិច ក៏​ត្រូវ​សមត្ថកិច្ច​ក្រុង​កំពត ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​អធិការដ្ឋាន​ក្រុង​កំពត ដើម្បី​សាកសួរ​តែម្តង។

    អានបន្ត
  • លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិន​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​បាន​ទេ បើ​មិន​មាន​នយោបាយ​ឈ្នះ​ឈ្នះ
    អានបន្ត

    លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិន​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​បាន​ទេ បើ​មិន​មាន​នយោបាយ​ឈ្នះ​ឈ្នះ

    មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ មិន​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត បាន​នោះ​ទេ ហើយ​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់​ទាំងស្រុង​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​នៅ​ឆ្នាំ​១៩៩៨។

    អានបន្ត
  • USAID គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លើក​ពី​កង្វល់​ជុំវិញ​សេរីភាព​សារព័ត៌មាន
    អានបន្ត

    USAID គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លើក​ពី​កង្វល់​ជុំវិញ​សេរីភាព​សារព័ត៌មាន

    ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មក​កម្ពុជា លោកស្រី ផូវើ សាម៉ាន់ថា នាយិកា​គ្រប់គ្រង​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន ៥ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​សង្គម​ស៊ីវិល កម្មករ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ថ្លែង​នៅ​សណ្ឋាគារ Raffles Hotel Le Royal ក្នុង​រាជធានី​​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ ទី​២៣ ខែតុលា ឆ្នាំ​២០២៤ លោកស្រី សាម៉ាន់ថា បាន​ក្លាយ​ជា​នាយិកា USAID ដំបូង​បំផុត​​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​សុន្ទរកថា​របស់​លោក​ស្រី​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការការពារ​តម្លៃ​លទ្ធិ​ប្រជាធិបតេយ្យ រួម​ទាំង​សេរីភាព​សារព័ត៌មាន​ផងដែរ​។​

    អានបន្ត
  • តុលាការ​សម្រេច​ដោះលែង​លោក ម៉ិច ដារ៉ា ក្រោយ​លោក​ចេញ​លិខិត​សុំទោស​លោក​ហ៊ុន សែន
    អានបន្ត

    តុលាការ​សម្រេច​ដោះលែង​លោក ម៉ិច ដារ៉ា ក្រោយ​លោក​ចេញ​លិខិត​សុំទោស​លោក​ហ៊ុន សែន

    តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដោះលែង​អ្នក​កាសែត​ឯករាជ្យ​លោក​ ម៉ិច ដារ៉ា​ ឱ្យ​បាន​ស្ថិត​ក្រៅ​ឃុំ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បន្ទាប់ពី​លោក​បាន​សរសេរ​លិខិត​ និង​ចេញ​វីដេអូ​ថ្លែង​ទទួល​កំហុស និង​សុំ​អភ័យ​ទោស​ពី​ប្រធាន​ព្រឹទ្ធ​សភា​លោក ​ហ៊ុន​ សែន ​និង​នាយក​រដ្ឋ​មន្ត្រី​លោក ​ហ៊ុន ម៉ាណែត។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​របស់​អ្នក​កាសែត​ឯក​រាជ្យ​រូប​នោះ។​

    អានបន្ត
  • USAID លើក​កង្វល់​រឿង​សិទ្ធិមនុស្ស​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា
    អានបន្ត

    USAID លើក​កង្វល់​រឿង​សិទ្ធិមនុស្ស​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា

    ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ (USAID) លើកឡើង​អំពី​កង្វល់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន ម៉ាណែត ស្រប​ពេល​នៃ​ការ​ប្រកាស​ផ្ដល់​មូលនិធិ​លើស​ពី ៥០​លាន​ដុល្លារ​ដល់​កម្ពុជា។ នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​សកល (USAID) អ្នកស្រី សាមែនថា ផៅវ័រ (Samantha Power) មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២៣ តុលា ថា ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ដដែល​នោះ អ្នកស្រី​បាន​លើកឡើង​អំពី​កង្វល់​មួយ​ចំនួន ដូចជា ការ​គំរាមកំហែង​លើ​សិទ្ធិ​ជា​មូលដ្ឋាន និង​ការ​ចាប់​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ជាដើម ក្នុង​នោះ​សហរដ្ឋអាមេរិក​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​ករណី​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា។ អ្នកស្រី​ក៏​បាន​លើក​ឡើង​អំពី​ករណី​រសើបៗ​ជាច្រើន​ទៀត​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​អ្នកស្រី​មិន​និយាយ​លម្អិត​អំពី​ចំណុច​ទាំងនោះ​ទេ ដោយ​អ្នកស្រី​គ្រាន់តែ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​គាំទ្រ​ចំពោះ​ដំណោះស្រាយ​ជា​វិជ្ជមាន​ចំពោះ​ករណី​ទាំងនោះ។

    អានបន្ត
  • អ្នកនាំពាក្យ៖ពុំមានពលរដ្ឋកូរ៉េត្រូវបានបង្ខាំងឱ្យធ្វើការខុសច្បាប់និងចាប់ជំរិតនៅកម្ពុជាឡើយ
    អានបន្ត

    អ្នកនាំពាក្យ៖ពុំមានពលរដ្ឋកូរ៉េត្រូវបានបង្ខាំងឱ្យធ្វើការខុសច្បាប់និងចាប់ជំរិតនៅកម្ពុជាឡើយ

    អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធយ៉ាងដាច់អហង្កា និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលបានផ្សាយចោទប្រកាន់ថា ពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា។ ជាមួយគ្នានេះអគ្គស្នងការដ្ឋាននគរបាលជាតិសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េនោះមិនមែនជាការពិតនោះឡើយ និងអំពានាវឱ្យធ្វើការកែសម្រួលនូវការផ្សាយព័ត៌មាននេះឡើងវិញ។

    អានបន្ត
  • ពលរដ្ឋជិត១០០នាក់ផ្តិតមេដៃស្នើអភិបាលខេត្តព្រះវិហារចាត់វិធានការលើលោកបេន អ្នកអភិរក្សព្រៃឈើ
    អានបន្ត

    ពលរដ្ឋជិត១០០នាក់ផ្តិតមេដៃស្នើអភិបាលខេត្តព្រះវិហារចាត់វិធានការលើលោកបេន អ្នកអភិរក្សព្រៃឈើ

    ពលរដ្ឋរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃភ្នំពក-ភ្នំតោ្នតខេត្តព្រះវិហារជិត១០០នាក់បានផ្តិតស្នាមមេដៃស្នើសុំកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តឱ្យមានចំណាក់ការលើលោក បេន ដេវីស អ្នកអភិរក្សព្រៃសហគមន៍ភ្នំពក-ភ្នំត្នោត។ បើតាមលិខិតជាច្រើនច្បាប់ផ្ញើទៅកាន់លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ ការប្រមូលស្នាមមេដៃរបស់ពលរដ្ឋទាំងនេះ ធ្វើឡើងបន្ទាប់ពីពួកគេមិនពេញចិត្តពី សកម្មភាពអភិរក្សព្រៃឈើរបស់លោកបេន និងថាលោកបេនបានធ្វើសកម្មភាពយ៉ាងព្រៃផ្សៃមកលើពលរដ្ឋសហគមន៍។ លោកបេនវិញអះអាងថា ក្រុមការងាររបស់លោកមិនដែលធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ប្រជាសហគមន៍ឡើយ ផ្ទុយទៅវិញ គឺមានតែជួយអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។

    អានបន្ត
  • អ្នក​ជំនាញ​សារព័ត៌មាន និង​អ្នក​សិទ្ធិមនុស្ស​អំពាវ​នាវ​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន លោក ម៉ិច ដារ៉ា
    អានបន្ត

    អ្នក​ជំនាញ​សារព័ត៌មាន និង​អ្នក​សិទ្ធិមនុស្ស​អំពាវ​នាវ​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន លោក ម៉ិច ដារ៉ា

    អ្នក​ជំនាញ​សារព័ត៌មាន និង​អ្នក​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នកសារព័ត៌មាន និង​ដោះលែង​អ្នកសារព័ត៌មាន​រូប​នេះ ដោយ​សំអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​វីដេអូ លោក ម៉ិច ដ៉ារ៉ា សុំ​ទោស លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត និង​ទទួល​ស្គាល់​ថា​បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​បណ្ដាញ​សង្គម។

    អានបន្ត
  • គណបក្ស​កម្លាំង​ជាតិ​ថា​ទោះបី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​អាយុ​៣៣​ឆ្នាំ​ក៏ដោយ ក៏​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ​នៅឡើយ
    អានបន្ត

    គណបក្ស​កម្លាំង​ជាតិ​ថា​ទោះបី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​អាយុ​៣៣​ឆ្នាំ​ក៏ដោយ ក៏​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ​នៅឡើយ

    គណបក្ស​កម្លាំង​ជាតិ លើកឡើង​ថា ទោះបីជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​អាយុ ៣៣​ឆ្នាំ​ហើយ​ក៏ដោយ ក៏​ភាគី​ពាក់ព័ន្ធ​មិន​ទាន់​អនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ ព្រោះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ និង​ធានា​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើយ។

    អានបន្ត
  • លោក ម៉ិច ដារ៉ា ចេញវីដេអូសូមទោស សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ ៥លើក កន្លងទៅ
    អានបន្ត

    លោក ម៉ិច ដារ៉ា ចេញវីដេអូសូមទោស សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ ៥លើក កន្លងទៅ

    អ្នកសារព័ត៌មានកម្ពុជា លោក ម៉ិច ដារ៉ា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានចេញវីដេអូមួយ សូមទោសចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះកំហុសរបស់ខ្លួន ក្នុងការបង្ហោះព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គមចំនួន៥លើក កន្លងទៅ។ តាមរយៈវីដេអូនេះ លោក ម៉ិច ដារ៉ា បានអះអាងថា មុនពេលចាប់ខ្លួន លោកបានបង្ហោះព័ត៌មានមិនពិត ចំនួន៥លើក នៅលើបណ្តាញសង្គមកន្លងមក ក្នុងនោះមាននៅថ្ងៃទី២០, ថ្ងៃទី២៣ ថ្ងៃទី២៦ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ លោកបានបញ្ជាក់ដូច្នេះទៀតថា៖ «រាល់សារដែលខ្ញុំបានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស ខ្ញុំបាទសូមធ្វើការសូមទោស និងសោកស្តាយចំពោះកំហុស ដែលខ្ញុំបាទបានបង្ហោះ ហើយខ្ញុំបាទសូមសន្យាថា នឹងឈប់បង្ហោះនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀតហើយ»។

    អានបន្ត
  • អង្គការ​អន្តរជាតិ​ជាង​១៦០​ស្ថាប័ន​ស្នើ​ធនាគារ​ពិភពលោក​កុំ​អនុម័ត​គម្រោង​ថ្មី​ណា​មួយ​នៅ​កម្ពុជា បើ​រដ្ឋាភិបាល​មិន​បញ្ឈប់​ការ​យាយី​អ្នក​ការពារ​សិទ្ធិមនុស្ស
    អានបន្ត

    អង្គការ​អន្តរជាតិ​ជាង​១៦០​ស្ថាប័ន​ស្នើ​ធនាគារ​ពិភពលោក​កុំ​អនុម័ត​គម្រោង​ថ្មី​ណា​មួយ​នៅ​កម្ពុជា បើ​រដ្ឋាភិបាល​មិន​បញ្ឈប់​ការ​យាយី​អ្នក​ការពារ​សិទ្ធិមនុស្ស

    អង្គការ​អន្តរជាតិ​ជាង ១៦០​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយ​អំពាវនាវ​ឱ្យ​ប្រធាន​ធនាគារ​ពិភពលោក ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​មិន​ត្រូវ​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ថ្មី​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដរាបណា​រដ្ឋាភិបាល​មិន​ព្រម​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​ច្បាប់​លើ​ក្រុម​ការពារ​សិទ្ធិមនុស្ស ជាពិសេស​អង្គការ​សង់ត្រាល់ និង​អង្គការ​សមធម៌​កម្ពុជា។ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៤ ក្រុម​អង្គការ​អន្តរជាតិ​ធំៗ​ដែល​ធ្វើការ​ក្នុង​ផ្នែក​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប ចំនួន ១៦៣​ស្ថាប័ន បាន​អំពាវនាវ​ឱ្យ​លោក Ajay Banga ប្រធាន​ធនាគារ​ពិភពលោក World Bank ថ្កោលទោស និង​ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ក្នុង​សំណុំរឿង​បង្ក្រាប​ក្រុម​ការពារ​សិទ្ធិមនុស្ស​ចំនួន ២​ស្ថាប័ន គឺ​អង្គការ​សង់ត្រាល់ និង​អង្គការ​សមធម៌​កម្ពុជា។

    អានបន្ត
  • ក្រុមអ្នកតស៊ូមតិស្នើឲ្យប្រធានUSAIDលើកពីករណី លោក ម៉ិច ដារ៉ា ដើម្បីឲ្យមានការដោះលែង
    អានបន្ត

    ក្រុមអ្នកតស៊ូមតិស្នើឲ្យប្រធានUSAIDលើកពីករណី លោក ម៉ិច ដារ៉ា ដើម្បីឲ្យមានការដោះលែង

    ក្រុម​អ្នក​តស៊ូ​មតិ​លើ​បណ្តាញ​សង្គម​ អំពាវ​នាវ​ឲ្យ​ប្រធាន​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​អន្តរ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ (USAID) ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​ឲ្យមាន​ការ​ដោះលែង ​លោក ម៉ិច ដារ៉ា ​ជា​អ្នកយក​ព័ត៌មាន​ស៊ើប​អង្កេត​ដ៏លេច​ធ្លោ​មួយ​រូប​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ពី​បទ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»។​ ក្រុម​អ្នក​តស៊ូ​មតិ​បាន​ឡើង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​បណ្តាញ​សង្គម​ ដោយ​បាន​អំពាវ​នាវ​ឲ្យ​លោក​ស្រីSamantha Power លើក​ឡើង​ពី​ករណី​ លោក ម៉ិច ដារ៉ា ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo