កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.156
-
ការដោះលែងសកម្មជន បង្ហាញពីជំហរកម្ពុជាកំពុងដោះស្រាយបញ្ហាផ្ទៃក្នុងក្រោមក្រសែភ្នែកអន្តរជាតិឬ?
សកម្មជនបរិស្ថាន សង្គម សកម្មជនសិទ្ធិមនុស្ស និងគណបក្សនយោបាយប្រឆាំង ច្រើនជាង១០នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ធ្វើការដោះលែងជាបន្តបន្ទាប់ក្នុងរយៈពេលប្រមាណ ២សប្តាហ៍ចុងក្រោយនេះ។ ដោយសារការដោះលែងសកម្មជនទាំងអស់នេះ ជួនពេលនឹងប្រទេសកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយ ជាហេតុនាំឲ្យមានការសន្និដ្ឋានថា ការដោះលែងសកម្មជនទាំងអស់នេះ ទំនងជាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ធំៗ ដែលជាមុខមាត់កម្ពុជា។
អានបន្ត -
គណបក្សភ្លើងទៀនខេត្តកំពង់ធំចាប់ផ្ដើមប្រមូលអ្នកគាំទ្រ ខណៈគណបក្សផ្សេងបង្កើនការចុះពង្រឹងមូលដ្ឋាន
គណបក្សភ្លើងទៀននៅខេត្តកំពង់ធំ ចាប់ផ្ដើមប្រមូលសមាជិកមូលដ្ឋានរបស់ខ្លួនឡើងវិញហើយ ក្រោយការផ្អាកសកម្មភាព៤ឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះ គណបក្សនយោបាយផ្សេងទៀតក៏កំពុងបង្កើនការចុះពង្រឹងតាមមូលដ្ឋានដែរ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យមានការជួបជុំគ្នាឡើងវិញ។
អានបន្ត -
លោក រ៉ុង ឈុន និងសកម្មជន១៧នាក់ទៀតត្រូវដោះលែងពីពន្ធនាគារ
មេដឹកនាំសហជីព លោក រ៉ុង ឈុន និងប្រធានបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ព្រមទាំងសកម្មជនបរិស្ថាន និងអ្នកគាំទ្របក្សប្រឆាំងជាច្រើននាក់ត្រូវតុលាការសម្រេចដោះលែងព្រមៗគ្នានៅថ្ងៃទី១២វិច្ឆកានេះ។
អានបន្ត -
លោក រ៉ុង ឈុន និងសកម្មជន១៧នាក់ទៀតត្រូវដោះលែងពីពន្ធនាគារ
មេដឹកនាំសហជីព លោក រ៉ុង ឈុន និងប្រធានបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ព្រមទាំងសកម្មជនបរិស្ថាន និងអ្នកគាំទ្របក្សប្រឆាំងជាច្រើននាក់ត្រូវតុលាការសម្រេចដោះលែងព្រមៗគ្នានៅថ្ងៃទី១២វិច្ឆកានេះ។
អានបន្ត -
អតីតអ្នកជាប់ឃុំនិងមន្ត្រីសង្គមស៊ីវិលជំរុញឲ្យមានកែលម្អក្នុងពន្ធនាគារ
អ្នកជាប់ឃុំដែលតុលាការទើបដោះលែងថ្មីៗនេះអះអាងថា ពន្ធនាគារគ្មានការរៀបចំត្រឹមត្រូវ គ្មានអនាម័យ និងមានអំពើពុករលួយជាដើម។ ពួកគេ និងមន្ត្រីសង្គមស៊ីវិលបន្តជំរុញរដ្ឋាភិបាលកែលម្អបញ្ហានេះឡើងវិញ ដើម្បីឲ្យពន្ធនាគារសមជាកន្លែងអប់រំកែប្រែមនុស្ស។ សកម្មជន បរិស្ថាន សង្គម និងសកម្មជននយោបាយ លើកឡើងស្រដៀងគ្នាថា ជីវិតក្នុងពន្ធនាគារនៅតែជួបបញ្ហាដដែលៗដូចជា បន្ទប់ចង្អៀតណែន គ្មានទឹកស្អាតប្រើប្រាស់ គ្មានថ្នាំព្យាបាលត្រឹមត្រូវ បាយម្ហូបគ្មានអាហារូបត្ថម្ភ និងគ្មានអនាម័យជាដើម។
អានបន្ត -
លោក ហ៊ុន សែន បើកឱ្យគណបក្សនយោបាយ និងកម្មកររួមទាំងសាធារណជនជួបជុំគ្នាឡើងវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកឱ្យគណបក្សនយោបាយ និងកម្មករ រួមទាំងប្រជាពលរដ្ឋអាចជួបជុំគ្នាឡើងវិញ ដោយមិនកំណត់ចំនួនទៀតនោះឡើយ។ លោក ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីម្សិលមិញថា ចាប់ពីថ្ងៃនេះទៅ ការជួបជុំគ្នា មិនត្រូវបានកំណត់ចំនួនមនុស្សចូលរួមទៀតទេ ប៉ុន្តែជួបជុំនោះ ប្រជាពលរដ្ឋត្រូវគោរពតាមវិធានសុខាភិបាល ដើម្បីការពារសុវត្ថិភាពពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អានបន្ត -
ក្រុមការពារព្រៃឡង់ ស្នើឲ្យអាជ្ញាធររឹតបន្តឹងច្បាប់ព្រៃឈើ ខណៈបទល្មើសព្រៃឈើបន្តកើនឡើង
ភ្នំពេញ — ក្រុមបណ្តាញសហគមន៍ព្រៃឡង់ អំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានអនុវត្តន៍ច្បាប់ព្រៃឈើឲ្យបានជាប់លាប់ គ្រាដែលសហគមន៍លើកឡើងថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ នៅតែបន្តកើតមានជាបន្តបន្ទាប់។
អានបន្ត -
អ្នកភូមិឡពាងបារម្ភអាជ្ញាធរប្រមូលស្នាមមេដៃពីពលរដ្ឋដើម្បីលក់បឹង
ប្រជាសហគមន៍រស់នៅភូមិឡពាង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទាមទារឱ្យអាជ្ញាធរមូលដ្ឋានបង្ហាញលិខិតស្នាមជាសាធារណៈ ករណីដែលមេភូមិបានប្រមូលស្នាមមេដៃរបស់ពួកគេ ដោយថា ការប្រមូលនេះមិនបានបញ្ជាក់ហេតុផលច្បាស់លាស់ និងមានការបារម្ភខ្លាចយកទៅប្រើប្រាស់ដើម្បីលក់បឹងធម្មជាតិដែលពួកគាត់កំពុងអាស្រ័យផល។
អានបន្ត -
លោក រ៉ុង ឈុន និងសកម្មជន២នាក់ នឹងត្រូវដោះលែង បន្ទាប់ពីឧទ្ធរណ៍កាត់តម្រឹមទោសនៅថ្ងៃនេះ
លោក រ៉ុង ឈុន និងសកម្មជន២នាក់ទៀត ត្រូវបានសាលាឧទ្ធរណ៍ប្រកាសសាលដីកា ដោយកាត់តម្រឹមទោស នៅថ្ងៃសុក្រនេះ ខណៈទោសដែលនៅសល់ត្រូវព្យូ។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្តី។ ប៉ុន្តែលោក សំ សុគង់ នៅតែចាត់ទុកថា ការកាត់តម្រឹមទោសកូនក្តីរបស់លោកបែបនេះ គឺមិនមានយុត្តិធម៌ឡើយ ពីព្រោះកូនក្តីរបស់លោកត្រូវបន្តស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៣ឆ្នាំទៀត។
អានបន្ត -
សាលាឧទ្ធរណ៍កាត់តម្រឹមទោសលោក រ៉ុង ឈុន និងសកម្មជន២នាក់ឱ្យជាប់ពន្ធនាគារជាង១ឆ្នាំ
ចៅក្រមសាលាឧទ្ធរណ៍ នៅព្រឹកមិញនេះ បានកាត់តម្រឹមទោសលោក រ៉ុង ឈុន និងសកម្មជនសង្គម២នាក់ទៀត ឱ្យអនុវត្តទោសក្នុងពន្ធនាគារម្នាក់ៗជាង១ឆ្នាំ ខណៈទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងក្នុងរយៈពេល៣ឆ្នាំ។
អានបន្ត -
សាលាឧទ្ធរណ៍ព្យួរទោសប្រធានគណបក្សខ្មែរឈ្នះ តែតម្កល់សំណុំរឿង អាឡិច នៅដដែល
ចៅក្រមសាលាឧទ្ធរណ៍ នៅថ្ងៃនេះ បានសម្រេចព្យួរទោសប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ដោយកាត់បន្ថយទោសជាប់ពន្ធនាគារពី២០ខែ មកនៅត្រឹម១៤ខែនិង២៧ថ្ងៃវិញ ហើយទោសដែលនៅសល់ត្រូវបានព្យួរ ខណៈសំណុំរឿងស្ថាបនិកក្រុមចលនាមាតាធម្មជាតិ ត្រូវសាលាឧទ្ធរណ៍តម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងឱ្យនៅដដែល។
អានបន្ត -
ក្រសួងមហាផ្ទៃមិនចុះបញ្ជីឱ្យបក្សបេះដូងជាតិ និងប្តឹងស្ថាបនិកទៅតុលាការថែមទៀតរឿងបន្លំស្នាមមេដៃ
ក្រសួងមហាផ្ទៃកម្ពុជាបានសម្រេចមិនចុះបញ្ជីជាគណបក្សនយោបាយផ្លូវការដល់គណបក្សបេះដូងជាតិឡើយ។ នេះបើតាមរបាយការណ៍របស់លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជម្រាបជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ជាមួយនឹងការមិនចុះបញ្ជីឱ្យ ក្រសួងមហាផ្ទៃក៏គ្រោងនឹងប្តឹងតំណាងស្ថាបនិកគណបក្សនេះទៅកាន់តុលាការថែមទៀត ដោយសារតែបានក្លែងបន្លំស្នាមមេដៃ។ ប៉ុន្តែ ស្ថាបនិកបក្សនេះថា របាយការណ៍នេះមិនសមទំនងទាល់តែសោះ។
អានបន្ត -
សកម្មជនសង្គមនិងនយោបាយ២នាក់ទៀតត្រូវបានដោះលែងនៅព្រឹកថ្ងៃសុក្រនេះ
សកម្មជនសង្គមនិងសកម្មជននយោបាយចំនួន២នាក់ទៀត គឺលោក ហ៊ុន វណ្ណៈ និងលោក ប៉ែន ច័ន្ទសង្គ្រាម ត្រូវបានមន្ត្រីពន្ធនាគារ (ម២) ដោះលែងចេញពីពន្ធនាគារ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកានេះ។ យុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ត្រូវបានដោះលែងបន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៥ខែ ក្នុងចំណោមទោស២០ខែ ខណៈលោក ប៉ែន ច័ន្ទសង្គ្រាម សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងបន្ទាប់ពីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១០ខែ និង២០ថ្ងៃ។
អានបន្ត -
HRW ទាមទារឱ្យកម្ពុជាទម្លាក់ការចោទប្រកាន់និងដោះលែងសកម្មជននយោបាយ២នាក់
នៅក្នុងសេចក្ដីថ្លែងការណ៍មួយពីទីក្រុងបាងកកប្រទេសថៃ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចាត់ទុកការចាប់បញ្ជូនជនភៀសខ្លួននយោបាយពីរនាក់ គឺលោក វឿន វាសនា ហៅ ក្រញូងព្រៃឡង់ និងលោក វឿង សំណាង ដោយអាជ្ញាធរថៃមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ថាជាការដាក់ពួកគេឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការកាត់ទោសដោយអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ អង្គការនេះបានអំពាវនាវឱ្យអាជ្ញាធរកម្ពុជា គួរតែទម្លាក់ចោលការចោទប្រកាន់តាមបែបនយោបាយនិងដោះលែងពួកគេវិញដោយឥតលក្ខខណ្ឌ។
អានបន្ត -
មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថានរិះគន់តុលាការខេត្តរតនគិរីកាត់ក្តីលម្អៀង និងអយុត្តិធម៌
មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថានរិះគន់ តុលាការខេត្តរតនគិរីថា កាត់ក្តីលម្អៀង និងអយុត្តិធម៌ចំពោះពលរដ្ឋដែលលះបង់ ការពារប្រយោជន៍ជាតិ។ ការលើកឡើងនេះ ក្រោយពីតុលាការខេត្តរតនគីរីបានប្រកាសសាលក្រមផ្តន្ទាទោស សកម្មជនការពារព្រៃឈើលោក ឆន ផល្លា ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ។
អានបន្ត -
រដ្ឋាភិបាលកាត់ផ្ទៃដីបឹងតាមោកជាង១៥០ហិកតាឱ្យក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញ
រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីបឹងតាមោកជាង១៥០ហិកតា ប្រគល់ឱ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ដើម្បីធ្វើជាកម្មសិទ្ធិបន្ថែមទៀត ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់ថានឹងត្រូវយកទៅសាងសង់អ្វីប្រាកដនោះឡើយ។
អានបន្ត -
សកម្មជនសង្គម លោក មួង សុភ័ក្រ ប្ដេជ្ញាបន្តធ្វើការងារសង្គមបន្ទាប់ពីដោះលែងពីពន្ធនាគារ
សកម្មជនសង្គមម្នាក់ទៀត លោក មួង សុភ័ក្រ ត្រូវបានអាជ្ញាធរកម្ពុជាដោះលែងចេញពីពន្ធនាគារនៅប្រមាណជាម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកានេះ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល១៤ខែ។
អានបន្ត -
សកម្មជនសង្គមនិងសកម្មជននយោបាយពីរនាក់ទៀតត្រូវបានដោះលែងនិងព្យួរទោស
សកម្មជនសង្គមម្នាក់ ត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលបន្តជំរុញទៅតុលាការគួរទម្លាក់ចោលការចោទប្រកាន់លើរូបលោក ប៉ុន្តែមន្រ្តីបក្សកាន់អំណាចថា ការសម្រេចបែបនេះ ជាឆន្ទានុសិទ្ធិរបស់តុលាការ។ សកម្មជនសង្គមយុវជន មួង សុភ័ក្រ បានចេញពីពន្ធនាគារនៅថ្ងៃទី១១ ខែវិច្ឆិកា ក្រោយអនុវត្តទោសគ្រប់ចំនួនកំណត់។ យុវជន មួង សុភ័ក្រ មានទឹកមុខស្លេកស្លាំងនិងស្គមស្គាំង ក្រោយលោកជាប់ពន្ធនាគារអស់រយៈ ១៤ខែ។ ទោះយ៉ាងណា យុវជនរូបនេះ នៅតែប្ដេជ្ញាចិត្តបន្តការងារសង្គមដដែល។
អានបន្ត -
សកម្មជនសង្គ្រោះជាតិពីរនាក់ ដែលចាប់បញ្ជូនពីប្រទេសថៃ ត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស
មន្ត្រីគណបក្សសង្គ្រោះជាតិ និងមេធាវីការពារក្ដីឲ្យដឹងថា សកម្មជនគណបក្សសង្គ្រោះជាតិពីរនាក់ ដែលអាជ្ញាធរថៃ បានចាប់ខ្លួនបញ្ជូនទៅឲ្យរបបក្រុងភ្នំពេញនោះ បច្ចុប្បន្ន ត្រូវបានតុលាការឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស (ម១) ហើយ តាំងពីថ្ងៃទី១០ ខែវិច្ឆិកា។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធររដ្ឋាភិបាលថៃ និងកម្ពុជាថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អានបន្ត -
សកម្មជនអតីតបក្សប្រឆាំង២រូបត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជា
អាជ្ញាធរថៃបានចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិ២នាក់ ឈ្មោះ វឿង សំណាង និងឈ្មោះ វឿន វាសនា (ហៅ ក្រញូងព្រៃឡង់) នៅទីក្រុងបាងកក កាលពីថ្ងៃទី៨ ខែវិច្ឆិកា រួចបញ្ជូនខ្លួនពួកគេមកឱ្យអាជ្ញាធរកម្ពុជា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា ពិតជាមានការចាប់ខ្លួនឈ្មោះ វឿង សំណាង និង វឿន វាសនា ពិតមែន ហើយការចាប់ខ្លួននោះធ្វើឡើងតាមដីកាបង្គាប់របស់តុលាការ។
អានបន្ត