កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
តុលាការសម្រេចឃុំខ្លួន អ្នកស្រី ឡាញ់ ថាវរី មេឃុំគណបក្សប្រឆាំង នៅពន្ធនាគារព្រៃស
មេធាវីការពារក្ដីឱ្យមេឃុំគណបក្សប្រឆាំងបញ្ជាក់ថា លោកស្រី ឡាញ់ ថាវរី ដែលអាជ្ញាធរថៃបានចាប់បញ្ជូនតាមការសំណើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះ បច្ចុប្បន្នត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស (ម២) ហើយ កាលពីរសៀលថ្ងៃទី២១ វិច្ឆិកា។ មន្រ្តីសង្គមស៊ីវិលសោកស្ដាយ និងថ្កោលទោស ចំពោះទង្វើរបស់រដ្ឋាភិបាលថៃ និងកម្ពុជាដែលកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមិនអាចទទួលយកបានឡើយ។
អានបន្ត -
សហគមន៍ព្រៃឈើមួយនៅខេត្តកំពង់ធំ រងការកាប់បំផ្លាញអស់ជាង១០ហិកតា
ប្រជាសហគមន៍អះអាងថា ព្រៃឈើប្រមាណ១៥ហិកតារបស់សហគមន៍ព្រៃឈើក្បាលអូរធ្នង់ ស្ថិតឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រងការកាប់បំផ្លាញជាបន្តបន្ទាប់ ខណៈអាជ្ញាធរបញ្ជាក់ថាខ្លួនកំពុងស៊ើបរកជនល្មើស។
អានបន្ត -
កម្លាំងជំនាញ កំពុងស្វែងរកឃាតក ដែលសម្លាប់សកម្មជនប្រឆាំងម្នាក់នៅភ្នំពេញ
បុរសម្នាក់ឈ្មោះ ស៊ិន ខុន ដែលគេស្គាល់ថាជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសម្លាប់ នៅម្តុំពោធិយារាម ហៅវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីម៉ោងប្រមាណ២យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា កម្លាំងជំនាញ កំពុងស្រាវជ្រាវរកឃាតក។
អានបន្ត -
សមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ៦នាក់ ដែលរំលោភសម្លាប់យុវតីថ្នាក់ទី១២ម្នាក់ នៅខេត្តកំពង់ចាម
កំពង់ចាម៖ សិស្សថ្នាក់ទី១២ម្នាក់ ត្រៀមនឹងប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ត្រូវបានជនល្មើសចំនួន ៦នាក់ រំលោភ និងសម្លាប់ យ៉ាងព្រៃផ្សៃបំផុត នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ទោះជាមិនទាន់ចាប់បានឃាតក តែសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនហើយ ខណៈដែលមហាជនបានថ្កោលទោស និងទាមទារឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសឱ្យបានដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។
អានបន្ត -
ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីថៃ៖ សង្គមស៊ីវិលថា កំពុងបំផ្លាញមុខមាត់កម្ពុជា តែរដ្ឋាភិបាលថា ជាការអនុវត្តច្បាប់
ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ សកម្មភាពចាប់ឃាត់ខ្លួនទៅលើសកម្មជននយោបាយបក្សប្រឆាំងពីសំណាកអាជ្ញាធរថៃបានកើនដល់៣នាក់ហើយ ដើម្បីបញ្ចូលមកឱ្យអាជ្ញាធរកម្ពុជាស្របតាមការស្នើសុំពីអាជ្ញាធរកម្ពុជា។ ជាក់ស្តែង ក្រោយសកម្មភាពរបស់អាជ្ញាធរថៃ និងរដ្ឋាភិបាលកម្ពុជាបែបនេះ ឧត្តមស្នងការអង្គការនៃសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន និងសហគមន៍អន្តរជាតិបានសម្តែងការខកចិត្ត និងថ្កោសទោសចំពោះទង្វើរបស់រដ្ឋាភិបាលទាំងពីរប្រទេស ដែលកំពុងតែរំលោភសិទ្ធជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ។ ជុំវិញបញ្ហានេះខាងសង្គមស៊ីវិលបានលើកឡើងថា ការបន្តចាប់ខ្លួនសកម្មជននយោបាយនៅក្រៅប្រទេស គឺកំពុងបង្កផលប៉ះពាល់ដល់មុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ខណៈកម្ពុជាកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងធ្វើជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២ខាងមុខ។ ប៉ុន្តែពីខាងរដ្ឋាភិបាលវិញបញ្ជាក់ថា ការចាប់ខ្លួននេះគឺជាអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់របស់កម្ពុជាប៉ុណ្ណោះ។
អានបន្ត -
គ្រួសារជនរងគ្រោះប្ដឹងប្រឆាំងសាលក្រមតុលាការខេត្តបន្ទាយមានជ័យដែលដោះបន្ទុកឱ្យជនជាប់ចោទរួចផុតបទល្មើស
ក្រុមគ្រួសារដែលអះអាងថាជាជនរងគ្រោះក្នុងអំពើបាញ់ប្រហាររហូតបាត់បង់ជីវិត សម្រេចចិត្តប្ដឹងឧទ្ធរណ៍ប្រឆាំងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ថា បានជួយដោះបន្ទុកឱ្យជនជាប់ចោទរួចផុតពីការចោទប្រកាន់ និងបានបើកផ្លូវឱ្យជនសង្ស័យបាននៅក្រៅឃុំ។
អានបន្ត -
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្វើសន្និសីទស្ដីពីជំហររបស់ក្រុមសកម្មជន ដែលទើបចេញពីពន្ធនាគារ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងរៀបចំធ្វើសន្និសីទកាសែតស្ដីពី ''ជំហររបស់សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស'' ដែលទើបត្រូវបានដោះលែងពីពន្ធនាគារ។ សន្និសីទនេះ នឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង ៨កន្លះព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ស្អែកនេះ នៅហាងកាហ្វេខាល់ឆ័រ (Coffee Culture) ស្ថិតនៅសង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អានបន្ត -
សមត្ថកិច្ចមិនទាន់ចាប់ឃាតកសម្លាប់សកម្មជនបក្សប្រឆាំងលោក ស៊ិន ខុន បាននៅឡើយ
សមត្ថកិច្ចមិនទាន់ចាប់បានឃាតកដែលកាប់សម្លាប់សកម្មជនគណបក្សប្រឆាំងនៅរាជធានីភ្នំពេញ លោក ស៊ិន ខុន បាននៅឡើយទេ មកទល់រសៀលថ្ងៃទី២២ វិច្ឆិកា។ សាច់ញាតិនិងអ្នកឃ្លាំមើលការរំលោភសិទ្ធិព្រួយបារម្ភថា ចំណាត់ការរបស់សមត្ថកិច្ចបែបនេះ អាចនឹងធ្វើឱ្យឃាតកគេចផុតពីសំណាញ់ច្បាប់ដូចករណីឃាតកម្មលើសកម្មជនមុនៗទៀត។
អានបន្ត -
សមត្ថកិច្ចមូលដ្ឋានថាកំពុងស៊ើបអង្កេតរកឃាតករដែលសម្លាប់អតីតសកម្មជនគណបក្សប្រឆាំងម្នាក់
សមត្ថកិច្ចមូលដ្ឋាននៅខណ្ឌជ្រោយចង្វារអះអាងថា មន្ត្រីជំនាញកំពុងស្រាវជ្រាវរកឃាតករដែលបានកាប់យុវជនជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ភ្លាមៗ នៅម្តុំវត្តចាស់ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សស្នើបញ្ឈប់ការចាប់បញ្ជូនជនភៀសខ្លួននៅថៃត្រឡប់មកកម្ពុជា
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch -HRW) ស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវការចាប់បញ្ជូនជនភៀសខ្លួននៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ ដោយចាត់ទុកករណីនេះថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អានបន្ត -
អាជ្ញាធរថៃចាប់ខ្លួនអតីតសកម្មជនបក្សប្រឆាំងម្នាក់ទៀតបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា
អតីតសកម្មជនគណបក្សប្រឆាំងម្នាក់ទៀត ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនខ្លួនមកឱ្យអាជ្ញាធរកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកានេះ បន្ទាប់ពីអតីតសកម្មជនបក្សប្រឆាំងរូបនេះ បានភៀសខ្លួនទៅរស់នៅប្រទេសថៃ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
អានបន្ត -
អ្នកជំនាញនិងអ្នកកាសែត ប្រតិកម្មនឹងការថ្លែងរបស់អភិបាលខេត្តកំពតអំពីការរឹតត្បិតសេរីភាព
ភ្នំពេញ — ការថ្លែងកាលពីពេលថ្មីៗនេះរបស់អភិបាលខេត្តកំពត ដែលជាអតីតអភិបាលខេត្តពោធិ៍សាត់ដ៏ល្បីឈ្មោះមួយរូប បានរងការរិះគន់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន អ្នកជំនាញក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន។
អានបន្ត -
ពលរដ្ឋមួយចំនួននៅសង្កាត់ព្រែកប្រាចោទក្រុមហ៊ុនមួយថាបានបូមខ្សាច់លុបបឹងធ្វើឱ្យទឹកលិចផ្ទះពួកគាត់
ប្រជាពលរដ្ឋមួយចំនួន រស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចោទក្រុមហ៊ុនមួយថាបានបូមខ្សាច់លុបបឹង ធ្វើឱ្យទឹកហៀរចេញជន់លិចភូមិឋាន និងផ្ទះសម្បែងរបស់ពួកគេ។
អានបន្ត -
អ្នកឃ្លាំមើលថា ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះពេលអវត្តមានបក្សប្រឆាំង
អ្នកឃ្លាំមើលសង្គមនិងសិទ្ធិមនុស្សនៅកម្ពុជាបានកត់សម្គាល់ថា ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកម្ពុជាក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ បានធ្លាក់ចុះខ្លាំងនៅពេលអវត្តមានអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ ការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើល បានធ្វើឡើងស្របពេលខួប៤ឆ្នាំគត់នៃការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូលកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
អានបន្ត -
HRW ទទួចឲ្យដោះលែងអ្នកទោសនយោបាយខ្មែរដែលនៅសល់ជាង៦០នាក់ទៀត
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)ទទួចឲ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកទោសនយោបាយដែលនៅសល់ជាង៦០នាក់ទៀត ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ការទទួចបែបនេះធ្វើឡើងស្របពេលដែលអាជ្ញាធរកម្ពុជាទើបបានដោះលែង សកម្មជននយោបាយ សកម្មជនសង្គម និងបរិស្ថានសរុប២៦នាក់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែវិច្ឆិកាថ្មីៗនេះ។
អានបន្ត -
មន្ត្រីបដិសេធការចោទប្រកាន់របស់អតីតអ្នកជាប់ឃុំ ពីស្ថានភាពនៅក្នុងពន្ធនាគារកម្ពុជា
ភ្នំពេញៈ បន្ទាប់ពីមានការរិះគន់និងចោទប្រកាន់របស់អតីតអ្នកជាប់ឃុំជាសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្ស សង្គម និងបរិស្ថាន តាមបណ្តាញសារព័ត៌មាន មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបដិសេធដោយបានបញ្ជាក់ថា ពន្ធនាគារ គឺជាទីកន្លែងឃុំឃាំងមនុស្សឱ្យកែប្រែជាពលរដ្ឋល្អ មិនមែនជាទីកន្លែងរស់នៅសុខស្រួលមានអាហារឆ្ងាញ់ៗ ដូចនៅខាងក្រៅឡើយ។
អានបន្ត -
តំណាងពលរដ្ឋជាង ១០ គ្រួសារ តវ៉ារកដំណោះស្រាយដីពីការសាងសង់ផ្លូវ ៣០ ម៉ែត្រ
ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណ ៣០ នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ទាមទាររកដំណោះស្រាយដីធ្លីពីគម្រោងសាងសង់ផ្លូវឈ្មោះសម្ដេច ហ៊ុន នាង ដែលតភ្ជាប់ពីផ្លូវ ៦០ ម៉ែត្រ (ផ្លូវសម្ដេចតេជោ ហ៊ុន សែន) មកផ្លូវ ៣៧១ ដែលបានប៉ះពាល់ទៅលើខ្នងផ្ទះរបស់ពួកគេជាង ១០ គ្រួសារ ដោយមិនទាន់មានសំណងច្បាស់លាស់។ គ្រួសារទាំងនោះ ស្ថិតនៅក្នុងប្រជាសហគមន៍ព្រែកតាគង់ ១ ភូមិព្រែកតាគង់ ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យបានដាក់ញត្តិទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទាមទារស្នើសុំដំណោះស្រាយដីធ្លី ដោយពួកគេបាត់ឈ្មោះពីបញ្ជីចុះឈ្មោះដីធ្លីជាប្រព័ន្ធ។
អានបន្ត -
តុលាការសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជន១៤នាក់ ដែលចូលរួមក្នុងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល «៩វិច្ឆិកា» (Video inside)
(ភ្នំពេញ)៖ បន្ទាប់ពីសវនាការមុនអង្គសេចក្តីអស់ពេញមួយព្រឹករួចមក ចៅក្រមប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចបដិសេធការស្នើសុំនៅក្រៅឃុំ របស់ជនជាប់ចោទ១៤នាក់ ដែលចូលរួមក្នុងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល «៩វិច្ឆិកា»របស់ទណ្ឌិត សម រង្ស៉ី។
អានបន្ត -
តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនអតីតគណបក្សប្រឆាំង១៤រូប
ចៅក្រមតុលាការក្រុងភ្នំពេញ នៅព្រឹកមិញនេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនអតីតគណបក្សប្រឆាំងចំនួន១៤រូប ដោយលើកហេតុផលថា រក្សាជនជាប់ចោទនៅក្នុងឃុំដើម្បីងាយស្រួលក្នុងការចូលរួមអង្គសវនាការ។
អានបន្ត -
ក្រសួងព័ត៌មានស្វែងរកវិធានទប់ស្កាត់ការយាយីលើអ្នកកាសែត
ក្រសួងព័ត៌មាន ស្វែងរកវិធានទប់ស្កាត់ការយាយីលើអ្នកកាសែត ដោយហេតុថា ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តបតាមការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្រោយពីកត់សម្គាល់ថា ថ្មីៗនេះមានអ្នករាយការណ៍ព័ត៌មាន២រូបត្រូវបានឃាត់ខ្លួនទាំងបំពាន។
អានបន្ត