កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
តុលាការបដិសេធសំណើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ដែលស្នើសុំលិខិតឆ្លងដែនដើម្បីយកមកប្រើប្រាស់ ស្របពេលតុលាការមិនបានដាក់ឱ្យស្ថិតនៅក្រោមតាមត្រួតពិនិត្យ និងក្នុងកម្រិតនីតិវិធីជាបន្តទៀតនោះឡើយ។
អានបន្ត -
មន្ត្រីជាន់ខ្ពស់ HRW ចោទសួរពីបញ្ហាសិទ្ធិមនុស្សចំពោះកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក
មន្ត្រីជាន់ខ្ពស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch កាលពីថ្ងៃទី១៨ ខែមេសា បានចោទសួរពីប្រធានបទពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដែលមិនឃើញដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក។ ជាកិច្ចប្រជុំពិសេស ដែលរដ្ឋបាលលោក ចូ បៃដិន អញ្ជើញមេដឹកនាំអាស៊ានទៅចូលរួមប្រជុំនៅវ៉ាស៊ីនតោន នាពាក់កណ្តាលខែឧសភាខាងមុខនេះ។
អានបន្ត -
សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានយោបាយនិងសិទ្ធិមនុស្សឱ្យបានមុនកិច្ចប្រជុំកំពូលអាស៊ានអាមេរិកក្នុងខែឧសភា
ភ្នំពេញ — ក្រុមសង្គមស៊ីវិលនៅកម្ពុជាជំរុញឱ្យរដ្ឋាភិបាលបើកលម្ហសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងនយោបាយឱ្យល្អប្រសើរ មុនពេលចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងធ្វើឡើងនៅលើទឹកដី អាមេរិក នាខែឧសភាខាងមុខនេះ ដើម្បីកុំឱ្យរងសម្ពាធណា មួយ និងដើម្បីបង្ហាញឆន្ទៈក្នុងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ។
អានបន្ត -
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក គេចខ្លួនទៅកន្លែងមានសុវត្ថិភាព
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានគេចខ្លួនទៅនៅកន្លែងមានសុវត្ថិភាពហើយ កាលពីពេលថ្មីៗ នេះ។
អានបន្ត -
គណបក្សមួយចំនួនទៀតដាក់ចេញនូវកម្មវិធីនយោបាយ ដើម្បីត្រៀមឃោសនានៅថ្ងៃបោះឆ្នោត
តំណាងគណបក្សនយោបាយមួយចំនួនទៀតបានអះអាងថា ពួកគេបានត្រៀមរួចរាល់ហើយនូវកម្មវិធីនយោបាយ ដើម្បីដាក់ចេញនៅក្នុងថ្ងៃឃោសនាស្វែងរកសំឡេងឆ្នោត ដែលបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដ៏ខ្លីខាងមុខនេះ។
អានបន្ត -
សហគមន៍ថាជនល្មើសយកឱកាសបុណ្យចូលឆ្នាំកាប់និងដឹកឈើចេញពីតំបន់ព្រៃការពារកាន់តែច្រើន
ប្រជាសហគមន៍មួយចំនួនអះអាងថា អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានបទល្មើសព្រៃឈើធំៗបានកើតឡើងច្រើននៅតំបន់ជម្រកសត្វព្រៃព្រៃឡង់ និងព្រៃព្រះរការ ដោយពួកគេសង្កេតឃើញមានសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ទាំងនេះទាំងថ្ងៃទាំងយប់។
អានបន្ត -
សមត្ថកិច្ចច្រានចោលការចោទដែលថាទាហានបាញ់និងប្រើហិង្សាលើសមាជិកសហគមន៍នៅកំពង់ស្ពឺ
សមត្ថកិច្ចនៅមូលដ្ឋានអះអាងថា ករណីបាញ់និងប្រើហិង្សាលើសមាជិកសហគមន៍នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មិនមែនជាទាហានអ្នកធ្វើនោះទេ។
អានបន្ត -
លោក កឹម សុខា ថា កម្ពុជាអាចមានសន្តិភាពពិតប្រាកដទៅបាន លុះត្រាតែអ្នកនយោបាយខ្មែរចេះគោរពសិទ្ធិមនុស្ស និងយុត្តិធម៌
ក្នុងការរម្លឹកខួបថ្ងៃដែលពួកខ្មែរក្រហមឡើងកាន់អំណាច កាលពី ៤៧ឆ្នាំមុន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រម្លឹកអំពីក្រុមនយោបាយនៃគណបក្សកុម្មុយនិស្តនិយម ដែលកាលណោះ ចាត់ទុកអ្នកដែលមានទស្សនៈ ឬមាននិន្នាការនយោបាយផ្សេងថា ជាសត្រូវ និងរំលោភសិទ្ធិមូលដ្ឋាន សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយយ៉ាងធ្ងន់ធ្ងរ និងឈានទៅប្រព្រឹត្តអំពើប្រល័យពូជសាសន៍ថែមទៀតផង។
អានបន្ត -
អ្នកការពារសិទ្ធិ៖ការបំពានរូបរាងកាយកើតមានឡើងច្រើននៅក្នុងឱកាសចូលឆ្នាំថ្មី
ល្បែងកំសាន្តនៅក្នុងឱកាសចូលឆ្នាំថ្មីគឺមានច្រើនប្រភេទទៅតាមប្រពៃណីរបស់ខ្មែរ។ ប៉ុន្តែបច្ចុប្បន្នការ លែងកំសាន្តដោយសកម្មភាពប៉ាតម៉្សៅ និងជះទឹកបានពេញនិយមខ្លាំងពីស្រទាប់យុវជននៅពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ។ សកម្មភាពនេះ ត្រូវបានអ្នកការពារសិទ្ធិ ចាត់ទុកថា ជាការបំពានលើរូបរាង មិនមែនត្រឹមតែប្រាសចាកពីប្រពៃណីខ្មែរប៉ុណ្ណោះឡើយ។
អានបន្ត -
គជប ចែកបណ្ណព័ត៌មានដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទូទាំងប្រទេស ៩ ២០៥ ៦៨១ នាក់
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី ១៧ មេសា បានចាប់ផ្តើមដំណើរការចែកបណ្ណព័ត៌មានដល់អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅទូទាំងប្រទេសសរុបចំនួន ៩ ២០៥ ៦៨១ នាក់ ស្មើនឹង ៨៧,៩៤% ក្នុងនោះស្រីចំនួន ៤ ៩០៤ ៨៣២ នាក់ ដើម្បីឱ្យពួកគាត់បានដឹងពីឈ្មោះ លេខរៀង និងកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
អានបន្ត -
បណ្ដាញព្រៃឡង់រកឃើញវិនាសកម្មព្រៃឈើកាន់តែខ្លាំងពេលជិតមកដល់ការបោះឆ្នោតខាងមុខ
បណ្ដាញព្រៃឡង់បានរកឃើញវិនាសកម្មព្រៃឈើកើតមានកាន់តែខ្លាំងនៅខេត្តព្រៃវិហារ ស្របពេលជិតដល់ការបោះឆ្នោតឃុំ-សង្កាត់។ ពលរដ្ឋចោទអាជ្ញាធរមូលដ្ឋានថា បានបើកដៃឱ្យជនល្មើសចូលកាប់ ដោយសេរី ដើម្បីជាថ្នូរឱ្យបោះឆ្នោតជូនគណបក្សកាន់អំណាចនៅពេលខាងមុខ។ សកម្មជនការពារព្រៃឈើព្រួយបារម្ភពីទង្វើរបស់អាជ្ញាធរពាក់ព័ន្ធនឹងភាពហិនហោចព្រៃឈើនៅពេលខាងមុខ។
អានបន្ត -
មេធាវី៖ ស្ថាបនិកគណបក្សបេះដូងជាតិ កំពុងភៀសខ្លួនរកកន្លែងសុវត្ថិភាព ក្រោយតុលាការបង្គាប់សមត្ថកិច្ចឲ្យចាប់ខ្លួន
លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ កំពុងភៀសខ្លួនស្នាក់នៅកន្លែងសុវត្ថិភាពជាបណ្តោះអាសន្ន ក្រោយតុលាការក្រុងភ្នំពេញ បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួន មកតុលាការពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឯកសារ។ នេះបើតាមការបញ្ជាក់របស់លោក សំ សុខគង់ មេធាវីការពារក្តីឲ្យលោក សៀម ភ្លុក។ លោកមេធាវី សំ សុខគង់ អះអាងថា លោក សៀម ភ្លុក គ្មានបំណងក្លែងបន្លំឯកសារណាមួយ ដើម្បីបង្កើតគណបក្សបេះដូងជាតិនោះទេ។
អានបន្ត -
លោក កឹម សុខា៖ សន្តិភាពពិតប្រាកដអាចកើតឡើងដរាបណាសង្គមមួយមិនចាត់ទុកអ្នកមានទស្សនៈខុសគ្នាជាសត្រូវ
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយលើកឡើងថា ដើម្បីឱ្យប្រទេសជាតិមួយទទួលបានសន្តិភាពពិតប្រាកដ និងយូរអង្វែង គឺទាល់តែសង្គមនោះអាចទទួលយកបាននូវទស្សនៈខុសគ្នា ដោយមិនចាត់ទុកគ្នាជាសត្រូវ ព្រមទាំងគោរពសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប និងគ្រប់និន្នាការនយោបាយ។
អានបន្ត -
អ្នកជាប់ឃុំបក្សប្រឆាំងផ្ញើលិខិតចេញពីពន្ធនាគារទូលព្រះមហាក្សត្រសុំឲ្យមានដំណោះស្រាយនយោបាយ
អ្នកជាប់ឃុំបក្សប្រឆាំងបានផ្ញើលិខិតចេញពីពន្ធនាគារអបអរឆ្នាំថ្មី និងទូលថ្វាយស្នើសុំព្រះមហាក្សត្រជួយឲ្យមានដំណោះស្រាយនយោបាយ។ ទោះយ៉ាងណាមន្រ្តីរដ្ឋាភិបាល នៅតែអះអាងថា កម្ពុជាគ្មានវិបត្តិនយោបាយឡើយ មានតែអ្នកនយោបាយប្រព្រឹត្តល្មើស។
អានបន្ត -
អ្នកឃ្លាំមើលថា លោក ហ៊ុន សែន មិនមានឆន្ទៈផ្តល់សន្តិភាពពិតប្រាកដជូនពលរដ្ឋ
អ្នកឃ្លាំមើលបញ្ហានយោបាយលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានឆន្ទៈផ្តល់សន្តិភាពពិតប្រាកដជូនពលរដ្ឋនោះទេ ព្រោះរដ្ឋាភិបាលរបស់លោកនៅតែមិនព្រមដោះស្រាយបញ្ហាអយុត្តិធម៌សង្គម ការរំលោភបំពានសិទ្ធិមនុស្ស និងការដើរខុសគោលការណ៍ប្រជាធិបតេយ្យនោះឡើយ។ ប្រតិកម្មនេះ កើតមានក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា ការកសាងសន្តិភាពរបស់លោករហូតមកដល់ពេលនេះ បានធ្វើឱ្យគ្រាប់ពលរដ្ឋខ្មែរមានឱកាសជួបជុំ សប្បាយរីករាយ និងការអភិវឌ្ឍ។
អានបន្ត -
មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី ថានឹងវិលមកកម្ពុជាក្រោយការបោះឆ្នោតឃុំសង្កាត់
ភ្នំពេញ — មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៊ី អះអាងថាកម្លាំងគាំទ្ររបស់គណបក្សភ្លើងទៀនដែលអាចនឹងកើនខ្លាំងអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាចនឹងបើកផ្លូវឱ្យលោកបានវិលចូលមកប្រទេសកម្ពុជាវិញ។
អានបន្ត -
"រដ្ឋាភិបាលខកខានមិនបានការពារស្ត្រី និងក្មេងស្រីពីការបៀតបៀនពេលបុណ្យចូលឆ្នាំថ្មី"
សង្គមស៊ីវិល និងពលរដ្ឋមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ខកខានមិនបានការពារស្ត្រី និងក្មេងស្រីពីការបៀតបៀន ដូចជា ការចាប់ថើប និងបន្លំប៉ះពាល់រាងកាយជាដើម ខណៈនិន្នាការបែបនេះតែងតែកើតឡើងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ ពួកគេស្នើដល់រដ្ឋាភិបាលឱ្យគិតគូបញ្ហានេះឡើងវិញ ដើម្បីលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។
អានបន្ត -
គណបក្សមួយចំនួនដាក់ចេញនូវកម្មវិធីនយោបាយដើម្បីប្រកួតប្រជែងឃោសនាបោះឆ្នោត
គណបក្សនយោបាយមួយចំនួន ដែលបានចុះឈ្មោះក្នុងការចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងកម្មវិធីនយោបាយរបស់ខ្លួនរួចរាល់ហើយ ដើម្បីត្រៀមយកអាសនៈឃុំសង្កាត់ នាពេលខាងមុខនេះ។
អានបន្ត -
តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនបក្សប្រឆាំងលោកស្រី យក់ នាង
សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់សកម្មជនបក្សប្រឆាំងលោកស្រី យក់ នាង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ដោយរក្សាជនជាប់ចោទនៅក្នុងសវនាការ។
អានបន្ត -
តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនបក្សប្រឆាំងលោកស្រី យក់ នាង
សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់សកម្មជនបក្សប្រឆាំងលោកស្រី យក់ នាង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ដោយរក្សាជនជាប់ចោទនៅក្នុងសវនាការ។
អានបន្ត