កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.146


  • គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ជាង​ ១១​ម៉ឺន​នាក់
    អានបន្ត

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ជាង​ ១១​ម៉ឺន​នាក់

    លោក យិច សមិទ្ធិ សមាជិកនៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឱ្យ​ដឹងថា គ.ជ.ប នឹង​លុប​ឈ្មោះ​អ្នក​បោះឆ្នោត ១១១ ៨៨៩ នាក់​ក្នុង​ចំណោម​ឈ្មោះ​ជិត ១០​លាន​នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២៤។ លោក សមិទ្ធិ បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​​ប្រកាស​ផ្សាយ​អំពី​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ការដាក់ ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​តវ៉ា ឬ/និង​បណ្តឹង​ជំទាស់​ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង កាល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤។

    អានបន្ត
  • អាជ្ញាធរ​កម្ពុជានិង​ថៃស៊ើបអង្កេត​ករណី​ពពោះ​ជំនួស ខណៈ​ស្ត្រី​ហ្វីលីពីនដែលពពោះជំនួស​ត្រូវ​ឃុំខ្លួន​រហូត​ដល់​សម្រាលកូន
    អានបន្ត

    អាជ្ញាធរ​កម្ពុជានិង​ថៃស៊ើបអង្កេត​ករណី​ពពោះ​ជំនួស ខណៈ​ស្ត្រី​ហ្វីលីពីនដែលពពោះជំនួស​ត្រូវ​ឃុំខ្លួន​រហូត​ដល់​សម្រាលកូន

    ប៉ូលិស​កម្ពុជា​កំពុង​សហការ​ជាមួយ​ប៉ូលិស​ថៃ ដើម្បី​ស៊ើបអង្កេត​លើ​ករណី​ស្ត្រី​ហ្វីលីពីន​មានផ្ទៃពោះ​ចំនួន១៣នាក់ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ ជា​ម្តាយ​ពពោះ​ជំនួសនេះ។ ​បើ​យោងតាម​លោក ឆាយ គឹមឃឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ។​ លោក​បាន​ថ្លែង​ថា ស្ត្រី​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីមាត្រា១៣ និង១៤ នៃ​ច្បាប់​កម្ពុជា​ស្ដីពី​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

    អានបន្ត
  • អ្នកនយោបាយយកថ្ងៃ២៣តុលាអំពាវនាវឲ្យគោរពឲ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស
    អានបន្ត

    អ្នកនយោបាយយកថ្ងៃ២៣តុលាអំពាវនាវឲ្យគោរពឲ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស

    ថ្ងៃ​ទី​២៣​តុលា ​២០២៤​ នេះគឺ​ជា​ខួប​លើក​ទី​៣៣​ នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​២៣​ តុលា ​១៩៩១​។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ធ្លាក់​មក​ជាបន្ត​បន្ទាប់​ អ្នក​នយោ​បាយ​នៅ​ក្រៅ​រដ្ឋា​ភិបាល​អំពាវ​នាវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ គោរព​ឲ្យបាន​ពេញ​លេញ​នូវ​ស្មារតី​នៃ​ការ​កិច្ច​ព្រម​ព្រៀង​នេះ ​និង​ដោះ​លែង​សកម្មជន​ដែល​ជាប់​ឃុំ។​ ​តែ​ជាមួយ​គ្នានេះ ​អ្នក​នយោបាយ​កាន់​អំណាច​ក៏​បាន​អបអរ​ទិវា​នេះ​ដែរ​ ជាមួយ​នឹង​ការ​លើក​ឡើង​ពី​កិច្ច​ខិត​ខំ​ជា​ច្រើន ​មុន​នឹង​ឈាន​ដល់​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​២៣​តុលា​។

    អានបន្ត
  • ចៅក្រមស៊ើបសួរបានសាកសួរបន្ថែម​លើលោក ម៉ិច ដារ៉ា ពាក់ព័ន្ធនឹងបទញុះញង់
    អានបន្ត

    ចៅក្រមស៊ើបសួរបានសាកសួរបន្ថែម​លើលោក ម៉ិច ដារ៉ា ពាក់ព័ន្ធនឹងបទញុះញង់

    លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីពន្ធនាគារខេត្តកណ្តាល នៅវេលាម៉ោង១២ និង២២នាទី​រសៀល នៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បន្ទាប់​ពី​ការ​សុំទោស​របស់​លោក​កាល​ពី​យប់​ថ្ងៃទី២៣ ខែតុលា ​ចំពោះ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក ម៉ិច ដារ៉ា បាននិយាយទៅកាន់អ្នកសារព័ត៌មានដែលចាំនៅខាងក្រៅពន្ធនាគារខេត្តកណ្តាលថា​ លោកសប្បាយចិត្តដែលបាន​នៅក្រៅឃុំបណ្តោះអាសន្ន ហើយគាត់ក៏សូមអរគុណដល់បងប្អូន មិត្តភក្តិ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងប្រមុខថ្នាក់ដឹកនាំដែលបានជ្រោមជ្រែងដល់គាត់ឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ននេះ។​

    អានបន្ត
  • អាជ្ញាធរ​ខេត្ត​កំពត​​ដោះលែង​ពលរដ្ឋ​៩​នាក់​និង​ព្រះ​សង្ឃ​មួយ​អង្គ​ក្រោយ​ពី​ឃាត់​ខ្លួន​សួរ​នាំ​ជិត​២០​ម៉ោង
    អានបន្ត

    អាជ្ញាធរ​ខេត្ត​កំពត​​ដោះលែង​ពលរដ្ឋ​៩​នាក់​និង​ព្រះ​សង្ឃ​មួយ​អង្គ​ក្រោយ​ពី​ឃាត់​ខ្លួន​សួរ​នាំ​ជិត​២០​ម៉ោង

    អាជ្ញាធរ​ក្រុង​កំពត​សម្រេច​ដោះ​លែង​ពលរដ្ឋ ៩​នាក់​ និង​ព្រះ​សង្ឃ​មួយ​អង្គ ក្រោយ​ពី​ឃាត់​ខ្លួន​សួរ​នាំ​ជិត​២០​ម៉ោង​ពាក់ព័ន្ធ​នឹង​ការ​ជួប​ជុំ​គ្នា​ផ្សាយ​ផ្ទាល់​ពី​អត្ថន័យ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ក្នុង​ខួប​៣៣​ឆ្នាំ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣ តុលា។ ទោះ​ជា​យ៉ាង​ណា​ក្តី​ មន្ត្រី​សិទ្ធិ​មនុស្ស​ថា ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ធ្ងន់ធ្ងរ។ អាជ្ញាធរ​ក្រុង​កំពត​បាន​តាក់​តែង​លិខិត​មួយ​ច្បាប់​ឲ្យ​ពលរដ្ឋ​ និង​ព្រះសង្ឃ​មួយ​អង្គ​ផ្ដិត​មេដៃ សន្យា​ឈប់​ធ្វើ​សកម្ម​ផ្សព្វផ្សាយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ច្បាប់​ផ្សេងៗ​ទៀត ​រួម​ទាំង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ផង ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន។

    អានបន្ត
  • តុលាការ​បន្ត​សាកសួរ​លោក​ម៉ិច ដារ៉ា ខណៈ​សង្គម​ស៊ីវិល​សង្ឃឹម​ថា​លោក​អាច​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ
    អានបន្ត

    តុលាការ​បន្ត​សាកសួរ​លោក​ម៉ិច ដារ៉ា ខណៈ​សង្គម​ស៊ីវិល​សង្ឃឹម​ថា​លោក​អាច​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ

    សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ​លោក​ ម៉ិច ដារ៉ា​ ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ញុះញង់​ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន ​និង​សារ​លើ​បណ្តាញ​សង្គម​អំពី​ការ​បំផ្លិច​បំផ្លាញ​នៅ​ភ្នំ​ឈើ​កាច់ ​ក្នុង​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង។​ នេះ​បើ​តាម​មេធាវី​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​ លោក ​ឌុច ពិសិដ្ឋ​ មេធាវី​ការពារ​ក្តី​លោក ​ម៉ិច ដារ៉ា​ បញ្ជាក់​ឱ្យ​វីអូអេ​ដឹង​ថា ​ចៅក្រម​ស៊ើប​នៅ​តុលាការ​ក្រុង​ភ្នំពេញ​បន្ត​សាកសួរ​កូនក្តី​របស់​លោក​បន្ថែម​ទៀត​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។​ ទោះ​យ៉ាង​ណា​ លោក​យល់​ថា ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​កូនក្តី​ជា​ទម្រង់​នៃ​ការ​សម្តែង​មតិ​ចំពោះ​ស្ថានភាព​សង្គម​ ដោយ​គ្មាន​ធាតុផ្សំ​នៃ​ការ​ញុះញង់​នោះ​ឡើយ។​

    អានបន្ត
  • ក្រុម​យុវជន​បន្ត​ផ្សព្វផ្សាយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស «ខណៈ​រដ្ឋាភិបាល​បំភ្លេច​កិច្ច​ព្រមព្រៀង​នេះ​ចោល»
    អានបន្ត

    ក្រុម​យុវជន​បន្ត​ផ្សព្វផ្សាយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស «ខណៈ​រដ្ឋាភិបាល​បំភ្លេច​កិច្ច​ព្រមព្រៀង​នេះ​ចោល»

    ក្រុម​យុវជន​ដែល​សិក្សា​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នាំ​គ្នា​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ និង​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ បើ​ទោះបីជា​រដ្ឋាភិបាល​ព្យាយាម​បកស្រាយ​បន្សាប​កិច្ច​ព្រមព្រៀង​មួយ​នេះ​ក្ដី។ ពួកគាត់​មើល​ឃើញ​ថា មេដឹកនាំ​បច្ចុប្បន្ន មិន​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​ឡើយ​ទេ។

    អានបន្ត
  • អង្គការអន្តរជាតិធំៗទទូចឱ្យធនាគារពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារឿងរំលោភសិទិ្ធមនុស្ស
    អានបន្ត

    អង្គការអន្តរជាតិធំៗទទូចឱ្យធនាគារពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារឿងរំលោភសិទិ្ធមនុស្ស

    អង្គការអន្តរជាតិធំៗទទូចឱ្យធនាគារពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជារឿងរំលោភសិទិ្ធមនុស្ស។ ស្រ្តីវ័យក្មេងកាន់តែច្រើនថាសិទ្ធិរំលូតកូនគឺជាអាទិភាពចម្បងនៅក្នុងការបោះឆ្នោតអាមេរិក និងព័ត៌មានផ្សេងទៀត។

    អានបន្ត
  • ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ លោក សៀម ភ្លុក នឹង​ចេញ​ពី​ពន្ធនាគារ​​នៅ​សប្តាហ៍​នេះ
    អានបន្ត

    ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ លោក សៀម ភ្លុក នឹង​ចេញ​ពី​ពន្ធនាគារ​​នៅ​សប្តាហ៍​នេះ

    សមត្ថកិច្ច​អះអាង​ថា ស្ថាបនិក​បក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក នឹង​​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី២៧ ខែតុលា ចុង​សប្ដាហ៍​នេះ ក្រោយ​លោក​អនុវត្ត​ទោស​គ្រប់​ចំនួន​ នៅ​ក្នុង​សំណុំរឿង​ក្លែង​ឯកសារ បង្កើត​គណបក្ស​បេះដូង​ជាតិ​កន្លងទៅ។ ប៉ុន្តែ​គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស នៅតែ​ចាត់​ទុក​ការ​ផ្ដន្ទាទោស​សមាជិក​បក្សជំទាស់​ទាំងនោះ​ឱ្យ​ជាប់ឃុំ​ចប់​រយៈពេល​២ឆ្នាំ៦ខែ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ។

    អានបន្ត
  • លោក អ៊ុំ សំអាន ថា​បើ​លោក ហ៊ុន សែន ហែ​កឋិន​ទៅ​កម្ពុជា​ក្រោម​ព្រោះ​មនសិការ​ជាតិ នោះ​ត្រូវតែ​ដក​ខ្លួន​ចេញពី CLV ដោយ​ពិតប្រាកដ
    អានបន្ត

    លោក អ៊ុំ សំអាន ថា​បើ​លោក ហ៊ុន សែន ហែ​កឋិន​ទៅ​កម្ពុជា​ក្រោម​ព្រោះ​មនសិការ​ជាតិ នោះ​ត្រូវតែ​ដក​ខ្លួន​ចេញពី CLV ដោយ​ពិតប្រាកដ

    តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា បើ​មេដឹកនាំ​បក្ស​កាន់​អំណាច​មាន​សុឆន្ទៈ​ដង្ហែ​អង្គ​កឋិន​ទៅ​ទឹកដី​កម្ពុជា​ក្រោម​ដោយ​សុទ្ធចិត្ត និង​ស្នេហា​ជាតិ លោក ហ៊ុន សែន ត្រូវតែ​ដក​ខេត្ត​ខ្មែរ​ទាំង ៤ ចេញពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ដោយ​ពិតប្រាកដ និង​ដកហូត​គម្រោង​អភិវឌ្ឍន៍​នានា​ក្រោម​ឆត្រ CLV ទាំងអស់​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ តុលា នេះ​ថា ការ​ដង្ហែ​អង្គ​កឋិន​របស់​លោក ហ៊ុន សែន ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ពេល​ខាងមុខ​នេះ គ្រាន់តែ​ជា​ល្បិច​នយោបាយ​ប្រជាភិថុតិ​ដើម្បី​បង្វែរ​សភាពការណ៍​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) តែប៉ុណ្ណោះ។

    អានបន្ត
  • អ្នកឃ្លាំមើល​សង្គម​ថា រដ្ឋាភិបាល​មិន​អាច​បោសសម្អាត​មន្ត្រី​អសកម្ម​​ក្នុង​ពន្ធនាគារ​បាន​ទេ បើ​មិន​លុប​បំបាត់​អំពើ​ពុករលួយ
    អានបន្ត

    អ្នកឃ្លាំមើល​សង្គម​ថា រដ្ឋាភិបាល​មិន​អាច​បោសសម្អាត​មន្ត្រី​អសកម្ម​​ក្នុង​ពន្ធនាគារ​បាន​ទេ បើ​មិន​លុប​បំបាត់​អំពើ​ពុករលួយ

    អ្នកឃ្លាំមើល​សង្គម​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​អាច​បោសសម្អាត​មន្ត្រី​អសកម្ម​នៅ​ក្នុង​ពន្ធនាគារ​អស់​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​លុប​បំបាត់​អំពើពុករលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ។ ពួកគាត់​អះអាង​ថា ភាព​អសកម្ម​របស់​មន្ត្រី​ពន្ធនាគារ បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌​ដល់​ជន​ជាប់​ឃុំ ខណៈ​អ្នក​មាន​លុយ​ទទួល​បាន​កន្លែង​រស់នៅ​សមរម្យ និង​មាន​សេរីភាព​ជាង​អ្នក​ជាប់ឃុំ​មនសិការ។ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​សង្កេត​ឃើញ​ថា បញ្ហា​អំពើពុករលួយ និង​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​មួយ​ចំនួន​នៅ​តែ​ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ពន្ធនាគារ​ខិលខូច​មួយ​ចំនួន​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​អំពើ​ស៊ីសំណូក​នៅ​ក្នុង​ពន្ធនាគារ។

    អានបន្ត
  • អង្គការអន្តរជាតិជាង១៦០ស្ថាប័នស្នើឱ្យWorld Bankចាត់ការកម្ពុជាជុំវិញការសងសឹកសង្គមស៊ីវិលក្នុងស្រុក
    អានបន្ត

    អង្គការអន្តរជាតិជាង១៦០ស្ថាប័នស្នើឱ្យWorld Bankចាត់ការកម្ពុជាជុំវិញការសងសឹកសង្គមស៊ីវិលក្នុងស្រុក

    អង្គការអន្តរជាតិជាង ១៦០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ នាថ្ងៃទី២១តុលា អំពាវនាវឱ្យប្រធានធនាគារពិភពលោក World Bank លោក Ajay Banga ចាត់វិធានការលើរដ្ឋាភិបាលកម្ពុជានៅក្នុងរឿងបង្ក្រាប និងការគំរាមកំហែងក្រុមការពារសិទ្ធិមនុស្សក្នុងស្រុកជាបន្តបន្ទាប់។ ចំណាត់ការលើរដ្ឋាភិបាលកម្ពុជាដែលអង្គការអន្តរជាតិទាំងនេះចង់ឃើញនោះគឺ ធនាគារពិភពលោកមិនត្រូវអនុម័តគម្រោងអភិវឌ្ឍន៍ថ្មីណាមួយនៅក្នុងប្រទេសកម្ពុជា ល្គឹកណារដ្ឋាភិបាលកម្ពុជាមិនបញ្ឈប់ការយាយីតាមផ្លូវច្បាប់លើក្រុមការពារសិទ្ធិមនុស្ស។

    អានបន្ត
  • គ.ជ.ប លុបឈ្មោះអ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ចេញពីបញ្ជីបោះឆ្នោត
    អានបន្ត

    គ.ជ.ប លុបឈ្មោះអ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ចេញពីបញ្ជីបោះឆ្នោត

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសថា អ្នកបោះឆ្នោតចំនួន ជាង១១ម៉ឺននាក់នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។ ការប្រកាសរបស់ គ.ជ.ប ធ្វើឡើងនៅក្នុងកម្មវិធីបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំ សង្កាត់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងគណបក្សនយោបាយនានាផងដែរ។

    អានបន្ត
  • អ្នក​ឃ្លាំ​មើល៖ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន USAID អាច​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា
    អានបន្ត

    អ្នក​ឃ្លាំ​មើល៖ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន USAID អាច​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា

    នាយិកា​ទីភ្នាក់​ងារ ​USAID​ អ្នក​ស្រី​ Samantha Power​ នឹង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ចំនួន​ពីរ​ថ្ងៃ​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មេដឹក​នាំ​កម្ពុជា​ អំពី​កិច្ច​ការ​សំខាន់ៗ​មួយ​ចំនួន​ ពាក់​ព័ន្ធ​វឌ្ឍន​ភាព​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ទាំង​មូល ​និង​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​អភិបាល​កិច្ច​ និង​សិទ្ធិ​មនុស្ស។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​ (United States Agency for International Development) ឬ​ហៅ​កាត់​ថា​ USAID។​ អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​កម្ពុជា​យល់​ថា​ អ្នក​ស្រី​នាយិកា​អាច​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​ស្ថិត​នៅ​ជា​ក្តី​បារម្ភ​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​រង​ការ​រិះ​គន់​ពី​អ្នក​នយោបាយ​ជំទាស់​មួយ​ចំនួន។​ ​

    អានបន្ត
  • បើ​ពលរដ្ឋ​ចាញ់​បោក​ក្រុម​ឧកញ៉ា ហើយ​នៅ​សម្ងំ​មិន​ចេញ​តវ៉ា «ពួកគាត់​នឹង​មិន​ទទួល​បាន​ដំណោះស្រាយ​ឡើយ»
    អានបន្ត

    បើ​ពលរដ្ឋ​ចាញ់​បោក​ក្រុម​ឧកញ៉ា ហើយ​នៅ​សម្ងំ​មិន​ចេញ​តវ៉ា «ពួកគាត់​នឹង​មិន​ទទួល​បាន​ដំណោះស្រាយ​ឡើយ»

    អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ប្រសិន​បើ​ពលរដ្ឋ​ចាញ់​បោក​ប្រាក់​ក្រុមហ៊ុន​ឧកញ៉ា និង​អតីត​ឧកញ៉ា​មួយ​ចំនួន នៅ​តែ​សម្ងំ​ស្ងៀម មិន​ចេញ​តវ៉ា​ដូច​បច្ចុប្បន្ន នោះ​ពលរដ្ឋ​រងគ្រោះ​នឹង​មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ឡើយ ខណៈ​គ្រប់​សំណុំ​រឿង​ឆបោក សុទ្ធ​តែ​មាន​ព័ត៌មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ប្រជាពលរដ្ឋ​ដែល​ចាញ់​ការ​ឆបោក​ប្រាក់​ ក្រុមហ៊ុន​របស់​អ្នកស្រី ឡេង ចាន់ណា ត្អូញត្អែរ​អំពី​ភាព​យឺតយ៉ាវ​នៃ​ដំណោះស្រាយ បន្ទាប់​ពី​ក្រុម​មេធាវី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​ដឹក​នាំ​ដោយ​លោក គី តិច ជិត​មួយ​ឆ្នាំ​មក​ហើយ បាន​ត្រឹម​តែ​ប្រាប់​ពលរដ្ឋ​ថា រង់ចាំ​អ្នក​រងគ្រោះ​ទាំងអស់​ទាំង​ជាង ១ម៉ឺន ២ពាន់​នាក់ ដាក់​ពាក្យ​បណ្ដឹង​គ្រប់​គ្នា​សិន ខណៈ​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជាង ៣ពាន់​នាក់​រួច​ទៅ​ហើយ​នោះ។

    អានបន្ត
  • គ.ជ.ប៖អ្នកបោះឆ្នោតដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានជាង១១ម៉ឺននាក់
    អានបន្ត

    គ.ជ.ប៖អ្នកបោះឆ្នោតដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានជាង១១ម៉ឺននាក់

    លោក យិច សមិទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា អ្នកបោះឆ្នោតដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤ មានចំនួន១១១,៨៨៩នាក់ ខណៈដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួន៩,៩៩២,៤២១នាក់ ក្នុងនោះស្ត្រីមានចំនួន៥,៣០៤,៨៥៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយសារមូលហេតុផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។

    អានបន្ត
  • ប្រពន្ធ​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ថា ការ​ពន្យារ​ពេល​ប្រកាស​សាលក្រម​​របស់​តុលាការ​ ជា​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​លើ​គ្រួសារ
    អានបន្ត

    ប្រពន្ធ​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ថា ការ​ពន្យារ​ពេល​ប្រកាស​សាលក្រម​​របស់​តុលាការ​ ជា​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​លើ​គ្រួសារ

    ប្រពន្ធ​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ស្នើ​ឱ្យ​តុលាការ​កំណត់​ពេល​វេលា​ជាក់​លាក់ ដើម្បី​ប្រកាស​សាលក្រម ក្នុង​សំណុំ​រឿង​ប្ដី​របស់​លោកស្រី ដោយ​លោកស្រី​ថា ការ​ពន្យារ​ពេល​ប្រកាស​សាលក្រម​របស់​តុលាការ ជា​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​លើ​គ្រួសារ។ ការ​ទទូច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ​លើកពេល​ប្រកាស​សាលក្រម​សំណុំ​រឿង​ប្ដី​លោកស្រី តាំង​ពី​ខែសីហា មក​ដល់​សព្វ​ថ្ងៃ។

    អានបន្ត
  • សកម្មជន​បរិស្ថាន​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​លើក​ទឹកចិត្ត​ដល់​អាជីវករ កាត់បន្ថយ​ប្រើ​ប្លាស្ទិក​ក្នុង​ពិធី​បុណ្យ​អុំទូក
    អានបន្ត

    សកម្មជន​បរិស្ថាន​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​លើក​ទឹកចិត្ត​ដល់​អាជីវករ កាត់បន្ថយ​ប្រើ​ប្លាស្ទិក​ក្នុង​ពិធី​បុណ្យ​អុំទូក

    សកម្មជន​បរិស្ថាន​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​លើក​ទឹកចិត្ត​ដល់​អាជីវករ កាត់បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​វេច​ខ្ចប់​ចំណី​អាហារ​ក្នុង​ពិធី​បុណ្យ​អុំទូក។ ការ​ស្នើសុំ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ពិធី​បុណ្យ​អុំទូក និង​តាំង​ពិព័រណ៍​រយៈពេល​៥ថ្ងៃ នៅ​ខេត្ត​បាត់ដំបង បាន​បន្សល់​ទុក​កាក​សំណល់​ជាង​១រយ​តោន។ សកម្មជន​បរិស្ថាន​លើកឡើង​ថា ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​បុណ្យជាតិ ឬ​ពិធី​បុណ្យ​អុំទូក​ជាដើម តែង​មាន​សំរាម និង​កាក​សំណល់​ប្លាស្ទិក​បន្សល់​ទុក​តាម​ទី​សាធារណៈ ដែល​ប៉ះពាល់​បរិស្ថាន សុខភាព សោភណភាព​ទីក្រុង អារម្មណ៍​ភ្ញៀវ​ទេសចរ ព្រម​ទាំង​បង្ក​ឲ្យ​មាន​ក្លិន​មិន​ល្អ​ជាដើម។

    អានបន្ត
  • ការស្តារ​ឡើងវិញ​នូវ​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍​របស់​កម្ពុជា ក្រោយ​ជំងឺ​កូវីដ១៩
    អានបន្ត

    ការស្តារ​ឡើងវិញ​នូវ​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍​របស់​កម្ពុជា ក្រោយ​ជំងឺ​កូវីដ១៩

    ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​បំផ្លាញ​​សេដ្ឋកិច្ច​​ទូទាំង​ពិភពលោក ហើយ​កម្ពុជា​ក៏​មិន​អាច​គេច​ផុត​​ដែរ។ ដោយសារ​រោងចក្រ​កាត់ដេរ​ដ៏​មមាញឹក និង​ឧស្សាហកម្ម​ទេសចរណ៍​ដ៏​រស់​រវើក​ដែល​ជាសរសរ​ស្ដម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​ ប្រទេស​កម្ពុជា​​បាន​ប្រឈមមុខ​នឹង​បញ្ហាធំៗ​ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​នោះ។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​ពិភពលោក​បាន​ធូរ​ស្បើយ​ពី​ជំងឺ​រាតត្បាត ឧស្សាហកម្ម​សំខាន់ៗ​របស់​កម្ពុជា​បាន​និង​កំពុង​វិល​ត្រឡប់​មក​វិញ​ជា​បណ្តើរៗ ដោយ​ការ​ផលិត​សម្លៀក​បំពាក់​និង​ទេសចរណ៍​បង្ហាញ​សញ្ញា​នៃ​ការ​ងើប​ឡើងវិញ ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់​ក៏​ដោយ។

    អានបន្ត
  • លោក អំ សំអាត៖ អាជ្ញាធរខ្លះរារាំង និងអាជ្ញាធរខ្លះសហការប្រារព្ធទិវាសិទ្ធិលំនៅឋាន
    អានបន្ត

    លោក អំ សំអាត៖ អាជ្ញាធរខ្លះរារាំង និងអាជ្ញាធរខ្លះសហការប្រារព្ធទិវាសិទ្ធិលំនៅឋាន

    ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភព​លោក​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​អំឡុង​ខែ​តុលា​។​ នៅ​កម្ពុជា ប្រជា​សហគមន៍​ជាង​៥០០​នាក់ ​មក​ពី​សហគមន៍​ដីធ្លី​ចំនួន ​១៣ បាន​នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិលំនៅ​ឋាន​ពិភព​លោក​នៅ​ឆ្នាំ​២០២៤​នេះ​។ ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃទី​២២​ខែ​តុលា​នេះ ​លោក​ អំ សំអាត នាយកប្រតិបត្តិ​អង្គការ​លីកាដូ បាន​ថ្លែងថា ​អាជ្ញាធរ​មូល​ដា្ឋន​ខ្លះបាន​ព្យាយាម​ហាម​ឃាត់មិន​ឱ្យប្រារព្ធ​កម្មវិធី​នេះនៅ​កន្លែង​ខ្លះ​។​ តែ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះបាន​ចូល​រួម​សហការ​៕

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo