កំពុងស្វែងរកទិន្នន័យ
រកឃើញ: 12.457
-
លោកមាស សុភ័ណ្ឌ៖អ្នកកាសែតដែលបង្កើត ឬចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធជំងឺកូវីដនឹងប្រឈមចំពោះមុខច្បាប់
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកមាស សុភ័ណ្ឌ ដែលជាអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា។ នៅរាត្រីនេះ លោកមាស សុភ័ណ្ឌ បានចូលខ្លួនមកឆ្លើយតបនឹងរបាយការណ៍ប្រចាំឆ្នាំ២០២០ស្តីពីស្ថានភាពអ្នកសារព័ត៌មានរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា។ សម្រាប់លោកមាស សុភ័ណ្ឌ ការលើកឡើងរបស់ខេមបូចា គឺមិនឆ្លុះបញ្ចាំងនឹងស្ថានភាពជាក់ស្តែងៗដែលអ្នកនាំពាក្យរូបនេះអះអាងថា អ្នកសារព័ត៌មាននៅកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តការងាររបស់ខ្លួន។ ចំពោះបញ្ហាប្រឌិតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក៏ដូចជាបញ្ហាវ៉ាក់សាំងវិញ លោកមាស សុភ័ណ្ឌ បានព្រមានថា អង្គការសារព័ត៌មានណាដែលជាប់ពាក់ព័ន្ធនឹងត្រូវដកហូតអាជ្ញាបណ្ណ រីឯអ្នកសារព័ត៌មាននឹងប្រឈមចំពោះមុខច្បាប់ជាធរមានរបស់កម្ពុជា។
អានបន្ត -
លោក ឃួង ស្រេង៖ សាលារាជធានីត្រៀមអង្ករ១ពាន់តោនសម្រាប់ចែកដល់អ្នកធ្វើចត្តាឡីស័ក
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានរំលឹកដល់អ្នកប្រើប្រាស់បណ្តញសង្គមហ្វេសប៊ុកឲ្យមានការប្រុងប្រយ័ត្ន ក្នុងការបញ្ចេញផ្សាយព័ត៌មានទាក់ទងទៅនឹងកូវីដ-១៩ ព្រោះថាវាអាចនាំទុក្ខដល់ខ្លួនឯង ប្រសិនបើការផ្សាយនោះមិនមានភាពត្រឹមត្រូវ។ ការថ្លែងរបស់លោកអភិបាលរាជធានីដូច្នេះ ក្រោយមានការលើកឡើងតាមបណ្តាញសង្គមពីកង្វះខាតស្បៀងអាហាររបស់ពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក។ ក៏ប៉ុន្តែលោក ឃួង ស្រេង បានបដិសេធនូវព័ត៌មាននេះ ហើយអះអាងថាលោកគ្រប់គ្រងបានល្អ ចំពោះពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដោយមិនឲ្យនរណាម្នាក់ខ្វះខាតឡើយ។
អានបន្ត -
សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធនាំមនុស្សទៅថៃ
បន្ទាយមានជ័យៈ បុរសជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនកាលពីម្សិលមិញ ពីបទសង្ស័យនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់- ក្រុងប៉ោយប៉ែត ។
អានបន្ត -
កញ្ញា ម៉េង ស្រីលីន៖ យើងចង់ជួយកសិករតាមរយៈការប្រើបច្ចេកវិទ្យាស្រោចស្របកសិកម្មបែបទំនើប
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFI ថ្ងៃនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកឲ្យស្គាល់ កញ្ញា ម៉េង ស្រីលីន ជានិស្សិតឆ្នាំទី៤ ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ និងជាសហស្ថាបនិក ក្រុមហ៊ុន Smart Farm Assistance ។ ជាក្រុមហ៊ុនច្នៃប្រឌិតបច្ចេកវិទ្យាស្រោចស្របកសិកម្មបែបទំនើប តាមរយៈការបញ្ជាចេញពីទូរសព្ទដៃ។
អានបន្ត -
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ីង ប៊ុនហៀង អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើអ្នកទាំង២ ទៅជាន់ទឹកដីបារាំង
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា អាជ្ញាធរនៅក្នុងប្រទេសបារាំងអាចនឹងចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ីង ប៊ុនហៀង ភ្លាមនៅពេលណា ដែលអ្នកទាំង២ជាន់ទឹកដីបារាំង។
អានបន្ត -
ជនបរទេសជាង១០នាក់ដែលបន្លំធ្វើគ្រូពេទ្យចុះយកសំណាកត្រូវបញ្ជូនទៅតុលាការ
សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនជាតិចិននិងវៀតណាមចំនួន១៤នាក់ដែលបានក្លែងបន្លំធ្វើជាគ្រូពេទ្យចុះយកសំណាកហើយជំរិតទារប្រាក់ពីជនជាតិចិនម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
អានបន្ត -
លិខិតឆ្លងដែនខ្មែររបស់សកម្មជនថៃបញ្ជាក់ថា បុរសរូបនេះរស់នៅកម្ពុជាមុនបាត់ខ្លួន
បងស្រីរបស់សកម្មជនថៃលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit)គឺលោកស្រី ស៊ីតាណាន់ សាត់ស័ក្ដិសិទ្ធិ (Sitanun Satsaksit) បានដាក់ភ័ស្តុតាងថ្មីទៅមន្រ្តីថៃ ដែលមានទាំងលិខិតឆ្លងដែនខ្មែររបស់លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ ផង។ នេះបើតាមការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA កាលពីថ្ងៃទី៣០ ខែមីនា។
អានបន្ត -
អ្នកនាំពាក្យក្រសួងយុត្តិធម៌ច្រានចោលរបាយការណ៍រិះគន់ការយាយីលើអ្នកសារព័ត៌មាន
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមីនានេះ បានហៅរបាយការណ៌ខេមបូចាថាជាការស្រាវជ្រាវមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈជាវិទ្យាសាស្រ្តនោះទេដោយគ្រាន់តែជាបូកសរុបព្រឹត្តិការណ៍ និងមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើអ្នកសារព័ត៌មាននោះឡើយ។
អានបន្ត -
មន្ត្រី៖ ការលួចកាប់ឈើក្នុងឧទ្យាននៅតែបន្តមាន ថ្វីបើមានការអប់រំ
ព្រះវិហារៈ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាបានអះអាងថា ករណីជនល្មើសលួចចូលទៅកាប់ឈើដែលមានទំហំធំៗនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារនៅតែកើតមានជាបន្តបន្ទាប់ បើទោះបីមានការអប់រំផ្សព្វផ្សាយ និងណែនាំអំពីសារៈសំខាន់នៃព្រៃឈើយ៉ាងណាក៏ដោយ។
អានបន្ត -
Blog: គួររំឮកវីរភាពលោកបណ្ឌិត កែម ឡី ឡើងវិញក្នុងបណ្តាញសង្គម
អង្គុយក្នុងបន្ទប់ផឹកកាហ្វេ ដៃម្ខាងកាន់សៀវភៅដៃម្ខាងទៀតកាន់ប៊ិច នៅចំខាងមុខមានកុំព្យូទ័រ បើកស្តាប់ការវិភាគពីបញ្ហាសង្គមរបស់លោកបណ្ឌិត កែម ឡី ឡើងវិញ ត្រង់ចំណុចមួយលោកបាននិយាយថា រាល់ការវិភាគម្តងៗរបស់លោកបណ្ឌិត លោកមិនសូវដែលគិតការស្លាប់ ឬបញ្ហាប្រឈមណាមួយនោះទេ ព្រោះលោកគិតថា «វាស្ថិតនៅក្នងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន និងមានសត្វសាហាវច្រើន»។
អានបន្ត -
តើការកកឈាមក្នុងសរសៃឈាមអាចបង្កហានិភ័យយ៉ាងណា ?
ប្រទេសជាច្រើននៅអឺរ៉ុប បានប្រកាសផ្អាកការចាក់ថ្នាំបង្ការកូវីដ១៩ របស់មន្ទីរពិសោធន៍ឱសថ AstraZeneca មួយរយៈ ដើម្បីជាកិច្ចការពារ។ ហេតុផល គឺបណ្តាលមកពីមានករណីអ្នកចាក់ថ្នាំបង្ការនេះហើយ កើតរោគឈាមកក ក្នុងសរសៃឈាម។ រហូតមកទល់នឹងពេលនេះ គេពុំទាន់រកឃើញអំពីចំណងហេតុនិងផលរវាងថ្នាំបង្ការនិងការកើតជំងឺមានដុំកំណកឈាមត្រុមបូស្ស Thrombose នៅឡើយទេ។ តើ ដុំកំណកឈាម ជាអ្វី ? ដុំកំណកឈាម ជាតំណាងហានិភ័យ និងអាចបង្កគ្រោះថ្នាក់យ៉ាងណាខ្លះ ?
អានបន្ត -
អ្នកឆ្លងជំងឺកូវីដ-១៩ ត្រូវបានរកឃើញថ្មីចំនួន១០៥នាក់ទៀត
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១០៥នាក់ ក្នុងនោះមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន១០៤នាក់ និងម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។
អានបន្ត -
ដល់ពេលដែលអាជ្ញាធរផាកពិន័យរាល់ការជួបជុំ ប្រមូលផ្ដុំ មិនសមទំនងណាមួយហើយឬនៅ?
ការជួបជុំឬប្រមូលផ្ដុំដោយកន្លែងនៅទីសាធារណៈនៅតែកើតមាន បើទោះបីជាមានការអំពាវនាវឲ្យរក្សាគម្លាត កាត់បន្ថយការជួបជុំ ឬប្រមូលផ្ដុំយ៉ាងណាក៏ដោយ។ ជាក់ស្ដែងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា បានឃាត់មនុស្សជាង៥០នាក់ និងម៉ូតូចំនួន ២៥គ្រឿង បន្ទាប់ពីពួកគេបានប្រមូលផ្តុំ ជួបជុំគ្នាច្រើនកុះករនៅទីក្រុងកោះពេជ្រ។ បន្ទាប់ពីឃាត់ខ្លួនពួកគេទាំងនោះត្រូវបាន អនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញបន្ទាប់ពីអប់រំ។ បើផ្អែកតាមច្បាប់ថ្មី«អ្នកបំពានវិធានការពារកូវីដ១៩ត្រូវពិន័យពី១លានទៅ២០លានរៀល និងអាចជាប់គុកពី៦ខែដល់ទៅ២០ឆ្នាំ»។ បន្ទាប់ពីច្បាប់ថ្មីដាក់ចេញក្រសួងសុខាភិបាលក៏បានកំណត់បន្ថែមថា បុគ្គលណាដែលមិនពាក់ម៉ាសនៅទីសាធារណៈ និងកន្លែងជួបជុំមនុស្សច្រើន និងមិនរក្សាគម្លាតបុគ្គល គឺនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពីចន្លោះ២០ម៉ឺនរៀលទៅ១លានរៀល។ ដូច្នេះដល់ពេលដែលអាជ្ញាធរផាកពិន័យរាល់ការជួបជុំឬប្រមូលផ្ដុំមិនសមទំនងណាមួយហើយឬនៅ?
អានបន្ត -
បណ្ដាញយុវជនកម្ពុជា (CYN) រកឃើញបទល្មើសព្រៃឈើ ១០០ករណីក្នុងព្រៃព្រះរកា
សមាគមបណ្ដាញយុវជនកម្ពុជា (CYN) ចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៩ មីនា ស្ដីពីការរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណីនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ស្ថិតក្នុងខេត្តព្រះវិហារ។ មន្ត្រីសមាគមបណ្ដាញយុវជនកម្ពុជា ស្នើសុំឲ្យអាជ្ញាធររដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ចំពោះជនល្មើស និងបើកសិទ្ធិឲ្យសកម្មជនការពារព្រៃឈើ ចូលល្បាតព្រៃដូចឡើងវិញ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព។
អានបន្ត -
លោកស្រីឧកញ៉ា ស៊ុយ សុផាន ទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ
(ភ្នំពេញ)៖ លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុន ផាន អ៉ីម៉ិច បានទទួលមរណភាព នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៦២ឆ្នាំ។ នេះបើតាម លោកស្រី ហ៊ុន ស៊ីណាត សរសេរបង្ហោះក្នុង Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែមីនានេះ។
អានបន្ត -
គ្រួសារ៖ មុនបាត់ខ្លួន សកម្មជនថៃ«កាន់លិខិតឆ្លងដែនខ្មែរ»
ភ្នំពេញ — អំឡុងពេលរស់នៅកម្ពុជាដើម្បីគេចចេញពីការតាមចាប់ចងរបស់អាជ្ញាធរថៃ មកទល់នឹងពេលបាត់ខ្លួននៅខែមិថុនា ឆ្នាំ២០២០ សកម្មជនថៃ Wanchalearm Satsaksit បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា។ នេះបើតាមការបញ្ជាក់និងបង្ហាញឯកសារពីក្រុមគ្រួសារ។
អានបន្ត -
ខេមបូចា រកឃើញថាក្នុងឆ្នាំ២០២០ អ្នកកាសែត៧២នាក់ត្រូវបានយាយីក្រោមរូបភាពផ្សេងៗ
របាយការណ៍របស់ខេមបូចា ឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ មានករណីយាយីចំនួន៣៥ករណីដែលកើតឡើងលើអ្នកសារព័ត៌មានចំនួន៧២នាក់។
អានបន្ត -
នាយករដ្ឋមន្រ្តីបញ្ជាឱ្យរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រុងទ្រាយធំនៅទូទាំងប្រទេសឱ្យបាន១លាននាក់ក្នុងមួយខែ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមពីថ្នាក់ជាតិ ដើម្បីចុះទៅតាមបណ្ដាខេត្តទាំងអស់ក្នុងការបើកយុទ្ធនាការទ្រុងទ្រាយធំនៅទូទាំងប្រទេស ដើម្បីចាក់វ៉ាក់សាំងឱ្យពលរដ្ឋចំនួន១លាននាក់ក្នុងមួយខែ។
អានបន្ត -
របាយការណ៍មួយបង្ហាញថា អ្នកកាសែតអនឡាញជាគោលដៅនៃការបង្ក្រាបលើសេរីភាពសារព័ត៌មាន
របាយកាណ៍ថ្មីមួយបង្ហាញថា អ្នកសារព័ត៌មានគឺជាមុខសញ្ញានៃការប្រើអំពើហិង្សា គំរាមកំហែង និងបណ្ដឹងព្រហ្មទណ្ឌក្នុងឆ្នាំ២០២០ ខណៈរដ្ឋាភិបាលបានដៅលើសេរីភាពសារព័ត៌មាន តែមិនបានស៊ើបអង្កេតលើបទឧក្រិដ្ឋប្រឆាំងអ្នកយកព័ត៌មាន និងការីនិពន្ធនោះទេ។
អានបន្ត -
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ ៤០ នាក់បន្ថែមនៅរាជធានី-ខេត្តចំនួន ៨ ខណៈអ្នកជាសះស្បើយមាន ៦ នាក់
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងមនុស្សចំនួន ៤០ នាក់ ដែលបានឆ្លងថ្មីក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយភាគច្រើននៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានរកឃើញអ្នកជាសះស្បើយចំនួន ៦ នាក់ផងដែរ។
អានបន្ត