កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
តំណាងកម្ពុជាសម្តែងមោទនភាពទៅកាន់ UN ចំពោះចំណាត់ថ្នាក់ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី
ភ្នំពេញៈ តំណាងកម្ពុជាបានសម្តែងពីមោទនភាពទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងចំណោមប្រទេសចំនួន ១២២ និងលេខ ២ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រីទៅកាន់បណ្តាប្រទេសនានាក្រោមឆត្រអង្គការសហប្រជាជាតិ។
អានបន្ត -
គណបក្សភ្លើងទៀនដាក់លិខិតទៅ គ.ជ.ប ដើម្បីពិគ្រោះទៅលើបញ្ហាបេក្ខជនមេឃុំចៅសង្កាត់
គណបក្សភ្លើងទៀន បានដាក់លិខិតទៅស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីស្នើសុំពិគ្រោះយោបល់អំពីបេក្ខភាពមេឃុំចៅសង្កាត់ ដែលគណបក្សក្រៅរដ្ឋាភិបាលនេះហៅថា «កំពុងរងការយាយី និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ» ពីសំណាក់អាជ្ញាធរមូលដ្ឋាន នៅអំឡុងពេលយុទ្ធនាការដាក់បញ្ជីបេក្ខភាពមេឃុំចៅសង្កាត់នេះ។
អានបន្ត -
ក្រុមសហជីពខកចិត្តចំពោះថៅកែក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បន្តបដិសេធមិនទទួលយកកម្មករជាង២០០នាក់ឱ្យចូលធ្វើការវិញ
ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍៥នាក់ ខកចិត្តចំពោះភាគីក្រុមហ៊ុនដែលនៅតែបន្តបដិសេធមិនឱ្យមានវត្តមានសហជីពក្នុងកន្លែងការងារ និងនៅតែមិនព្រមទទួលយកកម្មករជាង២០០នាក់ឱ្យចូលធ្វើការវិញនៅក្នុងជំនួបចរចានៅថ្ងៃទៅទី៦ ខែមេសា។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលត្អូញត្អែរថា សមត្ថកិច្ចបន្តរឹតត្បិតសិទ្ធិសេរីភាពក្នុងពេលបំពេញការងារតាមមូលដ្ឋាន
សមាគមការពារសិទ្ធិមនុស្សអាដហុកអះអាងថា អាជ្ញាធរនៅខេត្តចំនួននៅតែបន្ត រឹតត្បិតសិទ្ធិសេរីភាពការជួបប្រជុំគ្នារបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
អានបន្ត -
អង្គការ-សមាគមចំនួន៥អង្គភាពបានដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា មានអង្គការ-សមាគមជាតិចំនួន ៥ស្ថាប័ន ហើយបានដាក់ភ្នាក់ងារសង្កេតការណ៍របស់ខ្លួន បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ។
អានបន្ត -
គ.ជ.ប អនុញ្ញាតភ្នាក់ងារគណបក្សនយោបាយជាង ៧៨.០០០នាក់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតភ្នាក់ងារគណបក្សនយោបាយចំនួនជាង ៧៨,៤០០ នាក់ ទាំងពេញសិទ្ធិ និងបម្រុង ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី ៥ ខែមិថុនា ខាងមុខនេះ ដែល ៥៦ ភាគរយនៃភ្នាក់ងារទាំងនោះមកពីគណបក្សប្រជាជនកម្ពុជា(CPP)ដែលកំពុងកាន់អំណាច។
អានបន្ត -
កម្មការិនីមួយរូបប្ដឹងភាគីរោងចក្រទៅក្រសួងរឿងបញ្ឈប់ពីការងារដោយខុសច្បាប់
កម្មការិនីមួយរូបនៅក្រុមហ៊ុន «ជា ស៊ីណាត ហ្គាមេន» បានប្ដឹងក្រុមហ៊ុនមួយនេះទៅក្រសួងការងាររឿងបញ្ឈប់គាត់ពីការងារដោយខុសច្បាប់ និងដោយសារកម្មការិនីរូបនោះជាសមាជិកសហជីព ក្រោមហេតុផលគ្មានការងារឱ្យធ្វើបន្តទៀត ខណៈក្រុមហ៊ុនបន្តរើសកម្មករថ្មីទៅវិញ។
អានបន្ត -
បេក្ខជនឃុំសង្កាត់គណបក្សភ្លើងទៀនជាច្រើនទៀតត្រូវបានកាត់ចេញពីការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដកបេក្ខជនឈរឈ្មោះឃុំសង្កាត់ចំនួន ១៥០នាក់ចេញពីគណបក្សភ្លើងទៀត នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅខែមិថុនាខាងមុខ ដោយបង្កឲ្យមានការរិះគន់ពីមន្រ្តីគណបក្សមួយនេះ។
អានបន្ត -
សវនាការជម្រះក្ដីលោក កឹម សុខា លើកទី៣៦ តំណាងអយ្យការតាំងសំនួរឆ្ងាយពីបទចោទ
សំណុំរឿងក្បត់ជាតិរបស់ប្រធានបក្សប្រឆាំង លោក កឹម សុខា ឈានដល់ការជំនុំជម្រះសប្ដាហ៍ទី៣៦ ហើយ នៅព្រឹកថ្ងៃទី៦ ខែមេសានេះ។ តំណាងអយ្យការបានសួរលោក កឹម សុខា ទាក់ទងបច្ចេកទេស និងបញ្ហានៃកិច្ចការបោះឆ្នោត ទោះលោក កឹម សុខា ព្យាយាមមិនឆ្លើយប៉ុន្តែ តំណាងអយ្យការជំរិតសួរចង់បានចម្លើយ។ មេធាវីលោក កឹម សុខា ស្នើតុលាការសួរកូនក្ដីរបស់ខ្លួនឲ្យត្រូវបទចោទ ហើយបើចង់ដឹងពីបច្ចេកទេសបោះឆ្នោតគួរកោះហៅប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬមន្ត្រី គ.ជ.ប មកបំភ្លឺ។
អានបន្ត -
តុលាការបន្តសួរដេញដោលលោក កឹម សុខា អំពីអង្គហេតុដំណើរការបោះឆ្នោតឆ្នាំ២០១៣
តុលាការរាជធានីភ្នំពេញ បានបន្តសវនាការជាថ្មីទៀតនៅថ្ងៃពុធនេះ ដោយមានវត្តមានជនជាប់ចោទ លោក កឹម សុខា ស្ថិតនៅក្នុងរង្វង់ក្រចកសេះ ដូចសព្វមួយដង ខណៈដែលសវនាការជុំទី៣៦នេះ តុលាការបានបន្តដំណើរការសួរដេញដោលឈានដល់អង្គហេតុដំណើរការបោះឆ្នោត២០១៣។
អានបន្ត -
គណបក្សភ្លើងទៀនច្រានចោលការចោទប្រកាន់ថាខ្លួននឹងបដិសេធលទ្ធផលបោះឆ្នោតឃុំ
កាលពីម្សិលមិញគណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងកាន់អំណាចបានចុចឈ្មោះគណបក្សភ្លើងទៀន(CP) ថាជាគណបក្សប្រឆាំងដែលនឹងបដិសេធលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី ៥ ខែមិថុនាខាងមុខព្រោះពួកគេនឹងចាញ់ការបោះឆ្នោតថ្នាក់ក្រោមជាតិ ជាការចោទប្រកាន់ដែលត្រូវបានគណបក្សប្រឆាំងច្រានចោល។
អានបន្ត -
UPDATED៖ ពលរដ្ឋនៅខេត្តកណ្ដាលដាក់ញត្តិនៅស្ថានទូតមួយចំនួនស្នើឱ្យជួយអន្តរាគមន៍រឿងវិវាទដីធ្លី
តំណាងប្រជាពលរដ្ឋដែលកំពុងមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តកណ្ដាល នៅព្រឹកថ្ងៃពុធនេះ បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅតាមបណ្ដាស្ថានទូតមួយចំនួន ដើម្បីស្នើដល់ស្ថានទូតទាំងនោះជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់។
អានបន្ត -
រដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់ និងដាក់ចេញវិធានការចាំបាច់បន្ថែម ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ
រដ្ឋាភិបាលបាននិងកំពុងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងវិស័យព្រៃឈើ និងជលផល ខណៈបទល្មើសនេះនៅតែបន្តកើតមាន។
អានបន្ត -
ក្រុមប្រទេសនិយមប្រជាធិបតេយ្យ នៅតែមិនផ្តល់ជំនួយដល់ គ.ជ.ប សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ
នៅមិនដល់ ២ខែទៀតទេ ដែលកម្ពុជានឹងត្រូវរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥។ ខុសប្លែកពីអាណត្តិមុនៗ ការបោះឆ្នោតមូលដ្ឋានលើកនេះ គ្មានប្រទេសនិយមប្រជាធិបតេយ្យណាមួយផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឡើយ។ អ្នកឃ្លាំមើលកិច្ចការបោះឆ្នោតថា ការណ៍នេះឆ្លុះបញ្ចាំងថា កម្ពុជានៅតែពុំទាន់កែលំអស្ថានភាពប្រជាធិបតេយ្យដូចតាមការចង់ឃើញពីក្រុមប្រទេសម្ចាស់ជំនួយ។
អានបន្ត -
គណបក្សភ្លើងទៀន៖ សកម្មជនយ៉ាងតិច១០នាក់រងការគំរាមកំហែងផ្នែកនយោបាយក្នុងខែមីនា
ភ្នំពេញ — នៅក្នុងខែមីនា ឆ្នាំ២០២២ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលខិតជិតមកដល់សកម្មជនគណបក្សភ្លើងទៀនយ៉ាងតិច១០នាក់ ត្រូវបានប៉ូលិសមូលដ្ឋាន ហៅទៅសួរនាំដោយគ្មានបង្ហាញដីកា ឬបញ្ជាក់មូលហេតុអ្វីឡើយ។ នេះបើតាមកំណត់ហេតុរបស់គណបក្សប្រឆាំងដ៏ធំមួយនេះ ចេញផ្សាយកាលពីថ្ងៃចន្ទ។
អានបន្ត -
នយោបាយកម្ពុជា៖ គណបក្សកាន់អំណាចចេះតែបារម្ភ ក្រុមប្រឆាំងខ្ជិលច្រអូស ឯអ្នករាយការណ៍ពិសេសផ្តេសផ្តាស
https://www.khmertimeskh.com/501053067/%E1%9E%93%E1%9E%99%E1%9E%94%E1%9E%99%E1%9E%80%E1%9E%98%E1%9E%96%E1%9E%87-%E1%9E%82%E1%9E%8E%E1%9E%94%E1%9E%80/
-
គ.ជ.ប ការពារការលុបឈ្មោះបេក្ខជនបោះឆ្នោតជាង ១០០នាក់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានការពារការសម្រេចបដិសេធ និងលុបឈ្មោះបេក្ខជនចំនួន ១១៥ រូបមកពីគណបក្សប្រឆាំងចំនួន ៣ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី ៥ មិថុនាខាងមុខ ដោយថាចំណាត់ការនេះគឺ«ត្រឹមត្រូវ យុត្តិធម៌ និងគ្មានលំអៀង»។
អានបន្ត -
ស្ថានទូតរុស្សីមិនទទួលញត្តិរបស់ក្រុមយុវជនដែលស្នើបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន
តំណាងស្ថានទូតរុស្ស៊ីនៅកម្ពុជា មិនចេញមកទទួលញត្តិរបស់ក្រុមយុវជន សង្គមស៊ីវិល ដែលបានដាក់ទៅស្ថានទូតមួយនេះដើម្បីស្នើឱ្យបញ្ចប់សង្គ្រាម និងបញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។
អានបន្ត -
គជប សម្រេចលុបឈ្មោះបេក្ខជនបក្សភ្លើងទៀនចេញពីបញ្ជីបោះឆ្នោតឃុំ-សង្កាត់ ចំនួន ៨៦ រូប
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀន ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ចំនួន ៨៦ រូប ដោយក្នុងនោះ បេក្ខជនមិនគ្រប់លក្ខខណ្ឌ មានចំនួន ៣៣ រូប និងបេក្ខជន ដែលមិនបានដឹងខ្លួនមានឈ្មោះនៅក្នុងបញ្ជីបេក្ខជន ចំនួន ៥៣ រូប។ គណបក្សភ្លើងទៀនបានសម្តែងការសោកស្តាយ និងបានចាត់ទុកថា «ជារឿងអយុត្តិធម៌» ចំពោះការលុបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតនេះ។
អានបន្ត -
អតីតគ្រូពេទ្យម្នាក់រងបណ្តឹងចំនួន២ ក្រោយឡើងជាប្រធានបក្សភ្លើងទៀននៅខេត្តប៉ៃលិន
អតីតគ្រូពេទ្យម្នាក់ដែលទើបបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការនៅខេត្តប៉ៃលិន បានរងបណ្តឹងចំនួន២ ក្រោយពីលោកបានឡើងធ្វើជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំនៅខេត្តប៉ៃលិន។
អានបន្ត