កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.156


  • អង្គការអន្តរជាតិជាង១៦០ស្ថាប័នស្នើឱ្យWorld Bankចាត់ការកម្ពុជាជុំវិញការសងសឹកសង្គមស៊ីវិលក្នុងស្រុក
    អានបន្ត

    អង្គការអន្តរជាតិជាង១៦០ស្ថាប័នស្នើឱ្យWorld Bankចាត់ការកម្ពុជាជុំវិញការសងសឹកសង្គមស៊ីវិលក្នុងស្រុក

    អង្គការអន្តរជាតិជាង ១៦០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ នាថ្ងៃទី២១តុលា អំពាវនាវឱ្យប្រធានធនាគារពិភពលោក World Bank លោក Ajay Banga ចាត់វិធានការលើរដ្ឋាភិបាលកម្ពុជានៅក្នុងរឿងបង្ក្រាប និងការគំរាមកំហែងក្រុមការពារសិទ្ធិមនុស្សក្នុងស្រុកជាបន្តបន្ទាប់។ ចំណាត់ការលើរដ្ឋាភិបាលកម្ពុជាដែលអង្គការអន្តរជាតិទាំងនេះចង់ឃើញនោះគឺ ធនាគារពិភពលោកមិនត្រូវអនុម័តគម្រោងអភិវឌ្ឍន៍ថ្មីណាមួយនៅក្នុងប្រទេសកម្ពុជា ល្គឹកណារដ្ឋាភិបាលកម្ពុជាមិនបញ្ឈប់ការយាយីតាមផ្លូវច្បាប់លើក្រុមការពារសិទ្ធិមនុស្ស។

    អានបន្ត
  • គ.ជ.ប លុបឈ្មោះអ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ចេញពីបញ្ជីបោះឆ្នោត
    អានបន្ត

    គ.ជ.ប លុបឈ្មោះអ្នកបោះឆ្នោតជាង ១១ម៉ឺននាក់ចេញពីបញ្ជីបោះឆ្នោត

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសថា អ្នកបោះឆ្នោតចំនួន ជាង១១ម៉ឺននាក់នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។ ការប្រកាសរបស់ គ.ជ.ប ធ្វើឡើងនៅក្នុងកម្មវិធីបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំ សង្កាត់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងគណបក្សនយោបាយនានាផងដែរ។

    អានបន្ត
  • អ្នក​ឃ្លាំ​មើល៖ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន USAID អាច​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា
    អានបន្ត

    អ្នក​ឃ្លាំ​មើល៖ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន USAID អាច​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា

    នាយិកា​ទីភ្នាក់​ងារ ​USAID​ អ្នក​ស្រី​ Samantha Power​ នឹង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ចំនួន​ពីរ​ថ្ងៃ​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មេដឹក​នាំ​កម្ពុជា​ អំពី​កិច្ច​ការ​សំខាន់ៗ​មួយ​ចំនួន​ ពាក់​ព័ន្ធ​វឌ្ឍន​ភាព​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ទាំង​មូល ​និង​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​អភិបាល​កិច្ច​ និង​សិទ្ធិ​មនុស្ស។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​ (United States Agency for International Development) ឬ​ហៅ​កាត់​ថា​ USAID។​ អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​កម្ពុជា​យល់​ថា​ អ្នក​ស្រី​នាយិកា​អាច​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​ស្ថិត​នៅ​ជា​ក្តី​បារម្ភ​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​រង​ការ​រិះ​គន់​ពី​អ្នក​នយោបាយ​ជំទាស់​មួយ​ចំនួន។​ ​

    អានបន្ត
  • បើ​ពលរដ្ឋ​ចាញ់​បោក​ក្រុម​ឧកញ៉ា ហើយ​នៅ​សម្ងំ​មិន​ចេញ​តវ៉ា «ពួកគាត់​នឹង​មិន​ទទួល​បាន​ដំណោះស្រាយ​ឡើយ»
    អានបន្ត

    បើ​ពលរដ្ឋ​ចាញ់​បោក​ក្រុម​ឧកញ៉ា ហើយ​នៅ​សម្ងំ​មិន​ចេញ​តវ៉ា «ពួកគាត់​នឹង​មិន​ទទួល​បាន​ដំណោះស្រាយ​ឡើយ»

    អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ប្រសិន​បើ​ពលរដ្ឋ​ចាញ់​បោក​ប្រាក់​ក្រុមហ៊ុន​ឧកញ៉ា និង​អតីត​ឧកញ៉ា​មួយ​ចំនួន នៅ​តែ​សម្ងំ​ស្ងៀម មិន​ចេញ​តវ៉ា​ដូច​បច្ចុប្បន្ន នោះ​ពលរដ្ឋ​រងគ្រោះ​នឹង​មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ឡើយ ខណៈ​គ្រប់​សំណុំ​រឿង​ឆបោក សុទ្ធ​តែ​មាន​ព័ត៌មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ប្រជាពលរដ្ឋ​ដែល​ចាញ់​ការ​ឆបោក​ប្រាក់​ ក្រុមហ៊ុន​របស់​អ្នកស្រី ឡេង ចាន់ណា ត្អូញត្អែរ​អំពី​ភាព​យឺតយ៉ាវ​នៃ​ដំណោះស្រាយ បន្ទាប់​ពី​ក្រុម​មេធាវី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​ដឹក​នាំ​ដោយ​លោក គី តិច ជិត​មួយ​ឆ្នាំ​មក​ហើយ បាន​ត្រឹម​តែ​ប្រាប់​ពលរដ្ឋ​ថា រង់ចាំ​អ្នក​រងគ្រោះ​ទាំងអស់​ទាំង​ជាង ១ម៉ឺន ២ពាន់​នាក់ ដាក់​ពាក្យ​បណ្ដឹង​គ្រប់​គ្នា​សិន ខណៈ​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជាង ៣ពាន់​នាក់​រួច​ទៅ​ហើយ​នោះ។

    អានបន្ត
  • គ.ជ.ប៖អ្នកបោះឆ្នោតដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានជាង១១ម៉ឺននាក់
    អានបន្ត

    គ.ជ.ប៖អ្នកបោះឆ្នោតដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានជាង១១ម៉ឺននាក់

    លោក យិច សមិទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា អ្នកបោះឆ្នោតដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤ មានចំនួន១១១,៨៨៩នាក់ ខណៈដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួន៩,៩៩២,៤២១នាក់ ក្នុងនោះស្ត្រីមានចំនួន៥,៣០៤,៨៥៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយសារមូលហេតុផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។

    អានបន្ត
  • ប្រពន្ធ​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ថា ការ​ពន្យារ​ពេល​ប្រកាស​សាលក្រម​​របស់​តុលាការ​ ជា​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​លើ​គ្រួសារ
    អានបន្ត

    ប្រពន្ធ​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ថា ការ​ពន្យារ​ពេល​ប្រកាស​សាលក្រម​​របស់​តុលាការ​ ជា​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​លើ​គ្រួសារ

    ប្រពន្ធ​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ស្នើ​ឱ្យ​តុលាការ​កំណត់​ពេល​វេលា​ជាក់​លាក់ ដើម្បី​ប្រកាស​សាលក្រម ក្នុង​សំណុំ​រឿង​ប្ដី​របស់​លោកស្រី ដោយ​លោកស្រី​ថា ការ​ពន្យារ​ពេល​ប្រកាស​សាលក្រម​របស់​តុលាការ ជា​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​លើ​គ្រួសារ។ ការ​ទទូច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ​លើកពេល​ប្រកាស​សាលក្រម​សំណុំ​រឿង​ប្ដី​លោកស្រី តាំង​ពី​ខែសីហា មក​ដល់​សព្វ​ថ្ងៃ។

    អានបន្ត
  • សកម្មជន​បរិស្ថាន​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​លើក​ទឹកចិត្ត​ដល់​អាជីវករ កាត់បន្ថយ​ប្រើ​ប្លាស្ទិក​ក្នុង​ពិធី​បុណ្យ​អុំទូក
    អានបន្ត

    សកម្មជន​បរិស្ថាន​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​លើក​ទឹកចិត្ត​ដល់​អាជីវករ កាត់បន្ថយ​ប្រើ​ប្លាស្ទិក​ក្នុង​ពិធី​បុណ្យ​អុំទូក

    សកម្មជន​បរិស្ថាន​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​លើក​ទឹកចិត្ត​ដល់​អាជីវករ កាត់បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​វេច​ខ្ចប់​ចំណី​អាហារ​ក្នុង​ពិធី​បុណ្យ​អុំទូក។ ការ​ស្នើសុំ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ពិធី​បុណ្យ​អុំទូក និង​តាំង​ពិព័រណ៍​រយៈពេល​៥ថ្ងៃ នៅ​ខេត្ត​បាត់ដំបង បាន​បន្សល់​ទុក​កាក​សំណល់​ជាង​១រយ​តោន។ សកម្មជន​បរិស្ថាន​លើកឡើង​ថា ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​បុណ្យជាតិ ឬ​ពិធី​បុណ្យ​អុំទូក​ជាដើម តែង​មាន​សំរាម និង​កាក​សំណល់​ប្លាស្ទិក​បន្សល់​ទុក​តាម​ទី​សាធារណៈ ដែល​ប៉ះពាល់​បរិស្ថាន សុខភាព សោភណភាព​ទីក្រុង អារម្មណ៍​ភ្ញៀវ​ទេសចរ ព្រម​ទាំង​បង្ក​ឲ្យ​មាន​ក្លិន​មិន​ល្អ​ជាដើម។

    អានបន្ត
  • ការស្តារ​ឡើងវិញ​នូវ​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍​របស់​កម្ពុជា ក្រោយ​ជំងឺ​កូវីដ១៩
    អានបន្ត

    ការស្តារ​ឡើងវិញ​នូវ​ឧស្សាហកម្ម​កាត់ដេរ និង​ទេសចរណ៍​របស់​កម្ពុជា ក្រោយ​ជំងឺ​កូវីដ១៩

    ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​បំផ្លាញ​​សេដ្ឋកិច្ច​​ទូទាំង​ពិភពលោក ហើយ​កម្ពុជា​ក៏​មិន​អាច​គេច​ផុត​​ដែរ។ ដោយសារ​រោងចក្រ​កាត់ដេរ​ដ៏​មមាញឹក និង​ឧស្សាហកម្ម​ទេសចរណ៍​ដ៏​រស់​រវើក​ដែល​ជាសរសរ​ស្ដម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​ ប្រទេស​កម្ពុជា​​បាន​ប្រឈមមុខ​នឹង​បញ្ហាធំៗ​ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​នោះ។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​ពិភពលោក​បាន​ធូរ​ស្បើយ​ពី​ជំងឺ​រាតត្បាត ឧស្សាហកម្ម​សំខាន់ៗ​របស់​កម្ពុជា​បាន​និង​កំពុង​វិល​ត្រឡប់​មក​វិញ​ជា​បណ្តើរៗ ដោយ​ការ​ផលិត​សម្លៀក​បំពាក់​និង​ទេសចរណ៍​បង្ហាញ​សញ្ញា​នៃ​ការ​ងើប​ឡើងវិញ ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់​ក៏​ដោយ។

    អានបន្ត
  • លោក អំ សំអាត៖ អាជ្ញាធរខ្លះរារាំង និងអាជ្ញាធរខ្លះសហការប្រារព្ធទិវាសិទ្ធិលំនៅឋាន
    អានបន្ត

    លោក អំ សំអាត៖ អាជ្ញាធរខ្លះរារាំង និងអាជ្ញាធរខ្លះសហការប្រារព្ធទិវាសិទ្ធិលំនៅឋាន

    ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភព​លោក​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​អំឡុង​ខែ​តុលា​។​ នៅ​កម្ពុជា ប្រជា​សហគមន៍​ជាង​៥០០​នាក់ ​មក​ពី​សហគមន៍​ដីធ្លី​ចំនួន ​១៣ បាន​នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិលំនៅ​ឋាន​ពិភព​លោក​នៅ​ឆ្នាំ​២០២៤​នេះ​។ ​ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃទី​២២​ខែ​តុលា​នេះ ​លោក​ អំ សំអាត នាយកប្រតិបត្តិ​អង្គការ​លីកាដូ បាន​ថ្លែងថា ​អាជ្ញាធរ​មូល​ដា្ឋន​ខ្លះបាន​ព្យាយាម​ហាម​ឃាត់មិន​ឱ្យប្រារព្ធ​កម្មវិធី​នេះនៅ​កន្លែង​ខ្លះ​។​ តែ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះបាន​ចូល​រួម​សហការ​៕

    អានបន្ត
  • អ្នក​តស៊ូ​មតិ​ថា​បក្ស​កាន់​អំណាច​រង​នូវ​ការ​សង្ស័យ​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​ខ្លួន
    អានបន្ត

    អ្នក​តស៊ូ​មតិ​ថា​បក្ស​កាន់​អំណាច​រង​នូវ​ការ​សង្ស័យ​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​ខ្លួន

    អ្នក​ឃ្លាំមើល​និយាយ​ថា ករណី​ដោះលែង​លោក ហៃ វណ្ណនិត ជា​ថ្នូរ​នឹង​ការ​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហៃ វណ្ណា ដែល​ត្រូវ​ជា​បង​បង្កើត​នោះ មិន​អាច​ជម្រះ​ការ​សង្ស័យ​របស់​ពលរដ្ឋ​ដែល​មើល​ឃើញ​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​ខ្លួនឯង​បាន​ឡើយ។

    អានបន្ត
  • អង្គការ​អន្តរជាតិ​ធំៗ​ទទូច​ឱ្យ​ធនាគារ​ពិភពលោក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​រឿង​រំលោភ​សិទិ្ធ​មនុស្ស
    អានបន្ត

    អង្គការ​អន្តរជាតិ​ធំៗ​ទទូច​ឱ្យ​ធនាគារ​ពិភពលោក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​រឿង​រំលោភ​សិទិ្ធ​មនុស្ស

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ចំនួន​ ១៦៣ ​ស្ថាប័ន​ ជំរុញ​ឱ្យ​ប្រធាន​ធនាគារ​ពិភព​លោក ​(Wolrd Bank) លោក ​Ajay Banga ​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ក្រុម​សិទ្ធិ​មនុស្ស​ រួមទាំង​ការ​សងសឹក​ចំពោះ​ភាគី​ពាក់​ព័ន្ធ​ក្នុង​គម្រោង​របស់​ធនាគារ​ពិភព​លោក​ផង​ដែរ។​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​ ២១​ ខែ​តុលា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​បារម្ភ​ចំពោះ​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​សំឡេង​រិះគន់​ តួយ៉ាង​ដូច​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​ចំនួន​ពីរ​គឺ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ​(CENTRAL)​ និង​អង្គការ​សមធម៌​កម្ពុជា។​

    អានបន្ត
  • ខ្មែរនៅអាមេរិកប្រារព្ធខួបលើកទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដោយបាតុកម្មទាមទារឲ្យអនុវត្តឲ្យបានពេញលេញ
    អានបន្ត

    ខ្មែរនៅអាមេរិកប្រារព្ធខួបលើកទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដោយបាតុកម្មទាមទារឲ្យអនុវត្តឲ្យបានពេញលេញ

    ខួបលើកទី ៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានជំរុញឱ្យមានការអំពាវនាវជាថ្មី ឲ្យធ្វើសកម្មភាពនានា ខណៈដែលពលរដ្ឋខ្មែរអាមេរិកាំងបានប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទាមទារការការពារកាន់តែច្រើនឡើងសម្រាប់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបូរណភាពទឹកដី។

    អានបន្ត
  • សហមេធាវីការពារក្តី ស្នើសាលាឧទ្ធរណ៍ពន្លឿនការបើកសវនាការលើលោក កឹម សុខា
    អានបន្ត

    សហមេធាវីការពារក្តី ស្នើសាលាឧទ្ធរណ៍ពន្លឿនការបើកសវនាការលើលោក កឹម សុខា

    សហមេធាវីការពារក្តីជូនអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ស្នើឲ្យសាលាឧទ្ធរណ៍ភ្នំពេញពន្លឿនការបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ក្រោយពីបានអូសបន្លាយរយៈពេល១ខែ។ តាមសហមេធាវីការពារក្តី ពួកគេបានដាក់ពាក្យស្នើសុំទៅសាលាឧទ្ធរណ៍ភ្នំពេញ តាំងពីដើមខែតុលា ប៉ុន្តែ មិនទាន់ទទួលបានការឆ្លើយតបណាមួយពីតុលាការនៅឡើយ។

    អានបន្ត
  • សង្គមស៊ីវិលនិងពលរដ្ឋចង់ឃើញការ​អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពេញលេញ
    អានបន្ត

    សង្គមស៊ីវិលនិងពលរដ្ឋចង់ឃើញការ​អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពេញលេញ

    មន្ត្រី តំណាងអង្គការសង្គមស៊ីវិល មេដឹកនាំសហជីពកម្មករ ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថានរាប់រយនាក់ បានចូលរួមប្រារព្ធខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ តំណាងអង្គការសង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស និងសិទ្ធិការងារមួយចំនួន សុទ្ធតែលើកឡើងពីភាពរួមតូចនូវសេរីភាពនៃការបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្ស ដោយស្នើឱ្យរដ្ឋាភិបាលបើកលម្ហនូវសិទ្ធិទាំងអស់នេះឱ្យបានពេញលេញ អនុលោមតាមរដ្ឋធម្មនុញ្ញ ។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួន ដែលបានមកចូលរួមពិធីប្រារព្ធខួបទី៣៣ នេះ ពួកគាត់ចង់ឃើញរដ្ឋាភិបាលយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកអនុវត្តឱ្យមានអព្យាក្រឹតភាព ។

    អានបន្ត
  • មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ៖ កម្ពុជា​កំពុង​ឆ្ពោះ​ទៅមុខ​នៅក្នុង​ការ​បង្ក្រាប​បទល្មើស​ជួញ​ដូរ​មនុស្ស
    អានបន្ត

    មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ៖ កម្ពុជា​កំពុង​ឆ្ពោះ​ទៅមុខ​នៅក្នុង​ការ​បង្ក្រាប​បទល្មើស​ជួញ​ដូរ​មនុស្ស

    មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា កម្ពុជា​ក៏ដូច​ជា​ពិភព​លោក​កំពុង​ពើប​ប្រទះ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ ដែល​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ ខណៈ​ថា ​កម្ពុជា​កំពុង​តែ​ឆ្ពោះ​ទៅ​មុខ​នៃ​ការ​បង្ក្រាប​បទល្មើស។​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​តាម​ទូរស័ព្ទ​អ្នកស្រី ​ជូ ប៊ុនអេង ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ ​និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​បាន​ថ្លែង​ថា៖ ​«ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ថា ​យើង​មិន​ថយ​ក្រោយ​ទេ​ គឺ​យើង​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច​សម្រាប់​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ បើ​ទោះ​បី​គេ​មើល​មក​ឃើញ​យ៉ាង​ម៉េច​ក៏​ដោយ​ ប៉ុន្តែ​កម្ពុជា​គឺ​តែង​តែ​បន្ត​នូវ​ការ​ប្តេជ្ញា​ចិត្ត​ទាំង​នេះ»។

    អានបន្ត
  • លោក ហ៊ុន ម៉ាណែត លុប​ឈ្មោះ​មេបញ្ជាការ​រង​ខេត្ត​ប៉ៃលិន​ពាក់ព័ន្ធ​ការ​ធ្វើ​ទារុណកម្ម​ជនជាតិ​ចិន​ម្នាក់​ស្លាប់
    អានបន្ត

    លោក ហ៊ុន ម៉ាណែត លុប​ឈ្មោះ​មេបញ្ជាការ​រង​ខេត្ត​ប៉ៃលិន​ពាក់ព័ន្ធ​ការ​ធ្វើ​ទារុណកម្ម​ជនជាតិ​ចិន​ម្នាក់​ស្លាប់

    នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​លុប​ឈ្មោះ និង​បញ្ចប់​តួនាទី​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន លោក ស ប៊ុនសឿន ក្រោយពី​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​ចិន​ម្នាក់​រហូត​ដល់​ស្លាប់ កាលពី​ខែ​សីហា កន្លង​ទៅ និង​ធ្លាប់​ប្រព្រឹត្ត​ហិង្សា​ជា​បន្តបន្ទាប់។ អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៧ តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​លុប​ឈ្មោះ​វរសេនីយ៍ឯក ស ប៊ុនសឿន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ។

    អានបន្ត
  • សង្គម​ស៊ីវិល​និង​អ្នក​នយោបាយជំទាស់​បន្ត​ជំរុញ​កម្ពុជា​ឱ្យ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ
    អានបន្ត

    សង្គម​ស៊ីវិល​និង​អ្នក​នយោបាយជំទាស់​បន្ត​ជំរុញ​កម្ពុជា​ឱ្យ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ

    សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​ជំទាស់​បន្ត​ជំរុញ​កម្ពុជា​ឱ្យ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ៖​ កម្ពុជា​កំពុង​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

    អានបន្ត
  • សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្សះផ្សា​ជាតិ​ឡើងវិញ​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
    អានបន្ត

    សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្សះផ្សា​ជាតិ​ឡើងវិញ​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើលឃើញ​ថា វិបត្តិ​នយោបាយ និង​ការ​បែកបាក់​ជាតិ​កំពុង​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ជួប​វិបត្តិ​ជាច្រើន ក្នុង​នោះ​រួម​ទាំង​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស អយុត្តិធម៌​សង្គម និង​វិបត្តិ​សេដ្ឋកិច្ច។ អ្នកសិទ្ធិមនុស្ស​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ងាក​មក​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris) និង​ដោះលែង​អ្នក​ជាប់ឃុំ ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ​ឡើងវិញ។

    អានបន្ត
  • អ្នក​ឃ្លាំមើល​ចាត់ទុក​ករណី​លោក លី សាម៉េត ថា​ជា​ឆាក​ល្ខោន​នយោបាយ​របស់​លោក ហ៊ុន សែន
    អានបន្ត

    អ្នក​ឃ្លាំមើល​ចាត់ទុក​ករណី​លោក លី សាម៉េត ថា​ជា​ឆាក​ល្ខោន​នយោបាយ​របស់​លោក ហ៊ុន សែន

    អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ករណី​ចាប់​ខ្លួន​លោក លី សាម៉េត ថា​ជា​ឆាក​ល្ខោន​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​រៀបចំ​ឡើង​ដើម្បី​បន្លប់​ព្រឹត្តិការណ៍​ដែល​ពលរដ្ឋ​កំពុង​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ប៉ុណ្ណោះ (CLV)។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily​នៅ​ថ្ងៃទី​១៨ តុលា នេះ​ថា គ្មាន​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ស្រុក​អាច​គេច​ផុត​ពី​កណ្ដាប់ដៃ​លោក ហ៊ុន សែន ទេ បើ​គាត់​ពិត​ជា​ចង់​ចាប់​ខ្លួន​មែន​នោះ។

    អានបន្ត
  • ពលរដ្ឋ​រស់​នៅ​ខេត្តឧត្តរមានជ័យ​ ត្អូញរឿង​គ្មាន​ដី​អាស្រ័យ​ផល ក្រោយ​ពី​អាជ្ញាធរ​ថៃ​ហាម​​មិន​ឱ្យ​ដាំ​ដំណាំ​លើ​ដី​​​​​​​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា
    អានបន្ត

    ពលរដ្ឋ​រស់​នៅ​ខេត្តឧត្តរមានជ័យ​ ត្អូញរឿង​គ្មាន​ដី​អាស្រ័យ​ផល ក្រោយ​ពី​អាជ្ញាធរ​ថៃ​ហាម​​មិន​ឱ្យ​ដាំ​ដំណាំ​លើ​ដី​​​​​​​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា

    ពលរដ្ឋ​មួយចំនួន​រស់នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ត្អូញត្អែរ​ថា គ្មាន​ដី​អាស្រ័យ​ផល​ទៀត ក្រោយពី​អាជ្ញាធរ​ថៃ​ហាម​ពួកគាត់ មិន​ឱ្យ​ដាំ​ដំណាំ​លើ​ដី ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ត្រួតស៊ីគ្នា ឬ​ហៅថា តំបន់​ស។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​អាស្រ័យ​ផល​ឡើងវិញ ព្រោះថា​ជិត ២០​ឆ្នាំ​ហើយ ដែល​ពួកគាត់​អាស្រ័យ​ផល​លើ​ដី​នេះ ពុំ​ដែល​មាន​បញ្ហា​នោះ​ទេ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo