កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ដោយមិនទាន់បញ្ជាក់អំពីមូលហេតុ
អង្គការខ្មែរកម្ពុជាក្រោមមួយបានអះអាងថា អាជ្ញាធរកម្ពុជាបានឃាត់ព្រះកាយព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះនាម ប៉ាង សុដា ដែលជាព្រះចៅអធិការវត្ត វង្គត់បុរីភ្នំពេញ (ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីម្សិលមិញ ដោយមិនទាន់បញ្ជាក់ពីមូលហេតុ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការមិត្តសមាគមខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា សមត្ថកិច្ច និងមន្ត្រីសង្ឃខេត្តកំពង់ចាមជាច្រើនអង្គ បានចាប់ព្រះកាយព្រះអង្គ ប៉ាង សុដា យ៉ាងតក់ក្រហល់ និងមិនមានដីកា ហើយសូម្បីតែស្បែកជើងក៏គ្មានផងដែរ។ ចំណែកព្រះសង្ឃក្នុងវត្ត គណៈកម្មការវត្ត ក៏ត្រូវបានសមត្ថកិច្ចដកហូតទូរសព្ទទាំងអស់ ដើម្បីលុបរូបឬវីដេអូដែលថតអំពីទិដ្ឋភាពនៃការចាប់ព្រះកាយព្រះអង្គ ប៉ាង សុដា ថែមទៀតផង។
អានបន្ត -
៤ឆ្នាំនៃការចោទប្រកាន់មេធាវីលោក កឹម សុខា បន្តជំរុញឲ្យពន្លឿនសវនាការដើម្បីបង្ហាញ«ការផ្សះផ្សាជាតិ»
ភ្នំពេញ — មេធាវីរបស់លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍បានបន្តជំរុញឲ្យតុលាការពន្លឿនរឿងក្តីលោក កឹម សុខា ដែលមានរយៈពេល៤ឆ្នាំនៃការឃាត់ខ្លួន និងចោទប្រកាន់រហូតមកដល់ពេលនេះ ខណៈលោក កឹម សុខា ចង់ឃើញ«ការផ្សះផ្សាជាតិ»មួយ។ អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់វីអូអេថាជំហររបស់លោក កឹម សុខា គឺនៅដដែលដែលថាលោកមិនបានប្រព្រឹត្តអ្វីខុស ហើយការចោទប្រកាន់លើរូបលោកថាក្បត់ជាតិគឺអយុត្តិធម៌។
អានបន្ត -
រយៈពេល៨ខែឆ្នាំនេះ បទល្មើសព្រហ្មទណ្ឌនៅបន្ទាយមានជ័យមានការកើនឡើង១៨%
របាយការណ៍ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា រយៈពេល៨ខែមកនេះ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌក្នុងខេត្តនេះបានកើនឡើងចំនួន១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍បូកសរុបការងាររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវបានសារព័ត៌មានក្នុងស្រុកមួយយកមកចុះផ្សាយ បានឱ្យដឹងថា សភាពការណ៍បទល្មើសព្រហ្មទណ្ឌកើតឡើង៧៣លើក លើ៦២លើក ដែលចំនួនកើនឡើង១១លើក ស្មើនឹង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ បទល្មើសឧក្រិដ្ឋ កើតឡើង១៩លើក លើ១៧លើក កើនឡើង១២% និងបទមជ្ឈិម កើតឡើង៥៤លើក លើ៤៥លើក កើនឡើង២០%។
អានបន្ត -
របាយការណ៍៖ កម្ពុជាបាត់បង់ព្រៃឈើប្រមាណ៣៧%នៅទីតាំងគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់
ភ្នំពេញ — ចលនាការពារបរិស្ថានមួយដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញលទ្ធផលស៊ើបអង្កេតថ្មីមួយដែលបញ្ជាក់ពីការបាត់បង់ព្រៃឈើប្រមាណ៣៧ភាគរយនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងនៃការអនុវត្តគម្រោងសាកល្បងរេដបូក(REDD+) ឬគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកូរ៉េដើម្បីចលនាបរិស្ថានដែលវីអូអេបានទទួលក្នុងសប្តាហ៍នេះ។
អានបន្ត -
រយៈពេល៨ខែឆ្នាំនេះ បទល្មើសព្រហ្មទណ្ឌនៅបន្ទាយមានជ័យមានការកើនឡើង១៨%
របាយការណ៍ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា រយៈពេល៨ខែមកនេះ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌក្នុងខេត្តនេះបានកើនឡើងចំនួន១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍បូកសរុបការងាររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវបានសារព័ត៌មានក្នុងស្រុកមួយយកមកចុះផ្សាយ បានឱ្យដឹងថា សភាពការណ៍បទល្មើសព្រហ្មទណ្ឌកើតឡើង៧៣លើក លើ៦២លើក ដែលចំនួនកើនឡើង១១លើក ស្មើនឹង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ បទល្មើសឧក្រិដ្ឋ កើតឡើង១៩លើក លើ១៧លើក កើនឡើង១២% និងបទមជ្ឈិម កើតឡើង៥៤លើក លើ៤៥លើក កើនឡើង២០%។
អានបន្ត -
សង្គមស៊ីវិលអំពាវនាវឱ្យដោះលែងសកម្មជនបរិស្ថាន៣នាក់ នៅចំខួប១ឆ្នាំនៃការចាប់ខ្លួន
អង្គការសង្គមស៊ីវិលបានអំពាវនាវដល់រដ្ឋាភិបាលទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនបរិស្ថាន៣នាក់ នៅចំខួប១ឆ្នាំនៃការចាប់ខ្លួនពួកគេ នៅថ្ងៃទី៣ ខែកញ្ញានេះ។ អង្គការសង្គមស៊ីវិលទាំងនោះ រួមមាន អង្គការការពារសិទ្ធិមនុស្សលីកាដូ សមាគមធាងត្នោត និងអង្គការបណ្តាញយុវជនកម្ពុជា (CYN) រួមជាមួយសកម្មជនសិទ្ធិផ្សេងទៀត។ ពួកគេបានបង្ហោះសារនិងរូបថតរបស់យុវជនបរិស្ថានទាំង៣នាក់ រួមមាន កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ដោយបានអំពាវនាវឱ្យតុលាការដោះលែងនិងទម្លាក់ចោលបទចោទទាំងអស់ប្រឆាំងនឹងពួកគេ ដោយលើកហេតុផលថា អ្វីដែលពួកគេបានធ្វើសុទ្ធតែក្នុងបុព្វហេតុដើម្បីសង្គមជាតិនិងបរិស្ថាន។
អានបន្ត -
សហគមន៍រកឃើញបទល្មើសព្រៃឈើជាង ១០០ករណីថ្មី នៅជម្រកសត្វព្រៃព្រះរកា
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរ ស្រុកត្បែងមានជ័យ ឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២ កញ្ញាថា ដើមឈើទាល ពពេល ស្ទៀង ផ្ដៀក គគីរ កកោះ ត្រសេក ដូងចែម និងផ្ចឹក ដែលមានមុខកាត់ចាប់ពី ៤តឹក រហូតដល់ជិត ៣ម៉ែត្រ ត្រូវបានគេកាប់បំផ្លាញ ១០១ករណីជាថ្មីទៀត។ ពួកគាត់រៀបរាប់ថា ក្រុមល្បាតប្រជាសហគមន៍មានគ្នា ១១នាក់ បានដេកក្នុងព្រៃ ៣ថ្ងៃ ២យប់ កាលពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ សីហា ដោយធ្វើដំណើរចម្ងាយផ្លូវជាង ៥៥ (៥៥.៥) គីឡូម៉ែត្រ ចាប់ពីចំណុចប៉ុស្តិ៍បរិស្ថានដំរីបូត រហូតដល់ត្រង់ចំណុចវាលខ្លុង ហើយឆ្ពោះទៅតំបន់ខ្សាច់ស ដែលសំបូរដោយព្រៃស្រោង និងពាក់កណ្ដាលស្រោង ក្នុងតំបន់អភិរក្សមួយនេះ។
អានបន្ត -
ពលរដ្ឋនៅបឹងទំពុន១ ចាប់ផ្ដើមជួសជុលផ្ទះឡើងវិញក្រោយអាជ្ញាធរវាយកម្ទេច
ពលរដ្ឋមួយចំនួនដែលមានវិវាទដីធ្លីនៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមជួសជុលផ្ទះឡើងវិញដើម្បីបន្តរស់នៅ ក្រោយអាជ្ញាធរវាយកម្ទេចកាលពីខែមុន ខណៈពួកគេនៅតែប្រកាន់ជំហរមិនព្រមរុះរើទៅកន្លែងថ្មី។ ពលរដ្ឋម្នាក់ដែលត្រូវបានកម្លាំងអាជ្ញាធរចុះរុះរើផ្ទះរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា លោក ផល ចំរើន បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានសម្រេចជួសជុលផ្ទះឡើងវិញនូវផ្នែកខ្លះ សម្រាប់ការស្នាក់នៅជាបណ្ដោះអាសន្នបន្តទៀត ខណៈលោកពុំមានលំនៅឋាននៅកន្លែងផ្សេង និងរំពឹងថា នឹងមានការដោះស្រាយពីសំណាក់អាជ្ញាធរនៅពេលខាងមុខ។
អានបន្ត -
ខួប៤ឆ្នាំនៃការចាប់ខ្លួន៖មនុស្សជំនិតទាមទារឱ្យតុលាការឆាប់បើកសវនាការលោកកឹម សុខាឡើងវិញ
ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧-ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ គឺជាគម្រប់ខួប៤ឆ្នាំដែលលោកកឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជាចុះទៅចាប់ខ្លួនទាំងយប់នៅគេហដ្ឋានរបស់លោក។ ៤ឆ្នាំមកនេះ លោកកឹម សុខា នៅក្នុងពន្ធនាគារផង និងនៅក្រៅពន្ធនាគារផង។ កាលពីដើមឆ្នាំ២០២០ សំណុំរឿងរបស់លោកត្រូវបានលើកទៅជំនុំជម្រះ ប៉ុន្តែត្រូវផ្អាកសិន ដោយសារវិបត្តិកូវីដ។ ដូច្នេះហើយ មនុស្សជំនិតលោកកឹម សុខា បានទាមទារឱ្យតុលាការឆាប់បើកឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់លោកកឹម សុខា។
អានបន្ត -
សមត្ថកិច្ចឃាត់មនុស្ស៣៨នាក់ ដែលបំពានវិធានការរដ្ឋបាលនៅខេត្តបន្ទាយមានជ័យ, ក្រោយធ្វើតេស្តរកឃើញវិជ្ជមានកូវីដម្នាក់
(បន្ទាយមានជ័យ)៖ សមត្ថកិច្ចបានឃាត់មនុស្ស៣៨នាក់ ដែលបំពានវិធានការរដ្ឋបាល នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ហើយពេលយកទៅធ្វើសំណាក រកឃើញវិជ្ជមានកូវីដចំនួន១នាក់ រួចអាជ្ញាធរក៏បានផាកពិន័យតាមច្បាប់ផងដែរ។ លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ បានប្រាប់ថា ការឃាត់ខ្លួនមនុស្ស៣៨នាក់នេះ បានធ្វើឡើងពេលលោកដឹកនាំកម្លាំងចុះរឹតបន្តឹងវិធានការដ្ឋបាល នៅក្នុងភូមិសាស្រ្តក្រុង ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី Delta។
អានបន្ត -
ជនជាតិដើមភាគតិចរកឃើញបទល្មើសព្រៃឈើជាង១០០ករណីក្នុងដែនជម្រកសត្វព្រៃព្រះរការ
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារ បានរកឃើញបទល្មើសព្រៃឈើជាង១០០ករណីនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្រោយពួកគេចុះល្បាតព្រៃក្នុងតំបន់ការពារមួយនេះត្រឹមតែ២យប់៣ថ្ងៃប៉ុណ្ណោះ។ សហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះថា ពួកគេបានចុះល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការ រយៈពេល២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា បានរកឃើញបទល្មើសចំនួន១០១ករណី និងមានសកម្មភាពដឹកជញ្ជូនឈើយ៉ាងសកម្ម ដោយជនល្មើសមិនខ្លាចវិធានការច្បាប់ឡើយ។ លើសពីនេះ សហគមន៍ក៏រកឃើញបន្ទះក្តារដែលបានគរទុកក្នុងព្រៃជាច្រើនសន្លឹកផងដែរ។
អានបន្ត -
ទស្សនៈពលរដ្ឋ និងអ្នកឃ្លាំមើល ជុំវិញខួប ៤ឆ្នាំនៃការចាប់ឃុំខ្លួនលោក កឹម សុខា
ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើលសង្គម នៅតែចាត់ទុកថា ករណីឃុំខ្លួន និងដកហូតសិទ្ធិនយោបាយរបស់លោក កឹម សុខា រយៈពេល ៤ឆ្នាំមកនេះ គឺជារឿងនយោបាយ ទោះបីជារបបក្រុងភ្នំពេញ ព្យាយាមការពារចំណាត់ការនេះថា ការជាការអនុវត្តច្បាប់ក្ដី។ ពួកគាត់យល់ថា ការដែលរបបលោក ហ៊ុន សែន បង្កើតលេសធ្វើបាបលោក កឹម សុខា ដើម្បីរក្សាអំណាចនេះ នឹងកាន់តែធ្វើឲ្យកម្ពុជាជួបគ្រោះធំដូចជាការទទួលរងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត និងការបែកបាក់ជាតិធ្ងន់ធ្ងរ។
អានបន្ត -
របាយការណ៍ថ្មី៖ រដ្ឋាភិបាលកម្ពុជាបង្កើនការគាបសង្កត់តាមប្រព័ន្ធអ៊ីនធឺណិត
យោងតាមរបាយការណ៍ថ្មីមួយពីមជ្ឈមណ្ឌលអាស៊ី(Asia Center) ជាស្ថាប័នមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ច្បាប់ទាក់ទង នឹងប្រព័ន្ធអ៊ីនធឺណិត ដើម្បីគាបសង្កត់បន្ថែម និងគំរាមកំហែងដល់សេរីភាពរបស់ពលរដ្ឋ។ របាយការណ៍នេះបានអំពាវនាវឲ្យរដ្ឋាភិបាលលុបចោលមាត្រាទាំងឡាយ ណាដែលអាចត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយការអនុវត្តសិទ្ធិសេរីភាព នៃការបញ្ចេញមតិ។
អានបន្ត -
យូណេស្កូ និងខេមបូចា សម្ពោធសៀវភៅ «ការស៊ើបអង្កេតផ្អែកតាមសាច់រឿង»
ភ្នំពេញៈ យូណេស្កូ និង ខេមបូចា បានសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅរបស់ យូណេស្កូ ជាភាសាខ្មែរ ដែលមានចំណងជើងថា «ការស៊ើបអង្កេតផ្អែកតាមសាច់រឿង៖ សៀវភៅសម្រាប់អ្នកសារព័ត៌មានស៊ើបអង្កេត» ដែលជាផ្នែកមួយនៃការលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន ដែលសរសេររឿងស៊ើបអង្កេត។ ក្រោមគម្រោងដែលទទួលបានជំនួយថវិកាពីកម្មវិធីអន្តរជាតិសម្រាប់ការអភិវឌ្ឍវិស័យសារគមនាគមន៍នៃអង្គការ យូណេស្កូ (UNESCO IPDC) សៀវភៅនេះត្រូវបានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ប្រែសម្រួលមកជាភាសាខ្មែរ ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលប្រើប្រាស់សម្រាប់អ្នកបណ្តុះបណ្តាលផ្នែកសារព័ត៌មាន ការីនិពន្ធ អ្នកយកព័ត៌មាន សិស្ស និស្សិត និងអ្នកដទៃទៀត។
អានបន្ត -
សកម្មជនខ្មែរថាវរៈដែលតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន សុំឲ្យតុលាការកាត់ក្តីដោយឯករាជ្យ
តុលាការរាជធានីភ្នំពេញនៅថ្ងៃអង្គារ បានបញ្ចប់សវនាការសួរដេញដោលជនជាប់ចោទចំនួន១០រូបដែលពាក់ព័ន្ធក្នុងការតវ៉ាទាមទារឲ្យដោះលែងមេដឹកនាំសហជីពលោករ៉ុង ឈុន ដែលត្រូវអាជ្ញាធរចាប់យកមកផ្តន្ទាទោសបន្ទាប់ពីលោកចេញសេចក្តីថ្លែងការណ៍រិះគន់ពីភាពមិនប្រក្រតីនៃការកំណត់ខណ្ឌសីមាកម្ពុជាវៀតណាម នៅខេត្តត្បូងឃ្មុំ។ នៅក្នុងសំណុំរឿងតវ៉ាប្រឆាំងការចាប់ខ្លួនលោករ៉ុង ឈុននេះ មានសកម្មជនជាជនជាប់ចោទទាំងអស់១៥នាក់ដែលរួមមាន ឈួ ផេង ជុំ ពុទ្ធី គង់ សំអាន មាន ព្រហ្មមុនី មួង សុភ័ក្ត្រកើត សារ៉ាយ ថា ឡាវី អេង ម៉ាឡៃ ឈឿន ដារ៉ាវី ហ៊ុន វណ្ណៈ និងអ្នកនៅក្រៅប្រទេសរួមមានសេង ម៉េងប៊ុនរ៉ុង អ៊ូ ច័ន្ទឫទ្ធិគង់ សភា ហូរ វ៉ាន់ និងលោកហុង លីម។
អានបន្ត -
អ្នកសារព័ត៌មានខ្លះថា ខ្លួនជួបផលវិបាកក្នុងការទទួលបានព័ត៌មាននិងរងការគំរាមពីអាជ្ញាធរ
អ្នកសារព័ត៌មានមួយចំនួនត្អូញត្អែរពីផលវិបាកក្នុងការទទួលបានព័ត៌មាននិងបន្តរងការគំរាមកំហែងពីអាជ្ញាធរខ្លះ នៅពេលដែលពួកគេចុះប្រមូលព័ត៌មាន ជាពិសេសព័ត៌មានបែបស៊ីជម្រៅឬស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងរសើបរបស់រដ្ឋាភិបាល។ ក្នុងពិធីសម្ពោធសៀវភៅជាភាសាខ្មែរ សម្រាប់អ្នកសារព័ត៌មានស៊ើបអង្កេត ដែលរៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា នាព្រឹកថ្ងៃអង្គារ កញ្ញា អេងលី សាគូរ៉ា និយាយថា ក្នុងអាជីពជាអ្នកសារព័ត៌មាន Freelance រយៈពេល៨ឆ្នាំមកនេះ គាត់ធ្លាប់ផលិតព័ត៌មានបែបស៊ីជម្រៅ (ឬស៊ើបអង្កេត) បានជាច្រើនរឿង។
អានបន្ត -
សកម្មជនខ្មែរថាវរៈដែលតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន សុំឲ្យតុលាការកាត់ក្តីដោយឯករាជ្
តុលាការរាជធានីភ្នំពេញនៅថ្ងៃអង្គារ បានបញ្ចប់សវនាការសួរដេញដោលជនជាប់ចោទចំនួន១០រូបដែលពាក់ព័ន្ធក្នុងការតវ៉ាទាមទារឲ្យដោះលែងមេដឹកនាំសហជីពលោករ៉ុង ឈុន ដែលត្រូវអាជ្ញាធរចាប់យកមកផ្តន្ទាទោសបន្ទាប់ពីលោកចេញសេចក្តីថ្លែងការណ៍រិះគន់ពីភាពមិនប្រក្រតីនៃការកំណត់ខណ្ឌសីមាកម្ពុជាវៀតណាម នៅខេត្តត្បូងឃ្មុំ។
អានបន្ត -
ចរចាប្រាក់ឈ្នួលកម្មករ៖ សហជីពបន្តរក្សាជំហរទាមទារ២០០ដុល្លារទោះនិយោជកស្នើឲ្យពិចារណាឡើងវិញ
នៅថ្ងៃទី០២កញ្ញាស្អែកនេះ សហជីពនឹងមានការជួបប្រជុំគ្នាតាមប្រព័ន្ធអនឡាញដើម្បីពិភាក្សាអំពីការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកម្មការិនីក្នុងវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២២ខាងមុខ។ មុនកិច្ចប្រជុំនេះ សហជីពធ្លាប់បានបង្ហាញជំហរទាមទារឲ្យមានការដំឡើងប្រាក់ឈ្នូលកម្មករឲ្យបានក្នុងរង្វង់៨ដុល្លា ដើម្បីឲ្យប្រាក់ខែកម្មករឈានដល់ ២០០ដុល្លាក្នុងមួយខែ។ ចំពោះសំណើនេះ ភាគីនិយោជកបានស្នើសុំឲ្យខាងសហជីព ពិចារណាឡើងវិញលើលទ្ធភាពនៃការទម្លាក់តម្លៃដែលពួកគេបានទាមទារ។ យ៉ាងណាក៏ដោយ តាមរយៈវិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃពុធនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ នៅតែបង្ហាញគោលជំហររឹងមាំរបស់ខ្លួន ទាមទារដំឡើងប្រាក់ឈ្នួលឲ្យដល់២០០ដុល្លារក្នុងមួយខែ ដោយលើកយកមូលហេតុនៃការលំបាករបស់បងប្អូនកម្មកររោងចក្រក្នុងការបំពេញការងារ នាអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។
អានបន្ត -
របាយការណ៍ថ្មីចោទរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់នានាដើម្បីរឹតត្បិតកាន់តែខ្លាំងលើសេរីភាពលើប្រព័ន្ធអ៊ីនធឺណិត
ភ្នំពេញ — របាយការណ៍ថ្មីមួយស្តីពីសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតបង្ហាញក្តីបារម្ភអំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតថ្នាក់ជាតិពីសំណាក់រដ្ឋាភិបាលកម្ពុជា ដោយចោទថាជាមធ្យោបាយមួយដើម្បីរឹតត្បិតសេរីភាព បន្ថែមលើសេចក្តីព្រាងច្បាប់ផ្សេងៗទៀត ដែលរដ្ឋាភិបាលកំពុងតែបង្កើត។ នេះជារបាយការណ៍ចេញផ្សាយដោយមជ្ឈមណ្ឌលអាស៊ី(Asia Center)ដែលមានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ។ របាយការណ៍នេះមានចំណងជើងថា«A gateway to control»«ច្រកទ្វារដើម្បីគ្រប់គ្រង»។ របាយការណ៍បានលើកឡើងថាអាជ្ញាធរកម្ពុជាបានបង្កើនការបង្កើតច្បាប់និងបទដ្ឋាននានា ក្នុងគោលដៅរឹតត្បិតសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា។
អានបន្ត -
ក្រុមហ៊ុនអូស៊ីអាយស៊ីកាត់ផ្ដាច់ផ្លូវមួយខ្សែនៅព្រលានយន្តហោះថ្មី ខណៈដែលប្រជាពលរដ្ឋមិនទាន់ទទួលបានការដោះស្រាយនៅឡើយ
អ្នកស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍព្រលានយន្តហោះថ្មីអះអាងថា កម្មករក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ប្រើគ្រឿងចក្រកាយផ្ដាច់ផ្លូវពេលយប់ នៅទីតាំងដីចម្រូងចម្រាស ដោយគ្មានជូនដំណឹងពលរដ្ឋជាមុន។ អ្នកភូមិ មិនជំទាស់នឹងការសាងសង់របស់ក្រុមហ៊ុនទេ តែស្នើសុំអាជ្ញាធរពន្លឿនការដោះស្រាយវិវាទដីធ្លីនេះឲ្យបានឆាប់នូវសំណងមួយដែលអាចទទួលបាន។ ជម្លោះដីធ្លីរវាងពលរដ្ឋចំនួន៣ឃុំ ក្នុងខេត្តកណ្ដាល និង១ឃុំក្នុងខេត្តតាកែវ ជាមួយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ អាជ្ញាធរនៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ ខណៈខាងក្រុមហ៊ុនបន្តឈូសឆាយដីស្រែនិងផ្លូវ ធ្វើឲ្យអ្នកភូមិតវ៉ាជាញឹកញាប់ នៅទីតាំងដីមានទំនាស់។
អានបន្ត